question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើលក្ខណៈនៃវប្បធម៌មានអ្វីខ្លះ?
លក្ខណៈនៃវប្បធម៌មានដូចជា៖ ក. អាកប្បកិរិយសដែលរៀនបន្ដគ្នា វប្បធម៌ត្រូវបានរៀនបន្ដគ្នា ដូចជាការធ្វើឪ្យអ្នកណាម្នាក់យល់ដឹង។ ឧទាហរណ៍៖ ក្បាច់រាំ របស់ជនជាតិសាសន៍នីមួយៗប្លែកៗគ្នា។ ខ. មរតកវប្បធម៌ គឺជាមរតកសង្គមមិនមានលក្ខណៈជារបស់បុគ្គលទេ។ វប្បធម៌សំដៅទៅដល់របៀបដែលសមាជិកក្រុមប្រព្រឹត្តរួម។ គ. ការដតភ្ជាប់ទៅនឹងអតីតកាល វប្បធម៌របស់មនុស្សជា...
general
តើអ្វីទៅជាបញ្ញត្តិនៃពាក្យ Cultuer Lag?
វារួមបញ្ចូលនូវសកម្មភាពជាក់ស្ដែងដែលពិតជាមានលទ្ធភាពខ្លាំង ឬ ក៏ឥរិយាបថនៃមនសិកាដូចជា ទំនៀមទំលាប់ជំនឿ និងវិន័យជាដើម ប៉ុន្ដែអ្នកសិក្សាពីសង្គម W.F Ogburn បានបែងចែកវប្បធម៌ជា២ផ្នែកគឺមានទី១ វប្បធម៌សម្ភារៈ (material culture) និងទី២ វប្បធម៌មិនមែនសម្ភារៈ (non-material culture) វប្បធម៌សម្ភារៈ (material culture) មានឡើងដោយសារវត្ថុទាំង...
general
តើអ្វីទៅជាលក្ខណៈវប្បធម៌?
ក្នុងការបញ្ជាឪ្យសង្គមប្រែក្លាយ ត្រូវចាប់ផ្ដើមដោយមនុស្ស ត្រូវមានភាពអស្ចារ្យទាំងសរីរាង្គ ចរិកលក្ខណៈ ចំណេះដឹង អាកប្បកិរិយា និងគម្រោងសម្រាប់ជាលទ្ធផលនៅក្នុងសង្គមរបស់គាត់ជាមួយនឹងមនុស្សដទៃទៀត ដែលជាម្ចាស់របស់នរណាម្នាក់។ ដោយមនុស្សកើតដោយជីវៈចម្រុះដែលមានពិត ប៉ុន្ដែភាគច្រើននៃអាកប្បកិរិយាជាមួយការយល់ឃើញរបស់ពួកយើងនៅក្នុងសង្គម ត្រូវបា...
general
តើប្រទេសនៅក្នុងតំបន់អាស៊ាន ប្រទេសណាខ្លះដែលធ្លាប់ត្រូវបានពួកបរទេសដាក់អាណានិគម និងប្រទេសណាខ្លះដែលមិនត្រូវបានពួកបរទេសដាក់អាណានិគម?
ប្រទេសនៅក្នុងតំបន់អាស៊ាន៖ ក. ប្រទេសធ្លាប់ត្រូវគេដាក់អាណានិគម - ព្រះរាជាណាចក្រកម្ពុជា ក្រោមអាណានិគមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ - ព្រុយណេដារូសាឡាម ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯកករាជ្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៤។ - សហភាពមីយ៉ាន់ម៉ា ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទ...
general
តើរដ្ឋធម្មនុញ្ញនៃសមាគមអាស៊ានមានប៉ុន្មានចំពូក និងប៉ុន្មានមាត្រា? ហើយមានអ្វីខ្លះ?
រដ្ឋធម្មនុញ្ញនៃសមាគមអាស៊ានមាន១៣ចំពូកនិង៥៥មាត្រា។ រៀបរាប់តាមលំដាប់ចំពូក និងមាត្រាគឺ៖ ក. ចំពូកទី១ “គោលបំណង និងគោលការណ៍” - មាត្រា១ អំពីគោលបំនង - មាត្រា២ អំពីគោលការណ៍ ខ. ចំពូកទី២ “បុគ្គលភាពគតិយុត្តិ” - មាត្រាទី៣ “អំពីបុគ្គលភាពគតិយុត្តិរបស់អាស៊ាន គ. ចំពូកទី៣ “អំពីរដ្ឋសមាជិក” - មាត្រា៥ អំពីសិទ្ធិ និងកាតព្វកិច្ច - មាត្រា៦ អំព...
general
តើប្រទេសជាសមាជិកអាស៊ានមានរដ្ឋ រាជធានី មានឈ្មោះដូចម្តេចខ្លះ។
ប្រទេសជាសមាជិកអាស៊ានមានរដ្ឋ រាជធានីមានឈ្មោះដូចខាងក្រោម៖ - ព្រះរាជាណាចក្រកម្ពុជា មានរាជធានីឈ្មោះ “ភ្នំពេញ” - ព្រះរាជាណាចក្រកម្ពុជាស្យាម មានរាជធានីឈ្មោះ “បាងកក” - ព្រុយណេដារូសាឡាម មានរាជធានីឈ្មោះ “បង់ដាសេរីប៉េកាវ៉ាន” - សហព័ន្ធម៉ាឡេស៊ី មានរាជធានីឈ្មោះ “កូឡាឡុំពួរ” - សហភាពមីយ៉ាន់ម៉ា មានរាជធានីឈ្មោះ “រ៉ងហ្គូន” - សាធារណរដ្ឋប...
general
ចូរបង្ហាញអំពីបាវចនា និងភ្លេងជាតិ ប្រចាំរដ្ឋជាសមាជិកអាស៊ាន។
បង្ហាញញអំពីបាវចនា និងភ្លេងជាតិ ប្រចាំរដ្ឋជាសមាជិកអាស៊ាន៖ ក. ព្រះរាជាណាចក្រកម្ពុជា - បាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ - ភ្លេងជាតិ៖ បទនគររាជ ខ. ព្រះរាជាណាចក្រស្យាម - បាវចនា៖ មិនច្បាស់លាស់ - ភ្លេងជាតិ៖ បទសានសៀនផ្រាបារ៉ាមី គ. ព្រុយណេដារូសាឡាម - បាវចនា៖ នៅចាំបម្រើក្រោមឳវាទព្រះជាម្ចាស់ស៊ុលតង់ - ភ្លេងជាតិ៖ បទអាឡាស់ ប៉េលីហារ៉ា...
general
ចូរបង្ហាញអំពីរូបីយ៍ប័ណ្ណបណ្តារដ្ឋជាសមាជិកអាស៊ាន។
បង្ហាញពីរូបីយ៍ប័ណ្ណបណ្តារដ្ឋជាសមាជិកអាស៊ាន៖ - ព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់រូបីយ៍ប័ណ្ណ “រៀល” - ព្រះរាជាណាចក្រស្យាម ប្រើប្រាស់រូបីយ៍ប័ណ្ណ “បាត” - ព្រុយណេដារូសាឡាម ប្រើប្រាស់រូបីយ៍ប័ណ្ណ “ដូល្លាព្រុយណេ” - សហព័ន្ធម៉ាឡេស៊ី ប្រើប្រាសរូបីយ៍ប័ណ្ណ “រីងហ្គីត” - សហភាពមីយ៉ាន់ម៉ា ប្រើប្រាស់រូបីយ៍ប័ណ្ណ “ខ្យាត”។ - សាធារណរដ្ឋឥណ្ឌូណ...
general
ចូររៀបតាមលំដាប់ប្រទេសក្នុងតំបន់អាស៊ានដែលមានផ្ទៃដីធំជាងគេ។
រៀបតាមលំដាប់់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានផ្ទៃដីធំជាងគេ៖ - សាធារណរដ្ឋឥណ្ឌូណេស៊ី មានផ្ទៃដីសរុប ១ ៩១៩ ៤៤០ គីឡូម៉ែត្រការ៉េ - សហភាពមីយ៉ាន់ម៉ា មានផ្ទៃដីសរុប ៦៧៦ ៥៧៨ គីឡូម៉ែត្រការ៉េ - ព្រះរាជាណាចក្រស្យាម មានផ្ទៃដីសរុប ៥១៣ ១១៥ គីឡូម៉ែត្រការ៉េ - សាធារណរដ្ឋសង្គមនិយមវ់ៀតណាម មានផ្ទៃដីសរុប ៣៣១ ៦៩០គីឡូម៉ែត្រការ៉េ - សហព័ន្ធម៉ាឡេស៊ី ...
general
ចូររៀបតាមលំដាប់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានប្រជាជនច្រើនជាងគេ។
រៀបតាមលំដាប់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានប្រជាជនច្រើនជាងគេគឺ៖ - សាធារណរដ្ឋឥណ្ឌូណេស៊ី មានប្រជាជនសរុប ២៣៧ ៥១២ ៣៥១នាក់ - សាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រជាជនសរុប ៩១ ៥១៩ ២៨៩នាក់ - សាធារណរដ្ឋហ្វីលីពីនមានប្រជាជនសរុប ៨៨ ៥៧៤ ៦១៤នាក់ - ព្រះរាជាណាចក្រស្យាម មានប្រជាជនសរុប ៦៦ ៧២០ ១៥៣នាក់ - សហភាពមីយ៉ាន់ម៉ា មានប្រជាជនសរុប ៦០ ២៨០ ០០០...
general
តើប្រទេសអាស៊ានណាខ្លះដែលនៅលើដីកោះ?
