question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើញាតិការទាំង៧សន្ដានមានអ្វីខ្លះ?
ញាតិការទាំង៧សន្ដានមាន៖ ១. តាទួតយាយទួត ២. តាយាយ ៣. ឪពុកម្ដាយ ៤. ខ្លួនឯង ៥. កូន ៦. ចៅ ៧. ចៅទួត។
general
ចូរនិយាយពីទ្រឹស្ដីលោកធាតុវិទ្យា នៅក្នុងព្រះពុទ្ធសាសនា។
នៅក្នុងទ្រឹស្ដី ពិភពលោកនេះមានទ្វីប៤ គឺ ជម្ភូទ្វីបនៅខាងត្បូង អបរគោយានទ្វីបនៅខាងលិច ឧត្តរកុរុទ្វីបនៅខាងជើង និងបុព្វវិទេហៈទ្វីបនៅទ្វីបខាងកើត។ ដែលទ្វីបនីមួយៗ ខ័ណ្ឌដាច់ដោយមហាសមុទ្រ និងមានភ្នំព្រះសុមេរុនៅចំកណ្ដាលទ្វីបទាំង៤ ដែលជាលំនៅឋានរបស់ទេវតាទាំងឡាយ។
general
ចូរនិយាយពីទ្រឹស្ដីលោកធាតុវិទ្យា នៅក្នុងសាសនាព្រាហ្មណ៍?
ទ្រឹស្ដីលោកធាតុវិទ្យា នៅក្នុងសាសនាព្រាហ្មណ៍ គឺ មានទ្វីប៤ នៅជុំវិញ ភ្នំព្រះសុមេរុ ហើយទ្វីបនីមួយ ខ័ណ្ឌចែកដាច់ដោយមហាសមុទ្រ។ ទ្វីបខាងកើតមានរាងមូល ទ្វីបខាងត្បូងមានរាងជាកន្លះរង្វង់ ទ្វីបខាងលិចមានរាងជាត្រីកោណ ទ្វីបខាងជើងមានរាងចតុកោណ។ ភ្នំព្រះសុមេរុ គឺនៅចំកណ្ដាលទ្វីបលោកទាំង៤ និងជាលំនៅឋានរបស់អាទិទេពទាំងឡាយ។
general
ចូរនិយាយពីលក្ខណៈសម្គាល់ មួយចំនួនរបស់ព្រះពុទ្ធសាសនា ហីនយាន និងមហាយាន។
ព្រះពុទ្ធសាសនា ហីនយាន៖ - នមស្សការចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ - ពុទ្ធរូប១អង្គ និង បញ្ចវគ្គីភិក្ខុទាំង៥ - បដិមា ឬគំនូរ ព្រះពុទ្ធរូបទាំង៥ព្រះអង្គ - គោរពប្រតិបត្តិតាមគម្ពីរព្រះត្រៃបិដក - ព្រះពុទ្ធរូបចូលនិព្វាន - ការប្រាថ្នាយកនិព្វានជាធំ - និយាយពីអនិច្ចំ ទុក្ខំ អនត្តា - គម្ពីរសាសនាប្រើភាសាបាលី...។ ព្រះពុទ្ធសាសនា មហាយាន៖...
general
តើពាក្យថា “គរុកោសល្យ “ មានន័យយ៉ាងដូចម្ដេច?
គរុកោសល្យ មានន័យថាការឈ្លាសវៃរបស់គ្រូ សេចក្ដីប៉ិនប្រសប់សម្រាប់គ្រូ ឬគឺជាវិទ្យាសាស្រ្ដសិក្សាអំពីការអប់រំនិងច្បាប់របស់ការអប់រំ (មានកម្មវត្ថុសិក្សា ច្បាប់ជាសត្យានុម័ត)។
general
តើគ្រូឬសាស្រ្ដចារ្យ ត្រូវគេសង្រ្គោះសិស្សដោយធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?
គ្រូឬសាស្រ្ដចារ្យ ត្រូវគេសង្រ្គោះសិស្សដោយធម៌៥យ៉ាង៖ សុវនីតំនេន្ដិៈគ្រូគប្បីទូន្មានសិស្សឲ្យបានល្អ។ សុកហិតំគាហាបេន្ដិៈគ្រូញុំាងសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ។ សព្វសប្បោសុតំសមក្ខាយិនោភវន្ដិៈគ្រូគប្បីបង្ហាត់សិល្ប៍វិជ្ជាឲ្យអស់មិនលាក់ទុក។ បច្ចេសុបដិវេទេន្ដិៈ គ្រូតែងលើកតម្កើងសិស្សណាដែលចេះ។ ទិសាសុបរិត្តានំករោន្ដិៈ គ្រូតែងតែពន្យល់...
general
តើសិស្សមានតួនាទី គោរពប្រតិបត្តិគ្រូ ឬសាស្រ្ដចារ្យប៉ុន្មានយ៉ាង? ដូចម្ដេចខ្លះទៅ។
សិស្សមានតួនាទីគោរពប្រតិបត្តិគ្រូ ឬសាស្រ្ដចារ្យដូចតទៅ៖ ឧដ្ឋានេនៈសិស្សត្រូវក្រោកឈរទទួលក្នុងវេលាគ្រូបាអាចារ្យដើរមក លុះដល់គ្រូធ្វើដំណើរត្រឡប់ទៅវិញត្រូវជូនដំណើរឲ្យផុតរបងផ្ទះទើបគួរហើយចាំត្រឡប់មកវិញ។ ឧបដ្ឋានេនៈសិស្សត្រូវចូលទៅបម្រើ លោកបានដល់ការរៀបចំគ្រឿងចង្ហាន់ ទឹកក្ដៅ ទឹកត្រជាក់ ប្រសិនបើមានការរវល់ មិនត្រូវព្រងើយកន្ដើយគេចវេស ដ...
general
តើកម្មវត្ថុសិក្សារបស់គរុកោសល្យមានអ្វីខ្ល?
កម្មវត្ថុសិក្សារបស់គរុកោសល្យមាន៖ - ហេតុការណ៍ (Faits) បាតុភូត (Phenomenes) លំនាំរបស់អប់រំទូទៅ និងដោយឡែកស្នាដៃអប់រំសម្រាប់យុវវ័យ សម្រាប់សំដែងចេញបានជាក្រឹត្យក្រមសត្យានុម័ត (Los Objective)។ - ឈរលើមូលដ្ឋាន នៃក្រឹត្យក្រមទាំងនេះ គេបានតម្រង់ទិសដំណើរការអភិវឌ្ឍរបស់វិស័យអប់រំ ដោយអនុលោមតាមសំណូមពររបស់សង្គមសម្រាប់សម័យកាល នីមួយៗនៃប្រ...
general
តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន?
គរុកោសល្យមានតួនាទីដូចតទៅ៖ - ផ្ដើមចេញពីហេតុការណ៍ជាក់ស្ដែង (Faits Concrets) នៃការអប់រំនិងតម្រូវការរបស់សង្គម (Besons Sodaux) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍ និងក្បួនច្បាប់នៅក្នុងប្រតិបត្តិរបស់ការអប់រំ។ - បន្សល់ទុកជាកេរ្ដិ៍មត៌កនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតៀន ទៅលើចំណុចខ្វះខាត និងធ្វើឲ្យសម្បូរបែបនូវលទ្ធ...
general
ចូរឲ្យតម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ។
តម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ៖ - វត្ថុបំណងនៃការអប់រំៈ បណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋឲ្យក្លាយទៅជា បញ្ញវន្ដ ដែលមានសីលធម៌ល្អ និងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត។ - តួនាទីរបស់គ្រូបង្រៀន សាស្រ្ដាចារ្យៈ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេស និងសកម្មភាពសិក្សារបស់សិស្ស។ គុណភាពអប់រំដែលសម្រេចបាន ត្...
general
តើសង្គមមានសំណូមពរនិងសេចក្ដីសង្ឃឹមបែបណាខ្លះដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀននិងសាស្រ្ដាចារ្យ?
ចំពោះគ្រូបង្រៀននិងសាស្រ្ដាចារ្យ សង្គមមានសំណូមពរ និងសេចក្ដីសង្ឃឹមដូចតទៅ៖ - គ្រូបង្រៀន និងសាស្រ្ដាចារ្យ ក្នុងសង្គមត្រូវមានទស្សនៈអប់រំដោយឈរលើមូលដ្ឋាននៃមាត្រារបស់រដ្ឋធម្មនុញ្ញ (Constdution) និងគោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល។ គ្រូបង្រៀន និងសាស្រ្ដាចារ្យ មិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និងអប់...
general
តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀនឬសាស្រ្ដាចារ្យមានប៉ុន្មានយ៉ាង? យ៉ាងដូចម្ដេចខ្លះ?
តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្រ្ដាចារ្យមាន៦យ៉ាងគឺ៖ - គុណសម្បត្តិខាង ចិត្ត-គរុកោសល្យ - គុណសម្បត្តិខាង វិធីសាស្រ្ដបង្រៀន - គុណសម្បត្តិខាង ផ្នែកកម្រិតវប្បធម៌ - គុណសម្បត្តិខាង បទពិសោធន៍ក្នុងការបង្រៀន - គុណសម្បត្តិខាង សេចក្ដីព្យាយាម និងការអត់ធ្មត់ - គុណសម្បត្តិខាង ផ្នែកសិល្បៈគរុកោសល្យក្នុងការបង្រៀន និងការ...
general
គ្រូបង្រៀនក៏ដោយ សាស្រ្ដាចារ្យក៏ដោយ ត្រូវប្រកាន់ឥរិយាបថយ៉ាងដូចម្ដេចខ្លះ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀន និងក្នុងមជ្ឈដ្ឋានសង្គម?
ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀន និងក្នុងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖ - មានទំនាក់ទំនងល្អជាមួយសហសេវិក - មានទំនាក់ទំនងយ៉ាងប្រសើរជាមួយថ្នាក់ដឹកនាំសាលាគណៈនាយកដោយមិនប្រកាន់ឋានៈវណ្ណៈឬតួនាទី - ចេះជួយយកអាសាគ្នាទៅវិញទៅមក ស្រឡាញ់រាប់អានគ្នាជាភាតរភាព នោងប្រកបដោយសេចក្ដីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់ មានសន្ដានចិត្តល្អជ...
general
ដើម្បីបង្រៀនល្អ និងឲ្យសិស្សល្អ តើគ្រូបង្រៀន ឬសាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះជាមូលដ្ឋានគ្រឹះ?
ដើម្បីបង្រៀនល្អ និងឲ្យសិស្សល្អ គ្រូបង្រៀន ឬសាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះមួយចំនួនដូចជា៖ - ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ ដែលសិស្សបានរៀនរួចហើយ - សម្រួលខ្លឹមសារមេរៀន ទៅតាមកកម្រិតយល់ដឹងរបស់សមូហភាពសិស្សនិស្សិត - ក្នុងការកសាងខ្លឹមសារឯកសារនិងបកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់ គ្រូ ឬគរុអាចប្រើវិធី...
general
ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និងការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ តើសាស្រ្ដាចារ្យ ឬគ្រូបង្រៀនត្រូវប្រើល្បិចល្អៗយ៉ាងណាខ្លះទៅ?
ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និងការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ គ្រូបង្រៀន ឬសាស្រ្ដាចារ្យត្រូវ៖ - យល់ច្បាស់ និងស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និងសម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀននិងរបៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា - កុំទាន់បង្ហាញចំណងជើងមេរៀន - សរសេរអក្សរ លេខ ឬគូររូបលើក្ដា...
general
តើគរុកោសល្យមានតួនាទីយ៉ាងណាខ្លះក្នុងការបង្រៀន និងការអប់រំ?
ក្នុងការបង្រៀន និងការអប់រំគរុកោសល្យមានតួនាទីដូចតទៅ៖ - ស្រាយបំភ្លឺគោលការណ៍ និងក្បួនច្បាប់ក្នុងការប្រតិបត្តិរបស់វិស័យអប់រំ - បន្សល់ទុកជាកេរ្ដិ៍មត៌កនូវប្រពៃណីដ៏ល្អរបស់សាលារៀនពីសម័យដើម - លើកឡើងជាគោលការណ៍ទិតៀនទៅលើចំណុចខ្វះខាត និងធ្វើឲ្យលទ្ធកម្មថ្មីនៃចំណេះដឹងរបស់សិស្សឲ្យសម្បូរបែប - ប្រឆាំងជានិច្ចនូវភាពអន់ខ្សោយហួសសម័យក្នុងការ...
general
តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន?
កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបានរួមមាន៖ - ការខ្វែងគំនិតគ្នា - ការមិនចុះសម្រុងនឹងគ្នា - ការមិនទុកចិត្តរវាងគ្នានឹងគ្នា - ការច្រណែនឈ្នានីសគ្នា - ការនិយាយដើមអាក្រក់រវាងគ្នានឹងគ្នា - ការគុំគួន គំនុំព្យាបាទនឹងគ្នា - ការខ្វះនូវសេចក្ដីថ្លៃថ្នូរនៅក្នុងខ្លួន - ការបន្ដុះបង្អាប់ដាក់គ្នា - ការអួតអាង...
general
តើលោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បីណាខ្លះដែលសិក្សាស្រាវជ្រាវលើទ្រឹស្ដីបង្រៀនមុនគេ?
លោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បីដែលសិក្សាស្រាវជ្រាវលើទ្រឹស្ដីបង្រៀនមុនគេរួមមាន៖ - លោក កូមិនស្គី - លោក ហ្សង់ហ្សាក់រូសូ - លោក ដេកាត - លោក ឡូកុង - លោក ប៉ូស្ដាតឡូស៊ី - លោក ឌិសស្កុកវ៉ូ - លោក អ៊ឺហូស្បា - លោក អ៊ូជិនស្គី - លោក ដេលីនស្គី - លោក សូមីសែបស្គី - លោក ដេប្រូលីបូ - លោក នីតូឡៃតុលស្ដយ។
general
តើបារាយយសោធរតដាក កសាងឡើងដោយស្ដេចអង្គរណា? មានទំហំប៉ុន្មាន? គេកសាងអ្វីនៅកណ្ដាលបារាយនេះ?
បារាយយសោធរតដាក កសាងឡើងដោយព្រះបាទយសោវម៌្មទី១ នៅជ្រុងឦសានរាជធានីដែលមានទំហំបណ្ដោយ៧គ.មxទទឹង១.៨គ.ម។ នៅកណ្ដាលបារាយណ៍ ព្រះបាទរាជេន្រ្ទវម៌្មទី២ បានកសាងប្រាសាទមេបុណ្យខាងកើត នៅឆ្នាំ៩៥២គ.ស ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ទ្រង់។
general
តើប្រាសាទបាយ័ន កសាងដោយស្ដេចអង្គរណា? នៅឆ្នាំណា? តើមានលក្ខណៈអ្វីខុសពីគេ?
ប្រាសាទបាយ័ន កសាងដោយព្រះបាទជ័យវម៌្មទី៧ ពីឆ្នាំ១១៨១-១២១៨គ.ស។ ប្រាសាទនេះមានប្រាង្គមុខ៤ចំនួន៥៤ ដែលតំណាងឲ្យព្រះភ័ក្រ្កព្រះលោកេស្វរៈ ក្នុងព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះមិនមានតម្កល់សិវលិង្គទៀតទេ គឺតម្កល់ពុទ្ធិបដិមា មានកម្ពស់ជិត៤ម៉ែត្រ នៅក្នុងប្រាសាទដែលគេហៅថាលិទ្ធិថ្មីនេះថា ពុទ្ធរាជ។
general
តើប្រាសាទអង្គរវត្ត កសាងដោយស្ដេចអង្គណា? នៅឆ្នាំណា? កសាងរួចស្រេចឬទេ? ស្ដេចអង្គណាកសាងបង្ហើយ?
ប្រាសាទអង្គរវត្ត កសាងឡើងដោយដោយព្រះបាទសូរ្យវម៌្មទី២ ពីឆ្នាំ១១១៣-១១៥០គ.ស។ ប្រាសាទនេះកសាងពុំបានរួចស្រេចទេ នៅឆ្នាំ១៥៤៦-៦៤ ព្រះបាទច័ន្ទរាជា បានជុសជុល កសាងបន្ថែម និងបានឆ្លាក់បង្ហើយចម្លាប់ពីផ្ទាំងនៅជ្រុងឦសាន។
general
តើក្នុងរាជស្ដេចណាដែលបានអញ្ជើញអាទិទេព មជ្ឈឹមទាំងអស់ ទៅគង់នៅប្រាសាទព្រះវិហារ?
គឺព្រះបាទសូរ្យវម៌្មទី១ បានអញ្ជើញព្រះភទ្រេស្វរៈនៃលិង្គបុរៈ (វត្តភូ) និងពីសូយ៌្យាទ្រិ (ភ្នំជីសូរ) មកសណ្ឋិតនៅប្រាសាទភ្នំព្រះវិហារ គឺស្រីខិរីស្វារៈ។
general
តើបញ្ចសីល ឬសីល៥របស់ព្រះពុទ្ធមានអ្វីខ្លះ?
