question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើក្រមុំចូលម្លប់ត្រូវបំពេញកាតព្វកិច្ចយ៉ាងដូចម្ដេចខ្លះ? | ក្រមុំចូលម្លប់ត្រូវបំពេញកាតព្វកិច្ចដូចជា៖
- ត្រូវមានសៀវភៅក្បូនច្បាប់ផ្សេងៗ ពិសេសច្បាប់ស្រី (បើចេះអាន) បើមិនចេះអានត្រូវខិតខំត្រងត្រាប់ស្ដាប់ការទូន្មានរបស់ម្ដាយ ឬ ស្ដាប់កាអានរបស់បងប្អូននៅវេលាយប់។ ជួនកាលម្ដាយអាខចបង្រៀនពីការងារបច្ចេកទេសខ្លះៗដូចជាដេប៉ាក់ ត្បាញ រវៃជាដើម ឬ ណែនាំពីវិជ្ជាមេផ្ទះ ការគ្រប់គ្រងផ្ទះសម្បែង ប្ដីកូនចៅ ... | general |
ដូចម្ដេចដែលហៅថាទំនៀមទម្លាប់ ប្រពៃណី? | ទំនៀមទម្លាប់ប្រពៃណី គឺពិធីផផ្សេងៗដែលជនជាតិនីមួយៗ និយមៗប្រព្រឹត្តធ្វើជាអចិន្ដ្រៃយ៍នៅក្នុងជីវភាពរបស់ខ្លួនរៀងដរាបមក តាមអ្វីដែលធ្លាប់បានធ្វើកន្លងមក។ | general |
តើជនជាតិខ្មែរយើងមានទំនៀមទម្លាប់អ្វីខ្លះ? | ជនខ្មែរយើងទំនៀមទម្លាប់ដូចជា៖
- ទំនៀមទម្លាប់ក្នុងពិធីកើតកូន
- ទំនៀមទម្លាប់នៃពិធីរៀងមង្គលការ
- ទំនៀមទម្លាប់នៃពិធីរំលាយសព
- ពិធីចូលម្លប់ (សព្វថ្ងៃសព្វគ្មានទេ)
- ពិធីកោរជុក សព្វថ្ងៃនៅមានតិច និងមានពិធីបុណ្យផ្សេងៗទៀតដូចជា
- បុណ្យភ្ជុំបិណ្ឌ
- បុណ្យចូលឆ្នាំ
- បុណ្យកឋិនទាន
- បុណ្យចូលវស្សា ចេញវស្សា
- បុណ្យមាឃបូជា ពិសាខបូជា...។ | general |
តើអ្នកបានស្គាល់ពិធីបុណ្យអ្វីខ្លះដែលខ្មែរយើងបាននិយម? ហើយបុណ្យណាខ្លះដែលប្រជាជនពលរដ្ឋខ្មែរ ទូទាំងប្រទេសធ្វើទាំងអស់គ្នាក្នុងពេលតែមួយ? | បុណ្យប្រពៃណីខ្មែរមានច្រើនដូចជា៖ បុណ្យភ្ជុំបិណ្ឌ បុណ្យពិសាខ មាឃបូជា បុណ្យចូលវស្សា បុណ្យចេញវស្សា បុណ្យផ្កា បុណ្យបច្ចិយបួន បុណ្យចម្រើនព្រះជន្ម....។ ពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្ចើទាំងអស់គ្នាក្នុងពេលតែមួយពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ | general |
បុណ្យចូលឆ្នាំខ្មែរពីព្រេងនាយគេប្រារព្ធធ្វើនៅខែណា? ហើយក្រោយមកធ្វើនៅខែណា? ព្រោះអ្វី? | បុណ្យប្រពៃណីខ្មែរមានច្រើនដូចជា៖ បុណ្យភ្ជុំបិណ្ឌ បុណ្យពិសាខ មាឃបូជា បុណ្យចូលវស្សា បុណ្យចេញវស្សា បុណ្យផ្កា បុណ្យបច្ចិយបួន បុណ្យចម្រើនព្រះជន្ម....។ ពិធីបុណ្យដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្ចើទាំងអស់គ្នាក្នុងពេលតែមួយពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ | general |
មូលហេតុអ្វីបានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំ? | បុណ្យចូលឆ្នាំខ្មែរកាលពីព្រេងនាយគេប្រារព្ធធ្វើនៅខែមិគសិរ ខែទី ១ របស់ជនជាតិខ្មែរ។ តែក្រោយមកដោយនៅខែមិគសិរនេះប្រជាពលរដ្ឋពុំទាន់ច្រួតកាត់ប្រមូលផលអស់ពីក្នុងស្រែគេក៏បានលើកពិធីបុណ្យចូលឆ្នាំថ្មីពីខែ មិគសិរ ធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀងហើយប្រជាពលរដ្ឋទំនេរពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក។ ម្យាំងទៀតខែចេត្រនៅចន្លោះរដូវច្រ... | general |
តើព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាមានប្រកបនៅប្រទេសណា? សាសនាទាំងនេះបានចូលមកប្រទេសកម្ពុជានៅប្រទេសនៅសម័យណា? ហើយតាមរយៈអ្វី? | បានជាគេត្រូវទៅរៀបមង្គលការនៅផ្ទះកូនក្រមុំដោយយោលទៅតាមទស្សនៈខ្មែរយើង ដែលឪ្យតម្លៃទៅលើស្រ្ដីដោទុកស្រ្ដីជាធំក្នុងគ្រួសារ និងក្នុងសង្គមជាតិខុសប្លែកពីការរៀបអាពាហ៍ពិពាហ៍ របស់ប្រពៃណីចិនដែលរៀបមង្គលការរៀបនៅផ្ទះខាងស្រីផង និងខាងប្រុសផង តែទីបំផុតគេត្រូវតែនាំកូនស្រីទៅផ្ទះកូនប្រុសតាមទស្សនៈរបស់គេ ដែលគេឪ្យតម្លៃទៅលើកូនប្រុស។ ហើយការរៀបមង្គ... | general |
តើបញ្ញា និងពុទ្ធិខុសគ្នាដូចម្តេច? | បញ្ញាខុសពីពុទ្ធិ ត្រង់ពុទ្ធិដោះស្រាយបញ្ហាបានតាមផ្នែកៗដែលខ្លួនធ្លាប់ចេះធ្លាប់ដឹង ឯបញ្ញាដោះស្រាយបញ្ហាថ្មីបានទាំងស្រុង។ | general |
ពាក្យ គឺជាបន្ទាយគំនិត។ តើអ្នកយល់យ៉ាងណា? | ពាក្យ គឺជាបញ្ញាត្តិប្រើសំគាល់វត្ថុមួយឬភាវមួយឬបាតុភូតមួយ។ កាលណាគេស្គាល់ពាក្យមួយ មានន័យថាគេស្គាល់អ្វីមូយ តាំងពីលក្ខណៈខាងក្រៅដល់លក្ខណៈខាងក្នុង។ លក្ខណៈខាងក្រៅនិងលក្ខខណៈក្នុងគឺកើតឡើងពីសំនុំគំនិតច្រើនទៅលើអ្វីមួយនោះ។ ដូចនេះស្គាល់ពាក្យមួយ គឺមានគំនិតច្រើនលើអ្វីដែលតាងដោយពាក្យនោះ ហេតុនេះហើយពាក្យគឺជាបន្ថាយគំនិតពោលគឺពាក្យមួយមានគំនិ... | general |
មនុស្សជាភាវៈចំងាយ។ ចូរពន្យល់? | មនុស្សជាភាវៈចំងាយមានន័យថា មនុស្សអាចគ្រប់គ្រងពេលបានមនុស្សអាចដកខ្លួនចេញផុតពីតថៈរូបី នៃបច្ចុប្បន្នភាពពោលគឺមនុស្សអាចរំលឹកអនុវស្សាវរីយ៍ពីអតីតកាលយកមកជាបទពិសោធន៍នៃបច្ចុប្បន្នកាល ហើយអាចធ្វើគំរោងផែនការនៅអនាគតឬយ៉ាងហោចលណាស់ក៏អាចប្រមើលមើលឃើញនូវអ្វីដែលនិង អាចកើតឡើងនៅអនាគត់ដែលនឹងមកដល់ដែរ។ | general |
កាល់ម៉ាក់ យល់ថាស្ថាបត្យករដែលគ្មានថ្វីដៃសោះគ្រាន់បើជាងសត្វឃ្មុំដែលពូកែ។ ចូរពន្យល់? | ស្ថាបត្យករ គឺអ្នកផលិតនូវស្នាដៃផ្សេងៗ តាមមុខជំនាញរបស់ខ្លួន។ មុននឹងសាងនូវសំណង់មួយ ស្ថាបត្យករបានគិតពិចារណារាវរកទេពកោសល្យតាមឧបនិស្ស័យរបស់ខ្លួន ដែលទាក់ទងនិងបញ្ញូដែលយ៉ាងហោចណាស់ក៏មានគំរោងសាងសង់ក្នុងខួរក្បាលជាមុនដែរ។
ចំណែកឯសត្វឃ្មុំ កាលណាវាចាប់ធ្វើសំបុក វាពុំបានគិតពិចារណាពុំបានធ្វើគំរោងជាមុនក្នុងក្បាល គ្មានរូបភាពសំណងនៅក្នុងក្ប... | general |
តើក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានខេត្តចំនួនប៉ុន្មាន? តើខេត្តណាខ្លះដែលមានក្រុងពីរ? | ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានខេត្តចំនួន ២៣។ មានខេត្តដែលមានក្រុងពីរគឺ៖
- ខេត្តកំពង់ចាម មានក្រុងកំពង់ចាម និងក្រុងសួង
- ខេត្តបន្ទាយមានជ័យ មានក្រុង ប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ
- ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត។ | general |
តើប្រទេសកម្ពុជាមានទីតាំងស្ថិតត្រង់ណានៃផែនដីពិភពលោក? | ប្រទេសកម្ពុជាស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ ចន្លោះខ្សែស្របទី១០អង្សាសេ និងទី១៥អង្សាសេ នៃរយៈទទឹងខាងជើងនិងចន្លោះខ្សែបណ្តោយទី១០២អង្សាសេនិងទី១០៨ អង្សាសេ នៃរយៈបណ្តោយខាងកើតមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ។ | general |
