question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
នៅសម័យសង្គមរាស្រ្តនិយម សមាជជាតិ ជាអ្វី? តើសមាជជាតិសម័យសង្គមរាស្រ្តនិយម សម្រេចបានសមិទ្ធផលអ្វីខ្លះ?
សមាជជាតិ ជាស្ថាប័ននយោបាយរបស់រដ្ឋខ្មែរ ដើម្បីផ្សារភ្ជាប់រវាងរដ្ឋាភិបាល សភា និងប្រជាជន។ សមាជជាតិសម័យសង្គមរាស្រ្តនិយម សម្រេចបានសមិទ្ធផលដូចជា៖ - ការប្រឆាំងអំពើពុករលួយ - ការកំណត់ភាសាខ្មែរជាផ្លូវការ។
general
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម តើប្រជានុរាស្រ្តព្រះអង្គថ្វាយនាមព្រះអង្គថាដូចម្តេច?
ព្រះបាទ នរោត្តម សីហនុ នៅសម័យសង្គមរាស្រ្តនិយមត្រូវបានប្រជារាស្រ្តព្រះអង្គថ្វាយនាមព្រះអង្គថា៖ - ព្រះបិតាឯករាជ្យជាតិ - ព្រះបិតាសិក្សាធិការជាតិ - ព្រះបិតាកីឡាជាតិ - ព្រះបិតាសុខាភិបាលជាតិ - ព្រះបិតាស្ថាបនាជាតិ...។
general
តើព្រះបាទ នរោត្តម សីហនុ មានស្នាព្រះហស្ថសំខាន់ៗអ្វីខ្លះសម្រាប់សង្គមខ្មែរ?
ព្រះបាទ នរោត្តម សីហនុ មានស្នាព្រះហស្ថដ៏ថ្លៃថ្លាបំផុតសម្រាប់សង្គមខ្មែរ ដូចជា៖ ១. ការការពារជាតិ៖ព្រះអង្គបានការពារប្រទេសជាតិមិនឱ្យប្រទេសជិតខាងរំលោភបំពានលើទឹកដីខ្មែរ។ ក្រៅពីនេះព្រះអង្គបានទាមទារដាច់ខាតមកវិញនូវខេត្ត៤របស់កម្ពុជាដែលព្រះរាជាណាចក្រថៃឡង់បានយកក្នុងអំឡុងសង្គ្រាមលោកលើកទី២ គឺខេត្ត បាត់ដំបង ខេត្តកំពង់ធំ ខេត្តសៀមរាប និ...
general
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម តើមានសមិទ្ធផលធំៗអ្វីខ្លះ ដែលលោកបានកសាងឡើងនិងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា?
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទនរោត្តមព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម គឺមានសមិទ្ធផលធំៗជាច្រើន ដែលលោកបានកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ដូចជា៖ - វិមានឯករាជ្យ - វិមានរដ្ឋចំការមន - ចំណតអាកាសយាន្តដ្ឋាន អន្តរជាតិពោធិ៍ចិនតុង ឆ្...
general
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្រ្តនិយម។ ចូររៀបរាប់សមិទ្ធផលនានាដែលព្រះអង្គបានកសាងឡើងទៅតាមវិស័យនីមួយៗ។
ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុនៅក្នុងសម័យសង្គមរាស្រ្តនិយម គឺមានសមិទ្ធផលជាច្រើន ដែលលោកបានកសាងឡើងទៅតាមវិស័យនីមួយៗ មានដូចជា៖ ក. វិស័យកសិកម្ម - ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤ ០០០ តោនហើយនៅឆ្នាំ ១៩៦៨ ទទួលបាន ៣ ២៥ ០០០តោន។ - ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបាន ៥០០០តោនក្នុងនោះ ២០០តោនបម្រើរោងចក្រតម...
general
តើព្រះបាទ នរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទីវង្គតនៅថ្ងៃខែឆ្នាំណា? នៅទីណា? ដោយសារអ្វី?
ព្រះបាទ នរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទីវង្គតនៅថ្ងៃទី ១៥ រោជ ខែភទ្របទ ឆ្នាំ រោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងយប់ថ្ងៃ ច័ន្ទ ទី ១៥ តុលា ២០១២ វេលាម៉ោង ១ និង២០ នាទី ក្នុងជន្មាយុ ៩០ ព្រះវស្សា នៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ។
general
តើការយាងដង្ហែព្រះបរមសពព្រះបាទ នរោត្តម សីហនុ ចូលមកប្រទេសវិញដោយមធ្យោបាយអ្វី? មកដល់វិញនៅពេលណា?
ព្រះបរមសពព្រះបាទនរោត្តមសីហនុបានយាងដង្ហែចូលមកក្នុងប្រទេសវិញតាមជើងយន្តហោះពិសេសរបស់ចិននៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១២ នៅវេលាម៉ោង ១៤ និង ៤០ នាទីរសៀល។
general
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានសរុបចំនួនប៉ុន្មាន?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានសរុបចំនួន ១៦ចំពូក។
general
តើការយាងដង្ហែព្រះបរមសពព្រះបាទ នរោត្តមសីហនុ ដោយព្រះទីន័ងអ្វីខ្លះ? តំណាងឱ្យអ្វីខ្លះ? ចូរបញ្ជាក់។
ព្រះបរមសពព្រះបាទ នរោត្តម សីហនុ បានយាងដង្ហែដោយព្រះទីន័ង បី គឺ រូបសត្វ សឹង្ហ សត្វហង្ស និងសត្វនាគ។ ១. រូបសត្វទាំងបីនេះតំណាងឱ្យ៖ - សត្វ សឹង្ហ តំណាងឱ្យនាមព្រះអង្គ សី - សត្វ ហង្ស តំណាងឱ្យ នាមព្រះអង្គ ហ - សត្វ នាគ តំណាងឱ្យ នាមព្រះអង្គ នុ ២. ឬរូបសត្វទាំងបីនេះតំណាងឱ្យ៖ - សត្វ សឹង្ហ តំណាងឱ្យស្តេចសត្វនៅលើភពផែនដី (ឋានកណ្តាល) - សត្...
general
តើសម័យសង្គមរាស្រ្តនិយមបានចាប់ផ្តើមឡើងពីឆ្នាំណា ដល់ឆ្នាំណា? តើអ្នកណាជាអ្នកបង្កើត? ហើយបញ្ចប់វិញយ៉ាងដូចម្តេច?
សម័យសង្គមរាស្រ្តនិយមបានចាប់ផ្តើមឡើងពីឆ្នាំ ១៩៥៥ និងបញ្ចប់នៅឆ្នាំ ១៩៧០ ដោយអង្គព្រះមហាក្សត្រព្រះបាទនរោត្តមសម្តេច ព្រះ នរោត្តម សីហនុ។ ហើយបញ្ចប់វិញដោយមានរដ្ឋប្រហារទម្លាក់ពីសំណាក់សេណាប្រមុខ លន់ នល់។
general
ហេតុអ្វីបានជាគេចាត់ទុកការបោះឆ្នោតសព្វថ្ងៃទី១៨ មីនា ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ?
បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ មីនា ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តមសីហនុព្រោះការបោះឆ្នោតបានប្រព្រឹត្តទៅដោយមិនស្របច្បាប់ដោយយករដ្ឋសភាធ្វើជាឧបករណ៍ពង្រឹងអំណាច។
general
តើមូលហេតុអ្វីដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរដួលរលំ?
ហេតុដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរដួលរលំព្រោះ៖ - មានអំពើពុករលួយគ្រប់ស្ថាប័ន - ប្រជាពលរដ្ឋឹមិនពេញចិត្តនឹងគាំទ្រការដឹកនាំថ្មីរបស់ពួកកុំមុយនីស - មិនអាចដោះស្រាយបានចំពោះបញ្ហាអំពើពុករលួយ - មិនដោះស្រាយបានបញ្ហាជនបទ - ត្រូវបានកាត់ផ្តាច់ទាំងស្រុងនៃការផ្គត់ផ្គង់ជំនួយពីអាមេរិក។
general
ចូររៀបរាប់អំពីអាណត្តិ នៃព្រះរាជាណាចក្រកម្ពុជា។
អាណត្តិរបស់ព្រះរាជាណាចក្រកម្ពុជាយើងមាន៖ - ក្រុមប្រឹក្សាធម្មនុញ្ញ មានអាណត្តិ ៩ ឆ្នាំម្តង - ព្រឹទ្ធសភា មានអាណត្តិ ៦ ឆ្នាំម្តង - រដ្ឋសភា ឬតំណាងរាស្រ្ត ឬនាយករដ្ឋមន្ត្រី ឬឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងឃុំ សង្កាត់ មានអាណត្តិ ៥ ឆ្នាំម្តង - ជំរឿន មានអាណត្តិ ១០ ឆ្នាំម្តង
general
ចូរនិយាយពីព្រះរាជជីវប្រវត្តិសង្ខេបសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។
សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៣៦ នាទីក្រុងសាយហ្គន ឬហូជីមិញ ដែលព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique lzzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្រ្វង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean Francoislzzi) ជាជនជាតិបារាំងដើមកំណើតអ៊ីតាលីតែបានទទួលមរណភាពនៅ សង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉...
general
តើរាជរដ្ឋាភិបាលកម្ពុជាបានកសាងស្ពានអាកាសចំនួនប៉ុន្មានមកហើយគិតត្រឹម ឆ្នាំ ២០១៣? ចូររៀបរាប់ឈ្មោះ និងទីតាំង?
រាជរដ្ឋាភិបាលកម្ពុជាបានកសាងស្ពានអាកាសចំនួន ២ រួចមកហើយគិតត្រឹម ឆ្នាំ ២០១៣។ ស្ពានអាកាសទាំងនេះមាន - ស្ពានអាកាសក្បាលថ្នល់ឆ្នាំ ២០១០ - ស្ពានអាកាស ៧ មករា ឬស្ពានអាកាសពេទ្យលោកសង្ឃឆ្នាំ ២០១២។ រីឯស្ពានអាកាស ស្ទឹងមានជ័យ វិញ (កំពុងសាងសង់)។
general
តើស្ពានអាកាសក្បាលថ្នល់ ដែលជាកិត្តិយសប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពរបស់សម្តេចរូបណា? ស្ពាននេះចាប់ផ្តើមលកសាងនៅពេលណា? ចំណាយអស់ទឹកប្រាក់ប៉ុន្មាន? ស្ពាននេះមានប្រវែងបណ្តោយនិងទទឹងប៉ុន្មានម៉ែត្រ?