បញ្ចសីល ឬសីល៥របស់ព្រះពុទ្ធមាន៖ ១. កុំសម្លាប់សត្វដែលមានជីវិត ២. កុំកាន់យករបស់អ្នកដទៃ ដែលគេមិនបានឲ្យដោយកាយ និងវាចា ៣. កុំប្រព្រឹត្តខុសក្នុងកាមទាំងឡាយ (កុំសេពកាមជាមួយបុរសស្រ្តី ដែលមានម្ចាស់) ៤. កុំនិយាយកុហក (ទាំងចេតនា និងអចេតនា) ៥. កុំសេពគ្រឿងស្រវឹងទាំងឡាយ។
general
តើខ្មែរ ខ្ចីអក្សរអ្នកណាមកប្រើ?
ខ្មែរបានខ្ចីអក្សរឥណ្ឌាខាងត្បូងមកប្រើ គឺអក្សរបល្លវៈ និងចាលុក្សៈ។
general
តើអក្សរខ្មែរ មានការវិវត្តប៉ុន្មានដំណាក់កាល? ចូរឧទាហរណ៍។
អក្សរខ្មែរ មានការវិវត្ត១០ដំណាក់កាល រហូតមកដល់បច្ចុប្បន្ននេះ។
general
តើខ្មែរចាប់ផ្តើម សរសេរអក្សរនៅស.វទីប៉ុន្មាន?
ខ្មែរចាប់ផ្តើមចារសិលាចារឹក នៅស.វទី៣នៃគ.ស។
general
តើនៅសម័យហ្វូណន មានសិលាចារឹកប៉ុន្មានផ្ទាំង? អ្វីខ្លះ?
នៅសម័យហ្វូណន មានសិលាចារឹកចំនួន៤ផ្ទាំងគឺ៖ ១. សិលាចារឹកវ៉ូកាញ់ (នៅខេត្តញ៉ាត្រាង កម្ពុជាក្រោម)។ ២. សិលាចារឹកទន្លេបាទី (ខេត្តតាកែវ)។ ៣. សិលាចារឹកអ្នកតាដំបងដែក។ ៤. សិលាចារឹកប្រាសាទ៥ល្វែង។
general
តើសិលាចារឹកណាដែលមានចុះកាលបរិច្ឆេទមុនគេបង្អស់? នៅឆ្នាំណា?
សិលាចារឹកដែលមានចុះកាលបរិច្ឆេទមុនគេបង្អស់នៅកម្ពុជាគឺ សិលាចារឹកទួលវត្តគំនូរ K.៦០០ ឆ្នាំ៥៣៣មហាសករាជ ថ្ងៃ១៣កើត ខែមាឃ បុស្ស នក្សត្រ (ព្រះចន្ទស្ថិតនៅផ្កាយបុស្ស) ត្រូវនឹងឆ្នាំ៦១២ គ.ស។
general
តើស្តេចអង្គណាដែលបាកែច្នៃអក្សរពីបល្លវៈ និងចាលុក្សៈ មកជាលក្ខណៈអក្សរខ្មែរ?
គឺព្រះបាទយសោវម៌្មទី១។
general
តើប្រាសាទណាខ្លះ ដែលកសាងក្នុងរចនាបថភ្នំដា?
ប្រាសាទដែលកសាងក្នុងរចនាបថភ្នំដា កសាងក្នុងស.វទី៥-៧ ដូចជា៖ - រូងភ្នំ ឬរូងគុហា នៅចង្កេះភ្នំដា - ប្រាសាទអាស្រមមហាឥសី - ប្រាសាទគុកព្រះធាតុ (កំពង់ចាម ភ្នំហាន់ជ័យ) - ប្រាសាទគុកព្រះធាតុ (នៅសម្បូណ៌ព្រៃគុក)។
general
តើប្រាសាទណាខ្លះស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុក?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុកកសាងនៅស.វទី៧ មានដូចជា៖ - ក្រុមប្រាសាទសម្បូណ៌ចែកចេញជា៖ ១.ក្រុមប្រាសាទខាងត្បូង ឬក្រុមប្រាសាទយាយព័ន្ធ ២.ក្រុមប្រាសាទកណ្តាល ឬក្រុមប្រាសាទតោ ៣.ក្រុមប្រាសាទខាងជើង - ក្រុមប្រាសាទឫស្សីរលៀក - ក្រុមប្រាសាទរបងរមាស។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថកំពង់ព្រះ?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថកំពង់ព្រះកសាងនៅស.វទី៨ មាន៖ - ប្រាសាទកំពង់ព្រះ - ប្រាសាទអកយំ - ប្រាសាទភូមិប្រាសាទ - ទ្វារខាងលិចនៃប្រាសាទស្រីគ្រប់លក្ខណ៍...។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថគូលែន?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថគូលែនកសាងនៅដើមស.វទី៩ មានដូចជា៖ - ប្រាសាទគោកចក - ប្រាសាទព្រៃមន្ទីរ - ប្រាសាទគោកពោធិ៍ - ប្រាសាទអកយំ - ប្រាសាទដំរីក្រាប - ប្រាសាទអូរផ្អុង - ប្រាសាទខ្ទីងស្លាប់ - ប្រាសាទរូបអារក្ស - ប្រាសាទអ្នកតា - ប្រាសាទអូរថ្មដាប់ - ប្រាសាទគគីរ - ប្រាសាទអារាមរោងចិន - ប្រាសាទតាក្រហម - ប្រាសាទតោ (នៅសម្បូណ៌ព្រៃគុក)....
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថព្រះគោ?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថព្រះគោកសាងនៅចុងស.វទី៩ មានដូចជា៖ - ប្រាសាទព្រះគោ - ប្រាសាទបាគង - ប្រាសាទលលៃ។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបាខែង?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថបាខែង កសាងនៅចុងស.វទី៩ និងដើមស.វទី១០មានដូចជា៖ - ប្រាសាទភ្នំបាខែង - ប្រាសាទភ្នំក្រោម - ប្រាសាទភ្នំបូក - ប្រាសាទភ្នំដី - ប្រាសាទក្រវ៉ាន់ - ប្រាសាទបក្សីចាំក្រុង...។
general
តើបុគ្គលដែលបានសម្រេចធម៌ទាំង៩នេះ នឹងដឹងខ្លួនលោកថា បានសម្រេចដែរឬទេ?
មិនដឹងថាខ្លួនលោកបានសម្រេចធម៌ទេ មានតែបុគ្គលដែលបានសម្រេចព្រះអរហត្តមគ្គ និងផលទេ ទើបដឹងខ្លួនលោកថាបានសម្រេចធម៌។ ចំណែកបុគ្គល៦ពួកទៀត មានតែព្រះសម្មាសម្ពុទ្ធទេទើបដឹងបាន។
general
ប្រាសាទស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍ កសាងនៅពាក់កណ្តាលស.វទី១០មានដូចជា៖
- ក្រុមប្រាសាទទាំងអស់នៅកោះកេរ្តិ៍ - ប្រាសាទនាងខ្មៅ (ខេត្តតាកែវ) - ប្រាសាទជើងអង (ខេត្តកំពង់ចាម)...។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថឃ្លាំង?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថឃ្លាំង កសាងនៅចុងស.វទី១០ និងដើមស.វទី១១ មានដូចជា៖ - ក្លោងទ្វារនៃព្រះរាជវាំង - ផ្នែកមួយនៃប្រាសាទព្រះវិហារ - ប្រាសាទគុកនគរ - ប្រាសាទភ្នំធំ - ប្រាសាទកំពែងណយ (ប្រទេសថៃ) - ប្រាសាទតាកែវ - ប្រាសាទឃ្លាំងខាងជើង - ប្រាសាទឃ្លាំងខាងត្បូង - ប្រាសាទភិមានអាកាស - ប្រាសាទភ្នំជីសូរ្យ - ប្រាសាទព្រះខ័នកំពង់ស្វាយ - ...
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបាពួន?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថបាពួន កសាងនៅ ពាក់កណ្តាលស.វទី១១ មានដូចជា៖ - ប្រាសាទមេបុណ្យខាងលិច - ប្រាសាទបាពួន - ប្រាសាទវត្តខ្នា (សៀមរាប) - ប្រាសាទខ្នាសែនកែវ (ខេត្តព្រះវិហារ) - ប្រាសាទឯកភ្នំ...។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត កសាងនៅក្នុងស.វទី១២ មានដូចជា៖ - ប្រាសាទអង្គរវត្ត - ប្រាសាទធម្មនន្ទ - ប្រាសាទព្រះពិធូ - ប្រាសាទចៅសាយទេវតា - ប្រាសាទបន្ទាយសម្រែ - តួប៉មខាងលើនៃប្រាសាទបាគង - ប្រាសាទបឹងមាលា - ប្រាសាទព្រះខ័នកំពង់ស្វាយ (ផ្នែកកណ្តាល) - ប្រាសាទភិម៉ៃ - ប្រាសាទបាលិល័យ្យ...។
general
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបាយ័ន?