ប្រទេសអាស៊ានដែលនៅលើដីកោះ៖ - សហព័ន្ធម៉ាឡេស៊ី - សាធារណរដ្ឋឥណ្ឌូណេស៊ី - ព្រុយណេដារូសាឡាម - សាធារណរដ្ឋឋសិង្ហបុរី - សាធារណរដ្ឋហ្វីលីពីន។
general
តើប្រទេសអាស៊ានណាខ្លះដែលនៅលើដីគោក?
ប្រទេសអាស៊ាន ដែលនៅលើដីគោករួមមាន៖ - ព្រះរាជាណាចក្រកម្ពុជា - ព្រះរាជាណាចក្រស្យាម - សហភាពមីយ៉ាន់ម៉ា - សាធារណរដ្ឋសង្គមនិយមវៀតណាម - សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ។
general
តើពាក្យពេញរបស់ ”TAC” មានន័យថាជាខេមរភាសា និងជាភាសាអង់គ្លេសយ៉ាងដូចម្តេច? បង្កើតឡើងនៅថ្ងៃទីខែឆ្នាំណា? មានគោលការណ៍យ៉ាងដូចម្តេចខ្លះ?
ពាក្យពេញរបស់ “TAC”៖ - ខេមភាសា៖ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ - ភាសាអង់គ្លេស៖ Treaty of Amity and Cooperation - បង្កើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ មានគោលការណ៍ដូចតទៅ៖ - គោរពទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណជាតិរបស់សមាជិកទាំង...
general
តើពាក្យពេញរបស់ “ZOPFAN” មានន័យជាខេមរភាសា និងជាភាសាអង់គ្លេសយ៉ាងដូចម្តេច? បង្កើតឡើងនៅថ្ងៃទីខែឆ្នាំណា?
ពាក្យពេញរបស់” ZOPFAN”៖ - ខេមរភាសា៖ តំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត្យ - ភាសាអង់គ្លេស៖ Zone of Peace, Freedom, and Neutrality - បង្កើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១ ដោយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង៥ នៅទីក្រុងកូឡាឡុំពួរ។
general
ចូរនិយាយអំពីអគ្គលេខាធិការអាស៊ាន។
និយាយអំពីអគ្គលេខាធិការអាស៊ាន៖ - មានអាណត្តិ៥ឆ្នាំ - មានឋានៈស្មើនឹងរដ្ឋមន្ត្រី - មានភារកិច្ចផ្តល់យោបល់ សម្របសម្រួល និងអនុវត្តនូវរាល់សកម្មភាពអាស៊ាន អគ្គលេខាធិការត្រូវទទួលខុសត្រូវចំពោះកិច្ចប្រជុំប្រមុខរដ្ឋាភិបាល និងចំពោះរាល់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន នៅពេលដែលសម័យប្រជុំនោះកំពុងតែដំណើរការ ហើយនិងទទួលខុសត្រូវចំពោះប្រធានគណៈកម...
general
ចូរវែកញែករវាងវប្បធម៌ និងអរិយធម៌។
វែកញែករវាងវប្បធម៌ និងអរិយធម៌៖ ភាពដូចគ្នារវាងវប្បធម៌ និង អរិយធម៌៖ ពាក្យថា វប្បធម៌ និងអរិយធម៌ទាំងពីរនេះមានន័យទំនាក់ទំនងពឹងពាក់អាស្រ័យទាំង អនុវត្ដនូវកិច្ចនានា ឪ្យគ្នាទៅវិញទៅមក។ ហេតុដូចនេះហើយដោយយោងទៅតាមទស្សនៈសង្គមវិទ្យាការសិក្សាវែកញែក គួរតែជាការទំនាក់ទំនងគ្នា។ ដោយឆ្លងទៅតាមការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថាវប្បធម៌និងអរិយ...
general
តើវប្បធម៌មានសារៈសំខាន់ដូចម្ដេចខ្លះចំពោះការអភិវឌ្ឍមនុស្ស?
សារៈសំខាន់របស់វប្បធម៌ចំពោះការអភិវឌ្ឍមនុស្ស៖ មនុស្សបានរៀន និងប្រើប្រាស់វប្បធម៌ដើម្បីឪ្យជីវិតរបស់គេកាន់តែមានភាពល្អប្រសើរ។ ដោយការយកបច្ចេកវិទ្យាជាមធ្យោបាយ។ ភាពខ្លាំងរបស់មនុស្សទៅលើធម្មជាតិត្រង់ថាមនុស្សបានប្រើប្រាស់ វប្បធម៌ដើម្បីគ្រប់គ្រងវា។ តាមរយៈការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជារថយន្ដ ដែលជាមូលហតុធ្វើឪ្យមនុស្សខុសពីសត្វ...
general
តើការចូលម្លប់នេះមានគោលបំណងអ្វីខ្លះ?
តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពិធីចូលម្លប់មានគោលបំណង៖ - អប់រំសីលធម៌របស់នារី - បំពេញលក្ខណៈជានារីគ្រប់លក្ខណ៍ - ផ្ដល់ាកិត្តិយសដល់គ្រួសារ ដែលបានរៀបចំការកូនស្រី ក្នុងវ័យក្មេងខ្ចី - បន្លំសម្រល់រូបរាងកាយ ឪ្យមានភាពស្រស់បំព្រងដើម្បីទាក់ទាញយុវជនតាមរយៈរូបសម្បត្តិ និងចរិយាសម្បត្តិ។
general
តើពិធីចូលម្លប់មានរយៈពេលប៉ុន្មានខែ?
ពិធីចូលម្លប់មានរយៈពេលនៃការចូលម្លប់ប្រែប្រួល ទៅតាមលក្ខណៈសម្បត្តិរបស់គ្រួសារនីមួយៗជាទូទៅមានរយៈពេលពី៣ខែទៅ៦ខែ។
general
ចាប់តាំងពីពេលអាស៊ានបានបង្កើតឡើង តើបានប្រជុំកំពូល (ASEAN Summit) ប៉ុន្មានដងមកហើយ? ទីកន្លែងប្រជុំណាខ្លះ?
ចាប់តាំងពីពេលអាស៊ានបានបង្កើតឡើង មកដល់ឆ្នាំ២០១២នេះ កិច្ចប្រជុំកំពូលអាស៊ាន បានប្រជុំ២១ដងហើយគឺ៖ - លើកទី១ នៅថ្ងៃទី២៣ដល់២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី - លើកទី២ នៅថ្ងៃទី៤ដល់៥ ខែសីហា ឆ្នាំ ១៩៧៧នៅរដ្ឋធានីកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី - លើកទី៣ នៅថ្ងៃទី១៤ដល់១៥ ខែធ្នូ ឆ្នាំ១៩៨៧ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន - លើកទ...
general
តើសាសនានេះបានបែងចែងជាប៉ុន្មានសម័យកាល? អ្វីខ្លះ?
សាសនានេះចែកចេញជាបីសម័យកាលដូចជា៖ - សម័យវេទនិយម ១៥០០ ឆ្នាំមុនគ្រឹស្ដសករាជ - សម័យព្រហ្មណ៍និយម ៥៥០ ឆ្នាំមុនគ្រឹស្ដសករាជរហូតដល់សតវត្សទី១០នៃគ្រឹស្ដសករាជ - សម័យហិណ្ឌូនិយម សតវត្សទី១០រហូតមក។
general
តើព្រហ្មញ្ញសាសនាមានប្រភពមពីណា?
ព្រហ្មញ្ញសាសនាមានប្រភពមកពីប្រទេសឥណ្ឌា។
general
បណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់យ៉ាងដូចម្តេចចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព?
ចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព បណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ដូចតទៅ៖ - ប្រើប្រាស់វត្ថុធាតុ និងរោងចក្រនុយក្លេអ៊ែរ ដែលមាននៅក្នុងទឹកដី ឬតំបន់នៅក្រោម ការគ្រប់គ្រង និងការត្រួតត្រារបស់ខ្លួន ដើម្បីក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ - មុននឹងចាប់ផ្តើមកសាងគម្រោង ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្ត...
general
ចូរកំណត់ន័យរបស់ពាក្យថា “ការចាក់កាកសំណល់” នៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
ពាក្យថា “ការចាក់កាកសំណល់” មាននិយមន័យពីរយ៉ាងដូចខាងក្រោម៖ - ទី១៖ ការចាក់ចោលដោយអចេកនាទៅក្នុងសមុទ្ទដែលមានរួមទាំងបាតសមុទ្ទ និងជីកកប់ក្នុងដីក្រោមបាតសមុទ្ទ នូវកាកសំណល់វិទ្យុសកម្ម ឬវត្ថុធាតុផ្សេងទៀតពីលើនាវា យន្តហោះ ស្ថានីយ៍ ឬសំណល់ផ្សេងៗទៀតនៅផ្ទៃសមុទ្ទ។ - ទី២៖ រាល់ការចាក់ចោលដោយចេតនាទៅក្នុងសមុទ្ទដោយរាប់បញ្ចូលទាំងបាតសមុទ្ទនិងកប់ក...
general
តើពាក្យថា “កាកសំណល់វិទ្យុសកម្ម” មានន័យយ៉ាងដូចម្តេច?
ពាក្យថា “កាកសំណល់វិទ្យុសកម្ម” មានន័យថាជាធាតុមានសារជាតិ ឬឆ្លងជាតិវិទ្យុសកម្មខាប់ ឬមានសកម្មភាពលើសពីការកម្រិតអនុញ្ញាតដោយភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency) ហើយដែលគ្មានគម្រោងយកប្រើទៅថ្ងៃក្រោយឡើយ។
general
តើធាតុវិទ្យុសកម្ម (Radio Active Material) មានន័យថាយ៉ាងដូចម្តេច?
ធាតុវិទ្យុសកម្ម មានន័យថាជាធាតុទាំងឡាយណាដែលមានជាតិវិទ្យុសកម្ម ដែលលើសពីកម្រិតអនុញ្ញាត ឬលើសពីកម្រិតលើកលែងពីសំណាក់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។
general
ពាក្យថា “ដាក់តាំង” មានន័យយ៉ាងដូចម្តេច?
ពាក្យថា “ដាក់តាំង” មានន័យថាពង្រាយ រៀបចំតាំង បញ្ចុះ តម្លើង ស្តុក ឬដាក់ក្នុងឃ្លាំង។
general
តើសាសនាមានទម្រង់យ៉ាងដូចម្ដេចខ្លះ?
សាសនាមានទម្រង់ដូចខាងក្រោម៖ - Superstiton (ជំនឿឆ្វេងនិយម) ជាជំនឿសប់ដែលទាក់ ទងនឹងអ្វីមួយជាមូលហេតុព្រឹត្តិការណ៍។ ឧទាហរណ៍ ផ្កាយ ព្រះគ្រោះ ឬផ្កាយដុះកន្ទុយ ក្នុងស្រុកទេសនឹងកើតសង្រ្គាមឬគ្រោះទុរភិក្ស។ សាសនាហិណ្ឌូមានជំនឿមុតមាំ។ - Animism (រូបភាពជីវចលនិយម) ជាជំនឿថាអ្វីៗទាំងអស់ សុទ្ធតែមានព្រលឹង ដែលយល់ថារាល់បុគ្គល ស្លាប់ទៅតែមិនមាន...
general
ចូរអ្នករៀបរាប់ពីការវិវត្តន៍ពិធី អាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល។
ការវិវបត្តិពិធីអាពាហ៍ពិពាហ៍ខ្មែរតាមសម័យកាល៖ - ដំបូងបង្អស់គេអាចដឹងថាអាពាហ៍ពិពាហ៍ខ្មែរបានប្រព្រឹត្តទៅអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ដោយផ្អែកទៅ អាពាហ៍ពិពាហ៍របស់ព្រះថោងនិងនាងធារាវតីជាបុត្រីស្ដេចនាគបានរៀបអភិសេកបុត្រីនាងធារាវតីជាបុត្រីឪ្យជា អគ្គមហេសីព្រះថោងទើបកើតនគរគោកធ្លក ហើយសេ្ដចឪ្យសង់រាជដំណាក់វាំងបន្ទាយសីមារៀបការ ប្រាំព...
general
ចូរអ្នកនិយាយរៀបរាប់ពីទម្រង់អាពាហ៍ពិពាហ៍សម័យទំនើបដែលបានធ្វើតាមរបៀបបុរាណ៣យប់៣ថ្ងៃ។
ទម្រង់អាពាហ៍ពិពាហ៍សម័យទំនើបដែលបានធ្វើតាមរបៀបបុរាណ៣យប់៣ថ្ងៃ។ ថ្ងៃទី១ ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិគេរៀបចំរោង៣ល្វែគឺ៖ ល្វែងទី១សម្រាប់ចុងភៅជនាអាហារល្វែងទី៣ល្វែងផ្កាស្លាសម្រាប់ កូនកម្លោះស្នាក់នៅរហូតដល់ថ្ងៃចុងក្រោយនៃពិធីការ (នៅខាងមុខសង់រោងទេវតាផង) គេសង់រោងទាំង៣នេះហើយបញ្ចូនភស្ដុភារបណ្ដាការចូល រោងផ្កាស្លាហើយរៀបចំម្ហូបអាហារ ...
general
តើទម្រង់រៀបមង្គលការតាមប្រពៃណីខ្មែរមានដំណើរដូចម្ដេចខ្លះ? ចូររៀបរាប់។
ទម្រង់រៀបមង្គលការតាមប្រពៃណីខ្មែរដូចតទៅ៖ ក. មុនពេលរៀបការ៖ - ពិធីចែចូវ ឪពុកម្ដាយឬអាណាព្យាបាលខាងប្រុសចាត់ស្រី ម្នាក់ដែលមិនអភ័ព្វគូ ហើយនៅជិតផ្ទះខាងស្រីឪ្យទៅស៊ើបការ បើដឹងថាកូនស្រីនៅទំនេរទើប ចាប់ពិធីចូឡស្ដីដណ្ដឹង ដែលប្រព្រឹត្តអស់រយៈពេលបីលើកទើបចាប់ផ្ដើម។ ក្នុងពិធីនេះគេមិននិយាយត្រង់ទេតែបើឪពុកម្ដាយខាងស្រី គេបើកផ្លូវឪ្យដើរជណ្ដើរ...
general
តើអាស៊ានទ្រ័រកា បង្កើតឡើងនៅថ្ងៃខែឆ្នាំណា? នៅទីក្រុង នៃប្រទេសណា? មានគោលបំណង និងគោលការណ៍យ៉ាងដូចម្តេច?
អាស៊ានទ្រ័រភាព បង្កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ នៅរាជធានីបាងកក ប្រទេសថៃ។ មានគោលបំនង និងគោលការណ៍ដូចខាងក្រោម៖ ដើម្បីបង្កលទ្ធភាពឱ្យអាស៊ាន អាចឆ្លើយតបបានទាន់ពេលវេលាបន្ទាប់ និងយ៉ាងសំខាន់ ចំពោះក្តីព្រួយបារម្ភអំពីបញ្ហានិងស្ថានការណ៍នយោបាយ និងសន្តិសុខនៅក្នុងតំបន់ដែលអាចរំខានដល់សន្តិភាពនិងសុខដុមរមនាក្នុងតំបន់។ ក្នុងការជួយឱ...
general
តើអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញរបស់អាស៊ានមានអ្វីខ្លះ?
អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញរបស់អាស៊ានរួមមាន៖ ក. សហគមន៍សន្តិសុខ នយោបាយអាស៊ាន ១. កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន (AMM)៖ - កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន (ASEAN SOM) - គណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន (ASC) - កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានស្តីពីការធ្វើផែនការអភិវឌ្ឍ (SOMDP) - គណៈកម្មាធិការស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្...
general
តើសហប្រតិបត្តិការសន្តិសុខដែនសមុទ្ទមានចែងយ៉ាងដូចម្តេចខ្លះ?