តាមទស្សនវិជ្ជា មនុស្ស និងសត្វខុសគ្នាត្រង់ណាខ្លះ? | តាមទស្សនវិជ្ជាមនុស្ស និងសត្វខុសគ្នាត្រង់មនុស្សមិនមែនមានត្រឹមតែសភាវៈគតិ ទំលាប់បញ្ញាប្រតិបត្តិប៉ុននោះទេថែមទាំងមានបញ្ញាទ្រឹស្តីដែលអាចអោយខ្លួនទៅដល់បញ្ញត្តិកម្មនៃសច្ចៈទូទៅមានរូបបារម្មណ៍បង្កើតដែលអាចអោយខ្លួនបង្កើតថ្មីថែមទៀតផង។ បញ្ញាសត្វជាបញ្ញាប្រតិបត្តិមានព្រំដែនជាពិសេសសត្វស្ថិតនៅក្រោមបញ្ជាសភាវៈគតិ។
ដោយសារសមត្ថនេះ ទើបមនុស្សមា... | general |
អ្វីជាការបង្កើតថ្មី? | ការបង្កើតថ្មី គឺជាផលិតសំយោគថ្មីនៃជិវីត រឺរូបភាពជាពិសេសផលិតការផ្តុំថ្មីមួយនៃមធ្យោបាយចាស់ៗទាំងឡាយ សំដៅសំរេចគោលដៅថ្មី។
មានន័យថា ការបង្កើតថ្មីគឺជា ការប្រើប្រាស់ធាតុចាស់ដែលមានរួចមកហើយមានតែសមាសឬសំយោគដែលថ្មី។
ឧទាហរណ៍៖ ការបង្កើតមនុស្សយន្ត ម៉ាស៊ីព័ត៌មានវិទ្យា.... | general |
តាមរយៈទិន្នន័យជំរឿន តើប្រទេសកម្ពុជាមានប្រជាជនច្រើនជាងប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍? | តាមរយៈទិន្នន័យជំរឿន ប្រទេសកម្ពុជាមានប្រជាច្រើនជាងប្រទេសខ្លះនៅអាស៊ីអាគ្នេយ៍គឺ ប្រទេសឡាវ សិង្ហបុរី ព្រុយនេ និង ទីម័រខាងកើត។ | general |
អ្វីជារបកគំហើញ? | របកគំហើញ គឺការរកឃើញអ្វីៗដែលមានរួចមកហើយ មានលក្ខណៈជាអាថ៌កំបាំងដែលគេរកពុំទាន់ឃើញ។ របកគំហើញ តែងនាំមកនូវទស្សនៈថ្មីលើវត្ថុទាំងឡាយ។
ឧទាហរណ៍៖ ការរកឃើញទ្វីបអាមេរិករបស់គ្រឹស្តូសដីគូឡុំ។ | general |
តាមរយៈទំហំផ្ទៃដី តើប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍? | តាមរយៈទំហំផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជា ព្រុយណេ សិង្ហបុរី និងទីម័រខាងកើត។ | general |
តើការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាដូចម្តេច? | ការបង្កើតថ្មី គឺជាការបង្កើតអ្វីៗដែលពុំធ្លាប់មាន។ ឯរបកគំហើញ គឺរកឃើញអ្វីដែលមានរួចមកហើយ។ តែនៅក្នុងរបកគំហើញ គេត្រូវការគំនិតបណ្តើមបង្កើតដែរ។ ដូចនេះរបកគំហើញច្បាប់ស្យង់មួយ ក៏អាចចាត់ជាការបង្កើតថ្មីដែរព្រោះគំនិតយើង ពុំឋិតនៅអកម្មទេ ហើយតែងខិតខំសាងសម្មតិកម្មមួយ។ ឯការបង្កើតថ្មី វាបង្កលក្ខណៈអោយគេអាចធ្វើរបកកំហើញថ្មីៗ ទៀតផងដែរ។ ដូចនេះ... | general |
ឥន្រ្ទិយារម្មណ៍ជាអ្វី? | ឥន្រ្ទីយារម្មណ៍ជាបាតុភូតចិត្តវីរៈវិទ្យា កើតឡើងដោយរំញ្ចោចទៅលើសរីរាង្គឥន្រ្ទីយណាមួយ។ ពោលគឺសរីរាង្គឥន្រ្ទីយប្រាំរបស់យើង ជាអ្នកនាំបាតុភូតតនៃ ពិភពខាងក្រៅទៅអោយចិត្តទើបកើតបានជាឥន្រ្ទីយារម្មណ៍។ | general |
តើខេត្តណាខ្លះដែលមានព្រំប្រទល់ជាប់ជាមួយខេត្តព្រះវិហារកម្ពុជា? | ខេត្តព្រះវិហារមានព្រំប្រទល់ជាប់ជាមួយខេត្តចំនួនបួន គឺ ខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងស្ទឹងត្រែង។ | general |
តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយឈូងសមុទ្រថៃ? | ខេត្តដែលមានព្រំដែនជាប់ជាមួយឈូងសមុទ្រថៃគឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ | general |
ដូចម្តេចដែលហៅថា រំញោច? | រំញោចគឺជា លទ្ធផលនៃការប៉ះទង្គិច រវាងសរីរាង្គឥន្រ្ទិយាជាមួយវត្ថុបាតុភូត ឬការណ៍មួយដែលគេហៅថាភ្ញោច។ | general |
ដូចម្តេចដែលគេហៅថា ភ្ញោច? | ភ្ញោច គឺជាវត្ថុបាតុភូត ឬការណ៍មួយដែលបានប៉ះទង្គិចនឹងសរីរាង្គឥន្រ្ទិយណាមួយ។ ប្រសិនបើវត្ថបាតុភូត ឬការណ៍នោះមិនបានប៉ះនឹងសរីរាង្គឥន្រ្ទិយណាមួយទេ វាមិនទាន់ក្លាយទៅជាភ្ញោចទេ គឺវានៅតែជាវត្ថុបាតុភុតឬការណ៍ដដែល។ ឧទាហរណ៍៖ ចុងប៊ិច ជាវត្ថុមួយ។ តែបើចុងប៊ចនោះ វាទៅប៉ះទង្កេះយើងពេលនោះចុងប៊ិចវាក្លាយទៅជាភ្ញោច។ | general |
តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ? | ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសថៃមាន ចំនួន៧ខេត្តគឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ និងខេត្តកោះកុង។ | general |
តើអ្នកតាជាអ្វី? | អ្នកតាគឺជាព្រលឹងរបស់វីរៈជន មេកន្ទ្រោញ កុលសម្ព័ន្ធ មេទ័ព ដែលធ្លាប់មានគុណបំណាច់ ជួបដល់កូនចៅប្រជាសាស្រ្ដកាលដែលគាត់នៅរស់។ លុះដល់ពេលស្លាប់ទៅព្រលឹងរបស់ពួកគាត់ទៅគាត់ទៅកើតជាអ្នកតា អ្នកដូន (ជីដូន) អ្នកយាយ ឬ លោកយាយជាដើម។ ឧ.ទា អ្នកតាឃ្លាំងមឿង ពោធិសាត់ អ្នកតាដំបងក្រញូង បាត់ដំបង...។ | general |
តើអ្នកបង្កើតថ្មី តែងជួនឧបសគ្គអ្វីខ្លះ? | ឧបសគ្គដែលអ្នកបង្កើតថ្មីតែងជួបប្រទះនោះគឺ៖
- ការច្រណែនពីសំណាក់អ្នកស្រាវជ្រាវដទៃទៀត ដោយអ្នកប្រាជ្ញាខ្លះមិនព្រមទទួលស្គាល់តំលៃនៃការបង្កើតថ្មី របស់អ្នកជំនាន់ក្រោយ។
- បុរេវិនិច្ឆ័យខុសឆ្គង អ្នកខ្លះទទួលស្គាល់អ្វីដែលខ្លួនធ្លាប់ជឿ បដិសេធការបង្កើតថ្មី
- ទំនាស់ជាមួយអ្នកកាន់អំណាច អ្នកកាន់អំណាចខ្លះ មានគំនិតអភិរក្សចាត់ទុក អ្នកបង្កើតថ្... | general |
តើស្ពានព្រែកតាមាក់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពថ្នាក់ដឹកនាំរូបណា? ចូររៀបរាប់បញ្ជាក់ពីស្ពាននេះ។ | សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា ចិន ព្រែកតាមាក់នៅព្រឹកថ្ងៃ ច័ន្ទ ទី ២៤ ខែមករា ឆ្នាំ ២០១១។ ក្នុងពិធីនោះមានការចូលរួម ពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលមន្រ្តីទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសិស្សានុសិស្សព្រ... | general |
អ្វីជាទស្សនវិជ្ជា? | + តាមមពីតាគ័រ និងតាមន័យដើមជាភាសាក្រិចទស្សនវិជ្ជាគឺ ស្នេហាគតិវិញ្ញូ។
+ សូក្រាតយល់ថា៖ ស្នេហាគតិវិញ្ញូ គឺស្វែងរកគតិវិញ្ញូ ចង់បានគតិវិញ្ញូព្រោះមនុស្សខ្វះគតិវិញ្ញូ។
+ តាមន័យបច្ចុប្បន្ន ទស្សនវិជ្ជាគឺគិតពិចារណាលើបញ្ហាមនុស្សដើម្បីស្វែងរកន័យអោយជីវីត។ ក្នុងក្របខណ្ឌគិតពិចារណា អាចកំណត់ន័យបានថា៖
- ទស្សនវិជ្ជា គឺជាប្រព័ន្ធគំនិត ចំន... | general |
តើអ្នកត្រូវស្គាល់អ្វីខ្លះ ដើម្បីទទួលលបានជោគជ័យក្នុងការប្រឡងនៅវិទ្យាស្ថានជាតិអប់រំសម្រាប់ថ្នាក់បរិញ្ញាបត្រ + ១? | ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅវិទ្យាស្ថានជាតិអប់រំសម្រាប់ថ្នាក់បរិញ្ញាវបត្រ + ១ ខ្ញុំត្រូវស្គាល់ពីខ្លួនឯងដូចជា៖