ប្រាសាទ ស្ថិតនៅក្នុងរចនាបថបាយ័ន កសាងនៅក្នុងស.វទី១២ និងទីស.វទី១៣ មានដូចជា៖ - ប្រាសាទបាយ័ន - ប្រាសាទព្រះខ័ន - ប្រាសាទតាព្រហ្ម (សៀមរាប) - ប្រាសាទតាព្រហ្ម (ទន្លបាទី តាកែវ) - ប្រាសាទបន្ទាយក្តី - ប្រាសាទសួរព្រ័ត្រ - ប្រាសាទនាគព័ន្ធ - ប្រាសាទជល់ដំរី - ប្រាសាទវត្តនគរ (កំពង់ចាម) - ប្រាសាទបាណន់ (បាត់ដំបង) - ប្រាសាទតានៃ - ប្រាសាទ...
general
ចូរនិយាយពីរាជធានី ឆ្នាំ សម័យកាល តាំងពីសម័យហ្វូណន រហូតមកដល់បច្ចុប្បន្ន។
រាជធានីរបស់ខ្មែរ តាំងពីដើមរហូតមកដល់បច្ចុប្បន្នគឺ៖ ១. សម័យហ្វូណន៖ ព្យាធបុរៈ នៅអង្គរបុរីខេត្តតាកែវ (៥២-៥៥០)។ ២. សម័យចេនឡាដីគោក៖ ភវបុរៈ --> ឦសានបុរៈ នៅសម្បូណ៌ព្រៃគុក ខេត្តកំពង់ធំ (៥៥០-៨០២)។ ៣. សម័យចេនឡាទឹកលិច៖ សម្ភុបុរៈនៅខេត្តក្រចេះ។ ៤. សម័យអង្គរ៖ យសោធរបុរៈ នៅខេត្តសៀមរាប (៨០២-១៤៣៤)។ ៥. សម័យចតុមុខ៖ ចតុមុខមង្គល នៅភ្នំពេញ (១...
general
តើប្រាសាទព្រះគោកសាងនៅឆ្នាំណា? ដើម្បីអ្វី?
ប្រាសាទព្រះគោកសាងនៅឆ្នាំ៨៧៩ដើម្បីឧទ្ទិសថ្វាយចំពោះបុព្វបុរសរបស់ព្រះអង្គ មានព្រះមាតាបិតាជីដូនជីតាខាងព្រះមាតាព្រះបាទជ័យវម៌្មទី២ និងអគ្គមហេសី។ ការទ្ទិសចំពោះបុព្វបុរសនេះពុំដែលមានទេពីមុនមក គឺមានតែទ្ទិសចំពោះព្រះអាទិទេពដែលការនេះគេហៅថា លិទ្ធិបុគ្គលនិយម។
general
តើប្រាសាទភ្នំបាខែង កសាងដោយស្ដេចអង្គណា? នៅឆ្នាំណា? ដើម្បីអ្វី?
ប្រាសាទភ្នំបាខែង កសាងដោយព្រះបាទយសោវម៌្មទី១ នៅឆ្នាំ៨៩៣ គ.ស ដើម្បីធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ និងជាស្នូលរាជធានីអង្គរទី១។
general
តើរាជធានីអង្គរ កសាងប៉ុន្មានលើក? ចូររៀបរាប់។
រាជធានីអង្គរកសាងចំនួន៤លើក គឺ ១. លើកទី១៖ កសាងក្នុងរាជព្រះបាទយសោវម៌្មទី១ឆ្នាំ៨៨៩-៨៩៩ ដែលមានភ្នំបាខែងជាស្នូលនៃរាជធានីហៅថា រាជធានីអង្គរទី១។ ២. លើកទី២៖ កសាងក្នុងរាជព្រះបាទសូររ្យវម៌្មទី១ឆ្នាំ១០១០-៥០ ដែលមានប្រាសាទតាកែវជាស្នូលរាជធានីតែដោយសារត្រូវរន្ទះបាញ់ (ធ្វើពុំទាន់រួច) ក៏បោះបង់ចោល។ ៣. លើកទី៣៖ កសាងក្នុងរាជព្រះបាទឧទយាទិត្យវម៌...
general
តើក្រុមប្រាសាទកោះកេរ្ដិ៍ កសាងក្នុងរាជ្យស្ដេចណា? ហេតុអ្វីបានជាស្ថិតនៅខេត្តព្រះវិហារ?
ក្រុមប្រាសាទកោះកេរ្ដិ៍ កសាងក្នុងរាជ្យព្រះបាទជ័យវម៌្មទី៤។ ហើយបានជាស្ថិតនៅខេត្តព្រះវិហារព្រោះ ព្រះបាទជ័យវម៌្មទី៤ជាស្ដេចជ្រែករាជជាមួយនឹងក្មួយរបស់ទ្រង់ដែលជាបុត្រព្រះបាទ យសោវម៌្មទី១។ បន្ទាប់ពីព្រះអង្គសោយរាជ្យពេញលេញ ព្រះអង្គបានលើករាជធានីពីអង្គរទៅកោះកេរ្ដិ៍ហើយមានប្រវត្តិវិទូខ្លះថា ទីនោះគឺជាស្រុកកំណើតរបស់ទ្រង់ និងខ្លះទៀតថាសំណង...
general
តើស្ដេចអង្គណា នៅសម័យអង្គរ ដែលបានទទួលមរតកទឹកដីធំជាងគេ? ហេតុអ្វី?
ព្រះបាទរាជេន្រ្ទ ដែលទទួលបានមរតកទឹកដីធំជាងគេនៅសម័យអង្គរ ព្រោះព្រះអង្គរមានព្រះបិតាស្ដេចសោមវង្ស និងព្រះមាតាជារាជវង្សសូរ្យវង្សអង្គរ។
general
តើប្រាសាទបន្ទាយស្រី ឬ ត្រិភូវមហេស្វរ កសាងនៅឆ្នាំណា? ដោយអ្នកណា? ឧទ្ទិសដល់ទេវអង្គណា?
ប្រាសាទបន្ទាយស្រី ឬ ត្រិភូវមហេស្វរ កសាងនៅឆ្នាំ៩៦៧ ដោយព្រាហ្មណ៍ យជ្ញរាហ ដែលជាព្រះរាជគ្រូព្រះបាទរាជេន្រ្ទវម៌្ម។ ប្រាសាទនេះឧទ្ទិសដល់អាទិទេពត្រីមូតិក្នុងព្រហ្មញ្ញសាសនា គឺព្រះសិវៈនៅកណ្ដាល ព្រះវិស្ណុនៅខាងស្ដាំ និងព្រះព្រហ្មនៅខាងឆ្វេង។
general
តើប្រាសាទព្រះវិហារ កសាងឡើងដោយស្ដេចអង្គណាខ្លះ?
ប្រាសាទព្រះវិហារ កសាងឡើងដោយព្រះបាទយសោវម៌្មទី១ ព្រះបាទសូរ្យវម៌្មទី១ និងព្រះបាទសូរ្យវម៌្មទី២។
general
តើអាទិទេពមជ្ឈឹមនៅសម័យអង្គរ មាននៅទីណាខ្លះ?
អាទិទេពមជ្ឈឹមនៅសម័យអង្គរ មាននៅ សូយ៌្យាទ្រិ (ភ្នំជីសូរ) ខេត្តតាកែវ ភទ្រេស្វរៈ (ប្រាសាទវត្តភូ) ប្រទេសឡាវ សិខរីស្វរៈ (ប្រាសាទព្រះវិហារ) ខេត្តព្រះវិហារ និងអាទិទេពសម្រាប់រាជ្យនៅអង្គរ។
general
ប្រាសាទស្ថិតនៅក្នុងរចនាបថបន្ទាយស្រីកសាងនៅចុងស.វទី៩ និងដើមស.វទី១០មានដូចជា៖
- ប្រាសាទមេបុណ្យខាងកើត - ប្រាសាប្រែរូប - ប្រាសាទលាក់នាង - ប្រាសាទបក្សីចាំក្រុង - ប្រាសាទបាទដុំ - ប្រាសាទព្រះឥន្រ្ទកោសីយ៍ - ប្រាសាទបន្ទាយស្រី
general
ទ្រឹស្ដីបង្រៀន មានភារកិច្ចជាមូលដ្ឋានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ទ្រឹស្ដីបង្រៀន មានភារកិច្ចជាមូលដ្ឋាន៣យ៉ាងរួមមាន៖ - ត្រួសត្រាយក្រឹត្យក្រមលំនាំនៃការបង្រៀន - កំណត់បាននូវជម្រើសខ្លឹមសារនៃការបង្រៀន - រកឃើញវិធីសាស្រ្ដ (Strategic) មធ្យោបាយ (Way) និងរូបភាពចាត់តាំងការបង្រៀន។
general
តើពាក្យ “វរ្ម័ន” បង្កើតដោយអ្នកណា?ប្រើនៅទីណាខ្លះ? ចុះពាក្យ “វម៌្ម” បែបនេះបង្កើតឡើងដោយអ្នកណាដែរណា? ប្រើនៅទីណាខ្លះ? ហើយសព្វថ្ងៃនេះគេនៅប្រើប្រាស់ដែរទេ?
