question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើក្រុមប្រឹក្សាធម្មនុញ្ញកើតឡើង និងមានអាណត្តិដូចម្តេច? | ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក៩រូប ដែលទទួលអាណត្តិ៩ឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបីត្រូវផ្លាស់ថ្មី ក្នុងរយៈពេល៣ឆ្នាំម្តងៗ។ សមាជិក៣រូបត្រូវតែងតាំងដោយព្រះមហាក្សត្រ ៣រូបត្រូវជ្រើសតាំងដោយរដ្ឋសភាហើយ៣រូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញប្រ... | general |
តើអនុសញ្ញាស្តីពីោសិទ្ធិកុមារមានប៉ុន្មានមាត្រា? អនុសញ្ញានេះមានបំណងដូចម្តេច? | អនុសញ្ញាស្តីពីសិទ្ធិកុមារមាន៥៤មាត្រា។ អនុសញ្ញានេះមានបំណងសំរាប់គំាពារ និងកែលំងរលក្ខខណ្ឌជីវភាពកុមារ។ | general |
តើគោលការណ៍ស្តីពីសិទ្ធិមនុស្សមានប៉ុន្មានចំណុច? អ្វីខ្លះ? | គោលការណ៍ស្តីពីសិទ្ធិកុមារមាន១០ចំណុច៖
- កុមារទាំងអស់ត្រូវមានសិទ្ធិទាំងអស់ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍នេះ។ កុមារគ្រប់រូបត្រូវមានសិទ្ធិដោយគ្មានការបែងចែក ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា...។
- កុមារទាំងអស់ត្រូវទទួលនូវកិច្ចគាំពារជាពិសេសទាំងផ្លូវច្បាប់និងទាំងមធ្យោបាយផ្សេងៗទៀត ដើម្បីឲ្យខ្លួនមានការលូតលាស់ដោយសុកស្រួល និងជា... | general |
នៅក្នុងមាត្រាទី៤៨ តើមានចែងពីសិទ្ធិរបស់កុមារនិងការគាំពារកុមារដូចម្តេចខ្លះ? | នៅក្នុងមាត្រាទី៤៨បានចែងថា៖
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារជាពិសេសសិទ្ធិមានជីវីតរស់នៅ។ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬកាមគុណលើកុមារ។
រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឲ្យខូចដល់ការអប... | general |
ក្នុងមាត្រាទី៤៦តើមានចែងអំពីអំពើលក់ដូរមនុស្សនិងអាជីវកម្មផ្នែកពេស្យាកម្ម។ មាត្រានេះតើនារីមានសិទ្ធិដូចម្តេចខ្លះ? | នៅក្នុងមាត្រាទី៤៦បានចែងថា៖ អំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសភាសដែលប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់។
ត្រូវហាមឃាតមិនឲ្យមានការបញ្ឃប់នារីពីការងារដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សម្រាក់នៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ... | general |
នៅក្នុងមាត្រាទី៤៤បានចែងអ្វីខ្លះ? | នៅក្នុងមាត្រាទី៤៤បានចែងថា៖
ជនណាក៏ដោយ ទោះបីជាបុគ្គលក្តីជាសមូហភាពក្តីមានសិទ្ធិជាកម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ឋិននៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះលុះត្រាតែប្រយោជនន៍សារធារណៈតម្រូវឲ្យធ្វើក្នុងករណ... | general |
ព្រហ្មញ្ញសាសនា និងព្រះសាសនា មានប្រភពនៅប្រទេសណា? សាសនាទាំងពីនេះបានចូលរួមមកក្នុងប្រទេសកម្ពុជាយើង នៅសម័យណា? ហើយតាមរយៈនរណា? | ព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា មានប្រភពនៅប្រទេសឥណ្ឌា។ សាសនាទាំងពីនេះបានហូរចូលមកប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ។
- ព្រះពុទ្ធសាសនា អាចចូលមកដល់ប្រទេសកម្ពុជាយើងនៅសតវត្សទី៣ រឺ ទី២ មុនគ.ស ដោយទៅតាមប្រវត្តិរបស់ព្រះអសោក ដែលបានបញ្ចូលសមរណទូពីរអង្គ គឺ សោណត្ថេរ និង ឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះសាសនាថេររេទ នៅដែលដីសុវណ្ណភូមិ គ... | general |
នៅក្នុងមាត្រាទី៤៣មានចែងថា«ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ»។ តើសេរីភាពខាងជំនឿនេះបានកំណត់ដូចម្តេចខ្លះ? | ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀតដល់៊សណ្តាប់និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ | general |
តើប្រជាជនពលរដ្ឋខ្មែរមានសេរីភាពខាងអ្វីខ្លះ? ការប្រើសិទ្ធិមានតំណត់ដូចម្តេចខ្លះ? មាត្រាទីប៉ុន្មាន? | ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងងសារពត៌មានសេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិតិ្តយសអ្នកដទៃដទៃដល់ទំនៀមទំលាប់ល្អ របស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ ចំណុចនេះមានកំណត់ក្នុងមាត្រាទី៤១។ | general |
តើប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវមានអាយុយ៉ាងតិចប៉ុន្មាន? | ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន។ ការងារដូចគ្នាទទួលប្រាក់ ក៏រៃស្មើគ្នា។មេផ្ទះមានតំលៃស្មើគ្នានិងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ ចំណុចនេះបានកំណត់ក្នុងមាត្រាទី៣៦។ | general |
តើអ្នកណាខ្លះអាចបញ្ចូលសេចក្តីព្រៀងច្បាប់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននិងប្រកាសឲ្យប្រើ។ | អ្នកដែលអាចបញ្ចូលសេចក្តីព្រៀងច្បាប់ឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននិងប្រកាសឲ្យប្រើមានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ឬតំណាងរាស្រ្តចំនួនមួយភាគដប់ (មាត្រា១២១)។ | general |
អំពើអាក្រក់មានកាយ វាចានិងចិត្ត។ តើអំពើអាក្រក់នីមួយៗចែកចេញជាប៉ុន្មានយ៉ាង? អ្វីខ្លះ? | អំពើអាក្រក់ដោយកាយមាន៣យ៉ាងគឺៈ
- អំពើអាក្រក់ដោយកាយមាន៣យ៉ាងគឺ៖
- បាណាតិបាតៈ អំពើបៀតបៀនជីវីតឬសម្លាប់អ្នកដទៃ
- អទិន្នាទាៈ អំពើគេបន្លំលួចឬប្លន់ទ្រព្យសម្បត្តិអ្នកដទៃ
- កាមេសុមិច្ឆាចារៈ អំពើសុខឆ្គងក្នុងកាមទាំងឡាយកន្លងប្រពៃណី ប្តី ប្រពន្ធ កូន ចៅអ្នកដទៃ។
- អំពើអាក្រក់ដោយវាចាមាន៤យ៉ាងគឺ៖
- មុសាវាទៈ ពាក្យសំដីកុហក ឬបញ្ជោត
- បិសុណាវា... | general |
ចូររាប់ឈ្មោះអវតាទាំង១០ របស់ព្រះវិស្ណុ? | អវតារបស់ព្រះវិស្ណុមាន១០ គឺ៖