- ស្គាល់ពីសមត្ថភាពលើមុខវិជ្ជានីមួយៗ ដែលទាក់ទងនឹងការប្រឡង
- បំប៉នបន្ថែមលើមុខវិជ្ជាណាដែលខ្សោយ
- ស្វះស្វែងរកឯដណាដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនដូចជាវិញ្ញាសាដែលធ្លាប់កន្លងរួចមកហើយ
- ស្រាវជ្រាវបន្ថែមលើចំណេះដឹងវប... | general |
ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់់។ | ពន្យល់ទស្សនៈ “ ការបង្រៀនឪ្យគេចេះស្ទូចត្រី ប្រសើរជាឪ្យត្រីគេហូប ” គឺ
- នេះជាទស្សនៈគរុកោសល្យមួយសម្រាប់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការបណ្ដុះបណ្ដាលសិស្ស និងធនធានមនុស្ស។
- ការបង្រៀនមនុស្សឪ្យចេះស្ទួចត្រីមានន័យថា គេត្រូវអប់រំមនុស្សឪ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះគិត... | general |
តើសកម្មភាពអ្វីខ្លះ ដែលអាចបញ្ជាក់ថាគ្រូបង្រៀនម្នាក់មានមនសិការវិជ្ជាជីវៈខ្ពស់? | សកម្មភាពដែលអាចបញ្ជាក់ថាគ្រូបង្រៀនម្នាក់មានមនសិការវិជ្ជាជីវៈខ្ពស់មានដូចជា៖
- ត្រូវចេះស្រឡាញ់ និងចេះយកចិត្តទុកដាក់ចំពោះកុមារ
- ត្រូវមានសា្មរតីខ្ពស់ចំពោះខ្លួនឯង ចំពោះសិស្ស ចំពោះគ្រូសារសិស្ស ចំពោះរដ្ឋ និងចំពោះសង្គមមនុស្សទូទៅ
- ត្រូវបំពេញការងារល្អ មិនខ្ជីខ្ជាចំពោះការងារឡើយ
- មានស្មារតីទទួលខុសត្រូវខ្ពស់ និងចេះភ្ញាក់រលឹងខ្ពស់... | general |
ហេតុអ្វីបានជាខ្មែរចាត់ទុកវត្តអារាមជាឃ្លាំងវប្បធម៌ជាតិ? | បានជាខ្មែរចាត់ទុកអារាមជាឃ្លាំងវប្បធម៌ជាតិព្រោះ៖
- វត្តអារាមកន្លែងរក្សាទុកនិងថែរក្សាវប្បធម៌បានគត់ម៉ត់ល្អនៅពេលប្រជាជនជួយសង្រ្គាម គឺជួយការបំផ្លាញឈ្លានពានពីបរទេស
- ជាមជ្ឈមណ្ឌលទទួលកូនខ្មែរឪ្យស្នាក់នៅសិក្សារៀនសូត្រអក្សរសាស្រ្ដលេខ និងស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ជាតិពោលគឺសាលារៀនពុំទាន់មានសំបូរដូចសព្វថ្ងៃនេះ
- ឪ្យសាងអំពើកុសលស្... | general |
ចូរនិយាយអំពីព្រលឹងមាតាធីបតេយ្យនៅក្នុងសង្គមខ្មែរ។ | អំពីព្រលឹងមាតាធិបតេយ្យនៅក្នុងសង្គមខ្មែរមានដូចម្ដេច៖
- ទំនាក់ទំនងជីវភាពរស់នៅប្រពន្ធជាអ្នកកាន់លុយកាក់ ប្រពន្ធមានសិទ្ធឆែកឆេកហារប៉ៅប្ដីដែលរកលុយមិនបាន ការសម្រេចចិត្តភាគច្រើនត្រូវទទួលកាល ក្រោយមកមានព្រះនាងជ័យទេវីឥន្រ្ទទេវី ហើយស្រ្ដីក៏អាចក្លាយជាអ្នកនិពន្ធបានដែរដូចជា អ្នកស្រីសិទ្ធិជាដើម។
- ឥទ្ធិពលមាតាធិបតេយ្យក្នុងវិស័យនានាដូចជា... | general |
តើការសំពះមានអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់? | ការសំពះមាន ៥ បែបគឺ៖
- ចុងម្រាមត្រឹមត្រូវដើមទ្រូង ប្រើសម្រាប់វ័យ ឬឋានៈស្នើគ្នា ឬ ប្រហាក់ប្រហែលគ្នា មិត្តភក្ដី និងអ្នកមានវ័យចាស់ជាង ឬឋានៈខ្ពស់ជាងដែលត្រូវសំពះតបចំពោះអ្នកមានវ័យចាស់ជាងក្មេងជាង ថ្នាក់ទាបជាង។
- ចុងម្រាមត្រឹមមាត់ ប្រើជាមួយវ័យក្មេងវ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយ។
- ចុងម្រាមចុងច្រមុះប្រើជាមួយឪពុកម្ដាយជីដូនជីតាគ... | general |
នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងតើមានខេត្តណាដែលធំជាងគេ? មានផ្ទៃដីប៉ុន្មាន? មានប៉ុន្មានស្រុក? តើស្រុកណាខ្លះ? | នៅក្នុងព្រះក្នុងព្រះរាជាណាចក្រកម្ពុជាយើងខេត្តដែលធំជាងគេគឺខេត្តមណ្ឌលគិរី មានផ្ទៃដី ១៤. ២៨៨ គីឡូម៉ែត្រការរេ។ មានស្រុក ៤ គឺ៖
- ស្រុកអូរាំង
- ស្រុកកោះញែក
- ស្រុកពេជ្ជតា និងស្រុកកែវសីមា។ | general |
តើបេតិកភ័ណ្ឌជាអ្វី? អត្តសញ្ញណជាតិអ្វី? ចូរពន្យល់អត្តសញ្ញាណ “ ខ្ញុំជានរណា “ និង “ យើងជានរណា។ | បេតិកភ័ណ្ឌ ជាទ្រព្យសម្បត្តិឬ កេរតកដែលមានជាប់មកពីដូនតា។ ឧទាករណ៍៖ ប្រាសាទទាំងអស់ជាបេតិកភ័ណ្ឌរបស់ជាតិខ្មែរ។ អត្តសញ្ញាណជាតិ សំដៅលើអ្វីៗ ដែលមានលក្ខណៈសម្គាល់ ជារបស់ជាតិរៀងៗខ្លួន។
- ពន្យល់អត្តសញ្ញាណ “ ខ្ញុំជានរណា “ និង “ យើងជានរណា។ | general |
តើអ្នកមានទស្សនៈយ៉ាងណាដើម្បីថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌និងបេតិកភ័ណ្ឌ ធម្មជាតិ របស់ជាតិនីមួយៗលើពិភពលោកឪ្យគង់វង្ស? | ដើម្បីថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌធម្មជាតិរបស់ជាតិនីមួយៗ លើពិភពលោកឪ្យគង់វង្សយើងត្រូវ៖
- បណ្ដុះមនាសិកាជាតិ អន្តរជាតិ ដល់ប្រជាជនគ្រប់រូបស្គាល់ពីតម្លៃបេតិកភ័ណ្ឌ ដែលជាមរតកវប្បរបស់មនុស្សជាតិ និងស្នាដៃរបស់បុព្វបុរសនៃជនជាតិនីមួយៗ
- ផ្សព្វផ្សាយឪ្យទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទាំងសកលលោក ដើម្បីចូលរួមចំណែកថែរក្សា ការ... | general |
តើប្រាសាទព្រះវិហារ ត្រូវបានអង្គការយូនេស្កូសម្រេចជាផ្លូវការដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅ ថ្ងៃ ខែ ឆ្នាំណា? នៅទីក្រុងណា? ប្រទេសណា? | ប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិភ័ណ្ឌលោកគឺ នៅថ្ងៃទី ៧ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ | general |
តើប្រាសាទព្រះវិហារតាំងនៅកន្លែងណា? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗខ្លះស្ដីពីប្រាសាទព្រះវិហារ? | ប្រាសាទព្រះវិហារមានទីតាំងនៅលើភ្នំដងរែក ក្នុងខេត្តព្រះវិហារ។
+ ប្រវត្តិសំខាន់ៗពីស្ដីពីប្រាសាទព្រះវិហារមានដូចជា៖
- លើកទី១ ព្រះបាទយសោវរ័្មនទី១ គ.ស ៩០០
- លើកទី២ ព្រះបាទសូរវរ័្មនទី ២ គ.ស ១០១០
- លើកទី ៣ ព្រះបាទជ័យវរ្ម័នទី ៦ គ.ស ១១៥០ ដើមស.វទី១២។
+ សៀមរំលោភឈ្លានពានលើកី ១ នៅឆ្នាំ ១៩៥៤។
+ តុលាការអន្តរជាតិសម្រេចឪ្យកម្ពុជាឈ្នះក... | general |
តើប្រាសាទព្រះវិហារកសាងដើម្បីឧទ្និសថ្វាយដល់អ្វី? | ប្រាសាទព្រះវិហារកសាងដើម្បីឧទិ្នសថ្វាយដល់ព្រះសិវៈឬ ព្រះឥសូរ និងបារមីនៅទីនោះដែលមានព្រះនាមថា ព្រះសិខារេស្វរៈ។ ហើយប្រាសាទនេះក៏ឧទ្និសថ្វាយដល់អាទិទេពផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ | general |
