question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ចូររាប់ឈ្មោះប្រាសាទស្រស់ស្អាតទាំង ១០ នៅលើពិភពលោកយើងនេះ ដោយបញ្ជាក់ពីទីតាំងរបស់ប្រាសាទទាំងនោះផង។ | ប្រាសាទស្រស់ស្អាតទាំង១០ នៅលើលលោក៖
- វត្ត Rong Khun ប្រទេសថៃ
- កម្ពុជាប្រទេស អង្គរវត្តប្រាសាទ
- មាសប្រាសាទ Punjab ប្រទេសឥណ្ឌា
- Prambanan ប្រទេសឥណ្ឌូនេស៊ី
- ប្រាសាទ Sri Ranggnathaswamy ប្រទេសឥណ្ឌា
- វត្ត Shwedahon ប្រទេសមីយ៉ាន់ម៉ា
- វិបស្សនាធុរៈTiger Nest ប្រទេសប៊ូតាន
- ប្រាសាទ Borobudurប្រទេសឥណ្ឌូណេស៊ី
- ប្រាសាទឋានសួគ៌... | general |
តើស្យង់ និងតិចនិចមានទំនាក់ទំនងគ្នាដូចម្តេច? | តាមប្រវត្តិសាស្រ្តតិចនិចដែលមានលទ្ធផល និងពិសោធន៍ត្រូវទៅតាមតថៈបានកើតមុនស្យង់។ ក្នុងនោះតិចនិចក៏ដោយប្រភពនៃរាល់ស្យង់ដែរ។ ជាក់ស្តែងពិជគណិតកើតឡើងពីតំរូវការនៃរបរជំនួញ។ មនុស្សចេះប្រើឃ្នាស់ ចេះប្រើប្លង់ទេមុនមានទ្រឹស្តីឃ្នាស់ទ្រឹស្តីប្លង់ទេរ។ ប៉ុន្តែតិចនិចមុនស្យង់ទាំងនេះ មានលក្ខណៈជាទង្វើភ្លាមៗ និងតាមទម្លាប់ដដែលៗតែងលជួបបរាជ័យជាញឹក... | general |
សំយោគបដិសំយោគជាអ្វី? | សំយោគបដិសំលយោគកើតពីបដិបក្ខភាពរវាងមតិ និងបដិមតិ។ សំយោគបដិសំយោគភ្ជាប់មតិនិងបដិមតិដើម្បីបង្កើតច្រកថ្មីមួយគឺសំយោគ។ | general |
មុននឹងចាប់កំនើត តើស្យង់ត្រូវឆ្លងកាត់ប៉ុន្មានដំនាក់? គឺដំនាក់ណាខ្លះ? | មុននឹងកើតស្យង់ពេញលក្ខណៈស្យង់បានឆ្លងកាត់បីដំណាក់សំខាន់ៗគឺ៖
- ដំណាក់ទី១ ឬដំនាក់ទេវរកិទ្យា គឺជាដំនាក់ដែលមនុស្សមានជំនឿលើអាទិទេព និងទេវៈ។ ក្នុងជំនាក់នោះ គំនិតមនុស្សបានចាត់ទុកបាតុភូតធម្មជាតិទាំងអស់ជាភ្នាក់ងារអភិធម្មជាតិ។
- ដំនាក់ទី២ ឬដំនាក់ស្តិរូបវិជ្ជា ជាដំនាក់ដែលមនុស្សមានជំនឿលើកំលាំងអរូបីផ្សេងៗ ដូចជាខ្មោច ពញ្រាយ បិសាច អារក... | general |
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ចំពោះការបែងចែកស្យង់របស់អូគុសកុង? | អូគុសកុង បានចែកជាស្យង់ជា៦ក្រុម គឺ គណិតវិទ្យា តារាវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងសង្គមវិទ្យា។ ចំពោះបំនែងចែកនេះ យើងសង្កេតឃើញថា៖
- ពីគណីតវិទ្យាទៅសង្គមវិទ្យា ចំនែកថ្នាក់ស្យង់ត្រូលវបានចែកពីស្យង់ងាយទៅស្យង់ពិបាក ពីស្យង់រូបីទៅស្យង់អរូបី។
- ចំណែកថ្នាក់នេះ គោរពទៅតាមពេលវេលា ដេលស្យង់នីមួយៗបានកើតឡើងគឺ៖ គណិតវិទ្យា និងតារាវ... | general |
តើសព្វថ្ងៃគេចែកស្យង់ជាប៉ុន្មានក្រុម? គឺអ្វីខ្លះ? | បច្ចុប្បន្នគេចែកស្យង់ជា ៤ក្រុមដោយសង្កត់ធ្ងន់ទៅលើលក្ខណៈវិនិច្ឆ័យវិធី និងវត្ថុសិក្សានៃស្យង់នីមួយៗ។ | general |
ដូចម្តេចដែលហៅថា គំនិតស្យង់? គំនិតស្យង់មានគុណសម្បត្តិធំៗប៉ុន្មានយ៉ាង? | គំនិតស្យង់គឺជាអកប្បកិរិយានៃគំនិតក្នុងការរកពុទ្ធិស្យង់។ វាជាគំនិតគើតឯងនៅពេលដែលស្យង់កើតឡើង និងរីកដុះដាលទៅមុខ។ វាគឺជាលិតផលនៃប្រវត្តិសាស្រ្ត។ គំនិតស្យង់មានគុណសម្បត្តិធំៗពីរ គឺគុណសម្បត្តិផ្នែកបញ្ញា និងសីលគុណសម្បត្តិ។ | general |
តើគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់មានអ្វីខ្លះ? | គុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ររួមមាន៖
- ការស្រឡាញ់សច្ចភាព ជាគុណសម្បត្តិចំបងរបស់អ្នកប្រាជ្ញានិងអ្នករុករក។
- ចំនង់ដឹង ជាសន្ទុះអមតៈនៃគំនិត ដែលហាក់នៅតែមិនទាន់ពេញចិត្តនិងពុទ្ធិដែលធ្លាប់មានពីមុខមក ព្រោះស្យង់ជាកូនរបស់ចំងល់។
- គំនិតវិភាគ គឺគំនិតដែលខិតខំបំបែកបំរាប់រូបីផ្សេងៗ ដែលសុំាញុំាអោយទៅជាហេតុងាយ និងទូទៅ
- គំនិតវិជ្ជមាន ជា... | general |
ចូររៀបរាប់ពិស្តារនៃប្រាសាទបាយ័ន្ត។ | ប្រាសាទបាយ័ន ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័ន ទី៧។ ប្រាសាទនេះមានតួប៉មនីមួយៗ មានមុខបួនដែលមានកំពូល៤៩និងកំពូលក្លោងទ្វារចូល៥ទៀតសរុបទាំងអស់៥៤កំពូលដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង ៥៦ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថាមុនទាំង៤ នោះរូបត... | general |
ចូររៀបរាប់ពិស្តារនៃប្រាសាទព្រះវិហារ។ | ប្រាសាទវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការេ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជានិងជម្រាលពីខាងប្រទេសថៃ។ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញតែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ វិញវាមានចម្ងាយត្រឹមតែ ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ... | general |
តើសីលគុណសម្បត្តិរបស់ស្យង់មានអ្វីខ្លះ? | សីលគុណសម្បត្តិរបស់ស្យង់ កើតពីគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ដែលរួមមាន៖
- ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំនង ត្រូវការទ្រព្យសម្បត្តិកិត្តិនាម ឬផលប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែគឺសច្ចភាពដែលជាបំនងរបស់ស្យង់។
- ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញាស្យង់មិនត្រូវបកស្រាយការផ្សេងៗតំរូវទៅតាមទ្រឹស្តីរបស់ខ្លួននោះឡើយ តែត្រូវរកមធ្យោបា... | general |
បើមានតែគុណសម្បត្តិផ្នែកបញ្ញា និងសីលគុណសម្បត្តិតើគ្រប់គ្រាន់ដែរឬទេ ដើម្បីក្លាយជាអនាគត់របស់អ្នកស្យងបាន? ព្រោះអ្វី? | គុណសម្បត្តិទាំងពីរនៃគំនិតស្យង់ ដែលអ្នកស្រឡាញ់ស្យង់ឬប្រុងប្រៀបខ្លួនបំរើស្យង់ទៅអនាគត់ត្រូវតែមានទើបប្រពៃ។ប៉ុន្តែដើម្បីនឹងអាចក្លាយជាអនាគត់អ្នកប្រាជ្ញាស្យង់បាន គុណសម្បត្តិទាំងពីរនេះ នៅមិនទាន់គ្រប់គ្រាន់ទេគេត្រូវមានគុណសម្បត្តិធំៗពីរទៀតជាចាំបាច់គឺ ឧបនិស្ស័យនិងសម្បទាផ្សេងៗផងដែរ។ ព្រោះថា
- ឧបស្ស័យ ដែលជានិស្ស័យពីកំនើត វានាំអោយយើ... | general |
ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃសព្វថ្ងៃនេះទៅវិញ? | លោកសាស្រ្តចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរថៃលាវនិងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងខេត្តព្រះវិហារនៃដែនដី ព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះគឺពុំទាន់មានប្រទេសសៀមឬថៃតាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅ... | general |
