question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ទីក្រុងកែបមានចំនួនមនុស្សសរុប ២២.៦៥៨នាក់ និងមាន ៣.៨៧៩ គ្រួសាររស់នៅ។ តើក្រុងកែបចែកជា ខ័ណ្ឌ សង្កាត់ និងភូមិប៉ុន្មាន?
២ ខ័ណ្ឌ ៥សង្កាត់ និង ១៥ភូមិ។
general
ខេត្តកំពង់ចាម មានចំនួនមនុស្សសរុប ១.៣៧២.៦៩៧នាក់ និងមាន ២៣៧.៩៤៩គ្រូសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ភូមិ ឃុំប៉ុន្មាន?
១៦ ស្រុក ១៧៣ឃុំ និង ១៦៣៤ ភូមិ។
general
ខេត្តកណ្ដាល មានចំនួនមនុស្សសរុប ៩០៦.៨៣៨នាក់ និងមានគ្រួសារ ១៦៦.៧១៩គ្រួសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ១១ ស្រុក ១៤៧ឃុំ និង ១០៨៧ ភូមិ។
general
ខេត្តតាកែវ មានចំនួនមនុស្សសរុប ៦៨៣.០៥១នាក់ និងមានគ្រួសារ ១២៥.៧៥៧គ្រួសារ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
១០ ស្រុក ៩៨ឃុំ និង ១១០៤ ភូមិ។
general
ខេត្តកំពង់ស្ពឺ មានចំនួនមនុស្សសរុប ៥១៤.៨៧៩នាក់ និងមានគ្រួសារ ៩៥.៤៣៨គ្រួសារ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៨ ស្រុក ៨៧ឃុំ និង ១២៨៩ ភូមិ។
general
ខេត្តព្រៃវែង មានចំនួនមនុស្សសរុប៩២៩.៤៣៦នាក់ និងមានគ្រួសារ ១៧៨.៥២៣។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ១២ ស្រុក ១១៦ឃុំ និង ១១៣៥ភូមិ។
general
ខេត្តស្វាយរៀង មានចំនួនមនុស្សសរុប ៤៤០.៣៣០នាក់ និងមានគ្រួសារ ៨៣.៤៧៤គ្រួសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៧ ស្រុក ៨០ឃុំ និង ៦៩០ ភូមិ។
general
ប្រាសាទព្រះវិហារបានត្រូវបរទេសរំលោភយកពីឆ្នាំណាហើយតុលាការអន្ដរជាតិ ក្រុងឡាអេ បានកាត់ក្ដីតម្រូវឲ្យប្រគល់ មកជូនប្រទេសកម្ពុជាវិញនៅថ្ងៃ ខែ ឆ្នាំណា?
១. រំលោភយកពីឆ្នាំ ១៩៤៩ ២. ប្រគល់មកកម្ពុជាវិញនៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ១៩៦២។
general
ទន្លេមេគង្គនៅកម្ពុជាមានប្រវែងប៉ុន្មាន ហើយហូរកាត់ខេត្តណាខ្លះ?
ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ហើយហូរកាត់ខេត្ត៥ គឺស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និងខេត្តព្រៃវែង។
general
ទន្លេមេគង្គមានប្រភពនៅឯណា មានប្រវែងប៉ុន្មានហើយហូរកាត់ប្រទេសណាខ្លះ?
ទន្លេមេគង្គមានប្រភពពីខ្ពង់រាប “ទីបេ” ភាគខាងកើត។ មានប្រវែង ៤២០០គ.ម ហើយហូរកាត់ប្រទេសប្រាំ គឺប្រទេសចិន ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម។
general
កោះដែលធំជាងគេនៅព្រះរាជាណាចក្រកម្ពុជាឈ្មោះអ្វី? មានផ្ទៃប៉ុន្មាន មានកំពស់ប៉ុន្មាន?
កោះដែលធំជាងគេ គឺកោះកុង មានផ្ទៃ ៨០គ.ម២ កំពស់៤១០ម។
general
ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យទាមទារឲ្យមានការបោះឆ្នោត?
បានជាលទ្ធិប្រជាធិបតេយ្យទាមទារឲ្យមានការបោះឆ្នោតព្រោះ ក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជារាស្រ្ដ គឺជាម្ចាស់ទឹកដីម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ។ ប្រជារាស្រ្ដជាអ្នកទទួលខុសត្រូវលើអនាគតរបស់ប្រទេស។ ប៉ុន្ដែប្រជារាស្រ្ដទាំងអស់មិនអាចទៅចាត់ចែងកិច្ចការរដ្ឋដោយផ្ទាល់ទាំងអស់គ្នាបានទេ គឺត្រូវជ្រើសរើសបេក្ខជន ដែលខ្លួនពេញចិត្តម្នាក់ ឬច្រើនធ្វើ...
general
ដើម្បីឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អ តើសង្គមត្រូវទាមទារឲ្យមានអ្វីខ្លះ?
ដើម្បីឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អសង្គមត្រូវទាមទារៈ ឲ្យមានតម្លាភាព ឲ្យមានការគោរពសិទ្ធិ។
general
ហេតុអ្វីបានជា សេរីភាពនៃសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យមានសារៈសំខាន់?
បានជា សេរីភាពនៃសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យមានសារៈសំខាន់ព្រោះ៖ - ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានាក្នុង និងក្រៅប្រទេសដល់ប្រជាពលរដ្ឋ - ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមតិ - ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធន៍នានាដល់ថ្នាក់ដឹកនាំ - ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ - ដើម្បីឲ្យប...
general
ក្នុងលទ្ធិប្រជាធិបតេយ្យ តើការមានគណៈបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់អ្វីខ្លះ ចំពោះសង្គមជាតិ?
ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណៈបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សាភ្ជាប់នឹងទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសៗគ្នារមែងមានទស្សនៈ និងយោបល់ខុសៗគ្នា។ លើសពីនេះទៅទៀត ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងនោះទេ។ ម៉្យាងទៀតកា...
general
ក្នុងសង្គមប្រជាធិបតេយ្យ តើអំណាចសំខាន់ៗមានប៉ុន្មាន? ហេតុអ្វីបានជាអំណាចនៃការគ្រប់គ្រងរដ្ឋទាមទារឲ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា?
