question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើប្រភេទ ឬទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចម្តេចខ្លះ? ប្រសិនបើមានអំពើហិង្សាបែបនេះតើអ្នកអាចរកនរណាខ្លះមកជួយអន្តរាគមន៍? | ក. ទម្រង់ ឬប្រភេទនៃអំពើហិង្សាក្នុងគ្រួសារមាន៖
- ផ្លូវកាយ៖ វាយដំ ច្រំធាក់ បង្ករបួសស្លាកស្នាម។
- ផ្លូវចិត្ត៖ បង្កការឈឺចាប់ បញ្ឈី ផ្គើន មានរឹងតឹង ជេរបញ្ចោរ ដៀមដាម ប្រមាថ រើសអើង។
- ផ្លូវសេដ្ឋកិច្ច វាយបំផ្លាញទ្រព្យសម្បត្តិ សម្ភារៈលួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះយកទៅលក់ បង្ខាំមិនឱ្យចេញទៅប្រកបមុខរបរ។
- ផ្លូវភេទ បង្ខំចាប់រំលោភ... | general |
តើអំពើហិង្សាក្នុងគ្រួសារនាំមកនូវផលវិបាកអ្វីខ្លះចំពោះសាមីគ្រួសារ និងសង្គមជាតិ? ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ តើយើងត្រូវធ្វើដូចម្តេចខ្លះ? | អំពើហិង្សាក្នុងគ្រួសារនាំមកនូវផលវិបាកចំពោះសាមីគ្រួសារ និងសង្គមជាតិដូចតទៅ៖
ក. ចំពោះសាមីគ្រួសារ
- ខាតបង់ប្រាក់កាសសម្រាប់ទិញថ្នាំព្យាបាលរបួសនិងថ្លៃសេវាព្យាបាល
- ខាតបង់ពេលវេលា
- ខាតបង់សម្ភារៈនានា
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរបស់មនុស្ស (អាម៉ាស)
- បាត់បង់ភាពសិ្នទ្ធស្នាលនៅក្នុងគ្រួសារ
- បាត់បង់សមាជិកគ្រួសារ (ព្រាត់ប្រាស់... | general |
តើអរិយធម៌ជាអ្វី? តើវប្បធម៌ជាអ្វី? តើសង្គមធម៌ជាអ្វី? | ក. អរិយធម៌ < អរិយ + ធម៌
- អរិយ៖ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
- ធម៌៖ ធាតុភាវៈទ្រទ្រង់
- អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿចំណេះដឹងទៅតាមចំណង់ចំណូលចិត្ត។
ខ. វប្បធម៌ < វប្ប + ធម៌
- វប្បធម៌៖ ការសាបព្រោះ ការបណ្តុះពូជការបង្... | general |
តើវប្បធម៌និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច? | ទោះបីវប្បធម៌និងសង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នាអំពីការរីកចម្រើននៃអរិយធម៌ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗតាមការយល់យើងរបស់គេជាក់ស្តែងដូចជាមតិខាងក្រោម៖
- មតិទី១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរសិ... | general |
តើជនជាតិខ្មែរមានអរិយធម៌របស់ខ្លួនដែរ ឬទេ? ចូរលើកឧទារហណ៍បញ្ជាក់។ | ជនជាតិខ្មែរមានអរិយធម៌របស់ខ្លួន មុនអរិយធម៌បរទេសចូលមកដល់។ដើមកំណើតនៃអរិយធម៌ខ្មែរបានចាប់កំណើតឡើងពីជនជាតិមនខ្មែរដែលជាម្ចាស់ដើមបំផុតនៃទឹកដីសុវណ្ណភូមិនេះផ្ទាល់តែម្តង មិនមានជនជាតិឥណ្ឌា ចិន និងជនជាតិដទៃទៀតមកបង្កើតឱ្យខ្មែរឡើយ។ អរិយធម៌ឥណ្ឌា ចិន និងជនជាតិដទៃទៀតដែលផ្សព្វផ្សាយចូលមកស្រុកខ្មែរនោះគ្រាន់តែជាឧបករណ៍ ជាគ្រឿងផ្សំមួយបម្រើឱ្យ... | general |
ហេតុអ្វីបានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ? តើការស្គាល់អរិយធម៌ខ្មែរ មានលក្ខណៈគ្រប់គ្រាន់ហើយ ឬនៅ? ព្រោះអ្វី? | បានជាខ្មែរត្រូវស្គាល់អរិយធម៌ខ្មែរ ព្រោះ៖
- រក្សាបាននូវអត្តសញ្ញាណជាតិ
- បណ្តុះស្មារតីទទួលខុសត្រូវ
- យល់ដឹងឱ្យកាន់តែស៊ីជម្រៅ
- បង្ហាញពីតម្លៃផ្ទាល់ខ្លួនជាកូនខ្មែរ
- កុំឱ្យអរិយធម៌បរទេសគ្របដណ្តប់លើអរិយធម៌ខ្មែរ
- កុំឱ្យមានការយល់ច្រឡំចំពោះអរិយធម៌បរទេស ថាជារបស់ខ្មែរ រីឯអរិយធម៌ខ្មែរ ថាជារបស់បរទេស។ ឧទាហរណ៍ ភ្លេងពិណពេទ ថាជាភ្លេងស... | general |
តើទិវាពិភពលោកប្រឆាំងឆ្កែឆ្កួតប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា? | ទិវាពិភពលោកប្រឆាំងឆ្កែឆ្កួតប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កញ្ញា ជារៀងរាល់ឆ្នាំ។ | general |
តើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបង្កើតឡើងនៅថ្ងៃខែឆ្នាំណា? | រដ្ឋធម្មនុញនៃប្រទេសកម្ពុជាបង្កើតឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៣។ | general |
ដូចម្តេចដែលហៅថា រដ្ឋធម្មនុញ្ញ? | រដ្ឋធម្មនុញគឺជាច្បាប់កំពូលមួយរបស់រដ្ឋដែលរាល់ច្បាប់ និងបទដ្ឋានគតិយុត្តិទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមតាមដើម្បីបញ្ជៀសនូវអធម្មនុញភាព ឬផ្ទុយនិងច្បាប់កំពូលក្នុងការអនុវត្ត។ | general |
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នរដ្ឋធម្មនុញបានឆ្លងកាត់វិសោធន៍កម្មមានចំនួនប៉ុន្មានលើក? | ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នរដ្ឋធម្មនុញបានឆ្លងកាត់វិសោធន៍កម្មមានចំនួន៧លើក និងដាក់បន្ថែមមួយលើក។ | general |
តើទម្រង់នៃរបបគ្រប់គ្រងរដ្ឋមានប៉ុន្មាន? អ្វីខ្លះ? | ទម្រង់នៃរបបគ្រប់គ្រងរដ្ឋមាន៣ដូចជាៈ
- របបប្រធានាធិបតឡីនិយម
- របបរាជានិយម
- របបចំរុះ។ | general |
ចូរឲ្យនិយមន័យមុខងាររដ្ឋបាលសាធារណៈ។ | មុខងាររដ្ឋបាលសាធារណៈមានដូចជាៈ
- វាគឺជាការអនុវត្តន៍កិច្ចសហប្រតិបត្តិការនៅក្នុងបញ្ហារដ្ឋបាល
- គ្រប់ដណ្តប់គ្រប់មែកធាងរបស់រដ្ឋាភិបាល និងទំនាក់ទំនងទៅវិញទៅមករបស់មែកធាងទាំងនោះ
- មានតួនាទីសំខាន់មួយក្នុងការបង្កើតគោលនយោបាយសាធារណៈនិងជាផ្នែកមួយនៃដំណើរនយោបាយ។
- មុខងាររបស់រដ្ឋបាលសាធារណៈមានទម្រង់និងរបៀបនានាខុសពីរដ្ឋបាលឯកជន
- មុខងាររប... | general |
តើទ្រឹស្តីរដ្ឋបាលសាធារណៈបច្ចុប្បន្នមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | បច្ចុប្បន្នទ្រឹស្តីរដ្ឋបាលសាធារណៈមានបីប្រភេទដូចជាៈ
- រដ្ឋបាលសាធារណៈបុរាណ
- ការគ្រប់គ្រងសាធារណៈបែបថ្មី
