question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ក្នុងចំណោមប្រទេសអាស៊ានតើប្រទេសណាដែលមានកោះច្រើនជាងគេ?
ប្រទេសដែលមានកោះច្រើនជាងគេគឺប្រទេសឥណ្ឌូណេស៊ីមានកោះចំនួន១៧,៥០០។
general
ប្រាសាទអង្គវត្ត មានសំណង់រឹងមាំ ល្អហើយស្អាត។ តើសំណង់នេះមានការទាក់ទងទៅនឹងអ្វីខ្លះ? ចូរបញ្ជាក់។
ប្រាសាទអង្គរវត្តមានភាពរឹងមាំ ល្អស្អាត ដោយសំណង់ប្រាសាទទាក់ទង ទៅនឹង៖ - គណិតវិទ្យា៖ គណិតវិទ្យាក្នុង លំហមើលពីចម្ងាយរាង តូចច្រឡឹង ហើយកំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា។ - រូបវិទ្យា៖ លើដី និងក្រោមដីមានទម្ងន់ និងទំហំស្មើគ្នាធ្វើឱ្យប្រាសាទមានលំនឹង និងជំហររឹងមាំ មិនងាយស្រុត។ - គីមីវិទ្យា៖ ថ្មមួយដុំៗ ភ្ជាប់គ្នាដោយ សារធាតុម៉្យា...
general
ចូររៀបរាប់ពីព្រឹត្តិការណ៍សំខាន់ៗនៃប្រវត្ថិសាស្រ្តកម្ពុជា នៅក្នុងសតវត្សទី២០។
ព្រឹត្តិការណ៍សំខាន់ៗនៃប្រវត្ថិសាស្រ្តកម្ពុជា នៅក្នុងសតវត្សទី ២០៖ ក. សម័យអាណានិគមនិយមបារាំង - ១៩០៤ សៀមប្រគល់ទឹកដីខេត្តម្លូព្រៃនិងស្ទឹងត្រែងមកឱ្យកម្ពុជាវិញ - ១៩០៧ សៀមប្រគល់ខេត្ត បាត់ដំបង សៀមរាប មហានគរ មកឱ្យកម្ពុជាវិញ - ១៩០៨ បារាំងបានធ្វើផែនទីដងរែក ដែលទទួលស្គាល់ដោយតំណាងបារាំង សៀម នៅលើឆាកអន្តរជាតិ - ១៩៤៧ ប្រកាសឱ្យប្រើរដ្ឋធ...
general
ក្នុងនាមជាអ្នកបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការបែបណាដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែទាំងនោះ?
ខ្ញុំបាទតាងនាមជាបុគ្គលិកសិក្សាមួយរូបត្រូវមានវិធានការទប់ស្កាត់ វប្បធម៌ពាលាអាវ៉ាសែទាំងនោះដូចតទៅ៖ - បណ្តុះស្មារតីស្រលាញ់សិល្បៈវប្បធម៌ជាតិខ្មែរចូលឱ្យជ្រៅក្នុងស្រទាប់យុវជន - ផ្សព្វផ្សាយសិល្បៈនិងវប្បធម៌ជាតិឱ្យបានច្រើនជាងការផ្សព្វផ្សាយវប្បធម៌បរទេសនៅតាមគ្រឹះស្ថានសិក្សានានា និងនៅតាមទីសាធារណៈ - ទប់ស្កាត់វប្បធម៌បរទេសណាដែលមិនផ្តល់...
general
តើគេចែករូបារម្មណ៍ រូបារូបិយារម្មណ៍ជាប៉ុន្មានប្រភេទអ្វីខ្លះ?
គេចែករូបារូបិយារម្មណ៍ជា៤ប្រភេទគឺ៖ ក.ឥន្ទ្រីរួបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងនឹងឥន្ទ្រីយ៍ទាំង៥របស់មនុស្សមាន កាយ ភ្នែក ត្រចៀក ច្រមុះនិងអណ្តាត។ ខ.កាមរូបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងទៅនឹងផ្លូវចិត្តនាំឲ្យកើតមានតម្រេកតណ្ហា។ គ.វេទនារូបារម្មណ៍ ជារូបារម្មណ៏ដែលទាក់ទងជាមួយនឹងផ្លូវចិត្តរបស់មនុស្សមានការចងចាំបាន ភាពឈឺចាប់ រន្ធត់ តក់ស...
general
តើនៅមុនទស្សវត្សទី២០ច្បាប់អន្តរជាតិត្រូវបានគេហៅទូទៅដូចម្តេច? ហើយច្បាប់នេះគេប្រើដើម្បីអ្វី?
នៅមុនទស្សវត្សទី២០ច្បាប់អន្តរជាតិត្រូវបានគេហៅទូទៅ “ច្បាប់ប្រជាជាតិ” ហើយច្បាប់នេះគេប្រើដើម្បីគ្រប់គ្រងទំនាក់ទំនងស្របច្បាប់រវាងប្រទេសជាតិ ឬរដ្ឋទាំងឡាយ។
general
តើវេទិកាតំបន់អាស៊ាន (ARF) មានគោលដៅអ្វីខ្លះ?
វេទិកាតំបន់អាស៊ាន (ASEAN Regional Forum) មានគោលដៅដូចតទៅ៖ - ជំរុញការពិគ្រោះយោបល់និងពិភាក្សាប្រកបដោយការស្ថាបនាលើបញ្ហានយោបាយ និងសន្តិសុខដែលជាកង្វល់និងផលប្រយោជន៍រួមចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅការកសាងុំទំនុកចិត្ត (Confident Building) និងការបង្ការជម្លោះតាមមធ្យោបាយការទូត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។
general
ដើម្បីជួយថែរក្សាភ្លេងខ្មែរឪ្យបានគង់វង្ស តើអ្នកត្រូវធ្វើដូចម្ដេច?
ដើម្បីជួយថែរក្សាភ្លេងខ្មែរឲ្យបានគង់វង្សយើងត្រូវ៖ - សិក្សាស្រាវជ្រាវឲ្យស្គាល់ ឧបករណ៍ និងភ្លេងរបស់ខ្មែរបានច្បាស់លាស់ជៀសវាងការភាន់ច្រឡំ វាយស្មានភ្លេងខ្មែរថាជាភួងបរទេសទៅវិញ - ជួយអប់រំខ្មែរដូចគ្នាឲ្យមានគំនិតស្មារតីស្រឡាញ់ និងថែរក្សាឧបករណ៍បទភ្លេង ទំនុកច្រៀងរបស់ជាតិយើងគ្រប់ទិសទីទាំងអស់ - កុំស្រើបស្រាលទៅតាមបទភ្លេងបរទេស ហើយមើលស...
general
តើពួកអាណានិគមបារាំងបានប្រគល់ឯករាជ្យឱ្យប្រទេសវៀតណាមនិងឡាវតាមរយៈអ្វី? នៅទីណានៅពេលណា?
ពួកអាណានិគមបារាំងបានប្រគល់ឯករាជ្យឱ្យប្រទេសវៀតណាមនិងឡាវតាមរយៈសន្និសីទក្រុងសឺណេវនៅខែ កក្កដា ឆ្នាំ ១៩៥៤។
general
តើគ្រឿងញៀនមានផលវិបាកយ៉ាងណាខ្លះ ចំពោះបុគ្គលគ្រួសារ និងសង្គមជាតិ?
ផលអាក្រក់នៃថ្នាំញៀន៖ + ចំពោះបុគ្គល - ខូចសុខភាព៖ ឈឺចាប់រាងកាយ ដូចជាឈឺក្បាលបែកញើស ក្អួតចង្អោរ ស្លេកស្លាំង។ - ខូចស្មារតី៖ បាត់ការចងចាំ មិនសូវចេះនិយាយស្តី។ - ខូចអនាគតរបស់ខ្លួន៖ រៀនសូត្រលែងចេះ។ + ចំពោះគ្រួសារ - ខាតបង់ទ្រព្យសម្បត្តិ ដើម្បីព្យាបាលបុគ្គលរងគ្រោះ។ - ខាតពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត។ + ចំពោះសង្គមជាតិ ...
general
មានសំណូមពរដែលតម្រូវឲ្យមានរៀបចំជាសាលាបណ្តុះបណ្តាញវិជ្ជាជីវៈមកចម្រុះឲ្យបានទូលំទូលាយ និងច្រើនកន្លែងនិងទាក់ទងវិនិយោគទុនក៏ដូចជាបំផុសឲ្យមានអ្នកមានលទ្ធភាពដើម្បីបង្កើតលជាឧស្សាហកម្មធុនតូចនិងមធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដំណើរការអ្វីខ្លះ ដើម្បីឆ្លើយតបសំណូមពរខាងលើ...
ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សែលគេតម្រូវឲ្យមានរៀបចំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចម្រុះឲ្យបានទូលំទូលាយនិងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុស ឲ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្ម ធុនតូច និងមធ្យមដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ ក្រសួងបានដំណើរការ៖ - មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលហបច្ចេកទេស និងវិជ្ជ...
general
តើសហគមន៍អភិវឌ្ឍន៍ត្រូវធ្វើដូចម្តេចខ្លះ?
សហគមន៍អភិវឌ្ឍន៍ត្រូវធ្វើដូចតទៅ៖ - សហគមន៍ត្រូវជិតស្និទ្ធជាមួយប្រជាជន - បើកឱកាសឲ្យមហាជន សាកសួរ ផ្តល់មតិ - ចេះចាត់ចែងរៀបចំ បែងចែការងារ - មានទស្សនៈទូលំទូលាយទៅអនាគត - ជំរុញការងារអភិវឌ្ឍន៍ផ្ទាល់ខ្លួនក្នុងសហគមន៍។
general
តើអ្នកមានអារម្មណ៍បែបណានៅពេលដែលឃើញជនជាតិផ្សេងៗរស់នៅលើទឹកដីរបស់អ្នក?
ជនជាតិណាក៏ដូចជាជនជាតិណាដែរយើងអាចរស់នៅជាមួយគ្នាដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍ សម្បុរអ្វីឡើយ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រកបរបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នានិងទទួលបាននូវបទពិសោធន៍ចំណេះ...
general
ចូររាប់ខែតាមសុរិយគតិឱ្យបានត្រឹមត្រូវ។
រាប់ខែតាមសុរិយគតិឱ្យបានត្រឹមត្រូវ៖ - មករា - កុម្ភៈ - មីនា - មេសា - ឧសភា - មិថុនា - កក្កដា - សីហា - កញ្ញា - តុលា - វិច្ឆិកា - ធ្នូ។
general
តើស្ដេចអង្គណាដែលបានសោយរាជ្យនៅហ្វូណនដំបូងគេ និងស្ដេចអង្គណាដែលបានសោយរាជ្យក្រោយគេ?
ព្រះមហាក្សត្រដែលបានសោយរាជ្យនៅហ្វូណនដំបូងគេឈ្មោះហ៊ុនទៀន និងស្ដេចដែលបានសោយរាជ្យក្រោយគេគឺព្រះបាទរុទ្រវម៌្ម។
general
តើមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ អាចចូលជាសមាជិកអាស៊ានបាន?
ប្រទេសដែលអាចចូលជាសមាជិកអាស៊ានបានលុះត្រាតែមានលក្ខណៈវិនិច្ឆ័យដូចតទៅ៖ - ទីតាំងភូមិសាស្រ្តត្រូវបានទទួលស្គាល់ថា ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ - មានការទទួលស្គាល់ពី បណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ - ឯកភាពគោរពនិង ប្រតិបត្តិតាមធម្មនុញ្ញអាស៊ាន - មានលទ្ធភាព និងឆន្ទៈអនុវត្តន៍នូវកាតព្វកិច្ចទាំងអស់នៃសមាជិកភាព។
general
តើធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានរចនាសម្ព័ន្ធដូចម្តេច?
អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយអធិការ១រូបនិងមានអធិការរងមួយចំនួនដឹកនាំផែនការ ដូចមានកំនត់ក្នុងឧបសម្ព័ន្ធនៃការប្រកាសនេះជាជំនួយការតាមការចាំបាច់។
general
ដូចម្តេចដែលហៅថាព្រហ្ម័ន? អាត្ម័ន?
ព្រហ្ម័ន ជាធាតុដ៏បរិសុទ្ធ ល្អិតល្អន់របស់ព្រះព្រហ្ម ដែលសំគាល់ភាវៈដើមបង្អស់នៃលោកៈ និងភាវៈនៅលើលោកនេះ។ គេអាចនិយាយថា ព្រហ្ម័នសំគាល់នូវព្រលឹងសាកល រឺ មេព្រលឹងចំបងដែលចេញពីព្រហ្ម័ន។ អាត្ម័នជាធាតុ រឺ ព្រលឹងតូចៗ បែកចែញពីព្រហ្ម័ន។ អាត្ម័ន និង ព្រហ្ម័ន គឺជាធាតុតែមួយ ដែលប្រៀបបានដូចទឹកសមុទ្រ និង ទឹកសង្សើម ទឹកភ្លៀង ទឺកស្ទឹងដែលជាធាតុតែ...
general
ចូរនិយាយពីរបៀបចារអក្សរលើស្លឹករឹត។ តើសារៈសំខាន់នៃគម្ពីរស្លឹករឹតស្ថិតនៅលើរបៀបធ្វើនៅលើខ្លឹមសារ?
របៀបចារអក្សរលើស្លឹករឹត៖ គេត្រូវយកស្លឹករឹតមួយសន្លឹកម្តង ទៅដាក់លើឈើទ្រនាប់រួចបញ្ចូលទៅក្នុងស្នាប់ដៃ។ គេយកស្លឹករឹតដែលភ្ជាប់នឹងស្នាប់ដៃទៅដាក់លើបាត់ដៃខាងឆ្វេងដែលគងលើជង្គង់ បញ្ឈរ រួចកាន់ទៅដាក់លើបាតដៃចារនៅដៃខាងស្តាំ ដាក់សង្កត់លើដៃខាងឆ្វេង ទើបចាប់ផ្តើមចារ។ សារៈសំខាន់នៃគម្ពីរស្លឹករឹតនៅលើ៖ - ខ្លឹមសារ៖ ពីព្រោះក្នុងគម្ពីរនេះបុព្វបុ...
general
ទំនោរជាអ្វី?
ទំនោរជាកំលាំងច្បាស់លាស់ តំរង់ទៅរកគោលបំណងជាក់លាក់ឬជាការទោរទន់រកឧត្តមគតិណាមួយប្រកបដោយបំណងនិងទិសត្រឹមត្រូវ។ វាស្តែងឡើងនូវ អារម្មណ៍ជាប់ជំពាក់ខ្លាំងដកពុំរួច ហើយបង្ហាញចេញជារូបភាពនៃអកប្បកិរិយាខាងក្រៅ ឬជាសកម្មភាពដោយទប់ពុំបាន។ តាមស្យង់គោលបំណងទាំងឡាយពុំមែនកើតឡើ់ងដោយឯកឯងទេ គឺវាសុទ្ធតែមានប្រភពប៉ុន្តែយើងមិនអាចស្តាប់ប្រភពទាំងអស់នោះប...
general
តើរដ្ឋបាលមានមុខងារប៉ុន្មាន? អ្វីខ្លះ?