សហប្រតិបត្តិការសន្តិសុខដែនសមុទ្ទមានចែងដូចខាងក្រោម៖ - កិច្ចព្រមព្រៀងពហុភាគីមួយ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ ដែលត្រូវអនុវត្តទាំងសម្រាប់ការធ្វើនាវាចរណ៍ក្នុងស្រុក និងក្រៅស្រុក - ប្រព័ន្ធពិនិត្យជម្រៅទឹកសមុទ្ទ និងអាកាសធាតុ - បង្កើតកងកម្លាំងសង្រ្គោះ និងផ្តល់ជំនួយអាស៊ានមួយនិងអង្គភាពសុវត្ថិភាព (ឬឈ្លបមើល) ដែនសមុទ្ទដើម្បីការពា...
general
យោងតាមសេចក្តីប្រកាសអាស៊ាន២០០១ ស្តីពីសកម្មភាពរូបគ្នាដើម្បីប្រឆាំងអំពើភេរវកម្ម តើរដ្ឋមន្ត្រីដែលពាក់ព័ន្ធត្រូវអនុវត្តវិធានការជាក់ស្តែងបន្ថែមទៀតយ៉ាងមិចខ្លះ?
យោងតាមសេចក្តីប្រកាសអាស៊ាន២០០១ ស្តីពីសកម្មភាពរួមគ្នា ដើម្បីប្រឆាំងអំពើភេរវកម្ម រដ្ឋមន្ត្រីដែលពាក់ព័ន្ធ ត្រូវអនុវត្តវិធានការណ៍ជាក់ស្តែងបន្ថែមទៀតគឺ៖ - ពិនិត្យឡើងវិញ និងពង្រឹងយន្តការជាតិរបស់យើងដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម - អំពាវនាវឱ្យមានការចុះហត្ថលេខា/ផ្តល់សច្ចាប័ន ឬទទួលស្គាល់ជាប្រញាប់នូវគ្រប់សន្ធិសញ្ញាប្រឆាំងអំពើភេរ...
general
នៅឆ្នាំ១៩៩៨ រដ្ឋមន្ត្រីការបរទេស បណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខា លើពិធីសារធ្វើវិសោធនកម្មលើកទី២។ ចូរប្រាក់អំពីឈ្មោះរដ្ឋមន្ត្រីនៃបណ្តាប្រទេសទាំងនោះ។
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ១៩៩៨ រដ្ឋមន្ត្រីការបរទេស បណ្តារដ្ឋប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខា លើពិធីសារធ្វើវិសោធនកម្មលើកទី២។ បណ្តារដ្ឋមន្ត្រីនៃហត្ថលេខានោរួមមាន៖ - ប្រទេសព្រុយណេដារូសាឡាម៖ ព្រះអង្គម្ចាស់ម៉ូហាម៉េត បុលគីយ៉ារដ្ឋមន្ត្រី - ព្រះរាជាណាចក្រកម្ពុជា៖ ឯកឧត្តម ចែមវិឌ៉្យា ប្រេសិតពិសេសរដ្ឋាភិបាល - សាធារណរដ្ឋឥណ្ឌូណេស៊...
general
ក្នុងនាមជាអគ្គលេខាធិការអាស៊ានតើត្រូវធ្វើដូចម្តេចខ្លះ?
ក្នុងនាមជាអគ្គលេខាធិការអាស៊ាន ត្រូវធ្វើ៖ - អនុវត្តភារកិច្ច និងការទទួលខុសត្រូវការិយាល័យជាន់ខ្ពស់នេះ ដោយយោលទៅតាមបទបញ្ញត្តិនៃធម្មនុញ្ញនេះ និងលិខិតតុបករណ៍ ពិធីសារ និងកិច្ចពាក់ព័ន្ធទាំងឡាយរបស់អាស៊ាន - សម្រួល និងត្រួតពិនិត្យមើលការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់អាស៊ាន - ដាក់របាយការណ៍ប្រចាំឆ្នាំស្តីពីក...
general
ចូរនិយាយអំពីសមាសភាពអគ្គលេខាធិការរងទាំង៤របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)?
អំពីសមាសភាពអគ្គលេខាធិការរងទាំង៤ របស់សមាគមអាស៊ានគឺ៖ - អគ្គលេខាធិការរង២រូប ដែលមានអាណត្តិកំណត់៣ឆ្នាំដែលអាណត្តិនេះ មិនអាចបន្តបាន និងដែលបានជ្រើសរើសចេញពីជនជាតិ នៃរដ្ឋសមាជិកអាស៊ានដោយផ្អែកទៅលើការប្តូរវេនគ្នាតាមលំដាប់អក្ខរក្រមនិងដោយពិចារណាល្អិតល្អន់ទៅលើសុចរិតធម៌ សមត្ថភាព បទពិសោធ លក្ខណៈសម្បត្តិនិងសមភាពយែនឌ័រ។ - អគ្គលេខាធិការង២រូ...
general
តើអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែក របស់អាស៊ានត្រូវធ្វើដូចម្តេចខ្លះ?
អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានត្រូវធ្វើដូចតទៅ៖ - ដំណើរការមុខងារស្របតាមអាណត្តិរបស់ខ្លួន - អនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលអាស៊ានដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន - ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែករបស់ខ្លួននីមួយៗដើម្បីទ្រទ្រង់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ - ដាក់របាយការណ៍ ...
general
មាត្រា៦ចំពូកទី៣ បានចែងអំពី “ការទទួលយកសមាជិកថ្មី” មានចែងដូចម្តេចខ្លះ?
មាត្រា៦ ចំពូកទី៣ បានចែងអំពី “ការទទួលយកសមាជិកថ្មី” ដូចតទៅ៖ - នីតិវិធីនៃការដាក់ពាក្យសុំ និងទទួលចូលជាសមាជិកអាស៊ាន ត្រូវប្បញ្ញត្តិដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន។ ការទទួលយកសមាជិកថ្មី ត្រូវផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ - ទីតាំងភូមិសាស្ត្រ ដែលត្រូវបានទទួលស្គាល់ ថាស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ - មានការទទួលស្គាល់ពីបណ្ត...
general
តើកិច្ចប្រជុំកំពូកអាស៊ីបូព៌ាជាវេទិកាមួយពិភាក្សាលើបញ្ហាអ្វីខ្លះ? មានគោលបំណងអ្វី?
កិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាវេទិកាមួយពិភាក្សាលើបញ្ហា៖ - បញ្ហាសេដ្ឋកិច្ច - បញ្ហានយោបាយ - បញ្ហាជាយុទ្ធសាស្ត្រទូទៅនៃផលប្រយោជន៍រួម។ ក្នុងគោលបំណង៖ - ជំរុញសន្តិភាព - ស្ថេរភាព - វិបុលភាពផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីបូព៌ា។
general
តើដំណើរការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ាយ៉ាងដូចម្តេច? ហើយកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១ បានប្រព្រឹត្តទៅនៅទីក្រុងនិងប្រទេសណា?
នៅក្នុងឳកាសកិច្ចប្រជុំកំពូលអាស៊ានបូក៣ ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០០៨ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវមេដឹកនាំទាំងអស់បានយល់ព្រមឱ្យមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១ បានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី។
general
តើដើមកំណើតនៃអាពាហ៍ពិពាហ៍ខ្មែរមានប្រភពមកពីណា?
ដើមកំណើតនៃអាពាហ៍ពិពាហ៍ខ្មែរ៖ + ចំពោះអ្នកស្រី ត្រឹង ងា យល់ថា៖ - យកលំនាំតាមពិធីមង្គលការរវាងព្រះរាម និងនាងសីតា ដែលរៀបចំឡើងដោយមហាឬសីមិថិលា។ - យកតម្រាប់តាមព្រះវេស្សន្ដរ ដែលទ្រង់រៀបអភិសេក ចៅគ្រឹះស្នា និងនាងជាលី។ - ធ្វើតាមពិធីអភិសេកព្រះថោងនាងនាគ - បើតាមលោកម៉ម ប៊ុណ្ណា (នៅក្នុងសៀវភៅ Les tites de marrage traditional Khmer) ថ...
general
តើពាក្យអាពាហ៍ពិពាហ៍ ឬ មង្គលការមានន័យយ៉ាងដូចម្ដេច?
អាពាហ៍ពិពាហ៍ឬមង្គលការគឺជាពិធីមួយដែលគេរៀបចំផ្សំផ្តុំបុរសម្នាក់ និងស្រីឪ្យបានគ្នាជាប្ដីប្រពន្ធដែលទទួលបាននូវការឯកភាពពី ភាគីទាំងសងខាងស្របទៅនឹងតាមប្រពៃណី ទំនៀមទម្លាប់ និងច្បាប់របស់ជាតិសាសន៍ណាមួយក៏ដូចជាប្រកាស ប្រាប់មហាជនពីចំណងមេត្រីភាពរវាងអ្នកទាំងពីរ ដើម្បីបង្ហាញពីការរ៉ាប់រងទៅលើជោគវាសនាអនាគតរបស់ពួកគេផងដែរ។ អាពាហ៍ពិពាហ៍ធ្វើឡើ...
general
តើក្នុងពេលចូលម្លប់នារីចូលម្លប់ត្រូវត្រណមអ្វីខ្លះ?