- រដ្ឋបាលសាធារណៈទំនើបជឿនលឿន។ | general |
ដូចម្តេចដែលហៅថា រដ្ឋបាលសាធារណៈ? | រដ្ឋបាលសាធារណៈគឺជា កិច្ចការបស់រដ្ឋឬជារបៀបគ្រប់គ្រងប្រទេសដែលជាទូទៅធ្វើការដើម្បីបម្រើសាធារណៈហើយកាលណាការងារនោះដែលលប្រជាពលរដ្ឋគ្រប់រូបដឹងជាទូទៅ។ | general |
តើទម្រង់នៃការគ្រប់គ្រងរដ្ឋមានអ្វីខ្លះ? | ទម្រង់នៃការគ្រប់គ្រងរដ្ឋមាន ៣ដូចជា៖
- របបប្រធានាធិបតីនិយម
- របបរាជានិយម
- របបចំរុះ។ | general |
តើរដ្ឋបាលមានមុខងារអ្វីខ្លះ? | រដ្ឋបាលមានមុខងារពីរគឺ៖
- បម្រើការងាររដ្ឋបាលខ្លួនឯង
- បម្រើការងារនយោបាយ។ | general |
តើនៅក្នុងលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំនាចជាប៉ុន្មានអ្វីខ្លះ? | នៅក្នុងលទ្ធិប្រជាធិបតេយ្យគេបែងចែកអំនាចជាបីគឺៈ
- អំនាចនីតិបញ្ញត្តិ
- អំនាចនីតិប្រតិបត្តិ
- និងអំនាចតុលាការ។ | general |
ហេតុអ្វីបានជាគេហៅ ”ទន្លេចតុមុខ” ពីព្រោះអ្វី? | បានជាគេហៅ ទន្លេចតុមុខ ពីព្រោះទន្លេនេះជាចំណុច ប្រសព្វនៃទន្លេទាំងបួន។ ទន្លេប្រសព្វគ្នាមានដូចជា៖
- ទន្លេមេគង្គលើ (ទន្លេធំ)
- ទន្លេមេគង្គក្រោម (ទន្លេក្រៅ)
- ទន្លេសាប (ទន្លេក្នុង)
- ទន្លេបាសាក់ (ទន្លេក្នុង)។ | general |
តើយុទ្ធសាស្រ្តចតុកោណទីបួនគឺជាអ្វី? | យុទ្ធសាស្រ្តចតុកោណទីបួនគឺ ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។
- ពង្រឹងគុណភាពវិស័យអប់រំ
- ការលើកកំពស់វិស័យសុខាភិបាល
- ការអនុវត្តគោលនយោបាយសមត្ថភាពផ្នែកភេទ
- ការអនុវត្តគោលនយោបាយប្រជាជន។ | general |
តើយុទ្ធសាស្រ្តចតុកោណទីបីគឺជាអ្វី? | យុទ្ធសាស្រ្តចតុកោណទីបីគឺ ការអភិវឌ្ឍន៍ផ្នែកឯកជន និងការងារ។
- ពង្រឹងវិស័យឯកជន និងទាក់ទាញវិនិយោគិន
- ការបង្កើតការងារនិងការធានាលក្ខណល្អឱ្យកម្មករ
- ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម
- ការរៀបចំប្រព័ន្ធសុវត្ថិភាពសង្គម។ | general |
តើយុទ្ធសាស្រ្តចតុកោណទីពីរគឺជាអ្វី? | យុទ្ធសាស្រ្តចតុកោណទីពីរគឺការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
- ការបន្តស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
- ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធធារាសាស្រ្ត
- ការអភិវឌ្ឍន៍បច្ចេកវិទ្យាពត៌មាន និង ទូគមនាគមន៍។ | general |
តើយុទ្ធសាស្រ្តចតុកោណទីមួយគឺជាអ្វី? | យុទ្ធសាស្រ្តចតុកោណទីមួយគឺ លើកស្ទួយវិស័យកសិកម្ម។
- លើកកម្ពស់ផលិតភាពនិងពិធកម្មវិស័យកសិកម្ម
- កំណែទម្រង់ដីធ្លី និងការបោសសំអាតមីន
- កំណែទម្រង់វិស័យនេសាទ និងជលផល
- កំណែទម្រង់ព្រៃឈើ។ | general |
តើយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នមានចំនួនប៉ុន្មាន? | យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នមានចំនួន ០៤ ចំណុច។ | general |
តើឆ្នាំ ២០១៦ កម្ពុជាមានការបោះឆ្នោតសកលចំនួនប៉ុន្មានអាណត្តិ? ចូររៀបរាប់។ | ឆ្នាំ ២០១៦ កម្ពុជាមានការបោះឆ្នោតសកលចំនួន៥ អាណត្តិមាន៖
- អាណត្តិទី ០១ ថ្ងៃទី ២៣ ខែ ០៥ ឆ្នាំ ១៩៩៣ សម័យកាលអ៊ុតាក់។
- អាណត្តិទី ០២ ថ្ងៃទី ២៦ ខែ ០៧ ឆ្នាំ ១៩៩៨ គោលនយោបាយយុត្តិសាស្រ្តត្រីកោណ។
- អាណត្តិទី ០៣ ថ្ងៃទី ២៥ ខែ ០៧ ឆ្នាំ ២០០៣ គោលនយោបាយយុត្តិសាស្រ្តចតុកោណ។
- អាណត្តិទី ០៤ ថ្ងៃទី ២៧ ខែ ០៧ ឆ្នាំ ២០០៨ បន្តអនុវត្តគោលនយោបាយយ... | general |
តើទន្លេមេគង្គកម្ពុជាហូរកាត់ប្រទេសណាខ្លះ? | ទន្លេមេគង្គកម្ពុជាហូរកាត់ប្រទេស៖
- ប្រទេសចិន
- ប្រទេសលាវ
- ប្រទេសវៀតណាម
- ប្រទេសថៃ
- ប្រទេសមីយ៉ាន់ម៉ា។ | general |
ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីវពត្រឹមត្រូវ ឬមុខរបរ សុចរិត ហើយវៀរចាកការចិញ្ចឹមជីវិតខុសមានជំនួញទាំង៥ប្រការ តើជំនួញនោះមានអ្វីខ្លះ? | ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីពត្រឹមត្រូវ មុខរបរសុចរិត ហើយវៀរចាកការចិញ្ចឹមជីវិតខុសមាន ជំនួញទាំង ៥ប្រការនោះគឺ៖
- ជំនួញសាស្រ្តវុធ
- ជំនួញមនុស្ស
- ជំនួញសត្វដែលគេពិឃាតយកសាច់
- ជំនួញទឹកស្រវឹង
- និងជំនួញថ្នាំពុល។ ការចិញ្ចឹមជីវិតដោយបរិសុទ្ធដោយបរិសុទ្ធប្រកបដោយសីលធម៌ គ... | general |
តើទុក្ខសច្ចៈ មានន័យដូចម្តេច? រកឧទារហណ៍។ តើគេមានវិធី ឬមាគ៌ាអ្វីខ្លះដើម្បីលុបបំបាត់ទុក្ខ? | ទុក្ខសច្ចៈ គឺអ្វីៗទាំងអស់តែងមានទុក្ខ។ ទុក្ខជាសេចក្តីពិតដែលត្រូវកើតមានដល់មនុស្សគ្រប់រូបដោយមិនអាចចៀសផុតឡើយ គ្រាន់តែខុសគ្នានៅត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះមានទុក្ខច្រើន។ ឧទារហណ៍ធម្មជាតិ របស់មនុស្សគ្រប់រូបតែងជួបនូវការ កើតចាស់ឈឺស្លាប់ ដែលគេហៅថា វដ្តជីវិត។ គេអាចមានវិធី ឬមាគ៌ាដើម្បីលុបបំបាត់ទុក្ខ ឬផ្លូវទៅកាន់និពាន្វ ដែលជាឋ... | general |
ដើម្បីពង្រឹងមាគ៌ាសន្តិភាព និងសុភមង្គលជាសកលឱ្យកាន់តែប្រសើរ តើព្រះពុទ្ធទ្រង់បានអប់រំមនុស្សដូចម្តេចខ្លះ? | ព្រះសម្មាសម្ពុទ្ធទ្រង់បានអប់រំទូន្មានដល់មនុស្សទាំងអស់ឱ្យប្រកាន់ខ្ចាប់កុសលកម្មបថ ១០ប្រការ ឬអំពើសុចរិតធម៌ ១០យ៉ាង គឺការប្រព្រឹត្តល្អ ១០យ៉ាងរបស់ព្រះពុទ្ធសាសនាដោយកាយ វាចា ចិត្ត គឺមានកាយសុចរិត ៣ វចីសុចរិត ៤និងមនោសុចរិត ៣។ | general |
នៅពេលដែលលោកមេឃុំ ចៅសង្កាត់អវត្តមានតើអ្នកណាខ្លះសិទ្ធិជំនួសគាត់? | នៅពេលដែលមេឃុំ ចៅសង្កាត់អវត្តមានជំទប់ទី១ ឬចៅសង្កាត់រងទី១ មានសិទ្ធិបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទី។ រីឯជំទប់ទី២ ឬចៅសង្កាត់រងទី្២ក៏មានសិទ្ធិបំពេញការងារជាមេឃុំ ចៅសង្កាត់ស្តីទីសែរ នៅពេលដែលមេឃុំចៅសង្កាត់និងជំទប់ទី១ឬចៅសង្កាត់ររងកទី១អវត្តមាន។ | general |
