question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
បញ្ញាមានលក្ខណៈពិសេសអ្វីខ្លះ?
បញ្ហាមានលក្ខណៈពិសេសពីរគឺ៖ បញ្ហាត្រឹះរិះ និងបញ្ហាមិនត្រិះរិះ។ - បញ្ញាត្រិះរិះ មាននៅតែចំពោះមនុស្ស ពុំមានចំពោះសត្វឡើយ។ បញ្ញានេះដឹកនាំដោយគំនិត និងវិចារណញាណដែលធ្វើអោយមនុស្សចេះប្រមើលមើលឃើញនូវហេតុបច្ឆ័យនិងអាចអោយមនុស្សយល់ចេះវិនិច្ឆ័យ ចេះវាយតម្លៃនិងចេះត្រិះរិះពិចារណា។ - បញ្ញាមិនត្រិះរិះ គឺមានចំពោះសត្វ។ បញ្ញានេះកើតឡើងដោយគ្មានរិះ...
general
ចូរពិពណ៌នាអំពើពិធីបុណ្យចូលឆ្នាំរបស់ខ្មែរយើង?
ពិធីបុណ្យចូលឆ្នាំ ជាពិធីបុណ្យមួយដែលបញ្ចប់នូវអ្វីដែលកើតមាននៅក្នុងឆ្នាំចាស់ ហើយទទួលអំណរនូវអ្វីៗ ដែលមានមង្គលសិរិសួស្ដីក្នុងឆ្នាំថ្មី។ ពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ឬ ១៤ខែមេសា (ចេត្រ)។ ពិធីនេះមានរយៈពេល ៣ ថ្ងៃគឺ៖ - ថ្ងៃទី ១ ថ្ងៃមហាសង្រ្កាន គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលជូនដល់បុព្ធការីជន ដែ...
general
តើគេចែកសាសនាព្រាហ្មណ៍ជាប៉ុន្មានសម័យកាល?
សាសនាព្រាហ្មណ៍ចែកចេញជាបីសម័យកាលធំៗគឺ៖ - សម័យវេទនិយម (១៥០០ដល់ឆ្នាំ ៥៥០ មុនគ.ស) - សម័យវេទនិយម (៥៥០ដល់ឆ្នាំ ស.វទី១០នៃគ.ស) - សម័យហិញ្ឌូនិយម (ស.វ ទី ១០ រហូតបច្ចុប្បន្ននេះ)។
general
តើសាសនាព្រាហ្មណ៍សាសនាជាអ្វី?
ព្រហ្មញ្ញសាសនាជាសាសនារបស់ព្រះព្រហ្ម ឬ សាសនាមកពីព្រះព្រហ្ម។ ពួគព្រាហ្មដែលបានកាន់ខ្លួនជាបុត្ររបស់ព្រះព្រហ្មបានកាន់កាប់សាសនានេះហៅថា សាសនាព្រាហ្មណ៍។
general
អាទិទេពក្នុងទស្សនៈត្រីម៌ូរតិមានឈ្មោះអ្វី? ហើយមានមុខងារអ្វី?
អាទិទេពក្នុងទស្សនៈត្រីម៌ូរតិមានឈ្មោះដូចខាងក្រោមនេះ៖ - ព្រះព្រហ្ម ជាអាទិទេព មានមុខងារបង្កើតលោក - ព្រះវិស្ណុ ជាអាទិទេព មានមុខងារគ្រប់គ្រង់ថែរក្សាលោក - ព្រះសិវ ជាអាទិទេពមានមុខងារបំផ្លាញលោកផងនិងបង្កើតលោកផង។
general
តើជំនឿក្នុងសាសនាព្រាហ្មណ៍ផ្តល់ផលវិបាកអ្វីខ្លះដល់មនុស្ស?
ក្នុងជំនឿសាសនាព្រាហ្មណ៍បានផ្ដល់ផលលំបាកដល់មនុស្សដូចជាធ្វើឪ្យមនុស្សដជឿថាសុខ ទុក្ខ អាក្រក់ ល្អ កើតឡើងដោយសារអាទិទេពជាអ្នកផ្ដល់ឪ្យនិងជឿថាអាទិពេទជាវត្ថុ អច្ឆរិយៈ ដែលមានសមត្ថភាពគ្រប់បែបយ៉ាងខ្លាំងជាងខ្លួន ដូច្នេះចង់ដោះស្រាយបញ្ហាអ្វីមួយត្រូវពឹងផ្អែកលើមនុស្សព្រោះនាំឪ្យមនុស្សបាត់បង់លក្ខណៈមនុស្សផ្ដល់ផលវិបាកយ៉ាងខ្លាំងលើមនុស្សព្រោះន...
general
តើការអុចធូបរបស់ខ្មែរធ្វើជាគ្រឿងសក្ការៈបូជាក្នុងពិធីនានាគឺមានអត្ថន័យដូចម្ដេច?
ការអុចធូបរបស់ខ្មែរធ្វើជាគ្រឿងសក្ការៈបូជាក្នុងពិធីនានាគឺមានអត្ថន័យដូចជា៖ + អុកអុចធូបប្រាំសរសៃ - តំណាងទិសធំៗ ទាំងបួន ព្រមទាំងទិសកណ្ដាលមួយផង - តំណាងឪ្យលោកទាំងមូលដែលនៅក្រោមផ្លូវគោចរបស់ព្រះអាទិត្យទី ១ ទិសខាងកើតទី ២ ទិសខាងលិច ទី ៣ ផ្លូវដើរចំពីលើក្បាលមនុស្ស (ផ្លូវកណ្ដាល) ទី៤ ផ្លូវដើរយោងទៅទិសខាងត្បូង និងទី ៥ ផ្លូវដើរទៅយាងខាង...
general
តើពីធិប្រពៃណីនានារបស់ជនជាតិខ្មែរប្រចាំ ១២ ខែ ពិធីអ្វីខ្លះ?
ពិធីប្រពៃណីនានារបស់ជនជាតិខ្មែរប្រចាំ ១២ ខែ មានដូចជា៖ - ពិធីបុណ្យចូលឆ្នាំ - ពិធីបុណ្យឡើងអ្នកតា - ព្រះរាជធិជីបុណ្យច្រត់ព្រះនង្គ័ល - ពិធីបុណ្យពិសាខបូជា - ពិធីបំបួសនាគ - ពិធីចូលព្រះវស្សា - ពិធីបុណ្យភ្ជុំបិណ្ឌ - ពិធីបុណ្យចេញវស្សា - ពិធីបុណ្យកថិនទាន - ពិធីបុណ្យអុំទូក បណ្ដែកប្រទីប - ពិធីបុណ្យសំពះព្រះខែ និងអកអំបុក - ពិធីបុណ្យម...
general
តើពុទ្ធសាសនាចាំបាច់ត្រូវអនុវត្តដូចម្ដេចខ្លះ?
ដើម្បីឪ្យព្រះសាសនាបានតាំងនៅគ្រប់ ៥០០០ព្រះវស្សា និងអាចបន្ដទៅទៀតពុទ្ធសាសនិកចាំបាច់ត្រូវអនុវត្តដូចជា៖ - ស្ដាប់ធម៌ដោយគោរព - រៀនធម៌ដោយគោរព - ទ្រទ្រង់ធម៌ដោយគោរព - ពិចារណានូវសេចក្ដីធម៌ទាំងឡាយដែលខ្លួនទ្រទ្រង់ដោយគោរព - ដឹងខ្លឹមសារព្រះធម៌ហើយត្រូវប្រតិបត្តិដោយសេចក្ដីគោរព។
general
តើការស្រុតការចុះនៃសីលធម៌ក្នុងសង្គមពេលនេះបណ្ដាលមកពីមូលហេតុអ្វី?
ការស្រុតនៃសីលធម៌ក្នុងសង្គមខ្មែរនាពេលនេះបណ្ដាលមកពីមូលហេតុដូចជា៖ - ការហូបចូលនៃវប្បធម៌ប្រតិកិរិយាពុំអាចទប់ទល់បាន - ការទន់ខ្សោយផ្នែកសេដ្ខកិច្ចសង្គម - ភាពមិនចុះសម្រួលគ្នានៃមជ្ឈដ្ឋានអប់រំទាំងបីគឺ សាលារៀន គ្រួសារ និងគសង្គមជាតិ - ប្រព័ន្ធគ្រប់គ្រងក្នុងសង្គមពុំទាន់យុត្តិធម៌ និងតម្លាភាពទាំងស្រុង - មូលដ្ឋានអប់រំមជ្ឈមណ្ឌលកែប្រែបណ្...
general
តើព្រះពុទ្ធសាសនាមានកំណើតនៅប្រទេសណា? ឆ្នាំណា? ចែកជាប៉ុន្មាននិកាយ? និកាយអ្វីខ្លះ?
ព្រះពុទ្ធសាសនាមានកំណើតនៅសប្រទេសឥណ្ឌាក្នុងឆ្នាំ ៥៤៣ មុនគ.ស។ សាសនានេះចែកជាពីរគឺ៖ - និកាយហិនយានឬព្រះពុទ្ធសាសនាថេរវាទជានិកាយមួយដែលគោរពព្រះពុទ្ធសមរណគោតម ដែលត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ហើយចូលបរិនិព្វាន្ដ។ យាននេះជាយានតូចចង្អៀតមិនងាយទៅដល់។ - និកាយមហាយាន ជានិកាយដែលមានវិន័យដែលមានវិន័យធូរស្រាល់គោរពលទ្ធិអចវិយវាទ (ពាក្យទូន្មានរបស...
general
តើព្រះពុទ្ធសាសនាមានតួនាទីខ្លះក្នុងការរួមចំណែកជួយសង្គមខ្មែរ។
ព្រះពុទ្ធសាសនាមានតួនាទីក្នុងការរួមចំណែកជួយសង្គមខ្មែរដូចជា៖ វត្តអារាម - វត្តអារាមមជ្ឈមណ្ឌលជាឃ្លាំងផ្ទុកគម្ពីរអក្សរសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណីខ្មែរ - នៅសម័យអាណាព្យាបាលអាណានិគមជាកន្លែងជ្រកកោននៃអក្សរសាស្រ្ដខ្មែរ - ព្រះសង្ឃជាគ្រូបង្រៀន។ វិស័យអប់រំស្មារតី - ព្រះសង្ឃជាឃោសនិកមួយអង្គដែលអប់រំមនុស្សឪ្យស្គាល់បុណ្យបាបឪ្យស្គាល់តែអំព...
general
ដូចម្តេចដែលហៅថា ភាសា? តើសត្វមានភាសាជាជំនួយ?