ស្ពានអាកាសក្បាលថ្នល់ដែលជាកិត្តិយសប្រវត្តិសាស្រ្តដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្តោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១០ វេលាម៉ោង ៨ព្រឹក។ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិតស្ពាននេះ - ចាប់កសាងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០៩ - បញ្ចប់ជាស្ថានពរនៅថ្ងៃទី ២៧ ...
general
តើស្ពានអាកាស ៧ មករា ឬស្ពានអាកាសពេទ្យលោកសង្ឃដែលជាកិត្តិយសប្រវត្តិសាស្រ្តដំណាក់កាលទី២របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកសម្ពោធ ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពរបស់សម្តេចរូបណា? ស្ពាននេះចាប់ផ្តើមកសាងនៅពេលណា? ចំណាយអស់ទឹកប្រាក់ប៉ុន្មាន? ស្ពាននេះមានប្រវែងបណ្តោយនិងទទឹងប៉ុន្មាន? មានលក្ខណៈពិសេសដូចម្តេច?
ស្ពានអាកាស៧មករាឬស្ពានអាកាសពេទ្យលោកសង្ឃដែលជាកិត្តិយសប្រវត្តិសាស្រ្តដំណាក់កាលទី២របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកសម្ពោធ ឱ្យប្រើប្រាស់នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១២ វេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចសេនាបតីតេជោ ហ៊ុន សែន លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតស្ពាននេះ៖ - ចាប់កសាងនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ - បញ្ច...
general
តើស្ពានអាកាស ស្ទឹងមានជ័យ ដែលជាកិត្តិយសប្រវត្តិសាស្រ្ត ដំណាក់កាលទី៣ របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពរបស់សម្តេចរូបណា? ចូររៀបរាប់ពីលក្ខណៈបច្ចេកទេសកសាងសង់។ ស្ពាននេះមានប្រវែងបណ្តោយនិងទទឹងប៉ុន្មាន? មានទីតាំងស្ថិតនៅត្រង់ណា?
ស្ពានអាកាសស្ទឹងមានជ័យដែលជាកិត្តិយសប្រវត្តិសាស្រ្តដំណាក់កាលទី៣របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១២ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសស្ទឹងមានជ័យនេះត្រង់បានសិក្សាប្លង់មេតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ - សាងសង់ស្ពា...
general
តើស្ពានច្បារអំពៅ ឬស្ពានព្រះមន្នីវង្ស ត្រូវបានស្ថាបនាសាងសង់ជាលើកដំបូងនៅឆ្នាំណា?
ស្ពានច្បារអំពៅឬស្ពានព្រះមន្នីវង្សចាស់ត្រូវបានកសាងជាលើកដំបូងនៅឆ្នាំ១៩២៩នៅក្នុងសម័យអាណានិគមបារាំង។
general
តើស្ពានព្រែកកា្តមត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ស្ពាននេះមានប្រវែងប៉ុន្មាន? និងបញ្ជាក់ទីតាំងស្ពាន។
ស្ពានព្រែកក្តាមត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះមានប្រវែងបណ្តោយ ៩៨១ ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រនិងកម្ពស់ខ្ពស់បំផុត ១០ ម៉ែត្រហើយមានចម្ងាយប្រហែលជា៣៥គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញដែល...
general
ដើម្បីជំនះរបាំងរូបទឹក តើប្រទេសកម្ពុជាបានស្ថាបនាស្ពានឆ្លងកាត់អ្វីខ្លះ?
នៅពេលប្រទេសកម្ពុជាយើងដើម្បីជំនះឧបសគ្គរបាំងរូបទឹកដែលពាក់ព័ន្ធនឹងទឹកយើងក៏បានស្ថាបនាស្ពានធ្វើពីឈើ ដែក បេតុងតូចធំជាច្រើនដូចជា ស្ពានឆ្លងកាត់តំបន់មួយចំនួនដូចជា៖ - តាមដងទន្លេសាបមានស្ពានព្រែកព្នៅស្ពានព្រែកក្តាមស្ពានជ្រោយចង្វានិងស្ពានជ្រោយចង្វាទី២ ឬស្ពានមិត្តភាពកម្ពុជាចិន (កំពុងសាងសង់)។ - តាមដងទន្លេមេគង្គ មានស្ពានគីសូណា (ទន្លេប...
general
ស្ពានកោះពស់ ដែលត្រូវបានប្រសិទ្ធនាមថា ជាស្ពានតេជោមរកត ដែលតភ្ជាប់ពីដី គោកនៃខេត្តព្រះសីហនុទៅកាន់កោះពស់នៅក្នុងសមុទ្រជាលើកដំបូងនោះតើត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពថ្នាក់ដឹកនាំរូបណា? ចូររៀបរាប់បញ្ជាក់ពីស្ពាននេះ។
នៅថ្ងៃ អង្គារ ទី១២ ខែកក្កដា ២០១១នេះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានធ្វើដំណើរទៅសម្ពោធស្ពានក្នុងគម្រោងអភិវឌ្ឍន៍កោះពស់ ដើម្បីបើកឱ្យប្រើប្រាស់ជាផ្លូវការ។ លោកនាយករដ្ឋមន្រ្តីហ៊ុនសែននិងលោកជំទាវគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មើលប្លង់រូបគំរូ អភិវឌ្ឍន៍កោះពស់ នៅខេត្តព្រះសីហនុ។ ស្ពានឈ្មោះថាតេជោមរកតឬស្ពានកោះពស់ដែលជាហេដ្ឋារចនាសម្...
general
តើព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋថ្វាយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ បានប្រព្រឹត្តទៅនៅពេលណា? នៅទីកន្លែងណា?
ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ថ្វាយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ នៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃច័ន្ទ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៣។ ព្រះរាជពិធីនេះនឹងថ្វាយព្រះភ្លើងផ្ទាល់ព្រះអង្គដោយព្រះវីរៈរាជមាតា មុនីនាថ សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងបរិវេណ ព្រះមេរុ...
general
តើរឿងក្រុងសុភមិត្រអ្នកនិពន្ធឈ្មោះអ្វី?
រឿងក្រុងសុភមិត្រអ្នកនិពន្ធឈ្មោះ កោសាធិបតីកៅ។
general
បុត្រីរបស់កបិលមហាព្រហ្មមាន៧អង្គ។ តើបុត្រីទី៧មានព្រះនាមអ្វី?
បុត្រីរបស់កបិលមហាព្រហ្មមាន៧អង្គ។ បុត្រីទី៧មានព្រះនាម មហោទរទេវី។
general
តើគោលការណ៍គ្រឹះរបស់កាកបាទក្រហមមានប៉ុន្មាន?
គោលការណ៍គ្រឹះរបស់កាកបាទក្រហមមាន ៧។
general
តើប្រទេសកម្ពុជាមានឧទ្យានជាតិប៉ុន្មាន? គឺអ្វីខ្លះ?
ប្រទេសកម្ពុជាមាសនឧទ្យានជាតិចំនួនប្រាំពីរ គឹ៖ - ឧទ្យានជាតិកែប (កំពត) - ឧទ្យានជាតិភ្នំបូកគោ (កំពត) - ឧទ្យានជាតិរាម (ក្រុងព្រះសីហនុ) - ឧទ្យានជាតិគីរីរម្យ (កំពង់ស្ពឺ) - ឧទ្យានជាតិបទុមសាគរ (កោះកុង) - ឧទ្យានជាតិភ្នំគូលែន (សៀមរាប) - ឧទ្យានជាតិវីរជ័យ (រតនាគីរី)។
general
តើអាទិទេពនោះមានឈ្មោះអ្វី? ហើយអាំទិទេពនីមួយៗស្ថិតនៅទិសដៅណា?
ការកសាងសង់ប្រាសាទគេច្រើនសង់គួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយសម្រាប់តំណាងអាទិទេពទាំងបីគឺ៖ - តួប៉មប្រាង្គប្រាសាទខាងជើងគឺតំណាងព្រះវស្ណុ (ព្រះនរាយណ៍) - តួប៉មប្រាង្គប្រាសាទកណ្ដាល គឺតំណាងព្រះសិវៈ (ព្រះឥសូរ) - តួប៉មប្រាង្គប្រាសាទខាងត្បូង គឺតំណាងព្រះព្រហ្ម។
general
ដើម្បីឪ្យអក្សរនិងភាសាជាតិខ្មែរយើងរីកចម្រើនមានជីវភាពរស់នៅបានយូរអង្វេង តើកូនត្រូវមានភារកិច្ចដូចម្ដេច? ចុះប្រមុខដឹកជាំតិខ្មែរត្រូវចាត់វិធានការបែបណាខ្លះ?
ដើម្បីឪ្យអក្សរ និងភាសាជាតិខ្មែរយើងរីកចម្រើនមានជីវិតរស់នៅបានយូរអង្វេងគឺ៖ កូនខ្មែរត្រូវមានភារកិច្ចដូចជា - ត្រូវខិតខំពុះពារសិក្សារៀនសូត្រ និងស្រាវជ្រាវជនកាន់តែយល់ ចេះចាំចេះអាន ចេះសរសេរ ចេះនិយាយភាសា និងអក្សរខ្មែរច្បាស់លាស់ពិតប្រាកដ ទន្ទឹមនឹងការចាប់យកភាសាបរទេសណាមួយនោះ - ត្រូវតែផ្សព្វផ្សាយ ពង្រីកអ្នកដទៃឪ្យពួកគេបានដឹង បាសនយល់...
general
តើរឿងទសជាតិមានរឿងអ្វីខ្លះ? ចូរបង្ហាញពីបារមីរបស់រឿងនីមួយៗ?
រឿងទសជាតកមាន ១០ រឿងហៅថា (ទសតក) ហើយរឿងទាំងដប់នោះមានបង្ហាញបារមីដូចជា៖ - តេមិយ បំពេញ នេក្ខកម្មបារមី គឺបាបួស - មហាសជនក បំពេញ វីរិយបារមី គឺសេចក្ដីព្យាយាម - សុវណ្ណសាម បំពេញមេត្តាបារមី គឺសេចក្ដីមេត្តា - នេមិរាជ បំពេញអធិដ្ឋានបារមី គឺសេចក្ដីតាំងស៊ប់ក្នុងជំនឿ - មហោសថ បំពេញបញ្ញាបារមី គឺបញ្ញាដ៏លើសលប់ - ចន្ទកុមារ បំពេញសូលបារមី គឺសី...
general
ជំនឿកើតឡើងមាននៅពេលណា? តើយើងមានជំនឿលើអ្វីខ្លះ? ចូររៀបរាប់ជំនឿខ្មែរយើងដែលគោរពដល់សព្វថ្ងៃឪ្យបាន ៥? តើជំនឿលើសិរិសួស្ដីជោគជ័យមង្គលកើតឡើងដូចម្ដេច?