តើស្មៀនឃុំជាអ្នកណា ហើយគាត់មានតួនាទីអ្វីខ្លះក្នុងឃុំសង្កាត់? | ស្មៀនឃុំ សង្កាត់គឺជាមន្រ្តីស្ថិតក្នុងក្របខណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ ដែលតែងតាំងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមរយៈការប្រលងជ្រើសរើសពីមន្រ្តីរាជការ សិស្ស និស្សិតមានភារកិច្ចជួយុកិច្ចការឃុំ សង្កាត់។ ស្មៀនឃុំសង្កាត់ អាចនឹងត្រូវផ្លាស់ប្តូរក្នុងករណីបើមានសំណើរពីមេឃុំចៅសង្កាត់អនុលោមតាមការសម្រេចពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់តាមស... | general |
តើការបាត់បង់តំណែងមេភូមិក្នុងលក្ខខណ្ឌអ្វីខ្លះ? | លក្ខខណ្ឌទាំងនោះរួមមានៈ
- សាមីខ្លួនទទួលមរណភាព
- សាមីខ្លួនសុំលាឈប់ ជាលាយលក្ខណ៍អក្សរ
- សាមីខ្លួនបាត់បង់កាយសម្បទាវិជ្ជាជីវៈ
- សាមីខ្លួនត្រូវលប់ឈ្មោះពីបញ្ជីបោះឆ្នោតឃុំ សង្កាត់
- សាមីខ្លួនត្រូវផ្តន្ទាទោស
- សាមីខ្លួនផ្លាស់ទៅនៅភូមិផ្សេង
- សាមីខ្លួនមានកំហុសក្នុងការងារត្រូវ បញ្ឈប់ដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។ | general |
តើមូលហេតុនៃការបញ្ឈប់តំណែងជាមេភូមិនិងអនុប្រធានភូមិមានលក្ខណៈរបៀបណា? | នៅក្នុងសេចក្តីណែនាំនោះបាន បញ្ជាក់ច្បាស់លាស់ពីការបញ្ឈប់មុខតំណែងមេភូមិ អនុប្រធានភូមិនិងសមាជិកភូមិមានដូចខាងក្រោមៈ
- ករណីមេភូមិអនុប្រធានភូមិនិងសមាជិកភូមិណាមួយដែលប្រព្រឹត្តខុសឆ្គងក្នុងការងារមេឃុំ ចៅសង្កាត់លសាមីត្រូវធ្វើណែនាំជាលាយកលក្ខណ៍អក្សរឲ្យតែចំណុចខុសឆ្គង និងរាយការណ៍ជូនកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
- ករ... | general |
តើមេភូមិមានអាណត្តិដែរឬទេ? ព្រោះអ្វី? | មេភូមិគ្រាន់តែជាជំនួយការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ គ្មានការកំណត់អាណត្តិទេ។ មេភូមិអនុប្រធានភូមិ និងសមាជិកភូមិមិនត្រូវបានបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋឡើយចំណុចនេះដូចមានចែងក្នុងមាត្រា៣០ និងមាត្រា៣១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានចែងថាក្រុមប្រឹក្សាឃុំ សង្កាត់ រៀបចំជ្រើសរើសឲ្យមានមេភូមិហើយមេភូមិត្រូវរៀប... | general |
តើមេភូមិមានភារកិច្ចអ្វីខ្លះ? | ភារកិច្ចរបស់មេភូមិៈ
- ទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន
- ជាតំណាងឲ្យប្រជាពលរដ្ឋទាំងអស់នៅ ក្នុងភូមិនិងជាខ្សែររយៈចម្បងសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់។
- បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។
- ចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការន... | general |
តើលិខិតរដ្ឋបាលនៅឃុំ សង្កាត់ មានអ្វីខ្លះ? | លិខិតរដ្ឋបាលឃុំ សង្កាត់៖ លិខិតរដ្ឋបាលឃុំ សង្កាត់ដែលប្រើប្រាស់ជាផ្លូវការរួមមាន ដីកា សេចក្តីសម្រេច លិខិតស្នើ សេចក្តីជូនដំណឹង ឬលិខិតជូនដំណឹង លិខិតអញ្ជើញ លិខិតបេសសកម្ម របាយការណ៍ កំណត់ហេតុ លិខិតផ្ទេរសិទ្ធិ និងដីកាអម។ | general |
តើរដ្ឋអំនាចថ្នាក់មូលដ្ឋានគ្រប់គ្រងសម្ភារៈដោយរបៀបណា? | ការគ្រប់គ្រងសម្ភារៈបរិក្ខារឃុំ សង្កាត់៖
គ្រប់សម្ភារៈបរិក្ខាររបស់ឃុំ សង្កាត់ ត្រុវចុះបញ្ជីឲ្យបានត្រឹមត្រូវ។ បញ្ជីគ្រប់គ្រងសម្ភារៈបរិក្ខារនេះត្រូវរក្សាទុកឲ្យបានល្អប្រកបដោយសុវត្ថិភាព នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ គ្រប់សម្ភារៈបរិក្ខាររបស់ឃុំ សង្កាត់ដែលកាត់ចេញពីបញ្ជីត្រូវសម្របដោយអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់។ | general |
តើឃុំសង្កាត់គ្រប់គ្រងឯកសារដោយរបៀបណា? | ការគ្រប់គ្រងឯកសារឃុំ សង្កាត់៖
ឃុំ សង្កាត់គឺជាម្ចាស់លើរាល់លិខិត និងឯកសារដែលរៀបចំឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់ ឬក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់ និងជាម្ចាស់កម្មសិទ្ធិតែមប្រៃណីយ ត្រាឃុំ សង្កាត់ ព្រមទាំងឧបករណ៍ផ្សេងៗទៀតទាំងអស់របស់ឃុំ សង្កាត់។
ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាទុកដាក់ឯកសារលិខិតស្នាម តែមប្រៃណីយ ត្រាឲ្យបានត្រឹ... | general |
តើកិច្ចប្រជុំនៅក្រុមប្រឹក្សាឃុំ សង្កាត់មានលក្ខណៈបែបណា? | កិច្ចប្រជុំ ក្រុមប្រឹក្សាឃុំ សង្កាត់គឺៈ
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់៖
- មាត្រា២១ ក្រុមប្រឹក្សាឃុំសង្កាត់ នីមួយៗត្រូវធ្វើការប្រជុំយ៉ាងតិចណាស់ ចំនួនមួយដងក្នុងមួយខែ។
- មាត្រា២៣ ការប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើសាធារណៈ និងមានលក្ខណៈប្រជាធិបតេយ្យក្រៅពីកិច្ចប្រជុំជាសម្ងាត់បានផងដែរ។
- គណៈកម្មាធិការន... | general |
ដើម្បីក្លាយខ្លួនទៅជាគ្រូបង្រៀនល្អទៅថ្ងៃអនាគត តើអ្នកត្រូវត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ? | ដើម្បីក្លាយខ្លួនទៅជាគ្រូបង្រៀនល្អទៅថ្ងៃអនាគតយើងខ្ញុំបានត្រៀមលក្ខណៈសម្បត្តិដូចតទៅ៖
ក. រូបសម្បត្តិ៖ មានរូបរាងកាយសមរម្យ មានសុខភាពល្អកាយសម្បទានសមរម្យ។
ខ. ចរិយាសម្បត្តិ
- មានកិរិយាមាយាទថ្លៃថ្នូរសុភាពរាបសារ សំដីទន់ភ្លន់ជំហរម៉ឹងមាត់
- គ្រប់ឥរិយាបថដេក ដើរ ឈរ អង្គុយ និយាយស្តីគ្រូត្រូវតែធ្វើជាគំរូដល់អ្នកដទៃ
- សំលៀកបំពាក់មិនឆើតឆោ... | general |