រដ្ឋបាលមានមុខងារពីរគឺៈ - បម្រើការងាររដ្ឋបាលខ្លួនឯង - និងបម្រើការងារនយោបាយ។
general
ចូរនិយាយអំពីតុលាការយុត្តិធម៌អន្តរជាតិ។
តុលាការយុត្តិធម៌អន្តរជាតិ មានទីតាំងនៅទីក្រុងឡាអេប្រទេសហូឡង់ គឺជាអង់ការយុត្តិធម៌មូលដ្ឋាននៃអង្គការសហប្រជាជាតិ។ តុលាការនេះបើកចំហរទៅគ្រប់ភាគីទាំងអស់នូវលក្ខន្តិកៈរបស់ខ្លួន ដែលបញ្ជូលជាស្វ័យប្រវត្តិនូវគ្រប់សមាជិកទាំងអស់នៃអង្គការសហប្រជាជាតិ អាចក្លាយជាភាគីមួយនៃអង្គការនេះដោយឈរលើលក្ខខណ្ឌត្រូវកំណត់លើករណីនីមួយៗដោយឈរលើលក្ខខណ្ឌត្រូវក...
general
ពាក្យថា ប្រធាន និងប្រធានាធិបតីជាអ្នកដឹកនាំកំពូល នៃស្ថាប័ន ឬប្រទេសមួយ។ តើក្នុងពុទ្ធសាសនាមកបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ប្រធានដូចម្តេចខ្លះ?
លក្ខណៈសម្បត្តិរបស់ប្រធានដែលមានចែងក្នុងពុទ្ធសាសនាមាន៤ចំណុចគឺ៖ - មានវិធានការទប់ស្កាត់បញ្ហានានា រួមមានអំពីអាក្រក់ជាដើម កុំអោយកើតឡើងបាន (សំវរបធាន) - ព្យាយាមកំចាត់ចោលអំពើអាក្រក់ ដែលបានកើតឡើងហើយ អោយអស់ទៅវិញ (មហាប្រធាន) - ព្យាយាមបង្កើតអំពីល្អ ដែលមានទាន់កើតឡើងអោយកើតឡើង (ភាវនាប្រធាន) - ព្យាយាមគ្រប់គ្រងសេចក្តីសុខ ដែលមានហើយក្តី ក...
general
ចូរបង្ហាញអំពីអត្ថន័យនៃពណ៌ និងរូបសញ្ញាសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២។
បង្ហាញអំពីអត្ថន័យនៃពណ៌ និងរូបសញ្ញាសម្រាប់កិច្ចប្រជុំកំពូល (ASEAN Summit) និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០១២គឺ៖ ក. អត្ថន័យនៃពណ៌ - ពណ៌មាស៖ តំណាងឱ្យមានថ្លៃថ្នូរ រុងរឿង សម្បូរ - ពណ៌ខៀវ៖ តំណាងឱ្យសន្តិភាព និងស្ថេរភាព - ពណ៌ក្រហម៖ តំណាងឱ្យសេចក្តីក្លាហាននិងថាមពល - ពណ៌លឿង៖ តំណាងឱ្យវិបុលភាព - ពណ៌ស៖ តំណាងឱ្យភាពបរិសុទ្ធ។ ខ. អត្ថន័យ...
general
របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារមានតាវកាលិកអ្វីខ្លះ? ចូររៀបរាប់តាវកាលិកនីមួយៗ។
របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនមានតាវកាលិកជាអាទិ៍៖ + សោធនជរាភាព កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលបានប្រាក់សោធនជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ៖ ក.ចុះឈ្មោះនៅក្នុងបញ្ជីបេឡាជាតិរបបសន្ដិសុខសង្គមក្នុងផ្នែកប្រាក់សោធនក្នុងថេរវេលាយ៉ាងតិច២០ (ម្ភៃ) ឆ្នាំ។ ខ.បានបង់ភាគទានយ៉ាងតិច ៦០ (ហុកសិប) ខែ សម្រាប់របបសន្ដិសុ...
general
តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេ តិចជាងគេក្នុងចំណោមប្រទេសអាស៊ាន?
ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅក្នុងអាស៊ាន ឥណ្ឌូនេស៊ី (២៣៧.៥១២.៣៥២នាក់) (២០០៨)។ ចំណែកប្រទេសដែលប្រជាជនតិចជាងគេក្នុងចំណោមប្រទេសអាស៊ានគឺប្រ៊ុយណេ (៣៨៨.១៩០នាក់) (២០០៩)។
general
តើនាយករដ្ឋមន្ត្រីនៃកម្ពុជាគឺជានរណា?
នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមេដឹកនាំកាន់តំណែងយូរបំផុតនៅអាស៊ីអាគ្នេយ៍ ដោយបានដឹកនាំប្រទេសអស់ជាង ៣០ ឆ្នាំ។
general
តើព្រះមហាក្សត្រនៃកម្ពុជាជានរណា និងត្រូវបានជ្រើសតាំងដោយនរណា?
ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះបាទនរោត្តម សីហមុនី ដែលបានជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ។
general
ប្រទេសកម្ពុជាមានរបបអ្វី?
កម្ពុជាជារដ្ឋឯកភាព ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបរដ្ឋសភាប្រជាធិបតេយ្យ។
general
តើជនជាតិភាគតិចក្នុងប្រទេសកម្ពុជាមានអ្វីខ្លះ?
ជនជាតិវៀតណាម, ចិន, ចាម និងកុលសម្ព័ន្ធភ្នំ ៣០ ជនជាតិផ្សេងៗទៀត។
general
តើប្រជាជនប្រហែលប៉ុន្មានភាគរយកាន់ព្រះពុទ្ធសាសនាថេរវាទ?
ប្រហែល ៩០% នៃប្រជាជនកាន់ព្រះពុទ្ធសាសនាថេរវាទ។
general
តើតំបន់វាលរាបមានទំហំប៉ុន្មានភាគរយនៃផ្ទៃសរុប?
តំបន់វាលរាបមានទំហំប្រហែល ១៤% នៃផ្ទៃសរុប។
general
តើសាសនាផ្លូវការនៃប្រទេសកម្ពុជាជាអ្វី?
សាសនាផ្លូវការ គឺ ព្រះពុទ្ធសាសនាថេរវាទ។
general
តើរាជធានីនៃប្រទេសកម្ពុជាជាអ្វី?
រាជធានីនៃប្រទេសកម្ពុជាគឺ រាជធានីភ្នំពេញ។
general
តើប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសអ្វីខ្លះ?
ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃនៅខាងលិចនិងពាយ័ព្យ, ប្រទេសឡាវនៅភាគឦសាន្ត, ប្រទេសវៀតណាមនៅខាងកើត, និងឈូងសមុទ្រថៃនៅខាងនិរតី។
general
តើផ្ទៃក្រឡាសរុបរបស់ប្រទេសកម្ពុជា មានប៉ុន្មានគីឡូម៉ែត្រការ៉េ?
ប្រទេសកម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ គីឡូម៉ែត្រការ៉េ។
general
តើប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ណា?
ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
general
ប្រទេសកម្ពុជាស្ថិតនៅផ្នែកណានៃឧបទ្វីបឥណ្ឌូចិន?
ប្រទេសកម្ពុជាស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន។
general
តើប្រទេសកម្ពុជាមានឈ្មោះជាផ្លូវការ ដូចម្តេច?
ប្រទេសកម្ពុជាមានឈ្មោះ​ជាផ្លូវ​ការថា ព្រះរាជាណាចក្រកម្ពុជា។
general
ដូចម្តេចដែលហៅថា ទំនៀមទម្លាប់? វប្បធម៌? អរិយធម៌?
ដែលហៅថា ទំនៀមទម្លាប់គឺជាទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ តៗគ្នានៅក្នុងសង្គមនាំឱ្យយើងហៅថាទម្លាប់។ វប្បធម៌គឺជាទំនៀមទម្លាប់ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃនៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមូយ នាំឱ្យកើតចេញជាវប្បធម៌។ អរិយធម៌ គឺជាភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថាអរិយធម៌។ ឧទាហរណ៍៖ នៅក្នុងសង្គមខ្មែរព្រះមហ...
general
តើវប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើអ្វីខ្លះ?