ដូចម្ដេចដែលហៅថាបេតិកភ័ណ្ឌ? បេតិកភ័ណ្ឌមានប៉ុន្មានប្រភេទ? ចូរលើឧទាហរណ៍មកបញ្ជាក់ផង។ | បេតិកកភ័ណ្ឌគឺជាសំណុំទីកន្លែង និងវត្ថុទាំងឡាយដែលគេបានរក្សាទុកឪ្យគង់វង្សព្រោះជាកេរ្ដិ៍ដំណែលពីដូនតាយើងល្អ ប្រណីតមានសារៈសំខាន់ៗផ្នែកវិទ្យាសាស្រ្ដ ជាឧទាហរណ៍ ជាប្រភពជីវិត និងជាសំណុំគំនិតមិនអាចជំនួសបាន។ វត្ថុទាំងនោះជាក់លាក់របស់យើងដែលបានប្រាប់ពីចំណេះដឹង កិរិយាមាយាទ និងអត្តសញ្ញាណរបស់មនុស្ស។ បេតិភ័ណ្ឌមានពីរធំៗគឺ៖
បេតិកភ័ណ្ឌវប្បធ... | general |
ចូររៀបរាប់អំពីតួនាទីវត្តអារាមរបស់ព្រះពុទ្ធសាសនានៅកម្ពុជា។ | តួនាទីវត្តអារាមរបស់ព្រះពុទ្ធសាសនានៅកម្ពុជាមានដូចជា៖
- អប់រំមនុស្សឪ្យប្រព្រឹត្តតែអំពើល្អ
- ជាថ្នាលបណ្ដុះចំណេះដឹង
- ជាកន្លែងសម្រាប់រំងាប់ទុក្ខ
- រក្សានិងផ្ទុកនូវសម្បត្តិវប្បធម៌របស់ជាតិ
- រក្សាប្រពៃណី និងទំនៀមទម្លាប់
- ជួយឧបត្ថម្ភជនក្រី និងកុមារកំព្រាស្នាក់នៅ
- ជាកន្លែងចូលរួមព្យាបាលជំងឺ
- ជួយថែរក្សានិងការពារសម្បត្តិធម៌ជាត... | general |
សេ្ដចអង្គណាដែលបានបោះបង់ទីក្រុងអង្គរ? នៅឆ្នាំណា? ដោយមូលហេតុអ្វី? ហើយបានមកបោះបង់ទីក្រុងនៅឯណាខ្លះមុនមកភ្នំពេញ? | សេ្ដចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាទពញាយ៉ាតនៅឆ្នាំ ១៤៣១-១៤៣៤។ ហើយមូលហេតុនៃការបោះបង់អង្គរគឺ៖
- សង្រ្គាមឈ្លានពានសៀម
- ចំនួនប្រជាជនថយចុះ ដោយសារសៀមកៀរ
- ធម្មជាតិមិនអំណោយផល (ដីអស់ជីជាតិ)
- ទីក្រុងជិតសៀមពេក។ ហើយបានមកបោះបង់ទីក្រុងនៅឯទួលបាសាន ស្រីសឈរ ខេត្តកំពង់ចាម រួមភ្នំពេញ។ | general |
តើបេតិកភ័ណ្ឌសំខាន់ៗ និងល្បីល្បាញលើពិភពលោកដែលគេស្គាល់មានឈ្មោះដូចម្ដេចខ្លះ? | រឿងក្ដីប្រាសាទព្រះវិហារថៃឈ្លានប្រាសាទព្រះវិហារនៅថ្ងៃទី ១ សីហា ឆ្នាំ ១៩៥៤។ ក្នុងគោលបំណងដូចជា៖
- ប្លន់យកកេរមរតកប្រវតិ្តសាស្រ្ដខ្មែរ
- រំកិលព្រំដែនដែលយកប្រាសាទព្រះវិហារជាគោលព្រំដែនថ្មីរវាងខ្មែរនិងថៃប្រមុខរដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិវាងតាមពាក្យសម្ដីដោយសន្ដិវិធីតាមរយៈការដាក់ពាក្យបណ្ដឹងទៅតុលាកាតុលាការអន្ដរជាតិឪ្យជួយរកយុត្ត... | general |
តើរឿងក្ដីប្រាសាទព្រះវិហារថៃឈ្លាន នៅថ្ងៃណាខែណា ឆ្នាំណា? ហើយមានគោលដៅបំណងអ្វីខ្លះ? | រឿងក្ដីប្រាសាទព្រះវិហារថៃឈ្លានប្រាសាទព្រះវិហារនៅថ្ងៃទី ១ សីហា ឆ្នាំ ១៩៥៤។ ក្នុងគោលបំណងដូចជា៖
- ប្លន់យកកេរមរតកប្រវតិ្តសាស្រ្ដខ្មែរ
- រំកិលព្រំដែនដែលយកប្រាសាទព្រះវិហារជាគោលព្រំដែនថ្មីរវាងខ្មែរនិងថៃប្រមុខរដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិវាងតាមពាក្យសម្ដីដោយសន្ដិវិធីតាមរយៈការដាក់ពាក្យបណ្ដឹងទៅតុលាកាតុលាការអន្ដរជាតិឪ្យជួយរកយុត្ត... | general |
តើបា្រសាទព្រះវិហារមានលក្ខណៈពិសេសដូចម្ដេចខ្លះ? | ប្រាសាទព្រះវិហារមានលក្ខណៈពិសេសដូចជា៖
- ប្រាសាទ ឬគុបុរៈទាំង៤ ដែលមានហូរហែតផ្លូវឡើងទៅកាន់កំពូលសុទ្ធតែកសាងសង់លើខឿនដែលមានប្រាំថ្នាក់
- យើងកត់សម្គាល់ឃើញថានាគរាជធំៗ ទាំងគូដែលសន្ធឹងខ្លួនយាមអមមហាវិថីក្នុងប្រាសាទមានក្បាលប្រាំពីរ តែគ្មានក្បាំងក្រោយដូចនាគផ្សេងៗនៅតាមប្រាសាទនានានោះឡើយ
- ប្រាសាទទាំងបួន ឬ គុបុរៈទាំងបួនសុទ្ធតែមានទៅមុខណ... | general |
តើសម្បតិ្តវប្បធម៌ជាតិខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌមានអ្វីខ្លះ? | សម្បត្តិវប្បធម៌ជាតិខ្មែរដែលបានចុះក្នុងបញ្ជិបេតិកភ័ណ្ឌមានដូចជា៖
- ប្រាសាទអង្គរវត្ត ថ្ងៃទី ១៤ ទី ធ្នូ ១៩៩២
- របាំក្បាច់បុរាណ ឬ អប្សរា ថ្ងៃទី ៧ វិច្ឆិកា ២០០៣
- ល្ខោនស្បែកធំ ថ្ងៃទី ២៥ វិច្ឆិកា ២០០៥
- ប្រាសាទព្រះវិហារ ថ្ងៃទី ៧ កក្កដា ២០០៨។ | general |
ដូចម្ដេចដែលហៅបេតិកភ័ណ្ឌរូបី? លើកឧទាហរណ៍បញ្ជាក់។ | បេតិកភ័ណ្ឌរូបី ជាសម្បត្តិវប្បធម៌ជាតិដែលអាចមើលឃើញអាចកាន់ប៉ះ ឬ ស្នាបបាន។ បេតិកភ័ណ្ឌរូបីមានដូចជាសំណង់ អាគារ ប្រាសាទ ចម្លាក សិលា ចារឹក គម្ពីរ ផ្ទះ...។ ឧទាហរណ៍ ប្រាសាទអង្គរវត្តចុះក្នុងបញ្ជីបេតិកភ័ណ្ឌរូបីពិភពលោកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ ប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិភ័ណ្ឌរូបីថ្ងៃទី ៧ កក្កដា ២០០៨។ | general |
ហេតុអ្វីបានខ្មែរតាំងរាជធានីនៅទីក្រុងអង្គរ? | បានជាខ្មែរតាំងរាជធានីនៅទីក្រុងអង្គរព្រោះ៖
- ដីមានជីជាតិ សម្រាប់វិស័យកសិកម្ម
- អំណោយផលដល់ប្រព័ន្ធគមនាគមន៍ផ្លូវទឹក
- ផលបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន
- សម្រួលការរស់នៅ
- ទាក់ទងនឹងសាសនា ពិសេសព្រាហ្មណ៍សាសនា អាទិទេពគង់លើភ្នំ
- ការងាររដ្ឋបាលគ្រប់គ្រង ទីក្រុងអង្គរ ជាចំណុចកណ្ដាលនៃប្រទេសកម្ពុជា។ | general |
តើកាដាក់ចូលប្រាសាទព្រះវិហារបេតិកភ័ណ្ឌពិភពលោកកម្ពុជាបានទទួលប្រយោជន៍អ្វីខ្លះ? | ការដាក់ប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោកទទួលបានប្រយោជន៍ដូចជា៖
- លើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរឱ្យមានភាពល្បីល្បាញខាងផ្នែកស្ថាបត្យកម្មចំណោមស្ថាបត្យកម្មពិភពលោក
- អង្គការសហប្រជាជាតិជួយការពារ និងជួសជុលឡើងវិញធ្វើឱ្យប្រទេសភ្ញៀវទេសចរណ៍ និងទទួល
- ស្គាល់ស្នាដៃដែលបានបន្សល់ទុក
- បង្កើនប្រាក់ចំណូលយ៉ាងច្រើនចូលរដ្ឋ តាមករយៈទេសចរណ៍... | general |
ចូរបង្ហាញទីតាំងភូមិសាស្រ្ដនៃប្រាសាទព្រះវិហារ។ | បង្ហាញពីទីតាំងភូមិសាស្ត្រនៃប្រាសាទព្រះវិហា គឺប្រាសាទព្រះវិហារស្ថិតនៅក្នុងឃុំកន្នួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចំងាយប្រមាណ ១០០ គ.ម ខាងជើងរួមខេត្តព្រះវិហារចំងាយជាង ១៥០ គ.ម ភាគឥសាននៃខេត្តសៀមរាបនិងប្រមាណ ៤០០ គ.ម ភាគខាងជើងនៃរាជធានីភ្នំពេញ។ ក្នុងការធ្វើដំណើរទៅកាន់ព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរ ផ្លូវទីមួយចេញពីខេត... | general |
តើព្រះបរមរាជវាំងកម្ពុជាកសាងឡើងលើកដំបូងក្នុងរជ្ជកាលសេ្ដចអង្គណា? ក្នុងឆ្នាំណា? សាងអំពីអ្វី? ដោយអ្នកណា? | ព្រះបរមារាជវាំងបានកសាងឡើងដំបូងបំផុតក្នុងរជ្ជកាលព្រះបាទនរោត្តម ក្នុងឆ្នាំ ១៨៦៦ ដល់១៨៧០ សាងអំពីឈើដែលស្ថិតនៅលើធ្លា បន្ទាយបុរាណមួយហៅថាបន្ទាយកែវ។ ព្រះបរមរាជវាំងកសាងឡើងដោយអ្នកឧកញ៉ាទេពនិម្មិតម៉ក់ ដែលជាស្ដាបត្យករដ៏ឆ្នើមរបស់កុលបុត្រខ្មែរ។ | general |