តើរបៀបវារៈនៃកិច្ចប្រជុំផ្តល់យោបល់ ផ្តោតលើចំណុចអ្វីខ្លះ? | របៀបវារៈសម្រាប់កិច្ចប្រជុំ គណៈកម្មាធិការផ្តល់យោបល់៖ របៀបវារៈនៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការយោបល់ ត្រូវរៀបចំដោយស្មៀនឃុំសង្កាត់ដោយមានការពិគ្រោះជាមួយមេឃុំ ចៅសង្កាត់ហើយត្រូវសម្រេចដោយមេឃុំ ចោសង្កាត់និងប្រធានគណៈកម្មាធិការ។ ប្រសិនបើសមាជិកគណៈកម្មាធិការច្រើនជាងមួយភាគបីមានបំណងពិភាក្សាបញ្ហាដែលស្ថិតនៅក្នុងការងាររបស់គណៈកម្មាធិការប... | general |
ហេតុអ្វីបានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង? | វិស្វករ៖ គឺជាអ្នកដែលធ្វើឱ្យសម្រេចការងារពលកម្ម និងបច្ចេកទេសគ្រប់បែបយ៉ាង ឬហៅថាអ្នកដែលមានគំនិតថ្នៃប្រឌិតបង្កើតថ្មី។ វិស្វករនៃព្រលឹង គឺជាអ្នកធ្វើឱ្យបញ្ញាញាណរបស់មនស្សមានការរីកចំរើនឈ្លាសវៃ។ បានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះ៖
- គ្រូបង្រៀនជាអ្នកអប់រំកសាងបញ្ញារបស់មនុស្សជាតិ
- គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញពីសេចក្តីសុ... | general |
ចូរនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់។ | ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៖
មាត្រា៧៣៖ ឃុំ សង្កាត់មានធនធានហិរញ្ញវត្ថុ ថវិកានិងទ្រព្យសម្បត្តិផ្ទាល់។
មាត្រា៨២៖ ឃុំ សង្កាត់ត្រូវបង្កើតឲ្យមានប្រព័ន្ធ គ្រប់គ្រងតាមដាននិងត្រួតពិនិត្យលហិរញ្ញវត្ថុរបស់ខ្លួន។
ប្រភពចំណូលឃុំ សង្កាត់៖ ប្រភពចំណូលឃុំ សង្កាត់សំខាន់ៗមាន៣គឺ៖
- ចំណូលផ្ទ... | general |
តើអ្វីទៅជាគរុនិស្សត? | ដែលហៅថាគរុនិស្សិត គឺមានន័យថា៖
- គរុ៖ គឺមកពីពាក្យថាគ្រូ គំរូ ជានិស្សិតគំរូ គឺជានិស្សិតដែលរៀនវិជ្ជាគ្រូ
- និស្សិត៖ ជាអ្នករៀនដែលមានកំរិតយល់ដឹងខ្ពស់។ គរុនិស្សិត គឺជាអ្នករៀនផ្នែកនិយាមគរុកោសល្យ និងជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន។ | general |
តើច្បាប់នៃការប្រឆំាងអំពើពុករលួយត្រូវបានរដ្ឋសភាអនុម័តឲ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? | នៅថ្ងៃទី១១ ខែ មីនាឆ្នាំ ២០១០នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៤។ | general |
តើសាកលភាវរូបនីយកម្មមានឥទ្ធិពលអ្វីខ្លះទៅលើសិស្សនិស្សិតគ្រូបង្រៀន? តើយើងត្រូវធ្វើអ្វីខ្លះ? | ឥទ្ធិពលនៃសាកលភាវរូបនីយកម្មមានទំនាក់ទំនងទូលំទូលាយនៅលើសកលលោកទាំងមូលការរៀនត្រូវឱ្យមានគុណភាព។ ឧទារហណ៍ សិស្សពូកែគណិតវិទ្យាគេអាចប្រឡងតាមអ៊ីនធឺណេត ស្រាវជ្រាវតាមអ៊ីនធឺណេតនិងរៀនតាមរយៈការសិក្សាពីចំងាយនេះជាគំនិតសាកលភាវរូបនីយកម្មដើម្បីឆ្លើយតបក្នុងការអភិវឌ្ឍន៍របស់សាកលភាវរូបនីយកម្ម។ យើងត្រូវ៖
- មានចំណេះដឹងទូលំទូលាយ
- មានចំណេះដឹងមូលដ... | general |
តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សាបណ្តាលមកពីអ្វី? | តាមដែលអ្នកសង្កេតឃើញបច្ចុប្បន្ន សិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពី៖
ក. កត្តាសង្គម
- អំពើពាលាអាវ៉ាសែក្នុងសង្គម (ឆក់ប្លន់ កាប់សម្លាប់ល្បែងស៊ីសង គ្រឿងញៀន)
- ការសេពគប់មិត្តភក្តិមិនល្អ
- វប្បធម៌ពាលាអាវ៉ាសែរបស់បរទេស
- អំពើពុករលួយក្នុងសង្គម
- ភាពអត់ការងារធ្វើ ធ្វើឱ្យសិស្សបាក់ទឹកចិត្តក្នុងការសិក្សា
ខ. កត្តាគ្រួសារ
- កង... | general |
តើសមាជិករបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយមានឋានៈយ៉ាងដូចម្តេច? | សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានឋានៈដូចខាងក្រោម៖
- ប្រធានមានឋានៈស្មើឧបនាយរដ្ឋមន្រ្តី
- អនុប្រធានស្មើទេសរដ្ឋមន្រ្តី
- សមាជិកមានឋានៈស្មើរដ្ឋមន្រ្តី។ | general |
តើសីលធម៌សង្គមធ្លាក់ចុះបណ្តាលមកពីកត្តាអ្វីខ្លះ? | សីលធម៌សង្គមធ្លាក់ចុះដោយសារកត្តាជាច្រើនដូចជា៖
- ជាទូទៅអាជ្ញាធរ គ្រួសារ សាលារៀន មិនទាន់បានឯកភាពគ្នា ដោយឈរលើគោលការណ៍អប់រំសីលធម៌ដល់ប្រជាពលរដ្ឋ ឬកូនប្រុស ស្រី។
- ការហូរចូលនៃវប្បធម៌បរទេស ដែលជាអំពើពាលាអាវ៉ាសែ។
- បណ្តោញព័ត៌មានដូចជា ភាពយន្ត ស៊ីចស៊ី ទស្សនាវដ្តីអាសអាភាស ល្បែងស៊ីសង ហ្គេម ខារ៉ាអូខេ។
- ការប្រើប្រាស់គ្រឿងញៀន ថ្នាំសំរ... | general |
តើគេជ្រើសរើសប្រធាន និងអនុប្រធាននៃអង្គភាពប្រឆំាងអំពីពុករលួយតាមរយៈដូចម្តេច? | ប្រធាននិង អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវជ្រើសដោយការបោះឆ្នោតពីសមាជិករបស់ខ្លួនតាមសម្លេងភាគច្រើនដាច់ខាតដែលត្រូវធ្វើឡើងក្នុងសម័យប្រជុំលើកទី១ តាមការកោះអញ្ជើញរបស់សមាជិកដែលមានវ័យចាស់ជាងគេ។ បើបោះឆ្នោតលើកទី១ មិនបានសម្រេចត្រូវជ្រើសរើសលើកទី២។ | general |
តើសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? | សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិដូចជាៈ
- មានសញ្ញាតិខ្មែរពីកំណើត
- មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ
- មិនដែលមានទោសមជ្ឈិមឬឧក្រិដ្ឋមិនមានក្ស័យធន
- មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើង
- មានបទពិសោធន៍ការងារក្នុងងសង្គមយ៉ាងតិច១០ឆ្នាំ
- មានអាយុយ៉ាងតិច៤៥ឆ្នាំ។ | general |
តើក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយមានសមាជិកប៉ុន្មានរូប? ហើយមានសមាសភាពយ៉ាងដូចម្តេច? | ក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយមានសមាជិកចំនួន១១រូប។ ហើយមានសមាសភាពដូចតទៅៈ
- ឥស្សរជនរូបតែងតាំងដោយព្រះមហាក្សត្រឮ