ពាក្យ “វរ្ម័ន” បង្កើតឡើងដោយលោកហ្សក សឺដែសជាប្រវត្តិវិទូបារាំងប្រចាំនៅកម្ពុជាដែលជាអ្នកស្រាវជ្រាវនឹងសរសេរប្រវត្តិសាស្រ្តខ្មែរដំបូងគេសម្រាប់កម្ពុជានៅដើមសតវត្សទី២១។ ពាក្យវរ្ម័ននេះមានប្រើនៅសៀវភៅប្រវត្តិសាស្រ្តកម្ពុជារបស់លោកហ្សក សឺដែសនៅដើមស.វទី២១ហើយខ្មែរមួយចំនួនធំបានប្រើប្រាស់ពាក្យនេះរហូតមកដល់សព្វថ្ងៃ។ ចំណែកពាក្យ “វម៌្ម” គឺបុ...
general
តើខ្មែរ ចិន ចាម្ប៉ាហៅព្រះបាទហ៊ុនទៀននិងព្រះនាងលីវយីថាដូចម្ដេច?
ខ្មែរហៅថាព្រះថោង នាងនាគ។ ចិនហៅថាហ៊ុនទៀន/ហ៊ុនឆេន/ហ៊ុនហួយ ព្រះនាង លីវយី។ ចាម្ប៉ាហៅថាព្រះបាទកៅឌិណ្ឌ ព្រះនាងសោមា។
general
តើអាចារ្យមានប៉ុន្មានប្រភេទ? ចូររៀបរាប់។
អាចារ្យមាន៥ប្រភេទ៖ បព្វជ្ជាចារ្យៈអាចារ្យបំបួស គឺជាភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ។ ឧបសម្បទាចារ្យៈភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា ឲ្យនេនបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូរសូត្រ)។ ឧទ្ទេសាចារ្យៈអាចារ្យបង្រៀនបាឡី។ និស្សយាចារ្យៈអាចារ្យអ្នកឲ្យនិស្ស័យគឺជាភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួន (គ្រូទទួលបន្ទុក)។ ធម្ម...
general
ចូរសរសេរបទភ្លេងអាស៊ានជាភាសាអង់គ្លេស។
សរសេរបទភ្លេងអាស៊ានជាភាសាអង់គ្លេស គឺ The ASEAN Way Raise our flag high, sky high Embrace the pride in our heart ASEAN we are bonded as one Look in out to the world. For peace, our goal from the very start And prosperity to last. We dare to dream we care to share. Together for ASEAN we dare to dream, we care to share for...
general
តើផ្កាស្លាទាំង ៣ នេះតំណាងឪ្យអ្វីខ្លះ?
ផ្កាស្លា ៣ គឺជាស្លាដែលគេចង់ជាបីដុំ ដាក់ក្នុងកែវបី ឬ តំកល់លើជលងពានបី។ - ផ្កាស្លាទីមួយ សំណុំផ្កាស្លាមាន ២១ ទងរុំស្រោបដោយស្លឹកម្លូរ ២១ សន្លឹកចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្លែស្លា ២១ ជុំវិញពក្រៅ។ ផ្កាស្លានេះហៅថាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ១២ របស់ឪពុក។ - ផ្កាស្លាទីពីរ សំណុំផ្កាស្លាមាន ១២ ទង រុំសោយដោយស្លឹកម្លូ ១២ សន្លឹក ...
general
តើរចនាបថប្រាសាទខ្មែរ មានចំនួនប៉ុន្មាន? អ្វីខ្លះ?
រចនាបថប្រាសាទខ្មែរ មានចំនួន១៣គឺ៖ - រចនាបថភ្នំដា - រចនាបថសម្បូណ៌ព្រៃគុក - រចនាបថព្រៃក្មេង - រចនាបថកំពង់ព្រះ - រចនាបថគូលែន - រចនាបថព្រះគោ - រចនាបថបាខែង - រចនាបថកោះកេរ្តិ៍ - រចនាបថបន្ទាយស្រី - រចនាបថឃ្លាំង - រចនាបថបាពួន - រចនាបថអង្គរវត្ត - រចនាបថបាយ័ន។
general
តើមីនជាអ្វី? ប្រើសម្រាប់ធ្វើអ្វី?
មីនជាគ្រឿងផ្ទុះម្យ៉ាងដែលគេច្រើនទៅយកទៅប្រើក្នុងពេលសង្រ្គាមគេប្រើមិន ដើម្បីកម្ទេចវត្ថុផ្សេងៗដូចជាយានយន្ដតូចធំ ស្ពាន សំណេងផ្សេងៗ និងសម្លាប់ជីវិតមនុស្ស សត្វ។ មីនត្រូវបានគេដាក់នៅលើដីនឹងក្នុងដី ហើយអាចផ្ទុះបាននៅពេលណា ដែលមានអ្វីទៅប៉ះពាល់វា។
general
ដូចម្តេចហៅថា សុចរិតធម៌?
សុចរិតធម៌ មានន័យថា ការប្រព្រឹត្តល្អ ការប្រព្រឹត្តដោយស្មោះត្រង់ ការប្រព្រឹត្តដោយបរិសុទ្ធ និងត្រឹមត្រូវ បរិសុទ្ធស្របតាមច្បាប់ សីលធម៌ និងទំនៀមទម្លាប់ប្រពៃណីច្បាប់របស់សង្គម។ សុចរិតធម៌ សំដៅលើការប្រកាន់ខ្ជាប់នូវការប្រព្រឹត្តត្រឹមត្រូវ ឬការប្រកបមុខរបរចិញ្ចឹមជីវិតដោយបរិសុទ្ធតាមគន្លងធម៌ស្រប តាមច្បាប់របស់សង្គមហើយមិនធ្វើឱ្យអ្បកដទ...
general
តើអាគាររដ្ឋសភាថ្មីត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា?
អាគាររដ្ឋសភាថ្មីត្រូវបានសម្ពោធនៅថ្ងៃ សៅរ៍ ទី៧ ខែ កក្កដា ឆ្នាំ ២០០៧ ក្រោមអធិបតីភាពព្រះករុណា ព្រះបាទនរោត្តម មុនីនាថ សីហមុនី។
general
ប្រទេសកម្ពុជាមានប្រជាជនប៉ុន្មាននាក់?
ប្រទេសកម្ពុជាមានប្រជាជនជាង ១៦ លាននាក់។
general
តើក្រសួងទេសចរណ៍មានរចនាសម្ព័ន្ធយ៉ាងដូចម្តេច?
ក្រសួងទេសចរណ៍ មានរចនាសម្ព័ន្ធដូចតទៅ៖ ក. ថ្នាក់កណ្តាល - ខុឧកាល័យរដ្ឋមន្រ្តី - អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ - អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ - អគ្គនាយកដ្ឋានគ្របគ្រង់ឧស្សាហកម្មទេសចរណ៍ - វិទ្យាស្ថានជាតិទេសចរណ៍ - អគ្គាធិការដ្ឋាន - នាយកដ្ឋាននីតិកម្ម - នាយកដ្ឋានសវនកម្មផ្ទៃក្នុង។ ខ. អង្គភាពមុលដ្...
general
តើក្រុមប្រក្សឹរាជសម្បត្តិមានតួនាទីធ្វើអ្វី? មានសមាសភាពធ្វើអ្វីខ្លះ?
ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជាអ្នកជ្រើសព្រះមហាក្សត្រថ្មីនៃរាជព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរ ក្រោយពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត។ សមាភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានដូចជា៖ - ប្រធានព្រឹទ្ធសភា - ប្រធានរដ្ឋសភា - នាយករដ្ឋមន្ត្រី - សម្តេចព្រះសង្ឃរាជទាំងពីរគណៈ - អនុប្រធានទី១ និងទី២នៃព្រឹទ្ធសភា - អនុ...
general
ដើម្បីទទួលបានការងារល្អប្រសើរឈានទៅរកអភិវឌ្ឍន៍អាជីពក្នុងពេលអនាគត់តើយុវជនគួរតែត្រៀមខ្លួនដូចម្តេច?
អាជីពសម្រាប់មនុស្សម្នាក់មានន័យថាជាការបំពេញការងារដោយប្រើប្រាស់ចំណេះដឹង និងជំនាញជាក់លាក់ហើយបន្តអនុវត្តក្នុងរយៈពេលយូរ (ឬពេញមួយជីវីតការងារ) ចំពោះមុខរបរឬការងារមួយប្រភេទដែលទទួលបាននូវវឌ្ឍនភាពក្នុងតួនាទីការទទួលខុសត្រូវលទ្ធផល និងភាពជោគជ័យក្នុងការងារនោះ។ ក្នុងន័យនេះការជ្រើសរើសការងារឬមុខរបរត្រូវតែរិះគិតពីគោលដៅអនាគតឲ្យបានហ្មត់ចត់ដ...
general
ដើម្បីអោយជញ្ជីងពាណិជ្ជកម្មប្រទេសយើងមានភាពល្អប្រសើរឡើងវិញ តើយើងត្រូវធ្វើដូចម្តេចខ្លះ?