ត្រណេមពេលចូលម្លប់៖ - ហាមទំនាក់ទំនងជាមួយមនុស្សបុរសទាំងពាក្យសម្ដីទាំងកាយ វិការ ទាំងអ្នកនៅក្នុងផ្ទះ និងក្រៅផ្ទះ។ - ហាមធ្វើការងារសព្វសារពើ - ហាមកាន់ដែកគ្រប់ប្រភេទ - ហាមចេញក្រៅផ្ទះឬចុះដីដាច់ខាត បើត្រូវការបត់ជើង ពេលថ្ងៃត្រូវមានកន្ថោរ។ នៅពេលយប់អាចឪ្យចុះដី ឬ ចេញក្រៅផ្ទះ ដើម្បីងូតទឹកឬបត់ជើងតូចធំបាន។ ត្រូវហូបសម្លបួស ឬ បង្អែមប៉ុណ...
general
តើក្នុងពេលចូលម្លប់នារីចូលម្លប់មានកាតព្វកិច្ចអ្វីខ្លះ?
កាតព្វកិច្ចនារីពេលចូលម្លប់មានដូចជា៖ - ត្រូវមានសៀវភៅក្បូនខ្នាតផ្សេងៗពិសេសច្បាប់ស្រីបើមិន ចេះអានត្រូវត្រងត្រាប់ស្ដាប់ការទូន្មានរបស់ម្ដាយឬ ស្ដាប់តាមការអានរបស់បងប្អូននៅពេលយប់ ជូនកាលម្ដាយអាចបង្រៀន ពៅការងារមេផ្ទះខ្លះៗដូចជា៖ ដេរប៉ាក់ ត្បាញរវៃ ជាដើម ឬ ណែនាំពីវិជ្ជាមេផ្ទះការគ្រប់គ្រង ផ្ទះសម្បែងប្ដី កូន វិជ្ជាធ្វើ ម្ហូបឬ ច្បាប់ ...
general
តើពិធីចេញម្លប់មានលក្ខណៈដូចម្ដេចខ្លះ?
ពិធីចេញម្លប់មានដំណើរដូចតទៅ៖ មុនពិធី មុនពេលចេញម្លប់ ឪពុកម្ដាយត្រូវរៀបចំពិធីផ្សេងៗជាច្រើន៖ - ជ្រើសរើសថ្ងៃជោគជ័យ សេរីមង្គលដើម្បីចេញម្លប់ - ជម្រាបបងប្អូនញាតិមិត្តិ ជិកឆ្ងាយឪ្យមកចូលរួម - ត្រៀមរៀបចំគ្រឿងបណ្ដាកការចាំបាច់ផ្សេងៗ - សង់រោងសម្រាប់ពិធី “សង់បុស្បុក” និងរោងលាងអាហារសម្រាប់ភ្ញៀវ - រៀបចំធ្វើនំផ្សេងៗ និងផ្លែឈើ + រៀបចំពិធ...
general
តើក្នុងពេលចូលម្លប់ត្រូវត្រៀមអ្វីខ្លះ?
ក្នុងពេលចូលម្លប់ត្រូវត្រៀមដូចជា៖ - ត្រូវត្រៀមសម្ភារៈប្រាក់កាស - ត្រៀមកម្លាំងពលកម្មជំនួសអ្នកចូលម្លប់ និងសម្រាប់បម្រើ អ្នកចូលម្លប់ផងដែរ។ - ត្រូវជម្រាបញាត្តិមិត្តជិតឆ្ងាយឪ្យបានដឹង - ត្រូវអុជធូបទៀនសែនព្រេន ជម្រាបអារុក្ខអារក្សអ្នកតា បុព្វបុរសដែលបានចែកឋានទៅហើយ - មិនចាំបាច់រើសថ្ងៃខែឆ្នាំឡើយឪ្យតែដល់កូនស្រីមានរដូវ លើកដំបូង - ដា...
general
តើសន្ធិសញ្ញស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់រដ្ឋណាមួយដែលមានចែងក្នុងប្រការទាំងឡាយនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទឆ្នាំ១៩៨២? បើមានធ្វើឱ្យប៉ះពាល់ តើរដ្ឋនោះឈ្មោះអ្វី?
មិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់រដ្ឋណាមួយឡើយ។
general
តើសន្ធិសញ្ញាស្តីពីតំបន់អាស៊ានអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរត្រូវបានចុះហត្ថលេខានៅថ្ងៃទីខែឆ្នាំណា?
សន្ធិសញ្ញាស្តីពីតំបន់អាស៊ានអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥។
general
អាស៊ានគឹជាបក្សសម្ព័ន្ធយោធា តើត្រូវឬខុស?
អាស៊ានគឹជាបក្សសម្ព័ន្ធយោធាគឺខុស។
general
តើប្រទេសជាសមាជិកអាស៊ានណាខ្លះ មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ?
ប្រទេសជាសមាជិកអាស៊ានមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរគឺ ប្រទេសជាសមាជិក បានចុះហត្ថលេខាទាំងអស់។
general
តើសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូងធ្វើឡើងនៅថ្ងៃខែឆ្នាំណា? នៅទីណា?
សេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូងធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩២។ នៅទីក្រុងម៉ានីល។
general
តើវេទិកាតំបន់អាស៊ានធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា?
វេទិកាតំបន់អាស៊ានធ្វើឡើងនៅទីក្រុងបង់ដាសេរីបេហ្កាវ៉ាន់ នៅថ្ងៃទី០១ សីហា ១៩៩៥។
general
តើទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា?
ទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ធ្វើឡើងនៅកូឡាឡាំពូ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧។
general
តើសេចក្តីប្រកាសអាស៊ាន២០០១ ស្តីពីសកម្មភាពរួមគ្នាដើម្បីប្រឆាំងអំពើភារវកម្មធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា?
សេចក្តីប្រកាសអាស៊ាន២០០១ ស្តីពីសកម្មភាពរួមគ្នាដើម្បីប្រឆាំងអំពើភារវកម្មធ្វើឡើងនៅប្រទេសព្រុយនេ ដារូស្សាឡឹម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០១។
general
តើសេចក្តីប្រកាសស្តីពីក្រមសីលធម៌នៃភាគីពាក់ព័ន្ធនឹង សមុទ្រចិនខាងត្បូងធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា?
សេចក្តីប្រកាសស្តីពីក្រមសីលធម៌នៃភាគីពាក់ព័ន្ធនឹង សមុទ្រចិនខាងត្បូងធ្វើឡើងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០២។
general
តើអាស៊ានមានទស្សនៈវិស័យសម្រាប់ឆ្នាំ២០២០ដូចម្តេច?
ទស្សនៈវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០គឺ៖ - ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍ - ភាពជាដៃគូរក្នុងកិច្ចអភិវឌ្ឍប្រកបដោយថាមពល - សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា - អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ។
general
តើប្រទេសCLMV មានន័យដូចម្តេច?
ឈ្មោះCLMVនេះសំដៅទៅលើប្រទេសសមាជិកអាស៊ានថ្មីទាំងបួន ដែលរួមមាន កម្ពុជា ឡាវ ភូមានិងវៀតណាម។ កាលណាគេនិយាយពីសមាជិកថ្មី គឺគេសំដៅលើប្រទេសទាំងបួននេះ។ (CLMV=Cambodia, Laos, Myanmar, Vietnam)។
general
ក្រៅពីប្រទេសជាសមាជិក តើអាស៊ានមានទំនាក់ទំនងជាមួយប្រទេសណាខ្លះ?
ក្រៅពីសមាជិករបស់ខ្លួន អាស៊ានមានទំនាក់ទំនងល្អជាមួយប្រទេសជាច្រើនដូចជា ជាមួយ អូស្រ្តាលី កាណាដា ជប៉ុន ចិន ញូស៊ីឡែន កូរ៉េខាងត្បូង ឥណ្ឌា រុស្សី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប។
general
បណ្តាប្រទេសអាស៊ានទាំងអស់តើប្រទេសណាខ្លះដែលមានទន្លេមេគង្គហូរកាត់?
បណ្តាប្រទេសអាស៊ានដែលទន្លេមេគង្គហូរកាត់គឺ ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ និងភូមា។
general
តើប្រទេសអាស៊ានទាំងអស់ប្រទេសមួយណាដែលគេចផុតពីអាណានិគមរបស់បរទេស?