ភាសាជាសំដីនិយាយរបស់មនុស្ស ប្រើមធ្យោបាយទំនាក់ទំនងកើតឡើងពីផលធៀបរវាងប្រព័ន្ធសួរជាមួយប្រព័ន្ធគំនិត។ ចំពោះសត្វគ្មានភាសាទេ គឺមានត្រឹមសញ្ញាសំរាប់ធ្វើទំនាក់ទំនងគ្នាប៉ុននោះ។
general
ហេតុអ្វីបានជាមនុស្សចាំបាច់ត្រូវមានសាសនា? ចូររៀបរាប់។
បានជាមនុស្សចាំបាច់ត្រូវមានសាសនាព្រោះ៖ - សាសនាធ្វើឪ្យមនុស្សមានលំនឹង មានសង្ឃឹមក្នុងជីវិតរស់នៅប្រចាំថ្ងៃ - សាសនាធ្វើឪ្យមនុស្សចេះពិចារណាហេតុផល បានឃើញជាក់ស្ដែង ច្បាស់និងភ្នែកថាអំពើល្អ អ្វីជាអំពើអាក្រក់បានជាតម្លៃសម្រាប់អភិវឌ្ឍដល់ខ្លួនឯង - សាសនាបានធ្វើឪ្យមនុស្សមានភាពស្ងប់រំសោយទុក្ខព្រួយមួយដែរ - សាសនាបានធ្វើឪ្យមនុស្សរួចចាកពិសេ...
general
តើពំនោលនេះមានអត្ថន័យដូចម្ដេច?
ក្នុងខ្លួន ក្នុងសាច់ ១ សម្រេច ២ ក្នុងខ្លួនមានន័យថា៖ - ៣ ក្នុងខ្លួន សំដៅដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ - ៤ ក្នុងសាច់ សំដៅដល់ទឹក ដី ភ្លើង និងខ្យល់ - ១ សម្រេច សំដៅដល់ចិត្ត - ២ ពិចារណា សំដៅដល់កម្ម និងផល។
general
តើព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងរួមចំណែកអ្វីខ្លះក្នុងការរួមចំណែកសង្គមកម្ពុជាបច្ចុប្បន្ន?
ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងរួមចំណែក ក្នុងការរួមចំណែកសង្គមកម្ពុជាបច្ចុប្បន្នដូចជា៖ - ការអប់រំផ្លូវចិត្ត - កសាងធនធានមនុស្ស - កសាងេចនាសម្ព័ន្ធ - ចូលរួមក្នុងវិស័យសង្គម។
general
តើពាក្យចង្រ្កាន្តមានន័យដូចម្ដេច? ខ្មែរយើងបានបែងចែកសង្រ្កាន្តប៉ុន្មានប្រការ? ថ្ងៃនីមួយៗនៃថ្ងៃចូលឆ្នាំខ្មែរគេហៅថាដូចម្ដេច?
ពាក្យចង្រ្កាន្តមានន័យថា ការឈានដំណើរទៅដោយប្រពៃ។ ពាក្យនេះគឺជាឈ្មោះទំនៀមទម្លាប់ខ្មែរដឹងគ្រប់ៗគ្នាថា ការផ្លាស់ប្ដូរឆ្នាំចាស់ឆ្នាំថ្មី។ ខ្មែរចែកចង្រ្កានជាពីរផ្នែកគឺ៖ - សាមញ្ញចង្រ្កាន្ដ គឺជាកំណត់ពេលព្រះអាទិត្យដើរ ត្រង់ចំពីលើក្បាលត្រូវនិងខែចេត្រ ជារដូវក្ដៅដែលខ្មែរប្រារព្ធពិធី បូជាព្រះអាទិត្យ ជាគូគ្នានិងខែកត្តិកដែលខ្មែរនាំគ្នា...
general
តើគេធ្វើបុណ្យពិសាខបូជានៅថ្ងៃ ខែណា? ដើម្បីអ្វី?
គេធ្វើបុណ្យពិសាខបូជានៅថ្ងៃ ១៥ ខែពិសាខ។ ពិធីគេប្រារព្ធធ្វើឡើងដើម្បី៖ - រំលឹកខួបថ្ងៃព្រះពុទ្ធប្រសូត។ គឺព្រះពុទ្ធបានប្រសូតនៅថ្ងៃនៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំ ច មុនគ្រិស្ដសករាជមុនឆ្នាំ ៦២៣។ - រំលឹកខួបថ្ងៃព្រះពុទ្ធបានត្រាស់ដឹង គឺព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ នៅថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំ កោ មុនគ្រិស្ដសករា ៥៨៨ ឆ្នាំ។ - រំល...
general
ដូចម្ដេចដែលហៅថាពុទ្ធសករាជ? គ្រិស្ដសករាជ? ចុល្លសករាជ? មហាសករាជ?
- ពុទ្ធសករាជ គឺជាចំនួនថ្ងៃ ខែ ឬ ក៏ឆ្នាំសម្រាប់សម្គាល់ការរាប់ក្រោយពេលដែលព្រះពុទ្ធអង្គចូលបរិនិព្វាន។ គឺព្រះពុទ្ធអង្គចូលបរិនិព្វាននៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំម្សាញ់។ ដូចនេះពុទ្ធសករាជត្រូវរាប់ថ្ងៃពុធ ១ រោជ ខែពិសាខ ឆ្នាំ ម្សាញ់មុនគ្រិស្ដសករាជ ៥៣៤ ឆ្នាំ។ - គ្រិស្ដសករាជ គេយកមកប្រើនៅក្នុងសម័យអាណានិគមនិយមបានរាំង រប្រៀបរាប់គ្រិស...
general
តាមទស្សនៈពុទ្ធសាសនាទានចែកចេញជាប៉ុន្មានប្រភេទ?
តាមទស្សនៈពុទ្ធសាសនាទានចែកចេញពីរសប្រភេទ គឺ៖ - អាមិសិទាន គឺជាឪ្យវត្ថុសម្រាប់ប្រើប្រាស់ និងអាហាងបរិភោគផ្សេងៗ។ - ធម៌ទាន គឺកាឪ្យគម្ពីរ សៀវភៅដែលដែលមានចារ ឬ សរសេរកត់ត្រានូវធម៌ និងវិន័យ ឬ បង្រៀនសំដែងធម៌ទេសនាដល់អ្នកដទៃស្ដាប់ សិក្សាអាន។ - ទង់ព្រះពុទ្ធសាសនាបានចាប់លើតបង្ហូតនៅក្នុងប្រទេសខ្មែរនៅពុទ្ធសករាង ២៥០០ នៅភ្នំពេញ គឺក្រោយពេលសម...
general
តើទង់ព្រះពុទ្ធសាសនាបានចាប់លើកបង្ហូតនៅក្នុងប្រទេសខ្មែរពីពេលណាមក? ទង់នេះមាសនប៉ុន្មានពណ៌ ហើយពណ៌នីមួយៗទាក់ទងនិងព្រះរាជសកម្មភាពសំខាន់អ្វីខ្លះរបស់ព្រះសម្មាសម្ពុទ្ធ? តាសមរយៈនេះបានបង្កប់នូវគំនិតអប់រំដល់ពុទ្ធបរិស័ទ្ធដូចម្ដេចខ្លះ?
ទង់ព្រះពុទ្ធសាសនាបានចាប់លើតបង្ហូតនៅក្នុងប្រទេសខ្មែរនៅពុទ្ធសករាង ២៥០០ នៅភ្នំពេញ គឺក្រោយពេលសម្ដេចព្រះសង្ឃរាជជួន ណាតយាងមកពីប្រជុំមហាសន្និបាតប្រមុខដឹកនាំពុទ្ធសាសនាទូទាំងពិភពលោកនាប្រទេសឥណ្ឌា។ ទង់ព្រះពុទ្ធសាសនាមាន ៦ គឺ៖ - ពណ៌ខៀវ កាលព្រះអង្គយកកំណើតព្រះបាទស្រីពិរាស្រ្ដឥន្រ្ទព្រាហ្មណ៍ មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀ...
general
តើបុណ្យចូលឆ្នាំខ្មែរបានកំណត់ធ្វើឡើង ផ្អែកឡើងតាមហេតុផលអ្វីខ្លះ? ចូរពន្យល់បង្ហាញ។
បុណ្យចូលឆ្នាំខ្មែរបានកំណត់ធ្វើឡើង ផ្នែកឡើងតាមហេតុផលពីរយ៉ាងគឺ៖ - ការកំណត់តាមហោរាសាស្រ្ដ ក្បូនខ្នាត គង់គួររកថ្លៃខែចូលឆ្នាំទៀងទាត់តែត្រឹមថ្ងៃ ១៣ ឬ ១៤ មេសាជារៀងរាល់ថ្ងៃឆ្នាំចាប់ឆ្នាំចាប់ពីខ្មែរយើងបានប្រើចុល្លសករាជ គឺបានសេចក្ដីថាផ្អែកតាមប្រក្រតិទិនសុរិយគតិអ្នកប្រាជ្ញហោរាសាស្រ្ដខ្មែរកំណត់ច្បាស់ពេលចូលសង្រ្កាន្ដស្ថិតនៅត្រង់មេស...
general
តើសិលប្រាំក្នុងសាសនាមានការវៀរចាកប៉ុន្មានយ៉ាង?
សីលប្រាំក្នុងព្រះពុទ្ធសាសនាមានការវៀរចាក ៥ យ៉ាងគឺ៖ - បាណាតិបាតា វៀរចាកការសម្លាប់ជីវិតមនុស្សសត្វ - មុសាវាទិ វៀរចាកការនិយាយកុហក - អទិន្នាទានា វៀរចាកការលួចកូនប្រពន្ទគេ - សុរាមេរយមជ្ជប្បមាទដ្ឋានា វៀរចាកការផឹកគ្រឿងស្រវឹង។
general
តើព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចម្ដេចខ្លះ?
ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចជា៖ - ផ្នែកសិលធម៌មានជំនឿលើកម្មផល ស្គាល់បាប និងបុណ្យនាំឪ្យការរស់នៅត្រូវប្រកាន់សច្ចៈ សុចរិត និងយុត្តិធម៌។ - បុគ្គលខ្មែរម្មាក់ៗយល់ថាការកសាងបាបកម្ម ផលត្រូវទទួលគឺផលអាក្រក់ ទោះត្រូទទួលបច្ចុប្បន្នជាតិ ឬអនាគតជាតិពុំអាចជៀសរួចឡើយ។ ដូចនេះគេម្នាក់ៗខំប្រឹងកសា...
general
នៅក្នុងព្រះពុទ្ធសាសនា រតនាត្រៃឬកែវទាំងបីមានអ្វីខ្លះ?
នៅក្នុងព្រះពុទ្ធសាសនារតនត្រៃ ឬ កែវទាំងបីមានព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃមានទំនាក់ទំនងជាមួយព្រះជាបរមត្រ ព្រះពុទ្ធជានម្ចាស់គ្រូ ព្រះធម៌ជាពាក្យប្រៀនប្រដៅ ព្រះសង្ឃជាអ្នករក្សាធម៌។
general
តើភស្ដុតាងណាខ្លះដែលបញ្ជាក់ថាព្រះពុទ្ធសាសនាចូលមកប្រតិស្ឋានក្នុងប្រទេសកម្ពុជា?
ភស្ដុតាងណាខ្លះដែលបណ្ជាក់ថាព្រះពុទ្ធសាសនាចូលមកប្រតិស្ឋានក្នុងប្រទេសកម្ពុជាយើងគឺតាមរយៈសិលាចារិកវ៉ូកាញ់កម្ពុជាក្រោម នាស.វទី២ នៃគ.សក្នុងរជ្ជកាលព្រះបាទស្រីមារៈសន្និដ្ឋានជាព្រះពុទ្ធសាសនាចូលមកប្រតិស្ឋានចក្នុងប្រទេសកម្ពុជាយើងតាំងពីស.វទី ២ នៃគ.សមកម្ល៉េះ។
general
តើការបង្រៀនកូនខ្មែរ នៅតាមវត្តអារាមពីសម័យបុរាណបានបណ្ដុះនូវទស្សនៈអ្វីខ្លះ?
ការបង្រៀនកូនខ្មែរ នោតាមវត្តអារាមពីសម័យបុរាណសបានបណ្ដុះនូវទស្សនៈមួយចំនួនដូចជា៖ - ឪ្យចេះស្រឡាញ់ជាតិ ចេះការពារជាតិ និងការពារទ្រព្យសម្បត្តិជាតិខ្មែរ - ឪ្យចេះគោរពសិទ្ធមនុស្សនិងចេះការពារសិទ្ធិមនុស្ស - ឪ្យចេះសម្របខ្លួនរស់នៅក្នុងសង្គមួយទៅតាមកាលៈទេសៈ - ឪ្យចេះយល់ពីតម្លៃនៃជីវិតមនុស្សទាំងអស់ - ឪ្យយយល់ពីតម្លៃនៃសាមគ្គី សន្ដិភាព សេរីភ...
general
តើសេចក្ដីសុខរបស់មនុស្សតាមទស្សនៈរបស់ពុទ្ធជាម្ចាស់មានប៉ុន្មានប្រការ? អ្វីខ្លះ?
សេចក្ដីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធជាម្ចាស់មាន ៥ ប្រការដូចជា៖ - អត្តិសុខ គឺសេចក្ដីសុខព្រោះមានទ្រព្យសម្បត្តិ មានចំណីអាហារ សំលៀកបំពាក់ គេហដ្ឋាន របស់របរប្រើប្រាស់ ថ្នាំដង្កូវ គ្រូពេទ្យប្រចាំគ្រួសារ - ភោគទ្រព្យ គឺសេចក្ដីសុខ ព្រោះគ្មានបំណុលដោយចេះប្រើប្រាស់ទ្រព្យសម្បត្តិដោយមិនចេះខ្ជខ្ជាយ - អនវិជ្ជសុខ គឺសេចក្ដីសុខ ព្រោ...
general
ដូចម្តេចដែលហៅថា វិចារណញ្ញាណ?
វិចារណញាណ ជាសត្តិពិសេសមានតែចចំពោះមនុស្ស ដែលអាចអោយភាវមនុស្សគិតជាគំនិតទូទៅ ឬជាបញ្ញត្តិអរូបីដោយមានភាសាជាជំនួស។
general
បញ្ញាមនុស្សមានប៉ុន្មានបែប បង្រួមមានប៉ុន្មានប្រភេទ និងប៉ុន្មានកំរិត?
បញ្ញាមនុស្សមាន ៧បែប គឺ៖ - បញ្ញាខាងវោហា - បញ្ញាខាងគិតគូរ - បញ្ញាខាងប៉ាន់ប្រមាណ - បញ្ញាខាងការងារ - បញ្ញាខាងការចាំ - បញ្ញាខាងគិត និងដោះស្រាយ - បញ្ញាខាងទទួលស្គាល់ បញ្ញាទាំង៧ចែកជាពីរប្រភេទគឺ៖ បញ្ញាទ្រឹស្តី៖សម្បទា ចាប់បាននូវទំនាក់ទំនងរវាងគំនិត បញ្ញាប្រតិបត្តិ៖ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបី នៃបច្ចុប្បន្ន។ បញ...
general
តើសភាវគតិទំលាប់ និងបញ្ញាដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ?
ក. លក្ខណៈដូចគ្នារវាង សភាវគតិទំលាប់ និងបញ្ញាគឺទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាតាំងពីកំណើតមក។ ខ. លក្ខណៈខុសគ្នារវាងភាវគតិទំលាប់និងបញ្ញា៖ - សភាវគតិ និងទំលាប់ខុសគ្នាត្រង់ទំលាប់ជាចាំនេះ មានឬសជាបញ្ញាកើតឡើងពីការហ្វឹកហាត់ ឯសភាវគតិ ជាចំណេះធ្វើពីកំណើតដោយមិនបាច់គិតពិចារណា។ - បញ្ញា ខុសពីទំលាប់ត្រង់ បញ្ញាដោះស្រាយបញ្ហាដ...
general
តើវត្ថុសិក្សារបស់ទស្សនវិជ្ជាមានវិវត្តិដូចម្តេចខ្លះ?
ពីបុរាណកាលទស្សនវិជ្ជាជាពុទ្ធិសកល ជាស្យង់នៃស្យង់ទស្សនវិជ្ជាសិក្សាគ្រប់ស្យង់ក្តោបគ្រប់ស្យង់ទាំងអស់។ មកដល់សតវត្សរ៍ទី១៩ស្យង់បានឯករាជ្យវត្ថុសិក្សារបស់ទស្សនវិជ្ជា ត្រូវបានវបង្រួមមកត្រឹមសិក្សាពីចិត្តវិទ្យា សីលវិជ្ជាកត្តវិជ្ជានិងបរមត្ថវិជ្ជា។ ចាប់ពីឆ្នាំ ១៩៦០មកមុខវិជ្ជាទាំងបួនត្រូវបានបង្រួមចូលគ្នាជាពីរ គឺពុទ្ធិ និងអំពើដែលជាមុខ...
general
តើស្ពានព្រែកព្នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពថ្នាក់ដឹកនាំណា? ចូររៀបរាប់បញ្ជាក់ពីស្ពាននេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានព្រែកព្នៅ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១០។ - ស្ពានព្រែកព្នៅ រដ្ឋាភិបាលបានវិនិយោគឱ្យក្រុមហ៊ុន ឯកជនរយៈពេល ៣០ឆ្នាំ ឈ្មោះថា ក្រុមហ៊ុនអិលវ៉ៃភីជាក្រុមហ៊ុនរបស់លោកឧកញ៉ាលីយ៉ុងផាត់ដែលចំណាយទឹកប្រាក់សា...
general
តើស្ពានជ្រោយចង្វារត្រូវបានស្ថាបនាចាប់តាំងពីពេលណាមក? ឧបត្ថម្ភថវិកាពីសំណាក់ខាងណា? ជួសជុលឡើងវិញនៅឆ្នាំណា? ស្ពាននេះមានប្រវែងសរុបប៉ុន្មាន?
ស្ពានជ្រោយចង្វារ ជាស្ពានមួយឆ្លងកាត់ទន្លេសាប និងសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម សីហនុ វរ្ម័ន ក្រោមការឧបត្ថមរបស់ប្រជាជនជប៉ុនក្នុងឆ្នាំ ១៩៦២ (ឯកសារខ្លះដាក់ថា ១៩៦៦)។ ហើយត្រូវបានដាច់ជាពីរដោយសារសង្រ្គាមក្នុងឆ្នាំ ១៩៧៥ វេលាម៉ោង ១២យប់។ ប៉ុន្តែត្រូវបានជួសជុលសារឡើងវិញក្នុងឆ្នាំ ១៩៩៤មានប្រវែងសរុប ៧០៩ម៉ែត្រ។
general
អ្វីដែលហៅថាពុទ្ធិ?
- ពុទ្ធិ គឺជាចំណេះដឹង ដែលជាលទ្ធផលនៃការសិក្សាពីមុខយ៉ាងច្រើនដូចជា ចិត្តវិទ្យា ស្យង់ សីលវិជ្ជា និងបរមត្ថវិជ្ជា។ - ពុទ្ធិ គឺជាការរៀនតាមចិត្តវិទ្យា អំពីមុខងារទូទៅរបស់ពុទ្ធិអំពីស្យង់ផ្សេងៗដែលជាលទ្ធផលរបស់ពុទ្ធិ និងជាទីបញ្ចប់អំពីពុទ្ធិបរមត្ថវិជ្ជាដែលជាធម្មវត្ថុសិក្សាសំខាន់របស់ទស្សនវិជ្ជា។
general
តើស្ពានជ្រោយចង្វារទី៤ មានប្រវែងបណ្តោយប៉ុន្មានទទឹងប៉ុន្មាន? ចំណាយរយៈពេលសាងសង់ប៉ុន្មានខែ? ស្ពាននេះសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសណា? ចូរនិយាយពីថវិកាក្នុងការសាងសង់ស្ពាននេះ?