- មក្ស រឺមច្ចា៖ ជាត្រីជួយមនុស្សអោយរួចពី ទឹកជំនន់។
- គូម៌៖ អណ្តើតជួយដំណល់ភ្នំមន្ទរៈ ក្នុងការបង្វិលភ្នំ កូរសមុទ្រទឹកដោះ។
- វរាហ៖ ជាជ្រូកព្រៃជ៊យយមនុស្សអោយផុតពីការបៀតបៀនរបសើយក្សហិណយក្ស ដែលប្រាថ្នារំលាយអោយក្លាយទៅជាទឹកសមុទ្រ។
- នរសិង្ហ៖ មានក្បាលជាសិង្ហខ្លួនជាមនុស្ស បានសំលាប់យក្សដែលធ្វើបាបទេវៈ និងម... | general |
តើសារព័ត៍មានល្អត្រូវគោរពលើលក្ខណៈដូចម្តេចខ្លះ? | សារព័ត៍មានល្អត្រូវគោរពលើលក្ខណៈដូចជា៖
- ជាព័ត៍មានពិត ច្បាស់លាស់
- មានប្រភពត្រឹមត្រូវ
- មិនប៉ះពាល់ដល់សិទ្ធិបុគ្គល កេរ្តិ៍ឈ្មោះ ឬជេរប្រមាថមាក់ងាយគេញុះញង់បង្កើតជាអំពើហិង្សា អសីលធម៌ ដែលធ្វើឱ្យបាត់បង់ស្ថិរភាពសង្គម បង្កភាពអនាធិបតេយ្យខុសច្បាប់។ | general |
តើច្បាប់ស្តីពីគោលការណ៍ទូទៅអំពីថវិកា និងហិរញ្ញវត្ថុអាស៊ានបានចែងយ៉ាងដូចម្តេច? | គោលការណ៍ទូទៅអំពើថវិកា និងហិរញ្ញវត្ថុរបស់អាស៊ានគឺ៖
- អាស៊ានត្រូវបង្កើតវិធានហិរញ្ញវត្ថុនិងនីតិវិធីដដោយអនុឡោមទៅតាមស្តង់ដារអន្តរជាតិ។
- អាស៊ានត្រូវត្រួតពិនិត្យមើលគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុការអនុវត្ត និងងបទបញ្ជាថវិកា។
- គណនីហិរញ្ញវត្ថុត្រូវស្ថិតនៅក្រោមសវនកម្មផ្ទៃក្នុង និងមកពីខាងក្រៅ។ | general |
តើការប្រើសេរីភាពដោយខ្វះការទទួលខុសត្រូវនិងនាំឱ្យមានផលអាក្រក់អ្វីខ្លះដល់មនុស្សនិងសង្គម? | ការប្រើសេរីភាពដោយខ្វះការទទួលខុសត្រូវនឹងនាំឱ្យមានផលអាក្រក់ដល់មនុស្ស និងសង្គមដូចជា អាចឱ្យមនុស្សប្រើប្រាស់សេរីភាពរបស់ខ្លួនហួសដែនច្បាប់កំណត់ដែលធ្វើឱ្យអ្នកនោះក្លាយជាមនុស្សដែល រំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយម និងធ្វើឱ្យសង្គមគ្មានសន្តិសុខ សេរីភាព។ | general |
ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវការសេរីភាព? | បានជាមនុស្សយើងត្រូវការសេរីភាព ព្រោះ៖
- ចង់បង្ហាញពីឥស្សរភាពរបស់ខ្លួន ការបញ្ជាក់ឱ្យឃើញពីខ្លួនឯង
- ចង់បង្ហាញពីតម្លៃជាមនុស្ស
- ចង់ធ្វើអ្វីៗតាមឆន្ទៈរបស់ខ្លួន ដែលស្របទៅនឹងច្បាប់សង្គម
- សេរីភាព ជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិ។ | general |
តើការជក់បារីបង្កឱ្យកើតជំងឺអ្វីខ្លះ? | ការជក់បារីនាំឱ្យកើតជំងឺ៖
- បេះដូង
- មហារីកសួត
- ដាច់សសៃឈាមក្នុងខួរក្បាល
- មហារីកមាត់ អណ្តាត និងប្រដាប់សំឡេង
- គាំងបេះដូង
- មហារីកក្រពះ និងដំដៅក្រពះ។ | general |
ហេតុដូចម្តេចបានជាសមាជិកគ្រួសារត្រូវលើកម្ពស់សុវត្ថិភាពនិងសុខភាពនៅក្នុងគ្រួសារ? | បានជាសមាជិកគ្រួសារត្រូវលើកកម្ពស់សុវត្ថិភាពនិងសុខភាពគ្រួសារព្រោះ៖
- ដើម្បីសុភមង្គលក្នុងគ្រួសារ
- កាត់បន្ថយចំណាយក្នុងគ្រួសារ
- ចង់ឱ្យគ្រួសារមានសាមគ្គីសារ ឯកភាពស្មារតីភ្ញាក់រលឹកពីតួនាទីភារកិច្ចក្នុងគ្រួសារ
- គ្រួសាររជាកោសិការបស់សង្គម។ | general |
តើក្នុងការដឹកនាំសហគមន៍ត្រូវយកចិត្តទុកដាក់លើអ្វីខ្លះ? | ក្នុងការដឹកនាំសហគមន៍ត្រូវយកចិត្តទុកដាក់លើបញ្ហាដូចជា៖
- ត្រូវអភិវឌ្ឍនិងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហគមន៍មូលដ្ឋានផ្តល់ឳកាសឱ្យប្រជាពលរដ្ឋចូលរួមស្តាប់ ផ្តល់អនុសាសន៍ដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។
- ផ្តល់ការគាំទ្រជួយកែលលម្អស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឃុំ សង្កាត់។
- ការធ្វើផែនការឃុំ សង្កាត់ផ្អែកលើតម្រូវការចាំបាច... | general |
តើរដ្ឋាភិបាល និងប្រជាពលរដ្ឋត្រូវមានវិធានការដូចម្តេចដើម្បីឱ្យប្រទេសយើងស្ថិតក្នុងបរិស្ថានមួយបរិសុទ្ធ? | ជាមួយគ្នានេះ រដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបត្រូវមានតួនាទីក្នុងការត្រួតពិនិត្យកង្វក់អាកាស។ ដូច្នេះដើម្បីឱ្យការរស់នៅរបស់យើងស្ថិតក្នុងបរិស្ថានមួយដ៏បរិសុទ្ធ និងជៀសផុតពីជំងឺផ្សេងៗយើងទាំងអស់គ្នាត្រូវអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
- ត្រូវប្រើប្រាស់ឥន្ទនៈដែលមានគុណភាពខ្ពស់អាចជួយកាត់បន្ថយការបញ្ចេញផ្សែងពុល
- ប្រើប្រាស់រថយ... | general |
តើអ្វីខ្លះជាឧបសគ្គនៃដីគោក? តើត្រូវធ្វើដូចម្តេច ដើម្បីជំនះឧបសគ្គទាំងនោះ? | ឧបសគ្គនៃដីគោកមាន៖
- ការកកស្ទះចរាចរណ៍
- ដីសន្ទះតូចចង្អៀតពិបាកធ្វើដំណើរ
- ដីមានតម្លៃខ្ពស់
- ដីមានលក្ខណៈខ្ពស់ខ្លាំង ដូចជាភ្នំដើម។
ដើម្បីជំនះឧបសគ្គទាំងនោះគេត្រូវស្ថាបនា៖
- ផ្លូវអាកាស
- ផ្លូវយន្តបថ
- ផ្លូវរថភ្លើង
- ផ្លូវរងក្រោមដី (មេត្រូ) ផ្លូវរូងកាត់ភ្នំ
- ជីកព្រែកផ្តាច់ដីសន្ទះ។ | general |
ហេតុអ្វីបានជាគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតរបាំងរូបនាពេលបច្ចុប្បន្ន? | បានជាគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូបព្រោះ ដោយសារបច្ចេកទេសទំនើបនាពេលបច្ចុប្បន្នមនុស្សអាចបង្កើតទូរស័ព្ទ ទូរទស្សន៍ វិទ្យុ តារារណប អ៊ីនធឺណែត អ៊ីមែលពិសេស គឺការសញ្ជ័យយកលំហអាកាស ដែលអាចឱ្យគេទាក់ទងគ្នាទៅវិញទៅមកយ៉ាងងាយស្រួល និង ឆាប់រហ័សជាទីបំផុត។ | general |
តើកិច្ចប្រជុំកំពូលអាស៊ានត្រូវធ្វើប៉ុន្មានដងក្នុងមួយឆ្នាំ? | កិច្ចប្រជុំកំពូលអាស៊ានត្រូវរៀបចំឡើង២ដងក្នុងករណីចាំបាច់ត្រូវរៀនចំកិច្ចប្រជុំពិសេស ឬកិច្ចប្រជុំអាក់ហុកក្រោមអធិបតីភាពនៃរដ្ឋសមាជិកដែលទទួលបន្ទុកជាប្រធានអាស៊ាននៅទីកន្លែងនៃកិច្ចប្រជុំដែលកំណត់តាមឯកសារពីរដ្ឋសមាជិកអាស៊ានទាំងអស់។ | general |
តើភាសាអ្វីខ្លះដែលអាស៊ានយកមកប្រើប្រាស់ជាផ្លូវការ? | ភាសាដែលប្រើប្រាស់ជាផ្លូវការក្នុងអាស៊ានគឺភាសាអង់គ្លេស។ | general |