បណ្តាប្រទេសអាស៊ានទាំងអស់ប្រទេសដែលគេចផុត ពីអាណានិគមរបស់បរទេស មានតែមួយគត់ពីប្រទេសថៃ។
general
តើប្រទេសអាស៊ានណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់បរទេស? តើប្រទេសនោះស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាខ្លះ? ហើយប្រទេសទាំងនោះទទួលឯករាជ្យនៅថ្ងៃខែឆ្នាំណា?
បណ្តាប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណានិគមបរទេសមាន៖ - ប្រទេសកម្ពុជា ក្រោមអាណានិគមបារាំង ទទួលបានឯករាជ្យនៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ - ប្រទេសវៀតណាម ក្រោមអាណានិគមបារាំង ទទួលបានឯករាជ្យនៅថ្ងៃទី០២ ខែកញ្ញា ១៩៤៥ - ប្រទេសឡាវ ក្រោមអាណានិគមបារាំង ទទួលបានឯករាជ្យនៅថ្ងៃទី១៩ កក្កដា ១៩៤៩ - ប្រទេសឥណ្ឌូណេស៊ី ក្រោមអាណានិគមហូឡង់ ទទួលបានឯករាជ្យន...
general
តើមេដឹកនាំក្នុងប្រទេសអាស៊ានមួយណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេ?
មេដឹកនាំក្នុងប្រទេសអាស៊ានមួយដែលមានទ្រព្យសម្បត្តិច្រើនជាងគេ គឺស្តេចប្រទេសប្រ៊ុយណេ។
general
តើប្រទេសណាដែលមានផ្ទៃដីធំជាងគេ?ហើយប្រទេសណាដែលមានផ្ទៃដីតូចជាងគេក្នុងចំណោមប្រទេសអាស៊ាន?
ក្នុងចំណោមប្រទេសអាស៊ាន៖ - ប្រទេសដែលមានផ្ទៃដីធំជាងគេគឺឥណ្ឌូណេស៊ី - ប្រទេសដែលមានផ្ទៃដីតូចជាងគេគឺសិង្ហបុរី។
general
តើសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត របស់អាស៊ានធ្វើឡើងនៅថ្ងៃខែឆ្នាំណា? នៅទីណា?
សេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត របស់អាស៊ានធ្វើឡើងនៅទីក្រុងកូឡាឡាំពូ នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១។
general
ចូររៀបលំដាប់ផ្ទៃដីនៃប្រទេសអាស៊ានពីធំទៅតូច។
រៀបលំដាប់ផ្ទៃដីនៃប្រទេសអាស៊ានពីធំទៅតូច៖ - ឥណ្ឌូណេស៊ី ១.៩១៩.៤៤០គីឡូម៉ែត្រ - ភូមា ៦៧៦.៥៦៨គីឡូម៉ែត្រ - ថៃ ៥១៣.១១៦គីឡូម៉ែត្រ - វៀតណាម ៣៣១.៦៩០គីឡូម៉ែត្រ - ម៉ាឡេស៊ី ៣២៩.៨៤៥គីឡូម៉ែត្រ - ហ្វីលីពីន ៣០០.០០០គីឡូម៉ែត្រ - ឡាវ ២៣៦.៨០០គីឡូម៉ែត្រ - កម្ពុជា ១៨១.០៣៥គីឡូម៉ែត្រ - ប្រ៊ុយណេ ៥.៧៦៥គីឡូម៉ែត្រ - សិង្ហបុរី ៧១០.២គីឡូម៉ែត្រ។
general
តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន?
ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅក្នុងអាស៊ានគឺឥណ្ឌូណេស៊ី (២៣៧,៥១២,៣៥២នាក់) (២០០៨)។
general
តើប្រទេសណាដែលមានប្រជាជនតិចជាងគេក្នុងចំណោមប្រទេសអាស៊ាន?
ប្រទេសដែលមានប្រជាជនតិចជាងគេនៅក្នុងអាស៊ានគឺប្រ៊ុយណេ (៣៨៨.១៩០នាក់) (២០០៩)។
general
ក្នុងចំណោមទីក្រុងទាំងអស់នៅអាស៊ានតើទីក្រុងណាដែលធំជាងគេ?
ទីក្រុងដែលធំជាងគេនៅអាស៊ានគឺទីក្រុងចាកាតានៃប្រទេសឥណ្ឌូណេស៊ី។
general
តើគម្រោងអនុគ្រោះពន្ធគយរូម (CEPT) ជាអ្វី? (CEPT=Common Effective Prefential Tarff)?
គម្រោងអនុគ្រោះពន្ធគយរួម (CEPT) គឺជាការព្រមព្រៀងរួមគ្នាមួយរវាងបណ្តា ប្រទេសសមាជិកអាស៊ានដែលនឹងកាត់បន្ថយពន្ធគយក្នុងតំបន់ និងលុបបំបាត់របាំងមិនពន្ធគយ ក្នុងអំឡុងពេល១៥ឆ្នាំដោយចាប់ផ្តើមពីថ្ងៃទី១០ មករា ១៩៩៣។ គោលដៅគម្រោនេះគឺដើម្បីកាត់បន្ថយពន្ធគយលើបណ្តាមុខទំនិញកម្មន្តសាលទាំងអស់មកត្រឹម០.៥%នៅឆ្នាំ២០០៨។ គម្រោងCEPT គឺជាឧបករណ៍ដ៏សំខាន់ដ...
general
តើផលិតផលអ្វីខ្លះដែលស្ថិតនៅគម្រោងCEPT?
គឺទំនិញឧស្សាហកម្មទាំងអស់ដោយរាប់បញ្ចូលទាំងទំនិញមូលធន និងផលិតផលកសិកម្មកែច្នៃព្រមទាំងផលិតផលដែលនៅក្រៅនិយមន័យនៃផលិតផលកសិកម្មសុទ្ធតែស្ថិតនៅក្រោមគម្រោងCEPT។
general
តើផលិតផលកសិកម្មមិនស្ថិតនៅក្នុងគម្រោងCEPT មានអ្វីខ្លះ?
ផលិតផលកសិកម្មមិនស្ថិតនៅក្នុងគម្រោងCEPT មាន៖ - វត្ថុធាតុដើមកសិកម្ម និងផលិតផលមិនទាន់កែច្នៃដែលស្ថិតនៅក្នុងជំពូក១ដល់២៤នៃលេខ កូដប្រព័ន្ធស្របគ្នា (ប្រព័ន្ធសុខុមកម្ម) (HS) ព្រមទាំងវត្ថុធាតុដើមកសិកម្ម និងផលិតផល កសិកម្ម មិនទាន់កែច្នៃដែលស្របដៀងគ្នានៅក្នុងខ្ទង់របស់ប្រព័ន្ធ HSពាក់ព័ន្ធដទៃទៀត។ - ផលិតផលទាំងឡាយដែលទទួលរងនូវការកែច្នៃយ...
general
តើអ្វីទៅជាឯកសារ៤មូលដ្ឋានដែលគេត្រូវការដើម្បីទទួលព័ត៍មានច្រើនជាងនេះអំពីគម្រោងCEPT សម្រាប់NFTA?
ឯកសារជាមូលដ្ឋានមាន៖ - កិច្ចព្រមព្រៀងលើគម្រោងអនុគ្រោះពន្ធគយរួមសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ព្រមទាំងកំណត់ពន្យល់បកស្រាយរបស់វា។ - បញ្ជីផលិតផល CEPT និងកាលវិភាគកាត់បន្ថយគយ - សេចក្តីអនុម័តច្បាប់នៃប្រទេសនីមួយៗ - ក្បួនច្បាប់ដោះដូរសម្បទានទៅវិញទៅមកក្នុងCEPT (CCEM)។
general
តើអ្វីទៅជាសម្បទានរបស់CEPT?
សម្បទានដែលបានផ្តល់អោយនៅក្រោមលក្ខខណ្ឌរបស់CEPT គឺសំដៅអត្រាពន្ធឬគយយ៉ាងទាបដែលពាណិជ្ជកម្មនាំចេញពីរដ្ឋសមាជិកអាស៊ានណាមួយត្រូវប្រឈមនៅពេលនាំផលិតផលចេញទៅកាន់ប្រទេសជាសមាជិកអាស៊ានមួយទៀត។
general
តើកម្មវិធីAICOជាអ្វី?
កម្មវិធីAICOគឺជាកម្មវិធីសហប្រតិបត្តិឧស្សាហកម្មក្រោយគេបង្អស់របស់អាស៊ានដើម្បីបង្កើតនូវការចូលរួមនៃសកម្មភាពឧស្សាហកម្មរវាងក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងអាស៊ាន។ មានក្រុមហ៊ុនយ៉ាងតិច២នៅក្នុងប្រទេសអាស៊ាន២ផ្សេងគ្នាត្រូវបានទាមទារអោយបង្កើតនូវកិច្ចព្រមព្រៀងAICO។
general
តើកម្មវិធី AICOមានគោលដៅអ្វីខ្លះ?