តើកសាងព្រះបរមារាជវាំងបែរ មុខចំទីប្រសព្វនៃទទួល៤មុខជានិមិត្តរូបដូចម្ដេច? ហើយមហាកំពែងដែលលាបពណ៌លឿង និងពណ៌ស ជានិមិត្តរូបអ្វី? | ស្ថានទេវលោកដែលទទួលព្រោះព្រំដោយទិព្វទាំង ៤ ហើយជាកន្លែងសិរិសួស្ដីគ្រប់ប្រការអាចធ្វើឪ្យអាណាចក្ររីកចម្រើនផ្តល់នូវសេចក្ដីសុខដល់ប្រជាជនខ្មែរទូទាំងប្រទេស។ មហាកំពែងព្រះបរមរាជវាំង លាបពណ៌លឿង និងជានិមិត្តរូបនៃសាសនាពីរដែលប្រជាជនខខ្មែរតាំងពីសម័យបុរាណគោរពរហូតមកដល់បច្ចុប្បន្ននេះគឺពណ៌សតំណាងឪ្យសាសនាព្រាហ្មណ៍ បានសេចក្ដីសុខថាជានិមិត្តរូប... | general |
តើព្រះបាទនរោត្តមសីហនុបានដាក់រាជ្យនៅថ្ងៃខែឆ្នាំណា? តើព្រះបាទនរោត្តមសីហមុនីឡើងគ្រងសម្បត្តិនៅថ្ងៃខែឆ្នាំណា? តើព្រះករុណាព្រះបាទបរមនាថនរោត្តមសីហុមុនីប្រសូត្រនៅថ្ងៃ ខែ ឆ្នាំណា? | ព្រះបាទនរោត្តមសីហនុបានដាក់រាជ្យនៅថ្ងៃទី៦ ខែតុលាព្រះបាទនរោត្តមសីហនុបានដាក់រាជ្យនៅថ្ងៃទី៦ ខែតុលា ២០០៤។ ព្រះបាទនរោត្តមសីហមុនីឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃ ២៩ តុលា ២០០៤។ ត្រុវនឹងថ្ងៃសុក្រទី ១ រោជ ខែអស្សុជ ឆ្នាំ វក ឆស័ក ព.ស ២៥៤៨។ ព្រះកុរណាព្រះបាទបរមនាថនរោត្តមសីហមុនីប្រសូតនៅថ្ងៃទី ១៤ ឧសភា ១៩៥៣។ | general |
តើប្រទេសកម្ពុជាយើងប្រហែលមានប្រាសាទបុរាណចំនួនប៉ុន្មាន? តើខេត្តណាដែលសំបូរប្រាសាទច្រើនជាងគេ? | ប្រទេសកម្ពុជាយើងប្រហែលមានប្រាសាទបុរាណចំនួន ១២៩៨។ ខេត្តដែលសំបូរប្រសាទច្រើនជាងគេគឺខេត្តបាត់ដំបង។ | general |
តើប្រាសាទណាមួយដែលមានសោភ័ណ្ឌល្អដាច់គេ? | ប្រាសាទដែលមានសោភ័ណ្ឌភាពល្អដាច់គេ គឺប្រាសាទបន្ទាយស្រីបានជាប្រាសាទនេះមានសោភ័ណ្ឌភាពល្អដាច់គេពីព្រោះប្រាសាទនេះកសាងរាងតូចល្មមលើផ្ទៃដីរាបស្មើ ហើយការរចនាក្បូរក្បាច់ទៀតសោតមានសោភ័ណ្ឌយ៉ាងល្អឯក គ្មានពីរ។ ប្រាសាទនេះកសាងពីថ្មភក់ពណ៌ផ្កាសឈូក មានតួប៉មចំនួនបីសង់ទន្ទឹមគ្នាលើខឿនតែមួយ បង្ហាញលក្ខណៈមួយក្នុងជំនឿព្រាហ្មណ៍សាសនាដែលតំណាងឪ្យអាទិព... | general |
ដូចម្ដេចដែលហៅថាបេតិកភ័ណ្ឌវប្បធម៌អរូបអ្វី? | បេតិកភ័ណ្ឌវប្បធម៌អរូបី គឺជាសម្បត្តិវប្បធម៌ជាតិដែលមិនអាចមើលឃើញអាច កាន់ប៉ះ ឬ ស្នាបបាន។ បេតិកភ័ណ្ឌអរូបីមានដូចជា ចំណេះដឹង ជំនឿ ព្រលឹង វិញ្ញាណ ទំនៀមទម្លាប់ ប្រពៃណី របាំ ល្ខោន ជាដើម។ ឧទាហរណ៍ របាំអប្សរា ចុះក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីថ្ងៃទី ៧ វិចិ្ឆកា ២០០៣។ | general |
ហេតុអ្វីបានជាគ្រប់ទីកន្លែង គ្រប់ពេលវេលា គេតែងតែត្រូវការអ្នកដឹកនាំល្អ? បើមានអ្នកដឹកនាំល្អតើសង្គមនឹងបានទទួលលទ្ធភាពផលអ្វីខ្លះ? ចូរបង្ហាញ។ | បានជាគ្រប់ទីកន្លែង គ្រប់ពេលវេលា គេតែងតែត្រូវការអ្នកដឹកនាំល្អពីព្រោះ៖
- អាចមានលទ្ធិភាពប្រមូលកម្លាំង
- ទាក់ទាញទំនុកពីសមាជិក
- អាចរកសេចក្ដីសុខជួនសហការរី
- មានសតម្ថភាព អាចដោះស្រាយការងារការលំបាក
- មានការសម្បទា និងសុខភាពមាំមួន
- ត្រុវមានគុណធម៌ គោរពច្បាប់ គោរពពលរដ្ឋ សេដ្ឋកិច្ច និងខ្លួនឯង
- ជាគំរូល្អ...។
បើអ្នកដឹកនាំល្អ សង្គមន... | general |
តើព្រះសង្ឃខ្មែរមានតួនាទីអ្វីខ្លះនៅក្នុងសង្គម? | តួនាទី ព្រះសង្ឃកក្នុងសង្គមខ្មែរមានដូចជា៖
- កាន់ភ្ជាប់គុណធម៌ប្រពៃ មានភាពបរិសុទ្ធ ចិត្តមេត្តា សុភាពរាបសានឹងមានសីលធម៌រស់នៅសុក្រិតក្នុងសុក្រិតក្នុងជីវិតមិនជាប់ជំពាក់បញ្ហាទ្រព្យសម្បត្តិ
- ទូន្មានអប់រំពុទ្ធវិស័ទឪ្យជឿអំពើល្អ ប្រព្រឹត្តិតែអំពើដែលជាកុសល ជួយមនុស្សឪ្យចេះអាច ចេះសរសេរ
- រួចចំណែកដើម្បីខស្វែងរកសន្តិភាពជួបប្រទេសជាតិ ជ... | general |
តើមូលហេតុអ្វីខ្លះដែលជិះឥទ្ធិពលទៅលើការអភិវឌ្ឍទេសចរណ៍នៅព្រះរាជាណចក្រកម្ពុជា? | បានជាសមាជិកគ្រួសារត្រួវកលកំពស់សុវត្ថិភាពសុខភាពក្នុងគ្រួសារពីព្រោះ៖
- ដើម្បីសុភមង្គលក្នុងគ្រួសារ
- កាត់បន្ថយចំណាយក្នុងគ្រួសារ
- ចង់ឪ្យគ្រួសារមានសាមគ្គីភាព ឯកភាព ស្មារតីភ្ញាក់រលឹកស្គាល់ពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងគ្រួសារ
- គ្រួសារជាកោសិការបស់សង្គម។ | general |
តើការប្រតិបត្តិធម៌អហិង្សាផ្តល់ប្រយោជន៍អ្វីខ្លះ ដល់បុគ្គល គ្រួសារ និងសង្គម? ចូររកឧទាហរណ៍។ | ការរស់នៅក្នុងសង្គម ប្រសិនបើមនុស្សម្នាក់ៗ ជ្រើសរើសយកធម៌អហិង្សាដាក់ក្នុងខ្លួន គឺនាំមកនូវផលប្រយោជន៍ដូចជា៖
ក. ចំពោះបុគ្គល
- មានភាពស្ងប់ក្នុងចិត្ត មិនមានចិត្តមួរម៉ៅក្តៅក្រហាយ ស្មុគស្មាញ
- ធ្វើឱ្យមនុស្សគ្មានវិប្បដិសារី
- មនុស្សអាចឈ្នះចិត្តខ្លួនឯងបាន
- មានធម៌ខន្តីនៅក្នុងខ្លួន
- ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី
- ធ្វើឱ្យយើងត្រេ... | general |
ចូរនិយាយពីកម្មវិធីនៃអាកាសធាតុពិភពលោក។ | កម្មវិធីអាកាសធាតុពិភពលោក ដែលជាកម្មវិធីមូលដ្ឋានគ្រឹះរបស់អង្គារ WMO៥ហើយកម្មវិធីនេះមានធាតុផ្សំ៣៖ ប្រព័ន្ធដំណើរការទិន្នន័យពិភពលោក ប្រព័ន្ធអង្កេតការពិភពលោក និងប្រព័ន្ធទូគមនាគមន៍ពិភពលោក។ សកម្មភាពពិសេសនៃកម្មវិធីរួមមាន៖ ការគ្រប់គ្រងទិន្នន័យ ការគាំទ្រប្រព័ន្ធដែលចូលរួមបញ្ចូលទាំងសេវាកម្មប្រតិបត្តិការព័ត៌មានឧបករណ៍ និងវិធីសាស្រ្តនៃ... | general |
ចូរនិយាយអំពីកម្មវិធីនៃអាកាសធាតុពិភពលោក។ | កម្មវិធីនៃអាកាសធាតុពិភពលោកបានផ្តល់ឲ្យក្របខណ្ឌអន្តរទីភ្នាក់ងារ។ កម្មវិធីនេះបានជួយអភិវឌ្ឍន៍សមត្ថភាពដើម្បីព្រមានដល់បណ្តារដ្ឋាភិបាល និងសាធារណៈជនអំពីលទ្ធភាពនៃការផ្លាស់ប្តូរអាកាសធាតុនាពេលអនាគត់ពីគ្រោះធម្មជាតិនិងមនុស្សជាកត្តាសំខាន់ក្នុងការជះឥទ្ធិពល ទៅលើមនុស្សជាតិ។ កម្មវិធីក៏គាំទ្រដល់ការងារនៃក្រុមអន្តរដ្ឋាភិបាល ចំពោះការផ្លាស់ប... | general |
ចូរនិយាយអំពីកម្មវិធីស្រាវជ្រាវបរិយាកាសនិងបរិស្ថាន។ | កម្មវិធីស្រាវជ្រាវបរិយាកាស និងបរិស្ថានជួយឧបត្ថម្ភដល់ការរីកចម្រើននៃវិទ្យាសាស្រ្ត បរិយាកាសនិងជួយដល់សមាជិក WMO ដោយផ្តល់សេវាកម្មឧត្តុនិយមឪ្យកាន់តែប្រសើរឡើង តាមរយៈការជម្រុញការស្រាវជ្រាវការស្រាវលើផ្នែកឧត្តុនិយមនិងវិស័យដែលពាក់ព័ន្ធនឹងបរិស្ថាន។ គុណប្រយោជន៍នៃសកម្មភាពកាត់បន្ថយគ្រោះមហន្តរាយគឺ ចេញមកពីលទ្ធផលការស្រាវជ្រាវក្នុងព្យាករ... | general |