តើប្រធានរបស់អាស៊ានមានតួនាទីដូចម្តេច? | រដ្ឋសមាជិកដែលទទួលធ្វើជាប្រធានរបស់អាស៊ានត្រូវ៖
- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានតាមរយៈការផ្តួចផ្តើមគោលនយោបាយការសម្រួលកុងសង់ស៊ីសនិងប្រតិបត្តិការ។
- ធានាភាពស្នួលរបស់អាស៊ាន។
- ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ ឬ... | general |
តើប្រធានរបស់អាស៊ានត្រូវជ្រើសរើសឡើងយ៉ាងដូចម្តេច? ចូរបញ្ជាក់។ | ប្រធានរបស់អាស៊ានត្រូវប្តូរវេនរៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ សម្រប់រយៈពេលពេញមួយឆ្នាំអាស៊ានត្រូវមានប្រធានតែមួយ។ រដ្ឋសមាជិកទទួលឋានៈជាប្រធានអាស៊ានក្នុងឆ្នាំនោះត្រូវធ្វើជាប្រធាននៃ៖
- កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
- ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី
- ក្រុមប្រឹក្សាសម្រប... | general |
តើសារព័ត៍មានមានសារៈសំខាន់អ្វីខ្លះចំពោះអ្នក គ្រួសាររបស់អ្នក និងសង្គមជាតិ? ចូរលើកឧទាហរណ៍បញ្ជាក់។ | សារព័ត៍មានមានសារៈសំខាន់ណាស់ចំពោះខ្លួនឯងផ្ទាល់គ្រួសារ និងសង្គមជាតិគឺ៖
ក. ចំពោះខ្លួនខ្ញុំផ្ទាល់
- វាបានផ្តល់ព័ត៍មានថ្មី ប្លែកឱ្យខ្ញុំបានដឹងពីគ្រប់មជ្ឈដ្ឋាន ក្នុងស្រុកនិងក្រៅស្រុក
- ព័ត៍មានជួយឱ្យខ្ញុំមានចំណេះដឹង បង្កើនសមត្ថភាពការយល់ដឹង និងដើរទាន់ការរីកចម្រើននៃសង្គមបច្ចេកវិទ្យា សង្គមទំនើប
- អាចឱ្យខ្ញុំយកប្រយោជន៍ផ្សេងៗ
- ជួ... | general |
តើពិធីចូលម្លប់ដែលប្រជាពលរដ្ឋខ្មែរ យើងនិយមធ្វើកាលពីសម័យដើមមានអត្តន័យដូចម្តេច? | កាលពីដើម តាមទំនៀមទំលាប់ខ្មែរយើង គរួសារនីមួយៗត្រូវរៀបចំពីធីចូលម្លប់ ដល់កូនស្រីរបស់ខ្លួន កាលណាកូនស្រីមានអាយុគ្រប់ការ។ ពីធីចូលម្លប់នាសម័យនោះ មានអត្តន័យបំរើសំណូមពរនៃសេចក្គីត្រូវការរបស់មនុស្សនាសម័យនោះ គឺការចូលម្លប់ជាឪកាសមួយនៃការអប់រំ និង ការសិក្សាលើមុខវិជ្ជាជំនាញផ្សេងៗ សំរាប់កូនស្រី។ នាសម័យដើមសាលារៀនពុំទាន់មានការរីកចំរើន ហើ... | general |
តើលទ្ធិព្រាហ្មណ៍សាសនា បានជំនះឥទ្ធិពលអ្វីខ្លះដល់វប្បធម៌ខ្មែរយើង? | ជនជាតិខ្មែរយើង បានទទួលឥទ្ធិលពី លទ្ធិសាសនា ព្រាហ្មណ៍ លើច្រើនវិស័យដូចជា៖
- លើវិស័យស្ថាបត្យកម្ម៖ ខ្មែរយើងកសាងប្រាសាទភ្នំ។
- លើវិស័យសិល្បៈ៖ ខ្មែរយើងកសាងរូបចំលាក់បដិមានានា ដែលទាក់ទងនិងលទ្ធិសាសនា ព្រាហ្មណ៍ ព្រះវិស្ណុ ព្រះសិវៈ ព្រះឥសូរ...។
- លើវិស័យអក្សរសាស្ត្រ-អក្សរសិល្ប៍៖ ខ្មែរយើងទទួលភាសាអក្សរសំស្រ្គឹត និងអក្សរសិល្ប៍ ដែលយើង... | general |
តើគេរៀបចំពិធីសិវៈរាត្រី ដូចម្តេច? | ពិធីសិវៈរាត្រី រឺ ពីធីលាងបាប។ គេធ្វើពីធីនេះ នៅពេលយប់ មួយឆ្នាំធ្វើម្តង ដើម្បីរំលឹកដល់ រាត្រីដែលព្រះឥសូរបាន អោយកំនើតលោកៈ និងមនុស្សលោក។ នៅប្រទេសឥណ្ណាគេនាំគ្នាចុះមុជទឹកក្នុងទឹកទន្លេគង្កា ដែលគេជឿថាទន្លេគង្គានេះ ជាមេទឹកស័ក្តិសិទ្ធិហូរមកពីស្ថានសួគ៌ពីភ្នំកៃលាស ដែលជាទីស្នាក់នៅរបស់អាទីទេពអាចជំរះរាងកាយបាបបាន។ គេដងទឹកពីទន្លេគង្គាន... | general |
តើគេរៀបចំពិធីបូជាយញ្ញ និង បូជាអគ្គី ដូចម្តេច? | ក្នុងសាសនាព្រាហ្មណ៍គេធ្វើបូជាយញ្ញ និងបូជាអគ្គីដូចខាងក្រោម៖
- ពីធីបូជាយញ្ញ៖ គឺជាពីធីដែលមនុស្ស រឺ សត្វ ទៅដុតទាំងរស់ គំនូរភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ថ្វាយអាទិទេព ដើម្បីអោយអាទិទេពសប្បាយចិត្ត។
- ពីធីបូជាអគ្គី៖ គឺជាពិធីដុតភ្លើងបំភ្លឺទាំងយប់ ទាំងថ្ងៃ ថ្វាយអាទិទេព ដើម្បីសុំពរជ័យសិរីសួស្តីគ្រប់ប្រការ។ | general |
តើវីធីប្រតិបត្តិក្នុងសាសនាព្រាហ្មណ៍មានប៉ុន្មានយ៉ាង? ចូររៀបរាប់។ | វិធីប្រតិបត្តិក្នុងសាសនាព្រាហ្មណ៍មានបួនយ៉ាងគឺ៖
- ភក្គី
- ការបំពុលតបៈ
- វិធីបូជាយញ្ញ និង បូជាអគ្គី
- ពិធីសិវៈរាត្រី | general |
ក្នុងលទ្ធិព្រាហ្មណ៍ គេចែកមនុស្សជាប៉ុន្មានវណ្ណៈ? វណ្ណៈនីមួយៗមានន័យដូចម្តេច? | នៅក្នុងលទ្ធិព្រាហ្មណ៍ គេចែកមនុស្សជា ៤ វណ្ណៈ ខុសៗគ្នា៖
- វណ្ណៈព្រាហ្មណ៍
- វណ្ណៈក្សត្រ
- វណ្ណៈវេស្យៈ
- វណ្ណៈសូត្រៈ
គេសំគាល់វណ្ណៈទាំងបួននេះ ដោយសារពណ៌សំលៀកបំពាក់ខុសៗគ្នា។
គេគោរពលំដាប់ថ្នាក់ អាស្រ័យទៅតាមពណ៌នៃសំលៀកបំពាក់នេះ។
- វណ្ណៈព្រាហ្មណ៍៖ មានតួនាទីធំជាងគេ អោយប្រើសំលៀកបំពាក់់ពណ៌ស។
- វណ្ណៈក្សត្រ៖ អោយប្រើសំលៀកបំពាក់ពណ៌ក្រហម... | general |
ដូចម្តេចដែលហៅថាវដ្តសង្សា? | ក្នុងលទ្ធិព្រាហ្មណ៍សំសារវដ្ត រឺ វដ្តសង្សា សំរាប់សំគាល់ដំណើរអន្ទោលទៅមក វិលកើត វិលស្លាប់ រឺ ដំណើរកើតស្លាប់ វិលចុះវិលឡើងរបស់មនុស្សសត្វ
គ្មានទីបំផុត។ ការដែលអាត្ម័នរបស់មនុស្ស សត្វ មិនងាយវិលទៅជួបព្រហ្ម័នវិញនេះបណ្តាលមកពីមិនដែលជាអំពើល្អ រឺ អាក្រក់តាមផ្លូវកាយ វាចា ចិត្ត របស់មនុស្សសត្វនីមួយៗ។ ដោយសារមិននេះហើយ ដែលធ្វើអោយមនុស្ស សត្... | general |
តាមទ្រឹស្តីបដិច្ចសមុប្បាទ ជាទ្រឹស្តីដែលភ្ជាប់ហេតុនិងផល តើមានអ្វីខ្លះ? ចូរបញ្ជាក់ឱ្យបានច្បាស់លាស់។ | ទ្រឹស្តីបដិច្ចសមុប្បាទ ជាទ្រឹស្តីដែលភ្ជាប់ហេតុ និងផលមាន៖
- អវិជ្ជា នាំឱ្យកើតសង្ខារ
- សង្ខារ នាំឱ្យកើតវិញ្ញាណ
- វិញ្ញាណ នាំឱ្យកើតនាមរូប
- នាមរូប នាំឱ្យកើតអាយតនៈ
- អាតនៈ នាំឱ្យកើតផស្សៈ
- ផស្សៈ នាំឱ្យកើតវេទនា
- វេទនា នាំឱ្យកើតតណ្ណា
- តណ្ណា នាំឱ្យកើតឧបាទា
- ឧបាទា នាំឱ្យកើតភព
- ភព នាំឱ្យកើតជាតិ
- ជាតិ នាំឱ្យកើតជរា
- ជរា នាំ... | general |
ដើម្បីជំនះរបាំងរូបទឹក តើប្រទេសកម្ពុជាបានស្ថាបនាស្ពានអ្វីខ្លះដើម្បីឆ្លងកាត់? | ដើម្បីជំនះរបាំងទឹក ប្រទេសកម្ពុជាបានស្ថាបនា ស្ពានឆ្លងកាត់ដូចជា៖
- តាមដងទន្លេសាប មានស្ពានព្រែកព្នៅ ស្ពានព្រែកក្តាម (កំពុងសាងសង់) និងស្ពានជ្រោយចង្វា។