តើគំនិតស្យង់ មានលក្ខណៈដូចម្តេចខ្លះ? | លក្ខណៈគំនិតស្យង់ពុំមែនជាអ្វីដែលមានរួចមកហើយនោះទេ តែជាអ្វីដែលកើតឡើងតាមរយៈកំណើតនិងវិវត្តន៍របស់ស្យង់។ គំនិតស្យង់មានលក្ខណៈដូចតទៅ៖
- តំរូវការភស្តុតាង ស្យង់មិនទទួលស្គាល់អ្វីដែលគ្មានភស្តុតាងនោះទេនេះជាលក្ខណៈគំនិតរិះគិតរបស់ស្យង់។
- សកលភាពរបស់ស្យង់ សមិទ្ធផលស្យង់មិនមែនជាកម្មសិទ្ធិផ្តាច់មុខសំរាប់ម្នាក់ឯងឡើយ ប៉ុន្តែគឺសំរាប់មនុស្សជាត... | general |
វត្ថុវិស័យភាពជាអ្វី? | វត្ថុវិស័យភាព គឺជាភាពដែលមានលក្ខណៈស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅ និងធម្មជាតិមានលក្ខណៈទូទៅស្របក្រិត្យក្រមធម្មជាតិមិនចំណុះអោយបុគ្គលណាមួយឡើយ មានន័យថាជាលក្ខណៈសត្យានុម័តជាក់ស្តែង ដូចជាស្យង់ជាដើមព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់ មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីអ្វីឡើយ។ | general |
ប្រធានវិស័យភាពជាអ្វី? | ប្រធានវិស័យភាពជាភាពចំនុះអោយបុគ្គលម្នាក់ៗ មិនចំណុះរាល់បាតុភូតខាងក្រៅមិនចំណុះក្រិត្យក្រមធម្មជាតិ ផ្តាច់ខ្លួនចេញពីធម្មជាតិមានលក្ខណៈជាអត្តនោម័តដូចជាតិនិចជាដើមព្រោះតិចនិចតែងប្រព្រឹត្តទៅតាមល្បិចមធ្យោបាយផ្ទាល់របស់បុគ្គល។ | general |
ចូររៀបរាប់ពិស្តារនៃប្រាសាទអង្គរវត្ត។ | ប្រាសាទអង្គរវត្ត
អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាបមានចម្ងាយ ៧គ.ម ពីទីរួមខេត្ត តាមផ្លូវកម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តស្ថិតនៅត្រង់កន្លែងដែលមានកូអរដោនេវាជាប្រជុំអគារប្រាសាទព្រហ្មញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ... | general |
តើរមណីដ្ឋានទឹកជ្រោះលែងឃិនស្ថិតនៅតំបន់ណា នៃព្រះរាជាណាចក្រកម្ពុជា? តើរមណីយដ្ឋាននេះ មានលក្ខណៈពិសេសដូចម្តេចខ្លះ? | រមណីយដ្ឋានទឹកជ្រោះលែងឃិនស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រមណីយដ្ឋានទឹកជ្រោះលែងឃិន ពុំទាន់រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅឡើយ។រមណីយដ្ឋានទឹកជ្រោះលែងឃិនមានទឹកជ្រោះធម្មជាតិព្រៃភ្នំខ្យល់អាកាសល្អស្រស់ស្អាតនិងមានភ្នំជាច្រើន។ ទឹកជ្រោះលែងឃិនមានល្បាក់ទឹកធ្លាក់កំពស់ប្រហែល២២ដល់២៥មនិងមុខកាត់ទទឹងប្រហែល ៧ដល់... | general |
សំយោគគណិតវិទ្យាជាអ្វី? | សំយោគគណិតវិទ្យា ជាសំយោគមួយបែបដែលចាប់ផ្តើមពីអ្វីដែលងាយ ទេអ្វីដែលសុំាញុំាពីអ្វីដែលស្រួលទៅអ្វីដែលពិបាកស្មុគស្មាញ។ | general |
សំយោគបញ្ញត្តិជាអ្វី? | សំយោគបញ្ញត្តិ គឺជាបន្តុំគោលគំនិតធំៗ ដូចដែលគេបានធ្វើនៅក្នុងសន្ទរកថា។ សំយោគនៃប្រវត្តិវិទ្យា ទស្សនវិជ្ជា ឬមនុស្សវិទ្យា ជាសមយោគបញ្ញត្តិដែលជាកិច្ចការមួយដ៏លំបាកខាងមូលវិចារ ក្នុងការង្វាយតំលៃ។ | general |
តើអន្ភន្តរញាណនិងវិចារ មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | អព្ភន្តរញាណ និងវិចារជាទំរង់ពីរនៃគំនិតដែលត្រូវការគ្នាទៅវិញទៅមក។ អព្ភន្តរញាណតែងកើតមុននិងក្រោយវិចារ។ អព្ភន្តរញាណដេលកើតមុនវិចារជាអ្នកផ្តល់គោលការណ៍អោយយើង ដូចជានៅក្នុងគណិតវិទ្យាជាដើម។ អព្ភន្តរញាណសរុបជាអ្នកបង្រួមគំនិតទាំងអស់របស់វិចារដើម្បីស្រួចចាប់យកនិងស្រួលយល់។ ចំណែកឯវិចារវិញ ជាអ្នកផ្តល់ភស្តុតាងអោយអព្ភន្តរញាណ។ ក្នុងមកធាងនានា... | general |
ហេតុដូចម្តេចបានជាកិច្ចព្រមព្រៀងបារាំង និងកម្ពុជា ១៨៦៣មានចរិតលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង? | ព្រមព្រៀងបារាំងនិងកម្ពុជា១៨៦៣មានចរិតលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងព្រោះខ្លឹមសារនៃសន្ធិសញ្ញានេះមានចែងអំពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីមិនឱ្យមានការបាត់បង់តទៅទៀត។ ជាថ្នូរមកវិញប្រទេសកម្ពុជាត្រូវប្រគល់បព្វសិទ្ធិពិសេសដល់បារាំងក្នុងការបោះទីតាំងនិងការបង្កើតសាលាក្តីនៅក្នុងប្រទេសហើយថែមទាំងចាត់ឱ្យមានរ... | general |
ហេតុអ្វីបានជាបារាំងយល់ព្រមប្រគល់ឯករាជ្យប្រទេសកម្ពុជា? | បារាំងយល់ព្រមប្រគល់ឯករាជ្យឱ្យប្រទេសកម្ពុជាព្រោះ
- ភាពទន់ខ្សោយមហាអំណាចអាណានិគមបារាំង ក្រោយសង្រ្គាម លោកលើកទី២
- ចលនាតស៊ូរំដោះជាតិអាណានិគមនៅទ្វីបអាស៊ី អាព្រិច និងអាមេរិកឡាទីន
- ធម្មនុញ្ញ និងអង្គការសហប្រជាជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសូវៀត ប្រឆាំងនឹងនយោបាយអាណានិគម
- ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដឹកនាំដោយព្រះបាទ នរោត្... | general |
តើលទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើកម្ពុជាមានអ្វីខ្លះ? | លទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើកម្ពុជាមាន
ក. ផលវិជ្ជមាន
- កសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
- ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរ និងជួយជួសជុលប្រាសាទបុរាណខ្មែរ
- ជួយលើកស្ទួយវិស័យវប្បធម៌ខ្មែរ
- ទាមទារយកទឹកដីបានពីសៀម
- បង្កើតគណៈកម្មការរៀបចំវចនានុក្រមខ្មែរ
- បង្កើតឱ្យមានមន្ទីពេទ្យ
- វិស័យសេដ្ឋកិច្ច មានក... | general |
តើរមណីយដ្ឋាន “ឋានសួគ៌បូកគោ” ត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណា? ក្រោមអធិបតីភាពលោកណា។ ផ្លូវឡើងភ្នំមានចម្ងាយប៉ុន្មាន? ផ្លូវនោះមានឈ្មោះអ្វី? | រមណីយដ្ឋាន “ឋានសួគ៌បូកគោ” ត្រូវបានសម្ពោធនៅថ្ងៃ ពុធ ទី២ ខែឧសភា ឆ្នាំ ២០១២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ផ្លូវឡើងចម្ងាយ ៣០គីឡូម៉ែត្រ។ ផ្លូវនោះមានឈ្មោះថា រុក្ខវិថីតេជោ។ | general |
តើប្រទេសកម្ពុជាមានឆ្នេរសមុទ្រចំនួនប៉ុន្មាន? គ្របបណ្តប់លើខេត្តចំនួនប៉ុន្មាន? ថ្មីនេះៗឆ្នេរសមុទ្រប្រទេសកម្ពុជាបានត្រូវចាត់បញ្ជូលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក តើនៅថ្ងៃខែឆ្នាំណានៅប្រទេសណា? កំណត់យកប្រវែងប៉ុន្មាន? | ឆ្នេរសមុទ្រកម្ពុជាប្រទេសកម្ពុជាមានឆ្នេរសមុទ្រ ចំនួនបួន ខេត្តធំៗមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ ឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកកឹ្លបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅក្នុង មហាសន្និបាតលើកទី៧ នាថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១១នៅប្រទេស សេ ណេ ហ្គាល់។ ការដាក់បញ្ចូលនេះគឺជាកត្តាកំណត់លើការទទួលស្គាល់ជាអ... | general |
តើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយាលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលឆ្នេរកម្ពុជា ជាសមាជិកកឹ្លបសមុទ្រស្អាតបំផុតលើសកលលោកនៅថ្ងៃខែឆ្នាំណា? | សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងភរិយាលោកជំទាវប៊ុនរ៉ានីហ៊ុនសែនបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០១១។ | general |
តើតំបន់រ៉ាមសារនៅកម្ពុជាយើងមានប៉ុន្មានកន្លែង? នៅទីកន្លែងណាខ្លះ? តើតំបន់រ៉ាមសារផ្តល់ប្រយោជន៍អ្វីខ្លះ ដល់ប្រជាជនកម្ពុជា? តើតំបន់នេះមានស្ថានភាពដូចម្តេចខ្លះនាពេលបច្ចុប្បន្ន? | តំបន់រ៉ាមសារឬតំបន់ដីសើម នៅក្នុងប្រទេសកម្ពុជាមានបីកន្លែងធំ។ ក្នុងនោះតំបន់ទឹកសាប មាន២កន្លែង និងតំបន់ឆ្នេរមានមួយកន្លែង។
យោងទៅតាមការសិក្សាមួយ ដែលធ្វើឡើងដោយសមាគមន៍ថែររក្សាបរិស្ថាន និងវប្បធម៌បានឱ្យដឹងថា តំបន់រ៉ាមសារ ឬតំបន់ដីសើមនេះ គឺមាននៅទន្លេមេគង្គខាងលើ ឬនៅខាងជើងខេត្តស្ទឹងត្រែង បឹងទន្លេឆ្មា នៅបឹងទន្លេសាប និងនៅកោះកាប៉ិះនៅក្ន... | general |
ពុទ្ធិជាអ្វី? ពុទ្ធិចែកជាប៉ុន្មានសណ្ឋាន? | ពុទ្ធិសំដៅយកចំណេះដឹងទូទៅរបស់មនុស្សស ទោះក្នុងខ្លួនយើងក្តីខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី។ ប៉ុន្តែពុទ្ធិ ពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុននោះទេ តែវាជារបៀបដែលញុំាអោយចំណេះទាំងនោះកើតឡើងថែមទៀតផង។ គេចែកពុទ្ធិជាបីសណ្ឋានគឺ ពួកនៃពុទ្ធិ ល្បិចនៃពុទ្ធិ និងទំរងនៃពុទ្ធិ។ | general |
តើពួកនៃពុទ្ធិចែកជាប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? | ពួកពុទ្ធិចែកជាបីប្រភេទគឺ៖
- ពុទ្ធិសាមញ្ញាជាពុទ្ធិធម្មតា ដែលអ្នកផងមានគ្រប់គ្នាជាពុទ្ធិដែលកើតពីការឮតៗគ្នា ស្រពេចស្រពិលមិនច្បាស់លាស់ឬកើតពីគំហើញវត្ថុនានាដោយផ្ទាល់ឬពីកិច្ចសន្ទនាជាមួយអ្នកដទៃ។ ពុទ្ធិនេះ តែងមានការខុសឬច្រឡំ ឬល្អៀងហើយគ្មានសណ្ឋាប់ធ្នាប់ គ្មានទំនាក់ទំនងនឹងជិតស្និទ្ធិនិងគ្មានការត្រួតពិនិត្យម៉ត់ចត់ឡើយ។ ប៉ន្តែមនុស្សយ... | general |
តើវិភាគ និងសំយោគមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | វិភាគ និងសំយោគជាចលនាពីររបស់ចិត្ត ដែលត្រូវការគ្នាទៅវិគទៅមក។ ព្រោះដើម្បីធ្វើសំយោគអង្គធាតុមួយបាន លុះត្រាតែគេស្គាល់ធាតុបង្ករបស់អង្គធាតុនោះសិន។ ដើម្បិស្គាល់អង្គធាតុ ឬធាតុផ្សំនៃអង្គធាតុនោះ ចាំបាច់ត្រូវធ្វើវិភាគ។ ដូចនេះ វិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគ និងច្រាលមកវិញ។ កំហុសដែលជួបប្រទះក្នុងសំយោគ សុទ្ធតែលទ្ធផលនៃកង្វះវិភាគ។ | general |
តើវិភាគនិងសំយោគមានតំលៃ និងផលប្រយោជន៍ដូចម្តេចខ្លះ? | វិភាគជាឧបករណ៍នៃរបកគំហើញធាតុកប់ខ្លួនមានស្រាប់ក្នុងអង្គវត្ថុ។ ឯសំយោគជា ឧបករណ៍សំរាប់បង្ហាញញាណ និងពន្យល់អោយបានច្បាស់នូវរបកគំហើញមួយ ព្រោះសំយោគជាអ្នកបង្រួមមកវិញ នូវការណ៍ទាំងអស់ដែលវិភាគជាអ្នករកឃើញ។
តំលៃវិភាគ ឋិតនៅលើការស្រាវជ្រាវ រីឯតំលៃសំយោគឋិតលើរបាយការណ៍ ប៉ុន្តែជួនកាលអាចជាការស្រាវជ្រាវ ឯវិភាគក៏អាចចាត់ជារបាយការណ៍ដែរ។ | general |
អព្ភន្តរញាណជាអ្វី? មានលក្ខណៈដូចម្តេចខ្លះ? | អព្ភន្តរណាញ ជាភាពរបស់ពុទ្ធិដំបូងបង្អស់ជាគំហើញផ្ទាល់ ឬជាចំនាប់ភ្លាមដោយពុំមានអ្នកកណ្តាលពោលគឺជាពុទ្ធិកើតឯងដោយមិនបាច់ពឹងជំនួយ។
- អព្ភន្តរញាណ ជាពុទ្ធិដែលបានមកពីចំនាប់ផ្ទាល់ និងភ្លាមៗដោយឥតប្រើវិធាន។
- អព្ភន្តរញាណ មានលក្ខណៈជាចំនេះដឹងផ្ទាល់ ហើយភ្លាមៗនិង គ្មានបញ្ញត្តិជាអវិចារណភាព ជាប្រធានវិស័យភាពជាពុទ្ធិដែលមិនអាចពន្យល់បានជាពុទ្... | general |
តើអព្ភន្តរញាណមានប៉ុន្មានបែប? គឺអ្វីខ្លះ? | គេអាចចែកអព្ភន្តរញាណជាបួនបែបគឺ៖
- អព្ភន្តរញាណចិត្តវិទ្យា៖ ជាអព្ភន្តរញាណពិតតែមួយគត់ ក្នុងនោះគំហើញផ្ទាល់របស់ចិត្តដោយចិត្ត គឺជាគំហើញដែលខុសតិចតួចស្តួចស្តើងណាស់ពីវត្ថុពិតហើយជាពុទ្ធិកើតឡើងដោយការប៉ះផ្ទាល់ រឺដោយតម្រូវស៊ីគ្នា។ ឧទាហរណ៍៖ ឥន្រ្ទិយារម្មណ៍ឈឺចាប់មួយ ដែលកើតឡើងក្នុងញាណបុគ្គលម្នាក់ ត្រូវបានដឹងលឺផ្ទាល់ភ្លាមៗដោយចិត្តសាម៉ីប... | general |
ចូរធ្វើការសិក្សាពីមុខងារ និងតម្លៃរបស់អព្ភន្តរញាណ? | អព្ភន្តរញាណ ជាសត្តិមួយក្នុងចំណោមសត្តិទាំងឡាយនៃបញ្ញា ដែលអាចអោយយើងចាប់បាននូវពុទ្ធិប្រភេទខ្លះ ដែលវិចារមិនអាចធ្វើបានផ្តល់គោលការណ៍ដំបូងអោយវិចារ ព្រោះពុទ្ធិដំបូងដែលវិចារត្រូវការសុទ្ធតែជាពុទ្ធិបានមកដោយអព្ភន្តរញាណ។ ម៉្យាងទៀតអព្ភន្តរញាណដើរមុខវិធាន និងបង្រួមឡើងវិញ នូវវិចារមួយ។ វាជាវិធីផ្ទាល់ប្រសើរជាង និងសុក្រឹតជាង វិចារ ដែលជាវិធ... | general |
តើអព្ភន្តរញាណ មានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ? | ក. គុណសម្បត្តិ៖
- ចំនេញពេល៖ ព្រោះគ្មានអ្នកកណ្តាល អាចប្រព្រឹត្តទៅបានលឿនជាងវិចារ។
- ពុំផ្តល់ការនឿយហត់មកអោយអ្នកប្រព្រឹត្ត៖ ព្រោះអ្នកប្រព្រឹត្តមិនបាច់ខំប្រមើលមើល រឺខំជញ្ជឹងគិត។
- អាចជៀសពីកំហុសបានច្រើន ព្រោះជាគំហើញផ្ទាល់ មិនបាច់ប្រើលំនឹក។
- ចាប់បានតថភាព ដឹងច្បាស់លាស់នូវសច្ចភាព ដោយពុំបាច់ពិសោធន៍និងពិចារណា។
ខ. គុណវិបត្តិ៖
- អ... | general |
អ្វីទៅហៅថា វិចារ? | វិចារគឺជា តំណជាប់ឥតដាច់នៃគំនិតច្រើន ដើម្បីទៅដល់សន្និដ្ឋានមួយ។ អាចនិយាយថា វិចារជាចំនងនៃគំនិតដែលនៅក្នុងតំណជាប់គ្នានេះ គំនិតត្រូវគោរពច្បាប់ឯកភាពដូចជាច្បាប់ជា «គំនិតទីពីរមិនត្រូវប្រឆាំង និងគំនិតទីមួយដែលស្ថិតនៅក្នុងវិចារតែមួយ «។ | general |
តើភ្នំខ្ពស់បំផុតនៅក្នុងពិភពលោកមានឈ្មោះអ្វី? មានកម្ពស់ប៉ុន្មាន? ស្ថិតក្នុងតំបន់ណានៃពិភពលោកក្រៅពីភ្នំនោះតើមានភ្នំអ្វីផ្សេងទៀតខ្លះ? ចូររៀបរាប់បញ្ជាក់ពីតាំង និងកម្ពស់របស់ភ្នំទាំងនោះ។ | ភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងពិភពលោកគឺ ភ្នំអេវីរេស (Everest) ដែលមានកម្ពស់ ៨៨៤៨ ម៉ែត្រ។ ក្រៅពីភ្នំអេវីរេសេ នៅមានភ្នំ មួយចំនួនទៀតដូចជា៖