- ឥស្សរជន១រូបជ្រើសរើសដោយព្រឹទ្ធសភាតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល
- ឥស្សរជន១រូបជ្រើសតាំងដោយរដ្ឋសភាតាមសម្លេងភាគច្រើនដាច់ខាតនៃ ចំនួនសមាជិករដ្ឋសភាទាំងមូល
- ឥស្សរជនរូបជ្រើសតាំងពីរាជរដ្ឋា... | general |
តើជំទប់ទី២ ឬចៅសង្កាត់រងទី២ ជាជំនួយការមេឃុំចៅសង្កាត់ក្នុងវិស័យអ្វីខ្លះ? | ជំទប់ទី២ ឬចៅសង្កាត់រងទី២ជាជំនួយការមេឃុំចៅសង្កាត់ជាជំនួយងការមេឃុំ ចៅសង្កាត់ក្នុងកិច្ចការរដ្ឋបាល សង្គមកិច្ចសេវានិងសណ្តាប់ធ្នាប់សាធារណៈ។ | general |
តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានវិសាលភាពយ៉ាងដូចម្តេច? | ច្បាប់នេះមានវិសាលលភាពអនុវត្តន៍ អំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជាដែលប្រព្រឹត្តទៅក្រោយពេលច្បាប់នេះមានអនុភាពអនុវត្ត។ | general |
តើការអប់រំសីលធម៌ និងពលរដ្ឋ នៅក្នុងសាលារៀនផ្តល់នូវសារៈសំខាន់អ្វីខ្លះ? | ការអប់រំសីលធម៌ និងពលរដ្ឋ នៅក្នុងសាលារៀន មានសារៈសំខាន់ណាស់ព្រោះ យើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាសព្វថ្ងៃនេះសង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងស្មារតី សីលធម៌និងមនុស្សធម៌។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺ គេអោយតម្លៃតែទៅលើភាពហីហាខ្ពស់មុខខ្ពស់មាត់ ... | general |
តើច្បាប់ការប្រឆំាងអំពើពុករលួយមានគោលដៅយ៉ាងដូចម្តេច? | ច្បាប់នៃលការប្រឆំាងអំពើករលួយមានគោលដៅប្រយុទ្ធប្រឆាំង និងអំពើពុករលួយលតាមរយៈការចាត់វិធានការអប់រំបង្ការទប់ស្កាត់ និងអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើសពុករលួយហើយដោយមានការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ | general |
តើច្បាប់នៃការប្រឆំាងអំពើពុករលួយមានគោលបំណងយ៉ាងដូចម្តេច? | ច្បាប់នៃការរប្រឆាំងអំពើពុករលួយមាន គោលបំណងលើកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាងពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំនិងការគ្រប់គ្រងព្រមទាំងរក្សាភាពកស្អាតស្អំនិងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍន៍សង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ។ | general |
តើក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ ធម្មនុញ្ញភាពនិងបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញនៅថ្ងៃខែឆ្នាំណា? | នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០១០។ | general |
ក្នុងនាមជាបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនតើអ្នកមានគោលបំណងយ៉ាងណាខ្លះដើម្បីឱ្យយុវជនកម្ពុជាក្លាយជាទំពាំងស្នងឫស្សីពិតប្រាកដជាទីសង្ឃឹមរបស់ប្រទេសជាតិ? | ក្នុងនាមជាបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនដើម្បីឱ្យយុវជនកម្ពុជាក្លាយជាទំពាំងស្នងឫស្សីពិតប្រាកដជាទីសង្ឃឹមរបស់ប្រទេសជាតិ ជាដំបូងត្រូវយល់៖
- យុវជន ស្មើមនុស្សដែលកំពុងលូតលាស់ខាងកាយសម្បទាខាងប្រាជ្ញា។ ទំពាំងស្នងឫស្សី ស្មើជាពន្លកដែលត្រូវក្លាយជាដើមឫស្សីមនុស្សដែលកំពុងអភិវឌ្ឍន៍ដែលក្លាយជាពលរដ្ឋល្អយុវជន គឺជាទំពាំងស្នងឫស្សី ស្មើយុវជនប... | general |
តើច្បាប់នៃការប្រឆំាងអំពើពុកលួយ ត្រូវបានព្រឹទ្ធសភាយល់ស្របឲ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? | នៅថ្ងៃទី១១ ខែ មីនាឆ្នាំ ២០១០នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៤។ | general |
បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់។ ក. តើវប្បធម៌នោះជះឥទ្ធិពលយ៉ាងណាចំពោះយុវជនខ្មែរ? ខ. តើអ្នកមានវិធានការបែបណា ដើម្បីទប់ស្កាត់ វប្បធម៌ពាលាអាវាសែ ក្នុងជួរយុវជន? | បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមកកម្ពុជាច្រើនណាស់។ វប្បធម៌ទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើ យុវជនខ្មែរ៖
ក. បញ្ហាជះឥទ្ធិពលដល់យុវជនខ្មែរមាន៖
- តន្ត្រីញ័រញាក់ ខុសពីលក្ខណៈជាតិខ្មែរ
- ភាពយន្តអាសអាភាស កាប់សម្លាប់ ឆក់ ប្លន់ កេងប្រវ័ញ្ច
- សំលៀកបំពាក់ ម៉ូតសក់ តាមបែបបរទេសនិយម
- អត្តចរិត អាកប្បកិរិយា ប្រាសចាកពីលក្ខណៈរបស់មនុស្សខ្... | general |
តើជំទប់ទី១ ឬចៅសង្កាត់រងទី១ជាជំនួយការមេឃុំ ចៅសង្កាត់ក្នុងវិស័យអ្វីខ្លះ? | ជំទប់ទី១ ឬចៅសង្កាត់រងទី១ជាជំនួយការមេឃុំចៅសង្កាត់ក្នុងវិស័យសេដ្ឋកិច្ច ននិងហិរញ្ញវត្ថុ។ | general |
តើភារកិច្ចរបស់ជំទប់ទី១ ទី២ ឬចៅសង្កាត់រងទី១ ទី២ អ្នកណាជាអ្នកកំណត់? | ជំទប់ទី១ ទី២ឬចៅសង្កាត់រងទី១ទ២ជាជំនួសការឲ្យមេឃុំនោះការងាររបស់ពួកគាត់អាស្រ័យដោយមេឃុំចៅសង្កាត់ប្រគល់ឲ្យ។ | general |
ផ្អែកតាមសំណួរខាងលើហេតុអ្វីបានជា នៅឃុំសង្កាត់ខ្លះររើសចេញពីបក្សតែមួយ។ | ព្រោះបញ្ជីណាជាប់ឆ្នោតស៊ីដាច់គេ គេយកអាសនៈទាំងអស់ហើយមុខតំណែងមេឃុំចៅសង្កាត់ជំទប់ទី១ ជំទប់ទី២ ឬចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ ត្រូវជូនទៅតាមលេខរៀងក្នុងបញ្ជីនោះ។ បើមានបញ្ជីតែពីរឈុ្នះ មេឃុំ ចៅសង្កាត់ និងជំទប់ទី១ ឬចៅសង្កាត់រងទី១ ត្រូវបានទៅឈ្មោះតាមលេខរៀងក្បាលបញ្ជីដែលជាប់លំដាប់ថ្នាក់ទី១ រីឯជំទប់ទី២ ចៅសង្កាត់រងទី២ ត្រូវបានទៅឈ្មោះទ... | general |
តើក្រុមប្រឹក្សាឃុំ សង្កាត់មានមុខងារអ្វីខ្លះ? | ក្រុមប្រឹក្សាឃុំសង្កាត់ មានមុខងារ២យ៉ាងគឺៈ
១.មុខងារផ្ទាល់ (ជាអ្នកតំណាងឲ្យប្រជាជននៅមូលដ្ឋាន)៖