- តាមទន្លេមេគង្គ មានស្ពានគីសូណា (ទន្លេបិទក្នុងខេត្តកំពង់ចាម) ស្ពានព្រែកតាមាក់។
- តាមដងទន្លេកុង មានស្ពានសេកុង ស្ថិតនៅខេត្តស្ទឹងត្រែង។
- តាមដងទន្លេសមុទ្រ មានស្ពានស្រែអំបិល ត្រ... | general |
តើអ្វីខ្លះជាផលអវិជ្ជមាន ដែលបណ្តាលមកពីវិស័យទេសចរណ៍? ដើម្បីទប់ស្កាត់ផលប៉ះពាល់ទាំងនោះ តើក្រសួងពាក់ព័ន្ធត្រូវធ្វើអ្វីខ្លះ? | ផលអវិជ្ជមាន ដែលបណ្តាលមកពីវិស័យទេសចរណ៍គឺ
- មានការហូបចូលនៃវប្បធម៌បរទេស ធ្វើឱ្យវប្បធម៌ក្នុងស្រុកមានការធ្លាក់ចុះ
- មានការចរាចរនូវទំនិញក្លែងក្លាយខូចគុណភាព និងមានការរគ្រឿងញៀន
- មានការជួញដូរមនុស្ស ពេស្យាចារកុមារនិងស្ត្រីភេទ
- ឧក្រិដ្ឋកម្ម ឆ្លងដែន
- ការកេងប្រវ័ញផ្លូវភេទលើកុមារ
- មានការកកស្ទះចរាចរណ៍
- ប៉ះពាល់និងខូចសោភ័ណភាពរមណីដ... | general |
តាមទ្រឹស្តីបដិច្ចសមុប្បាទ ជាទ្រឹស្តីដែលភ្ជាប់ហេតុ និងផល តើមានអ្វីខ្លះ? ចូរបញ្ជាក់ឱ្យបានច្បាស់លាស់។ | ទ្រឹស្តីបដិច្ចសមុប្បាទ ជាទ្រឹស្តីដែលភា្ជប់ហេតុ និងផលមាន៖
- អវិជ្ជា នាំឱ្យកើតសង្ខារ
- សង្ខារ នាំឱ្យកើតវិញ្ញាណ
- វិញ្ញាណ នាំឱ្យកើតនាមរូប
- នាមរូប នាំឱ្យកើតអាយតនៈ
- អាយតនៈ នាំឱ្យកើតផស្សៈ
- ផស្សៈ នាំឱ្យកើតវេទនា
- វេទនា នាំឱ្យកើតតណ្ណ
- តណ្ណ នាំឱ្យកើតឧបាទា
- ឧបាទាន នាំឱ្យកើតជាតិ
- ភព នាំឱ្យកើតជាតិ
- ជាតិ នាំឱ្យលើជរា
- ជរា នា... | general |
ចូរប្រាប់ពីចំណងជើងជំពូក និងមាត្រានៃធម្មនុញ្ញអាស៊ាន។ | ចំណងជើងជំពូក និងមាត្រានីមួយៗ នៃធម្មនុញ្ញអាស៊ានមាន៖
ជំពូកទី១ គោលបំណង និងគោលការណ៍
- មាត្រា១៖ អំពីគោលបំណង
- មាត្រា ២៖ អំពីគោលការណ៍
ជំពូកទី២ បុគ្គលភាពគតិយុត្តិ
- មាត្រា ៣៖ អំពីបុគ្គលភាពគតិយុត្តិរបស់អាស៊ាន
ជំពូកទី៣ សមាជិកភាព
- មាត្រា ៤៖ អំពីរដ្ឋសមាជិក
- មាត្រា ៥៖ អំពីសិទ្ធិ និងកាតព្វកិច្ច
- មាត្រា ៦៖ អំពីការទទួលយកសមាជិកថ្មី... | general |
តើធម្មនុញ្ញនៃសមាគមអាស៊ានមានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? | ធម្មនុញ្ញនៃសមាគមអាស៊ានមាន១៣ជំពូក និង៥៥មាត្រា។ | general |
តើទេវៈបន្ទាប់បន្សំក្នុងលទ្ធិព្រាហ្មណ៍មានទេវៈណាខ្លះ? | នៅក្នុងលទ្ធិព្រាហ្មណ៍ ក្រៅពីទេវៈចំបងទាំងបី នៅមានទេវៈបន្ទាប់បន្សំផ្សេងៗទៀត ដែលភាគច្រើនលេចចេញអំពីធម្មជាតិពិតៗ ដែលនៅជុំវិញជីវភាពរស់នៅរបស់មនុស្សដូចតទៅ៖
- ព្រះឥន្ទ្រ៖ ជាទេវៈតំណាងផ្គរ រន្ទះ
- ព្រះអាទិត្យ៖ ជាទេវៈតំណាងថ្ងៃ
- ព្រះច័ន្ទ៖ ទេវៈតំណាងលោកខែ
- ព្រះគង្គា៖ ជាទេវៈតំណាងទឹក
- ព្រះអគ្កី៖ ជាទេវៈតំណាងភ្លើ់ង
- ព្រះធរណី៖ ជាទេវៈ... | general |
តើមានភស្តុតាងអ្វីខ្លះដែលបញ្ជាក់ថា ជនជាតិ ខ្មែរយើង គោរពព្រហ្មញ្ញសាសនាយ៉ាងមុតមាំ នាសម័យបុរាណ? | តាមប្រវត្តិសាស្ត្របញ្ជាក់ថា ចាប់ពី គ.ស សតវត្សទី១ ដល់គ.ល សតវត្សទី១៣ ជនជាតិខ្មែរយើងបានគោរពព្រហ្មញ្ញសាសនាយ៉ាងមុតមាំ។ រហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញមានភស្តុតាង និងស្លាកស្នាមជាច្រើន ដែលបញ្ចាក់ថា ជនជាតិខ្មែរយើងបានគោរពសាសនានេះ យ៉ាងច្បាស់លាស់ ពុំអាចប្រកែកបានដូចជា៖
- យើងឃើញនៅលើទឹកចិត្តកម្ពុជាយើង មានប្រាសាទភ្នំជាច្រើន ដែលគេឧទ... | general |
តើគ្រិស្តសករាជចាប់គិតពីត្រឹមណា និងរាប់ដូចម្តេច? | គ្រឹស្តសករាជៈ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េស្សុយ គ្រិស្តនាមសាស្រ្តចារ្យម្នាក់ជាអ្នកបង្កើតលទ្ធិ ឬសាសនាក្រេជែនឬគ្រិស្តកើតនៅក្រុងបេថ្លេអែម ប្រទេសប៉ាលេស្ទីន ក្នុងរវាងព.ស ៥៤៥ (ឆ្នាំរកាត្រីស័ក) ទទួលមរណភាពក្នុងកាលព.ស ៥៧៤ (ឆ្នាំខាលទោស័ក) ក្នុងអាយុគំរប៣០ឆ្នាំ គឺក្នុងរវាងគ្រិស្តសករាជ៣០តាំងសករាជមួយគិត ពីថ្ងៃដែលលសាស្រ្តាចារ្យនេះកើតហៅថាគ្រិស្... | general |
តើពុទ្ធសករាជចាប់គិតពីត្រឹមណាមក? រាប់ដូចម្តេច? | ពុទ្ធសករាជៈ ចំនួនថ្ងៃខែឆ្នាំរាប់ចាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិពា្វនទៅបាន១ថ្ងៃរៀងមក ព្រះសត្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខឆ្នាំម្សាញ់ រាប់ត្រឹមថ្ងៃ១រោច ខែពិសាខនោះមកជាពុទ្ធសករាជ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀងទាត់របស់ពួកសាសនិកជនសម្រាប់ប្រើខាងររបៀបសាសនាដែលហៅថា បកសករាជ រាប់យកខាងចំណែករនោចខែមួយ... | general |
តើទសពិធរាជធម៌ដែលជាធម៌ទាំង១០មានអ្វីខ្លះ? | ទសពិធរាជធម៌គឺធម៌១០ប្រការសំរាប់ព្រះរាជាទ្រង់ប្រព្រឹត្តព្រមទាំងណែនាំពួកសេនាមន្រ្តី ធំតូច និងពួករាស្រ្តរាជា ឲ្យប្រព្រឹត្តផងនោះគឺ៖
១.ទានៈ ការធ្វើអំណោយ
២.សីលៈ ការរក្សាសីល៥ជានិច្ចឬរក្សាសីល១០មួយដងម្កាល
៣. បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបំរុងប្រទេសជាតិ
៤. មទ្ទវៈ មានសេចក្តីទន់ភ្លន់សុភាពរាបសា
៥. អាជ្ជវៈ មានសេចក្តីទៀងត្រង់
៦... | general |
តើមូលនិធិរបស់យើងធំប៉ុណ្ណា? | មូលនិធិរបស់យើងអាចបណ្តាក់ទុនដល់ទៅ ៥ លានដុល្លារអាមេរិក។ | general |
តើការងារសង្គមកិច្ចមានភាពងាយស្រួលដែរឬទេ? | ការងារសង្គមកិច្ចក៍ដូចជាការងារដទៃទៀតដែរ ពេលខ្លះការងារនេះមានលក្ខណៈងាយស្រួល និងពេលខ្លះមានភាពពិបាក។ នៅពេលដែលអ្នកសង្គមកិច្ចបានរៀនជំនាញទាក់ទងនឹងសង្គមកិច្ច ពួកគាត់តែងតែធ្វើការងារនេះបានល្អប្រសើរ។ ប៉ុន្តែមានករណីខ្លះក៏មានលក្ខណៈពិបាក និងស្មុគស្មាញក្នុងការដោះស្រាយ ហើយមានករណីរឿងខ្លះទៀតក៏ងាយស្រួលធ្វើការផងដែរ។ | general |
តើពួកគាត់មានទាមទារប្រយោជន៍អ្វីមួយពីជនរងគ្រោះដែរ ឬទេ? | អ្នកសង្គមកិច្ចទទួលបានប្រាក់កម្រៃពីអង្គការ ឬស្ថាប័នដែលពួកគេធ្វើការ។ ជាធម្មតា ពួកគេមិនដែលធ្វើការទាមទារអី្វ ឬក៏ស្នើសុំពីអតិថិជនរបស់ពួកគេឡើយ។ | general |