វប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើប្រវត្តិសាស្រ្ត ប្រពែណី ទំនៀមទម្លាប់ សាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈ ពិធីបុណ្យ ជំនឿ ការរស់នៅសង្គមជាដើម។ ការសិក្សាទៅលើវប្បធម៌និងអរិយធម៌មិនមែនគ្រាន់សិក្សាទៅលើសាសនា ប្រពៃណី ទំនៀមទម្លាប់នៅទេគឺយើងអាចសិក្សាទៅលើអ្វីបានទាំងអស់ដែលកើតមាននៅក្នុងសង្គម។
general
តើមនុស្សខ្មែរមកពីណា?ចូរពន្យល់ឲ្យបានក្បោះក្បាយ។
មានទ្រឹស្ដី២អំពីការមកដល់របស់មនុស្សខ្មែរ៖ - ទ្រឹស្ដីទី១លោកប៊ីក ប៊ែង៖មនុស្សកើតចេញពីស្លែរួចវិវត្តន៍ទៅជារុក្ខជាតិរួចបន្ដវិវត្តន៍ទៅជាសត្វនិងការវិវត្តន៍ចុងក្រោយគឺមិនពេញពិភពលោកទេប៉ុន្ដែវាស្ទើរតែពេញពិភពលោកមាននៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអាស៊ីនិងតំបន់ផ្សេងៗទៀត។ - ទ្រឹស្ដីទី២លោកឆាល ដាវីន៖មនុស្សកើតដំបូងនៅទ្វីបអាហ្រ្វិក។ ប៉ុន្ដ...
general
តើខ្មែរបានបង្កើតនគរនៅឆ្នាំណា?អ្នកណាជាអ្នកដឹកនាំ?
ខ្មែរបាននគរឡើងនៅឆ្នាំ៥០ឬ៥២នៃគ.ស ដែលមានព្រះបាទហ៊ុនទៀននិងនាងលីវយីជាអ្នកដឹកនាំ។
general
តើព្រះបាទហ៊ុនទៀនជាអ្នកណា?ព្រះអង្គមកពីណា?ទ្រង់បានធ្វើអ្វី?
ព្រះបាទហ៊ុនទៀនគឺបឋមក្សត្រាខ្មែរដំបូងដែលបានសោយរាជ្យនៅកម្ពុជានិងបានរៀបអភិសេកព្រះនាងលីវយីជាព្រះមហេសី។ ព្រះអង្គជាជនជាតិឥណ្ឌាដែលបានធ្វើដំណើរតាមសំពៅពីឥណ្ឌាមកហ្វូណន។ បន្ទាប់ពីច្បាំងឈ្នះព្រះនាងលីវយីព្រះអង្គបានឡើងសោយរាជ្យនិងបានយកព្រះនាងលីវយីជាព្រះមហេសី។ បន្ទាប់មកព្រះអង្គបានរៀបចំទឹកដីហ្វូណនឲ្យមានលក្ខណៈជារដ្ឋបែបរាជាធិបតេយ្យឥណ្ឌា។
general
ពិធីសែនមេបាក្នុងសង្គមខ្មែរបានប្រារព្ធធ្វើឡើងពេលដែលកូនប្រព្រឹត្តខុសឆ្គងគឺខុសអ្វីខ្លះ? ការប្រារព្ធស្មាលាទោស គឺត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចម្តេចខ្លះ?
ពិធីសែនមេបា ខ្មែរតែងប្រារព្ធធ្វើ កាលណាកូនចៅប្រព្រឹត្តខុសសីលធម៌សង្គមគ្រួសារដូចតទៅ៖ - ខុសមេបាចាស់ទុំ៖ ដោយកូនចៅបងប្អូនញាតិប្រាំពីរសន្តាន (ញាតិប្រាំពីរសន្តានគិតខាងលើ ៣ “ម្តាយឪពុកជីដូនជីតា យាយទួតតាទួត” ខាងក្រោម៣ “កូនចៅ ចៅទួត ចៅលួត ចៅលា”។ ដូចនេះបងប្អូនទាំងប្រាំពីរសន្តានត្រូវជួបសែនព្រេនមេបាដោយសន្យាថា អោយអ្នកឈឺបានជាសះស្បើយចុះ ...
general
តើប្រទេសអាស៊ានទាំងអស់ប្រទេសមួយណា ដែលគេចផុតពីអាណានិគមរបស់បរទេស?
ប្រទេសអាស៊ានទាំងអស់ប្រទេស ដែលគេចផុតពីអាណានិគមរបស់បរទេសគឺប្រទេសថៃតែមួយគត់។
general
បើមានច្បាប់រដ្ឋធម្មនុញ្ញ តើអាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីគ្រប់គ្រងរដ្ឋដែរឬទេ?
មិនទាន់គ្រប់គ្រងទេរដ្ឋធម្មនុញ្ញគឺជាច្បាប់ដើមច្បាប់កំពូលតែប៉ុណ្ណោះ។ ដើម្បីគ្រប់គ្រងទៅតាមឯកទេសផ្សេងៗ ដែលខុសគ្នាចាំបាច់ត្រូវតែមានច្បាប់ដែលមានឥទ្ធិពលបន្តបន្ទាប់ រហូតដល់ល្អិតល្អន់ស្របតាមសភាពកការណ៍ជាក់ស្តែង។
general
ដូចម្តេចដែលហៅថា អាពាហ៍ពិពាហ៍? ហើយដើម្បីឲ្យអាពាហ៍ពិពាហ៍មួយមានភាពយូរអង្វែង តើត្រូវបំពេញលក្ខខណ្ឌប៉ុន្មានយ៉ាង?អ្វីខ្លះ?
ដែលហៅថា អាពាហ៍ពិពាហ៍គឺជា ការផ្សំផ្តុំយ៉ាងឧឡារិកជាផ្លូវការរវាងប្រុសម្នាក់ និងស្រ្តីម្នាក់ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត។ អាពាហ៍ពិពាហ៍ គឺជាពិធីមួយក្នុងចំណោមពិធីទាំងឡាយរបស់ច្បាប់សង្គមមនុស្ស ដើម្បីបញ្ជាក់ជាផ្លូវការពីចំណងស្នេហារវាងប្រុសម្នាក់និងស្រីម្នាក់។ ហើយដើម្បីឲ្យអាពាហ៍ពិពាហ៍មានភាពយូរអង្វែកត្រូវបំពេញលក្ខខណ្ឌចាំបាច់៤យ៉ាង...
general
តើច្បាប់ចរាចរណ៍មានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្សនិងសង្គមជាតិ? តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីចៀសវាងគ្រោះថ្នាក់នេះ?
ច្បាប់ចរាចរណ៍មានអត្ថប្រយោជន៍៖ ក. ចំពោះមនុស្ស - ការពារឬធានាអាយុជីវីត - ការពារឬធានាទ្រព្យសម្បត្តិ - ចំណេញពេលវេលាផ្សេងៗ - ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ - មានភាពស្មើគ្នាក្នុងការបើកបរ។ ខ. ចំពោះសង្គម - មានសណ្តាប់ធ្នាប់ របៀបរៀបរយ - ការពារឬធានាសម្បត្តិ រដ្ឋលនិងឯកជន - មានសុវត្ថិភាពចរាចរណ៍សាធារណៈ - មានការរីកចម្រើនយ៉ាងឆាប់រហ័ស ...
general
ហេតុអ្វីបានជាព្រះបាទអង្គដួងធ្វើទំនាក់ទំនងជាមួយបារាំង?
ព្រះអង្គធ្វើទំនាក់ទំនងជាមួយបារាំងពីព្រោះ ដោយទ្រង់ឈ្វែងយល់ឃើញថា៖ - ប្រទេសខ្មែរកាន់តែចុះដុនដាបទៅៗ ហើយប្រទេសជិតខាងពោលគឺសៀម និងយួនតែងតែប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរ ដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីឬ - ទ្រង់ចង់បានឥទ្ធិពលមហាអំណាចអឺរ៉ុប គឺបារាំងមកទប់ទល់នឹងសៀម-យួន - មានតែបារាំងតែប៉ុណ្ណោះទេ ទើបអាចជួយប្រទេសកម្ពុជា កុ...
general
តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលឃើញជនជាតិភាគតិចផ្សេងៗរស់នៅលើទឹកដីរបស់អ្នក?