ចូរនិយាយអំពីការអនុវត្តកម្មវិធីឧត្តុនិយម។ | ការអនុវត្តកម្មវិធីឧត្តុនិយមបានជួយសម្របសម្រួលការអនុវត្តន៍ ទិន្នន័យការព្យាការណ៍ឧត្តុនិយមនិងព័ត៌មានទាក់ទងនឹងអាកាសធាតុ និងសកម្មភាពដទៃទៀត។ សមត្ថភាពទាំងនេះ រួមទាំងការអនុវត្តន៍ឧត្តុនិយមខាងផ្នែកកសិកម្មខាងផ្នែកអាកាសចរណ៍ (សុវត្ថិភាពនៃការដឹកជញ្ជួនតាមអាកាស) ខាងផ្នែកសមុទ្រ និងខាងផ្នែកសេវាកម្មសាធារណៈនៃអាកាសធាតុ។ | general |
ចូរនិយាយពីកម្មវិធីជលវិទ្យា និងធនធានទឹក។ | កម្មវិធីជលវិទ្យា និងធនធានទឹកធានាក្នុងការស្ទង់ប៉ាន់មើល និងការព្យាករណ៍នៃគុណភាពនិងបរិមាណនៃធនធានទឹក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការគ្រប់គ្រងវិស័យទាំងអស់ក្នុងសង្គម កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីទឹក។ កម្មវិធីនេះក៏ថែរក្សា និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌនៃបរិស្ថាននៃពិភពលោក។ នៅក្នុងន័យនេះ កម្មវិធីនេះធានាដល់ការបង្កើតប្រ... | general |
ចូរនិយាយអំពីកម្មវិធីអប់រំ និងបណ្តុះបណ្តាល។ | កម្មវិធីអប់រំ និងបណ្តុះបណ្តាលបានរៀបចំឡើងដើម្បីគាំទ្រដល់កម្មវិធីវិទ្យាសាស្រ្តនិងបច្ចេកទេសនៃអង្គការ WMO ហើយជួយក្នុងការបង្កើតចំណេះដឹងដល់បុគ្គលនៅក្នុងសេវាកម្មឧត្តុនិយម និងធនធានទឹកថ្នាក់ជាតិនៃបណ្តាប្រទេសជាសមាជិក។ | general |
ចូរនិយាយអំពីកម្មវិធីសហប្រតិបត្តិការខាងបច្ចេកទេស។ | កម្មវិធីសហប្រតិបត្តិការខាងបច្ចេកទេសបានផ្តល់ការណែនាំ និងជួយជ្រោមជ្រែងក្នុងការពង្រីកសេវាកម្មឧត្តុនិយមនឹងធនធានទឹកថ្នាក់ជាតិដល់បណ្តាលប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការផ្ទេរចំណេះដឹង បច្ចេកវិទ្យានិងឧត្តុនិយមវិទ្យាដើម្បីធ្វើឲ្យសេវាកម្មទាំងងនេះមានប្រសិទ្ធភាព។ | general |
តើគោលបំណងចម្បងរបស់ IFAD ជាអ្វី? | គោលបំណងចម្បងរបស់ IFAD គឺ៖
ទី១៖ បំលែងប្រភពធនធានដើម្បីបង្កើនការផលិតម្ហូបអាហារនិងឲ្យមានម្ហូបអាហារសមរម្យដល់ក្រុមដែលចំនូលទាបនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។ យ៉ាងហោចណាស់ ២០%នៃប្រជាជននៅអាហ្រ្វិច អាស៊ីនិងអាមេរិកឡាទីនដែលទទួលរងឥទ្ធិពលនៃការអត់ឃ្លានដ៏រុំារ៉ៃ និងការខ្វះខាតអាហារ (មិនគ្រប់គ្រាន់)។
ទី២៖ ផ្តោតការយកចិត្តទុកដាក់ លើលសេចក្តីត្រូ... | general |
តើអង្គការពាណិជ្ជកម្មពិភពលោកបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា? ដើម្បីអ្វី? | អង្គការពាណិជ្ជកម្មពិភពលោកបានបង្កើតឡើងនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៥។ ដើម្បីជំនួយកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្មជំនួយត្រួតមើលលើពាណិជ្ជកម្មអន្តរជាតិ។ | general |
តើអង្គការពាណិជ្ជកម្មពិភពលោក មានតួនាទីសំខាន់ប៉ុន្មាន? អ្វីខ្លះ? | អង្គការពាណិជ្ជកម្មពិភពលោក មានតួនាទីសំខាន់៥ដូចខាងក្រោម៖
- ចាត់ចែង និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគីដែលបានសម្រេចជាកិច្ចព្រមពៀងរបស់ WTO
- ធ្វើសកម្មភាពជាវេទិកា សម្រាប់ការចរចាពាណិជ្ជកម្មពហុភាគីក្នុងចំណោមសមាជិក
- ស្វែងរកដំណោះស្រាយជម្លោះពាណិជ្ជកម្ម ក្នុងចំណោមសមាជិក WTO
- ត្រួតមើលពីលើគោលនយោបាយពាណិជ្ជកម្មជាត... | general |
តើសហគ្រាសពាណិជ្ជកម្មជាអ្វី? | សហគ្រាសពាណិជ្ជកម្ម គឺជាមធ្យោបាយជាសកលដ៏សំខាន់សម្រាប់ការទទួលបានសិទ្ធិមនុស្ស។ ជាឧទាហរណ៍ វាអាចរួមចំណែកតាមរយៈការបង្កើតមុខងារនិងមុខរបរអភិវឌ្ឍន៍និងទំនើបភាវូបនីកម្ម នៅមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយផលប៉ះពាល់អវិជ្ជមមានដែលបណ្តាលមកពីសកម្មភាពធុរកិច្ចនៅតែបន្ត ជាបញ្ហាប្រឈមដ៏សំខាន់មួយជាដដែល។ បទដ្ឋានថ្មីមួយនេះ បានបំភ្លឺពីតួនាទីនិងការទទួលខុ... | general |
តើនៅកម្ពុជា ការវិនិយោគទុនដោយក្រុមហ៊ុនសាជីវកម្មជាតិនិងអន្តរជាតិជាអ្វី? | នៅកម្ពុជាការវិនិយោគទុនដោយក្រុមហ៊ុនសាជីវកម្មជាតិនិងអន្តរជាតិ គឺជាកម្លាំងចលករដ៏សំខាន់មួយនៃការអភិវឌ្ឍន៍ជាតិ និងមិនត្រូវមានផលប៉ះពាល់អវិជ្ជមានទៅលើសហគមន៍មូលដ្ឋានឡើយ។ គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ផ្តល់ផែនទីបង្ហាញផ្លូវមួយសម្រាប់រដ្ឋនិងក្រុមហ៊ុនសាជីវកម្មផ្សេងៗក៏ដូចជា សង្គមស៊ីវិលបុគ្គល និងសហគមន៍ដែលរងផលប៉ះពាល់ម្ចាស... | general |
តើធុរកិច្ច និងសិទ្ធិមនុស្សខុសប្លែកគ្នាពីការទទួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្មយ៉ាងដូចម្តេច? | នៅក្នុងអតីតកាល សហគ្រាសពាណិជ្ជកម្មនានាមាននិន្នាការដោះស្រាយញ្ហាសង្គម តាមរយៈកម្មវិធីទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម (CSR) របស់ខ្លួន។ ការទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមជារឿយៗត្រូវបានគេឃើញថា ជាវិធីមួយដែលឧស្សាហកម្មបញ្ចូលកង្វល់អំពីសេដ្ឋកិច្ចសង្គម និងបរិស្ថាននៅក្នុងសកម្មភាពការងាររបស់ខ្លួន។ ទោះជាដូច្នេះក្តី គំនិតផ្តួចផ... | general |
ចូររាប់ឈ្មោះអក្សរសិល្ប៍ខ្មែរដែលអ្នកបានសិក្សាកន្លងមក យ៉ាងតិច២០រឿង។ | រាប់ឈ្មោះអក្សរសិល្ប៍ខ្មែរដែលអ្នកបានសិក្សាកន្លងមក យ៉ាងតិច២០រឿង៖
- រឿងព្រះតេមិយ
- រឿងព្រះវេស្សន្តរ
- រឿងសុវណ្ណសាម
- រឿងចន្ទកុមារ
- រឿងគូលីកំណែន
- រឿងហាំលែត
- រឿងមាយាស្រ្តី
- រឿងរាមាយណៈ
- រឿងភូមិតិរច្ឆាន
- រឿងស៊ឹមអ្នកបរឡាន
- រឿងផ្កាស្រពោន
- រឿងធនញ្ជ័យ
- រឿងចៅកែចិត្តចោរ
- រឿងតេជោយ៉ត
- រឿងទុំទាវ
- រឿងគ្រូបង្រៀន ស្រុកស្រែ
- ... | general |
ល្បែងប្រជាប្រិយខ្មែរ គឺជាល្បែងមួយប្រភេទដែលបានកើតឡើងតាំងពីយូរណាស់មកហើយ។ គេលេងល្បែងនេះតាមរដូវការបុណ្យទានផ្សេងៗ។ ចូររាប់ល្បែងប្រជាប្រិយខ្មែរឱ្យបាន២០ប្រភេទខុសគ្នា។ | ល្បែងប្រជាប្រិយខ្មែរគឺជាល្បែងមួយប្រភេទដែលបានកើតឡើងតាំងពីយូរណាស់មកហើយ។ គេលេងល្បែងនេះតាមរដូវការបុណ្យទានផ្សេងៗ។ រាប់ល្បែងប្រជាប្រិយខ្មែរឱ្យបាន២០ប្រភេទ៖
- ល្បែងឡើងសសរខ្លាញ់