ស្ពានជ្រោយចង្វារទី២មានប្រវែងបណ្តោយសរុប១២៦០ម៉ែត្រទទឹង១៤ម៉ែត្រដោយគ្រោងនឹងចំណាយរយៈពេលសាងសង់ ៣៤ខែ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសចិន China Road and Bridge Corporatioក្រោមកម្ចីឥណទានពីធនាគារអាហរ័ណនីហរ័ណនៃរដ្ឋាភិបាលប្រជាមានិតចិនក្នុងគម្រោងតម្លៃកិច្ចសន្យា ២៧,៥លានដុល្លាអាមេរិក។
general
អ្វីជាអំពើ?
- អំពើ គឺអ្វីដែលមនុស្សធ្វើ ហើយបានលទ្ធផលមកពីគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម សិល្បៈសីលវិជ្ជាសង្គមវិទ្យា។ល។ - អំពើ គឺជាការសិក្សាតាមចិត្តវិទ្យា អំពីល័ក្ខខ័ណ្ឌនៃទង្វើរបស់មនុស្សអំពីវិស័យផ្សេងៗរបស់ទង្វើមនុស្ស។
general
តើមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាសិក្សាពីអ្វីខ្លះ?
បច្ចុប្បន្នមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាដែលត្រូវចាត់ទុកថាជាវត្ថុសិក្សារបស់ទស្សនវិជ្ជារួមមាន៖ - ចិត្តវិទ្យាដែលជាស្យង់ សិក្សាពីបញ្ហាចិត្តគឺសិក្សាពីចិត្តការណ៍ និងពីមុខងារធំៗរបស់ចិត្តដូចជាឥន្រ្ទិយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក បញ្ញា ការរំភើបជាដើម។ និយាយរួម គឺសិក្សាពីជិវីតនៃចិត្តទូទៅ។ - តក្កវិទ្យា សិក្សាតំលៃសច្ចៈរិះរកច្ប...
general
គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេសដូចម្តេចខ្លះ?
គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេស គឺ៖ - គំនិតរិះគិត ជាគំនិតដែលព្យួរទុកសិន នូវវិនិច្ឆ័យដើម្បីទុកពេលពិចារណាជាគំនិតមួយ ដែលបានពិចារណាត្រឹមត្រូវរួចហើយ - គំនិតអធ្យាស្រ័យ៖ ជាគំនិតនិយមការពិចារណារបស់ខ្លួនផង និងការពិចារណារបស់អ្នកដទៃផងដោយមិនរឹងមិនមានថាមានតែខ្លួនឯងម្នាក់ទេ ដែលនូវគំនិតណាមួយដែលជំទាស់និងគំនិតខ្លួន ដោយមិនបានពិចារណាល្អិតល...
general
តើទស្សនវិជ្ជាមានគោលបំណងយ៉ាងណា?
ទស្សនវិជ្ជា មានគោលបំណងស្វែងរកសច្ចៈ និងញុំាអោយប្រតិបត្តិ។ មានន័យថា ទស្សនវិជ្ជាមានបំណងស្វែងរកសច្ចៈដើម្បីបង្ហាញអវិជ្ជា។ កាលបើបានសច្ចៈហើយ ទស្សនវិជ្ជាញុំាងអោយប្រតិបត្តិទៀត គឺមិនមែនស្ថិតនៅត្រឹមតែលើទ្រឹស្តីនោះឡើយ។
general
តើស្ពានអ្នកលឿងត្រូវបាន បើកការដ្ឋានសាងសង់នៅពេលណា? ដោយថ្នាក់ដឹកនាំរូបណា? ចូរនិយាយពីលក្ខណៈ និងផលប្រយោជន៍របស់ស្ពាននេះ។
ព្រឹកថ្ងៃទី ១២ កុម្ភៈ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានអ្នកលឿនឆ្លងកាត់ទន្លេកាត់ទន្លេមេគង្គក្រោមដ៌ធំមួយដែលប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំជាយូរមកហើយព្រោះនេះជាស្ពានពង្រីកភាពលូតលាស់ជាច្រើនវិស័យនាំមកនូវការរីកចំរើនដល់សេដ្ឋដកិច្ចជាតិដ៏ធំផងដែរ។ សូមបញ្ជាក់...
general
តើអាចនិយាយថា ទស្សនវិជ្ជាជាចំណេះទូទៅបានរឺទេ?
គេអាចនិយាយថា ទស្សនវិជ្ជាជាចំណេះទូទៅបាន ព្រោះទស្សនវិជ្ជាបានក្រសោបវិជ្ជាក្នុងលោកផង និងក្រៅលោកផងក៏ប៉ុន្តែចំណេះទូទៅនោះត្រូវប្រកបដោយវិចារណញាណផង។
general
តើសព្វថ្ងៃនេះទស្សនវិជ្ជានៅតែជាចំណេះសកលទៀតដែររឺទេ?
សព្វថ្ងៃនេះ ទស្សនវិជ្ជាលែងមានតួនាទីជាពុទ្ធិសកលទៀតហើយ ព្រោះថាស្យង់លូតលាស់ ហើយបានផ្តាច់ខ្លួនចេញផុតពីទស្សនវិជ្ជានិងមានវត្ថុសិក្សាជាក់លាក់របស់វារៀងៗខ្លួន។ ទស្សនវិជ្ជាលែងក្តោបស្យង់ដូចកាលពីមុនទៀតហើយ។ សព្វថ្ងៃ ទស្សនវិជ្ជាគ្រាន់តែមានតួនាទីជាអ្នកពិចារណាលើគុណភាព នៃគ្រប់ចំនេះប៉ុនោះ។ មានន័យថា ស្យង់ជាអ្នកស្ថាបនាទស្សនវិជ្ជាជាអ្នកជីក...
general
សព្វថ្ងៃនេះ ទស្សនវិជ្ជានៅតែជាស្យង់ដែររឺទេ?
សព្វថ្ងៃនេះ ទស្សនវិជ្ជាលែងជាស្យង់ទៀតហើយព្រោះថាស្យង់ជាចំណេះជាក់លាក់មានភស្តុតាង មានលក្ខណៈវត្ថុវិស័យភាពពិសេសចំណេះស្យង់ជាចំណេះដែលមិនអាចពិភាក្សាបាន ឯចំណេះទស្សនវិជ្ជាជាចំណេះអាចពិភាក្សាបានជួនកាលក្នុងបញ្ហាតែមួយដូចគ្នា អ្នកទស្សនវិជ្ជាអាចមានទស្សនៈប្លែក
general
តើទស្សនវិជ្ជាចាំបាច់ដែររឺទេសំរាប់ជីវីតមនុស្ស?
បើក្រលេកមួយភ្លែត ទស្សនវិជ្ជាហាក់មិនចាំបាច់សំរាប់ជីវីតមនុស្សទេ។ តែបើពិចារណាអោយជិតដល់ទៅ យើងឃើញថាទស្សនវិជ្ជាចាំបាច់ណាស់ចំពោះជីវីតមនុស្ស កាលណាយើងចង់ធ្វើខ្លួនអោយទៅជាមនុស្សប្រកបដោយវិចារណាញ្ញាណនិងគតិវិញ្ញូ។ ព្រោះទស្សនវិជ្ជាជួយយើងអោយស្តាប់ខ្លួនឯងអោយស្តាប់លោកនេះ ពិសេសអោយចេះរៀបចំអាកប្បកិរិយាអោយសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ។ ម្នា...
general
តើស្ពានណាខ្លះនៅព្រះរាជាណាចក្រកម្ពុជាដែលបានសាងសង់រួច? ចូររៀបរាប់។
បណ្តាស្ពានដែលត្រូវបានសង់រួចមាន៖ - ស្ពានតេជោមរកតកោះពស់ - ស្ពានអាកាស ក្បាលថ្នល់ - ស្ពានព្រះមុនីវង្ស - ស្ពានសេកុង - ស្ពានស្រែអំបិល - ស្ពានត្រពាំងរូង - ស្ពានអណ្តូងទឺក - ស្ពាន តាតៃ - ស្ពាន ទន្លេបឹង - ស្ពានព្រែកក្តាម - ស្ពាន ព្រែកតាមាក់ - ស្ពានព្រែកព្នៅ - ស្ពានកោះកុង។
general
តើមនុស្សគ្រប់រូបត្រូវមានទស្សនវិជ្ជាផ្ទាល់ខ្លួនឬទេ។
មនុស្សជាសត្វដែលបរិភោគមនោសញ្ចេតនាហារ។ ដូចនេះ មនុស្សគ្រប់រូបសុទ្ធតែមានមនោសញ្ចេតនា។ បើមនុស្សមានមនោសញ្ចេតនា មនុស្សតែងត្រូវការវិចារណញាណ ហើយមនុស្សត្រូវតែមានទស្សនវិជ្ជាផ្ទាល់ខ្លួនជាចាំបាច់។
general
ផ្លូវដែកនៅកម្ពុជាបច្ចុប្បន្នមានប៉ុនា្មនខ្សែ? ខ្សែនីមួយៗមានគោលដៅចេញពីណាទៅណា? ប្រវែងប៉ុន្មាន? កាត់ខេត្តណាខ្លះ? ប្រសិនរដ្ឋាភិបាលយើងមានគំរោងសាងសង់ផ្លូវដែកបន្ថែម តើគួរសាងសង់នៅតំបន់ណាខ្លះ? ព្រោះអ្វី? តើសំណង់ផ្លូវដែកអាចនាំមកនូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះ? ចូរពន្យល់។
ផ្លូវដែកនៅកម្ពុជាមានពីរខ្សែ គឺ៖ - ខ្សែទី១៖ មានគោលដៅចេញពីភ្នំពេញទៅអូជ្រៅប្រវែង ៣៨៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ និងបាត់ដំបង។ - ខ្សែទី២៖ មានគោលដៅចេញពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង២៦៦គ.ម ឆ្លងកាត់ ខេត្ត កណ្តាល កំពង់ស្តឺ។ ប្រសិនបើរដ្ឋាភិបាឆលយើងចង់សាងសង់ផ្លូវដែកបន្ថែមនោះគឹជាសំណង់ផ្លូវដែកដែលតភ្ជាប់ពីបាងក...
general
តើទស្សនវិជ្ជាទាក់ទង និងជីវិតដូចម្តេចខ្លះ?