- ជំរុញយ៉ាងកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំសង្កាត់និងសុខមាលភាព។
- ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវ ធនធានទាំងអស់ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ឃុំ សង្កាតនិងប្រជាជន។
- មានភារកិច្ចបម្រើឲ្យកិច្ចការនៅមូលដ្ឋានដូចជា៖
គ្រប់គ្រងសេវាសាធារណៈដើម្បី... | general |
តើអណត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានប៉ុន្មានឆ្នាំ? ចុះអាណត្តិក្រុមឡជំនុំវិញ? | អាណត្តិក្រុមប្រឹក្សាឃុំ សង្កាត់បច្ចុប្បន្នមាន៥ឆ្នាំ រីឯអាណត្តិរបស់ក្រុមជំនុំគឺមានតែ៤ឆ្នាំ ដែលស្ថិតនៅក្រោមការបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធសមាមាត្រ និងសមាជិកគណបក្សនយោបាយដែលផ្ទុយពីច្បាប់ឆ្នាំ ១៩៥៩ក្រុមជំនុំត្រូវបានបោះឆ្នោតជាបុគ្គល។ | general |
តើសមាសភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផ្អែកលើអ្វីខ្លះ? | ក្រុមប្រឹក្សាឃុំ សង្កាត់សមាសភាពរបស់ខ្លួនគឺផ្អែកទៅតាមៈ
- ស្ថានភាពប្រជាសាស្រ្ត
- និងភូមិសាស្រ្ត។ | general |
ដូចម្តេចហៅថា ព្រហ្មវិហាធម៌? ចូរពន្យល់ពីធាតុនីមួយៗនៃព្រហ្មវិហាធម៌។ | ក. ព្រហ្មវិហាធម៌ជាធម៌របស់ព្រះព្រហ្មដែលក្រាលចិត្តសន្តោសប្រោសប្រណីចំពោះគ្រប់មនុស្សសត្វដោយគ្មានរើសអើង។ ព្រហ្មវិហារធម៌គឺធម៌ជាទីនៅរបស់ព្រហ្មឬជាធម៌ប្រតិបត្តិដើម្បីឱ្យមនុស្សរស់នៅបានល្អប្រសើរដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈនឹងត្រូវប្រតិបត្តិដើម្បីសាមគ្គីភាពនិងភាពសុខក្សេមក្សាន្តក្នុងគ្រួសារនិងសង្គម។
ខ. ពន្យល់ពីធាតុនីមួយៗ នៃព្រហ្មវិហ... | general |
តាមច្បាប់គ្រប់គ្រងររដ្ឋបាលឃុំ សង្កាត់តើរាល់ឃុំសង្កាត់នីមួយៗត្រូវទទួលភារកិច្ចអ្វីខ្លះ? | ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់បង្កើតឲ្យមានក្រុមប្រឹក្សាឃុំ សង្កាត់ដែលត្រូវទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋានរបស់ខ្លួនក្នុងកិច្ចអភិបាលកិច្ចមូលដ្ឋាន។ | general |
តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីឈរឈ្មោះជាក្រុមបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់? | បេក្ខជនដែលមានសិទ្ធិឈរ ឈ្មោះជាបេក្ខជននៃក្រុមប្រឹក្សាឃុំ សង្កាត់បានលុះត្រាតែៈ
- មានសញ្ជាតិខ្មែរតាំងពីកំណើត
- ចេះអាន និងសរសេរអក្សរខ្មែរ
- មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតនៅមូលដ្ឋានដែលខ្លួនកំពុងឈរឈ្មោះ
- មានអាយុយ៉ាងតិច២៥ឆ្នាំគិតមកទល់ថ្ងៃបោះឆ្នោតនោះ
- មានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ។ | general |
ឃុំ សង្កាត់ជានីតិបុគ្គលមានន័យយ៉ាងដូចម្តេច? | ឃុំ សង្កាត់ជានីតិបុគ្គល។ ច្បាប់កំណត់ឲ្យឃុំសង្កាត់គឺជានីតិបុគ្គល។ ក្នុងន័យនេះ ឃុំ សង្កាត់គឺជានីតិបុគ្គលដែលធ្វើសកម្មភាពតាមរយៈក្រុមប្រឹក្សាដើម្បីបម្រើផលប្រយោជន៍រួមក្នុងមូលដ្ឋានរបស់ខ្លួន។ | general |
មូលហេតុបានជាត្រូវមានក្រុមប្រឹក្សាឃុំ សង្កាត់? | នៅប្រទេសកម្ពុជា ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយហៅថាក្រុមប្រឹក្សាឃុំសង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាតំណាងអោយអង្គការ តំណាងឲ្យប្រជារដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួនដែលកើតឡើងពីការបោះឆ្នោតជ្រើសរើសតាមការបោះឆ្នោតសមាមាត្រ និងមានបញ្ជីឈ្មោះក្នុងគណបក្សនយោបាយ។ ... | general |
តើក្រុមប្រឹក្សាឃុំ សង្កាត់ជាអ្វី? មានតួនាទីអ្វីខ្លះ? | ក្រុមប្រឹក្សាឃុំ សង្កាត់ជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់របស់ខ្លួននិងជាភ្នាក់ងារតំណាងរដ្ឋដែលស្ថិតក្រោមការចាំងចែងឬការប្រគល់អំណាចរបស់អាជ្ញាធររដ្ឋ។ ក្នុងឋានៈជាតំណាងប្រជាពលរដ្ឋក្រុមប្រឹក្សាឃុំ សង្កាត់មានតួនាទីធំធេងក្នុងការបម្រើ កិច្ចការមូលដ្ឋានរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សេវាសាធារណៈ ផាសុខភាព និងសុខមាលភាពសេដ្ឋកិច្ច ... | general |
តើវត្តអារាមពុទ្ធសាសនាមានមុខនាទីចំពោះការអភិវឌ្ឍសហគមន៍ដូចម្តេចខ្លះ? | មាននាទីពីអតីតកាល និងបច្ចុប្បន្នកាលរបស់វត្តអារាមពុទ្ធសាសនា ចំពោះការអភិវឌ្ឍសហគមន៍មានដូចជា៖
ក. ផ្នែកអប់រំ
- ជាកន្លែងប្រៀនប្រដៅអ្នកស្រុកដែលជាពុទ្ធបរិស័ទ
- អប់រំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ
- ជាថ្នាក់បណ្តុះនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ
- ផ្តល់ជាកន្លែងស្ងប់ស្ងាត់រំងាប់ចិត្ត
- ឃ្លាំងចំណេះដឹងជាបណ្ណាល័យ ជាសារមន្ទីរវប្បធម៌អក្សរ... | general |
តើគណៈអភិបាល មានសមាជិកចំនួនប៉ុន្មាន? | សមាជិកគណៈអភិបាលគឺៈ
- គណៈអភិបាលរាជធានីភ្នំពេញ មានសមាជិកយ៉ាងច្រើន៧រូប។
- គណៈអភិបាលខេត្តមានសមាជិកពី០៣ ទៅ០៧រូប។
- គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានសមាជិកពី ០៣ទៅ ០៥រូប។
ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្តសំណើររបស់ក្រសួងមហាផ្ទៃ។ | general |
តើពាក្យថា "ម៉ូស្លីម" មានន័យដូចម្តេច? | ពាក្យថា ម៉ូស្លីម ជាឈ្មោះនៃអ្នកកាន់លទ្ធិឥស្លាម។ គេបានជឿប្រាកដថា ព្រះអល់ឡោះបានចាត់មហាម័តដែលជាព្យាការីឱ្យមកប្រកាសលទ្ធិឥស្លាមដល់ប្រជាជន។ គម្ពីរធំរបស់សាសនាឥស្លាមឈ្មោះ ថាកូអាន។ | general |