ក្នុងសង្គមប្រជាធិបតេយ្យ អំណាចសំខាន់ៗមាន៣។ ការគ្រប់គ្រងរដ្ឋទាមទារឲ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា អំណាចទាំង៣នោះមានការបែងចែកដាច់ពីគ្នាគឺ៖ - អំណាចនីតិបញ្ញត្តិ (រដ្ឋសភា-ព្រឹទ្ធសភា)៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។ - អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល)៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។ - អំណាចតុលាការ (អង្គចៅ...
general
ក្នុងសង្គមប្រជាធិបតេយ្យ គេបានបែងចែកអំណាចសំខាន់ៗជា៣គឺ។ តើអំណាចទាំងនោះមានប្រៀបលើគ្នាដូចម្តេចខ្លះ? ចូរបញ្ជាក់។
ក្នុងសង្គមប្រជាធិបតេយ្យ គេបានបែងចែកអំណាចសំខាន់ៗជា៣ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ។ ក. អំណាចនីតិបញ្ញត្តិ (រដ្ឋសភា-ព្រឹទ្ធសភា)៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។ - អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល)៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។ - អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ (...
general
ហេតុអ្វីបានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ?
បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ព្រោះតាមលទ្ធិនេះ ការដឹកនាំគឺ យកប្រជាជនជាធំ ហើយថ្នាក់ដឹកនាំត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ។
general
សិទ្ធិមនុស្សគឺអ្វីៗ ទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ឱ្យមនុស្សរស់បានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ក្នុងក្របខណ្ឌនេះ តើច្បាប់គឺជាអ្វី?
ក្នុងក្របខណ្ឌនេះ ច្បាប់គឺជាអ្វីៗ ដែលមនុស្សត្រូវតែប្រតិបត្តិតាមជាដាច់ខាត ដើម្បីឱ្យមនុស្សអាចរស់ជាមួយគេឯងក្នុងសង្គម។ ពោលគឺច្បាប់គឺជាមាគ៌ាប្រតិបត្តិរបស់មនុស្ស។
general
សិទ្ធិមនុស្ស ព្រមទាំងសេរីភាពជាគ្រឹះទាំងឡាយ អាចធ្វើឱ្យមនុស្សមានការរីកចម្រើន ហើយអាចធ្វើឱ្យយើងប្រើប្រាស់បានយ៉ាងពេញលេញនូវតម្លៃជាមនុស្សរបស់យើង ប្រាថ្នាស្មារតីរបស់យើង ការប៉ិនប្រសប់និងមនសិការរបស់យើងហើយអនុញ្ញាតឱ្យយើងអាចប្រើប្រាស់ បានតាមសេចក្តីត្រូវការ ទាំងក្នុងផ្នែកចេតនារម្មណ៍ និងផ្នែកផ្សេងៗទៀត។ ចុះបើមានការប្រកែកមិនទទួលស្គាល់ស...
ការប្រកែកមិនទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពជាគ្រឹះ មិនត្រឹមតែជាសោកនាដកម្មដល់បុគ្គល ម្នាក់ៗ តែប៉ុណ្ណោះទេ គឺជាកត្តានាំឱ្យមានការរំជើបរំជួលក្នុងសង្គមនិងលើវិស័យនយោបាយរួមមានអំពើឃោរឃៅ និងជម្លោះទាំងរវាងសង្គមនិងប្រជាជាតិ ទាំងរវាងសង្គមមួយនិងសង្គមមួយទៀតផង។ ដូចមានចែងនៅក្នុងឃ្លាទីមួយនៃសេចក្តីថ្លែងការណ៍ជាសាកលស្តី អំពីសិទ្ធិមនុស្សថ...
general
សន្តិភាព ការដាក់អាវុធ អភិវឌ្ឍន៍ និងការគោរពសិទ្ធិមនុស្ស គឺជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅ មក។ តើសេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្សគឺដើម្បីអ្វី?
ជាការពិតណាស់ សន្តិភាព ការដាក់អាវុធ អភិវឌ្ឍន៍ និងការគោរពសិទ្ធិមនុស្ស គឹជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជានិច្ច។ សេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្ស គឺដើម្បីឱ្យមនុស្សចេះស្រឡាញ់សន្តិភាព និងការមិនប្រើហិង្សា ព្រមទាំងបង្រៀនអំពីអភិវឌ្ឍន៍ និងឱ្យចេះយកចិត្តទុកដាក់ទៅលើវិស័យបរិស្ថាន។
general
ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានទំហំផ្ទៃដីប៉ុន្មានគម២?
- ១៨១៩៣៥គីឡូម៉ែត្រការេ
general
ដើម្បីធ្វើឱ្យព្រលឹងជាតិរស់ជានិច្ច យើងត្រូវថែរក្សាអ្វីខ្លះឱ្យគង់វង្ស?
ត្រូវថែរក្សាសម្បត្តិវប្បធម៌ និងអរិយធម៌ជាតិឱ្យគង់វង្ស។
general
សម្បត្តិវប្បធម៌សំខាន់ជាងគេគឺអ្វី?
សម្បត្តិវប្បធម៌ដែលសំខាន់ជាងគេគឺ មនុស្ស។
general
ខេត្តកំពង់ធំ មានចំនួនមនុស្សសរុប ៤៨៩.៧៤៩នាក់ និងមានគ្រួសារ ៩៨.៥២១គ្រួសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ១២ ស្រុក ១០០ឃុំ និង ៨៧៥ ភូមិ។
general
ប្រទេសកម្ពុជា កាលពីដើមគ្រិស្តសករាជ មានឈ្មោះដូចម្តេចខ្លះ?
មានឈ្មោះជាបឋមគឺ “ប្រទេសហ្វូណន” ឬ “នគរភ្នំ” ឬ ហៅថា “កោះគោកធ្លក” ឬ “នគរគោកធ្លក”។
general
ក្នុងគ្រិស្តសករាជ ៥៥០ ព្រះរាជាអង្គណាកែប្រែឈ្មោះប្រទេសពីនគរភ្នំ មកកម្ពុជាវិញ?
ព្រះមហាក្សត្រព្រះបាទតីវវរ័្មន។
general
ប្រាសាទអង្គរវត្ត កសាងដោយព្រះរាជាអង្គណា នៅគ្រិស្តសករាជប៉ុន្មាន?
ព្រះបាទសូរិយវរ័្មនទី២ ក្នុងគ្រិស្តសករាជ១១១៣ ដល់ ១១៥០។
general
ចូររៀបរាប់ឈ្មោះខេត្តខ្មែរ នៅភាគខាងលិចនៃប្រទេសកម្ពុជាក្នុងសតវត្សទី១៦។
- ក្នុងសតវត្សទី១៦ ឈ្មោះខេត្តនៃប្រទេសកម្ពុជាភាគខាងលិចរួមមានៈ សង្គ័ក គោកខ័ណ្ឌ សូរិន្ទ សិរីសាកេត បុរីរម្យ នគររាជ នាងរង លបបុរី បស្ចិមបុរី ជលបុរី ស្ទឹងជ្រៅ និង រយ៉ង។
general
ឈ្មោះខេត្តនៃប្រទេសកម្ពុជាភាគខាងត្បូងក្នុងសតវត្សទី១៦ មានឈ្មោះដូចម្តេចខ្លះ?