- ភ្នំ ទ្រូតាហ្គីរី (Dhaulagiri) ភ្នំកានចិន សុនហ្គា (Kanchensunga) និងភ្នំអាណាព្វណា (Annapurna) ដែលឋិតនៅលើជួរភ្នំហិមាល័យ (Himalayas) ដែលមានកម្ពស់លើស ៨០០០ម៉ែត្របន្តិច។ ជួរភ្នំនេះនៅជាប... | general |
តើអំពើទាំងបីរបស់គំនិតមានអ្វីខ្លះ? ចូរពន្យល់ និងបញ្ញាក់ដោយ ឧទាហរណ៍។ | អំពើទាំងបីរបស់គំនិតគឺ៖
- បញ្ញាត្តិ ជាន៍យរបស់ពាក្យមួយជាអ្វីដែលគេនឹកដល់ កាលណាគេប្រើពាក្យមូយ។ គ្រប់បញ្ញត្តិសុទ្ធតែអរូបីព្រោះវាជាអំពើរបស់គំនិតវាស្ថិតនៅក្នុងគំនិតទោះបីបញ្ញត្តិនោះ ទាក់ទងនឹងវត្ថុមានរូបរាងក៏ដោយ។ ឧទាហហរណ៍៖ បញ្ញត្តិ តុ គឺសំដៅតុទូទៅ។
- វិនិច្ឆ័យ ជាអំពើមួយរបស់គំនិត ដែលតែងអោយលក្ខណៈទៅបញ្ញត្តិ។ វាជាចំនងដែលចងបញ្ញាត្តិ... | general |
តើវិចារមានប៉ុន្មានបែប? គឺអ្វីខ្លះ? | វិចារមានបួនបែប គឺវិចារតូចតាច វិចារតាមដំនូច វិចារអនុមានញែក និងវិចារអនុមានរួម។ | general |
ចូររាប់ឈ្មោះឆ្នេរសមុទ្រកំពូលចំនួន១០នៃឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ | លំដាប់ថ្នាក់កំពូលចំនួន១០នៃឆ្នេរសមុទ្រស្អាតបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន៖
- ឆ្នេរសមុទ្រអូលូវ៉េលីរបស់ប្រទេសម៉ាល់ឌីវស្ថិតនៅលំដាប់ទី១ខណៈពេលឆ្នេរសមុទ្ររបស់ថៃក៏ជាប់ក្នុងលំដាប់ថ្នាក់ទាំង១០ខាងលើចំនួន៣កន្លែងផងដែរ។
- ចំណែកលំដាប់ទី២ គឺឆ្នេរខ្សាច់ “ប៉ាតង” ក្នុងខេត្តភូសាកេតប្រទេសថៃ ខណៈដែលលំដាប់ ៣ទី៣ គឺឆ្នេរសមុទ្រទឹកថ្លា “បូ... | general |
ដូចម្តេចគេហៅថាវិចារតូចតាច និងវិចារតាមដំនូច? | វិចារតាមសំនូច៖ ជាវិចារដែលសន្និដ្ឋាន កើតចេញពីគំហើញដំនូចខ្លះ ដែលគេសំគាល់ឃើញទៅដំនូចខ្លះទៀត ដែលគេសំគាល់មិនបាន។ វិចារដំនូចខ្វះ តម្លៃសមហេតុផល តែក៏មានតម្លៃមហិមាក្នុងឋានៈជាប្រភពសកម្មតិកម្មក្នុងការពិនិត្យបញ្ជាក់សច្ចភាពអ្វីមួយ។ វាជាវិចារ «សាយ «មានតម្លៃខាងការរុករកឥតគណនាសំរាប់ស្យង់ពិសោធន៍។ | general |
អនុមានញែកជាអ្វី? មានប៉ុន្មានបែប? គឺអ្វីខ្លះ? | អនុមានញែកជាវិចារ ដែលចេញពីគោលការណ៍ទៅវិបាក រឺញែកសន្និដ្ឋានចេញពីគោលើការណ៍ទូទៅ។ អនុមានញែកមានពីរបែបគឺ៖ អនុមានញែកសាររូប រឺអនុមានញែកវិភាគដែលអោយតម្លៃទៅលើទម្រង់ឥតគិតពិន័យខុស ឬត្រូវឡើយ។ វាជាវិនិច្ឆ័យ ដែលញែកពីវិន័យច្ឆ័យមួយទៀត សំដៅចាត់ថ្នាក់បុគ្គល រឺវត្ថុអោយស្ថិតក្នុងប្រភេទណាមួយ។
អនុមានញែកគណិតវិទ្យា រឺអនុមានញែកសំយោគ៖ មានកម្មវត្ថុជ... | general |
តើអនុមានញែកមានមុខងារ និងតម្លៃដូចម្តេចមកខ្លះ? | អនុមានញែក ជាវិចារដែលគេនិយមប្រើច្រើនជាងគេ ក្នុងគណិតវិទ្យាព្រោះ វាជាវិចារគំរូ ដែលមានភាពល្អិតល្អន់ជាងគេ។ វាមានមុខងារសំខាន់បង្គួរក្នុងស្យង់ពិសោធន៍។ វាជាអ្នកទស្សន៍ទាយ នូវលទ្ធផលរបស់ច្បាប់មួយ រឺច្បាប់មួយចំនួនក្នុងកាលៈទេសៈមួយ។ វាជាវិចារដែលត្រឹមត្រូវជាងគេ ហើយត្រូវបានអ្នកតក្កវិជ្ជាសិក្សាជាយូរយារណាស់មកហើយ។ ប៉ុន្តែដើម្បីទទួលបាននូវ... | general |
ចូររាប់ទឹកជ្រោះដ៏ស្រស់ស្អាតទាំង៦ នៅលើពិភពលោក។ | ទឹកជ្រោះដ៏ស្រស់ស្អាតទាំង ៦៖
- ជ្រោះទឹក Chasi ng Waterfalls អៀរឡង់ទឹកជ្រោះ Chasi ng Waterfalls ឋិតនៅក្នុងប្រទេសអៀរឡង់មានរយៈកម្ពស់១៣០ហ្វីត (ប្រហែល៧៨ម៉ែត្រ) ព័ន្ធជុំវិញទៅដោយថ្មពណ៌បៃតង ដែលមានស្លែដុះពីលី។ អ្វីដែលពិសេសបំផុតនោះគេអាច ចូលទៅខាងក្រោយទឹកជ្រោះនេះបាន ទៀតផង។
- ទឹកជ្រោះEnchanted Kawasan ហ្វីលីពីន ទឹកជ្រោះ Enchanted Ka... | general |
តើតក្ករូប ស្ថិតក្នុងវិចារបែបណា? មានគោលការណ៍ដូចម្តេចខ្លះ? | . តក្ករូប ស្ថិតក្នុងអនុមានញែកសាររូប។ តក្ករូបជាវប្រភេទនៃវិចារមួយមានបំនងបង្ហាញបដិញ្ញាថ្មី ដោយបដិញ្ញាពីរដែលគេបានទទួលស្គាល់រួចហើយ ហៅថាមូលបដិញ្ញា។
តាមការីស្តូត តក្ករូបដើម្បីអោយមានលក្ខណៈត្រឹមត្រូវ ត្រូវបំពេញល័ក្ខខ័ណ្ឌពីរគឺ៖
- ល័ក្ខខ័ណ្ឌន័យ៖ មូលបដិញ្ញានីមួយៗ មិនត្រូវមានន័យខុសគ្នាទេ។
- ល័ក្ខខ័ណ្ឌរូបរាង៖ តក្ករូប ត្រូវប្រព្រឹត្ត... | general |
អនុមានរួមជាអ្វី? មានប៉ុន្មានបែប? គឺអ្វីខ្លះ? | អនុមានរួមជាវិចារមួយ ដែលចេញពីការណ៍ពិសេស ដើម្បីរួមអោយបានជាច្បាប់ទូទៅមួយ។ អនុមានរួម មានពីរបែបគឺ៖
- អនុមានរួមសាររូប៖ អះអាងភាពទូទៅមួយ ពីការណ៍ពិសេសច្រើនដែលគេស្គាល់រួចហើយ តែវាពុំបានបង្កើតអ្វីអោយប្លែកទេ។ ឧទាហរណ៍៖ ក្រោយពីសួរអាយុសិស្សម្នាក់ៗ ដែលរៀននៅថ្នាក់ទី ១១ រួចហើយខ្ញុំដឹងថាម្នាក់ៗមានអាយុលើសពី ១៦ឆ្នាំ។ ដូចនេះខ្ញុំសន្និដ្ឋានថា... | general |
តើអនុមានរួមមានការងារនិងតម្លៃដូចម្តេចខ្លះ? | អនុមានរួម ជាវិចារណាសំរាប់តែស្យង់ពិសោធន៍ប៉ុនោះ។ គេមិនសូវយកថាវាទៅប្រើក្នុងគណិតវិទ្យាទេ។ ប៉ុន្តែក្នុងការរស់នៅធម្មតា អនុមានរួមតែងធ្វើឡើងដោយស្វ័យប្រវត្តិ ដូចជាយើងមានទំលាប់ទាញច្បាប់ទូទៅចេញពីពិសោធន៍របស់យើងក្នុងជីវីតជាដើម។ តែអនុមានរួមធ្វើឡើងភ្លាមៗ តែងជួបនឹងកំហុសហើយពុំសូវត្រឹមត្រូវផង។ ឯអនុមានរួមសាររូប ត្រឹមត្រូវ សុក្រិត មិនដែលច... | general |
តើអនុមានញែក និងអនុមានរួមមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | អនុមានរួម និងអនុមានញែកជាចលនាពីរផ្ទុយគ្នារបស់គំនិត ប៉ុន្តែវាជួយបំពេញកង្វះខាតអោយគ្នាទៅវិញទៅមក។ អនុមានរួមផ្តល់ឫសគល់អោយអនុមាន ញែក និងជាទីដែលអនុចេញដំណើរ។ ព្រោះអនុមាន ជាអ្នកស្វែករកច្បាប់ទូទៅនៅក្នុងស្យង់ពិសោធន៍ និងរកគោលការណ៍អោយគណិតវិទ្យា។ អនុមានញែក មានលក្ខណៈជាក់ច្បាស់ជាអ្នកដឹកនាំអនុមានរួម។ គេតែងត្រូវការអនុមានញែកជាចាំបាច់ កាលណ... | general |
តើវិចារមានតំលៃនិង មានព្រំដែនដូចម្តេច? | ក្នុងបណ្តាវិចារទាំងអស់ មានតែអនុមានញែកទេ ដែលគេចាត់ទុកថាជាវិចារពិតប្រាកដ។ អនុមានរួមក្តី វិចារតាមដំនូចក្តីមិនអាចចាត់ទុកជាវិចារពេញលក្ខណៈទេ។ យើងយល់ថា វិចារនីមួយៗទោះពេញលក្ខណៈក្តីមិនពេញលក្ខណៈក្តីក៏នៅតែមានតំលៃដោយឡែកៗ របស់វាដែរ។ គឺជាអនុមានញែក មានតំលៃត្រង់មានភាពត្រឹមត្រូវជាក់លាក់អនុមានរួមពង្រីកមានតំលៃក្នុងការរាវរកឥតប្រៀបបាននៅក្ន... | general |
ចូររាប់ឈ្មោះប្រាសាទខ្មែរទាំងអស់ ដែលមាននៅលើទឹកដីកម្ពុជា នៅលើទឹកដីថៃ ឡាវ និងវៀតណាម។ | បញ្ជីរាយនាមប្រាសាទខ្មែរ
ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរទាំងអស់ដែលមាននៅប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម។
ក. ប្រាសាទខ្មែរលើទឹកដីកម្ពុជា
ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរលើទឹកដីកម្ពុជា។ ឈ្មោះទាំងអស់ត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។ក្នុងវង់ក្រចកជាឈ្មោះខេត្តដែលប្រាសាទតាំងនៅ។
- ប្រាសាទកកោះ (ខេត្តបន្ទាយមានជ័យ)
- ប្រាសា... | general |
តើសិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឪ្យបានត្រឹមត្រូវនោះមានអ្វីខ្លះ? | សិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឲ្យបានត្រឹមត្រូវនោះមានដូចជា៖
- ស្ត្រីខ្មែរពុំទាន់ទទួលបានអាហារត្រឹមត្រូវ និងគ្រប់គ្រាន់តាមកម្រិតអាហារូបត្ថម្ភនៅឡើយ
- ស្ថានភាពសុខភាពស្រ្តីជាមាតាត្រូវទទួលរងគ្រោះដោយជំងឺឆ្លងកាត់ផ្សេងៗ កម្លាំងចុះខ្សោយ ដោយសារមានកូនញឹក ឬច្រើនពេក
- ម្តាយ និងទារកខ្លះត្រូវស្លាប់ពេលមានផ្ទៃពោះ ឬពេលសម្រាលដោយខ្... | general |
មូលហេតុអ្វីបានជាព្រះពុទ្ធសាសនាត្រូវបានបែងចែកជាពីរនិកាយ? ហើយនិកាយនីមួយខុសគ្នាដូចម្ដេច? | ក្រោយពីព្រះពុទ្ធចូលបរិនិព្វានបាន ២០០ ឆ្នាំមានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ ពុទ្ធសាសនាមានវិន័យតឹងតែងដែលអ្នកសិក្សាបួសរៀនបានសម្រេចបំណងដោយកំរ។ ឯព្រហ្មញ្ញសាសនាវិញឃើញថាឆាប់បានដល់គោរពដៅជាង។ ដោយមូលហេតុនេះគណៈសង្ឃខាងពុទ្ធសាសនាខ្លះបានបែងចេញពីពុទ្ធសាសនាហើយបានកែប្រែលទ្ធិឪ្យឆាប់បានសម្រេចត្រើយកុំឪ្យចាញ់មនុស្សបានច្... | general |
ចូរបង្ហាញពីត្រៃលក្ខណ៍តាមទស្សនៈនៃពុទ្ធនិយម។ | ត្រៃលក្ខណ៍តាមទស្សនៈនៃពុទ្ធនិយមហៅថាលក្ខណៈបីយ៉ាងនៃធម្មជាតិ។ ទស្សនៈនៃពុទ្ធលទិ្ធបានអះអាងជាមនុស្សក្ដី សត្វក្ដី ធម្មជាតិក្ដី លោកៈក្ដី សុទ្ធតែស្ថិតក្នុងលក្ខណៈបីយ៉ាងគឺ៖
- អនិច្ចំ ប្រែថាមិនទៀតទាត់ មិនស្ថិតស្ថេរ
- ទុក្ខំ ជាទុក្ខលំបាក វេទនាពិបាកនឹងទ្រាំ
- អនត្តា ពុំស្តាប់បង្គាប់ មិនមែនជារបស់ខ្លួន។ | general |
អ្វីជាអំពើឆន្ទះ? | អំពើឆន្ទះជាអំពើប្រកបដោយបំនង រឺចេតនារម្មណ៍ដែលកើតឡើងពីការណ៍របស់ចិត្ត។ វាជាអំពើបរកបដោយញាណ ដឹកនាំឆ្ពោះទៅរកសំរេចបំនងមួយជាក់លាក់ហើយដែលមនុស្សតែងធ្វើជំរើស ដោយគតិទុកជាមុននូវមធ្យោបាយរបៀបធ្វើ។ | general |
តើបំនងចំនងនិងឆន្ទះមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | - បំនងគឺជាសេចក្តីប្រាថ្នាមិនជាក់លាក់ ហើយគ្រាន់តែជាសភាពចិត្តដែលមិនទាន់មានសញ្ញាច្បាស់លាស់ក្នុងគំនិត។ ដូចជាប៉ង់ទិញកង់ ប៉ងធ្វើការរាជការ....
- ចំនងគឺជាសេចក្តីប្រាថ្នា ដែលគេចាប់អារម្មណ៍បានច្បាស់លាស់ជាបង្គួរ ពោលគឺស្គាល់គោលបំនងច្បាស់លាស់នៃសេចក្តីប្រាថ្នារបស់ខ្លួន។ ដូចជាចង់ប្រលជាប់ មធ្យមសិក្សាកំរិត២ត្រូវខិតខំរៀន
- ឆន្ទៈជាអំពើកើ... | general |
តើអំពើឆន្ទះត្រូវឆ្លងកាត់ប៉ុន្មានដំនាក់? ចូរពន្យល់ដំនាក់នីមួយៗ? | - តាមវិភាគធម្មតា អំពើឆន្ទះត្រូវឆ្លងកាត់បួនដំណាក់គឺ៖
- បញ្ញ្ញត្តិកម្មៈ ជាដំណាក់ពិនិត្យក្នុងចិត្ត នូវអំពើដែលយើងបំរុងនឹងធ្វើ។ វាជាដំនាក់កើតសេចក្តីប្រាថ្នា ដែលនាំអោយកើតមានបំនងនិងចំនង។
- ការជជែកផ្គូផ្គង់ៈ ជាដំណាក់ពិនិត្យថ្លឹងថ្លែងប្រៀបធៀបរកហេតុផលដោយពិនិត្យនូវហេតុ មូលហេតុអត្ថគុណអត្ថទោស នៃអំពើដែលយើងបានព្រាងហើយ។
- សេចក្តីសំរេច... | general |
តើការពង្រីកការចិញ្ចឹមត្រីនិងសត្វនៅកម្ពុជាជាការ ល្អប្រសើរដែរឬទេ? ចូរពន្យល់។ | ការពង្រីកការចិញ្ចឹមត្រីនិងសត្វនៅកម្ពុជាជាការល្អប្រសើរព្រោះជាប្រភពចំណូលរបស់កសិករបន្ថែមលើប្រាក់ដែលបានមកពីការដាំដុះ។ កាត់បន្ថយទៅលើចំណាយម្ហូបអាហារនិងធ្វើឱ្យធនធានត្រីក្នុងប្រទេសកើនឡើងវិញដោយសារបង្វែរពីការនេសាទខុសច្បាប់មកចិញ្ជឹមត្រីជាពិសេសបង្កើនប្រាក់ចំណូលជាតិតាមរយៈការនាំចេញទៅក្រៅប្រទេស។ | general |
ស្ពីណូសាយយល់ថា ឆន្ទះគឺបញ្ញា។ ចូរវិភាគ។ | តាមស្ពីណូសា «ឆន្ទះគឺបញ្ហា «មានន័យថា ការសំរេចរបស់ឆន្ទះគឺជាលទ្ធផលនៃភាពស្វ័យប្រវត្តិនៃបញ្ញាព្រោះបញ្ញាយើង សំរេចដោយស្វ័យប្រវត្តិនូវអ្វីដែលយើងបានប្រាថ្នា។ តាមទស្សនៈនេះយើងពុំអាចញែកអោយដាច់ពីគ្នានូវអ្វីជាឆន្ទះ អ្វីជាបញ្ញានោះឡើយ។ តែបើនិយាយថានៅក្នុងឆន្ទះមានបញ្ញាដែរ រឺឆន្ទះតែងប្រើបញ្ញាខ្លះៗ ដូចជាសមជាង។ តាទស្សនៈនេះ គន្លឹះរបស់ឆន្ទះគ... | general |
តើកិច្ចប្រជុំការបរទេសអាស៊ានឆ្នាំ ២០១២នេះ ជាការប្រជុំលើកទីប៉ុន្មាន? | កិច្ចប្រជុំការបរទេសអាស៊ានឆ្នាំ ២០១២នេះ ជាការប្រជុំលើកទី ៤៥។ | general |
តើចលនាបីល្អរបស់យុវជន និងកុមារមានអ្វីខ្លះ? | ចលនាបីល្អរបស់យុវជន និងកុមារមាន៖
កូនល្អ (គ្រួសារ) ក្នុងគ្រួសារ យុវវ័យ គឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយទាំងបច្ចុប្បន្ន និងទៅអនាគត។ ហេតុនេះយុវជន និងកុមារត្រូវ៖
- មានអត្តចរឹតស្លូតបូន សុភាពរាបសារ ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ គោរពកោតខ្លាចចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពោរពេញទៅដោយជីវចលនិយម។
- ជួយមើលថែទាំប្អូនតូចៗ។
- ជួយរំល... | general |
កុងឌីយាក់យល់ថា«ឆន្ទះគឺចំនងរឹងចំនងខ្លាំងដាច់ខាត«ចូរវិភាគ។ | តាមលោកកុងឌីយាក់«ឆន្ទះ គឺចំនង««ឆន្ទះគឺចំនងខ្លាំងដាច់ខាត «។ ទស្សននេះនាំអោយមានភាពច្របូកច្របល់រវាងឆន្ទះនិងចំនង់។ ម៉្យាងទៀត ឆន្ទះមានធម្មជាតិសកម្មនិងស្តែងចេញជាអំពើឯចំនងវិញមានធម្មជាតិអកម្ម ហើយតែងឋិតត្រឹមក្នុងចិត្ត ក្នុងពង្រាងប៉ុណ្ណោះ។ ដូចនេះទស្សនៈនៅក៏មិនសមដែរ។ | general |
តើឆន្ទះនិងចំនងមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? | ចំនងគ្រាន់តែជាសេចក្តីប្រាថ្នា មិនមែនជាអំពើទេតែជាការយល់សប្តិរឺបំនន់។ ធម្មជាតិចំនងគឺអកម្ម។ ដូចនេះឆន្ទះខុសពីចំនង ត្រង់ឆន្ទះស្តែងចេញជាអំពើជាការងារជាសកម្មភាព។ ម៉្យាងទៀតចំនងមានលក្ខណៈច្បាស់លាស់។ ចំនងសំរាប់តែអនាគត់ ឆន្ទះសំរាប់អំពើភ្លាមៗ ក្នុងបច្ចុប្បន្នឆន្ទះតែងប្រកបដោយវិចារណញាណចំនងគ្មានវិចារណញាណទេ។ | general |