សាសនាព្រាហ្មណ៍បានជួយបម្រើផលប្រយោជន៍ក្នុងសង្គមខ្មែរនាសម័យអង្គដូចជា៖ - បង្រួបបង្រួមជាំតិខ្មែរឪ្យមូលមតិជាតិប្រទេសឡើងវិញដោយសារវិធី និងលទ្ធិទេវរាជដរាប - បង្កើតផលិតផលកសិកម្ម ដោយសារនយោបាយទឹកដោយចំណាន - បណ្ដុះទឹកចិត្តក្លាហាន ធ្វើឪ្យប្រទេសរឹងប៉ឹង ហើយកាន់តែទូលាយដោយសារកងទ័ពខ្មាំង រៀបរយដោយសារសង្រ្គាមវាតទីទឹកដី - នាំមកនូវសុខមាសភាព ន...
general
តើវត្តអារាមមានតួនាទីដូចម្ដេចខ្លះចំពោះសហគមន៍?
ពុទ្ធកិច្ចដែលព្រះពុទ្ធបានបំពេញអស់រយៈពេល ៤៥ វស្សាមានដូចជា៖ - នៅពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត្រ - នៅពេលរសៀល ទ្រង់និមន្តសម្ដែងធម៌ទេសនាដល់សាធារណជន - នៅពេលព្រលប់ ទ្រង់ប្រគេនឳវាទដល់ភិក្ខុសង្ឃ - នៅពេលកណ្ដាលអាធាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា - នៅពេលជិតភ្លឺទ្រង់ប្រមើលមើលនីវសត្វលោកដែលមានភ័ព្វនិងឥតភ័ព្វ។
general
ទង់ពុទ្ធសាសនាមានពណ៌អ្វីខ្លះ? មានអត្ថន័យយ៉ាងណាខ្លះ?
ទង់ព្រះពុទ្ធសាសនាមានបីពណ៌ ខៀវ ក្រហម លឿន ស ហង្សបាទ ផ្លេក។ អត្ថន័យពណ៌ទាំង ៦នោះគឺ៖ - ពណ៌ខៀវ ពណ៌ខៀវកាលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្ដឥន្ទ្រព្រាហ្មណ៍ មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ទានដល់ឥន្រ្ទព្រាហ្មណ៍។ - ពណ៌ក្រហម កាលព្រះអង្គយកកំណើតជាមាណពឈ្មោះបុទុមកុមារពស់ចឹកមាតា ពេទ្យ ឪ្យរកបេះដូងឪ្យពេទ្យ...
general
ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ៥ប្រការជាប្រចាំអស់រយៈពេល៤៥ វស្សា។ តើពុទ្ធកិច្ច ៥ ប្រការនេះមានអ្វីខ្លះ?
វត្តអារាមមាវនតួនាទីចំពោះសហគមន៍គឺ៖ - ឃ្លាំងវប្បធម៌ រក្សាទំនៀមទម្លាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បួនច្បាប់នានា ក្បួនតម្រាផ្សេងៗ - កន្លែងដោះស្រាយទំនាស់ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសន្ដិវិធី និងប្រកបដោយប្រសិទ្ធិភាព ផ្សះផ្សារបង្រួបបង្រួម ជីកកប់ទំនាស់ផ្ដល់នូវអភ័យហហទោស ចោះអធិការតែងមានឥទ្ធិពលទៅលើឧបាសក ឧបាសិកា។ - ប្រភពមូ...
general
តើសាសនាព្រាហ្មណ៍បានជួយបម្រើផលប្រយោជន៍ក្នុងសង្គមខ្មែរសង្គមអង្គយ៉ាងណាខ្លះ?
ជំនឿកើតមាននៅពេលដែលមនុស្ស៖ - មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន - ភ័ណ្ឌខ្លាចចំពោះបាតុភូតធម្មជាតិ ឬ កម្លាំងក្រៅខ្លួនដែលអាចជួយទប់ទល់បាន - សន្មតឪ្យកម្លាំងទាំងនោះដោយបង្កើតរូបរាងផ្សេងៗតាមសមត្ថភាពនិងការឧបកិច្ចរបស់គេ - កម្លាំងទាំងនោះក្លាយជាទីពឹង ជាទីរលឹក និងជួយពួកគេឪ្យបានសុខសប្បាយតាមរយៈការបន់ស្រន់ និងសក្ការៈបូជាផ្សេងៗ។ ខ្មែរម...
general
តើព្រះពុទ្ធសាសនាមានតួនាទីសំខាន់អ្វីខ្លះក្នុងការកសាងសង្គមកម្ពុជាបច្ចុប្បន្ន?
ព្រះពុទ្ធសាសនាតួនាទីសំខាន់ក្នុងការកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចជា៖ ការអប់រំផ្លូវចិត្ត - អប់រំសីលធម៌ចរិយាធម៌ ដើម្បីឪ្យមនុស្សមានការរស់នៅប្រកបដោយសុវត្តិភាព សន្តិភាពសង្គម - មនុស្សចេះគោរពច្បាប់ទម្លាប់ - មនុស្សមានការព្យាយាម - ចេះគិតអំពីជីវិតរបស់ខ្លួន យល់ច្បាស់ពីអំពើល្អ និងអំពើអាក្រក់ - វៀរចាតអំពីគ្រឿងអបាយមុខផ្សេងៗ - បង្ហាញផ...
general
តើមាតាបិតាត្រូវសង្គ្រោះកូនដោយវិធីណាខ្លះ?
មាតាបិតាសង្រ្គោះកូនដោយវិធី ៥ យ៉ាង គឺ៖ - ហាមឃាត់កូនកុំឪ្យធ្វើអំពើអាក្រក់ហើយទម្លាប់ឪ្យមានសណ្ដាប់ធ្នាប់ល្អ - ដឹកនាំកូនឪ្យតាំងចិត្តនៅក្នុងសុចតិតទាំង ១០ ឪ្យមានកាយសុចរិតជាដើម - ដឹកនាំកូនឪ្យរៀនតំរិះវិជ្ជាផ្លូវលោក និងធម៌ - រៀបចំផ្សំឪ្យកូនមានសា្វមីភរិយាតាមប្រពៃណី - បែងចែកមរតកឪ្យមានទៅកូនតាមការគួរតាមលទ្ធភាព។
general
តើភរិយា និងស្វាមីត្រូវមានកាតព្វកិច្ចចំពោះគ្នាទៅវិញមកយ៉ាងដូចម្តេចខ្លះ?
ភរិយានិងសាមីត្រូវមានកាតព្វកិច្ចចំពោះគ្នាទៅវិញទៅមកដូចជា៖ ភរិយាត្រូវគោរពសា្វមីដោយធម៌ ៥ យ៉ាងដូចជា៖ - រៀបចំម្ហូបអាហារ ប្រកបដោយឳជាសរឆ្ងាញ់ពិសាជូនប្ដី - រាប់អានញាតិសន្ដាន វង្សត្រកូលខាងប្ដីដូចគ្រួសារខ្លួន - កុំក្បាច់ចិត្តប្ដីដោយមានប្រុសដទៃ - ចេះថែទាំទ្រព្យសម្បត្តិដែលប្ដីរកមកឪ្យ - ឈ្លាសវៃកិច្ចការងារក្នុងផ្ទះ មិនខ្ជិលច្រអូស។ ស្...
general
ចូររៀបរាប់ពិធីមង្គលការ ដែលខ្មែរយើងធ្លាប់ធ្វើតាំងពីដើមរៀងមក។
រៀបរាប់ពិធីមង្គលការ ដែលខ្មែរយើងធ្លាប់ធ្វើតាំងពីដើមរៀងមក៖ មុនមង្គលការ៖ - មើលថ្ងៃខែឆ្នាំ (ផ្សំសម្ព័ន្ធពង្ស) កូនប្រុសស្រី - ពិធីចែចូវ - ពិធីស្ដីដណ្ដឹង - ពិធីជូនពេលវេលាភ្ជាប់ពាក្យ ពិធីក្នុងថ្ងៃមង្គលការមានកម្មវិធីដូចជា៖ - ដង្ហែកូនកម្លោះចូលរោងផ្កាស្លា (ផ្ទះខាងស្រី) - ការបេះផ្កាស្លា - ការលើកកំណត់ ស៊ីស្លាមើលពាលាកូនប្រុសស្រី - ...
general
នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងនិយាយថា “ មេ-បា ម្លូ-ស្លា “ ចូររៀបរាប់ពន្យល់ន័យនៃពាក្យ មេបា ម្លូ ស្លា។
នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងគេតែងនិយាយថា “ មេ-បា-ម្លូ-ស្លា “ មានន័យថា៖ + មេ-បា មេគឺជា កំណត់តកស្ដ្រីធំជាងប្រុស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬ សង្គមមតេយ្យការ មានកំណើតតាំងពីសម័យបុរេប្រវត្តិ កំឡុងស.វទី ១ មកម្លេះ ពេលព្រះនាងលីវ យី (សោមា) សោយរាជ្យនៅលើទឹកដីគោកធ្លកម្ល៉េះ។ ចំណែក បា សំដៅលើមនុស្សប្រុស។ បា = ឥណ្ឌា (រាជា) ពេលព្រះបាទហ...
general
ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ?តើព្រះរាជពិធីនេះមានន័យយ៉ាងណាខ្លះ?