- មានឈ្មោះដូចខាងក្រោម គឺៈ រោងដំរី កំពង់ស្រកាត្រី ព្រៃនគរ ផ្សារដែក មេស លង់ហោ ព្រះត្រពាំង ព្រែកឫស្សី ស្រុកឃ្លាំង ពលលាវ ទឹកខ្មៅ មាត់ជ្រូក តាម និង ក្រមួនស។
general
ព្រះមហាក្សត្រខ្មែរ ដែលសោយរាជ្យមុនគេបង្អស់នៅរាជធានីអង្គរ ទ្រង់ព្រះនាមអ្វី ពីគ្រិស្តសករាជប៉ុន្មានដល់ប៉ុន្មាន?
- ព្រះបាទជ័យវរ័្មនទី២ ពីគ្រិស្តសករាជ ៨០២ ដល់ ៨៦៩។
general
ព្រះមហាក្សត្រខ្មែរទាំងបីព្រះអង្គ គឺ ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទសូរិយាវរ្ម័នទី២ និង ព្រះបាទជ័យវរ្ម័នទី៧ តើក្សត្រណាដែលមានកិត្តិនាមល្បីល្បាយជាងគេ ក្នុងការកសាងប្រទេស និងលើកតំកើងវប្បធម៌ខ្មែរ?
ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គជាក្សត្រប្រកបដោយទសពិធរាជធម៌។ ក្រៅពីកសាងប្រាសាទធំៗ ទ្រង់បានសាងសាលាដំណាក់ចំនួន ១២១ និងមន្ទីរពេទ្យចំនួន ១០២ ទៀត។ ព្រះអង្គបានយក ព្រះទ័យទុកដាក់ពង្រីកវិស័យនយោបាយ យោធា សង្គមកិច្ច និងវប្បធម៌ ខ្មែរឲ្យរីកចម្រើន។
general
វង្សវរ្ម័នបានផុតរលត់ទៅនៅសតវត្សទី១៤។ ចូរបង្ហាញពីមូលហេតុដែលនាំឲ្យប្រទេសកម្ពុជាចុះខ្សោយ?
មូលហេតុដែលនាំឲ្យប្រទេសកម្ពុជាចុះខ្សោយ គឺៈ + មានការឈ្លានពាន ប្រកបដោយមហិច្ឆតាពីប្រទេសជិតខាងជានិច្ច + អ្នកដឹកនាំបាត់បង់នូវព្រលឹងជាតិរបស់ខ្លួន ដោយជឿការញុះញង់ពីបរទេស និងប្រទេសជិតខាង + បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការល្មោភអំណាចហើយបង្កើតសង្រ្គាមរវាងគ្នាឯងក្នុងស្រុក + ភាពអវិជ្ជានៃក្សត្រសោយរាជ្យ វិបត្តិវិធានការការពារ និងខ្វះទសពិធ...
general
ចូររៀបរាប់ដោយសង្ខេប អំពីការរំលោភនៃប្រទេសជិតខាងមកលើប្រទេសកម្ពុជាក្នុងសម័យឧត្តុង្គ នាសតវត្សទី១៩?
- ដោយការស្រឡាញ់អំណាចដណ្ដើមរាជ្យគ្នា ក្នុងព្រះរាជវង្សខ្មែរ ពួកមហិច្ឆតាបានឱកាស បានយកខេត្តខ្មែរភាគខាងលិចអស់៩ខេត្ត។ រីឯវៀតណាមវិញ ក្រោយពីបានប្រទេសចំប៉ាទាំងស្រុង ក្នុងអំឡុងគ្រិស្តសករាជ ១៤៧១ បានរកមធ្យោបាយផ្សេងៗ ដើម្បីលេបទឹកដី កម្ពុជាដោយលើកបុត្រីព្រះនាម “ចូវ” ថ្វាយព្រះបាទ ជ័យជេដ្ឋាទី២ ក្នុងបំណងយកតំបន់ព្រៃនគរ បាវៀ និងចៀងហ្វា ដែ...
general
ព្រះរាជាណាចក្រខ្មែរបច្ចុប្បន្នមានព្រំប្រទល់នឹងប្រទេសណាខ្លះ?
- ប្រទេសឡាវ ប្រទេសថៃ និងប្រទេសវៀតណាម។
general
ទទឹង និងបណ្ដោយនៃប្រទេសខ្មែរមានប៉ុន្មានគីឡូម៉ែត្រហើយចំណុចកណ្ដាលនៅខេត្តណា?
- ទទឹងមានពីជើងទៅត្បូងចម្ងាយ ៤៤០គ.ម - បណ្ដោយពីលិចទៅកើតចម្ងាយ ៥៦០ គ.ម - ចំណុចកណ្ដាលនៅក្បែរក្រុងកំពង់ធំ។
general
ព្រំប្រទល់ប្រទេសខ្មែរទាំងអស់ចម្ងាយប៉ុន្មានគីឡូម៉ែត្រ?
ព្រំប្រទល់ខ្មែរទាំងមូលមានចម្ងាយ ២៦០០ គ.ម។
general
ព្រំប្រទល់ឆ្នេរសមុទ្រនៃប្រទេសខ្មែរមានចម្ងាយប៉ុន្មានគីឡូម៉ែត្រ?
ព្រំប្រទល់ដែនសមុទ្រ ៤៣៥ គ.ម។
general
ភ្នំដែលខ្ពស់ជាងគេនៅស្រុកខ្មែរគឺភ្នំអ្វី មានកំពស់ប៉ុន្មានម៉ែត្រ ស្ថិតនៅត្រង់ណា?
ភ្នំអូរ៉ាល់ កំពស់ ១.៨១៣ម ស្ថិតនៅត្រង់ព្រំប្រទល់ខេត្តបី គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។
general
ក្នុងគ្រិស្តសករាជ ៥០ ដល់ ៦៣ ព្រះមហាក្សត្រសោយរាជ្យនៅកោះគោកធ្លកឈ្មោះអ្វី?