តើយើងអាចរៀនសង្គមកិច្ចនៅឯណា? | យើងអាចរៀនជំនាញសង្គមកិច្ចនៅ ៣ មហាវិទ្យាល័យក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា (នៅភ្នំពេញ) វិទ្យាស្ថានជាតិសង្គមកិច្ច (នៅភ្នំពេញ) និងវិទ្យាស្ថានសន្តប៉ូល (ខេត្តតាកែវ)។ អ្នកក៏អាចរៀនជំនាញការងារសង្គមកិច្ចវគ្គខ្លីៗនៅតាមបណា្តអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ | general |
តើការងារសង្គមកិច្ចគឺជាការងាររបស់អង្គការ ឬយ៉ាងណា? | ការងារសង្គមកិច្ចមិនសំដៅតែការងារអង្គការមួយមុខគត់នោះទេ។ ក៏មានជាបុគ្គលិកសង្គមកិច្ចដែលធ្វើការក្នុងជួររដ្ឋាភិបាលផងដែរ។ | general |
តើការងារសង្គមកិច្ចគេធ្វើការនៅជនបទ ឬនៅភ្នំពេញ? | អ្នកសង្គមកិច្ច អាចធ្វើការគ្រប់ទីកន្លែង ដែលជាតំបន់ដែលមានជនងាយរងគ្រោះរស់នៅ, នៅជនបទ និងនៅទីប្រជុំជន ឬទីក្រុង។ ពួកគេធ្វើការក្នុងជួររាជរដ្ឋាភិបាល ឬក៏នៅតាមស្ថាប័នអង្គការនានា។ | general |
តើការងារសង្គមកិច្ចគឺជាការងារស័្មគ្រចិត្តមែនដែរឬទេ? | ការងារសង្គមកិច្ចមិនមែនជាការងារស្ម័គ្រចិត្តទេ ព្រោះថានៅពេលដែលបុគ្គលម្នាក់ទទួលបានការបណ្តុះបណ្តាលដើម្បីក្លាយខ្លួនជាសង្គមកិច្ច ពួកគេជាធម្មតាតែងតែទទួលបានប្រាក់ខែសម្រាប់ធ្វើការងារនោះ។ ពេលខ្លះក្នុងករណីសិស្សដែលកំពុងរៀនពីការងារផ្នែកសង្គមកិច្ច និងអនុវត្តផ្ទាល់ជាមួយអ្នកគ្រប់គ្រងដែលមានបទពិសោធន៍ក៏ពិតមែន ប៉ុន្តែជាទូទៅមិនទទួលបានប្រាក... | general |
តើសុត្តន្តបិដកជាអ្វី? មានខ្លឹមសារដូចម្តេច? | ជាគម្ពីរស្តីពីសូត្រ (Aphorisme) ដែលអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ទេសនា ក្នុងសម័យផ្សេងៗមានសូត្រខ្លះព្រះអរិសាវ័កសំដែងដូចព្រះសារីបុត្តត្ថេរ ព្រះមោគ្គល្លានត្ថេរ អានន្ទត្ថេរ។ គម្ពីរសុត្តន្ត ឬគម្ពីរព្រះសូត្រមាន៥៖
១. ទីឃនិកាយៈ សូត្រមានសេចក្តីពិស្តារ
២. មជ្ឃិមនិកាយៈ សូត្រមានសេចក្តីមធ្យម
៣. សំយុត្តនិកាយៈ សូត្រមានសេចក្តីប្រកាសប្រហែ... | general |
តើសម័យមុនអង្គរ និងសម័យអង្គរបុព្វបុរសខ្មែរបានស្ថាបនាប្រាសាទនិយមគោរពទេវៈអ្វីខ្លះ? | សម័យមុនអង្គរ (ឥទ្ធិពលសិវនិយម)
- សម័យសំបូរៈ ប្រាសាទសំបូរព្រៃគុក ប្រាសាទភ្នំធំ
- សម័យព្រៃក្មេងៈ ប្រាសាទព្រៃក្មេង ប្រាសាទអណ្តែត
- សម័យកំពង់ព្រះ ប្រាសាទកំពង់ព្រះ ប្រាសាទភូមិប្រាសាទ។
សម័យអង្គរ
- សម័យគូលែនៈប្រាសាទដំរីក្រាប ប្រាសាទខ្ទឹងស្លាប់ ប្រាសាទរូបអារក្ស ប្រាសាទថ្មដាប់ ប្រាសាទគគី ប្រាសាទអ្នកតា។
- សម័យព្រះគោ (សិវនិយម) ប្រ... | general |
ការស្វែងរកសុខ ឬប្រាជ្ញាចង់បានព្រះនិព្វាននោះ តើមានអត្ថន័យដូចម្តេច? | ណាគេបានសំរេចមគ្គ (មគ្គឬផ្លូវទៅកាន់ការរំលត់ទុក្ខមានអង្គ៨) គេអាចធ្វើដំណើរឆ្ពោះទៅរកព្រះនិព្វានដែលគេយល់ថាជាឋានបរមសុខ។ ទោះបីពុំសំរេចនិព្វានក្តីការធ្វើដំណើរតាមតម្រាយផ្លូវនៃនិព្វានក៏បានសំសេចសុខដែរ។
ពុទ្ធបរិស័ទ ឬពុទ្ធសាសនិកជនមើលឃើញថាជីវីតលោកិយមិនទៀងទាត់ អ្វីៗមិនស្ថិតស្ថេរ សេចក្តីសុខ ការសប្បាយ ទ្រព្យសម្បត្តិ កិត្តិយស សេចក្តីរុង... | general |
ដើម្បីបង្ហាញពីការគោរពបូជាចំពោះព្រះពុទ្ធសាសនា។ តើពុទ្ធសាសនិកជនត្រូវធ្វើដូចម្តេចខ្លះ? | តាមការបរិច្ចាគជាបច្ច័យឬម្ហូបអាហារឬការើឧបត្ថម្ភតាមកំលាំងចិត្តដល់មនុស្ស សត្វគ្រប់ប្រភេទពិសេសអ្នក ដែលប្រតិបត្តិសាសនាយ៉ាងខ្ជាប់ខ្ជូនការអនុវត្តិព្រះធម៌ ប្រៀនប្រដៅដែលព្រះពុទ្ធអង្គបានសម្តែងទុកមកឬអាចប្រកាន់សីល៥ឬសីល៨ឬសីល១០ដើម្បីឲ្យជីវីតបានសុខស្ងប់ និងវៀរចាករាល់អំពើស្មៅហ្មងទាំងឡាយមានកាយ វាចានិងចិត្តជាដើម។ | general |
តើសីលប្រាំក្នុងព្រះពុទ្ធសាសនាមានការវៀចាកប៉ុន្មានយ៉ាង? អ្វីខ្លះ? | សីលប្រាំក្នុងព្រះពុទ្ធសាសនាមានការវៀចាក៥យ៉ាង៖
សីលប្រាំមាន បកប្រែ
- បាណាតិបាតា= វៀរចាកការសម្លាប់ជីវីតសត្វ
- អទិន្នាទានា= វៀរចាកការលួចទ្រព្យរបស់គេ
- កាមេសុមិច្ឆាចារា= វៀរចាកការលួចកូនប្រពន្ធគេ
- មុសាវាទា= វៀរចាកការពោលពាក្យកុហក
- សុរាមេរយមជ្ជប្បមាទដ្ឋានា= វៀរចាកការផឹកទឹក ស្រវឹង សុរា។ | general |
តើធម្មទេសនារបស់ព្រះពុទ្ធផ្តល់សារប្រយោជន៍អ្វីខ្លះ ដល់ពុទ្ធសាសនិកជន ឬពុទ្ធបរិស័ទ? | ធម្មទេសនា (ការសម្តែងធម៌) របស់ព្រះពុទ្ធជាពាក្យប្រៀនប្រដៅមានអត្ថន័យនិងខ្លឹមសារពេញលេញល្អបរិសុទ្ធ។ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធមានលក្ខណៈ៤យ៉ាង៖
- មានខ្លឹមសារល្អ
- អាចទទួលយកបានដោយរីករាយ
- ស្របនឹងជីវីតរស់នៅរបស់មនុស្ស
- មានភាពពិតប្រាកដ។ គ្មានទូន្មាននាំផ្លូវមកនាំសេចក្តីសុខទាំងឡាយ៖
- ការគោរពជីវីតរស់នៅរបស់មនុស្ស និងមិនរំលោ... | general |
តើការបណ្តាក់ទុនធម្មតាមានតម្លៃប៉ុន្មានដែរ? | ទំហំនៃការវិនិយោគទុនអាចផ្លាស់ប្តូរដោយផ្អែកទៅលើដំណាក់កាលនៃជីវិតរបស់ក្រុមហ៊ុន វិស័យ និងតម្រូវការ វិនិយោគទុនរបស់ក្រុមការងារសហគ្រិន។ ជាធម្មតាវាអាចនៅចន្លោះពី ២៥ ០០០ ទៅ ៥០០ ០០០ ដុល្លារ តែវាអាចផ្លាស់ប្តូរ ក្នុងករណីពិសេសផងដែរ។ | general |
តើវង់ភ្លេងអាយ៉ៃមានប្រវត្តិដូចម្តេច? មានអត្ថន័យបែបណា? ចូរពន្យល់។ | ប្រវត្តិនៃវង់ភ្លេងអាយ៉ៃៈ វង់ភ្លេងអាយ៉ៃ គឺយកតាមឈ្មោះអ្នកបង្កើតវង់ភ្លេងនេះមកដាក់តែម្តងគឺតាយ៉ៃ។ គាត់កើតនៅឆ្នាំ១៨៧៨ នៅឈើនាងខ្ពស់ ឃុំព្រះពុទ្ធនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គាត់ស្លាប់នៅឆ្នាំ១៩៥៨។
- កាលពីជំនាន់តាយ៉ៃៈ វង់ភ្លេងនេះមានទ្រខ្សែ៣មួយ ចាប៉ីដងវែង១ ប៉ីអ១ ខ្លុយ១ ស្គរដៃ១ និងក្រាប់១គូ។
- នៅជំនាន់តាម៉ុក តាសង្ហាផនៈ វង់ភ... | general |