កម្មវិធី AICOមានគោលដៅ៖ - ពង្រឹងនូវតួនាទីប្រកួតប្រជែងរបស់ក្រុមហ៊ុនអាស៊ាននៅក្នុងទីផ្សារអាស៊ាន និងទីផ្សារពិភពលោកដោយផ្តល់នូវមធ្យោបាយដើម្បីអនុវត្តគោលដៅសេដ្ឋកិច្ចមាត្រាដ្ឋាន និងលទ្ធភាពក្នុងដំណើរ ផលិតកម្មដែលបានលើកទឹកចិត្តតាមរយៈការអនុគ្រោះការនាំចូល ដើម្បីបង្កើននូវសកម្មភាព ជំនួញឆ្លងកាត់ព្រំដែនអាស៊ាន។ - ជំរុញនូវការវិនិយោគទុននៅខា...
general
តើអ្វីទៅជាកិច្ចព្រមព្រៀងAICO?
កិច្ចព្រមព្រៀងAICOគឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយមានក្រុមហ៊ុនយ៉ាងតិចពីរ មកពីរប្រទេសអាស៊ានពីរផ្សេងគ្នាចូលរួម។ កិច្ចព្រមព្រៀង AICOជាប់ទាក់ទងមិនត្រឹមតែចលនាជាក់ស្តែងនៃផលិតផលរវាងក្រុមហ៊ុននិងប្រទេសដែលចូលរួមប៉ុណ្ណោះទេប៉ុន្តែវាទាក់ទងនឹងការរួមធនធានការផ្សារភ្ជាប់ឧស្សាហកម្មសកម្មភាព នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មផ្សេងៗដទៃទៀ...
general
តើAICO មានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ សម្រាប់នាយកក្រុមហ៊ុន?
ដើម្បីបង្កើតកិច្ចព្រមព្រៀងAICOក្រុមពីរអនាគតត្រូវតែបំពេញនូវ មានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ - បង្កើតសាជីវកម្មនិងដំណើរការសាជីកម្មនៅក្នុងប្រទេសអាស៊ានណាមួយ - មានទ្រព្យសម្បត្តិយ៉ាងតិចបំផុត៣០% - ទទួលរ៉ាប់រងនូវការចូលរួមធនធានការផ្សារភ្ជាប់ឧស្សាហកម្មឬសកម្មភាពសហប្រតិបត្តិការឧស្សាហកម្មណាមួយ។
general
តើមានបញ្ហាប្រឈមមុនអ្វីខ្លះ ក្នុងពេលបង្កើតអាស៊ាន?
ពេលបង្កើតអាស៊ានមានបញ្ហាប្រឈមមុខទៅលើ៖ - បញ្ហាប្រឈមខាងវប្បធម៌ - បញ្ហាប្រឈមខាងប្រវត្តិសាស្ត្រផ្សេងៗទៀតសម្រាប់បញ្ចូលទាំងការទទួលស្គាល់ជាផ្លូវការនូវធាតុផ្សំក្នុងស្រុកនៅកន្លែងដែលអាចធ្វើទៅបាននិងការលើកទឹកចិត្តមិនមែនពន្ធគយផ្សេងៗទៀតដែលអាចផ្តល់ជូនដោយប្រទេសចូលរួម។ អត្រាពន្ធគយអនុគ្រោះគឺអាចធ្វើទៅបានចំពោះផលិតផល ដែលយល់ព្រមទទួលយកទាំងអស់...
general
តើប្រទេសណាខ្លះក្នុងចំណោមប្រទេសអាស៊ានដែលនៅមានស្តេចនៅឡើយ?
ប្រទេសអាស៊ានទាំងអស់ប្រទេសដែលនៅមានរបបស្តេចនៅឡើយមានប្រទេស កម្ពុជា ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី។
general
តើច្បាប់ស្តីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចម្តេច?
ច្បាប់ស្តីអំពីការអនុវត្តទំនាក់ទំនងក្រៅតំបន់របស់អាស៊ានបានចែងដូចជា៖ - អាស៊ានត្រូវអភិវឌ្ឍទំនាក់ទំនងជាមិត្តភាព និងកិច្ចសន្ទនាដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការ និងជាដៃគូជាមួយបណ្តាប្រទេស និងអនុតំបន់ និងអង្គការអន្តរជាតិ និងស្ថាប័នដទៃទៀត។ - ទំនាក់ទំនងក្រៅតំបន់របស់អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលបំនងទាំងឡាយ ...
general
តើច្បាប់ស្តីពីគោលការណ៍ទូទៅអំពីថវិកានិងហិរញ្ញវត្ថុអាស៊ានបានចែងយ៉ាងដូចម្តេច?
គោលការណ៍ទូទៅអំពីថវិកា និងហិរញ្ញវត្ថុរបស់អាស៊ានគឺ៖ - អាស៊ានត្រូវបង្កើតវិធានហិរញ្ញវត្ថុ និងនីតិវិធីដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ។ - អាស៊ានត្រូវត្រួតពិនិត្យមើលគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្ត និងបទបញ្ជា ថវិកា។ - គណនីហិរញ្ញវត្ថុត្រូវស្ថិតនៅក្រោមសវនកម្មផ្ទៃក្នុង និងមកពីខាងក្រៅ។
general
តើច្បាប់ស្តីពីគោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះអាស៊ានបានចែងយ៉ាងដូចម្តេច?
គោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះរបស់អាស៊ាន៖ - រដ្ឋសមាជិកអាស៊ាន ត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយ ដោយសន្តិវិធីឱ្យទាន់ពេលវេលាតាមរយៈកិច្ចសន្យា ការប្រឹក្សាយោបល់និងចរចា។ - អាស៊ានត្រូវរក្សា និងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិ ការរបស់ខ្លួន។
general
ចូរបង្ហាញពីទំនៀមនៃការធ្វើវាលុកចេតិយ។ តើវាលុកចេតិយនេះមានប្រភពមកពីណា?
ទំនៀមនៃការធ្វើវាលុកចេតិយនេះ ដោយមានគំនិតយល់ថាការធ្វើវាលុកចេតិយនេះ ដើម្បីឧទ្ទិសថ្វាយជាតំណាង ព្រះចូឡា មណីយចេតិយដែលពពួកទេវតា សាងបញ្ចុះព្រះកេសាធាតុ និងព្រះទាឋធាតុ (ព្រះចង្កូមកែវ) នៅឋានត្រៃត្រឹង្សសួគ៌ ដោយមានអារម្មណ៌សម្គាល់ថា មានផលានិសង្ឃច្រើនណាស់ ដូចបាលីសម្តែងក្នុងមហាសំការសូត្រ និងរឿងវាលុកចេតិយ។ ក. មហាសំភារសូត្រ សំដែងពីអានិស...
general
តើចំពោះសាលារៀនត្រូវធ្វើដូចម្តេចនៅពេលជិតដល់ពិធីបុណ្យពិសាខបូជា?
សាលារៀនចាត់ចែងឱ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនាណែនាំឱ្យសិស្សបានញុំាងទង្វើរបស់ខ្លួននៅក្នុង សេចក្តីល្អជានិច្ច។ ឱ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ។ - ណែនាំសិស្សឱ្យយល់ពីសារៈសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ - ណែនាំសិស្សឱ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនា សម្រាប់អក្សរសាស្រ្តជាតិ - ណែនាំសិស្សឱ្យស្គ...
general
តើកិច្ចការអ្វីខ្លះដែលពុទ្ធបរិស័ទ ដែលជាបុព្វជិតត្រូវធ្វើនៅក្នុងពិធីបុណពិសាខបូជា?
ចំពោះបុព្វជិត ញុំាងពុទ្ធបរិស័ទឱ្យមានសេចក្តីជ្រះថ្លាក្នុង អំពើល្អតាមគន្លងព្រះពុទ្ធសាសនា។ - ទេសនា អានស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា - ធ្វើជាគម្រូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា - ចាត់ចែងឱ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា - រៀបចំឱ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭ...
general
ចូរពិពណ៌នាអំពីដំណើរការមុនពិធីដាល់អំបុកខ្មែរ នៅតាមទីវត្តដែលធ្វើពិធីមហាអំបុក?