បានជារាជារដ្ឋាភិបាលកម្ពុជាយើងចាំបាច់ត្រូវប្រារព្ធព្រះរាជាពិធីច្រត់ព្រះនង្គ័លរៀងរាល់ឆ្នាំព្រោះ៖ - រាជរដ្ឋាភិបាលមានឆន្ទៈក្នុងការថែរក្សាវប្បធម៌ប្រពៃណីជាតិដែលព្រះរាជឋ្បវេណីមួយរបស់ព្រះមហាក្សត្រជាម្ចាស់ផែនដីខ្មែរ យើងតាំងពីបុរាណកាលមក - ព្រះរាជពិធីច្រត់ព្រះនង្គ័លជាពិធីបុណ្យប្រពៃណីជាតិដែលប្រារព្ធជារឿងរាល់ឆ្នាំ នៅក្នុងដរបបរាជានិ...
general
ចូរប្រៀបធៀបពីពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំ។
ប្រៀបធៀបពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំគឺ៖ ១. អត្ថន័យ + បុណ្យភ្ជុំបិណ្ឌ បុណ្យភ្ជុំបិណ្ឌ= ភ្ជុំបិណ្ឌ+ បិណ្ឌ - ភ្ជុំ (ន.) ជួបជុំ ប្រមូលផ្ដុំ....។ - បិណ្ឌ (ន.) ដុំបាយ ពំនូតបាយ...។ ដូចនេះបុណ្យភ្ជុំបិណ្ឌ គឺសំដៅពិធីបុណ្យប្រពៃណីបែបពុទ្ធសាសនា ដែលព្រះពុទ្ធសាសនិកយើងនាំគ្នាយកចង្ហាន់ និងបាយបិណ្ឌប្រគេនព្រះសង្ឃដើម្បីឧទិ្ទសក...
general
ចូររៀបរាប់អំពីបុណ្យពិសាខបូជា និងមាឃបូជា។
ពិធីបុណ្យដែលស្ថិតនៅក្នុងព្រះពុទ្ធសាសនាសុទ្ធសាធមាន៖ - ពិធីចូលវស្សា ចេញវស្សា - ពិធីបុណ្យកឋិនទាន - ពិធីបុណ្យផ្កា - ពិធីបិណ្យមាឃបូជា ពិសាខបូជា - ពិធីបុណ្យបច្ច័យបួន - ពិធីបុណ្យឆាកមហាបង្សុកូល - ពិធីបុណ្យទេសនាសមហាជាតក - ពិធីបុណ្យពុទ្ធាភិសេក - ពិធីបុណ្យបំបួសនាគជាដើម ពិធីបុណ្យដែលស្ថិតក្នុងឥទ្ធិពលពុទ្ធសាសនាផង និងព្រហ្មញ្ញសាសនាផង...
general
តើជនពិការត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើវិស័យអប់រំត្រង់ចំណុចណាខ្លះ?
ជនពិការត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យអប់រំយ៉ាងខ្លាំង ពោលគឺបង្កើតឱ្យមានសិទ្ធិចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនដូចនិស្សិតដទៃទៀតដែរ។ ម្យ៉ាងទៀតរដ្ឋយកចិត្តដាក់សម្របសម្រួលជាពិសេសដូចជា៖ - អគារនិងកន្លែងសិក្សា - ភាសាសញ្ញា និងអក្សរស្ទាប - បច្ចេកទេសអប់រំ និងគរុកោសល្យវិទ្យាតាមប្រភេទពិការភាព - សម្ភារៈសិក្សា ឧ...
general
ចូររៀបរាប់ពីកល្យាណមិត្រ និងបច្ចាមិត្រ។
កល្យាណមិត្រ គឺជាមិត្រដែលមានសណ្តានចិត្តល្អនាំអ្នកទៅរកផ្លូវល្អ ចេះជួយគ្នានៅពេលកុមារអាសន្នអន់ក្រ។ លក្ខណៈសម្គាល់មិត្រភកិ្តដែលល្អគឺ៖ - ចេះការពាមិត្រ ពេលមានគេរិះគន់ ឬមានគំនិតអាក្រក់ចំពោះមិត្រ - ពេលមិត្ររុងរឿងជួយអបអរលើតម្កើងពេលមិត្រជួបការលំបាកជួយជ្រោមជ្រែងឈឺឆ្អាល - កាលណាមិត្រពឹងពាក់អ្វីមួយចេញមុខជួយដោយភាពជ្រះថ្លាបរិសុទ្ធ មិនចង...
general
តើទំនាស់កើតចេញពីមូលហេតុអ្វី?
ទំនាស់កើតចេញពីមូលហេតុដូចតទៅ៖ - ភាគីទំនាស់ទាំងសងខាង ប្រកាន់ខ្ជាប់តែរៀលខ្លួនថា គំណិតរបស់គេត្រឹមត្រូវ - ភាគីទំនាស់មានអត្តចរិតរឹងរុះ ប្រកែកយកខាងតែឈ្នះរៀងខ្លួន គំណិតអត្តនោម័តមិនសម្របសម្រួលតាមគំណិតភាគច្រើន ឬគំណិតក្រុម - អ្នកមានអំណាច អ្នកមានកម្លាង ឈ្លានពានទៅលើអ្នកមានចំណេះដឹងតិចជាង ពុំអាចបញ្ចេញគំណិតយោបល់បាន - ការវាយបកប្រឆាំងទល...
general
តើអាវុធ គ្រឿងផ្ទុះ អាវុធគីមីមានន័យយ៉ាងដូចម្តេច?
អាវុធ គ្រឿងផ្ទុះ អាវុធគីមីមានន័យដូចតទៅ៖ ក. អាវុធ សម្តៅដលើកាំភ្លើងគ្រប់ប្រភេទដែលផលិតឬកែច្នៃតម្លើងហើយអាចប្រើប្រាស់សម្លាប់ឬធ្វើឱ្យរបួសក្នុងគោលបំណងផ្សេងៗធ្វើឱ្យប៉ះពាល់ខូចខាតដល់ទ្រព្យសម្បត្តិ។ ខ. គ្រឿងផ្ទុះ សម្តៅដល់ឧបករណ៍សម្ភារៈ ដែលគេផលិតឬកែច្នៃដែលអាចប្រើប្រាស់សម្លាប់ ធ្វើឱ្យរបួសឬធ្វើឱ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ។ គ. អាវុធ...
general
តើមេឃុំ ចៅសង្កាត់មានតួនាទីអ្វីខ្លះ?
មេឃុំចៅសង្កាត់មានតួនាទីដូចតទៅ៖ - ធានាថាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំត្រូវបានអនុវត្ត - រាយការណ៍អំពីការបំពេញការងារប្រចាំខែជូនក្រុមប្រឹក្សាឃុំ សង្កាត់ - ផ្តល់យោបល់ និងជួយដល់ក្រុមប្រឹក្សាឃុំសង្កាត់លើការងារកសាងផែនការ ការរៀបចំហិរញ្ញវត្ថុ និងការអនុវត្តអំណាចតួនាទីមុខរបស់ក្រុមប្រឹក្សាឃុំសង្កាត់ - បំពេញភារកិច្ចផ្សេងៗទៀតដែលក្...
general
តើមេភូមិមានតួនាទីនិងភារកិច្ចអ្វីខ្លះ?
មេភូមិមានតួនាទីនិងភារកិច្ចដូចតទៅ៖ - ទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន - ជាតំណាងប្រជាពលរដ្ឋទាំងអស់ក្នុងភូមិនិងជាខ្សែរយៈចម្ងាយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ - អនុវត្តនូវភារកិច្ចដែលក្រុមប្រឹក្សាឃុំសង្កាត់ឬមេឃុំប្រគល់ឱ្យ ដើម្បីធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិ - ...
general
តើក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីនិងភារកិច្ចអ្វីខ្លះ?
ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទី និងភារកិច្ចដូចតទៅ៖ - វាយតម្លៃអំពីកម្រិតអត្ថិភាពនៃការអភិវឌ្ឍនិងសកម្មភាពអភិវឌ្ឍ នៅឃុំសង្កាត់របស់ខ្លួន - ប្រមូលផ្តុំសេចក្តីត្រូវការក្នុងឃុំសង្កាត់ និងកំណត់អាទិភាពចំពោះ សេចក្តីត្រូវការទាំងនោះដោយផ្អែកលើធនធានសង្កាត់ និងធនធានដែលបានទទួល - ផ្តល់សេវានិងការអភិវឌ្ឍអនុលោមទៅតាមថវិការបស់ខ្លួន - តាមដាន...
general
តើរដ្ឋសភាមានតួនាទីយ៉ាងដូចម្តេចខ្លះ?
រដ្ឋសភាមានតួនាទីខាងក្រោម៖ - អនុម័តច្បាប់ប្រទេស - បង្កើតរដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះរបស់ប្រទេស - តាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាល - អនុម័តថវិកាជាតិ - បង្កើតច្បាប់ការពារប្រជាពលរដ្ឋ - មានសិទ្ធិស្នើនិងធ្វើវិសោធនកម្មច្បាប់។
general
តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ?
អ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចតទៅ៖ ក. សុខភាព អ្នកដឹកនាំជាបុរស ឬស្រ្តីត្រូវគប្បីមានសុខភាពល្អ គ្មានបញ្ហាសរសៃប្រសាទ និងគ្មានជំងឺធ្ងន់ធ្ងរប្រចាំកាយ។ ខ. សមត្ថភាព អាចជាមេដឹកនាំបានក្នុងការបំពេញកិច្ចណាមួយដោយមធ្យោបាយផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា។ សមត្ថភាពនេះអាចកើតចេញពីការត្រិះរិះពិចារណា ការរៀនសូត្របណ្តញបណ្តាលនិងបទពិសោធន៍រ...
general
តើអ្នកដឹកនាំក្រុមមានគោលការណ៍អ្វីខ្លះ?
អ្នកដឹកនាំត្រូវមានគោលការណ៍ដូចតទៅ៖ ក. លើកទិសដៅការងារ អនុម័តផែនការ កំណត់ផែនការដែលត្រូវសម្រេចនិងធ្វើព្រមទាំងមានទិសដៅការងារ និងពេលវេលាមួយច្បាស់លាស់។ ខ. កសាងរចនាសម័្ពន្ធចាត់តាំង បែងចែកការងារទទួលខុសត្រូវសមាជិកក្រុមតូច ក្រុមធំទៅតាមជំនាញនីមួយៗ។ គ. ដោះស្រាយបញ្ហា ចេញមុខជាអ្នកសម្របសម្រួលការងារ ក្នុងការលើកកម្ពស់គុណភាពការងារ។ ឃ. គ្...
general
ចូររៀបរាប់ពីគោលការណ៍នៃសាសនាគ្រឹស្គ?
រៀបរាប់ពីគោលការណ៍នៃសាសនាគ្រឹស្ត៖ - ត្រូវគោរពបូជាព្រះម្ចាស់សួគ៌ ពួកកាតូលិកជឿថាព្រះមានតែមួយ គឺព្រះជាម្ចាស់សួគ៌មានជីវិតរស់នៅជានិច្ចហើយជាអ្នកបង្កើតពិភពលោកព្រមទាំងធម្មជាតិគ្រប់បែបយ៉ាងត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ - មិនត្រូវប្រមាថព្រះនាមព្រះអង្គ ឬយកព្រះនាមនោះមកស្បថស្បែលេង - ថ្ងៃអាទិត្យត្រូវញុំាងខ្លួនឱ្យបរិសុទ្ធ ព្រោះវាជាថ្ងៃរបស់ព្រះត...
general
តើគោលការណ៍គ្រឹះនៃគម្ពីរកូរអានមានអ្វីខ្លះ?