នៅក្នុងពិធីបុណ្យចូលវស្សាចេញវស្សាជាប្រពៃណីរៀងរាល់ឆ្នាំ តើមានរយៈពេលប៉ុន្មានខែ? ពីខែណាដល់ខែណា? ពិធីនេះមានអត្ថន័យដូចម្តេចខ្លះ? | បុណ្យចូលវស្សាមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធរហូតដល់ថ្ងៃពេញបូណ៌មីខែអស្សុជ។ ក្នុងរយៈកាន់ព្រះវស្សាព្រះសង្ឃ (បព្វជិត) គង់ក្នុងវត្តរៀនសូត្រវិន័យអោយបានជ្រៅជ្រះមិនអនុញ្ញាតឲ្យព្រះសង្ឃចេញពីវត្តអារាមឡើយ។ ក្នុងវិធីបុណ្យចូលវស្សាមានដង្ហែទៀនវស្សាជាតំណាងពន្លឺនៃវិជ្ជា។
បុណ្យចេញវស្សានៅថ្ងៃ១៥កើតខែអស្សុជ ក្រោយពេលព្រះសង្ឃគង់ចាំព្រះវ... | general |
នៅថ្ងៃ៣០មេសាកន្លងទៅនេះប្រជាជនកម្ពុជាបានបា្ររព្ធពិធីបុណ្យប្រពៃណីជាតិមួយទៅទីវាលព្រះមេរុំ។ តើពីធីនេះឈ្មោះអ្វី? | ប្រជាជនបានប្រារព្ធធ្វើពិធីបុណ្យច្រត់បង្គ័ល។ ការប្រារព្ធធ្វើពិធីនេះគឺគេប្រមើលមើលក្នុងឆ្នាំខាងមុនលើការសាបព្រោះដាំដុះរបស់ប្រជាជនថាតើភោគផល កសិកម្មទទួលបានលទ្ធផលដូចម្តេចទទួលបានបរិបូណ៌ខ្វះខាតយ៉ាងណា។ បុណ្យនេះគេប្រារព្ធធ្វើរៀផងរាល់ថ្ងៃ៤រោច ខែពិសាខរាល់ឆ្នាំ។ | general |
នៅក្នុងព្រះពុទ្ធសាសនាពាក្យ«ត្រៃរត្ឋនិងព្រះត្រៃបិដក»សំរាប់សំគាលអ្វី? | - ត្រៃរត្ឋ ត្រៃរ័ត្ឋ ឬត្រ័យរត្តៈ រត្ឋត្រយ តិរតន ឬរតនត្តយ=រ័ត្ឋ៣ រត្តន៣ ឬប្រជុំនៃរ័ត្ឋ៣ = ការរួបរួមនៃរតនៈ ៣គឺព្រះពុទ្ធរ័ត្ឋ ព្រះធម្មរ័ត្ឋ ព្រះសង្ឃរ័ត្ឋ។
- ត្រៃបិដក ឬត្រ័យបិដក ឬតេបិដក «ល្អីបី ប្រជុំនៃល្អីបី» ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា៣ចំណែកគឺ៖
+ វិន័យបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធ ទ្រង់ត្រាស់បញ្ញាត និងអនុញ... | general |
នៅក្នុងសម័យរុងរឿងនៃអាណាចក្រខ្មែរ គេឃើញមានប្រាសាទជាច្រើនដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុន។ តើបុព្វហេតុអ្វីខ្លះនាំឲ្យស្ថាបនាប្រាសាទច្រើនយ៉ាងនេះ? | ប្រសាទខ្មែរនីមួយៗមានទំនាក់ទំនងទៅនឹងសាសនា។ ការស្ថាបនាប្រាសាទទាំងនោះពុំមែនជាព្រះរាជាដំណាក់ សំរាប់មហាក្សត្រស្នាក់នៅនោះទេ។ ប៉ុន្តែជាបូជនីយដ្ឋានសំរាប់គោរពបូជាពេលមានពិធីម្តងៗ។ក្រៅពីនេះមានបុព្វហេតុជាច្រើនដែលមានទំនាក់ទំនងទៅនឹងការស្ថាបនាប្រសាទទាំងនោះគឺ៖
- បុព្វហេតុសាសនាៈ ការកាន់សាសនាខុសគ្នាបានធ្វើឲ្យស្តេចខ្មែរពុំព្រមគោរពបូជាប្រ... | general |
ឆ្លងតាមការសិក្សាបានបង្ហាញថាព្រះពុទ្ធសាសនាត្រូវគេបោះបង់ចោលអស់នៅស.វទី៧។ តើការបោះបង់ចោលនេះបណ្តាលពីបុព្វហេតុអ្វីខ្លះ? ព្រះពុទ្ធសាសនាមានជីវិតឡើងវិញនៅពេលណា? | នៅក្នុងវិស័យសាសនាសិលាចារិកបានឲ្យដឹងថា មានការគោរពបូជាចំពោះគណៈផ្សេងៗដែលបានរួមរស់ជាមួយគ្នា។ មុនដំបូងប្រជាជននគរភ្នំពេញចិត្តព្រះពុទ្ធសាសនាខ្លាំង ព្រោះជាសាសនារំលាយវណ្ណៈក្នុងសង្គម។ ក្រោយមកគេបោះបង់ចោលព្រះពុទ្ធសាសនាបន្តិចម្តងៗរហូកតអស់នៅសស.វ ទី៧ហើយបែរទៅគោរពសាសនាផ្សេងៗជំនួសវិញ។ បុព្វហេតុនៃការបោះបង់នេះបណ្តាលមកពី៖
- ព្រះមហាក្សត្រសម... | general |
មានមតិខុសគ្នាជាច្រើនដែលបញ្ជាក់ពីការហូរចូលនៃអរិយធម៌ឥណ្ឌាមកក្នុងប្រទេសខ្មែរតាមរយៈរឿងព្រេង តើមតិទាំងនោះយល់ដូចម្តេចខ្លះ? | មានមតិជាច្រើនយល់ខុសៗគ្នា៖
- មតិខ្លះថាព្រះបាទកៅណ្ឌិន្យជាជាតិឥណ្ឌូ បានធ្វើដំណើរផ្សងព្រេងចេញពីប្រទេសឥណ្ឌាប៉ែកខាងជើងកាត់តាមប្រទេសជ្វា ហើយបានមកសំណាក់នៅនគរភ្នំ ប៉ុន្តែដោយមានប្រជាជាតិមួយចំនួនប្លន់សំពៅ ទ្រង់ក៏បានរៀបអភិសេកជាមួយនាងនាគដែលរឿងព្រេងបានដំណាលថានាងជាបុត្រីស្តេចភុជង្គនាគ។ ពេលរៀបអភិសេកព្រះបាទកៅទណ្ឌិន្យត្រូវតោងស្បៃនាងនាគជ... | general |
នៅក្នុងគ្រួសារខ្មែរចាត់ទុកពិធីបុណ្យខ្មោច ឬបូជាជាសពជាករណីកិច្ចមួយដែលគ្រួសារត្រូវបំពេញ។តើអ្នកយល់យ៉ាងណាចំពោះបញ្ហាដែលបានលើកឡើងបែបនេះ? | នៅក្នុងគ្រួសារខ្មែរមិនខខុសពីគ្រួសារនៃជាតិសាសន៍ដទៃឡើយ កាលណាបើមានមនុស្សស្លាប់ គេតែងរៀបចំធ្វើបុណ្យជូនដំណើរខ្មោចនោះតាមទំនៀមទំលាប់ដែលប្រែប្រួលទៅតាមសម័យកាល និងប្លែកខ្លះៗទៅតាមតំបន់នីមួយៗ។
នៅក្នុងគ្រួសារខ្មែរយើងចាត់ទុកពិធីបុណ្យខ្មោចឬបូជាសពនេះជាភារកិច្ច និងកាតព្វកិច្ចគ្រួសារត្រូវតែបំពេញ។ កាលណាគេរំលងប្រពៃណីនេះដោយទុកឲ្យឪពុក ម្តាយ... | general |
បច្ចុប្បន្នពិធីរៀបអាពាហ៍ពិពាហ៍គោរពតាមទំនៀមទំលាបពីបុរាណដែរ ឬទេ? ព្រោះអ្វី? | ពិធីអាពាហ៍ពិពាហ៍មិនបានគោរពតាមទំនៀមទំលាបពីបុរាណទេពីព្រោះ៖
- ពិធីមង្គលពីបុរាណវែងឆ្ងាយពេក និងចំណាយប្រាក់ច្រើន
- ស្រុកទេសយើងឆ្លងកាត់សង្គ្រាមច្រើនដំណាកពេក ប្រជាជនភាគច្រើនមានជីវភាពក្រខ្សត់
- ស្រុកទេសយើងជួបគ្រោះធម្មជាតិ ដូចជារាំងស្ងួត ទឹកជំនន់ ដោយហេតុនេះគេច្រើនធ្វើពីធីកាត់ៗដោយជ្រើសយកតែចំណុចសំខាន់ៗមកអនុវត្តតែប៉ុណ្ណោះ។ ទោះបីពិធ... | general |
មានពិធីជាច្រើនមុខ និងឈានដល់ថ្ងៃរៀបការតាមទំនៀមខ្មែរពីបុរាណត្រូវឆ្លងកាត់ពិធីស៊ីស្លាដក់ ស៊ីស្លាកន្សែង ស៊ីស្លាបញ្ជាប់ពាក្យ។ តើចំណែកស៊ីស្លាកំណត់វិញតាមទំនៀមគេធ្វើអ្វីខ្លះ? | តាមទំនៀមពិធីស៊ីស្លាកំណត់នេះ គឺឈានដល់ការកំណត់ថ្លៃខែរៀបការ។
ចំពោះខែរៀបមង្គលការដែលគេបានជ្រើសរើសនិងតន់គួរយ៉ាងហ្មត់ចត់ណាស់ «គេមិនជ្រើសយកខែដែលមាន៩ថ្ងៃ (ខែឈ្មោល) ឬខែដែល ព្រះសង្ឃចូលវស្សាទេរើសបានហើយត្រូវយកទៅចុះក្នុងក្រដាសមួយសន្លឹកហើយត្រូវរៀបរណ្តាប់កំដរដៃផង មានស្លាម្លូ ចេកទុំ រងស្លា ដែលគាត់ដាក់គ្រឿងសព្វគ្រប់។ រួចអ្នកផ្លូវត្រូវយក... | general |
មុនពេលរៀបអាពាហ៍ពិពាហ៍កូនប្រុស ស្រីតាមទំនៀមទំលាប់ខ្មែរត្រូវចូលស្តីដណ្តឹងជាមុនសិន។ តើពិធីដណ្តឹងប្រព្រឹត្តទៅដូចម្តេចខ្លះ? | ក្រោយពីបានចាត់មនុស្សឲ្យទៅចែចូវដឹងថាខាងស្រីបើកផ្លូវ ឲ្យចូលហើយខាងប្រុសត្រូវរៀបចំគិតគូរចូលស្តីថ្ងៃណាត្រូវប្រាប់ខាងស្រីឲ្យដឹងមុនសិន។ ពិធីដណ្តឹងត្រូវប្រព្រឹត្តទៅ៣ដងដូចពិធីចែចូវដែរ។ មនុស្សដែលមានភារៈទៅស្តីដណ្តឹងកូនស្រីគេនោះហៅថា«អ្នកផ្លូវចៅមហា» ចំណែកអ្នកតំណាងគ្រួសារខាងស្រីហៅថា«មេបា»។