ទស្សនវិជ្ជា មានទំនាស់ទំនងយ៉ាងជិតស្និតជាមួយជីវីតមនុស្ស។ ដើម្បីយល់ទស្សនវិជ្ជាត្រូវចេញដំណើរក្នុងជីវីត ព្រោះជីវីតជាអ្នកបង្កើតបញ្ហាទស្សនវិជ្ជា។ ហេតុនេះ ទស្សនវិជ្ជាកើតក្នុងជីវីតនិងដើម្បីជីវិតដូចជា ការរស់នៅ សេចក្តីស្លាប់ ការអត់ឃ្លាន សាសនា សេរីភាព ស្នេហា សុភមង្គល ឧត្តមគតិ យុត្តិធម៌ អាទិទេព វាសនា បុណ្យបាប... ទាំងនេះសុទ្ធតែជាបញ្...
general
តើគតិវិញ្ញូ និងតិចនិចមានទំនាក់ទំនងនឹងដូចម្តេចខ្លះ?
នៅបុរាណកាល វិញ្ញូ ឬអ្នកទស្សនវិជ្ជាតែងនិយមមើលងាយកិច្ចការទាំងឡាយដែលធ្វើដោយដៃ ហើយតិចនិចត្រូវបានគេចាត់ទុកថាជាកិច្ចការថោកទាបសំរាប តែវណ្ណៈទាសករតែប៉ុណ្ណោះ។ ប៉ុន្តែតាំងពី ស.វ ទី១៦មកតិចនិចបានរីកលលូតលាស់ខ្លំាងជាពិសេសបច្ចុប្បន្ននេះ មហិទ្ធិរិទ្ធិតិចនិចមានភាពអស្ចារ្យពេកណាស់ រហូតដល់ធ្វើអោយអ្នកគិតធំៗ ខ្វល់ខ្វាយយ៉ាងខ្លំាង។ ដូចនេះ ដើម្...
general
ពិភពលោកសព្វថ្ងៃកំពុងអភិវឌ្ឍន៍គ្រប់វិស័យតើត្រូវការពឹងផ្អែកលើទស្សនវិជ្ជាទៀតឬទេ?
ជាមួយគ្នានឹងការរីកចម្រើនជឿនលឿនរបស់ស្យង់ និងនតិចនិចបណ្តោយអោយមានការអភិវឌ្ឍន៍គ្រប់វិស័យ ប៉ុន្តែសង្គមលោកសព្វថ្ងៃ មិនគ្រាន់តែបានទទួលផលវិបាកបណ្តាលមកពីស្យង់ខ្វះញាណប៉ុណ្ណោះទេ ថែមទាំងកំពុងភ័យបារម្ភខ្លាចបាត់បង់ពិភពលោកនេះថែមទៀតផង។ ព្រោះថាឥទ្ធិពលនៃគ្រាប់បែកណណឺត្រុង អាចប្រល័យលោកក្នុងរយៈពេលយ៉ាងខ្លីបំផុត។ ដូចនេះចាំបាច់ត្រូវការទស្សនវិ...
general
តើអ្នកយល់យ៉ាងណាដែរ ចំពោះការសិក្សាទស្សនវិជ្ជានៅថ្នាក់ទី១១?
៥. ការសិក្សាទស្សនវិជ្ជានៅថ្នាក់ទី១១ គឺជាការបើកផ្លូវ ឬត្រួសត្រាយផ្លូវជាលើកដំបូងសំរាប់សិស្ស។ ព្រោះតាមរយការសិក្សាទស្សនវិជ្ជា សិស្សអាចបានដឹងនិង ស្គាល់មែកធាងទាំងឡាយរបស់ទស្សនវិជ្ជាផង និងមានលក្ខណៈងាយស្រួលក្នុងការឈោងចាប់នូវមុខវិជ្ជាធំៗទាំងឡាយ នៅឧត្តមសិក្សាផង។ ម៉្យាងទៀតសិស្សអាចមានសមត្ថភាព ត្រិះរិះពិចារណាវែកញែកពិភាក្សាហើយអាចយល់ប...
general
ចំពោះវិស័យរដ្ឋាភិបាលចាំចាច់ត្រូវតែពង្រីកគមនាគមន៍? ហើយគមនាគមន៍ប្រភេទណាដែល អ្នកពង្រីកមុនគេ?
ចំពោះវិស័យទេសចរណ៍រដ្ឋាភិបាលចាំបាច់ត្រូវពង្រឹកគមនាគមន៍ជាមុនសិន មូលហេតុ៖ - សម្រួលដល់ការធ្វើចរចរណ៍សព្វបែបយ៉ាងពិសេស គឺដំណើរទេសចរណ៍នៃភ្ញៀវជាតិ និងអន្តរជាតិ។ - ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក។ - ធានានូវសុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ - ផ្លូវគមនាគមន៍ស្អាត នាំមកនូវចិត្តបរិសុទ្ធ និងអារម្មណ៍ជ្រះថ្លាចំពោះអ្នកទេសចរណ...
general
តើវារីអគ្គិសនីកម្ពុជាទូទាំងប្រទេសមានប៉ុន្មានកន្លែង? ចូររៀបរាប់។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបានខិតខំស្តារនិងកសាងថាមពលវារីអគ្គិសនីឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដែលក្នុងនោះរួមមានវារីអគ្គិសនី ៨កន្លែង គឺ៖ - ទី១ ដែលវារីអគ្គិសនីគិរីរម្យ ១មានអនុភាព ១២ មេហ្កាវ៉ាត់បានដាក់ឱ្យដំណើរការនៅឆ្នាំ ២០០២។ - ទី២ វារីអគ្គិសនីកំចាយមានអនុភាព ១៩៣,២ មេហ្កាវ៉ាត់ដែលបានដាក់ឱ្យដំណើរការន...
general
ក្នុងនាមសិស្សថ្នាក់ទី១១ តើត្រូវពិចារណាលើអ្វីខ្លះ?
ក្នុងនាមសិស្សថ្នាក់ទី១១ ត្រូវពិចារណាលើកម្មវត្ថុនៃការសិក្សាដែលរួមមាន៖ - ឧបករណ៍គំនិតដែលជាផលនៃការពិសោធន៍របស់់មនុស្សជំនាន់មុនៗ - ស្យង់ និងវត្តន៍របស់ស្យង់ - ពិចារណា និងឆ្លុះបញ្ចាំងលើខ្លួនឯងដោយខ្លួនឯងដើម្បីស្គាល់ខ្លួនឯង។ - ពិចារណាទៅលើអ្វីដែលនៅជុំវិញខ្លួនយើង។
general
តើវារីអគ្គិសនី គិរីរម្យទី៣ ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពរបស់សម្តេចរូបណា? មានកម្លាំងថាមពលប៉ុន្មានវ៉ាត់?
សម្តេចនាយកមន្ត្រី ហ៊ុនសែន នៅព្រឹកថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ ២០១៣ នេះបានអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដាក់សម្ពោធ ដាក់ឱ្យប្រើប្រាស់វារីអគិ្គសនីគិរីរម្យទី៣ ដោយមានកម្លាំងថាមពល ១៨ មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោយពេលដែលកសាងរួចរាល់ជាស្ថាពរ។
general
សភាវគតិជាអ្វី?
សភាវគតិជាអាកប្បកិរិយាដដែលៗពីកំណើត សំរាប់សត្វមានជីវីតតាមប្រភេទនីមួយៗ។ - សភាវគតិ ជាចលនាពីកំណើតដោយមិនបាច់គិតពិចារណា។ - សភាវគតិ ជាកំលាំងជុំវិញមានស្រាប់ពីធម្មជាតិ អោយមានសកម្មភាពដោយឯកឯងជាលក្ខណៈធម្មតា។ ឧទាហរណ៍៖ សភាវគតិហូបចុក សភាវគតិតណ្ហា។ល។
general
ទំលាប់ជាអ្វី?
ទំលាប់គឺជាអ្វីៗ ដែលកើតពីការធ្លាប់ ឬពីការហាត់រៀន ការហ្វឹកហ្វឺនប៉ុន្តែនៅពេលដែលទំលាប់លេញចេញជារូបរាងហើយ វាមានលក្ខណ ៈដូចសភាវគតិបេះបិទ។ ទំលាប់មានឬសរបស់វាគឺបញ្ញា។ ឧទាហរណ៍៖ គេអាចឆ្លើយឆ្លងផលគុណនៃពីរចំនួនបាន កាលពីគេធ្លាប់បានទន្ទេញចាំមាត់រួចហើយ។
general
តើវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម ខេត្តកោះកុងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពរបស់សម្តេចរូបណា? មានកម្លាំងថាមពលប៉ុន្មាន? តើវាបានផ្តល់ប្រយោជន៍អ្វីខ្លះ?
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ វារីអគ្គិសនីឫស្សីជ្រុំក្រោម ដែលមាន កម្លាំងថាមពល ៣៣៨ មេហ្កាវ៉ាត់ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១០។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះនឹងក្លាយជាអ្នកផ្តល់ផលប្រយោជន៍ក្នុងការពារទឹកជំនន់បង្កើតជាតំបន់ទេសចរណ៍បង្កើតមុខរបរជូនដល់ប្រជា...
general
ចូរអោយនិយមន័យបញ្ញា?