តាមគម្ពីរកូអានបានអប់រំឥស្លាមសាសនិកទូទៅជាមូលដ្ឋានគ្រឹះដូចខាងក្រោម៖ - កុំលួចទ្រព្យសម្បត្តិ ឬកឹបកេងប្រវ័ញ្ចបោកបញ្ឆោតអ្នកដទៃ - កុំលួចប្រពន្ធគេ - កុំមុសាមួលបង្កាច់ តិះដៀល ព្យាបាទ ឬពោលពាក្យភូតភរកុហកគេឱ្យសោះ - កុំបរិភោគសាច់ជ្រូក ជាសាច់មិនល្អមិនស្អាតនាំឱ្យមានទោសច្រើនប្រការ - កុំសម្លាប់មនុស្សស្លូតត្រង់ ចំពោះឥស្លាមសាសនិកម្នាក់ ត...
general
តើការបោះបង់ចោលទីក្រុងអង្គរនៅឆ្នាំណា? ដោយព្រះមហាក្សត្រអង្គណា? ចូរបង្ហាញពីមូលហេតុនៃការបោះបង់នោះ។
ការបោះបង់ចោលទីក្រុងអង្គរនៅឆ្នាំ ១៤៣១ ដោយព្រះបាទពញាយ៉ាត។ មូលហេតុហេតុនៃការបោះបង់ចោលនោះមានដូចតទៅគឺ៖ - ការធ្លាប់ចុះនៃសម័យអង្គរដែលពុំអាចទប់ទល់នឹងខ្មាំងសត្រូវបាប្រសិនបើខ្មាំងសត្រូវចូលមកវាយក្រុងអង្គរម្ដងទៀត។ ដើម្បីឡើយទីក្រុងអង្គរសិ្ថតនៅចំកណ្ដាលប្រទេសតែដោយសារតែជនជាតិសៀមចេះតែរុករានចង់ដណ្ដើមយកទឹកដីខ្មែរជាបន្ដបន្ទាប់ដែលត្រូវបាត់ប...
general
សមាសធាតុសំខាន់ៗដែលមានឥទ្ធិពលដល់ការបង្កើតវប្បធម៌អរិយធម៌របស់ជនជាតិនីមួយៗមានអ្វីខ្លះ?
សមាសធាតុសំខាន់ៗដែលមានឥទ្ធិពលដល់ការបង្កើតវប្បធម៌ អរិយធម៌របស់ជនជាតិទីមួយៗមានដូចជា៖ - ការងារពលកម្ម - ភូមិសាស្ត្រ - ទឹកដីព្រៃភ្នំ - ធនធានធម្មជាតិ - អាកាសធាតុ។
general
តើបញ្ញាមានមុខងារដូចម្តេចខ្លះ ក្នុងការបង្កើតថ្មី?
យើងទទួលស្គាល់ថា ការបង្កើតថ្មីទាំងអស់បឹងផ្អែកសំភារៈដែលមានពីមុន ហើយចាប់កំណើតចេញពីតំរូវការរបស់មនុស្ស។ ដូចនេះរាល់អំពើនៃការបង្កើតថ្មីជាអំពើរបស់បញ្ញាពោលគឺ ជាអព្ភន្តរញាណ នៃទំនាក់ទំនងនិយាយអោយចំ គឺជាសម្បទាក្នុងការកសាងទំនាក់ទំនងថ្មីៗ។ មួយវិញទៀតអំពើនៃការបង្កើតថ្មីគឺ ជាអំពើសំយោគ។ និយាយរួមការបង្កើតថ្មីឋិតនៅត្រង់ការបង្ខិតអោយជិតគ្នាន...
general
តើបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលណា? ដោយរបៀបណា? នៅឆ្នាំណា?
ក. បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលបារាំងបរាជ័យក្នុងការធ្វើដំណើរទៅប្រទេសចិនប៉ែកខាងត្បូងតាមរយៈទន្លេមេគង្គពេលនោះបារាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះធនធានដែលមាននៅក្នុងប្រទេសកម្ពុជាដូចជាទន្លេដែលជាប្រភពគមនាគមន៍យ៉ាងសំខាន់សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅទីផ្សារអឺរ៉ុបមានដីមានជីជាតិសម្រាប់ដំណាំផ្សេងៗមានធនធានរ៉ែនិងព្រៃឈើ...
general
ចូរបង្ហាញរចនាបថសំណង់ក្នុងរង្វង់ឆ្នាំ ៩២១-៩៦៨។
រចនាបថសំណង់ក្នុងរង្វង់ឆ្នាំ ៩២១-៩៦៨ គឺ៖ + គ.ស ៩២១-៩៤៤ ជារាជ្យជ័យវរ្ម័នទី៤ ហៅថារចនាបថកោះកេរ សេ្ដចនេះ ទៅកសាងទីក្រុងថ្មីឆ្ងាយ ១០០ គ.ម ពីតំបន់អង្គរ។ ព្រះអង្គបានគោរពប្រពៃណីដូចតទៅ៖ - កសាងជារាស្ត្រ (បារាយណ៍ រហាល) - កំពែងទីក្រុង ព្រះបរមរាជវាំង ប្រាសាទ ពិសេសបដិមា ចេះពង្រីកខ្នាតបញ្ចូលព្រលឹង បំពាក់ជីវិត មានសកម្មភាព មានបដិមារូបគ...
general
តើខ្មែរមានសិល្បៈដែរឬទេ? ចូរសង្ខេបខ្លីៗផង។
ការពិតជីវិតខ្មែរគ្រប់រូបរស់នៅជាមួយសិល្បៈជានិច្ច។ តាមទំព័រប្រវត្តិវិទ្យាប្រាប់ថាជាតិខ្មែរចេះប្រើសិល្បៈស្មើគ្រប់ដង្ហើមចេញចូល ឬ កត់សម្គាល់។ + សិល្បៈបួនៈ ចេះកាត់នេះ ប៉ាក់ សំលៀកបំពាក់ - ចេះតុបតែងកាយ តាមពេលបុណ្យពិសេសពេលអាពាហ៍ពិពាហ៍កូនចៅ។ នៅពេលសមាជិកណាស្លាប់គ្រួសារខ្មែរក៏ចេះរៀបចំជីវិតបានសមស្របគួរកោតសរសើរ។ - ចេះដាំស្ល នំ ចំណ...
general
ចូររកស្នាដៃបុរាណក្លាយជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។
ស្នាដៃបុរាណក្លាយជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ពិភពលោករួមមាន៖ - ប្រាសាទអង្គរវត្ត រាជសុរិយាវរ្ម័នទី១ (១១១៣-១១៥០) ១៤ ធ្នូ ១៩៩២ - របាំបុរាណ អប្សរា ស.វទី៣ (៧ វិច្ឆិកា ២០០៣) - ល្ខោនស្បែក ឬស្រមោល ស.វទី១០ (១៥ វិច្ឆិកា ២០០៥) - ប្រាសាទព្រះវិហារ សុរិយាវរ្ម័នទី១ (៧ កក្កដា ២០០៨)។
general
នៅសម័យបុរាណគេនិយមប្រើវប្បធម៌បុរាណតើហៅវប្បធម៌អ្វី?
ពូជខ្មែរមានឈាមជ័រជាអ្នកចេះដឹង រាល់ស្នាដៃទាំងអស់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទាំងសំណង់ ទាំងធារាសាស្ត្រ សំណង់សាសនា លំនៅដ្ឋាន សុទ្ធតែប្រើប្រាប់យើងនូវការចេះដឹង និងចេះធ្វើដូចគ្ននា។ រីឯវប្បធម៌រស់នៅលោកបានប្រើប្រាស់លុះសព្វថ្ងៃចាត់ជាស្ថាននាមរដ្ឋ។ នោះគឺវប្បធម៌ទួលអង្គ កោះ គោក កំពង់ ក្រាំង តាំង ត្រាំ ខ្នុរ...។ សូមជូនវប្បធម៌ កោះ កំពង...
general
តើសិល្បៈខ្មែរចែកជាប៉ុន្មានយ៉ាង? អ្វីខ្លះ? ក្នុងនោះអ្នកចូលចិត្តផ្នែកណាជាងគេ? ព្រោះអ្វី?
សិល្បៈខ្មែរចែកជា៧យ៉ាងគឺ ស្ថាបត្យកម្ម ចម្លាក់ គំនូរ តន្ត្រី របាំ អក្សរសិល្ប៍ ភាពយន្ត។ ក្នុងនោះខ្ញុំចូលចិត្តផ្នែកស្ថាបត្យកម្មជាងគេ ពីព្រោះផ្នែកនេះបានឆ្លុះបញ្ចាំងពីផ្នត់គំនិតដ៏សែនជ្រាលជ្រៅ របស់បុព្វបុរសដូនតាខ្មែរដែលមានសមត្ថភាពអាច យកដុំថ្មទំងន់រាប់តោន មកតំរៀបបន្តុបលើគ្នា កើតបានទៅជាប្រាសាទខ្ពស់ស្កឹមស្ពៃអាចបង្អួតរាងយ៉ាងសង្ហា...
general
តើចម្លាប់រឿងរាមកេរ្ដិ៍ និងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្តជាប្រភេទចម្លាប់អ្វី? ហើយចម្លាប់ទាំងពីរនេះ ឆ្លាក់នៅផ្នែកខាងណានៃប្រាសាទអង្គរវត្ត?
ចម្លាក់រឿងរាមកេរ្តិ៍ និងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជាប្រភេទចម្លាក់លឺប។ ចម្លាក់ទាំងពីរនេះស្ថិតក្នុងថែវទីពីរនៃប្រាសាទអង្គរវត្តផ្នែកខាងឆ្វេងដៃ និងស្តាំដៃនៃប្រាសាទអង្គរវត្ត។
general
តើរបាំមានប៉ុន្មាន? ចូររៀបរាប់។ ចូររកឧទាហរណ៍ឪ្យបានបួនក្នុងមួយមុខៗ។
របាំមាន៣ គឺ៖ - របាំប្រពៃណី របាំត្រុដិ របាំគោះត្រឡោក របាំបេះក្រវាញ របាំក្ងោក ប៉ៃលិន - របាំក្បាច់បុរាណខ្មែរៈ របាំអប្សរា របាំថ្វាយព្រះពរ របាំទេពមនោរម្យ របាំមណីខលា - របាំប្រជាប្រិយៈ របាំរាំវង់ របាំរាំក្បាច់ របាំសារ៉ាវ៉ាន់ និងរបាំឡាំលាវ។
general
តើរឿងរាមកេរ្ដិ៍ និងកូរសមុទ្រទឹកដោះបានឆ្លុះបញ្ចាំងឪ្យឃើញអំពើវិស័យខ្លះនៅក្នុងសង្គមខ្មែរយើង?