- លើកទី១៖ នៅថ្ងៃដែលបានកំណត់មកដល់មនុស្ស៣នាក់... | general |
តើដឹងថាសិល្បៈសំណង់ប្រាសាទបុរាណខ្មែរមានតាំងពីសម័យហ្វូណនមក ហើយស្នាដៃសិល្បៈនេះចេះតែវវត្តិន៍ហួងហែងរហូតដល់សម័យបាយ័ន។ ដើម្បីសំរួលការាសិក្សាតើគេដាក់ឈ្មោះថារចនាបថអ្វីខ្លះ? ចែកចេញដូចម្តេច? | គេចែកសិល្បៈជារចនាបថដោយយកឈ្មោះប្រាសាទសំខាន់ៗ មកដាក់នៃរចនាបថទាំងនោះដូចតទៅ៖
១. រចនាបថភ្នំដា (ស.វទី១.៦)
២. រចនាភ្នំសំបូរ (ពាក់កណ្តាលទី១នៃស.វទី៧)
៣. ព្រៃក្មេង (ពាក់កណ្តាលទី២នៃស.វទី៧)
៤. រចនាបថកំពង់ព្រះ (ស.វទី៨)
៥.គូលែន (ពាក់កណ្តាលទី១នៃស.វទី៩)
៦. ព្រះគោ (១/៤ចុងក្រោយនៃស.វទី៩)
៧. បាខែង (ចុងស.វទី៩ដើមស.វទី១០)
៨. កោះកែវ (១/៤ទី២នៃ... | general |
តើចម្លាក់នៃសិល្បៈខ្មែរមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ? | នៅក្នុងសិល្បៈខ្មែររូបចម្លាក់បុរាណមានមុខងារ២យ៉ាងគឺ៖
- ចម្លាក់សំរាប់បូជាៈ រូបបដិមាព្រះពុទ្ធ ពោធិសត្វ ឥសូរ ព្រហ្ម នារាយណ៍ជាដើម។
- ចម្លាក់សំរាប់លំអៈ រូបចម្លាក់សត្វខ្វះចម្លាក់ក្បាច់ ក្បូរផ្សេងៗដូចជាចម្លាក់ភ្ញីផ្កាជាដើម។ | general |
ស្នាដៃសិល្បៈចម្លាក់ខ្មែរក៏ដូចជាសិល្បៈសំណង់ដែរតែងមានវិវត្តន៍ពីសម័យមួយទៅសម័យមួយមិនឈប់ឈរតើរចនាបថភ្នំដាមានលក្ខណៈសំគាល់បដិមាដូចម្តេចខ្លះ? | រចនាបថភ្នំដា គេសង្កេតឃើញពុទ្ធបដិមា«ព្រាហ្មណ៍សាសនា» ជាច្រើននៅអង្គរបុរី កំពង់ស្ពឺ ឧត្តុង្គ។ ដោយខ្លាចរលំរូបបដិមានៅសម័យនោះសុទ្ធតែមានទំរ ឬទំនប់មានរាងជាក្រចកសេះរាងមូលទ្រវែង ជួនកាលទៀតគេយកកេតនភណ្ឌឬជាយសំពត់របស់រូបបដិមាទល់រូបចម្លាក់នោះតែម្តង។ ជាទូទៅរូបបដិមានៅសម័យនោះឈរមិនត្រង់ទេ គឺមានរាងកាច់ចង្កេះ និងមានលសំលៀកបំពាក់ដូចឥណ្ឌា។ | general |
បច្ច័យ៤ជាពិធីលបុណ្យប្រពៃណីមួយដែលប្រជាជនយើងនិយមធ្វើ។ តើគេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីអ្វី? | អត្ថន័យក្នុងពិធីៈ បុណ្យបច្ច័យបួន គេប្រារព្ធធ្វើឡើងរាប់ជូនអ្នកមានគុណពេលលោកចាស់ជរា ដើម្បីឲ្យអ្នកមានគុណបានឃើញផ្ទាល់ត្រកអរ ជ្រះថ្លាក្នុងកុសល។ ម៉្យាងទៀតគេធ្វើក្នុង បំនងបញ្ចូលកុសលទៅដល់មាតាបិតា ជីដូនជីតាដែលបានចែកឋានទៅលោកខាងមុខ។
គេប្រារព្ធធ្វើបុណ្យនេះនៅពេលណាក៏បានស្រេចលើសាមីដើមបុណ្យកកំនត់ ឬពេលមានឱកាសល្អ។ នៅក្នុងពិធីបុណ្យនេះគេត្... | general |
ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម? | អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។ | general |
តើទស្សនវិជ្ជាជាអ្វី? | ទស្សនៈវិជ្ជា៖
- តាមទស្សនៈរបស់Pythagoreទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត។
- តាមទស្សនៈរបស់ Socratesទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត។
- តាមទស្សនៈរបស់ Platonទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
- តាមទស្សនៈរបស់ Aristoteទស្សនវិជ្ជាគឺជាការគិតដ... | general |
ទង់ជាតិនៃព្រះរាជណាចក្រកម្ពុជាមានប៉ុន្មានពណ៌? ពណ៌នីមួយៗតំណាងអ្វីរបស់ជាតិខ្មែរ? | ទង់ជាតិនៃព្រះរាជណាចក្រកម្ពុជាមានបីពណ៌ គឺផ្នែកខាងលើ និងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម មានរូបប្រាសាទពណ៌សនៅចំកណ្តាល
- ពណ៌ខៀវ តំណាងព្រះមហាក្សត្រ. តំណាងសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ស្ថិតនៅក្រោមច្បាប់ព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ និងតំណាងអោយភាពត្រជាក់ត្រជុំនៃធម្មជាតិស្រស់បំព្រង។
ពណ៌ខៀវ តំណាងព្រះមហា... | general |
តើទសបារមីដែលជាបារមីទាំង១០មានអ្វីខ្លះ? | ទសបារមីគឺបារមីទាំង១០ដែលជាចរិយាដ៏លើសលន់ ឬគុណជាតិដែលគួរបំពេញ៖
១. ទានៈ ការធ្វើអំណោយ
២. សីលៈ ការរក្សាកកាយវាចាឲ្យបរិសុទ្ធ
៣.នេក្ខម្មៈ ការចេញចាកកាមគឺចូលបួស
៤.បញ្ញាៈ ការដឹងច្បាស់នូវសេចក្តីពិត
៥.វីរយៈ ព្យាយាម
៦. ខន្តីៈ សេចក្តីអត់ធន់
៧. សច្ចៈ ការកាន់សំដីពិត
៨. អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្តែង
៩. មេត្តាៈ ការផ្សាយសេចក្តីរាប់អ... | general |
គេថាសិល្បៈស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិតនិងទេពកោសល្យរបស់បុព្វបុរសជាតិ? ចូរពន្យល់។ | សិល្បៈស្ថាបត្យកម្ម ផ្នែកសំណង់ប្រាសាទបុរាណមានប្រាសាទអង្គរវត្តជាភស្តុតាងបានបញ្ចាក់ថាបុព្វបុរសខ្មែរ មានទឹកដៃនិងទេពកោសល្យ និងចំណេះដឹងផ្នែកសំណង់ យ៉ាងខ្ពស់ព្រោះថាការលើកដុំថ្មបន្តបន្តុបពីលើគ្នាដោយមិនប្រើបាយអឬដែកសរសៃទាំងនេះជាតឹកតាងបង្ហាញពីភាពអស្ចារ្យរបស់សិល្បៈបុរាណខ្មែរដែលមានជំហររឹងមាំមានអាយុកាលរាប់ពាន់ឆ្នាំ។
ស្ថាបត្យកម្មផ្នែក... | general |
តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និងអរិយធម៌បរទេសផ្តល់ផលវិបាកអ្វីខ្លះដល់អរិយធម៌ខ្មែរ? | ផលប៉ះទង្គិចផ្តល់ផល២យ៉ាង៖
- ធ្វើឲ្យអរិយធម៌ជាតតិថយចុះ ដោយខ្មែរយកអរិយធម៌ទាំងនោះមកអនុវត្ត ឬស្គាល់អរិយធម៌ខ្លួនមិនច្បាស់លាស់ដូចការភាន់ច្រឡំ ភ្លេងពិណពាឡថាភ្លេងសៀមជាដើម។
- ធ្វើឲ្យអរិយធម៌ខ្មែររីកចម្រើន នៅពេលខ្មែរចេះកែច្នៃអរិយធម៌ គេឲ្យចុះសំរុងកឬស្រុះស្រួលនឹងចិត្តគំនិតខ្មែរ។ បានធ្វើអោយអរិយធម៌ខ្មែរជឿនលឿន (ដោយខ្មែរចេះធ្វើចំណៃប្រឌិត... | general |
តើព្រះនារាយណ៍អាចបែងភាគជាអវតាប៉ុន្មានយ៉ាង? មានអ្វីខ្លះ? | ព្រះនារាយណ៍អាចបែងភាគជាអវតា៩ យ៉ាងគឺ៖
១. មក្យ ឬ មច្ឆា ជាអវតាត្រី ជួយស្រោចស្រង់មនុស្សឲ្យផុតពីទឹកជំនន់ដែលបង្កើតឡើងដោយយក្សឈ្មោះ ហយត្រីវៈ។
២. គូម៌ ជាអវតាអណ្ដើក ជួយធ្វើកំណត់ទ្រភ្នំមន្ទរ ក្នុងពេលដែលយក្ស និងទេវទាញនាគ វាយុកៈ ដែលព័ទ្ធជុំវិញភ្នំ ដើម្បីកូរសមុទ្រទឹកដោះឲ្យដោះក្នុងបំណងយកទឹកអម្រិតនិងវត្ថុស័ក្ដសិទ្ធិផ្សេងៗ។