បញ្ញា ជាសមត្ថភាពដោះស្រាយបញ្ហា រកឃើញច្រកចេញសមស្របទៅនឹងស្ថានការណ៍ថ្មីនៃលំដាប់ថ្នាក់ណាមួយ។ (ហង់រី ព្យែរ៉ុង) - បញ្ញា ជាសម្បទាដែលអាចសំរបទៅនឹងស្ថាការណ៍ថ្មី។ ក្លាប៉ារ៉ែល) - បញ្ញា ជាម៉ាស៊ីនបង្កើតអរូបកម្ម។ (ដីឡាគ្រ័រ) - បញ្ញា ជាអនុគមន៍ សំរបមធ្យោបាយ និងគោលដៅ។ (ហាក់ម៉ាន់) - បញ្ញា ជាសម្បទាដែលអាចចាប់បាននូវភាបត្រឡប់វិញនៃទំនាក់ទំនង។ ...
general
ដូចម្ដេចដែលហៅថាត្រៃបិដក? ចូររៀបរាប់ដោយសង្ខេប។
ព្រះត្រៃបិដក មានន័យថាល្អី ឬកញ្ជើ ៣ គឺក្បួនសីលធម៌ ជាកម្រងវិបទបញ្ញាត្តិ និងចំណេះវិជ្ជាបែបទស្សនវិជ្ជា។ បិដកទាំងបីនេះគឺ៖ - វិន័យបិដក គឺជាកម្រងធម៌វិន័យ ឬច្បាប់ទូន្មានរបស់ព្រះពុទ្ធដល់ពួកបរិស័ទ ជាសេចក្ដីបង្គាប់ឪ្យធ្វើអ្វីដែលគួរធ្វើ និងការហាមឃាត់មិនឪ្យធ្វើ ហើយដែលគេហៅថាសង្ខេបថាបទបញ្ញាត្តិ និងសេចក្ដីអនុញ្ញាត្តិរបស់បរមគ្រូ - សុត្...
general
តើបញ្ហាមនុស្សអ្វីខ្លះ ដែលទស្សនវិជ្ជាត្រូវគិតពិចារណា?
យើងដឹងហើយថាទស្សនវិជ្ជា ពិចារណាលើបញ្ហាមនុស្សនិងបញ្ហាធំៗដែលទាក់ទង និងមនុស្ស។ ដូចនេះបញ្ហាដែលទស្សនវិជ្ជា ត្រូវគិតពិចារណាមានបញ្ហាកំណើតមនុស្សលោក បញ្ហាវាសនាបញ្ហាន័យនៃជីវីតបញ្ហាអកុសលបញ្ហាសហអត្តិភាពនៃរបៀបនិងកង្វះរបៀបបញ្ហារបៀបរៀបរយនៃពិភពលោកបញ្ហាពុទ្ធិបញ្ហាភាវៈបញ្ហាសុខៈជាដើម។
general
ចូរនិយាយដោយសង្ខេបប្រភពដោយនៃការតាងដោយស្បៃកូនស្រី។ ចូលម្លប់ប្រភពនៃកាន់ដោះសំពះការ និងរាំសាកកន្ទេល។ផ្កាស្លាបី ក្នុងការរៀបចំមង្គលការ។
ប្រភពនៃការតោងស្បៃកូនស្រីចូលប្លម់៖ - កាលពីព្រះថោងសព្វព្រះទ័ពចង់បាននាងនាគជាគូគាប់ក៏សុំលោមសេ្នហ៍សិទ្ធីពីនាង - នាងនាគទទួលតបថានាងទៅពិគ្រោះយោបល់នឹងព្រះបិតាឋាននាគសិនទើបឆ្លើយតបបាន - ព្រះថោងសុំនាងនាគទៅតាមគាល់បិតានាង។ នាងនាគយល់ព្រមតែដើម្បីឪ្យព្រះថោងយាងចុះទីពិភពលោកនាគបានព្រះនាងទូលឪ្យអង្គតោងដោយស្បៃដើរពីក្រោយនាង - ទៅដល់ពិភពនាគសេ្ដច...
general
អាពាហ៍ពិពាហ៍ជាអ្វី? ដើម្បីឪ្យមានជិវិតអាពាហ៍ពិពាហ៍មានតម្លៃ តើសាមីខ្លួនប្រុសនិងស្រីត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? ចូរពន្យល់។
អាពាហ៍ពិពាហ៍គឺជាការផ្សំផ្គុំយ៉ាងឳឡារិកជាផ្លូវការរវាហងផ្លូវការរវាងបុរសម្នាក់និងស្រ្ដីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត។ ដើម្បីឪ្យមានជីវិតអាពាហ៍ពិពាហ៍មានតម្លៃ តើសាមីខ្លួនប្រុស និងស្រីត្រូវបំពេញលក្ខខណ្ឌខាងក្រោម នេះ៖ + លក្ខខណ្ឌសម្ភារៈ - សាមីខ្លួនទាំងសងខាងត្រូវមាន - ត្រូវមានធនធាន - មានមុខរបរចិញ្ចឹមជីវិតមានការងារធ្វើដើ...
general
តើរាជធានីភ្នំពេញមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រង់ណា?
រាជធានីភ្នំពេញមានទីតាំងភូមិសាស្រ្តស្ថិតនៅត្រើយខាងលិចត្រង់ទំនាបចតុមុខដែលជាទីប្រសព្វនៃទន្លេបួន។ ទន្លេទាំងបួននោះគឺ ទន្លេមេគង្គលើ ឬ (ទន្លេធំ) ទន្លេមេគង្គក្រោម ឬ (ទន្លេក្រៅ) ទន្លេសាប និងទន្លេបាសាក់ ឬ (ទន្លេក្នុង)។
general
អ្វីជារេផ្លិច? រេផ្លិចមានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
រេផ្លិច គឺជាសកម្មភាពប៉ះទង្គិចដោយចៃដន្យ រវាងសរីរាង្គឥន្រ្ទិយនិងវត្ថុហើយសកម្មភាពនេះ ពុំបានឆ្លងកាត់ខួរក្បាលទេ គឺជាសកម្មភាពដែលបញ្ហាដោយខួរឆ្អឹងខ្នង។ រេផ្លិច គឺជាសកម្មភាពឆ្លើយតបចំពោះពិភពក្រៅវិញ ដោយបញ្ជាខួរឆ្អឹងខ្នង។ រេផ្លិចមានពីរយ៉ាង គឺ រេផ្លិចមានលក្ខ័ខណ្ឌ និងរេផ្លិចឥតល័ក្ខខ័ណ្ឌ។ រេផ្លិចមានល័ក្ខខ័ណ្ឌ៖ គឺជារេផ្លិចដែលមានអន្តរក...
general
តើមនុស្សមានសរីរាង្គប្រកបដោយសរសៃប្រសាទស្លាប់ អាចមានឥន្រ្ទិយាម្មណ៍ឬទេ?
មនុស្សមានសរិរាង្គប្រកបដោយសរសៃប្រសាទស្លាប់ គេពុំអាចចាត់ទុកថាមានឥន្រ្ទិយារម្មណ៍ទេ ព្រោះមនុស្សនោះពុំទទួលនូវសម្ភស្សផ្សេងៗ។ ហេតុនេះភ្ញោច ក៏ឥតកើតមានដែរ តែគេអាចមានរេផ្លិច។
general
តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម?
ប្រទេសកម្ពុជា ខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមមានចំនួន ៩ខេត្តគឹ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែងស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី រតនៈគិរី និងកំពត។
general
តើមនុស្សពិការសរីរាង្គឥន្រ្ទិយាណាមួយ អាចមានឥន្រ្ទិយារម្មណ៍ដែរឬទេ?
មនុស្សដែលពិការសរីរាង្គឥន្រ្ទិយណាមួយ អាចមានឥន្រ្ទិយរម្មណ៍ប៉ុន្តែមានលក្ខណៈជាតន្រ្ទិយារម្មណ៍ ដែលមានសភាពជារូបភាពនៅក្នុងអារម្មណ៍របស់ខ្លួនប៉ុននោះ។
general
តើឥន្រ្ទិយារម្មណ៍ ជារូបភាពមាននៅក្នុងឥន្រ្ទិយាណាច្រើនជាងគេ?
ឥន្រ្ទិយារម្មណ៍ ជារូបភាពមាននៅក្នុងចក្ខិន្រ្ទិយ និងសោតិន្រ្ទិយច្រើនជាងគេ។ ព្រោះចក្ខុបានទទួលនូវរូបភាពជាយូរយាណាស់មកហើយ។ ចក្ខុបានឃើញរូបភាពជា អនុស្សាវរីយ៍ដិតជាប់នៅក្នុងអារម្មណ៍មិនងាយរលត់ជាប់ក្នុងអារម្មណ៍បានយូរអង្វែងដែរ។
general
តើប្រទេសកម្ពុជាចូលជាសមាជិកគណៈកម្មការទន្លេមេគង្គនៅឆ្នាំណា?
ប្រទេសកម្ពុជាចូលជាសមាជិកគណៈកម្មការទន្លេមេគង្គនៅឆ្នាំ ១៩៩៥។
general
តើឥន្រ្ទិយារម្មណ៍ មានចំណុចពិសេសដូចម្តេចខ្លះ?
ឥន្រ្ទិយារម្មណ៍មានចំណុចពិសេសពីរគឺ៖ តាមទស្សនៈវេទនា ឥន្រ្ទិយារម្មណ៍ជាអ្នកណែនាំនិងផ្លាស់ប្តូរជីវភាព «ជីវិតក្នុង «របស់មនុស្ស។ វាជាការណ៍វេទនាកើតឡើងដោយរំញោចលើសសរីរាង្គឥន្រ្ទិយមួយហើយផ្តល់ដល់មនុស្ស នូវការត្រេកត្រអាលការរន្ធត់ ការឈឺចាប់ជាដើម។ តាមទស្សនៈបញ្ញា ឥន្រ្ទិយារម្មណ៍ ដែលទាក់ទងនិង វត្ថុមួយនោក្រៅចិត្តយើង គឺជាពុទ្ធិមួយ។ វាជាព...
general
ដូចម្តេចហៅថាដង់ស៊ីតេប្រជាជន? នៅប្រទេសកម្ពុជាតើតំបន់ណាដែលមានដង់ស៊ីតេប្រជាជនទាបជាងគេ? តើត្រូវធ្វើដូចម្តេចខ្លះដើម្បីជំរុញឱ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ដែលមានដង់ស៊ីតេ ប្រជាជនទាបនេះ?