នៅពេលដែលឃើញជនជាតិភាគតិចផ្សេងៗររស់នៅ លើទឹកដីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា៖ ក. អារម្មណ៍វិជ្ជមាន - មានការជួយប្រទេសជាតិឲ្យរីកចម្រើន - មានការកសាងជីវភាពសាមញ្ញ និងសុចរិត - ជួយកសាងប្រទេសជាតិ ជួយបង់ពន្ធជូនរដ្ឋ...។ ខ. អារម្មណ៍អវិជ្ជមាន - មានការមិនគោរពច្បាប់ ជួញដូរថ្នាំញៀន - ធ្វើឲ្យសង្គមជ្រួលច្របល់ ភេរវកម្ម ពេស្យា - យកវប្បធម៌បែបប្...
general
ចូរនិយាយពីសង្គាយនាលើកទី២។
មហាសង្គាយនាលើកទី២ត្រូវបានប្រារព្ធឡើងនៅទីក្រុងវេសាលី។ គោលបំណងនៃមហាសង្គាយនានេះ គឺដើម្បីដោះស្រាយចំនោទ១០ប្រការដែលជារបៀបរបបប្រតិបត្តិរបស់អ្នកបួស ដូចជា ការប្រើរូបិយវត្ថុ ការផឹកគ្រឿងស្រវឹង និងអនិយត្ថភាព (ភាពមិនប្រកតី) ផ្សេងទៀតរបស់សង្ឃនៃសម្ព័ន្ធវិជ្ឈាន។
general
តើមូលដ្ឋានទ្រទ្រង់អភិវឌ្ឍសិល្បៈខ្មែរនោះគឺអ្វីខ្លះ? ចូរបង្ហាញ។
មូលដ្ឋានទ្រទ្រង់អភិវឌ្ឍសិល្បៈខ្មែរនោះគឺ៖ - មូលដ្ឋានភូមិសាស្ត្រ - មូលដ្ឋានប្រវត្តិសាស្ត្រ - មូលដ្ឋានសាសនា។
general
ទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ «តើទ្រឹស្តីនេះអាចអនុវត្តបានល្អឥតខ្ចោះ នៅក្នុងសង្គមខ្មែរដែរឬទេ?
តាមទ្រឹស្តីព្រះពុទ្ធសាសនា ដែលបានលើកឡើងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក គឺបើយោលទៅតាមទស្សនៈថាព្រះពុទ្ធហៅថា ពុទ្ធវចនៈ នោះបានឲ្យតម្លៃទៅអំពើនិងផលដែលបានប្រព្រឹត្តអតីតជាតិមកបច្ចុប្បន្នជាតិនិងទៅអនាគត់ជាតិទៀត។ការឲ្យតម្លៃតាំងពីអតីតជាតិបច្ចុប្បន្នជាតិនិងអនាគត់ជាតិបែបនេះ គឹការអនុវត្តរបស់មនុស្សគឺពិតជាបានល្អ ព្រោះគេយល់ថាបើទទួលផ...
general
តើវប្បធម៌មានប្រភពកំណើតមកពីណា? មានពីត្រឹមណាមក?
វប្បធម៌មានប្រភពកំណើតកើតចេញពីពលកម្មផ្នែកខួរក្បាលនិងរូបរាង កាយរបស់មនុស្ស។ មានពីពេលមនុស្សកើតមក។
general
ដើម្បីឱ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅតាម ផ្លូវច្បាប់តើគូស្រករទាំងពីរត្រូវធ្វើដូចម្តេចខ្លះ?
ដើម្បីឱ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅតាមផ្លូវច្បាប់គូស្រករទាំងពីរត្រូវទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅមុខមន្ត្រីអត្រានុកូលដ្ឋាននៅគេដ្ឋានខាងស្រី។
general
តើបុគ្គលណាខ្លះដែលច្បាប់អាចទុកថាជាមន្ត្រីនគរបាលយុត្តិធម៌ឬអាចបំពេញមុខងារមន្ត្រីនគរបាលយុត្តិធម៌?
បុគ្គលដែលច្បាប់នឹងចាត់ទុកជាមន្ត្រីនគរបាលយុត្តិធម៌ឬអាចបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌រួមមាន៖ - ព្រះរាជអាជ្ញានិងចៅក្រមស៊ើបអង្កេត - ប្រធាននិងអនុប្រធានទាំងឡាយ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងសេដ្ឋកិច្ច - ប្រធាននិងអនុប្រធានទាំងឡាយ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម - ស្នងការនិងស្នងការរងទាំងឡាយ នៃនគរបាលរាជធានីខែត្រ - ប្រធានការិយាល...
general
មូលហេតុអ្វីបានជាគេចាត់ទុកថា សម្តេចនរោត្តម សីហនុ និងសម្តេចហ៊ុនសែន ជាបិតាសន្តិភាពនៅកម្ពុជា?
បានជាគេចាត់ទុកថា សម្តេចនរោត្តម សីហនុ និងសម្តេច ហ៊ុនសែន ជាបិតាសន្តិភាពនៅកម្ពុជា ក. សម្តេចនរោត្តម សីហនុ - ជាអ្នកផ្តួចផ្តើមឱ្យមានការចរចារកសន្តិភាព - ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ - ជាអ្នកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ - ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សាជាតិដោយធ្វើការផ្សះផ្សាវិបត្តិក...
general
តើករណីយកិច្ចរបស់គ្រូបង្រៀន ដែលត្រូវជៀសវៀងមានអ្វីខ្លះ?
ករណីយកិច្ចរបស់គ្រូបង្រៀន ដែលត្រូវជៀសវៀងមាន៖ - ធ្វើប្រជាភិថុតចំពោះអ្នកសិក្សាឡើយ (មាត្រា១១) - ផ្សព្វផ្សាយអំពីការវិនិច្ឆ័យវិន័យរដ្ឋបាលបុគ្គលនៅក្នុងមជ្ឈដ្ឋានអប់រំ ក៏ដូចជាមជ្ឈដ្ឋានសាធារណៈឡើយ (មាត្រា១១) - ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណា ដែលធ្វើឲ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ (មាត្រា១២) - ដាក់ទណ្ឌកម្មខាងផ្លូវកាយ និ...
general
គេអាចដឹកសាសនា ប្រពៃណី ភូមិសាស្រ្ដ នាមសេ្ដចនិងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមរយៈឯកសារអ្វីខ្លះ?
គេអាចដឹងសាសនា ប្រពៃណី ភូមិសាស្រ្ដ នាមសេ្ដច និងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមរយៈឯកសារដូចជា៖ - សិលាចារិក - ស្ថាននីយកំណាយប្រវតិ្តសាស្រ្ដ វត្ថុបុរាណ រូបចម្លាក់ - អក្សរសាស្រ្ដស្លឹករឹត - ឯកសារប្រវត្តិសាស្រ្ដ - ដំណាលនិទានតៗទៅ - គម្ពីរ។
general
តើអ្នកយល់ថាការពិភាក្សាលើបញ្ហាកម្រិតប្រាក់ឈ្នួលអប្បរមាគួរតែពិចារណាលើកត្តាពាក់ព័ន្ធអ្វីខ្លះ ដើម្បីអាចទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌រវាងកម្មករនិយោជិកនិងនិយោជក?
ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងត្រូវបានដំឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០០ មក។ បច្ចុប្បន្នកម្មកនិយោជិកក្នុងវិស័យនេះទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៤០$ អាមេរិចក្នុងមួយថ្ងៃ។ ទោះបីយន្តការត្រីភាគីដែលសម្របសម្រួលដោយរាជរដ្ឋាភិបាល តាមយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ...
general
អ្វីជាសិទ្ធិអប់រំមនុស្សម្នាក់ៗ?
សិទ្ធិជាអំណាចដែលជាប់មកកំណើតមនុស្សគ្រប់ៗគ្នាគឺ៖ សិទ្ធិអប់រំ (ការអប់រំ) ជាការធ្វើសកម្មភាពដែលមានគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្សឱ្យមានបំរែបំរួលបុគ្គលិកលក្ខណៈរបស់មនុស្សនោះ ដូចនេះសិទ្ធអប់រំជាទង្វើ និងសកម្មទាំងឡាយដែលមនុស្សគ្រប់រូបទទួលបានពីបុគ្គលផ្សេងៗដើម្បីកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួនឱ្យកាន់តែប្រសើរ។ ...
general
ហេតុអ្វីបានជាគេនិយាយថា វប្បធម៌អរិយធម៌ មិននិយាយថាសង្គមធម៌ អរិយធម៌ឡើយ?