តើឆន្ទះ និងកំហំប្រឹងដូចគ្នាឬទេ? ចូរពន្យល់? | ឆន្ទះនិងកំហំប្រឹង មានលក្ខណៈមិនដូចគ្នាទេព្រោះឆន្ទះសំដៅលើអំនាចចិត្តដែលសំរេចអោយធ្វើ ឬមិនធ្វើឯកំហំប្រឹងវិញជាសកម្មភាពផ្លូវកាយដែលដឹកនាំដោយកំលាំងចិត្ត ពោលគឹឆន្ទះស្ថិតនៅក្នុងវិស័យផ្លូវចិត្ត ឯកំហំប្រឹងស្ថិតនៅក្នុងវិស័យផ្លូវកាយ។ ប៉ុន្តែកំហំប្រឹង គ្រាន់តែអាចអោយយើងមើលឃើញ នូវសកម្មភាពរបស់ឆន្ទះតែប៉ុននោះ។ | general |
សេរីអជ្ញាជាអ្វី? | សេរីអជ្ញាក្លាយមកពីពាក្យសេរីផ្សំនិងអាជ្ញា និងអជ្ញាមានន័យថាសេរីភាព ផ្សំនិងអំនាចសំរេចគឺជាអំនាចសំរេចប្រកបដោយសេរីភាពពេញលេញដោយគ្មានការបង្ខិតបង្ខំការរាំង ការជ្រ៊ៀតជ្រែកឬការគាបសង្កត់ណាមួយឡើយ។ | general |
តើទិវាកាកបាទក្រហមកម្ពុជាឆ្នាំ ២០១២ នេះ ជាការប្រារព្ធខួបលើកទីប៉ុន្មាន ក្រោមប្រធានបទអ្វី? | ទិវាកាកបាទក្រហមកម្ពុជា ៨ ឧសភា ឆ្នាំ ២០១២ នេះជាការប្រារព្ធខួបលើកទី ១៤៩ ក្រោមប្រធានបទ “យុវជនកំពុងរួមគ្នាធ្វើសកម្មភាព”។ | general |
តើមានទ្រឹស្តីណាខ្លះ ដែលវិភាគពីប្រភពនៃឆន្ទះ? តើអ្នកយល់យ៉ាងណាដែរចំពោះបញ្ហានេះ? | មានទ្រឹស្តីច្រើនខុសៗគ្នាស្តីពីប្រភពនៃឆន្ទះ។ | general |
ឆន្ទះជាអ្វី? | - ឆន្ទះជាកំលាំងចិត្តដែលជំរុញអោយមនុស្សយើងធ្វើសកម្មភាពប្រកបដោយការត្រិះរិះពិចារណា។
- ឆន្ទះ ជាលំនាំចិត្តដែលតំរងទិសសកម្មភាព មនុស្សឆ្ពោះទៅរកសំរេចបំនងមួយជាក់លាក់ដោយជំនះនូវឧបសគ្គនិងការលំបាកទាំងឡាយ។
ឧទាហរណ៍៖ ការប្តេជ្ញាចិត្តចំរៀនអោយប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាកំរិត២
- គោលបំនងៈប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាកំរិត២
- សកម្មភាពៈ ... | general |
តើឆន្ទះមានទំនាក់ទំនងដូចម្តេចខ្លះ ជាមួយសីលគុណធម៌? | ឆន្ទះ និងសីលគុណធម៌មានទំនាក់ទំនងជិតសិទ្ធិជាមួយគ្នា ព្រោះឆន្ទះជាប្រភពនៃសីលវិជ្ជា ហើយដោយសារឆន្ទះជាប់នឹងលក្ខណៈអំពើនិងអំពើនេះឯងក៏ជាកម្មវត្ថុនៃសីលវិជ្ជា។ ម៉្យាងទៀតមុននឹងសំរេចថាធ្វើអ្វីមួយ គឺឆន្ទះបានថ្លឹងថ្លែងសីលវិជ្ជាជាមូលដ្ឋានគ្រឹះរួចស្រេចទៅហើយ។ គ្មានឆន្ទះគឺគ្មានអំពើហើយក៏គ្មានសីលវិជ្ជាដែរ។ មួយវិញទៀត ឆន្ទះមានតែចំពោះមនុស្សដែល... | general |
ហេតុអ្វីបានជាការបណ្តុះឆន្ទះត្រូវផ្អែកលើការបណ្តុះបញ្ញា? | ការបណ្តុះឆន្ទះ ត្រូវផ្អែកលើកត្តាបណ្តុះបញ្ញាព្រោះថាដើម្បីមានឆន្ទះល្អ លុះត្រាតែមានបញ្ញាកឈ្លាសវៃ។ ដោយនៅក្នុងឆន្ទះ ក៏មានកត្តាបញ្ញា ដើម្បីជាពន្លឺជួយអោយឆន្ទះភ្លឺស្វាង និងបានសំរេចកិច្ចការនីមួយៗ។ ម៉្យាងទៀត បញ្ញាក៏ទាក់ទងនិងការផ្ចង់ស្មារតីដែរ។ ការផ្ចង់ស្មារតីខ្លាំងឬខ្សោយយូរ ឬឆាប់អាស្រ័យលើសុខភាព ឬកំលាំងរបស់យើងមួយផ្នែកដែរ។ ដូចនេះក... | general |
តើកត្តាសញ្ចេតនាទាក់ទង នឹងការបណ្តុះឆន្ទះដូចម្តេចខ្លះ? | សញ្ចេតនាជាកំលាំងខ្លាំងបំផុត សំរាប់បង្កើតឆន្ទះជាកំលាំងចលករមួយសំខាន់បំផុតក្នុងចំនោមកំលាំងចលករទាំងឡាយរបស់ឆន្ទះ។ ព្រោះថា បើមានសុខភាពល្អ មានបញ្ញាតែខ្វះសញ្ចេមតនានោះក៏ឆន្ទះពុំអាចកើតមានដែរ។ ដូចនេះចាំបាច់ត្រូវបណ្តុះសញ្ចេតនាថ្លៃថ្នូរប្រកបដោយគុណសម្បត្តិ ដើម្បីទ្រទ្រង់ឆន្ទះអោយមានលំនឹង។ ត្រូវព្យាយាមរំលាយគុណវិបត្តិផ្សេងៗដូចជា កង្វះឆ... | general |
តើទិវារុក្ខទិវាកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា? ផ្តល់អត្ថន័យយ៉ាងដូចម្តេច? | ទិវារុក្ខទិវាកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១២។ ទិវានេះបានផ្តល់នូវអត្ថន័យដូចជា៖
- ដាស់ស្មារតីរំលឹកដល់ប្រជាជនខ្មែរឱ្យចូលរួមមានការពារនិងអភិរក្សព្រៃឈើ
- ជាការបញ្ជាក់ដល់ប្រជាជនទាំងអស់ឱ្យយល់ដឹងពីផលប្រយោជន៍និងផលប៉ះពាល់ដល់ព្រៃឈើ
- រក្សាបាននូវព្រៃឈើឱ្យនៅគង់វង្ស និងជាការហាមប្រាមដល់ប្រជាជនទូទៅឱ្យយល់ដឹង គឺមិនឱ្យក... | general |
តើការបណ្តុះឧត្តមគតិសង្គមមានប្រយោជន៍អ្វីខ្លះ ដល់ការបណ្តុះឆន្ទះ? | ដោយមនុស្សជាភាវៈសង្គមជាកោសិកាមួយរបស់សង្គមជាផលិតផលរបស់សង្គមដូចនេះ អំពើឆន្ទះត្រូវតែស្របនឹងបទបញ្ជាសង្គម។ បើពុំនោះទេឆន្ទះនឹងត្រូវកំលាំងសង្គមតែតំរូវ ឬរារាំងមិនអោយឆន្ទះសកលគប្បីបណ្តុះជាប្រចាំនៅក្នុងខ្លួននូវឧត្តមគតិសង្គម រឺឧត្តមគតិមនុស្សជាតិដែលមនុស្សលោកតែងតែខិតខំបណ្តុះបណ្តាលដើម្បីជាផលប្រយោជន៍មនុស្សជាតិ។ ដូចនេះកត្តាឧត្តមគតិសង្គម... | general |
ដូចម្តេចហៅថាតំលៃ? | - តំលៃគឹអ្វី ដែលមានតំលៃ ដោយមនុស្សជាអ្នកសន្មត់រឺអ្វីដែលមានតំលៃដោយខ្លួនឯង។
- តំលៃ គឺជាអ្វីដែលគួរអោយរាប់អាន គួរអោយចូលចិត្តអ្វីដែលគួរអោយចង់បានគួរជាទីប្រាថ្នា។
- តំលៃជាសញ្ញាណមួយដែលមានសារៈសំខាន់នៅក្នុងទស្សនវិជ្ជា។ | general |
តើតំលៃសំខាន់ៗ របស់មនុស្សមានអ្វីខ្លះ? | - មតិមួយយល់ថាៈ សំរាប់មនុស្សតំលៃស្ថិតនោលើរូប និងជីវីត។ ទាំងពីរនេះបើមានមួយ អត់មួយក៏ឥតតំលៃដែរ។
- ជួនកាលគេយល់ថាៈ តំលៃរបស់មនុស្ស ស្ថិតនៅលើរាងកាយនិងចិត្ត។
- មតិមួយទៀតយល់ថាៈ សំរាប់មនុស្សមានតំលៃសំខាន់ពីរ គឺតំលៃសំភារៈ រឺតំលៃសេដ្ឋកិច្ចនិង តំលៃគំនិតឬសីលតំលៃ។
- តំលៃសំខាន់ៗរបស់មនុស្សមានៈ តំលៃរូប ឬសាច់ឈាម (សោភ័ណភាព កំលាំង សុខភាព) តំ... | general |
សីលតំលៃជាអ្វី? ហើយអ្វីខ្លះជាសីលតំលៃ? | សីលតំលៃ គឺជាគោលដៅរបស់ខ្លួនសីលញាណ ហើយទាក់ទង់ទៅនឹងអំពើឬ ចរិយារបស់មនុស្សរឺជាតំលៃកើតពីអំពើល្អរបស់មនុស្សក្នុងការគិត និងអនុវត្តន៍។
សីលតំលៃរួមមានៈ កុសល,យុត្តិធម៌ គតិវិញ្ញូ ភាពថ្លៃថ្នូររបស់មនុស្ស សេរីភាព សច្ចភាព ភាពឧត្តុង្គឧត្តម សន្តិភាព និង ស្នេហា។ | general |
តើមានមតិប្លែកគ្នាដូចម្តេចខ្លះ ស្តីពីប្រភពតំលៃ? | - មតិខ្លះយល់ថា ចំនងជាប្រភពនៃតំលៃ ព្រោះគេយល់ថាតំលៃគឺជាទំនាក់ទំនងរវាងវត្ថុមួយ និងប្រធានម្នាក់។ តំលៃកើតឡើងពីកំរិតចំនងបានរបស់មនុស្សទៅលើវត្ថុ។ បើកំរិតចំនងបានមានកំពស់ត្រឹមណា តំលៃនៃវត្ថុនោះក៏មានកំពស់ត្រឹមនោះដែរ។
- មតិខ្លះទៀតយល់ថា គឺជាសញ្ចេតនាទេ ដែលជាប្រភពនៃតំលៃព្រោះតំលៃទាំងឡាយយមានលក្ខណៈជាវេទនារម្មណ៍។
- មតិលទៀតយល់ថាៈ ប្រភពនៃតំ... | general |
តើអ្វីជាប្រភពពិតនៃតំលៃ? | បើពោលថាចំនងរឺសញ្ចេតនារឺសភាវគតិជាប្រភពនៃតំលៃសត្វក៏មានចំនង មានសភាវគិតមានវេទនារម្មណ៍ដែរប៉ុន្តែសតើ្វពុំស្គាល់តំលៃបានឡើយ ហើយមានតែមនុស្សទេ ដែលស្កាល់តំលៃ។ដូចនេះចំនង់សញ្ចេតនាសភាវគតិពុំមែនជាប្រភពនៃតំលៃឡើយ។