ឈ្មោះព្រះនាង “លីវយី”។
general
តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ? ចូររៀបរាប់។
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យគឺៈ - ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពពេញលេញ - មានសេរីភាពខាងសារព័ត៌មាន - មានគណបក្សនយោបាយច្រើន - ការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ - ពហុនិយម និង មានការអធ្យាស្រ័យ
general
ខេត្តបាត់ដំបង មានចំនួនមនុស្សសរុប ៦៦០.០៥៦នាក់ និងមានគ្រួសារ ១២៧.៥៩៤គ្រួសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៨ ស្រុក ៦៦ឃុំ និង ៤៨៣ ភូមិ។
general
ខេត្តកំពង់ឆ្នាំង មានចំនួនមនុស្សសរុប ៣៣១.៤៥៩នាក់ និងមានគ្រួសារ ៦៣.៥៤៨គ្រួសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៨ ស្រុក ៦៩ឃុំ និង ៥៤១ ភូមិ។
general
តើត្រូវបញ្ជ្រាបយេនឌ័រក្នុងការកសាងផែនការអភិវឌ្ឍយ៉ាងដូចម្តេចខ្លះ?
ការបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍ៖ - ការវាយតម្លៃប៉ាន់ប្រមាណ - ការអភិវឌ្ឍគោលដៅ និងវត្ថុបំណង - ការកំណត់មុខសញ្ញា - គោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាព។
general
តើហេតុអ្វីចាំបាច់ត្រូវស្វែងរកការគាំទ្រ?
ហេតុដែលត្រូវចាំបាច់ស្វែងរកការគាំទ្រដើម្បីធ្វើឲ្យមានៈ - ការផ្លាស់ប្តូរឥរិយាបថ ឬកែលម្អ - ការចូលរួមគាំទ្រ និងសហការ - យុទ្ធសាស្រ្តយកប្រៀបលើការប្រឈម ឬប្រឆាំងតវ៉ា។
general
តើអាំងឌីកាទ័រ និងស្ថិតិខុសគ្នាត្រង់ណាខ្លះ?
ក. ស្ថិតិ គឺជាបច្ចេកទេសវិទ្យាសាស្រ្តមួយប្រើប្រាស់តួលេខជាមួយមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាណាមួយជាក់លាក់។ ខ. អាំងឌីកាទ័រ គឺជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា។
general
តើ “ កែវឆ្លុះយេនឌ័រ ” គឺជាអ្វី?
កែវឆ្លុះយេនឌ័រ គឺជាឧបករណ៍ដែលរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលនៅក្នុងការប្រតិបត្តិការងារ។
general
តើកែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេសអ្វីខ្លះ?
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស៖ - ជាកម្រងសំណួរ - ការអង្កេត - បញ្ជីលក្ខណៈវិនិច្ឆ័យ - រៀបចំពាក្យពេចន៍ ឬរូបភាពងាយយល់ ងាយប្រើប្រាស់ - អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបមផុត២ច្បាប់ដើម្បីឲ្យបុគ្គលិកប្រើប្រាស់ - កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច១០ចំណុច - ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរស និងស្រ្តី - កែវឆ្...
general
ក្រុងអង្គរត្រូវបានបោះបង់នៅឆ្នាំណា? ដោយក្សត្រអង្គណា?
ក្រុងអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១ ដោយព្រះបាទ ពញ្ញាយ៉ាត។
general
តើការសិក្សាវប្បធម៌ទូទៅ ចំណេះដឹងទូទៅត្រូវសិក្សាអំពីអ្វីខ្លះ?ហើយការសិក្សានោះវាមានសារៈសំខាន់យ៉ាងណាខ្លះ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប?
ការសិក្សាពីវប្បធម៌ទូទៅ ចំណេះដឹងទូទៅរួមមានចំណេះដឹងទូលំទូលាយលើគ្រប់សកម្មភាពសង្គមដែលរួមមានដូចខាងក្រោម: - ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស ភាសាអក្សរ សញ្ញា អក្សរសាស្រ្ត អក្សរសិល្បិ៍ សិល្បះព័ត៌មាន ទំនៀមទំលាប់ប្រពៃណី ការសិក្សា ការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មានកីឡា ល្បែងកម្សាន្ត មធ្យោបាយបច្ចេក...
general
តើជំរឿនកសិកម្មប្រមូលព័ត៌មានផ្តោតលើប្រធានបទអ្វីខ្លះ?
ជំរឿនកសិកម្ម គឺជា ការប្រមូលព័ត៌មានដែលទាក់ទង់នឹងសកម្មភាពកសិកម្ម។
general
តើការជំរឿនកសិកម្មមានគោលបំណងនិងសារៈសំខាន់យ៉ាងដូចម្តេច ខ្លះចំពោះព្រះរាជាណាចក្រកម្ពុជា?
ជំរឿនកសិកម្មត្រូវបានប្រើប្រាស់សម្រាប់ស្វែងយល់អំពីស្ថានភាពកសិកម្មនៅតាមថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងជាតិក្នុងរួមមាន ទាំងទំនាក់ទំនងរវាងកសិកម្មនិងការចឹញ្ចឹមសត្វ ជលផល និងវារីវប្បកម្ម។ហើយនេះជាជំរឿន កសិកម្មដំបូង ដែលបានធ្វើឡើងដោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមានសារៈសំខាន់ ព្រោះថាលទ្ធផលដែលទទួលបាននឹងត្រួវយកទៅប្រើដើម្បីជួ...
general
តើជំរឿននេះដំណើរការទៅយ៉ាងដូចម្តេច? តើនៅពេលណា?
ដំណើរការធ្វើជំរឿនដំណើរការទៅជាពីរដំណាក់កាលគឺ: - ដំណាក់កាលទី១ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៣ មានរយៈពេល៤៥ថ្ងៃ។ - ដំណាក់កាលទី២ ចាប់ពីខែសីហា ដល់ខែ កញ្ញ ដែលត្រូវចំណាយត្រឹមតែ២២ថ្ងៃតែប៉ុណ្ណោះ។
general
តាមពុទ្ធសាសនាដើម្បីឲ្យមនុស្សរស់នៅបានសុខ សន្តិភាព តើមនុស្សគួរតែប្រតិបត្តិមាគ៌ចំនួនប៉ុន្មាន? អ្វីខ្លះ?