ដើម្បីអោយជញ្ជីងពាណិជ្ជកម្មប្រទេសយើងមានសុខភាពល្អប្រសើរឡើងវិញ យើងត្រូវតេពង្រីកនិងពង្រឹងផលិតកម្មក្នុងស្រុក ទាំងកខាងកសិកម្ម ឧស្សាហកម្ម ជាងនេះទៅទៀតត្រូវរកទីផ្សារលក់ផលិតផលដែលប្រជាកសិករផលិតបាន ព្រមទាំងចេះសន្សំចៃផលិតផលទាំងនោះផងដែរ។ ម៉្យាងទៀតើយើងត្រូវកាត់បន្ថយជាពិសេសមិនត្រូវនាំចូលផលិតផលណាដែលនៅក្នងស្រុកមាន។
general
តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគួរតែមានវិធានការអ្វីខ្លះ?
ការគ្រប់គ្រង និងការការពារពលករទេសសន្តប្រវេសន៍ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្រ្តអាទិភាព របស់គោលនយោបាយស្តីពីទេសន្តវេសន៍សម្រាប់កម្ពុជាក្រសួងគួរមានវិធានការដូចជា៖ - អភិបាលកិច្ចទេសន្តប្រវេសន៍ការងារ - ការការពារនិងផ្តល់ភាពអង់អាច ដល់ពលករទេសន្តប្រវេសន៍ - ពង្រឹងការផ្តល់សេវាសម្រាប់ការធ្វើកសមាហ...
general
តើគម្ពីរវេទក្នុងព្រាហ្មណ៍សាសនារួមមមានអ្វីខ្លះ?
គម្ពីរវេទក្នុងព្រហ្មញ្ញសាសនា រួមមានបីគឺ៖ - ឬកវេទៈ មានរដំណើរសេចក្ដីជាពាក្យកាព្យ សម្រាប់សូត្រសរសើរពួកនេះតា - យជុវេទៈ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំសម្រាប់សូត្របូជាឬបួងសួង អង្វរអាទិទេព - សាមវេទៈ មានដំណើរសេចក្ដីជាពាក្យម្រាប់សូត្រក្នុងថ្វាយទឹកសោម ឈ្មោះទឹកអម្រឹតរបស់ពួកទេវតា - គម្ពីរវេទ ទាំងបីសុទ្តែប្រើភាសាសំស្រ្កឹតទាំងអស់ហៅថ...
general
តើវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិតកើតឡើងនៅពេលណា? មានគោលបំណងសំខាន់អ្វីខ្លះ?
វិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិតកើតឡើងនៅរាជធានីភ្នំពេញ ទី ២៥ ខែមករា ឆ្នាំ ១៩៣០។ មានគោលបំណងដូចជា៖ - ដើម្បីស្រាវជ្រាវរកគម្ពីរ ដីការ ក្បួនច្បាប់ខ្មែរបុរាណថែរក្សាទុកកុំឪ្យវិនាសបាត់បង់ - ដើម្បីរកគម្ពីរក្បួនខនាតបរទេសរកមកជំនួស ក្បូនខ្នាតច្បាប់ទាំងផ្លូវលោក និងផ្លូវធម៌ជាការលើលតម្លើងវិស័យអក្សរសាស្រ្ដ បំពេញសេចក្ដីត្រូវការរបស់យើងដែលខ្វ...
general
តើរចនាសម្ពន្ធ័នៃប្រាសាទបុរាណរួមមានអ្វីខ្លះ?
រចនាសម័ន្ធនៃប្រាសាទបុរាណរួមមានដូចជា៖ - ជញ្ជាំង - វូត - ទ្វារ ឬ បង្អួច - ផ្តែរ។
general
តើប្រជាជនពលរដ្ឋខ្មែរដដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដត្រូវបំពេញលក្ខណ្ឌដូចម្ដេចខ្លះ? ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានលក្ខខណ្ឌដូចម្ដេចខ្លះ?
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសជាតំណាងរាស្ត្រត្រូវបំពេញលក្ខខណ្ឌដូចជា៖ - អ្នកត្រូវមានសញ្ជាតិខ្មែរ - ត្រូវមានអាយុ២៥ ឆ្នាំឡើងទៅគិតទៅដល់ថ្ងៃបោះឆ្នោត - មានសិទ្ធិបោះឆ្នោតដូចជាពលរដ្ឋទូទៅ - ត្រូវស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំទៅដល់ថ្ងៃបោះឆ្នោត - មានការតែងតា...
general
តើលោក ហ្គោបាឆេវ បានលើកកម្ពស់ជីវភាពប្រជាជនសូវៀតដោយកែច្នៃដី៦០ហិកតាដើម្បីដាំដំណាំពោតនៅឆ្នាំណា?
លោកហ្គោបាឆេវបានលើកកម្ពស់ជីវភាពប្រជាជនសូវៀតដោយកែច្នៃដី៦០ហិកតាដើម្បីដាំដំណាំពោតនៅឆ្នាំ១៩៥២។
general
តើមូលហេតុអ្វីខ្លះ ដែលនាំឱ្យសិស្សរៀនខ្សោយ?
មូលហេតុដែលនាំឱ្យសិស្សរៀនខ្សោយគឺ៖ ក. កត្តាខ្លួនឯង អត្តនោម័ត - ខ្ជិលច្រអូស៖ ខួរក្បាលឆ្អែតមិនអាចទទួលយកអ្វីបានទៀត - លទ្ធភាពបញ្ញាខ្សោយ - អាចទីតាំងខ្លួនឯងក្នុងគ្រួសារ (កូនពៅ កូនទោល កូនបង) - ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា - សេបគប់មិត្តភក្រ្ត មិនល្អ ដែលមិនចូលសាលា - គ្មានចិត្តចង់រៀន - គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយ...
general
តើជនបរទេសត្រូវមានលក្ខណសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន?
ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ក. លក្ខខណ្ឌទូទៅ - មានលិខិតបញ្ជាក់ថាមានគំនិតមារឃាទនិងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់ខ្លួន រស់នៅ។ - មានលិខិតថ្កោទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ។ - មានលិខិតបញ្ជាក់ថាជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយ...
general
តើសម្លៀកបំពាក់ប្រពៃណីប្រចាំជាតិរបស់កូរ៉េមានឈ្មោះថាដូចម្តេច?
សម្លៀកបំពាក់ប្រពៃណីប្រចាំជាតិរបស់កូរ៉េមានឈ្មោះថា ហានបុក។
general
តើអាស៊ានមានគោលការណ៍យ៉ាងដូចម្តេច?
អាស៊ានមានគោលការណ៍ ដូចតទៅ៖ - គោរពឯករាជ្យភាព និងអធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានទាំងអស់ - ចូលរួមការប្តេជ្ញាចិត្តនិងការទទូលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ - បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលម...
general
កេស្តាល់ជាអ្វី?
កេស្តាល់គឺជា បាតុភូតឬវត្ថុដែលផ្សំឡើងដោយអង្គធាតុច្រើន បង្កើតបានជាអង្គឯកភាពមួយ ដែលមានរូបរាងទាំងស្រុងមួយរបស់វា។ ជាស្វ័យប្រវត្តិអង្គធាតុច្រើននោះត្រូវបានឃើញក្នុងពេលតែមួយ ហើយអង្គធាតុមួយត្រូវយកមកប្រើជាធ្យោបាយសំរាប់ចាប់យកអង្គធាតុមួយទៀត ស្ទើរតែមិនបានគិតផង។ ឧទាហរណ៍៖ ស្វាឃើញកំនល់ និងចំនីស្វាយកំនល់មកធ្វើជាមធ្យោបាយយកចំនី។
general
តើជំងឺអេដស៍មានលក្ខណៈពិសេសខុសពីជំងឺកាមរោគនៅត្រង់ណាខ្លះ?
លក្ខណៈខុសគ្នារវាងជំងឺអេដស៍ និងកាមរោគ + ជំងឺអេដស៍ ក. ប្រភព - បណ្តាលមកពីមេរោគហ៊ីវជាមេរោគតូចបំផុតដែលមិនអាចមើលឃើញតាមមីក្រូទស្សន៍ធម្មតា។ ខ. រោគសញ្ញា - ប្រពន្ធការពារឬភាពសាំចុះខ្សោយអស់កម្លាំងចុះទម្ងន់បែកញើសហើមកូនកណ្តុរ ក្អកខ្លាំង រាករូស។ គ. ភាពចម្លង - មិនឆ្លងតាមការប្រើបង្គន់រួមសម្លៀកបំពាក់រួម ឬទំនាក់ទំនងប្រចាំថ្ងៃទេ - ការប៉ះព...
general
តើនាយករដ្ឋមន្រ្តីមានភារកិច្ចសំខាន់ៗអ្វីខ្លះ?