រឿងរាមកេរ្តិ៍ និងកូរសមុទ្រទឹកដោះបានឆ្លុះបញ្ចាំងឲ្យឃើញអំពីវិស័យនៅក្នុងសង្គមខ្មែរយើងដូចជា៖ + រឿងរាមកេរ្តិ៍ - ទំនៀមទម្លាប់ប្រពៃណីខ្មែរដូចជា៖ ពិធីច្រត់ព្រះនង្គ័ល ជំនឿសត្វកុក អាពាហ៍ពិពាហ៍ ពិធីបុណ្យសព (ដាក់អដ្ឋិធាតុក្នុងកោដ្ឋ) - អក្សរសាស្ត្រ អក្សសិល្ប៍ បទកំណាព្យខ្មែរបង្រមមកបានប្រាំបទគឺ បទកាកគតិ បន្ទោកកាក ព្រហ្មគីតិ ពំនោល ន...
general
តើខ្មែរភាពយន្តចែកជាប៉ុន្មានប្រភេទ?
ខ្សែភាពយន្តចែកជា៖ - ភាពយន្តមនោសញ្ចេតនា ឬចិត្តសាស្ត្រ - ភាពយន្តរឿងនិទាន - ភាពយន្តរឿងកំប្លែង - ភាពយន្តគំនូរជីវចល - ភាពយន្តស៊ើបអង្កេត - ភាពយន្តយុទ្ធសិល្ប៍បុរាណ - ភាពយន្តបែបប្រវត្តិសាស្ត្រ - ភាពយន្តអំពីសង្គ្រាម - ភាពយន្តឯកសារ - ភាពយន្តបែបវិបត្តិ សង្គម - ភាពយន្ត ហូលីវូតខូវបយ។ ម្យ៉ាងទៀតភាពយន្ដចែកជាបីផ្នែកគឺ៖ ភាពយន្ដរឿង ភាពយន...
general
ចូររៀបរាប់តន្រ្ដីខ្មែរឪ្យក្បោះក្បាយ។
ឈ្មោះតន្ត្រីខ្មែរមានដូចជា៖ - តន្រ្តីអារក្ស ប្រគុំជាការដឹងគុណ និងឲ្យមានអារក្សអ្នកតាជួយថែរក្សា - តន្ដ្រីអាពាហ៍ពិពាហ៍ ប្រគុំកំដរពិធីការ និងដាស់ស្មារគឺសាមីសងខាង - តន្ត្រីមហោរី តំណាងជីវិតរស់នៅពិតៗរបស់ខ្មែរ - តន្រ្ដីយីកេ តំណាងភាពទន់ភ្លន់សម្រាប់កំដរល្ខោនទម្រង់យីកេ - តន្ត្រីបាសាក់ សម្រាប់កំដរល្ខោនទម្រង់បាសាក់ - តន្ត្រីអាយ៉ៃ ប្...
general
តើហេតុអ្វីបានជាគេថាសិល្បៈខ្មែរបុរាណជាសិល្បៈខាងសាសនា?
បានជាគេថាសិល្បៈខ្មែរបុរាណជាសិល្បៈខាងសាសនាព្រោះ៖ + សំណង់ស្ថាបត្យកម្ម - ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឧទាហរណ៍៖ ប្រាសាទអង្គរវត្តឧទ្ធិសដល់ព្រហ្មញ្ញសាសនាគណវិណ្ណុនិយម - វត្តអារាមព្រះពុទ្ធសាសនា - គូទឹកព័ទ្ធជុំវិញប្រាសាទ + បដិមា (រចនាបថ) រូបព្រះព្រហ្ម រូបព្រះពោធិសត្វ ឥសូរ ហោជាង ផ្តែរ រូបទេពអប្សរជាដើម។
general
ចូរបង្ហាញភាពខុសគ្នានៃរបាំប្រពៃណី និងរបាំប្រជាប្រិយ។
បង្ហាញភាពខុសគ្នានៃរបាំប្រពៃណី និងរបាំប្រជាប្រិយគឺ៖ + របាំប្រពៃណី - ហាត់រៀនតាមក្បួនខ្នាត - ទាកទង់និងជំនឿសាសនា - ឧបករណ៍ភ្លេងបែបបុរាណ - មានទីតាំងពិសេសសម្រាប់សំដែង - សំលៀកបំពាក់ និងគ្រឿងអលង្ការតាមតំបន់ - មានកម្មវិធីសំដែងច្បាស់លាស់ - មានលក្ខណៈជាផ្លូវការ + របាំប្រជាប្រិយ - ធ្វើត្រាប់តៗគ្នា - ទាក់ទងនឹងជីវភាពរស់នៅ - ...
general
តើអ្នកស្គាល់ភ្លេងខ្មែរជាអ្វីខ្លះ?
ភ្លេងខ្មែរមានច្រើនប្រភេទដូចជា៖ - ភ្លេងពិណពាទ្រ - ភ្លេងឆៃយុំា - ភ្លេងខ្មែរ - ភ្លេងក្លងធ្លាក់ - ភ្លេងគងស្គរ - ភ្លេងស្គរយោល - ភ្លេងអារក្ស - ភ្លេងប៉ីកែវ...។
general
ចូររកមើលពីភាពដូចគ្នា និងខុសនៃរបាំក្បាច់បុរាណ និងរបាំប្រពៃណីជនជាតិ។
ភាពដូចគ្នា និងខុសគ្នានៃរបាំក្បាច់បុរាណ និងរបាំប្រពៃណីជនជាតិគឺ៖ + ភាពដូចគ្នា - ប្រើក្បាច់រាំដូចគ្នា - តាមបទភ្លេង និងចំរៀង - មានអ្នកដឹកនាំ និងមានអ្នកមើល - មានការហាត់រៀន និងហាត់សមជាមុន - មានរយៈពេលប្រហាក់ប្រហែលគ្នា ៧-១២ នាទី - បានបម្រើមហាជន បំរើជំនឿ ទ្រទ្រង់វប្បធម៌ជាតិ។ + ភាពខុសគ្នា របាំក្បាច់បុរាណ - នារីភេទទាំងអស់ -...
general
តើភ្លេងណាដែលបង្កបរិយាកាសរីករាយបំផុត? ភ្លេងនេះមានឧបករណ៍អ្វីខ្លះ? ហើយភ្លេងនេះគេចូលចិត្តនៅក្នុងពិធីអ្វីខ្លះ?
ភ្លេងដែលបង្កបរិយាកាសរីករាយបំផុតគឺភ្លេងឆៃយ៉ាំ ព្រោះភ្លេងនេះមានលក្ខណៈរស់រវើក គួបផ្សំនឹងកាយវិការ មុខមាត់ កំប្លុកកំប្លែង ដែលធ្វើឲ្យទស្សនិកជន សប្បាយ រីករាយ។ ភ្លេងនេះមានឧបករណ៍ដូចជា៖ - ស្គរវែងបួនធ្វើដោយឈើ ឬយ៉ាងហោចណាស់ត្រូវមានពីរ - គងម៉ង់មួយ - ឈឹងមួយ - ឆាបមួយ ភ្លេងនេះគេចូលចិត្តក្នុងពិធីបុណ្យដ៏សប្បាយរីករាយដូចជាបុណ្យកឋិនទាន បុណ្...
general
ភ្លេងខ្មែរគេអាចហៅបានឈ្មោះអ្វីទៀត? ភ្លេងនេះមានឧបករណ៍អ្វីខ្លះ? ហើយគេលេងក្នុងពិធីអ្វីខ្លះ?
ភ្លេងខ្មែរគេអាចហៅបានមួយយ៉ាងទៀតហៅថាភ្លេងប្រពៃណី។ ភ្លេងនេះមានឧបករណ៍ដូចជា៖ - ប៉ីអ ឬខ្លុយ - ចាប៉ីដងវែង - ទ្រខ្សែមួយ ឬទ្រខ្សែពីរ - ស្គរដ៏ ឬស្គរឈឺ - តាខេមួយ ឃឹមមួយ ឈឹង១គូ គេនិយមលែងក្នុងពិធីមួយចំនួនដូចជាបញ្ចេញម្លប់កូនស្រី ពិធីរៀបមង្គលការជាដើម។
general
ហេតុអ្វីបានគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃ?
បានជាគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃព្រោះមនុស្សមានសម្បទាពិសេសសំខាន់ពីរ ជាចាំបាច់សំរាប់បង្កើត និងសំរាប់យល់ពីតំលៃ។ សម្បទាពិសេសទាំងពីរនោះ គឺវិន័យនិងវិចារណញាណ។ ហើយសម្បទាទាំងពីរនោះគ្មានចំពោះសត្វទេ។
general
តើតំលៃមានលក្ខណៈអ្វីខ្លះ? ចូរពន្យល់។
តំលៃមានលក្ខណៈ៤គឺ៖ - លក្ខណៈនិយាយរួមៈ តើអ្នកវិនិច្ឆ័យតំលៃ តែងប្រកាន់យកលក្ខណៈត្រឹមត្រូវតាមលក្ខណៈច្បាប់ លក្ខណៈសកលនៃវិចារណញាណដែលមានចំពោះតែមនុស្សប៉ុណ្ណោះ។ - លក្ខណៈអតិសេដ្ឋៈ បើប្រៀបធៀបទៅនឹងលក្ខណៈពិសោធនិយម និងលក្ខណៈនៃការណ៍សាមញ្ញរបស់មនុស្សម្នាក់ៗ។ - លក្ខណៈលំដាប់ៈ ព្រោះនៅក្នុងខ្លួនមនុស្ស មានធម្មជាតិថ្នាក់ទាបមួយដែលជាលក្ខណៈទូទៅរបស...
general
ចូរសិក្សាអំពីធម្មជាតិ នៃសីលតំលៃ។
ធម្មជាតិនៃសីលតំលៃមាន៤ គឺ៖ - សីលតំលៃ ដែលចេញពីចំនងនៃបុគ្គលម្នាក់ៗ គឺជាអន្តោវត្ថុមាន នឹងឆន្ទះមនុស្ស រឺជាតំលៃដែលលេចឡើងដោយឯកឯងក្នុងញាណ ដែលជាទីប្រាថ្នារបស់មនុស្សទូទៅ។ ឧទាហរណ៍ យើងចង់បានសុខសន្តិភាព សេរីភាព យុត្តិធម៌ ហើយអ្នកដទៃក៏ចង់បានដូចគ្នាទើបយើងសន្និដ្ឋានថា វត្ថុទាំងនោះមានសីលតំលៃ។ - សីលតំលៃ មានពីធម្មជាតិ ដែលមនុស្សមិនអាចចៀសផុ...
general
ដូចម្តេចដែលហៅថា ករណីយកិច្ច?