ការដាល់អំបុកនេះវាមានលក្ខណៈជាទស្សនីយភាពមួយជាទម្រង់សិល្បៈមួយគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យចង់ទស្សនាដែលត្រូវបានធ្វើការពិពណ៌នាដូចខាងក្រោម។ ប៉ុន្មានថ្ងៃមុនពិធីមហាអំបុក អាចារ្យវត្តនិងចាស់ព្រឹទ្ធាចារ្យ ក្នុងស្រុកមានការងារយ៉ាងមមាញឹក ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ។ គេត្រូវចាត់តាំងអ្នកដាល់ ដោយមានកម្លាំងត្រៀម ជំនួយចំនួន៤ ឬ៥នាក់ អ្នកលីង...
general
ចូរនិយាយអំពីប្រវត្តិបុណ្យពិសាខបូជា។
ពិសាខបូជា ជាពិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទប្រារព្ធឡើង ដើម្បីរំឭកដល់ព្រះពុទ្ធគោត្តម។ គេកំណត់យកថ្ងៃពេញ បូណ៌មី (១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែមង្គល ដែលត្រូវនឹងថ្ងៃ ខែដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹងនូវសម្មាសម្តោធិញ្ញាណ និងរំលត់ខន្ធចូលបរិនិព្វាន។ ដូចនេះព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ...
general
តើអង្គការអោយអឺមអែហ្វ (IMF= International Monetary Fund) គឺជាអ្វី?
អង្គការអាយអឺមអែហ្វគឺជាភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិប៉ុន្តែមានរដ្ឋធមនុញ្ញ រចនាសម្ព័ន្ធគ្រប់គ្រង និងហិរញ្ញវត្ថុរបស់ខ្លួនផ្ទាល់ហើយសមាជិកអង្គការនេះ ត្រូវបានបង្ហាញតាមរយៈប្រព័ន្ធកូតា (តាមកម្រិតអនុញ្ញាត) ដោយផ្អែកជាសំខាន់លើទំហំនៃសេដ្ឋកិច្ចរបស់ខ្លួនធៀបនឹងសេដ្ឋកិច្ចពិភពលោក។
general
តើអាស៊ានមានផ្ទៃដីប៉ុន្មានគីឡូម៉ែត្រក្រឡា?
អាស៊ានមានផ្ទៃដី៤.៤៦៤.៣២២គីឡូម៉ែត្រក្រឡា។
general
តើអាស៊ានបង្កើតឡើងដំបូងដោយប្រទេសណាខ្លះ?នៅទីណា? នៅថ្ងៃខែណា?
អាស៊ានបង្កើតឡើងដំបូងមានប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
general
តើប្រទេសណាខ្លះដែលបានចូលជាសមាជិកអាស៊ានជាបន្តបន្ទាប់មកទៀត?
ប្រទេសដែលបានចូលជាសមាជិកអាស៊ានជាបន្តបន្ទាប់មកទៀតមាន៖ - ប្រទេសព្រុយនេ សមាជិកទី៦ ចូលថ្ងៃទី ០៨ ខែមករា ឆ្នាំ១៩៨៤ - ប្រទេស វៀតណាម សមាជិកទី៧ ចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ - ប្រទេស ឡាវ សមាជិកទី៨ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៧ - ប្រទេស មីយ៉ាន់ម៉ា (ភូមា) សមាជិកទី៩ ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៧ - ប្រទេសកម្ពុជា សមាជិកទី១០ ចូលថ្ង...
general
តើការបង្កើតអាស៊ានមានបុព្វហេតុចំបងអ្វីខ្លះ?
បុព្វហេតុនៃការបង្កើតអាស៊ានមានពីរធំៗគឺ៖ - បុព្វហេតុសេដ្ឋកិច្ច - បុព្វហេតុនយោបាយ ក. បុព្វហេតុសេដ្ឋកិច្ច - ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរឆ្ពោះទៅរកមជ្ឈឹមបូព៌ា - ប្រទេស (អឺរ៉ុប) គេមានសមាគមសេដ្ឋកិច្ច (អឺរ៉ុប) ដែលជារួមដ៏សំខាន់តាំងពីឆ្នាំ១៩៥១មកម្ល៉េះ - ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីការអភិវឌ្ឍរួមនិងការប្រកួតប្រ...
general
តើគេស្រង់ទុនវិនិយោគក្នុងគោលបំណងអ្វី?
គេស្រង់ទុនវិនិយោគក្នុងគោលបំណងដើម្បីកំណត់ថ្លៃ និងដើម្បីធានាប្រាក់ក្នុងការចំណេញតាមអត្រាមួយដែលគេបានគ្រោងទុកជាមុនថានឹងអាចស្រង់ទុនវិនិយោគក្នុងរយៈពេលណាមួយ។
general
តើប្រព័ន្ធសារពើពន្ធមានតួនាទីអ្វី? ចូរពន្យល់។
ប្រព័ន្ធសារពើពន្ធមានតួនាទីគ្រប់គ្រងពន្ធដារនិងចំណាយរបស់រដ្ឋាភិបាល។ តាមរយៈប្រព័ន្ធនេះរដ្ឋអាចប្រមូលពន្ធពីគ្រួសារ និងសហគមន៍ផ្សេងៗ ហើយធ្វើការចំណាយមូលនិធិដែលប្រមូលបាននេះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តគម្រោងផែនការផ្សេងៗ របស់រដ្ឋមានដូចជាការសាងសង់ឬជួសជុលផ្លូវថ្នល់ ស្ពានជាដើម។
general
តើប្រព័ន្ធហិរញ្ញវត្ថុមានតួនាទីអ្វី? ចូរពន្យល់។
ប្រព័ន្ធហិរញ្ញវត្ថុមានតួនាទី កៀងគរប្រាក់បញ្ញើរដោយស្ម័គ្រ ហើយបែងចែកប្រាក់បញ្ញើរទាំងនោះទៅឱ្យសហគ្រាសឬអង្គភាពទាំងឡាយដែលមានបំណងវិនិយោគ។
general
តើប្រព័ន្ធហិរញ្ញវត្ថុមានសេវាប៉ុន្មាន? គឺអ្វីខ្លះ?
ប្រព័ន្ធហិរញ្ញវត្ថុមានសេវា៣យ៉ាងគឺ៖ - រៀបចំមធ្យោបាយទូទាត់៖ ជាមធ្យោបាយទូទាត់មួយដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សពីការដោះដូររវាងទំនិញនិងទំនិញឆ្ពោះទៅកាន់ការដោះដូរដោយប្រើប្រាស់ប្រព័ន្ធ ហិរញ្ញវត្ថុដែលក្នុងនោះគេមិនត្រឹមត្រូវតែមិនយកទំនិញទៅដូរនឹងក្រដាសប្រាក់ប៉ុណ្ណោះទេប៉ុន្តែគេថែមទាំង ដោះដូរទំនិញជាមួយនឹងឥណនេយ្យហិរញ្ញវត្ថុទៀតផង។ - ក...
general
ចូរបង្ហាញពីការវិវត្តនៃសកម្មភាពទីផ្សារក្នុងសេដ្ឋកិច្ច?
ការវិវត្តនៃសកម្មភាពទីផ្សារក្នុងសេដ្ឋកិច្ចមាន៖ - បែរឆ្ពោះទៅរកផលិតកម្ម៖ ផលិតករត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ តែលើការផលិតឱ្យច្បាប់លាស់តែប៉ុណ្ណោះ - បែរឆ្ពោះទៅរកលក់៖ តើត្រូវលក់ផលិតផលយ៉ាងដូចម្តេចដើម្បីឱ្យផលិតផលរបស់យើងបានជ្រៀតចូលទៅក្នុងទីផ្សារ - បែរឆ្ពោះទៅរកការស្រាវជ្រាវទីផ្សារ៖ ត្រូវរកឱ្យឃើញនូវអ្វីដែលជាតម្រូវការរបស់អតិថិជន ដើ...
general
តើឥទ្ធិពលនៃការសម្រេចចិត្តមានទាក់ទងនឹងអ្វីខ្លះ?
ឥទ្ធិពលនៃការសម្រេចចិត្តមានទាក់ទងនឹង៖ - បុគ្គលលក្ខណៈទាក់ទងនឹងចរិតរបស់មនុស្សម្នាក់ដែលមានចំណង់ផ្សេងៗពីគ្នា - វណ្ណៈសង្គមទាក់ទងនឹងបែបបទនឹងការរស់នៅក្នុងសង្គម គុណតម្លៃនិងក្រុមមនុស្សណាមួយ - បរិយាកាសវប្បធម៌ ទាក់ទងនឹងចរិតរបស់មនុស្សម្នាក់ដែលមានចំណង់ផ្សេងៗពីគ្នា - វណ្ណៈសង្គមទាក់ទងនឹងបែបបទនិងការរស់នៅក្នុងសង្គម គុណតម្លៃនិងក្រុមមនុស្...
general