ដង់ស៊ីតេប្រជាជន ជាចំនួនប្រជាជនដែលរស់នៅលើដីក្នុងមួយគីឡូម៉ែត្រការ៉េ។ នៅប្រទេសកម្ពុជាតំបន់ដែលមានដង់ស៊ីតេប្រជាជនទាបជាងគេគឺ តំបន់ភ្នំនិងខ្ពង់រាប (១៧នាក់/គីឡូម៉ែត្រការ៉េ)។ ដើម្បីជម្រុញឱ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាបគឺត្រូវ៖ - រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើន សាលារៀន មន្ទីរពេទ្យលំនៅស្ថាន ដីកសិកម្ម ផ្ល...
general
ចូររៀបរាប់សកម្មភាព ដែលជាអបាយមុនបួនយ៉ាង។ តើអបាយមុខទាំងបួនយ៉ាងគួរជាទីប្រព្រឹត្តរបស់យុវវ័យដែរឬទេ? ព្រោះអ្វី?
សកម្មភាពដែលជាអបាយមុខបួនយ៉ាងនោះគឺ៖ - ល្បែងស្រី គឺការប្រព្រឹត្តអំពើអនាចារក្នុងកាមគុណ ក្បត់និងប្រពន្ធកូន - ល្បែងស្រា គឺការចូលចិត្តសេពនូវសុរានិងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត - ល្បែងស៊ីសង គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងបៀប៉ោង ស៊ីសងគ្រប់ប្រភេទ មិនអាចផ្តាច់បាន - អំពើពាល គឺការប្រព្រឹត្តខុសបែបបទ ល្មើសនឹងច្បាប់ ដូចជា ឆក់ ប្លន់ ក...
general
អ្វីជារូបភាព?
រូបភាពជាលំនឹងគិត នៃចិត្តចំពោះវត្ថុមួយដែលសរីរាង្គឥន្រ្ទិយមិនជួបប្រទះក្នុងពេលបច្ចុប្បន្ន។ មានន័យថានៅពេលដែលគ្មានហេតុបង្កើតវាឥន្រ្ទិយារម្មណ៍ អាចកើតមានឡើងក្នុងចិត្ត ក្នុងសភាពរូបភាព។
general
អ្វីជាលំនឹក?
លំនឹក គឺជាសកម្មភាពរបស់ចិត្ត ដែលរំលឹកឬគិតទៅលើអ្វីមួយដែលធ្លាប់កើតមានឡើងហើយដែលបានកន្លងផុតហួសទៅហើយ។ ដោយសារ លំនឹកទើបមនុស្សអាចរក្សាទុករំលឹកឡើងវិញ ឬស្គាល់ឡើងវិញនូវអតីតកាល។
general
តើរាជធានីភ្នំពេញត្រូវបានកសាងឡើងដោយស្តេចអង្គណា? នៅសតវត្សទីប៉ុន្មាន? ហេតុដូចម្តេចបានជាមានឈ្មោះដូចនេះ? ព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថអ្វីខ្លះដល់កូនខ្មែរជំនាន់ក្រោយ?
រាជធានីភ្នំពេញត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាងក្នុងសតវត្សទី ១៥ (១៤៣៤)។ - បានជាមានឈ្មោះដូចនេះពីព្រោះដោយសារ ដូនពេញបានពូនភ្នំដើម្បីតម្កល់ព្រះពុទ្ធរូប ដែលយកបានពីក្នុងដើមគគី អណ្តែតទឹក។ - ព្រះពញាយ៉ាតបានបន្សល់ទុលនូវស្នាព្រះហស្តជាច្រើនដល់កូនខ្មែរសម័យក្រោយដូចជា៖ - លើកដីចាប់បន្ថែមលើភ្នំដូនពេញឱ្យកាន់តែខ្ពស់ - សង់ចេតិយ និងព្រះវិហា...
general
តើដំនាក់សរីររវិទ្យានៃឥន្រ្ទីយារម្មណ៍មានដំណើរដូចម្តេច?
ក្នុងដំនាក់សរីវិទ្យា មានមូលដ្ឋានសរីរវិទ្យាបីគឺ៖ - សរីរាង្គទទួល៖ សំរាប់ទទួលរំញោច។ ភ្ញោចទាំងបីប្រភេទ បង្កើតអោយមានរំញោចលើកោសិកាចុង នៃសរីរាង្គឥន្រ្ទិយ។ ឧទាហរណ៍៖ ភ្នែកទទួលរំញោចពណ៌ និងទំរង់ដោយសាររេទីន។ - សរសៃប្រសាទប្រទាញចូល៖ សំរាប់បញ្ចូនរំញោចទៅមណ្ឌលប្រសាទ គឺខួរក្បាល។ ឧទាហរណ៍៖ សរសៃប្រសាទអុបទិច បញ្ចូនររំញោចពណ៌ និងទំរង់ទៅខួរក្ប...
general
តើរូបភាព អាចវិលវិញត្រឡប់ចូលមកក្នុងញាណរបស់យើងដោយរបៀបណា?
ការវិលត្រឡប់មកវិញនៃរូបភាព មកក្នុងញាណរបស់យើងពុំមែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្តែវាសុទ្ធតែគោរពច្បាប់បីនៃច្បាប់បណ្តុំគំនិតរបស់ អារីស្តូត។
general
តើសកម្មភាពខ្វះការទទួលខុសត្រូវចំពោះបញ្ហានេសាទនាំឱ្យមានផលអាក្រក់អ្វីខ្លះ?
សកម្មភាពខ្វះការទទួលខុសត្រូវបែបនេះបាននាំមកនូវផលអាក្រក់មានជាអាទិ៍ដូចតទៅ៖ - ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទទទួលផលប៉ះពាល់ខ្លាំងជាងគេ គឺកម្មករនេសាទ កម្មកររោងចក្រ បាត់បង់ការងារបាត់បង់ប្រាក់ចំណូល...។ - សហគ្រាសនេសាទ សហគ្រាសឧស្សាហកម្មអាហារសម្រាប់មនុស្ស និងសត្វត្រូវផ្តាចសកម្មភាព ឬឈប់ដំណើរការ។ - ប្រជានេសាទនៃប្រទេសក្រីក្រ...
general
តើបុណ្យមាឃបូជា និងបុណ្យពិសាខបូជាមានអត្ថន័យដូចម្តេច?
បុណ្យមាឃបូជា ជាពិធីបុណ្យដែលខ្មែរយើងប្រារព្ធធ្វើនៅថ្ងៃពេញបូរមី ខែមាឃជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ។ សកម្មភាព៖ - ព្រះភិក្ខុសង្ឃទាំងអស់ដែលជាសាវ័ត នៅថ្ងៃពេញបូណ៌មីខែមាឃព្រះអរហន្ត ១២៥០ អង្គ (គឺក្រុមបុរាណជដិល១០០០ក្រុមអគ្គសាវ័ក២៥០អង្គ) បានមកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយឯងៗគ្មាននរណាន...
general
លេនីនពោលថា «អវត្តមាននៃឥន្រ្ទិយារម្មណ៍ ពុំអាចធ្វើអោយយើងស្គាល់ទំរង់ណាមួយ នៃរូបធាតុឬទំរង់នៃចលលនាបានឡើយ «។ ចូរពន្យល់?
ពិតមែបនតែឥន្រ្ទិយារម្មណ៍ ដែលយើងបានទទួលពីវត្ថុមួយ ពុំបានប្រាប់យើងអោយអស់លក្ខណៈពិតនៃវត្ថុតែវាក៏ជាដំនកស្រាយឬជាបំនកប្រែគ្រប់គ្រាន់មួយអំពីភារៈសំរាប់អោយយើងស្គាល់ពិភពលោកនិងបង្កើតស្យង់ព្រមទាំងសំរាប់ការរស់នៅរបស់យើង។ ដូចនេះ បើគ្មានឥន្រ្ទិយារម្មណ៍ឬអវត្តមានឥន្រ្ទិយារម្មណ៍នោះយើងពុំអាចដឹងអ្វីទាំងអស់ព្រោះវាជាអ្នកដើមដំបូងបង្អស់នៃដំណើរប...
general
លំនឹកចែកជាប៉ុន្មានគឺអ្វីខ្លះ?
លំនឹកចែកជាពីរ គឺលំនឹកទំលាប់ និងលំនឹកសុទ្ធសាធ។ - លំនឹកទំលាប់ គឺជាការនឹកផ្ទួនៗ ដើម្បីអោយចាំនូវប្រត្តិការណ៍មួយ។ ដូចនេះវា កើតឡើងពីការស្ទួនញយៗក្នុងលំនឹក។ - លំនឹកសុទ្ធសាធ គឺជាការផ្តិតរូបភាព ឬប្រតិបត្តិការណ៍អោយជាប់ជាប្រចាំនៅក្នុងចិត្តគំនិតដោយមិនប្រើការស្ទួនញយៗឡើយ។
general
រូបបារម្មណ៍ជាអ្វី? មានប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
រូបបារម្មណ៍ ជាសត្តិសំរាប់នឹកគិតដោយរូបភាព។ រូបបារម្មណ៍មានពរគឺ៖ - រូបបារម្មណ៍ រំលឹកឡើងវិញ គឺជាសកម្មភាពរបស់ចិត្ត ដែលនឹកប្រមូលយកព្រឹត្តិការណ៍ទាំងឡាយ ពីអតីតកាលអោយលេចចេញមកជារូបភាពហើយវិលត្រឡប់មកវិញសាជាថ្មីមានលក្ខណៈហាក់ដូចជារូបភាពបច្ចុប្បន្ន។ - រូបបារម្មណ៍ បង្កើតគឺជាសកម្មភាពរបស់ចិត្តដែលប្រមូលរូបភាពទាំងឡាយ ដើម្បីបំបែករូបភាពនោះក...
general
តើរូបបារម្មណ៍បង្កើតចែកជាប៉ុន្មានសណ្ឋាន? គឺអ្វីខ្លះ?
រូបបារម្មណ៍ចែក ជាបីសណ្ឋានគឺ៖ - សណ្ឋានឈឺរួមមានការមមាល និងទេវនិទានទំលាប់ - សណ្ឋានទាប រួមមានការយល់សប្តិនិង ការរវើរវាយ - សណ្ឋានខ្ពស់ គឺជាការបង្កើតថ្មី។
general
តើពាក្យថា “ជដិល”មានន័យដូចម្តេច?
ជដិល គឺជាជនអាក្រាត ព្រោះការលះបង់ កិលេសជ្រុលហួសហេតុពេក។
general
ការយល់សប្តិជាអ្វី? មានប៉ុន្មានប្រភេទ?