ព្រោះវប្បធម៌លើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពនិយាយស្តីដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថាមានកំរិត វប្បធម៌ទាប់រឺអ្នកនោះមានកំរិតវប្បធម៌ខ្ពស់។ ចំណែកសង្គមវិញគេពុំសូវនិយាយជាប់និងពាក្យអរិយធម៌ទេព្រោះពាក្យថាសង្គមធម៌ស្ថិតនៅជាប់ជានិច្ច ជាមួយសង្គម មនុស្សហើយសង្គមធម៌ក៏មិនមែននិយាយពីមនុស្សម្នាក់ដែរ គេស្គាល់សង្គមធម៌នៃ...
general
ដូចម្តេចដែលហៅថាចំលាក់លៀន?
លាក់លៀន គឺជាក្បាច់ដែលឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាប់សាច់ថ្មអោយជ្រៅ មើលទៅរូបចំលាក់ហាក់ដូចជាផុសចេញពីផ្ទៃថ្ម។ គេនិយមធ្វើចំលាក់លៀននៅលើផ្តែរ លើសសរពេជ្រ លើជញ្ជាំង។
general
ចូរនិយាយពីនីតិវិធីនៃការទទួលពាក្យបណ្តឹង។
នីតិវិធីនៃការទទួលពាក្យបណ្តឹង៖ - កំណត់ហេតុត្រូវស្រង់ឲ្យត្រឹមត្រូវ នូវសេចក្តីរាយការណ៍របស់អ្នកប្តឹង។ - ក្នុងករណីចាំបាច់អាចរកអ្នកមកប្រែភាសាម្នាក់ ដែលត្រូវស្បថតាមជំនឿឬសាសនា ថាខ្លួនបកប្រែត្រឹមត្រូវតាមសេចក្តីរាយការណ៍។ អ្នកបកប្រែមិនអាចយកនគរបាលឬកងអាវុធហត្ថដែលរួមប្រតិបត្តិការបានឡើយ។ - កំណត់ហេតុបណ្តឹងមានចុះសេចក្តីដូចតទៅ៖ ឈ្មោះនិង...
general
តើអង្គការសហប្រជាជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មមានគោលដៅប៉ុន្មាន? អ្វីខ្លះ?
អង្គការសហប្រជាជាតិបានបង្កើតតុលាការ ឧក្រិដ្ឋកម្មមយយដែលមានគោលដៅចំនួន៦៖ - ការការពារបទឧក្រិដ្ឋក្នុង និងរវាងប្រទេសជាសមាជិក - ត្រួតពិនិត្យបទឧក្រិដ្ឋទាំងលក្ខណៈជាតិ និងអន្តរជាតិ - ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងការការពារនិងប្រឆាំងនិងបទឧក្រិដ្ឋកម្មឆ្លងដែន - រួមបញ្ចូលគ្នានូវការប្រឹងប្រែងរបស់ប្រទេស ជាសមាជិក...
general
តើទង់អាស៊ានមានពណ៌អ្វីខ្លះ? តំណាងឱ្យអ្វីដែរ?
ទង់អាស៊ានមានពណ៌ដូចខាងក្រោម៖ - ពណ៌ខៀវ៖ តំណាងឱ្យសន្តិភាព និងស្ថេរភាព - ពណ៌ក្រហម៖ តំណាងឱ្យសេចក្តីក្លាហាន និងស្វាហាប់ - ពណ៌ស៖ តំណាងឱ្យភាពបរិសុទ្ធ និងស្មោះត្រង់ - ពណ៌លឿង៖ តំណាងឱ្យភាពសម្បូររុងរឿង - ដើមស្រូវទាំង១០តំណាងឱ្យសុបិនរបស់បិតា បង្កើតអាស៊ាន ដែលចង់ប្រមូលផ្តុំ ប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ឱ្យក្លាយទៅជាសមាគមមួយដែលមានសាមគ្គី...
general
ពាក្យថា “សង្រ្កាន្ត” មានន័យដូចម្តេច? ចូរលើកឧទាហរណ៍បញ្ជាក់។
ពាក្យថាសង្រ្គាន្តគឺដំណើរឃ្លាតចាកទីឈានចូលដល់ដំណើរដែលព្រះអាទិត្យចូលដល់ទីជួបមួយជុំនៃរាសីចក្រឬក៏ដំណើរដែលដើមនិងចុងរាសីចក្រជួបគ្នាពេញគ្រប់មួយឆ្នាំបានដល់ការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះឯង។ ពោលគឺកំណត់យកពេលព្រះកេសរបស់កបិលមហាព្រហ្មត្រូវប្តូរដៃគ្នាកាន់ ហើយឆ្នាំក៏ប្តូរដែរ។ ឧទាហរណ៍ ដូចជា ឆ្នាំទៅមិញជាឆ្នាំរោង ត្រូវប្តូរមកឆ្នាំន...
general
មតិមួយពោលថា”ការអប់រំជាមធ្យោបាយមួយសំខាន់ ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព ក្នុងការកាត់បន្ថយភាពក្រីក្រ។ ចូរពន្យល់មតិខាងលើនេះ។
អប់រំៈ គឺជាការធ្វើសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្ត គំនិតមនុស្ស។ ការអប់រំជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវិតរបស់មនុស្ស ក្នុងសកម្មភាពផ្សេងៗគ្នា។ - ធនធានមនុស្សៈ គឺជាប្រភពធនធានមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សជាតិ។ វិស័យអប់រំ គឺជាវិស័យចំបងមួយក្នុងចំនោមវិស័យនានា។ ក្នុងកិច្ចការកសាងជាត...
general
នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះ។ តើប្រព័ន្ធសេដ្ឋកិច្ចអ្វីខ្លះ? ចូរពន្យល់ពីលក្ខណៈគុណសម្បត្តិនិងគុណវិបត្តិសេដ្ឋកិច្ចនីមួយៗ។
នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺ៖ ក. សេដ្ឋកិច្ចប្រពៃណីំ ជាសេដ្ខកិច្ចដែលធ្វើបន្ដពីជំនាន់មួយទៅជំនាន់មួយទៅជំនាន់មួយទៀតមធ្យោបាយផលិតកម្មបែបបុរាណហើយផលិតផលទទួលតាមយថាផល។ ខ. សេដ្ឋកិច្ចទីផ្សារ ជាសេដ្ខកិច្ចដែលមធ្យោបាយផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាល ហើយផលិតផលតាមផែនការរកំណត់។ គ. សេដ្ឋកិច្ចទីផ្សារ ជាសេវ...
general
តើរបបប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមមានលក្ខណៈដូចម្តេច?
ក្នុងរបបប្រធានាធបតីនិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិ២លើកផ្សេងពីគ្នា។ មួយគឺ បោះឆ្នោតរើសសមាជិកសភាឲ្យបង្កើតជាក្រុមនីតិបញ្ញាតិសំរាប់តាក់តែងច្បាប់។ មួយទៀតគឺបោះឆ្នោត រើសប្រធានាធិបតីឲ្យបង្កើតរដ្ឋាភិបាលនិងធ្វើជាប្រមុខរដ្ឋាភិបាល សំរាប់ប្រតិបត្តិតាមច្បាប់របស់សភា។ ប្រធានាធិបតីជាប្រមុខលរដ្ឋាភិបាលផង ជាតំណាងប្រទេសផង។ របបនេះគ្មាននាយករដ្ឋ...
general
តើសង្គមនឹងទទួលបានលទ្ធផលអ្វីខ្លះ?