ដើម្បីឲ្យមនុស្សរស់នៅបានសុខ សន្តិភាព មនុស្សត្រូវតែប្រតតិបត្តិតាមមាគ៌ាចំនួន៨របស់ព្រះពុទ្ធសាសនាគឺ៖ ១ .សម្មាទិដ្ឋិ: ការយល់ឃើញត្រូវ ២ .សម្មាសង្គប្ប: ការត្រិះរិះត្រូវ ៣.សម្មារវាចារ: ពាក្យសម្តីត្រឹមត្រូវ ៤ .សម្មាវាចារ: ការងារត្រឹមត្រូវ ៥.សម្មាអាជីវ: ការចិញ្ចឹមជីវិតត្រូវ ៦ .សម្មាវាយាម: ការ ព្យាយាមក្នុងផ្លូវត្រូវ ៧.សម្មាស...
general
តើអកុសលធម៌៣យ៉ាងមានអ្វីខ្លះ? ចូរបង្ហាញ?
អកុសលធម៌មាន៣យ៉ាងគឺ៖ - លោភៈ ភាពលោភលន់ចង់បានហើយ ចង់បានទៀតមិនចេះឆ្អែតឆ្អន់ដែលអាចឈានទៅរកអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ - ទោសៈ កើតចេញពីការក្តៅចិត្ត ទាស់ចិត្ត គ្មានភាពអត់ធ្មត់ អាចបង្ករឿងតូចអោយទៅជារឿងធំបានដោយមិនមានការលើកលែង។ - មោហៈ ជាការវង្វេងមិនដឹងខុសត្រូវ ដោយភាពល្ងង់ខ្លៅអាចដឹងនាំយើងអោយប្រព្រឹត្តអំពើ អាក្រក់ដើម្បីបំពេញលោភៈ និ...
general
តើអគតិទាំងបួនដែលមនុស្សផងទាំងពួងត្រូវចៀសវាងរួមមានអ្វីខ្លះ?
អគតិទាំង៤ដែលមនុស្សទាំងពួងត្រូវចៀសវាងរួមមានគឺ៖ - មោហោគតិ: លំអៀងព្រោះការវង្វេង - ទោសាគតិ: លំអៀងព្រោះភ័យខ្លាច - ភយាគតិ: លំអៀងព្រោះល្ងង់ខ្លៅ - ឆន្ទាគតិ: លំអៀងព្រោះស្រឡាញ់។
general
ហេតុអ្វីបានជា គេនិយាយថាសិល្បៈស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេពកោសល្យរបស់បុព្វបុរសជាតិ?
បានជាស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេពកោសល្យរបស់ បុព្វបុរសជាតិពីព្រោះ ស្ថាបត្យកម្មខ្មែរផ្នែកសំណង់បុរាណ មានប្រាសាទអង្គរវត្តជាដើមនោះ ដែលអាចចាត់ទុកជាភស្តុតាង បញ្ចាក់ថាបុព្វបុរសខ្មែរ មានទេពកោសល្យប្រកប ដោយចំណេះដឹង វិទ្យាសាស្ត្រខ្ពស់ខាងសំណង់ព្រោះទិដ្ឋភាពទាំងនោះឃើញមានតែការលើកដុំថ្មដាក់បន្តុបបន្តគ្នា ឬតម្រូតលើគ្នាដោយគ...
general
តើគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាពគឺអ្វី? ចូរបង្ហាញ?
គោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព គឺ ដើម្បីលើកកម្ពស់និង ជម្រុញចលនាការពារ សន្តិសុខសណ្តាប់ ធ្នាប់សារធារណក្នុងប្រទេសកម្ពុជា ហើយដែលស្ថិតក្នុង៖ ក. គោលបំណងនិង សំណូមពរ - បន្តកសាង និងពង្រីងសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈការតស៊ូ លុបបំបាត់បទល្មើសគ្រប់ពេលវេលាតាមរយៈការតស៊ូ លុបបំបាត់បទល្មើសគ្រប់ប្រភេទក្...
general
តើអ្វីជាទំនាស់? តើទំនាស់ចែកចេញជាប៉ុន្មាន? អ្វីខ្លះ? តើបណ្តាលប្រទេសជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ មានគោលការណ៍ក្នុងការដោះស្រាយទំនាស់ និងកិច្ចសហប្រតិបត្តិការយ៉ាងដូចម្តេចខ្លះ?
ទំនាស់គឺជាភាពមិនចុះសម្រុងគ្នា ការប្រទូសរ៉ាយរវាងភាគីទាំងឡាយ ដែលពាក់ព័ន្ធផលប្រយោជន៍ឬ ធ្វើអោយបាត់បង់កេរ្តិ៍ឈ្មោះ។ ទំនាស់ចែកជា២គឹ៖ - ទំនាស់ក្នុង: គឺសំដៅលើទំនាស់ក្នុងប្រទេស ពោលគឺទំនាស់រវាងអង្គ ភាពមួយ ទៅអង្គភាពមួយស្ថាបនាមួយ ទៅស្ថាប័នមួយ ឬ ទំនាស់រវាងក្រុមមួយនិង ក្រុមមួយផ្សេងទៀត។ - ទំនាស់ក្រៅ: សំដៅទំនាស់ខាងក្រៅប្រទេសពោលគឺ ទំ...
general
នៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធពិធីបុណ្យ ជាតិជារៀងរាល់ឆ្នាំដូចជា ពិធីច្រត់ព្រះនង្គ័ល ពិធីបុណ្យឯករាជ្យ ជាដើម។តើការប្រារព្ធពិធីបុណ្យប្រពៃណីជាតិមានគោលបំណងយ៉ាងដូចម្តេចខ្លះ? ចូរបង្ហាញ?
ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិមានគោលបំណងដូចតទៅ៖ - ចូលរួមកសាងសមិទ្ធផលក្នុងផ្នែកសាសនា និងលើកកម្ពស់ផ្នែកសាសនា។ - បង្ហាញពីការចេះសាមគ្គី រូបរួមគ្នាជាធ្លុងមួយក្នុងការកសាង សហគមន៍ - លះបង់នូវអំពើអាក្រក់ទាំងឡាយ - រំ ឭក នឹកគុណនិងសងគុណបុព្វការីជន - ជួយបន្ធូរសតិអារម្មណ៍ឲ្យមានភាពធូរស្បើយមួយកម្រិត - រក្សាបាននូវកេមរតកវប្បធម៌ដ៏ល្អរបស់...
general
ដើម្បីសម្រេចបាននូវសុភមង្គលគ្រួសារ តើឪពុកម្តាយត្រូវមានលក្ខណៈសម្បត្តិនិងប្រតិបត្តិយ៉ាងដូចម្តេចខ្លះ?