ការយល់សប្តិជាសំនង់រូបភាព ប្រកបដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលកំពុងលង់លក់ក្នុងដំណេក។ សំណង់រូបភាពនេះ កើតឡើងនៅពេលដែលសរីរាង្គឥន្រ្ទិយឈប់ដើរ។ យល់សប្តិមានពីរប្រភេទ៖ - យល់សប្តិប្រត្យក្សកើតឡើងដោយឥន្រ្ទិយារម្មណ៍បច្ចុប្បន្នដែលគ្រាន់តែជារូបរាងមិនមែនជាអំពើនៃតថៈមួយទេ។ វាកើតឡើងដោយសារធ្លាប់បានជួបប្រទះពីថ្ងៃ។ - យល់សប្តិរូបបារម្មណ៍កើតមា...
general
តើមនុស្សខ្វាក់ពីកំណើតមានយល់សប្តិដែររឺទេ? ព្រោះអ្វី?
មនុស្សខ្វាក់ពីកំណើត ក៏មានយល់សប្តិដែរព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់តែសរីរាង្គឥន្រ្ទិយមួយតែប៉ុណ្ណោះគឺចក្ខុញ្ញាណ ហើយសរីរាង្គឥន្រ្ទិយបួនទៀតនៅដំណើរការធម្មតាធ្លាប់មានឥន្រ្ទិយធម្មតា និងធ្លាប់មានរូបភាពនិងលំនឹកធម្មតាដែរ។
general
អ្វីជាការរវើយរវាយ?
ការរវើយរវាយជាសកម្មភាពមួយនៃចិត្ត ដែលរង់ចាំទទួលនូវរូបភាពទាំងឡាយ ដែលកើតឡើងតាមរបៀបបណ្តុំគំនិត។ វាអាចកើតមានឡើងអាស្រ័យលក្ខខណ្ឌបីគឺ លក្ខខណ្ឌសរីរាង្គកាយ លក្ខខណ្ឌរូបរាងកាយ និងលក្ខខណ្ឌចិត្តវិទ្យា។ ការរវើយរវាយនាំមកនូវគុណវិបត្តិយ៉ាងច្រើន តែវាក៏អាចមានគុណសម្បត្តិខ្លះដែរ គឺវាអាចក្លាយទៅជាប្រភពនៃការបង្កើតថ្មី។
general
ការបង្កើតថ្មី និងការរវើយរវាយខុសគ្នាដូចម្តេចខ្លះ?
ការរវើយរវាយ ជាអ្នករៀបចំដំបូងរបស់ការបង្កើតថ្មី។ តែការបង្កើតថ្មីខុសស្រឡះពីការរវើយរវាយ ដោយសារការបង្កើតថ្មីនៅក្រោមការត្រួតពិនិត្យរបស់វិចារណាញាណ និងត្រូវបានទទួលការវិនិច្ឆ័យពីចិត្តទៀតផង។ ឯការរវើយរវាយគឺគ្មានចង់កែដំនើររបស់រូបភាពឡើយ។
general
តើអ្វីខ្លះ ដែលជាធាតុនៃការបង្កើតថ្មី?
ការបង្កើតអ្វីមូយតែងតែត្រូវការបំនានវប្បធម៌ពីមុនៗ ទាំងអស់ពោលគឺការបង្កើតថ្មីពុំមែនកើតចេញពីអ្វីដែលទទេនោះទេ តែវាជាបាតុភូតនៃអ្វីដេលរួចចាកផុតពីការវិនាស។ ដូចនេះក្នុងការបង្កើតថ្មី ធាតុទាំងឡាយដែលគេយកមកប្រើសុទ្ធតែជាធាតុចាស់ ហើយមានតែសមាសឬសំយោគទេដែលថ្មី។
general
តើកត្តានៃការបង្កើតថ្មីមានអ្វីខ្លះ?
កត្តានៃការបង្កើរថ្មីមាន៖ - កត្តាចៃដន្យដែលជាកត្តាមិនអាចទាយទុកជាមុនបាន - ភាគនៃទេពកោសល្យ ដែលជានិស្ស័យរបស់ចិត្តពីធម្មជាតិ - ពុទ្ធិរបកគំហើញចុងក្រោយទាំងឡាយរបស់ស្យង់ - តំរូវការចាំបាច់របស់សមូហៈមួយ។
general
តើច្បាប់បី នៃបណ្តុំគំនិតរបស់អារីស្តូតដូចម្តេចខ្លះ?
ច្បាប់បី នៃបណ្តុំគំនិតរបស់អារីស្តូ គឺជាការប្រមូលផ្តុំនៃគំនិត បីប្រភេទគឺ៖ កាលណាវត្ថុពីរធ្លាប់បានឃើញនៅពេលជាមួយគ្នា ឬបន្តបន្ទាប់គ្នាហើយដែលមានលក្ខណៈដូចគ្នា ឬមានទំនាក់ទំនងអាចថាដូចគ្នាឬមានលក្ខណៈផ្ទុយគ្នាការវិលត្រឡប់មកក្នុងញាណនូវវត្ថុណាមួយនាំអោយវត្ថុមួយទៀតត្រឡប់មកវិញដោយស្វ័យប្រវិត្ត។
general
តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ?
ខេត្តមួយចំនួននៃប្រទេសកម្ពុជាដែលមានព្រំដែនជាប់ជាមួយប្រទេសឡាវគឺ ខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនៈគិរី។
general
តើឥន្រ្ទិយារម្មណ៍កើតឡើងតាមរបៀបណា?
ឥន្រ្ទិយារម្មណ៍ កើតឡើងដោយឆ្លងកាត់បីដំណាក់គឺ៖ - ដំនាក់រូបវិទ្យា គឺជាដំនាក់ដែលឥន្រ្ទិយារម្មណ៍កើតមកពីភ្ញោច។ - ដំនាក់កាលសរីវិទ្យា គឺជាដំនាក់កោសិកាចុង បញ្ចូនរំញោចតាមសរសៃប្រសាទ ទៅមជ្ឈមណ្ឌលប្រសាទ។ - ដំនាក់ចិត្តវិទ្យា ជាដំនាក់ចុងក្រោយ ជាដំនាក់ការនៃការវាយតំលៃរបស់ខួរក្បាល ទៅលើភាពនៃរំញោច។
general
តើភ្ញោចមានប៉ុន្មានប្រភេទ? គឺអ្វីខ្លះ?
ភ្ញោចមានបីប្រភេទធំៗ គឺ៖ - ភ្ញោចមេកានិច មានសម្ភស្ស និងសម្ពាធ។ ឧទាហរណ៍៖ ពេលខ្សែរភ្លើងឆក់ដៃ អារម្មណ៍របស់យើងទទួលការញាក់ស្លុតស្រយង់។ - ភ្ញោចរូបវិទ្យា មានកំដៅរស្មីសំលេងអគ្គិសនី។ ឧទាហរណ៍៖ ពេលរលាកភ្លើង អារម្មណ៍របស់យើងទទួលការក្តៅ ពើតផ្សារ។ - ភ្ញោចគីមី មានរស់ជាតិជូរ រស់ជាតិចត់។ ឧទាហរណ៍៖ ពេលហូបស្វាយខ្ចី យើងសៀវទឹកមាត់ព្រោះអណ្តាតយើ...
general
តើពិធីចូលម្លប់មានប្រវត្តិយ៉ាងដូចម្ដេចខ្លះ?
ពិធីចូលម្លប់មានប្រវត្តិទាក់ទងនឹងរឿងព្រងនិទានស្ដីពីមហាចោរនិងកូនស្រីនៅក្នុងសៀវភៅប្រជុំរឿងព្រេងនិទានភាគ ៩ ទំព័រ ២១។ រហូតមកដល់បច្ចុប្បន្ននេះយើងពុំដែលឃើញមានឯកសារណា ច្បាស់លាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមអនុវត្តអំពីពិធីចូលម្លប់នេះឡើយ។ តាមរយៈរឿងទុំ ទាវ ក្នុងស.វទី ១៦ បានចែងច្បាស់អំពីការចូលម្លប់របស់នាងទាវដែលជាតំណាងនារីក្នុ...
general
ចូរបង្ហាញពីគោលបំណងទំនៀមទម្លាប់នៃពិធីចូលម្លប់។
គោលបំណងទំនៀមទម្លាប់នៃពិធីចូលម្លប់មានដូចជា៖ - អប់រំគុណធម៌ និងសីលធម៌របស់នារី - បង្ហាញនូវលក្ខណៈនារីខ្មែរយើងនារីគ្រប់លក្ខណ៍ ចេះគ្រប់គ្រងគ្រួសារ ចេះរស់នៅក្នុងសង្គមមានចំណេះដឹងគេហកិច្ច - ផ្តល់កិត្តិយសដល់គ្រួសារ ដែលនានរៀបចំការកូនវ័យក្មេងខ្ចី - បន្ទំសម្រស់ រូបរាងកាយមានសោភ័ណ្ឌភាពស្រស់បំព្រងដើម្បីទាក់ទាញអារម្មណ៍យុវជន តាមរយៈរូបសម្...
general
ចូររៀបរាប់ពីលក្ខណៈសម្បត្តិក្នុងការចូលម្លប់។
ដើម្បីចូលម្លប់បាននារីត្រូវលក្ខណៈសម្បត្តិដូចខាងក្រោមនេះ៖ - ជាកូនស្រីច្បងក្នុងគ្រួសារ បើគ្រួសារធូរធារកូនស្រីទាំងអស់អាចចូលម្លប់បានដូចគ្នា - ឈានដូចដល់វ័យពេញក្រមុំ មានរដូវលើកដំបូង - មានទ្រព្យសម្បត្តិអាចទប់ទល់បាននឹងការលំបាកផ្សេងៗ ក្នុងរយៈពេលចូលម្លប់ - ជាគ្រួសារដែលមានកម្លាំងពលកម្មគ្រប់គ្រាន់។
general
តើពិធីចូលម្លប់ប្រព្រឹត្តទៅអស់រយៈពេលប៉ុន្មានខែ?
ពិធីចូលម្លប់ប្រព្រឹត្តទៅអស់រយៈពេលពី ៣ ទៅ ៦ ខែ។
general