- ករណីយកិច្ច ជាកិច្ចការចាំបាច់ត្រូវតែធ្វើ។ - ករណីយកិច្ច ជាលក្ខណៈនៃអ្វី ដែលតំរូវមកលើកំនត់ចិត្តដោយសេរី របស់មនុស្ស។ - ករណីយកិច្ច ជាភាពចាំបាច់នៃអំពើដោយសេរី នៅក្រោមបញ្ជាដាច់អហំការ របស់វិចារណញាណរឺជាបញ្ជាដាច់អហំការមួយ។ អាចសង្ខេបមកករណីយកិច្ចមានន័យពីរបែប គឺ៖ - តាមន័យសាមញ្ញករណីយកិច្ចជាកម្មវត្ថុនៃសីលនិយម ជារូបធាតុនៃកាតព្វកិច្ច។ -...
general
តើករណីយកិច្ចមានលក្ខណៈដូចម្តេចខ្លះ?
ករណីកិច្ចមានលក្ខណៈសំខាន់ៗដូចតទៅ៖ - ជាបញ្ជា រឺជាសេចក្តីបង្គាប់មួយ - ជាអតិសេដ្ឋភាពនៃតំលៃ - ជាកាតព្វកិច្ចដែលបើកសេរីភាព អោយអ្នកប្រព្រឹត្តគោរពរឺមិនគោរពបាន - ជាបញ្ជាដែលមានពិសោធន៍ក្នុងជីវីត។ - ជាគំនិតសកល - ជាគំនិត ដែលគួរអោយធ្វើតាមបាន។
general
បំនកស្រាយតាមបែបទេវវិទ្យាថា«ករណីកិច្ចជាបញ្ញារបស់អាទិទេព «។ ចូរវិភាគ។
តាមទេវវិទ្យា «ករណិយកិច្ច ជាបញ្ជារបស់អាទិទេព «មានន័យថា អាទិទេពដែលជាតួអង្គភាវៈសុក្រឹតមានមហិទ្ធិរិទ្ធខ្លាំងក្លាជាអ្នកបង្គាប់បញ្ញាជាអ្នកកសាងព្រហ្មលិខិត និងវាសនាមនុស្ស។ អំនាចទាំងឡាយដែលញុំាអោយយើងទៅដល់គោលដៅ ឬមិនដល់អាស្រ័យកំលាំងទេពហើយទោះជាកុសលក្តីអកុសលក្តីក៏សុទ្ធតែមានមូលដ្ឋានត្រឹមត្រូវរស់វា។ គំនិតករណីយកិច្ច មិនអាចបំបែកចេញពីគំន...
general
បំនកស្រាយតាមបែបសង្គមវិទ្យាថា«កាលណាសីលញាណបញ្ជា គឺសង្គមទេដែលជាអ្នកបញ្ជានៅក្នុងខ្លួនយើង «ចូរពន្យល់និងបញ្ជាក់ដោយឧទាហរណ៍។
ពំនោលនេះ បង្ហាញថាករណីយកិច្ចជាបញ្ជារបស់សង្គម។ ព្រោះសីលញាណរបស់មនុស្ស មានឥទ្ធិពលសង្គមហើយសីលញាណនេះឯងជាអ្នកបញ្ជានៅក្នុងខ្លួនយើង។ ករណីយកិច្ចបង្ហាញជាមួយគ្នា នូវលក្ខណៈបង្ខិតបង្ខំផងនិងជាទីប្រាថ្នាផង។ ដោយកំរិតសីលវិជ្ជាខុសគ្នារវាងយយើង និងសង្គមធ្វើអោយសង្គមក្លាយជាអំនាចមួយដែលឆន្ទះយើងត្រូវតែគោរពតាមសង្គម។ ឧទាហរណ៍៖ នៅកម្ពុជាដើម្បីក្លាជ...
general
កង់និយាយថា ករណីយកិច្ចកើតចេញពីចិត្តមនុស្ស គឺ «វិចារណញាណ «។ ចូរពន្យល់
តាមទស្សនៈកង់ច្បាប់នៃសីលវិជ្ជា ករណីយកិច្ចគឺជាច្បាប់របស់វិចារណញាណ។ ករណីយកិច្ចចេញមកពីភាពចាំបាច់តែមួយគត់ នៃវិចារណញាណគ្មានទទួលស្គាល់បង្គាប់គោលការណ៍ាមួយ ក្រៅពីមនុស្សខ្លួនឯងឡើយទោះជាអាទិទេពរឺរដ្ឋមួយប្រកបដោយអំនាចក្តី។ ឧទាហរណ៍ៈ អាទិទេព ច្បាប់សង្គមិនអាចបញ្ជាមនុស្សអោយធ្វើអំពើអកុសលទេ។ តើមនុស្សទាំងអស់ បានគោរពទេ? អំពើពុករលួយកើតពីអ្វី...
general
តើករណីយកិច្ច គឺជាអ្វីដែលផ្ទុយនិងធម្មជាតិមែនឬទេ?
ករណីយកិច្ចគឹពិតជាអ្វីដែលផ្ទុយនឹងធម្មជាតិ ព្រោះរាល់ករណីយកិច្ចតែងតែប្រព្រឹត្តទៅនៅក្រោមការត្រួតពិនិត្យរបស់វិចារណញាណ ហើយវិចារណញាណមិនបណ្តែតបណ្តោយអោយធម្មជាតិជាសាច់ឈាមមានឥន្រ្ទីយារម្មណ៍ទំនោរនិងតណ្ហាពុះកញ្រ្ជលធ្វើអ្វីតាមទំនើងឡើយ។ ដូចនេះមនុស្សត្រូវលត់ដំខ្លួនអោយស្ថិតក្នុងកន្លងករណីកិច្ចជានិច្ច និងដាក់ធម្មជាតិអោយនៅក្រោមករណីយកិច្ចជ...
general
តើទស្សនៈ «កុសលជាសីលវិជ្ជានៃការស្រេកឃ្លាន «ត្រឹមត្រូវឬទេ? ព្រោះអ្វី?
ទស្សនៈដែលថា «កុសលជាសីលវិជ្ជា នៃការស្រេកឃ្លាន «របស់ពួកតំរេកនិយមមិនត្រឹមត្រូវទេ ព្រោះថាកុសលដែលស្ថិតនៅលើការសប្បាយផ្លូវកាយ ឬឥន្រ្ទីយកុសលនោះគឺគ្រាន់តែអាចបំពេញនូវរាល់ចំនងផ្លូវកាយប៉ុណ្ណោះ។ ពិតមែនតែវាអាចធ្វើអោយយើង បានសប្បាយចិត្តមួយខណៈដែលយើងកំពុងតែសប្បាយដោយការត្រេកត្រអាលនោះ វាអាចនាំមកនូវទំនាស់ខ្លះៗនិងការឈឺចាប់ដល់ខ្លួនយើងថែមទៀតផ...
general
តើ «កុសលជាសីលវិជ្ជា នៃចំនងផ្លូវចិត្ត «មែនឬទេ?
ចំពោះទស្សនៈដែលថាសីលវិជ្ជានៃចំនងផ្លូវចិត្តជាកុសលនោះវាជាការត្រឹមត្រូវម៉្យាងដែរព្រោះថា ចិត្តជាប្រភពនៃកំលាំង និងជាប្រភពនៃសញ្ចេតនាផងដែរ។ ដូចនេះកុសលគឺជាការបញ្ចេញកំលាំងការសំដែងបង្ហាញឆន្ទះស្វែងរកអំនាចដែលបើស្ថិតនៅក្នុងផ្លូវល្អនោះវាមិនអីទេ។ ប៉ុន្តែបើការស្វែងរកអំនាចបានហើយ ហើយប្រើប្រាស់អំនាចក្នុងផ្លូវមិនល្អ ប្រើអំនាចមិនត្រឹមត្រូវន...
general
តើមានទស្សនៈប្លែកៗគ្នាដូចម្តេចខ្លះ អំពីសីលកុសល?
មានទស្សនៈប្លែកៗគ្នាស្តីពីសីលកុសលដូចតទៅៈ - ប្លាតុងយល់ថាៈ កុសលពិតប្រាកដរបស់មនុស្សគឺ ខ្លឹមគំនិតរឺជាអាទិតេពរបស់គំនិត។ ប្លាតុងយល់ទៀតថា កុសលរបស់មនុស្សគឺយុត្តិធម៌ពោលគឺលំនឹងរវាងចំនងផ្លូវកាយ ជាមួយចំនងផ្លូវចិត្តនិងវិចារណញាណក្រោមការត្រួតពិនិត្យរបស់វិចារណញាណ។ - តាមអ្នកសាសនានិយមកុសលៈ គឺបរមភាព រឺនិព្វាន រឺសុគតភព។ - គ្រឹស្តសាសនាៈមូលដ...
general
ភ្លេងពិណពាទ្យនិងភ្លេងសៀមខុសគ្នា ឬមួយដូចម្ដេច? ចូរពន្យល់ពីការនិយាយហៅភ្លេងនេះព្រមទាំងបញ្ជាក់ឪ្យបានច្បាស់លាស់ តើភ្លេងនេះសម្រាប់លេងក្នុងពិធិណាខ្លះ?