ដើម្បីសម្រចបាននូវសុភមង្គលគ្រួសារឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម៖ - មានទំនាក់ទំនង់ល្អជាមួយសមាជិកគ្រួសារ គ្រប់រូបពោលគឺ បង្កើតបរិយាកាស សប្បាយរីករាយ និងយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប។ - យល់ពីធុរៈសំខាន់នៃការស្រឡាញ់ និងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ - រកប្រាក់ចំណូ...
general
តើការសំពះត្រូវបានប្រជាជនខ្មែរប្រើប្រាស់នៅក្នុងសង្គមខ្មែរ? តើការសំពះគ្នានោះស្ថិតនៅក្នុងគោលបំណង់អ្វីខ្លះ?
ឥរិយាបថដ៏ល្អប្រពៃរបស់ខ្មែរកឹការសំពះគ្នា ហើយការសំពះស្ថិតក្នុងបំណង់ដូចខាងក្រោម៖ - បញ្ចាក់ពីចរិតថ្លៃថ្នូរ សុភាពរាបសារ - សម្តែងឲ្យឃើញពីការចេះគួរសម និងយកចិត្តទុកដាក់ - សម្តែងពីការគោរព រវាងគ្នានិងគ្នាទៅវិញទៅមក - ការគោរពដឹងគុណចំពោះអ្នកដទៃ - ការគោរពតបស្នងសង់គុណ - ការទទួលរាក់ទាក់ស្វាគមន៍គ្នា - ការគោរពកោតខ្លាចឋានៈ បុណ្យសក្តិ អំណ...
general
តើការសំពះក្នុងប្រពៃណីខ្មែរយើងមានប៉ុន្មានបែប? អ្វីខ្លះ? ចូរបង្ហាញ?
ការសំពះរបស់ប្រពៃណីខ្មែរមាន៥បែប គឺ . - ចុងម្រាមកណ្តាលត្រឹមដើមទ្រូង: ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិនិងអ្នកដែលមានវ័យចាស់ ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង។ - ចុងម្រាមកណ្តាលត្រឹមមាត់: ការសំពះអ្នកមានគុណវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ។ - ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ: ការសំពះឪពុកម្តាយ ជីដូនជីតា ...
general
តើចិត្តញាណជាអ្វី? សីលញាណជាអ្វី?តើគេចែកសីលញាណជាប៉ុន្មានផ្នែក? អ្វីខ្លះ? ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍អ្វីខ្លះដល់យើង?
ចិត្តញាណគឺជាសញ្ចេតនា ឬអំពើដែលស្តែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាពនិងជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន។ សីលញាណ គឺជាវិទ្យាសាស្រ្តដែលសិក្សាពីនិយមន័យទាំងឡាយណាដែលប្រព្រឹត្តតែអំពើកុសលចៀសវាងការប្រព្រឹត្តអំពើអកុសល។ សីលញាណចែកចេញជា២ ផ្នែកគឺ៖ - សីលវិនិច្ច័យ គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និងជាហេតុដែលឲ្យយើងអាចដឹងអំ...
general
តើវិមជ្ឍការជាអ្វី? ចូរបង្ហាញពីភាពខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ?
វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ។ បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ៖ - វិម...
general
អ្វីជាកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌? ហើយវាមានសារៈសំខាន់អ្វីខ្លះ?
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌គឺ កម្រងអត្ថបទច្បាប់ដែលមានលក្ខណៈជាកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលត្រូវបានរដ្ឋភាគីនីមួយៗទទួលយកដើម្បី អនុវត្តនៅក្នុងវង្វងអធិបតេយ្យរបស់ខ្លួន និងធានាឲ្យប្រជាជនទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញតាម ដែលអាចធ្វើបានដោយមានកា...
general
តើពុទ្ធសាសនា និងសិទ្ធិមនុស្សបានរួមចំណែកក្នុងការរៀបចំសង្គមដូចម្តេច?
ព្រះពុទ្ធសាសនានិងសិទ្ធិមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចខាងក្រោម៖ - អប់រំមនុស្សទាំងអស់ឲ្យមានមេត្តា ចេះស្រឡាញ់គ្នាមិនរើសអើងគ្នា - អប់រំមនុស្សឲ្យចេះអាណិតអាសូរចំពោះគ្នា ចេះជួយមានសាមគ្គីភាពផ្ទៃក្នុង - ឲ្យមនុស្សទាំងអស់ចេះគោរពសិទ្ធសំរាប់មានជីវិត របស់មនុស្សផងគ្នាសត្វនិងជីវិតបរិស្ថាន - គោរពសិទ្ធិមានសម្បត្តិកម្មសិទ្ធិ គ...
general
ដូចម្តេចដែលហៅថា អត្តសញ្ញាណជាតិ? តើអត្តសញ្ញាណជាតិមានសារៈសំខាន់អ្វីខ្លះ?
ដែលហោថាអត្តសញ្ញាណជាតិ គឺជាគឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ។ ហើយអត្តសញ្ញាណជាតិមានសារៈសំខាន់ដូចជា៖ - បង្ហាញនូវលក្ខណៈពិតៗដាច់ដោយឡែករបស់ជាតិសាសន៍នីមួយៗ - បង្ហាញពីតម្លៃនៃអរិយធម៌ជាតិ - បង្ហាញឲ្យយល់ដឹងស៊ីជម្រៅព្រលឹងជាតិ - ស្គាល់ពីអត្តចរិតជាតិសាសន៍នីមួយៗ - ស្គាល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន។
general
ដើម្បីឲ្យអត្តសញ្ញាណ ជាតិបានគង់វង្សតើត្រូវធ្វើដូចម្តេចខ្លះ?
ដើម្បីឲ្យអត្តសញ្ញាណជាតិបានគង់វង្សត្រូវធ្វើដូចជា៖ - ការពារវប្បធម៌របស់ខ្លួនក្នុងនោះរួមមាន ភាសាអក្សរសិល្ប៍ ទំនៀមទម្លាប់ប្រពៃណី - ពង្រឹងបន្ថែមនូវវប្បធម៌ជាតិ ឲ្យបានរឹងមាំ - ផ្សព្វផ្សាយឲ្យកូនចៅជំនាន់ក្រោយបានយល់ ដឹងព្រមទាំងផ្សព្វផ្សាយទៅបរទេស ដើម្បីពង្រឹក និងឲ្យគេបានស្គាល់ - ទប់ស្កាត់ការហូរចូលនូវវប្បធម៌របស់បរទេស ដែលមានភាពពាលាអ...
general
តើសេចក្តីថ្លែងការស្តីពីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃ ខែ ឆ្នាំ ណា? ហើយវាស្ថិតនៅក្រោមទម្រង់កាតិកាអន្តរជាតិអ្វីខ្លះ?