ប្រសិនបើមានអ្នកដឹកនាំល្អសង្គមនឹងទទួលបានលទ្ធផលដូចជា៖ - មានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយនិរត្តន៍ភាព - មានស្ថេរភាពនយោបាយ - មានកំណើតសេដ្ឋកិច្ច - មានទំនាក់ទំនងល្អលើឆាកអន្ដរជាតិ - ប្រជាពលរដ្ឋរស់នៅថ្លៃថ្នូរ មានភាពសុខដុមរម្យនាប្រកបដោយយុត្តិធម៌ - សម្បូរធនធានមនុស្ស - ប្រទេសជាតិក្លាយជានីតិរដ្ឋមានប្រជាធិបតេយ្យ - មានហេដ្ឋារចនាសម្ព...
general
ទិវាសិទ្ធិនារីត្រូវបានប្រារព្ធធ្វើតាំងពីឆ្នាំណា? នៅឯណា? ហេតុអ្វីបានជានៅប្រទេសកម្ពុជាសម័យមុន គេពុំសូវឃើញមានស្រ្តីធ្វើការធំ?
ទិវាសិទ្ធិនារី ត្រូវបានប្រារព្ធធ្វើតាំងពីឆ្នាំ ១៩១០ នៅទីក្រុងស៊ីកាកូ សហរដ្ឋអាមេរិក។ បានជានៅប្រទេសកម្ពុជាពីសម័យមុន គេពុំឃើញមាននារីធ្វើការធំពីព្រោះ៖ - ចាស់សម័យមុនអនុវត្តតាមប្រពៃណីតឹងតែង - មិនអោយកូនស្រីរៀនសូត្របានច្រើនទេ ខ្លាចចេះសរសេរសំបុត្រស្នេហា - សម័យបុរាណ អ្នកដែលមានចំនេះដឹង ទាល់តែបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាដែលបង្រ...
general
ចូរនិយាយពីខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍។
ភាពខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍៖ ក. កំណត់ហេតុ - កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយឬច្រើនក្របខណ្ឌបេសកម្មសកម្មនគរបាលយុត្តិធម៌។ - កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា - កំណត់ហេតុ ត្រូវសរសេរក្នងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេខា ម៉ោងជាក់លាក់នៃការចាប់ផ្តើមនិងបញ្ចប់ - អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច - ...
general
តើតំបន់ណាខ្លះនៃព្រះរាជាណាចក្រកម្ពុជាមានជម្ងឺគ្រុនចាញ់ច្រើនជាងគេ? ហេតុអ្វី?
តំបន់ដែលមានជម្ងឺ គ្រុនចាញ់កម្រិតខ្ពស់គឺ តំបន់ឦសាននៃ ខេត្តរតនៈគីរី តំបន់អាគ្នេយ៍នៃ ខេត្តក្រចេះ តំបន់តាមព្រំប្រទល់រវាងខេត្ត ព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រំប្រទស់ ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងតំបន់ចំការកៅស៊ូកំពង់ចាម។ + ព្រោះតំបន់ទាំងនោះសុទ្ធសឹងជាតំបន់ខ្ពង់រាបនិងភ្នំដែលសម្បូរព្រៃឈើខ្ពស់ស៊ុបទ្រុបនិងមានចំហាយឧស្ម័នពុល...
general
តើអាស៊ានមានន័យដូចម្តេច? ពាក្យនេះមកពីពាក្យថាដូចម្តេច?
អាស៊ានមានន័យថា (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍)។ អាស៊ាន ជាពាក្យកាត់ភាសា អង់គ្លេសដែលមកពីពាក្យពេញថា ASEAN គឺមានន័យថា Association of South East Asian Nation៕
general
អាពាហ៍ពិពាហ៍ជាអ្វី? ដើម្បីឪ្យមានជីវិតអាពាហ៍ពិពាហ៍មានតម្លៃ តើសាមីខ្លួនប្រុស និងស្រី ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? ចូរពន្យល់។
អាពាហ៍ពិពាហ៍គឺជាផ្សំផ្គុំយ៉ាងឳឡារិកជាផ្លូវការរវាងបុរសម្នាក់និងស្រ្ដីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត។ ដើម្បីឪ្យមានជីវិតអាពាហ៍ពិពាហ៍មានតម្លៃ សម្ដីខ្លួនប្រុស និងស្រីត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមនេះ៖ លក្ខខណ្ឌសម្ភារៈ - សាមីខ្លួនទាំងសងខាងត្រូវ - ត្រូវមានធនធាន - មានមុខរបរចិញ្ចឹមជីវិតមានការងារធ្វើដើម្បីកសាងគ្រួសារដោយខ្លួន...
general
តើការអប់រំបានជះឥទ្ធិពលឱ្យស្រ្តី អាចធ្វើការអភិវឌ្ឍខ្លួនឯងគ្រួសារ និងសង្គមជាតិដូចម្តេច?
ការអប់រំបានជះឥទ្ធិពលឱ្យស្រ្តី អាចធ្វើការអភិវឌ្ឍខ្លួនឯងគ្រួសារ និងសង្គមជាតិដូចតទៅ៖ ក. អភិវឌ្ឍន៍ខ្លួនឯង - មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងធ្វើកិច្ចការផ្សេងៗ - មានម្ចាស់ការលើខ្លួនឯង - មានម្ចាស់ការលើការងារនិងមានការទទួលខុសត្រូវលើការងាររបស់ខ្លួន - ចេះកំណត់គោលដៅនៃជីវិត និងរៀបចំជីវិតឱ្យបានល្អប្រសើរ - ចេះជ្រើសរើសការងារសមស្រ...
general
ដូចម្ដេចដែលហៅថាខ្លឹមសារនៃការបង្រៀន?
ខ្លឹមសារនៃការបង្រៀនគឺជា៖ - ប្រព័ន្ធនៃចំណេះដឹងស្ដីពីធម្មជាតិ (Nature) សង្គម (Socilite) ការគិត (thinking) បច្ចេកទេស (Techniq) និងសកម្មភាពបញ្ញា។ - ប្រព័ន្ធនៃចំណេះធ្វើ និងបំណិនប្រសប់នៅក្នុងសកម្មភាព និងការប្រតិបត្តិ។ - បទពិសោធន៍ និងសកម្មភាពច្នៃប្រឌិត នៅក្នុងលំនាំអភិវឌ្ឍនៃប្រវត្តិសាស្រ្ដក្នុងសង្គមមនុស្ស (Human Acivity)។ - ប្...
general
ដូចម្ដេចដែលហៅថាលំនាំនៃការបង្រៀន?
លំនាំនៃការបង្រៀន ជាលំនាំនៃការផ្សព្វផ្សាយចំណេះដឹងរបស់សាស្រ្ដាចារ្យ និងលំនាំនៃទំនួលយល់ជ្រួតជ្រាប ចំណេះដឹង ចំណេះធ្វើ បំណិនប្រសប់ និងវិធីអនុវត្តរបស់សិស្ស ក្រោមការដឹកនាំគ្រប់គ្រង និងចាត់តាំងរបស់គ្រូបង្រៀន និងសាស្រ្ដចារ្យ។
general
បារាំងបានទទួលស្គាល់ឯករាជ្យខ្មែរជាពីដំណាក់កាល។ ដំណាក់ទីមួយគឺ ឯករាជ្យតែលើផ្នែករដ្ឋបាលពីឆ្នាំណា? ហើយដំណាក់កាលទីពីរ ជាឯករាជ្យពេញបរិបូណ៌នៅឆ្នាំណា?
- ដំណាក់ទីមួយគឺ ឯករាជ្យតែលើផ្នែករដ្ឋបាលពីឆ្នាំ ១៩៤៩ - ហើយដំណាក់កាលទីពីរ ជាឯករាជ្យពេញបរិបូណ៌នៅឆ្នាំ ១៩៥៣
general
ទឹកដីខ្មែរដែលបាត់បង់ទៅលើប្រទេសថៃមានទំហំប៉ុន្មានគីឡូម៉ែត្រការេ? ហើយមានឈ្មោះអ្វីខ្លះ?