តំលៃតំរូវអោយមានទំនាក់ទំនងរវាងប្រធាន និងវត្ថុរវាងកាលនិងអន្តរភាពរវាងអ្វីដែលមានព្រំដែន និងអ្វីដែលជាអនន្តហើយមានតែមនុស្សទេ ដែលអា... | general |
ច្បាប់ជាអ្វី? ក្រមសីលធម៌ជាអ្វី? តើច្បាប់និងក្រមសីលធម៌ខុសគ្នាដូចម្តេចខ្លះ? | ច្បាប់ជាបទបញ្ញាតិកំណត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ ត្រឹមត្រូវសម្រាប់ឲ្យពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរតាម។
- ក្រមសីលធម៌ ជាមាគ៌ាក្នុងការដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ សុចរិតចៀសវាងនូវការប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងទៅលើអ្នកដទៃ។
- ច្បាប់ និងក្រមសីលធម៌ខុសគ្នាត្រង់៖
ក. ច្បាប់
- ល្មើសច្បាប់ត្រូវទទួលទោស
- ចាប់បង្ខំ ឬបង្គា... | general |
អ្នកជាពលេដ្ឋខ្មែរត្រូវធ្វើដូចម្ដេច ដើម្បីឪ្យប្រទេសជាតិឈានឡើងរីកចម្រើនលូតលាសរុងរឿងជានិច្ចនិរត្តន៍? | ដើម្បីឲ្យប្រទេសជាតិឈានឡើង រីកចម្រើនលូតលាស់រុងរឿងក្នុងនាមជាពលរដ្ឋខ្មែរយើងត្រូវ៖
- មានស្មារតីថែក្សាការពារ សម្បត្តិវប្បធម៌ជាតិ
- នាំគ្នាបើកតម្កើងអគ្គសញ្ញាណជាតិ
- ប្រើប្រាស់អ្វីៗ ដែលជាសម្បត្តិវប្បធម៌ជាតិឲ្យច្រើនជាងអ្វីៗដែលជារបស់បរទេស
- បង្កើតស្មារតីអ្វីដែលជារបស់ជាតិខ្លួនឲ្យបានច្រើន ហើយមានលក្ខណៈសុក្រឹត ស្របតាមចំណង់ចំណូលចិត្... | general |
ហេតុអ្វីបានជាក្មេងស្រីចូលរៀនមានចំនួនតិចជាងក្មេងប្រុស? | បានជាក្មេងស្រីចូលរៀនមានចំនួនតិចជាងក្មេងប្រុសគឺ៖
ក. កត្តាទំនៀមទម្លាប់
- ជួយកិច្ចការផ្ទះ
- ជួយរកប្រាក់ចំណូលជួយគ្រួសារ
- រ៉ាប់រងការងារសព្វសារពើព័នួសឳពុកម្តាយ
- ស្ត្រីបង្វិលចង្ក្រានមិនជុំ
- រៀនចេះ ខ្លាចសរសេរសំបុត្រស្នេហា
ខ. ស្ថានភាពគ្រួសារ
- ការចំណាយ៍បើក្មេងស្រីច្រើនជាងក្មេងស្រី
- កូនស្រីផ្ទះមានប្រយោជន៍ជាងក្មេងប្រុស
គ. កត្... | general |
តើរដ្ឋធនុម្មញ្ញនៃរាជាណាចក្រកម្ពុជាមានប៉ុន្មានជំពូក? ហើយមានប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ? | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាន ១៤ ជំពូក ១៣៩ មាត្រា និង ៦ ឧបសម្ព័ន្ធ៖
+ ឧបសម្ព័ន្ធទាំង៦ គឺ៖
- ឧបសម្ព័ន្ធ១ ចែងអំពី “ ទង់ជាតិ “
- ឧបសម្ព័ន្ធ២ ចែងអំពី “ ភ្លេងជាតិ “ (បទនគររាជ)
- ឧបសម្ព័ន្ធ៣ ចែងអំពី “ សញ្ញាជាតិ “ (ព្រះសង្ខារ)
- ឧបសម្ព័ន្ធ៤ ចែកអំពី “ សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ”
- ឧបសម្... | general |
ហេតុអ្វីបានជាការបណ្តុះឆន្ទះចាំបាច់ត្រូវផ្អែកលើកត្តាសរីរាង្គ? | ការបណ្តុះឆន្ទះចាំបាច់ត្រូវផ្អែកលើកត្តាសរីរាង្គព្រោះថាបើរាងកាយមានសុខភាពល្អ កំលាំងលំមាំមួននោះខួរក្បាលដែលជាគ្រឿងទ្រទ្រង់ឆន្ទះមានលំនឹងហើយស្អាតល្អដែរ។ តាមធម្មតា មនុស្សមានសុខភាពល្អមានការអប់រំខាងសញ្ចេតនាថ្លៃថ្លាច្រើនជាមនុស្សប្រកបដោយឆន្ទះ។ បញ្ញានិងឆន្ទះមោះមុតឋិតតែក្នុងរាងកាយមាំមួន និងមានសុខភាពល្អ។ ដូចនេះការបណ្តុះឆន្ទះចាំបាច់ត្... | general |
ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម តើបុគ្គលនីមួយៗទទួលនូវការអប់រំផ្នែកតម្លៃតាមកត្តាណាខ្លះ? | ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម បុគ្គលនីមួយៗទទួលនូវការអប់រំផ្នែកតម្លៃតាមកត្តាមួយចំនួនដូចជា៖
- គ្រួសារគឺជាប្រភពដំបូងនៃការកកើតតម្លៃដោយហេតុថាគ្រួសារមានតួនាទីមូលដ្ឋានក្នុងការអប់រំសីលធម៌ របៀបរបបជំនឿ និងវប្បធម៌សង្គម។
- សង្គម គឺផ្តល់នូវការអប់រំជាចម្បងដោយហេតុថា បរិយាកាសនៅជុំវិញខ្លួនយើងបានបង្ហាញជាក់ស្តែងនូវចិត្តសាស្រ្តសង្គមដែល... | general |
ដូចម្តេចដែលហៅថា ទំនោរផ្ទាល់ខ្លួន? | ទំនោរផ្ទាល់ខ្លួនមនាលក្ខណៈជាបុគ្គលនិយម មានលក្ខណៈខ្ពស់ជាងទំនោរដទៃទៀត ព្រោះជាទំនោរសុំាញុំាជាងគេបំផុតពញរោះមនុស្សម្នាក់ៗមិនដូចគ្នាទេ។ ទំនោរនេះ កើតពីសំយោគនៃទំនោរទាំងអស់ ហើយក៏ជាលទ្ធផលនៃការវិវត្តន៍មួយដែរ។ ឯកំលាំងដែលញុំាអោយមានទំនោរផ្ទាល់ខ្លួនគឺៈ
- សញ្ចេតនាលើសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនៈ ជាទំនោរចង់អោយគេស្រឡាញ់រាប់អាន ចង់ល្បីល្បាញ... | general |
តើវិមានឯករាជ្យកសាងឡើងនៅឆ្នាំណា? ដោយព្រះមហាក្សត្រអង្គណា? ជានិមិត្តរូបបញ្ជាក់ពីអ្វី? មានទីតាំងស្ថិតនៅត្រង់ណានៃរាជធានីភ្នំពេញ? មានកម្ពស់ប៉ុន្មានម៉ែត្រ? មានប៉ុន្មានជាន់? រចនាប្លង់ដោយស្ថាបត្យករខ្មែររូបណា? កសាងឡើងវិញអស់ទឹកប្រាក់ចំនួនប៉ុន្មាន? | វិមានឯករាជ្យ (ភាសាអង់គ្លេស) ត្រូវបានកសាងនៅឆ្នាំ ១៩៥៨ក្នុងរាជ្យ ព្រះបាទនរោត្តម សុរាម្រិត (១៩៥៥ដល់១៩៦០) ជានិមិត្តរូបបញ្ជាក់ថា កម្ពុជាបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥៣។ វិមានឯករាជ្យមានទីតាំងស្ថិតនៅផ្លូវប្រសព្វគ្នារវាងមហាវីថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលទីក្រុងភ្នពេញ។ វិមានឯករាជ្យមានកម្ពស់២០ម៉ែត្រមាន៥ជាន់លំអដោយ... | general |
ចូរបង្ហាញពីទស្សនៈកម្មផលរបស់ព្រះពុទ្ធសាសនា។ | ទស្សនៈកម្មផលរបស់ព្រះពុទ្ធសាសនា មានទំនាក់ទំនងទៅនឹងការវិលកើតវិលស្លាប់នៃមនុស្សសត្វ។ ទស្សនៈពុទ្ធនិយមបានពន្យល់ថាមនុស្សសត្វទាំងឡាយរមែងវិលកើតវិលស្លាប់មិនចេះអស់ មិនចេះហើយក្នុងសំសារៈដែលបណ្ដលមកពីកម្មផល ដែលជាថាមពល ឬ ចំហាយនៃជីវិតចាស់ដែលជិះឥទ្ធិពដល់ជីវិតថ្មីទៀត។
ពាក្យកម្ម មានន័យអំពើ សកម្មភាព ឬ ការងារ កិច្ចការ ដែលមនុស្សម្នាក់ៗបានធ្វ... | general |
តើគោលដៅប្រតិបត្តិក្នុងពុទ្ធសាសនាមានអ្វីខ្លះ? | គោរពប្រតិបត្តិក្នុងពុទ្ធសាសនាមានដូចជា៖
- គោរពព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃ ទុកជាត្រៃសារណគមន៍
- ព្យាយាម ការសិក្សាព្យាយាមរៀនសូត្រ ពន្ធវចនៈធម៌វិន័យឪ្យបានចេះចាំពិតប្រាកដ ហើយប្រតិបត្តិតាមដើម្បីបានមធ្យោបាយ កសាងខ្លួនឪ្យបានល្អ
- បំពេញទាន ធ្វើសីល សមាទិ បញ្ញាដែលវិធីមាគ៌ាអប់រំ ទូន្មានកាយ វាចា ចិត្តឪ្យបានល្អ ប្រាសចាកលោភៈ ទោសៈ មោហៈ ... | general |