ភ្លេងពិណពាទ្យ និងក្រុងសៀមជាឈ្មោះភ្លេងសំរាប់សម្គាល់ភ្លេងមួយប្រភេទរបស់ខ្មែរដូចគ្នា។ អ្នកខ្លះគេហៅថាភ្លេងសៀម ឯអ្នកខ្លះហៅថាភ្លេងពិណពាទ្យ។ ដើមឡើយភ្លេងនេះឈ្មោះភ្លេងពិណពាទ្យជាឈ្មោះរបស់ខ្មែរ តែក្រោយមកពេលដែលជនជាតិសៀមបានវាយបំបែកក្រុងលង្វែកសវ.ទី១៦ ភ្លេងនេះត្រូវបានសៀមយកពីខ្មែរយើងទៅ តែក្រោយមកភ្លេងនេះបានចូលមកក្នុងប្រទេសខ្មែរយើងវិញ តា...
general
តើជាតិខ្មែរនៅសម័យអង្គរមានរចនាបថអ្វីខ្លះ? ចូររៀបរាប់។
តាមឯកសារបុរាណវិទ្យា និងស្ថាបត្យកម្មគេអាចអះអាងថាៈខ្មែរបុរាណចេះ ដឹង បន្ថែមបន្ទាប់រហូតសល់ស្នាដៃតទៅ៖ - រចនាបថគូលេន នៅលើភ្នំធម្មជាតិ គូលេទហៅថា មហេន្រ្ទបរិពត៌ដោយជ័យវរ្ម័នទី២ (គ.ស៨០៦-៨៥០) រាជ្យបានប្រកាសឯករាជ្យជាតិ ហើយជាស្តេចចក្រវាឡ គោរពលទ្ធិទេវរាជ។ - រចនាបថព្រះគោ លើផ្ទៃដីរាបស្មើតំបន់រលួស។ រាជស្តេចឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) ទីក...
general
សិល្បៈជាអ្វី? តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រងណា?
សិល្បៈ គឺជាជំនាញ ឬចំណេះដឹងហត្ថកម្មគ្រប់បែបយ៉ាងដូចជាធ្លាក់ គួរការរចនាវិចិត្រ ការតុបតែង ច្រៀង តន្ត្រី ខឹងរបាំជាដើម។ - សិល្បៈ គឺជាអ្វីៗ ដែលជាស្នាដៃមហាជន បង្ហាញអត្តសញ្ញាណជាតិ។ - សិល្បៈ គឺជាការងារដោយផ្ទាល់រវាងមនុស្ស មិងមនុស្ស និងធម្មជាតិមនុស្ស និងវាសនាអនាគតរបស់ប្រទេសជាតិ។ - សិល្បៈ ជាការទ្រទ្រង់សញ្ញាណសង្គម។ - សិល្បៈ ជាភស្តុត...
general
ក្នុងនាមជាយុវជនល្អ តើអ្នកត្រូវមានភារកិច្ច និងអាកប្បកិរិយាបែបណាចំពោះសិល្បៈវប្បធម៌ជាតិ?
ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ចនិងអាកប្បកិរិយាចំពោះសិល្បៈវប្បធម៌ជាតិដូចជា៖ - ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយតាមគ្រប់រូបភាព - ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈ វប្បធម៌ជាតិ - រួមគ្នាស្រាវ និងការពារសិល្បៈវប្បធម៌ជាតិ - បណ្ដុះទឹកចិត្តស្រឡាញ់សិល្បៈវប្បធម៌ - ផ្សព្វផ្សាយឱ្យបានច្រើន តាមគ្រប់រូបភាពទាំងក្នុងប្រទេសនិងក្...
general
តើជនជាតិភាគតិចមានសិទ្ធិដូចម្ដេចខ្លះ?
ជនជាតិភាគតិចមានសិទ្ធិដូចជា៖ - អាចប្រើប្រាស់ភាសាឯកជន និងជាសាធារណៈដោយសេរី - អាចចូលរួមយ៉ាងសកម្មក្នុងជីវភាពវប្បធម៍ និងសាសនាសេដ្ឋកិច្ចសាធារណៈ - អាចចូលរួមសេចក្តីសម្រេចថ្នាក់ជាតិ តំបន់ស្តីពីបញ្ហាដែលទាក់ទងនឹងជនជាតិភាគតិចឲ្យដើរស្របទៅតាមច្បាប់របស់ជាតិ - បង្កើត និងថែរក្សាសហគមន៍របស់ខ្លួន ហើយមាមទំនាក់ទំនងដោយសេរីដោយសន្តិវិធីជាមួយសមា...
general
ហេតុអ្វីបានជាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ?
បាមីជាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រពីព្រោះ៖ - អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស - លទ្ឋិប្រជាធិបតេយ្យលើកតំកើងឲ្យប្រជាពលរដ្ឋជាម្ចាស់ប្រទេសជាធំក្នុងការគ្រប់គ្រងប្រទេស - ប្រជាពលរដ្ឋមានចំនួនច្រើនមិនអាចគ្រប់គ្រងប្រទេសដោយផ្ទាល់ទាំងអស់គ្នាបានទេចាំបាច់ត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដើម្បីធ្វើការជំនួសពួកគេ - កា...
general
តើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដមានឥទ្ធិពលយ៉ាងណាខ្លះដល់អ្នកដឹកនាំរបស់រដ្ឋាភិបាល។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមានឥទ្ធិពលយ៉ាងណាខ្លះដល់អ្នកដឹកនាំរបស់រដ្ឋាភិបាលដូចជា៖ - រដ្ឋាភិបាលត្រូវបានបោះឆ្នោតគាំទ្របង្កើតឡើងដោយរដ្ឋសភា - រាល់សកម្មភាពទាំងឡាយរដ្ឋាភិបាលត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់រដ្ឋសភា - រដ្ឋាភិបាលគ្រវខិតខំអនុវត្តច្បាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសជាធំ - រដ្ឋសភាមានសិទ្ធិពេញទីរអញ្ជើញសមាជិករដ្...
general
តើប្រជាពលរដ្ឋត្រូវជ្រើសរើសតំណាងរាស្រ្ដ គណបក្សដោយលក្ខណៈវិនិច្ឆ័យដោយប្រៀបណា?
ប្រជាពលរដ្ឋត្រូវជ្រើសរើសតំណាងរាស្ត្រ គណបក្សអោយលក្ខណៈវិនិច្ឆ័យដោយរបៀបដូចខាងក្រោម៖ - តំណាងរាស្ត្រ ឬគណបក្សដែលពេញចិត្ត គឺចេះគិតគួរផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសជាតិយល់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋស្គាល់សុខទុក្ខប្រជាពលរដ្ឋ កម្លាំងកាយចិត្ត សម្ភារៈ ហើយរមានអាសន្នមិនរត់ចោលស្រុក - តំណាងរាស្ត្រដែលមានសុខភាពល្អ មានសមត្ថភាព មានចំណេះ...
general
សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សនៅក្នុងថ្ងៃទី ១០ ធ្នូ ១៩៤៨ មានអត្ថន័យ និងខ្លឹមសារដូចម្ដេច?
មានអត្ថន័យ និងខ្លឹមសារដូចជា៖ - ឲ្យមនុស្សទាំងអស់ដឹងថា នៅក្នុងសង្គមមនុស្ស អ្នកណាក៏ដូចអ្នកណាដែរសុទ្ធតែមានសេរីភាព និងសេចក្តីថ្លៃថ្នូរ - ឲ្យមនុស្សទាំងអស់ចេះថែរក្សាឲ្យបានជាដាច់ខាតខូវសេរីភាព យុត្តិធម៌ និងសន្ដិភាព - ឲ្យមនុស្សដឹងថាសិទ្ធិរបស់មនុស្សជាច្រើនត្រូវបានគេរំលោភជាហេតុ ដែលនាំឲ្យកើមានសង្គ្រាមលោកទាំងពីរនេះ - ចង់ឲ្យពិភពលោកមួ...
general
អំពើហិង្សាជាអ្វី? តើអំពិហិង្សាបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
អំពើហិង្សាជាការបៀតបៀនគ្នាការប្រព្រឹត្តិអាក្រក់ដាក់គ្នាទៅតាមផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត។ អំពើហិង្សាបណ្តាលមកពីមូលហេតុដូចជា៖ - ស្រវឹង ភ្លេចភ្លាំងស្មារតី ប្តូរចរិត - គ្រឿងញៀន បាត់បង់ស្មារតី ទប់អារម្មណ៍មិនបាន - ចាញ់ល្បែង មួម៉ៅ តប់ប្រមល់ - ភាពក្រីក្រ ទ័លក្រ ខឹងមួម៉ៅ - និកម្មភាព គេបណ្តេញពីការងារ - ចរិតមនុស្ស កាចសាហាវយង់ឃ...
general
តើអំពើហិង្សាបង្កនូវផលវិបាកអ្វីខ្លះនៅក្នុងសង្គម គ្រួសារ និង ចំពោះខ្លួនឯង?
អំពើហិង្សាបង្កនូវផលវិបាក នៅក្នុងសង្គម គ្រួសារ និងចំពោះខ្លួនឯងដូចជា៖ - មនុស្សចង់បានអំណាចរបស់ខ្លួនដើម្បីគ្រប់គ្រងលើគេ - ប្រពៃណីទំនៀមទម្លាប់ឲ្យតម្លៃបុរសជាមេគ្រួសារ - សិទ្ធិបុរស និងនារីមានតែទ្រឹស្តី ប៉ុន្តែការអប់រំ ការយល់ដឹងមានកំរិត - ទម្លាប់ប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា - ចំណេះដឹងប្រជាជននៅមានកម្រិតទាប - សង្គមខ្មែរមិនស...
general
តើអំពើហិង្សាបង្កនូវផលវិបាកអ្វីខ្លះដល់គ្រួសារសង្គមនិងខ្លួនឯង។
អំពើហឹង្សាបង្កនូវផលវិបាកដល់គ្រួសារ សង្គម និងខ្លួនឯងដូចជា៖ - បណ្តាលឲ្យមានរបួសស្នាម ជាំមុខមាត់ រាងកាយ ពីការ - បណ្តាលឲ្យមានការឈឺចាប់រហូតធ្លាក់ខ្លួនឈឺ - បណ្តាលឲ្យបាត់បង់ជីវិត - ឆ្លងរោគសង្គម - បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្ឃឹម - អស់ភាពស្និទ្ធស្នាលជាមួយគ្នា លែងទុកចិត្តគ្នា - មានលក្ខណៈមិនធម្មតា បាត់ការចងចាំ - គ្មានភាពកក...
general
ចំពោះដឹងស្ដីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមានផលប្រយោជន៍អ្វីខ្លះចំពោះអ្នកជាសាស្រ្ដចារ្យមួយរូប?
ចំណេះដឹងស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមានផលប្រយោជន៍ ចំពោះខ្ញុំជាសាស្ត្រាចារ្យមួយរូបដូចជា៖ - ស្គាល់ពីសេរីភាពខ្លួនឯង - គោរពសិទ្ធិមនុស្ស - រស់នៅមានភាពថ្លៃថ្នូរ - ឃើញពីការរំលោភច្បាប់ - អាចធ្វើជាម្ចាស់លើខ្លួនឯង - ហ៊ានបញ្ចេញមតិចំពោះមុខច្បាប់ - មានទស្សនៈសកល - ជួយឲ្យមានការអភិវឌ្ឍធខធានមនុស្សក្នុងសង្គម។
general