ជាង ៦០.០០០គ.ម២ ហើយមានឈ្មោះ៖ ១. នគររាជ ២. បុរីរម្យ ៣. សូរិន្ទ ៤. ធន បុរី ៥. សិរីសោកេត ៦. ស្ទឹងជ្រៅ ៧. ច័ន្ទបុរី ៨. គោកខណ្ឌ ៩. បស្ចឹមបុរី ១០. ត្រាច ១១. សង្កិត ១២. អ៊ូ ប៊ុន
general
ទឹកដីខ្មែរប៉ុន្មានគីឡូម៉ែត្រការេ ដែលបានបាត់បង់នៅប្រទេសវៀតណាម ហើយមានឈ្មោះអ្វីខ្លះ?
ជាង ៦៤.០០០ គ.ម២ ហើយមានឈ្មោះដូចខាងក្រោមនេះ៖ ឈ្មោះដើម ឈ្មោះថ្មី ១. កំពង់ស្រកាត្រី បៀងហ្វា ភឿកថាញ់ ចង្វារត្រពាំង ២. រោងដំរី តៃនិញ ឡុងនិញ ថាញ់អាញ់ ៣. ព្រៃនគរ សៃហ្គន ហូជីមិញ ៤. ផ្សំអំបិល បៀនត្រែ កៀនហ្វា ៥. មេស មេស ឌិញភឿង ៦. គោះតង ឡុងអាន ៧. ព្រែកឫស្សី គិនថី ជុងយិញ ៨. លុងហោ វិញឡុង ៩. ព្រះត្រពាំង ត្រាយិញ វិញមិញ ១០. ផ្សា...
general
តាមទិន្នន័យឆ្នាំ ១៩៩៤ នៃវិទ្យាស្ថានជាតិខាងស្ថិតិប្រជាពលរដ្ឋនៃប្រទេសកម្ពុជា មានចំនួន ៩.៧៥២.៤៦៦នាក់ តើក្នុងចំនួននេះមានស្រ្ដីប៉ុន្មាននាក់?
តាមទិន្នន័យឆ្នាំ ១៩៩៤ នៃវិទ្យាស្ថានជាតិខាងស្ថិតិប្រជាពលរដ្ឋនៃប្រទេសកម្ពុជា មានចំនួន ៩.៧៥២.៤៦៦នាក់ ត្រូវជា ៥២.៩០% នៃចំនួនពលរដ្ឋខ្មែរទាំងអស់។
general
បឹងទន្លេសាបមានទំហំប៉ុន្មាន គ.ម២?
បឹងទន្លេសាបមានទំហំ៣.០០០ គ.ម២
general
មហាប្រទេសណាខ្លះជាសហប្រធានសន្និសីទក្រុងហ្សីណែវស្ដីពីសន្ដិភាពនៅឥណ្ឌូចិន ក្នុងឆ្នាំ ១៩៥៦?
សហប្រធានសូវៀត និងចក្រភពអង់គ្លេសជាសហប្រធាន។
general
សេចក្ដីថ្លែងការណ៍បញ្ចប់សន្និសីទក្រុងហ្សីណែវ ស្ដីពីសន្ដិភាពនៅឥណ្ឌូចិនបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា?
២១ កក្កដា ១៩៥៤
general
ពីក្រុងភ្នំពេញ ទៅខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាមានចម្ងាយប៉ុន្មានគីឡូម៉ែត្រ?
ភ្នំពេញ បាត់ដំបង ចម្ងាយ ២៩១គម ភ្នំពេញ កំពង់ឆ្នាំង ចម្ងាយ ៩១គម ភ្នំពេញ ពោធិ៍សាត់ ចម្ងាយ ២០០គម ភ្នំពេញ សៀមរាប ចម្ងាយ ៣១៤គម (កាត់តាមកំពង់ធំ) ភ្នំពេញ កំពង់ចាម ចម្ងាយ ១២៤ គម ភ្នំពេញ ស្ទឹងត្រែង ចម្ងាយ ៤៨១គម ភ្នំពេញ ក្រចេះ ចម្ងាយ ៣៤០គម ភ្នំពេញ ក្រុងខេមរភូមិន្ទ ចម្ងាយ ២៧១គម ភ្នំពេញ ក្រុងព្រះសីហនុ ចម្ងាយ ២៣០គម ភ្នំពេញ កំពត ចម្ង...
general
ពោធិ៍កំបោរ មេបះបោរប្រឆាំងនឹងបារាំង ត្រូវគេចាប់បាន ហើយកាត់ទោសប្រហារជីវិតនៅ ខែណា ឆ្នាំណា?
ក្នុងខែ មករា ឆ្នាំ១៨៦៧
general
បារាំងឡោមព័ទ្ធព្រះបរមរាជវាំងចតុមុខ ភ្នំពេញ នៅថ្ងៃណា ខែណា ឆ្នាំណា? ឈ្មោះអ្វីជាមេដឹកនាំ?
បារាំងឡោមព័ទ្ធព្រះបរមរាជវាំងចតុមុខ ភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៨៨៤ ដោយមេដឹកនាំឈ្មោះ Charles Thompson
general
ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយចូលមកដល់ស្រុកខ្មែរក្នុងគ.សប៉ុន្មាន?
គ.ស ១៨៦៤
general
វចនានុក្រមខ្មែរភាគមួយបោះពុម្ពជាដំបូងនៅក្នុងឆ្នាំណា អ្នកនិពន្ធឈ្មោះអ្វី?
គ.ស ១៩៣៨ (សិក្សាវិវត្តន៍នៃអក្សរសាស្រ្ដខ្មែរឌ-គាម)
general
តើព្រះរាជាណាចក្រកម្ពុជាមានខេត្តប៉ុន្មាន?
ព្រះរាជាណាចក្រកម្ពុជាមានខេត្ត ២០
general
តាមស្ដីពីឆ្នាំ ១៩៩៤ នៃក្រសួងមហាផ្ទៃ តើព្រះរាជាណាចក្រកម្ពុជាមានស្រុកប៉ុន្មាន?
ព្រះរាជាណាចក្រកម្ពុជាមានស្រុក ១៦២
general
តាមស្ថិតិឆ្នាំ ១៩៩៤ តើព្រះរាជាណាចក្រកម្ពុជាមានឃុំប៉ុន្មាន?
ព្រះរាជាណាចក្រកម្ពុជាមានឃុំចំនួន ១៤៥៣
general
តាមស្ថិតិឆ្នាំ ១៩៩៤ តើព្រះរាជាណាចក្រកម្ពុជាមានភូមិប៉ុន្មាន?
ព្រះរាជាណាចក្រកម្ពុជាមានភូមិចំនួន ១២.៨៥៧
general
តាមស្ថិតិឆ្នាំ ១៩៩៤ តើព្រះរាជាណាចក្រកម្ពុជាមានពលរដ្ឋចំនួន ៩.៧៥២.៤៦៦នាក់។ តើក្នុងចំនួននោះមានប៉ុន្មានគ្រួសារ?
មាន ១.៧៦៨.៦៦៤គ្រួសារ
general
តាមស្ថិតិឆ្នាំ ១៩៩៤ តើព្រះរាជាណាចក្រកម្ពុជាមានពលរដ្ឋគ្រប់អាយុបោះឆ្នោតប៉ុន្មាននាក់?
ព្រះរាជាណាចក្រកម្ពុជាមានពលរដ្ឋគ្រប់អាយុបោះឆ្នោតចំនួន ៤.៤៣០.៧៣១នាក់
general
រាជធានីភ្នំពេញមានចំនួនមនុស្សសរុប ៧១៤.៧៤៥ និងមានគ្រួសារ ១១៩.៨៥៦ គ្រួសាររស់នៅ។ តើក្នុងនោះចែកជាខ័ណ្ឌ សង្កាត់ ភូមិប៉ុន្មាន?
៧ ខ័ណ្ឌ ៧៦សង្កាត់ និង ៦៤២ ភូមិ។
general
ក្រុងព្រះសីហនុ មានចំនួនមនុស្សសរុប ១១៥.៥១៤នាក់ និងមាន ២០.៩៧៨ គ្រួសាររស់នៅ។ តើក្នុងនោះចែក ខ័ណ្ឌ សង្កាត់ ភូមិប៉ុន្មាន?
៣ ខ័ណ្ឌ ២១សង្កាត់ និង ៨២ភូមិ។
general