តើវប្បធម៌អូស្រ្ដូអាស៊ីមនាលក្ខណៈសំខាន់ដូចម្ដេចខ្លះ? | វប្បធម៌អូស្រ្ដូអាស៊ីមានលក្ខណៈសំខាន់ដូចជា៖
- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចេញទឹកក្នុងស្រែ
- ចេះប្រើប្រាស់គោក្របី និងប្រដាប់ធ្វើស្រែ
- ចេះស្នលោហៈធាតុ
- ស្នាក់ជំនាញខាងនាវាចរណ៍
- ចាត់ទុកស្រ្ដីជាធំក្នុងគ្រួសារ និងសង្គម
- មានជំនឿថាមនុស្សស្លាប់ទៅមិនសាបសូន្យឡើង គឺមានព្រលឹងចាប់ ជាតិជាថ្មីទៀត
- គោរពទឹកកន្លែងណាដែលខ្ពស់ដូចជានៅភ្នំ... | general |
តើទំនៀមទម្លាប់គ្រួសារបុរាណខ្មែរនិយមឪ្យកូនប្រុសសាងផ្នួស កូនស្រីចូលម្លប់ មានអត្ថន័យយ៉ាងខ្លះ? | ទំនៀមទម្លាប់គ្រួសារបុរាណខ្មែរនិយមឪ្យកូនប្រុសផ្ទួសកូនស្រីមូលម្លប់មានអត្ថន័យដូចជា៖
អត្ថន័យនៃការកសាងផ្ទួស
- បូសរៀន ដើម្បីសងគុណឪពុកម្ដាយដែលមនុស្សខ្មែរមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា សងម្ដាយ ១២ សងម្ដាយឪពុក ២១៖
- បួសសាមណេរសងគុណម្ដាយ
- បួសភិក្ខុ សងគុណឪពុក
- បួសដើម្បីទទួលការអប់រំចៅអធិការវត្តគ្រួបាអាចារ្យផ្លូវលោក និងធម៌
- មានចំណេ... | general |
តើមានមូលហេតុអ្វីខ្លះ បណ្ដាលឪ្យមនុស្សមានការផ្លាស់ប្ដូរសាសនា? | មូលហេតុបណ្តាលឲ្យមនុស្សមានការផ្លាស់ប្តូរសាសនាមានដូចជា៖
- កត្តាសេដ្ឋកិច្ច
- កត្តានយោបាយ
- កត្តាបម្រែបម្រួលសង្គម
- ភ្លើងសង្គ្រាម
- និងបុគ្គលខ្លួនឯង។ | general |
តើយុវជនមានប្រយោជន៍អ្វីខ្លះចំពោះសង្គមជាតិ? | យុវជនមានប្រយោជន៍ចំពោះសង្គមជាតិដូចជា៖
- យុវជនជាទំពាំងស្នងឫស្សីដូចនេះពួកគាត់អាចថែរក្សានូវអ្វីៗគ្រប់បែបយ៉ាងដែលបានបន្សល់ទុកពីដូនតា
- យុវជនជាសរសរទ្រងរបស់ប្រទេសជាតិ
- យុវជនជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ
- យុវជនជាភ្នាក់ងារសម្រាប់ចែកចាយ ព័ណ៍មាន និងភ្នាក់ងារនៃសង្គមនីយកម្ម
- យុវជនអាចចូលរួមគ្រប់សកម្មភាពក្នុងសង្គម។ ... | general |
តើយុវជនដែលជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចម្ដេចខ្លះ? | យុវជនដែលជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចជា៖
- មានសុខភាពល្អ រាងកាយមាំមួន
- មានគំនិតផ្តួចផ្តើម បង្កើតថ្មី ចេះរៀបចំផែនការ
- ចេះចាត់ចែងការងារ យល់ទុក្ខធុរៈសមាជិក
- មានប្រាជ្ញាឈ្លាសវៃ ចេះក្តាប់បាននូវកាលៈទេសៈ
- ក្លាហានមានឆន្ទៈមោះមុត ហ៊ានតស៊ូអំណត់ព្យាយាម
- មានប្រជាប្រិយភាពមានទំនាក់ទំនងល្អពីថ្នាក់លើរហិតដល់ថ្នាក់ក្រោម
- ម៉ឺងម៉... | general |
តើស្ថាប័នតុការមានអ្វីខ្លះភារកិច្ចអ្វីខ្លះ? | ៣. ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជាអ្នកជ្រើសព្រះមហាក្សត្រថ្មីនៃរាជព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរ ក្រោយពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត។
សមាភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានដូចជា៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្តេចព្រះសង្ឃរាជទាំងពីរគណៈ
- អនុប្រធានទី១ និងទី២នៃព្រឹទ្ធសភា
- ... | general |
តើសមាសនៃរាជរដ្ឋាភិបាលមានអ្នកណាខ្លះ? | សមាភាពនៃរាជរដ្ឋាភិបាលមានដូចជាៈ
- នាយករដ្ឋមន្ត្រី
- បនាយករដ្ឋមន្ត្រី
- ទេសរដ្ឋមន្ត្រី
- រដ្ឋមន្ត្រី
- រដ្ឋលេខាធិការ។ | general |
តើនាយករដ្ឋមន្ត្រីមានតួនាទី និងសមត្ថភាពអ្វីខ្លះ? | នាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចដូចជា៖
- នាយករដ្ឋមន្ត្រីមានតួនាទីដឹកនាំអង្គប្រជុំ ហើយអាចប្រគល់ភារកិច្ចឧទបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន
- នាយករដ្ឋមន្ត្រីអាចចែករំលែកអំណាច របស់ខ្លួនទៅឲ្យ ឧបនាយករដ្ឋមទីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន
- នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលមានភារកិច្ចទទួលខុសត្រូវរួមជាមួយស... | general |
តើក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចអ្វីខ្លះ? | ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចដូចជា៖
- ជាអ្នកតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ជម្រុញយ៉ាងសកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំ សង្កាត់ និងសុខមាលភាព
- ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវធនធានទាំងអស់ដើម្បីសសេចក្តីត្រូវការរបស់ឃុំ សង្កាត់ និងប្រជាជន
- សេវសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវ
-... | general |
តើរបបមាតាធិបតេយ្យមានកំណើតពីពេលណាមក? ចូររកភស្ដុតាងមកបញ្ជាក់ពីររបបនេះមាននៅកន្លែងណា? | របបមាតាធិបតេយ្យមានកំណើតតាំងពីសម័យព្រះនាងលីវយីគ្រប់គ្រងប្រទេសក្នុងគ្រិស្តសករាជទីមួយសម័យហ្វូណននគរភ្នំ។ របបនេះរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះដូចខាងក្រោមនេះ
- នៅក្នុងភាសាខ្មែរមានប្រើផ្នត់ដើមដូចជាៈ មេ មេទ័ព មេឃុំ មេដំបូល មេគ្រួសារ មេចោរ....ជាដើម។
- ក្នុងវិស័យអាពាហ៍ពិពាហ៍ ប្រុសទៅដណ្តឹងស្រី ព្រះថោងតោងស្បៃនាងនាគ រៀបអាពាហ៍នៅ... | general |
តើព្រះពុទ្ធសាសនាហើយយាន និងមហាយានខុសគ្នាយ៉ាងណាខ្លះ? | ព្រះពុទ្ធសាសនាហីនយាន និងមហាយាទខុសគ្នាត្រង់
+ ព្រះពុទ្ធសាសនាហីនយាន (ត្បូង)
- ហីនយានជាយានតូចនាំសត្វលោកទៅកាន់ត្រើយទិព្វាន
- គ្រងស្បង់ចីវរពណ៌លឿង
- គោរពពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធ
- វិន័យតឹងតែង
- គោរពគម្ពីរព្រះត្រៃបិដក
- បំណងទៅកាន់ទិព្វាន និងព្រះអរហន្ត
- ភិក្ខុទើបអាចទៅកាន់ទិព្វានបាន
- ជឿទៅលើកម្លាំងខ្លួន អត្តាហិ អត្... | general |
ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ៥ ប្រការជាប្រចាំអស់រយៈពេល ៤៥ ឆ្នាំ។ តើពុទ្ធកិច្ច ៥ ប្រការនេះមានអ្វីខ្លះ? | ពុទ្ធកិច្ច៥ ប្រការនេះមានដូចជា៖
- ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ
- ពេលរសៀលទ្រង់និមន្តសំដែងធម៌ទេសនា
- ពេលព្រលប់ទ្រង់ប្រគេនឱវាទដល់ភិក្ខុសង្ឃ
- នៅពេលកណ្តាលអាធ្រាត្រទ្រង់ដោះស្រាយប្រស្នាជាមួយពួកទេវតា
- នៅពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលមានភព្វនិងឥតភ័ព្វ។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.