នាយករដ្ឋមន្រ្តីមានភារកិច្ចសំខាន់ៗ ដូចខាងក្រោម៖ - ទទួលខុសត្រូវជាមួយសមាជិករដ្ឋាភិបាល ចំពោះមុខរដ្ឋសភាអំពីគោលនយោបាយទូទៅ និងសកម្មភាពនៃរដ្ឋបាល - ដឹកនាំការងាររបស់គណៈរដ្ឋមន្រ្តី ចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ - ដឹកនាំការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការណ៍សេដ្ឋកិច្ច វប្បធម៌ ប...
general
តើមនុស្សប្រភេទណាដែលគេចាត់ទុកជាឧត្តមជនគម្រូ?មានលក្ខណះខុសគ្នាដូចម្តេច?រកឃើញនូវលក្ខណះរូមដូចម្តេច?
ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖ - បណ្ឌិត (le sage) គឺជាមនុស្សដែលមានពុទ្ធិសកលមានភាពឈ្លាសវៃខាងបញ្ញាយ៉ាងធំប្រព្រឹត្តដោយអព្ភន្តរញ្ញាណ (សំយោគ) វិនិច្ឆ័យអ្វីៗយោលទៅតាមគោលការណ៍ធំៗនិងតាមបញ្ញត្តិកម្មទូទៅនៃជីវិត។ - វីរបុរស (le heros) គឺជាប្រភេទមនុស្សពាក់កណ្តាលឬជាមនុស្សដែលលើកធ្វើជាអាទិទេពឬជាភាវះអាថកំបាំងដែលនៅក្នុងធ...
general
ចូរបង្ហាញអំពីថ្ងៃខែឆ្នាំរបស់ប្រទេសទាំង១០ ចូលជាសមាជិកអាស៊ាន។
បង្ហាញអំពីថ្ងៃខែឆ្នាំ របស់ប្រទេសទាំង១០ ចូលជាសមាជិកអាស៊ាន៖ - សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជាសមាជិកអាស៊ាននៅថ្ងៃទី០៨ សីហា ១៩៦៧ - ព្រះរាជាណាចក្រស្យាម ចូលជាសមាជិកអាស៊ាននៅថ្ងៃទី០៨ សីហា ១៩៦៧ - សាធារណរដ្ឋហ្វីលីពីន ចូលជាសមាជិកអាស៊ាននៅថ្ងៃទី០៨ សីហា ១៩៦៧ - សហព័ន្ធម៉ាឡេស៊ី ចូលជាសមាជិកអាស៊ាននៅថ្ងៃទី០៨ សីហា ១៩៦៧ - សាធារណរដ្ឋសិង្ហបុរី ចូល...
general
តាមប្រពៃណីខ្មែរបុរាណស្រ្តីមានគភ៌ត្រូវកាន់ត្រណមជាច្រើនដើម្បីរក្សាសុខភាពទាំងម្តាយ និងកូន។ តើត្រណមទាំងនេះមានអ្វីខ្លះ?
ស្រ្តីត្រូវកាន់ត្រណមជាច្រើនដូចជា៖ - កុំបរិភោគអាហារមានជាតិហឹរនាំឲ្យក្រហាយដល់កូនក្នុងផ្ទៃ - កុំស្លៀករឹតតឹងពេក នាំឲ្យចង្អៀតដល់កូន - កុំបរិភោគបបរ នាំឲ្យកូនកើតមិនស្អាត «មិនជ្រះ» - កុំឈោងយករបស់ខ្ពស់ផុតពីដៃនាំឲ្យរបូតទងសុកពីមាត់កូន - បើមានសូរ្យគ្រាសឬ ចន្ទត្រាសត្រូវយកអកកំបោរមកដាក់លើពោះដើម្បីជួយសង្កត់ទារកកុំឲ្យភ័យ ឬភ្ញាក់ផ្អើលមិ...
general
តើឧបករណ៍សម្រាប់កំណត់ដោយច្បាប់ដែលប្រើប្រាស់ជាមធ្យោបាយសម្រាប់ដោះដូរគឺជាអ្វី?
ឧបករណ៍សម្រាប់កំណត់ដោយច្បាប់ដែលប្រើប្រាស់ជាមធ្យោបាយសម្រាប់ដោះដូរគឺជារូបិយវត្ថុ។
general
មូលហេតុអ្វីបានជាគេនិយាយថាកសិកម្មជាគ្រិះសេដ្ឋកិច្ចនៃកម្ពុជា?
កសិកម្មជាគ្រិះនៃសេដ្ឋកិច្ចកម្ពុជាប្រជាជនភាគច្រើនរស់នៅក្នុងភូមិដ្ឋានជនបទ។ កសិកម្មជាមុខរបបដាច់មុខនៃសេដ្ឋកិច្ចនៅតាមជនបទរបស់កម្ពុជា។ បញ្ហាជាច្រើននៃឧស្សាហកម្មក្លាយជាបញ្ហា សំខាន់ជាងបញ្ហាកសិកម្មព្រោះថាបញ្ហាឧស្សាហកម្មគឺបញ្ហាដែលថ្មីនិងទាន់សម័យ ហើយបញ្ហាឧស្សាហកម្ម ត្រូវបានគេលើកយកមកសិក្សាពាសពេញប្រទេស។ បញ្ហាកសិកម្មចែងបែងជាពីរផ្នែក៖...
general
តើទស្សនៈកម្មផល និងការរក្សាសីល សមាធិគឺជាអ្វី?
ទស្សនៈកម្មផល និងការរក្សាសីល សមាធិគឺជាការអប់រំ ដ៏សំខាន់នៅក្នុងព្រះពុទ្ធសាសនាពោលគឺសង្រួមចិត្ត ប្រមូលអារម្មណ៍ ឪ្យស្វែងរកនូវសេចក្ដីសុខផ្លូវចិត្តតាមរយៈព្រះធម៌។
general
គោលវិធីសិស្សមជ្ឈមណ្ឌលជាអ្វី?
គោលវិធីសិស្សមជ្ឈមណ្ឌលជា របៀបមួយនៃការបង្រៀន និងរៀនដែលត្រូវផ្ដល់ឱកាសឲ្យសិស្សធ្វើសកម្មភាពដោយផ្ទាល់។ រួមមានៈ - អន្ដរកម្មរវាងគ្រូ និងសិស្ស - អន្ដរកម្មរវាងសិស្ស និងសិស្ស
general
តើវត្តមានបារាំងនៅលើទឹកដីខ្មែរបានផ្តល់ផលវិជ្ជមាននិងអវិជ្ជមានដូចម្តេចខ្លះ?
វត្តមានបារាំងនៅទឹកដីខ្មែរបានផ្តល់ផលវិជ្ជមាន និងផលអវិជ្ជមានដូចជា៖ ក. ផលវិជ្ជមាន - ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៌ខ្មែរនិងជួសជុលប្រាសាទបុរាណ - ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឱ្យខ្មែរវិញដូចជា ខេត្តបាត់ដំបង និងមហានគរ តាមរយៈសន្ធិសញ្ញាបារាំងនិងសៀម ថ្ងៃទី ២៣ មីនា ១៩០៧ - នៅឆ្នាំ ១៩០៤ ក្រោមការគាបសង្កត់របស់បារាំងសៀមបានប្រគល់ខេត្ត...
general
តើអ្វីទៅហៅថានិមិត្តរូបារម្មណ៍? ចូរផ្គល់ឧទាហរណ៍។
និមិត្តរូបារម្មណ៍ គឺជារូបារម្មណ៍ដែលអ្នកនិពន្ធបង្កើតឡើងដើម្បីធ្វើការតំណាងអ្វីមួយ ទៅនឹងអ្វីមួយផ្សេងទៀតដើម្បីសម្រេចបាននូវទស្សនៈបែបណាមួយ។ ឧទាហរណ៍៖ - ព្រាបស តំណាងឱ្យសន្តិភាព - ទន្សាយ តំណាងឱ្យជនមានប្រាជ្ញា - យក្ស តំណាងឱ្យសភាវៈអាក្រក់ - ពន្លឺ តំណាងឱ្យចំណេះដឹង - សត្វស្រមោច តំណាងឱ្យមនុស្សព្យាយាម - ផ្កាឈូក តំណាងឱ្យការគោរពបូជា។
general
តើអ្នកដែលញុះញង់ឱ្យមានការរើសអើងចំពោះអ្នកណាមួយឬចំពោះអ្វីមួយមានទោសដែរឬទេ?