- ល្បែងលាកើកូនកាស
- ល្បែងរាវបង្កង
- ល្បែងគោះពញ្លក់
- ល្បែងប្រជល់មាន់
- ល្បែងលោតអន្ទាក់
- ល្បែងគ្របមាន់
- ល្បែងគោះឡោក
- ល្បែងចោះប្រមាត់
- ល្បែងកូនគោល
- ... | general |
តើអង្គការសហប្រជាជាតិបានដោះស្រាយ យ៉ាងដូចម្តេចចំពោះធុរកិច្ចនិងសិទ្ធមនុស្ស? | លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្តួចផ្តើមឲ្យមាននូវគ្លូបលកំផែកដោយស្ម័គ្រចិត្តមួយនៅក្នុងឆ្នាំ ២០០០ ជាវេទិកាពិភពលោកដែលប្រមូលផ្តុំនូវការជួបប្រជុំគ្នារបស់ធុរកិច្ចទាំងឡាយនិងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិផ្នែកកម្មករនិងសង្គមស៊ីវិល ដើម្បីគាំទ្រដល់សិទ្ធិមនុស្សពលកម្មបរិស្ថាន និងប្រឆាំងអំពើពុករលួយ។ ក្នុងឆ្នាំ ២០០៥ គណ... | general |
ចូរពន្យល់ពាក្យ “វចនលេខន៍ វចនវិទ្យា ឯកតា មូលតា វចនតា រូបតា កាឡារូប “ ឱ្យបានក្បោះក្បាយ។ | ពន្យល់ពាក្យមួយចំនួនដូចខាងក្រោម៖
ក. វចនលេខ
- អង់គ្លេស៖ Lexicography
- បារាំង៖ Lexicographie
ការសរសេរ និងរៀបរៀង ចងក្រង វចនានុក្រមដោយផ្អែកលើចំណេះដឹងខាងវចនវិទ្យា។
ខ. វចនវិទ្យា
- បារាំង៖ Lexicology
- អង់គ្លេស៖ Lexicologie
ផ្នែកមួយនៃភាសាវិទ្យាដែលសិក្សាអំពីវាក្យក្នុងនោះការបង្កើតពាក្យ ការប្រើពាក្យជាដើម។
គ. ឯកតា
- បារាំង៖ Unit
... | general |
តើគោលការណ៍ណែនាំគឺជាអ្វី? | គោលការណែនាំគឺជា សំណុំនៃគោលការណ៍ចំនួន ៣១ដែលគ្រាំទ្រដល់ការអនុវត្តន៍ក្របខណ្ឌនយោបាយរបស់ អង្គការសហប្រជាជាតិស្តីពៅការការពារ ការគោរពនិងដោះស្រាយ។ គោលការណ៍ណែនាំនេះ មានមូលដ្ឋានលើសរសរទ្រូងបី គឺការការពារ ការគោរព និងដោះស្រាយ។ គោលការណ៍ណែនាំផលិតផល ដែលើកើតឡើងពីការសិក្សាស្រាវជ្រាវនិងការពិគ្រោះយោបលយ៉ាងទូលំទូលាយរយៈពេល ៦ឆ្នាំដែលមានការចូលរ... | general |
តើអ្វីទៅជា ឋានៈរបស់គោលការណ៍ណែនាំ? | នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១១ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើគោលការណ៍ណែនាំ (សេចក្តីសម្រេចចិត្តលេខ ១៧/ ៤) ខណៈដែលឯកសារនេះមិនចង់ភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ ប៉ុន្តែការអនុម័តិរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបង្កើតឲ្យគោលការណ៍ណែនាំនេះក្លាយទៅជាចំណុចយោងជាសាកលសម្រាប់អនុវត្តបានចំពោះធុរកិច... | general |
តើធុរកិច្ចនិងបទដ្ឋានសិទ្ធិមនុស្សទាក់ទងគ្នាយ៉ាងដូចម្តេចនៅនឹងបរិបទប្រទេសកម្ពុជា? | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣១ តំកល់កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ៖ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារ។ ដោយសារគោលការណ៍ណែនាំនេះ ឈរលើ... | general |
បើយោលទៅតាមទស្សនៈរបស់លោក ចន ហ្វស្តើរ្ស តើហេតុផលអ្វីដែលបណ្តោលឱ្យមានសីលធម៌? | តាមទស្សនៈរបស់លោក ចន ហ្វស្តើរ្សបានពោលថាមនុស្សត្រូវតែប្រកបដោយសីលធម៌ ពីព្រោះ៖
ក. ផលប្រយោជន៍ផ្ទាល់ខ្លួន
ជាធម្មតាយើងធ្វើអ្វីដែលល្អពីព្រោះតែផលប្រយោជន៍ផ្សេងៗដែលយើងនឹងទទួលបានពីទង្វើនោះទោះជាវាមិនទទួលបានភ្លាមៗក៏ដោយក៏អាចទទួលបាននៅពេលបន្ទាប់ឬក្នុងអនាគតដែរ។
ខ.បញ្ហារបស់ព្រះឬអាទិទេពមនុស្សខ្លះធ្វើអំពើល្អពីព្រោះតែព្រះឬអាទិទេពរបស់គេចង់ឱ្... | general |
តើសេចក្តីប្រកាស លើកម្ពស់សិទ្ធិរបស់សកម្មជនការពារមនុស្សមានអ្វីខ្លះ? | សេចក្តីប្រកាសលើកម្ពស់សិទ្ធិរបស់សកម្មជនការពារមនុស្ស ជាឧទាហរណ៍ដូចជា៖
- សិទ្ធិជួប ឬប្រជុំដោយសន្តិវិធី សិទ្ធិបង្កើត ចូលជាសមាជិកនិងចូលរួមក្នុងអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ឬក្រុមផ្សេងៗ
- សិទ្ធិដឹង សិទ្ធិស្វែងរក សិទ្ធិបាន សិទ្ធិទទួល និងសិទ្ធិរក្សាព័ត៌មាន ស្តីពីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននិងសិទ្ធិបោះពុម្ភផ្សាយ សិទ្ធិចែករ... | general |
ចូរនិយាយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ | អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ៖
អគ្គលេខាធិការត្រូវបានរដ្ឋធម្មនុញ្ញ សហប្រជាជាតិអធិប្បាយថាជា «ប្រធានមន្រ្តីរដ្ឋបាល «នៃអង្គការសហប្រជាជាតិឬប្រទេសដែលមានសេដ្ឋកិច្ចចុះដុនដាប ឬប្រទេសលោកអ្នកក្រក៏និយាយបានថា ឥស្សរជនដែលមានអំណាច និងសិទ្ធិក្នុង អ.ស.បធមបំផុតគឺ អគ្គលេខាធិការ។ អគ្គលេខាធិការនេះបើតាមពិត ទៅគាត់មានការងារច្រើនណាស់ដូចយ៉ាង... | general |
ចូររាប់ឈ្មោះអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។ | អគ្គលេខាធិការអង្គការសហប្រជាជាតិចាប់តាំងពីការបង្កើតរហូតដល់មកទល់បច្ចុប្បន្នរួមមាន៖
១.លោក ទ្រីវលី
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដំបូង គេបង្អស់ដែលមានសញ្ជាតិណ័រវេស (Norwegian) ត្រូវបានតែងតាំងនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ១៩៤៦ ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ លោកគ្រូបានតែងតាំងបន្តរហូតដល់ឆ្នាំ ១៩៥២។
២. លោក ដាក់ហាំមាសូល (... | general |
ចូររៀបរាប់ពាក្យសង្ឃសព្ទទៅតាមបរិបទនៃជីវភាពសង្គមប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ។ | ៩. រៀបរាប់ពាក្យសង្ឃសព្ទទៅតាមបរិបទប្រចាំនៃជីវភាពសង្គម រួមមាន៖
ក. សរីរាវយវ (អង្គកាយ)
- ព្រះកេស៖ក្បាល
- ព្រះភ័ក្រ្ត៖ មុខ
- ព្រះនេត្រ៖ ភ្នែក
- ព្រះនាសា៖ ច្រមុះ
- ព្រះកាណ៌៖ ត្រចៀក
- ព្រះឳស្ឋ៖ មាត់
- ព្រះនលាដ៖ ថ្ងាស
- ព្រះទន្ត៖ ធ្មេញ
- ព្រះសុរង្គ៖ កដ៌្ឋ
- ព្រះហស្ថ៖ ដៃ
- ព្រះបាទ៖ ជើង
- ព្រះឧរា៖ ទ្រូង
- ព្រះឧរូ៖ភ្លៅ
- ព្រះជង្ឃ... | general |
ចូរនិយាយអំពីកម្មវិធីនៃការស្រាវជ្រាវអាកាសធាតុពិភពលោក។ | កម្មវិធីនៃការស្រាវជ្រាវអាកាសធាតុពិភពលោក ដោយមានការចូលរួមពីអង្គការ WMO6 គណៈកម្មការមហាសមុទ្រអន្តរជាតិ និងក្រុមប្រឹក្សាអន្តរជាតិនៃសហជីពនោះ។ កម្មវិធីនេះ គឺជាកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិមួយ ដែលមានគោលបំណងអភិវឌ្ឍន៍ការយល់ដឹងឲ្យកាន់តែប្រសើរឡើង អំពីអាកាសធាតុ និងព្យាករណ៍ការផ្លាស់ប្តូរអាកាសធាតុក្នុងតំបន់និងនៅទូទាំងពិភពលោក។ | general |