ចូរនិយាយពីដើមកំណើតសាសនាឥស្លាម។ | សាសនាឥស្លាមកើតឡើងនៅក្នុងផែនដីអារ៉ាប់ដោយសារមេដឹកនាំម្នាក់ឈ្មោះមហាម័ត រស់នៅទីក្រុងឡាម៉ិច នៃប្រទេសអារ៉ាប៊ី។ ពាក្យថាឥស្លាមជាឈ្មោះជំនឿចំពោះព្រះអល់ឡោះ។ | general |
តើមនុស្សដែលប្រកាន់ខ្ជាប់សុចរិតធម៌និងទទួលបានផលប្រយោជន៍អ្វីខ្លះ? | មនុស្សដែលប្រកាន់ខ្ជាប់សុចរិតធម៌ នឹងទទួលបានផលប្រយោជន៍ដូចជា៖
- រស់នៅដោយសុវត្ថិភាព សុភមង្គល រីកចម្រើន និងថ្លៃថ្នូរ
- គ្មានការត្មិះតិះដៀលពីអ្នកដទៃ
- មានកេរ្តិ៍ឈ្មោះល្អថាជាមនុស្សសុចរិត មានមិត្តភក្តិមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អានច្រើន
- គ្មានការព្យាបាទ គុំគួនពីអ្នកដទៃ
- មានសុភមង្គលក្នុងគ្រួសារ សហគមន៍ និងសង្គមមានសន្តិភាព
-... | general |
ដើម្បីធ្វើឱ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងដូចម្តេចខ្លះ? | ដើម្បីអោយបរិសា្ថនសាលារៀនបានល្អគប្បី៖
ក. ចំពោះបរិស្ថានធម្មជាតិ៖
- សំអាតទីធ្លាសាលារៀន និងបន្ទប់រៀនជាប្រចាំ
- តុបតែងលំអបន្ទប់រៀន
- មិនមើលបំណាំគ្នា ក្នុងការធ្វើអនាម័យសាលារៀន
- មិនចោលសំរាម ឬកាកសំណាល់ ឬ ថង់ប្លាស្ទិចពាសវាល ពាសកាលត្រូវចោលក្នុងចុងសំរាម
- សំរាមត្រូវដុតចោល ហើយយកផេះទៅធ្វើជី
- ដាំឈើយកម្លប់ ធ្វើស៊ុប ស្រោចទឹក ដាក់ជីធ... | general |
តើមូលហេតុអ្វីខ្លះ បានជាបែកបាក់បន្ទាយលង្វែក? | មូលហេតុនៃការបែងចែកបន្ទាយលង្វែក គឺ
- ព្រះរាជា៖ សត្ថាទីឆោតល្ងង់ទៅជួយរំដោះក្រុងអយុធ្យារបស់សៀមពីការត្រួតត្រារបស់ភូមា។
- សៀម៖ សៀមរមិលគុណ ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ក្នុងបន្ទាយលង្វែក និងប្រើល្បិចបានប្រាប់ដួងចូលគុម្ពឬស្សី។
- ប្រជារាស្រ្តខ្មែរ៖ ក្រិក្រឆោតល្ងង់ចង់បានប្រាក់ដួងក៏នាំគ្នាកាប់ឆ្ការគុម្ពឬស្សីដែលជារបងការពារបន្ទាយដ៏រឹ... | general |
បើសិនក្រុមប្រឹក្សាឃុំ សង្កាត់ជានីតិបុគ្គលចំណែកមេឃុំចៅសង្កាត់ជាអ្វី? | ជារូបវន្ត័បុគ្គលដែលច្បាប់ ទទួលស្គាល់នុវតួនាទីនិងភារកិច្ចដេលបានកំណត់ក្នុងដេនយុត្តាធិការរស់ខ្លួនយ៉ាងច្បាស់លាស់ ហើយគ្មាននរណាកែប្រែឬលុបចោលដែនយុត្តាធិការនេះ ក្រៅពីគោលការណ៍ច្បាប់រៀបចំអង្គការបានឡើយ។ | general |
តើក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានច្បាប់មិនអនុញ្ញាតមិនឲ្យមានសិទ្ធិលើវិស័យអ្វីខ្លះ? | ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់មិនបានអនុញ្ញតុំលឲ្យយឃុំសង្កាត់មានសិទ្ធិទៅលើវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ និងទូរគមនាគមន៍ សន្តិសុខជាំតិការពារប្រទេស រូនិយវត្ថុ នយោបាយក្រៅប្រទេស នយោបាយសារពើពន្ធ និងងវិស័យផ្សេងៗទៀតដែលមានចែងក្នុងច្បាប់និងលិខិតបទដ្ឋាន។ | general |
មូលហេតុអ្វីបានជាគាត់មានអាណត្តិ៥ឆ្នាំដូចមេឃុំចៅសង្កាត់ផងដែរ? | ពីព្រោះគាត់ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ | general |
តើជំនួយការពីររូបរបស់មេឃុំ ចៅសង្កាត់គឺអ្នកណាខ្លះ? | មេឃុំ មានជំនួសការពីរររូបគឺ ជំទប់ទី១ មួយរូបនិងជំទប់ទី២ មួយរូប។ | general |
តើការបង្កើតគណៈកម្មាធិការឬគណៈកម្មាធិការនានារបស់មេឃុំ ចៅសង្កាត់ត្រូវធ្វើតាមអ្វី? | កាបង្កើតគណៈកម្មាធិការ ឬគណៈកម្មការនានារបស់មេឃុំ ចៅសង្កាត់ត្រូវអនុលោមភាពតាមច្បាប់ ឬលិខិតបទដ្ឋានផ្សេងៗដែលបានកំណត់ផងដែរ។ | general |
ប្រសិនបើមេឃុំ ចៅសង្កាត់មិនបានអនុវត្តន៍ភារកិច្ចជាមន្រ្តីអត្រានុកូលដ្ឋានបានល្អទេ តើមានបញ្ហាអ្វីខ្លះ? | អាចនឹងបង្កើននូវបរិយាកាសពុករលួយ និងការគាបសង្កត់ទៅលើអ្នកដែលមកធ្វើសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព (ឲ្យនរណាម្នាក់) ហើយលើសពីនេះទៅទៀត គាត់អាចនឹងបង្កើតឲ្យមានកាបន្លំ សំបុត្រមរណភាព សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឲ្យនរណាម្នាក់ដែលមិនមែនជាជនជាតិខ្មែរពិតប្រាកដ ដោយសារចន្លោះនៃច្បាប់អនុក្រឹត្យ។ | general |
តើក្នុងនាមជាមន្រ្តីអត្រានុលដ្ឋានមានតួនាទីអ្វីខ្លះ? | មេឃុំ ចៅសង្កាត់ជាមន្រ្តីអត្រានុកូលដ្ឋាន ដែលមានសិទ្ធិដូចមានចែងក្នុងមាត្រា ៩នៃអនុក្រឹត្យលេខ១០៣ អនក្រ.បក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៣។ ក្នុងតួនាទីនេះ នេះមេឃុំចៅសង្កាត់មានអំណាចខ្លាំងបំផុតក្នុងការកំណត់ថានរណាម្នាក់អាចកើត ឬបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ | general |
តើស្មៀនឃុំ សង្កាត់ត្រូវបានផ្លាស់ប្តូរក្នុងករណីណា? | ស្មៀនឃុំ សង្កាត់ត្រូវផ្លាស់ប្តូរក្នុងករណីមាន សំណើរមេឃុំ ចៅសង្កាត់អនុលោកតាមការសម្រេចចិត្តរបស់ក្រនុមប្រឹក្សាឃុំ សង្កាត់។ | general |
ក្នុងនាមជានីតិបុគ្គលតើក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធអំណាចយ៉ាងដូចម្តេច? | ក្នុងភាពជានីតិបុគ្គលសាធារណៈនៃឃុំ សង្កាត់មានសិទ្ធិអំណាចគ្រប់គ្រងជាស្វ័យប្រវត្តិទៅលើបណ្តាជន ដែលរស់នៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនសិទ្ធិបង្កើតសមាគមមូលនិធិមានសិទ្ធិប្តឹងការពារការបាត់បង់ផលប្រយោជន៍របស់ខ្លួនទៅតុលាការមានសិទ្ធិខ្ចីប្រាក់ មានសិទ្ធិឲ្យគេខ្ចីប្រាក់ទទួលបានធនធានហិរញ្ញវត្ថុថវិកាផ្ទាល់ពីរដ្ឋ។ល។ ប៉ុន្តែនីតិបុគ្គលសាធារណៈន... | general |
តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ មានតួនាទីធ្វើអ្វី? | មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃគឺ ស្មៀនឃុំ សង្កាត់ ដើម្បីជួយកិច្ចការឃុំ សង្កាត់ និងធានានិរន្តភាពកិច្ចការរដ្ឋបាលឃុំ សង្កាត់។ | general |