មាត្រា ៦១ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលបានចែងថា ជនណាតាមមធ្យោបាយណាមួយដែលបានញុះញង់ឱ្យមានសំអប់ជាតិ ពូជសាសន៍ឬសាសនាដែលជាការញុះញង់ឱ្យមានការរើសអើងអរិភាពឬហិង្សានឹងត្រូវផ្តន្ទាទោសដាក់គុកពី ១ខែទៅ ១ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ១លាន ទៅ១០ លានរៀលឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរនេះក៏បាន។
general
គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងពិភពលោកមានខ្លឹមសារដូចគ្នាឬទេ?
គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងពិភពលោកមានខ្លឹមសារដូចតទៅ៖ - កាត់បន្ថយភាពគ្មានការងារធ្វើ ឲ្យនៅកម្រិតទាបបំផុតគឺនៅត្រឹម «អត្រានិកម្មភាពធម្មជាតិ« - រក្សាអត្រាអតិផរណា ឲ្យនៅនឹងឬក្រោមពីរខ្ទង់ (ក្រោម១០%) - កាត់បន្ថយអតុល្យភាពជញ្ជីងទូទាត់ នៅទាបបំផុតឬសម្រេចឲ្យបានជញ្ជីងទូទាត់មួយ ដែលមានលំនឹងប្រកបដោយចីរភាព - គ្រប់គ្រងអត...
general
តើបុព្វករណ៍ទាំង៤យ៉ាងនោះមានអ្វីខ្លះ?
បុព្វករណ៍៤យ៉ាងត្រូវធ្វើមុនសង្ឃទៅជួបជុំគ្នាគឺមាន៖ - សម្មជ្ជនី៖ ការបោសសំអាត ព្រះវិហារ ឧបោសថគារថា កន្លែងបវារណា - បទីប៖ អុជប្រទីប - ឧទក៖ ការរៀបចំឱ្យមានទឹកសម្រាប់ឆាន់ និងប្រើប្រាស់ - អាសនៈ៖ ការក្រាលអាសនៈមានកន្ទេលជាដើម។
general
ចូររៀបរាប់ពីប្រព័ន្ធគណបក្ស។
ប្រព័ន្ធគណបក្សនៅលើពិភពលោកយើងនេះមានបីគឺ៖ - ប្រព័ន្ធឯកបក្ស៖ ក្នុងប្រព័ន្ធឯកបក្សគឺសំដៅទៅលើការគ្រប់គ្រង ដែលមានគណបក្សតែមួយដូចជាគណបក្សកុំមុយនីសនៅប្រទេសចិន។ ក្នុងប្រព័ន្ធនេះ គណបក្សនិងរដ្ឋាភិបាលស្ទើតែជាអង្គភាពតែមួយ ហើយប្រមុខនៃរដ្ឋាភិបាលគឺអាចជាប្រធានគណបក្សផងដែរ។ ការងារសំខាន់ៗរបស់សមាជិកបក្ស ប្រកាន់ភ្ជាប់នូវវិន័យនិងបញ្ជារបស់បក្ស។...
general
ចូរពណ៌នាពីនយោបាយអព្យាក្រឹត នៅក្នុងរបបសង្គមរាស្រ្តនិយម (ឆ្នាំ១៩៥៣ដល់១៩៧០)។
មូលហេតុបណ្តាលឱ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹត៖ - អនុវត្តតាមសេចក្តីសម្រេចដល់សន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលស្នើដោយសូវៀត និងចិន - កម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសនានាលើពិភពលោកពិសេសប្រទេសជិតខាង - និងមតិផ្សេងៗទៀត។ ដើម្បីពង្រឹងនយោបាយអព្យាក្រឹត របបសង្គមរាស្ត្រនិយមបាន - ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅ...
general
តើព្រះពុទ្ធសាសនា បានចូលរួមចំណែកអ្វីខ្លះ ដល់ការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុងសង្គម?
ព្រះពុទ្ធសាសនា បានចូលរួមដូចជា៖ - ផ្នែកសីលធម៌រស់នៅ៖ អប់រំឱ្យស្គាល់ខុសត្រូវស្គាល់គុណស្គាល់ទោស ល្អ អាក្រក់ ចេះជួយគ្នា - ផ្នែកវប្បធម៌៖ ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ ដល់កូនខ្មែរ ជួយថែរក្សាការពារទំនៀមទំលាប់ប្រពៃណី - ផ្នែកស្ថាបត្យកម្ម៖ បណ្តុះឆន្ទៈជាតិខ្មែរ ឱ្យបង្កើតស្នាដៃស្ថាបត្យកម្មជាច្រើន ទុកជាកេរដំណែលដល់កូនចៅ - ផ...
general
តើការចាញ់ឬឈ្នះរបស់គណៈបក្សនយោបាយអានមានផលប៉ះពាល់ដល់មន្ដ្រីថ្នាក់ណាខ្លះ?
សង្គមប្រជាធិបតេយ្យមានជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោត។ ការបោះឆ្នោតនោះមានឈ្នះ និងចាញ់របស់គណៈបក្សនយោបាយ។ - គណបក្សនយោបាយចាញ់ឆ្នោត នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការនៃបក្សនោះចាញ់ដែរ។ ត្រូវចុះចេញពីដំណែង ដើម្បីរក្សាទុកឪ្យសមាជិកគណបក្សដែលឈ្មោះចូលកាន់តំណែងវិញ។ រីឯមន្ដ្រីតាមថ្នាក់ដទៃទៀត រួមទាំងកងទ័ព នគរបា...
general
តើអ្វីខ្លះជាបុព្វហេតុនៃភាពក្រីក្រ? ចូរនិយាយពីពាណិជ្ចកម្មពិភពលោក។
បុព្វហេតុនៃភាពក្រីក្រគឺ៖ - កង្វះសមត្ថភាពក្នុងការរកប្រាក់ចំណូល - ភាពគ្មានការងារធ្វើ របរអាជីវកម្ម - ផការមិនមានឱកាសទទួលសេវាអប់រំ - បុព្វហេតុផ្សេងៗ រួមមានគ្រោះធម្មជាតិអំពើពុករលួយសង្គ្រាមរុំារ៉ៃ កំណើនប្រជាជន។ និយាយពីពាណិជ្ជកម្មពិភពលោកគឺ៖ - ត្រូវបានគេវាយតម្លៃ តាមរយៈតាមនាំចេញនិងនាំចេញផលិតផល និងសេវា - មានដៃគូនៃប្រទេសមួយចំនួន ត...
general
តើអាស៊ាន១០ មានន័យដូចម្តេច?
មានន័យថាអាស៊ាន ៩បូកជាមួយប្រទេសកម្ពុជា។
general
ចូរបង្ហាញពីទស្សនវិស័យពុទ្ធសាសនាស្តីពីសិទ្ធិសេដ្ឋកិច្ច?
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកចេញជាពីរផ្នែកគឺ៖ - ផ្នែកសេដ្ឋកិច្ចជាន់ទាប: ជាការទាក់ទង់ជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារទូទៅដូចជា៖ - ការតាំងខ្លួននៅក្នុងឋានៈមាំទាំ តាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ៤ប្រការគឺ ប្រការ១ ការសំភី សង្វាតស្វែងរកទ្រព្យ គឺគ្រប់គ្រងប្រភេទទាំងមានរូប និងគ្មានរូប។ប្រការ២ ការ...
general
ចូរនិយាយពីទំនៀមទម្លាប់អុជធូប៣សរសៃ ៥និង ៩សរសៃមានន័យដូចម្តេច?
ទំនៀមទំលាប់អុជធូប៣សរសៃ ៥ ឬ៩សរសៃមានន័យថា៖ - អុជធូប៣សរសៃ តំនាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ - អុជធូប៥សរសៃ តំនាងឱ្យព្រះពុទ្ធប្រាំអង្គ ឬទិសទាំងប្រាំ (លិច កើត ជើង ត្បូង និងកណ្តាល) - អុជធូប៩សរសៃស តំនាងឱ្យទិសទាំងប្រាំបួនគឺ បូព៌ អាគ្នេយ៍ ទក្សិណ និរតី បស្ចិម ពាយ័ព្យ ឧត្តរ ឦសាន និងទិសកណ្តាល។
general
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានសមត្ថភាពគរុកោសល្យដូចម្ដេចខ្លះ?
ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានសមត្ថភាពគរុកោសល្យៈ - មានសមត្ថភាពក្នុងការបង្ហាត់បង្រៀន - មានសមត្ថភាពក្នុងការអប់រំ - មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន - មានសមត្ថភាពយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្ស - មានសមត្ថភាពឈរលើភាពយុត្តិធម៌ និងសមត្ថភាពម្ចាស់ការ - មានសមត្ថភាពបង្កបរិយាកាសរីករាយក្នុងសាលារៀន - មានសមត្ថភាពយកចិត្...
general