សេចក្តីថ្លែងការស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៦៦។ ហើយវាស្ថិតនៅក្រោមទម្រង់កតិការអន្តរជាតិរួមមាន: - កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ - កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
general
តើសមធម៌យេនឌ័រគឺជាអ្វី?
សមធម៌យេនឌ័រគឺជាលំនាំប្រកាន់យកនូវភាបត្រឹមត្រូវយុត្តិធម៌ចំពោះបុរស និងស្ត្រី។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ វិធានការត្រូវអនុវត្តនៅនឹងកន្លែង ធ្វើឲ្យមានភាពស្មើគ្នាសម្រាប់ជនងាយរងគ្រោះ ទាំងបុរស និងស្ត្រី កុមារា និងកុមារីដើម្បីបង្ការលើការអនុវត្ត ដែលមានភាពរើសអើង។
general
តើសមភាពយេនឌ័រគឺជាអ្វី?
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្ត្រី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឲ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នា និងភាពខុសគ្នាដូចជា៖ - ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឲ្យស្មើគ្នា - ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ។
general
តើតួនាទី “ យេនឌ័រ ” មានប៉ុន្មានយ៉ាង?
តួនាទី “ យេនឌ័រ ” មាន៣យ៉ាងគឺ៖ - តួនាទីមានកម្រៃ - តួនាទីមិនមានកម្រៃ - តួនាទីចាត់តាំងពីសហគមន៏
general
តើ ភេទ និងយេនឌ័រខុសគ្នាដូចម្ដេចខ្លះ?
ភេទ និងយេនឌ័រខុសគ្នា ភេទ និង យេនឌ័រ - ភេទៈកត្តា/លក្ខខណ្ឌជីវសាស្ត្រ ដូច្នេះ មិនអាចកែប្រែបាន - យេនឌ័រៈកត្តា/លក្ខខណ្ឌសង្គមដូច្នេះអាចកែប្រែបាន ភេទ និង យេនឌ័រ ឧៈ១. មានតែស្រ្តីទេដែលអាចបង្កើតកូនបាន។ ឧៈ១. ស្រ្តី និងបុរសអាចធ្វើការជាគ្រូបង្រៀន វិស្វករ កម្មករ។ ២. មានតែបុរសទេដែលអាចផ្តល់មេជីវិត។ ២. ស្រ្តី និងបុរសអាចមើលថែទាំកូន និងម...
general
ខេត្តកំពត មានចំនួនមនុស្សសរុប ៤៦៦.៨៨១នាក់ និងមានគ្រួសារ ៨៩.៦១៧គ្រួសាររស់នៅ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៨ ស្រុក ៥៦ឃុំ និង ៤៦១ ភូមិ។
general
ក្នុងខេត្តបន្ទាយមានជ័យមានចំនួនមនុស្សសរុប ៤៨៣.៥២៤នាក់ និងមាន ១០៤.៩០២ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៧ ស្រុក ៥៦ឃុំ ៥១៤ភូមិ។
general
ក្នុងខេត្តកោះកុង មានចំនួនមនុស្សសរុប ៧៨.៧១៣នាក់ និងមាន ១៥.៣២៨ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៧ ស្រុក ៣០ឃុំ ១២២ភូមិ។
general
នៅខេត្តព្រះវិហារ មានចំនួនមនុស្សសរុប ១០១.០៦០នាក់ និងមាន ១៩.៤៤៤ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៧ ស្រុក ៤៩ឃុំ ២០០ភូមិ។
general
ក្នុងខេត្តក្រចេះ មានចំនួនមនុស្សសរុប ២០៩.២៧៨នាក់ និងមាន ៣៧.០៥៦ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៥ ស្រុក ៤៦ឃុំ ២៥០ភូមិ។
general
ក្នុងខេត្តស្ទឹងត្រែង មានចំនួនមនុស្សសរុប ៦៧.១៦៧នាក់ និងមាន ១១.៦៤០ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៥ ស្រុក ៣៦ឃុំ ១២៨ភូមិ។
general
នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនមនុស្សសរុប ២៤.៣០២នាក់ និងមាន ៤.៦៥២ គ្រួសាររស់នៅ។ តើចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៥ ស្រុក ២១ឃុំ ៩០ភូមិ។
general
តើសភានៃព្រះរាជាណាចក្រកម្ពុជាមានសមាជិកទាំងអស់ប៉ុន្មាន ហើយមានសមាជិកស្រ្ដីប៉ុន្មានរូប?
- សមាជិកទាំងអស់មាន ១២០នាក់ ហើយមានសមាជិកស្រ្ដីតែ ៧រូបទេ។
general
រដ្ឋធម្មនុញ្ញកម្ពុជាបានចូលជាធរមាននៅពេលដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាប្រកាសឲ្យប្រើ តើពេលនោះជាថ្ងៃ ខែ ឆ្នាំណា?
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣
general
ក្នុងរដ្ឋធម្មនុញ្ញ តើចំណុចដែលបញ្ជាក់ពីគោលជំហរនយោបាយរបស់ខ្មែរ?
- មាត្រាទី១ ជំពូក១ ត្រង់វាក្សខ័ណ្ឌទី២ បានចែងថាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹតអចិន្រ្ដៃយ៍ មិនចូលបក្ស-សម្ព័ន្ធ និងនៅមាត្រាទី៥១ វាក្សខ័ណ្ឌទី១ ជំពូក៤ ដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអនុវត្តរបបនយោបាយសេរីពហុបក្ស”។
general
តើចំណុចណាខ្លះដែលបានបញ្ជាក់ថា អធិបតីភាពរបស់ពលរដ្ឋខ្ពស់លើអ្វីៗ ទាំងអស់?
- មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
general
តើការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិអ្វី? ហេតុអ្វីចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សា?
ការធ្វើកូតកម្ម និងបាតុកម្មអហិង្សា ជាសិទ្ធិនយោបាយ។ បានជាចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សាព្រោះ៖ - ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស - ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។
general
តើលទ្ធិប្រជាធិបតេយ្យមានប្រភពតាំងពីពេលណាមក? ចូរលើកពីទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន។
ក. លទ្ធិប្រជាធិបតេយ្យ មានតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាសម័យព្រះពុទ្ធជាដើម។ ខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូមួយចំនួន៖ ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន៥ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ៖ - អត្តាហិ គឺការជួយខ្លួនឯង និងគោរពខ្លួនឯង - សង្គបៈ គឺការគោរពទស្សនៈរបស់អ្នកដទៃ - កម្មន្តៈ គឺប្រព្រឹត្តសកម្មភាពត្រូវ - វន្ទាគារវៈ គឹជាការគោរ...
general
ខេត្តពោធិ៍សាត់ មានចំនួនមនុស្សសរុប ៣០០.៤៥១នាក់ និងមានគ្រួសារ ៥៨.៨៨២គ្រួសារ។ តើក្នុងនោះចែកជាស្រុក ឃុំ ភូមិប៉ុន្មាន?