ដូចម្តេចដែលហៅថាការរើសអើង? ចូរបង្ហាញពីរូបភាពនៃការរើសអើង។ | ការរើសអើង គឺជាការប្រកាន់យក បែងចែក ការផាត់ចេញ ការរឹតត្បិត ឬការនិយមផ្អែកលើពូជសាសន៍ ពណ៌សម្បុរ បុព្វជាតិ ឬដើមកំណើតជាតិ ឬជាតិបន្ធដែលមានទិសដៅបំផ្លិចបំផ្លាញឬបន្ថយការទទួលស្គាល់នូវសិទ្ធិសេរីភាពជាមូលដ្ឋានខាងវិស័យនយោបាយសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌ឬវិស័យផ្សេងៗទៀតដែលប៉ះពាល់នឹងជីវភាព។ រូបភាពនៃការរើសអើងរួមមានពីរគឺ៖
ក. ការរើសអើងដោយផ្ទា... | general |
តើមូលហេតុអ្វីខ្លះដែលឥទ្ធិពលទៅលើការអភិវឌ្ឍទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា? | កត្តាណាដែលជិះឥទ្ធិពលទៅលើការអភិវឌ្ឍទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា មានដូចជា៖
- ភូមិសាស្រ្ដមិនល្អ ឬ មិនអំណាយផល
- អាកាសធាតុមិនល្អ ឬអំណាយផល
- សម្បត្តិធម្មជាតិ គ្មានគួរឪ្យចាប់អារម្មណ៍
- វប្បធម៌អន់ថយ
- ប្រវត្តិសាស្រ្ដជួរចត់ទៅដោយអំពើឃោរឃៅ ឬ ឃាតកម្ម
- ជំនឿសាសនា អន់ថយ ឬ កាចសាហាវ
- បេតិភ័ណ្ឌជាតិគ្មានអ្វីដែលគួរឪ្យចាប់អារម្មណ៍
- ទេ... | general |
តើព្រះករុណាព្រះបាទនរោត្តមសីហនុ ទ្រង់សូត្រនៅថ្ងៃខែឆ្នាំណា? ចូរនិយាយពីខប្រវត្តិសិក្សារបស់ទ្រង់ផង។ | ព្រះបាទនរោត្តសីហនុទ្រង់ប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ។
+ ប្រវត្តិសិក្សានៅសាលា
- ប្រង់ស័្វរ បូដូវុំា (នៅប្រទេសកម្ពុជា)
- សាសីឡូលូបា (នៅវៀតណាម)
- សូមៀរ (នៅប្រទេសបាំង)
+ ព្រះបិតានាម នរោត្តម សុរាម្រឹត
+ ព្រះមាតានាម ស៊ីសុវត្តិមុនីវង្ស កុសមៈនារីរតន៍សិរីចឌ្ឍនា
+ នៅឆ្នាំ ១៩៤៦ នៅប្រទេសកម្ពុជាមានព្រឹតិ្... | general |
ដូចម្តេចដែឡហៅថា ពិចារណាតាមទស្សនវិជ្ជា? | ដែលហៅថាពិចារណាតាមទស្សនវិជ្ជា គឺ
- ពិចារណាតាមបែបទស្សនវិជ្ជា គឺជាការពិចារណាមួយ ដែលទាមទារនូវអំណត់ខន្តីជំនះគ្រប់តណ្ហា គ្រប់ឧបសគ្គនិងការលំបាកដែលផ្តើមចេញពីចំងល់ទៅសង្ស័យដើម្បីឈានទៅដល់ការពិចារណា។
- តាមសូក្រាត ពិចារណាតាមបែបទស្សនវិជ្ជាគឺ ហាត់ស្លាប់មានន័យថាសូក្រាត ពិចារណាលើន័យជីវីតរបស់ខ្លួនផ្ទាល់សិនរួចហើយទើបពិចារណាដល់បញ្ហាអ្នកដទៃ... | general |
ចូរនិយាយពីប្រវត្តិសង្ខេបព្រះបាទនរោត្តម សីហនុ។ | ព្រះករុណាព្រះបាទនរោត្តម សីហនុ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ប្រសូតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ ១៩៣០ ដល់ឆ្នាំ ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សាហ្រ្វង់ស្វ័របូឌូនៅរាជធានីភ្នំពេញបន្ទាប់មកទ្រង់បានបន្ដការសិក្សានៅវិទ្យាល័យបារាំងសាសឺលូ ឡូបានៅព្រៃនគរ វៀតណា... | general |
តើកត្តាអ្វីខ្លះដែលធ្វើឪ្យសម័យអង្គររុងរឿងបំផុតនៃប្រវត្តិសាស្រ្ដខ្មែរ? | កត្តាដែលធ្វើឪ្យសម័យអង្គររុងរឿងបំផុតនៃប្រវត្តិសាស្រ្ដខ្មែរ គឺ៖
- ពិធីទេវរាជ ជាពិធីមួយធ្វើឪ្យប្រជាពលរដ្ឋមានឯកភាពជាតិ មានទំនុកចិត្តនិងគោរពចំពោះព្រះមហាក្សត្រ។ ព្រះមហាក្សត្រជាអាទិទេព អាទិទេពគឺជាស្ដេច។ រាល់បទបញ្ជាទាំងឡាយរបស់ព្រះមហាក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងការកសាងប្រាសាទធំៗ។
- វិស័យយោធា កងទ័ពសម័យអង្គរជាកងទ័ពខ្លាំង... | general |
តើព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូតនៅថ្ងៃខែឆ្នាំណា? នៅទីណា? | សម្តេចព្រះបាទ នរោត្តម សីហុន ទ្រង់ប្រសូតនៅថ្ងៃអង្គារទី ១១ ខែ កត្តិក ឆ្នាំ ចរ ចត្វាស័ក ពុទ្ធសករាជ ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ វេលាម៉ោង ១៩ គត់ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ | general |
តើព្រះបាទ នរោត្តមសីហនុ ឡើងគ្រងរាជ្យលើកទី១បន្តពីព្រះមហាក្សត្រអង្គណា? នៅថ្ងៃខែឆ្នាំណា? ហើយឡើងគ្រងរាជ្យលើក២ នៅថ្ងៃខែឆ្នាំណា? ហើយក្រោយមកព្រះអង្គបានសព្វព្រះរាជហប្ញទ័យយាងចូលនិវត្តន៍ តើព្រះមហាក្សត្រអង្គណាជាអ្នកឡើងគ្រងរាជ្យបន្តពីព្រះអង្គ? | ព្រះបាទ នរោត្តមសីហុន ទ្រង់បានឡើងសោយរាជ្យបន្តពីព្រះបាទ ស៊ីសុវត្ថិ មុនីង្ស នៅថ្ងៃទី ២៣ មេសា ឆ្នាំ ១៩៤១ ហើយអភិសេក ជាព្រះចៅក្រុងកម្ពុជាលើកទី១ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៥៥ ក្នុងជន្មាយុ១៩ព្រះវស្សារហូតដល់ថ្ងៃទី៣ខែមីនាឆ្នាំ១៩៥៥បានដាក់រាជ្យថ្វាយព្រះបិតាព្រះករុណាព្រះបាទនរោត្តម សុរាម្រឹត ហើយបានឡើងសោយរាជ្យលើកទី ២ នៅថ្ងៃទី ២៤ ខែកញ... | general |
តើព្រះបាទ នរោត្តមសីហុន ទ្រង់មានគោមងារដូចម្តេច មុននិងក្រោយពេលទ្រង់សោយទីវង្គត? | ព្រះបាទ នរោត្តមសីហនុ មានព្រះគោរមងារថាជា”ព្រះករុណាព្រះបាទនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ” (កាលព្រះអង្គនៅមានព្រះជន្ម)។ បន្ទាប់ពីតម្តល់ព្រះបរមសពអស់រយៈពេល៤៦ថ្ងៃនៅក្នុងព្រះបរមរាជវាំងព្រះមហាក្សត្រទ្រង់សោយរាជ្យប្រទានព្រះគោរមងារចំពោះព្រះបរមបច្ឆាមរណនាមដល់ព្រះបរមសពសម្តេចព្រះមហាវីរ... | general |
តើព្រះបាទ នរោត្តមសីហុន ជាបុត្ររបស់ព្រះរាជាអង្គណា? | ព្រះបាទ នរោត្តម សីហនុ ជាបុត្ររបស់ព្រះបាទ នរោត្តម សុរាម្រឹត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសមៈ នារីរ័ត្ន សរីវឌ្ឍនា។ | general |
តើសម័យសង្គមរាស្រ្តនិយមចាប់ផ្តើម និងបញ្ចប់នៅឆ្នាំណា? នរណាជាអ្នកបង្កើត? | សម័យសង្គមរាស្រ្តនិយមចាប់ផ្តើមនៅឆ្នាំ ១៩៥៥ និងបញ្ចប់ នៅឆ្នាំ ១៩៧០។ បានត្រូវបង្កើតដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ។ | general |
ហេតុដូចម្តេចបានជាសម្តេច ព្រះនរោត្តម ស៊ីហនុ បង្កើតអង្គការនយោបាយ “សង្គមរាស្រ្តនិយម”? | បានជាសម្តេច ព្រះនរោត្តម សីហនុ បានបង្កើតអង្គការនយោបាយសង្គមរាស្រ្តនិយមពីព្រោះ៖
- ដើម្បីបង្រួបបង្រួមជាតិ ដើម្បីកសាងជាតិឱ្យរីកចម្រើន
- ដើម្បីឱ្យព្រះអង្គមានអំណាចក្នុងការកសាងប្រទេស
- ដើម្បីឱ្យប្រទេសមានសន្តិភាព
- ដើម្បីប្រឆាំងអំពើពុករលួយ និងការកំណត់ភាសាខ្មែរជាផ្លូវការ។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.