ហេតុអ្វីបានជាមេឃុំ ចៅសង្កាត់មានសិទ្ធិចាត់ចែងតាំងគណៈកម្មាធិការនានា? | ព្រោះមេឃុំ ចៅសង្កាត់អាចជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌសម្រាប់ផ្តល់យោបល់ចំពោះកិច្ចការ ទាំងឡាយណាដែលមេឃុំចៅសង្កាត់ យល់ថាជាកិច្ចការបច្ចេកទេសហើយដែលខ្លួនមិនអាចលទ្ធភាពនឹងធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ទៅបាន។ ហេតុនេះ មេឃុំ ចៅសង្កាត់មានសិទ្ធិនឹងជ្រើសរើសគណៈកម្មាធិការនានា ដើម្បីធ្វើការសិក្សាស្រាវជ្រាវចំពោះកិច្ចការជំន... | general |
តើគណៈកម្មាធិការនៅឃុំ សង្កាត់មានអ្វីខ្លះ? | គណៈកម្មាធិការនេះមានជាអាទិ៍ៈ គណៈកម្មាធិការគ្រប់គ្រងការដ្ឋាននានា គណៈកម្មាធិការ ថវិកាហិរញ្ញវត្ថុ គណៈកម្មាធិការអប់រំ សង្គមកិច្ច សុខាភិបាល...។ល។ គណៈកម្មាធិការទាំងនេះងាចនឹងត្រូវបញ្ចាប់ភារកិច្ចឬផ្លាស់ប្តូរអាស្រ័យទៅតាមមេឃុំ ចៅសង្កាត់ជាអ្នកតំណាង។ | general |
តើមេឃុំ ចៅសង្កាត់គឺជាអ្វី? | មេឃុំ ចៅសង្កាត់គឺជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំសង្កាត់ របស់ខ្លួនផងហើយក៏ជាអ្នកដឹកនាំបញ្ហាប្រតិបត្តិដោយរួមមានកិច្ចការរដ្ឋបាលឃុំ សង្កាត់ ផងដែរដោយសារគេមិនបានវែកញែកឲ្យដាច់រវាងអំណាចប្រតិបត្តិនិងអំណាចបញ្ញត្តិដែលមាននៅក្នុងថ្នាក់រដ្ឋបាលឃុំ សង្កាត់។ ក្នងតួនាទីណេះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវ... | general |
តើមេឃុំចៅសង្កាត់មានតួនាទីអ្វីខ្លះ? | ចៅសង្កាត់ត្រូវធានា ឲ្យក្រុមប្រឹក្សាប្រើប្រាស់អំណាចតួនាទីនិងមុខងាររបស់ខ្លួនក្នុងនោះគឺៈ
- ចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា
- អនុម័តលើគម្រោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់
- អនុម័តលើគម្រោងថវិកាឃុំ សង្កាត់
- កំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋានកំរៃជើងសារ
- អនុម័តបទបញ្ជាផ្ទៃក្នុងននិងដីកាឃុំ សង្កាត់ (តាមសំលេ... | general |
តើក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិអំណាចអ្វីខ្លះ? | ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំគ្មានអំនាចក្នុងវិស័យមួយចំនួនដូចជា ព្រៃឈើ ប្រៃសនីយ៍ សន្តិសុខជាតិ រូបិយវត្ថុ នយោបាយការបរទេស និងគោលនយោបាយសារពើពន្ធ ដែលវិស័យទាំងនោះត្រូវបានរដ្ឋរក្សាទុក។ ក្រុមប្រឹក្សាឃុំ សង្កាត់អ្នកសម្រេចបញ្ឈប់សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដោយការបោះឆ្នោតតាមសំលេងភាគច្រើនដាច់ខាតនៃសមាជិករបស់ខ្លួនទាំងមូល។ | general |
តើអំណាចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានកម្រិតដល់ណា? | ក្រុមប្រឹក្សាឃុំ សង្កាត់ មិនអាចធ្វើសកម្មភាពណាមួយផ្ទុយនឹងគោលការណ៍បទបញ្ជា ដែលបានធ្វើឡើងដូចជារដ្ឋធម្មនុញ្ញ ច្បាប់ អនុក្រឹត្យ ប្រកាស។
ក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចនឹងចុះកិច្ចព្រមព្រៀងឬចាត់តាំងការងារណាមួយជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិឬផ្នែកឯកជនណាមួយ ដោយគ្មានការយល់ព្រមណាមួយពីក្រសួងមហាផ្ទៃជាមុនបាន... | general |
តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាសផ្ទៃ គឺជាអ្នកណា? | មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ ស្មៀនឃុំ។ | general |
ចូរនិយាយពីប្រវត្តិនៃការបង្កើតចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ។ | ប្រវត្តិនៃការបង្កើតចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ៖
ដោយមានការវាយប្រយុទ្ធគ្នាលើសមរភូមិស៊ុលហ្វេរីណូ រវាងកងទ័ពបារាំង អ៊ីតាលី និងអូទ្រីស ថ្ងៃ២៨.៦.១៨៥៩ក្នុងរយៈពេល ១៦ ម៉ោងបានបណ្តាលឱ្យមានស្លាប់ និងរបួសចំនួន ៤០,០០០នាក់។ លោក ហង់រី ឌុយណង់ ពាណិជ្ជករជាតិស្វីស បានផ្តើមគំនិតប្រមូល អ្នកស្ម័គ្រចិត្ត ជួយសង្រ្គោះ អ្នករបួសទាំងនោះ ... | general |
តើលំនាំគំនិតបង្កើតថ្មីត្រូវឆ្លងកាត់ប៉ុន្មានដំនាក់? | លំនាំគំនិត ដែលនាំទៅដល់ការបង្កើតថ្មីត្រូវឆ្លងកាត់បួនដំនាក់គឺ៖
- រយៈកិច្ចការអផល គឺជាដំនាក់ចាប់ផ្តើមដោយមានបំណងច្បាស់លាស់
- រយៈកិច្ចការអផលគឺជា ដំនាក់បោះបង់កិច្ចការចោលជាបណ្តោះអាសន្នមួយរយៈសិន តែញាណនៅតែបន្តសកម្មភាពខ្លួនដដែល។
- រយៈកិច្ចការផុសគំនិត លទ្ធផលនៃកិច្ចការអញាណ លេចចូលមកក្នុងញាណវិញដោយឯង។
- រយៈកិច្ចការគិតពិចារណា ជាដំនាក់ដ... | general |
ដូចម្ដេចដែលហៅថាវប្បធម៌? | វប្បធម៌មានន័យច្រើនយ៉ាងទៅតាមទស្សនៈនិយមន័យផ្សេងៗគ្នា។ ប៉ុន្តែទស្សនៈទាំងអស់បានឯកភាពគ្នាទៅលើការរីកចម្រើនផ្នែកចំណេះដឹង និងបញ្ញា ស្មារតីរបស់មនុស្ស។ ដូចនេះយើងអាចឲ្យន័យរួមមួយចំពោះពាក្យវប្បធម៌ដូចតទៅ៖
- វប្បធម៌ គឺជាសញ្ញាណមួយដ៏ទូលំទូលាយក្ដោបក្ដាប់គ្រប់តម្លៃច្នៃប្រឌិតរបស់មនុស្សទៅលើបញ្ហាបាតុភូតផ្សេងៗទៃធម្មជាតិទោះបីដោយបញ្ញាពលកម្មក្ត... | general |
តើតេសវាស់បញ្ញារបស់ប៊ីនេ-ស៊ីម៉ងពិតជាត្រឹមត្រូវទាំងអស់ឬទេ?ព្រោះអ្វី? | តេសរបស់ប៊ីនេ-និងស៊ីម៉ងពិតជាត្រឹមត្រូវទាំងអស់ទេ ព្រោះថាស្ថានភាពប្រឌិត ស្ថានភាពពិសោធន៍ជាស្ថាភាពបង្កើតថ្មី វាខុសពីស្ថានភាពពិតស្ថានភាពរូបីនៃជីវីត។
ម៉្យាងទៀតចំលើយរបស់ក្មេង សុទ្ធតែជាអនុគមន៍រវាងបញ្ហានិងពុទ្ធិរបស់វា។ គេសង្កេតឃើញថា ក្មេងដែលរស់នោទីប្រជុំជនតែងឆ្លើយនឹងតេសនេះបានងាយស្រួលជាងក្មេងនៅជនបទ។ ត្រង់នេះមិនអាចសំគាល់ថាក្មេងពួក... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.