- ៥ ស្រុក ៤៤ឃុំ និង ៤៦៤ ភូមិ។
general
ចូរពន្យល់ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ
ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ - សិទ្ធិមនុស្ស គឺជាអ្វីទាំងអស់ដែលមនុស្សត្រូការជាចាំបាច់ សម្រាប់ឲ្យមនុស្សរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើ ឬការទាមទារអ្វីមួយពីនរណាម្នាក់។ - សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ ក្នុងការពារខ្លួនស្របច្បាប់តា...
general
ដូចម្តេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ?
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើទាំងឡាយណាដែលកើតមានទៅលើប្តី ឬប្រពន្ធកូនក្នុងបន្ទុក ឬជនទាំងឡាយដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងនឲបន្ទុកគ្រួសារ។
general
តើជនជាតិភាគតិចមានសិទ្ធិដូចម្តេចខ្លះ?
ជនជាតិភាគតិចមានសិទ្ធិដូចជា៖ - សិទ្ធិមានវត្តមាន - សិទ្ធិឲ្យមានការគោរពដល់សញ្ញាណជាត់ និងសញ្ញាណវប្បធម៌ - សិទ្ធិស្វ័យសម្រេច - សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍ - សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ - សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអន្តរជាតិ - សិទ្ធិដើម្បីវប្បធម៌ រួមមានការប្រើភាសា និងសេរីភាព...
general
ដូចម្តេចដែលហៅថាការរើសអើងប្រឆាំងនារីភេទ។ ចូររកឧទាហរណ៍បញ្ជាក់។
ការរើសអើងប្រឆាំងនារីភេទ គឺជាបានចែកការផាត់ចេញ ឬការកំហិតណាដែលធ្វើឡើងលើមូលដ្ឋានភេទ ហើយបានបង្កឡើង ឬដែលមានទិសដៅធ្វើឲ្យស្ត្រីខូចខាត ឬបាត់បង់នូវការទទួលស្គាល់ ការទទួលបាន ឬការប្រើប្រាស់សិទ្ធិ និងសេរីភាពជាគ្រឹះរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ វិស៧យសេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរស និងស្ត្រី។
general
តើមាត្រា៣៤ (ថ្មី) ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាដូចម្តេច?
មាត្រា៣៤ (ថ្មី) ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ - ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ - ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិទៅបោះឆ្នោត - ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា។...
general
ចូរបង្ហាញអំពីទំនាក់ទំនងរវាងសិទ្ធិសេរីភាព និងច្បាប់ ដោយលើកឧទាហរណ៍មកបញ្ជាក់ផង។
ទំនាក់ទំនងរវាងសិទ្ធិសេរីភាព និងច្បាប់ មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ រីឯច្បាប់ ជានិយាម ជាកាតព្វកិច្ចធំបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម...
general
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ តើត្រូវមានធាតុសំខាន់ៗប៉ុន្មាន? គឺអ្វីខ្លះ?
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ តើត្រូវមានធាតុសំខាន់ៗចំនួន ៤ ដែលមិនអាចខ្វះបានគឺៈ 1. ផែនដី ឬទឹកដីៈ ផែនដី ដែនដីទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រទល់ អធិបតេយ្យភាពជាតិ។ 2. ប្រជាជន ប្រជារាស្រ្ដៈ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៍... 3. អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាលៈ មានរចនាសម្ព័ន្ធគ្រប...
general
ចូរនិយាយអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបមជ្ឈការ និងវិមជ្ឈការ។
រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងបែបមជ្ឈការ និងវិមជ្ឈការៈ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្ដាល)៖ - គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) - រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្ដាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ - មានឋានន្ដរស័ក្ដិពី ធំ ដល់ តូច - អង្គភាពមជ្ឈការដែលធំជាងគេ គឺរដ្ឋាភិបាលមានៈ ...
general
ចូររៀបរាប់ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា មាន ៤ ប្រភេទគឺៈ ១. ប្រភេទធាតុប្រទេសៈ គឺសម្រាប់ផ្ដល់ជូនវរៈជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្ដិភាព...។ មេដាយនេះមាន៣ដូចខាងក្រោម៖ ក.មេដាយជាតូបការ ខ.មេដាយព្រះរាជាណាចក្រកម្ពុជា មាន៥ គឺ - មេដាយ មហាសេរីវឌ្ឍន៍ - មេដាយ ...
general
តើគោលនយោបាយជា យុទ្ធសាស្រ្ដសំខាន់ ៤ នៃវិស័យអប់រំ មានអ្វីខ្លះ?
គោលនយោបាយជា យុទ្ធសាស្រ្ដសំខាន់ ៤ នៃវិស័យអប់រំ មានៈ ១. សកលកម្មអប់រំ ចំណេះទូទៅមូលដ្ឋាន ៩ ឆ្នាំ និងអភិវឌ្ឍន៍អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា។ ២.ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំតាមរយៈកំណែទម្រង់ដ៏មានប្រសិទ្ធភាព។ ៣. ការផ្សារភ្ជាប់ការអប់រំបណ្ដុះបណ្ដាលទៅនឹងតម្រូវការទីផ្សារពលកម្ម និងសង្គម។ ៤. ការស្ដារ និងអភិវឌ្ឍការងារយុវជន និ...
general
តើការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សដូចម្ដេចខ្លះ?
ការអប់រំចំណេះដឹងទូទៅ មានគោលដៅអប់រំសិស្សៈ - មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម។ - ចេះពង្រឹងសុខភាពខ្លួន (ផ្លូវកាយ ផ្លូវចិត្ត) ហើយមានសកម្មភាពជួយកែលម្អសុខភាពគ្រួសារ និងសង្គម។ - មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និសង្គម ចេះសម្រេចចិត្ត និ...
general
តួនាទី និងភារកិច្ចរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។
តួនាទី និងភារកិច្ចរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។ ១. តួនាទីរបស់សហគមន៍ ជាគណៈកម្មការសាងសង់ និងឧបត្ថម្ភគាំទ្រសាលារៀន។ ២. ភារកិច្ចរបស់សហគមន៍ គឺ ប្រមូលកុមារឲ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀន បំផុសកូនចៅឲ្យទៅសាលារៀន តាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត...
general