៣. វរាហៈ ជាអ... | general |
សាសនាមានព្រាហ្មណ៍មានលទ្ធិសំខាន់ ៣ គឺលទ្ធិព្រាហ្មចារ្យឬព្រហ្មចារី លទ្ធិអាត្ម័ន និងលទ្ធិឧបនិស័ន តើលទ្ធិនីមួយៗមានន័យដូចម្ដេច? | ទ្រឹស្ដីនៃលទ្ធិព្រាហ្មណ៍និយមទាំង ៣ គឺ៖
- លទ្ធិព្រាហ្មចារ្យ ឬ ព្រហ្មចារី ជាលទ្ធដែលពួកព្រាហ្មណ៍គារប្រតិបត្តិធ្វើចិត្តឪ្យបុរិសុទ្ធឪ្យដូចព្រះព្រហ្មពួកព្រាហ្ម៍បានលះបង់ទ្រព្យសម្បត្តិប្រពន្ទកូនទៅបួលជាសមណៈព្រាហ្មណ៍នៅក្នុងព្រៃស្ងាត់ ដើម្បីឪ្យបានសម្រេចតាមបំណងប្រាថ្នានេះ។
- លទ្ធិអាត្ម័នជាលទ្ធិសម្រាប់អប់រំមនុស្សឪ្យចេះសំអិតសំអាតអាត... | general |
តើព្រះវស្ណុ និងព្រះនារាយណ៍ជាអទិទេពតែមួយឬយ៉ាងណា? លក្ខណៈសម្គាល់ព្រះវិស្ណុមានអ្វីខ្លះ? តាមការសង្កេតជាទៅទូ តើព្រះវិស្ណុជាអាទិទេពដូចម្ដេច? | ព្រះវិស្ណុជាព្រះអាទិទេពគ្រប់គ្រងថែរក្សាលោកឪ្យគង់វង្ស និងមានរបៀបរៀបរយ។ ព្រះវិស្ណុមានឈ្មោះហៅជាំច្រើន ព្រះនារាយណ៍ ភពវន្ដហរិ អន្ដន ជាដើម។ ដូចនេះព្រះនារាយណ៍ និងព្រះនារាយណ៍។
លក្ខណៈពិសេសសម្គាល់ព្រះវិស្ណុគឺ៖
- មានមុខ ១
- ដៃធម្មតា២ តែអាចធ្វើឪ្យកើតជា៤ ជា៨ក៏បាន (ដៃ ៨ មានពីស ស.វទី ៨ មក)
- ពាក់មួករមូរមូល
- សំលៀកបំបាក់ពណ៌លឿន
- មានគ្... | general |
តើលក្ខណៈពិសេសសម្គាល់ព្រះព្រហ្មមានអ្វីខ្លះ? តាមការសង្កេតជាទូទៅ តើព្រះព្រហ្មជាទេវៈដូចម្ដេច? | លក្ខណៈពិសេសសម្គាល់ព្រះព្រហ្មមាន៖
- ព្រះភក្រ្ដ ៤
- ព្រះហត្ដកាន់គម្ពីរវេទ ឬ ផ្កាឈូក
- សំលៀកបំពាក់ពណ៌ស
- កេតនភ័ណ្ឌ ប៉ាន់ ឬ ថូ ថាសស្លាបព្រារាជ ខ្សែផ្គាំ
- មានសត្វហង្ស ជាជិនះ
- មហេសីមួយនាមបនាងសរស្វតី
- បុត្រ ៣ អង្គ ទក្ស ភក៌ុ (ភឬគុ) សន្ទិយា (នាងសំធ្យា)
- ជួនកាលព្រះព្រហ្មឈរស្ងៀម ជួនកាលអង្គុយលើផ្កាឈូកដុះចេញពីផ្ចិតរបស់ព្រះវិស្ណ... | general |
តើសេដ្ឋកិច្ចសហរដ្ឋអាមេរិចផ្អែកលើគោលការណ៍សំខាន់អ្វីខ្លះ? | សេដ្ឋកិច្ចសហរដ្ឋអាមេរិចផ្អែកលើគោលការណ៍សំខាន់៖
- សហរដ្ឋអាមេរិចជាប្រទេសមូលធននិយមដ៏សំខាន់មួយ។ មូលធននិយមគឺជាប្រព័ន្ធសេដ្ឋកិច្ច ដែលផ្អែកលើកកម្មសិទ្ធិឯកជននិងគំនិតច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗលើការបង្កើតតម្លៃតាមយន្តការទីផ្សារលើ់ការស្វែងរកកម្រៃតាមការបោះទុន។
គោលការណ៍សំខាន់ៗនៃសេដ្ឋកិច្ចមាន៖
- សហគ្រាសសេរីសេរីភាពក្នុងការបង្កើតរោងចក្... | general |
ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា? | បានជាយើងត្រូវសិក្សាសីលវិជ្ជា ពីព្រោះ៖
- ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ។
- មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត។
- ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
- សីលធម៌ប្រឹង... | general |
ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់? | និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ៖
- Hunt តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង។
- Perry តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
- Moore តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យ... | general |
នៅលើពិភពលោកយើងនេះ តើអ្នកដឹងថាមានសាសនាអ្វីខ្លះ? មានប្រភពនៅឯណា? | នៅលើលោកយើងនេះ មានសាសនាច្រើនណាស់។ យើងសូមលើកយកសាសនាមួយចំនួនមករៀបរាប់ដូចតទៅ៖
- ព្រះពុទ្ធសាសនា មានដើមកំណើតនៅប្រទេសឥណ្ឌា។
ព្រះពុទ្ធសាសនា មានដើមកំណើតនៅប្រទេសឥណ្ឌា។
- ព្រហ្មញ្ញសាសនា រីសាសនាព្រាហ្មណ៍ មានដើមកំណើតនៅប្រទេសឥណ្ឌា។
ព្រហ្មញ្ញសាសនា រីសាសនាព្រាហ្មណ៍ មានដើមកំណើតនៅប្រទេសឥណ្ឌា។
- សាសនាឥស្លាម មានដើមកំណើតនៅប្រទេសអារ៉ាប់។
សា... | general |
តើសាសនាមានន័យដូចម្តេច? | សាសនា ក្លាយមកពីពាក្យ សាសនៈ មានន័យថា ថាបណ្តាំពាក្យទូន្មានប្រៀនវប្រដៅរបស់គ្រូអារ្យណាមូយ ដើម្បីដឹកនាំសង្គមមនុ្សទៅរកសេចក្កីសុខនៅបរលោក រឺនៅលោកកិយនេះ។ | general |
ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ? | - ទ្រឹស្តីប្រធានវិស័យ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
- ទ្រឹស្តីវត្ថុវិស័យអះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។ | general |
តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | មានមតិពីរគួរពិចារណា មួយគឺអ្នកខ្លះយល់ថា វប្បធម៌ជាហេតុនៃការជឿនលឿនរបស់មនុស្ស។ គេថាដូចនេះព្រោះថាចំណេះដឹងមាន វិជ្ជា សាសនា អក្សរ អក្សរសិល្ប៏ ការសិក្សាអប់រំជាដើម ជាកំលាំង វប្បធម៌អាចកែប្រែសង្គមមនុស្សអោយមានកំរិតជីវភាពខ្ពង់ខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ទំលាប់ត្រឹមត្រូវ មានការគ្រប់គ្រងរៀបរយ។ ពីរគឺអ្នកខ្លះយល់ថា សង្គមនេះ គឺជាបុព... | general |
តើវប្បធម៌ និង សង្គមធម៌ ជាអ្វីដែរ មានអត្តន័យដូចម្តេច? | វប្បធម៌ មានពាក្យ វប្ប និង ធម៌។
វប្ប៖ ប្រែថា ការសាបព្រោះ បណ្តុះពូជ ការបង្កបង្កើត។
ធម៌៖ ប្រែថា ធាតុវិធី ធម៌ភាព សភាវៈទ្រទ្រង់
ដូចនេះវប្បធម៌ គឺ ធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជអោយបានលេចចេញជាលទ្ធផលផ្លែផ្កា ជាការបណ្តុះចំណេះវិជ្ជា និង ប្រាជ្ញស្មារតីអោយបានរីកចំរើនលូតលាស់ដោយវិទ្យាសាស្រ្ត រឺដោយសិល្បៈផ្សេងៗ។
សង្គម៖... | general |
ដូចម្តេចដែលហៅថាអរិយធម៌? | អរិយធម៌មានពាក្យអរិយ៖ ប្រែថាប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង និងពាក្យធម៌៖ ប្រែថា ធាតុ វិធី ធម៌ភាព សភាវៈ ទ្រទ្រង់ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណាដែលជាសភា និងតំលៃនៃការលូតលាស់ ដុះដាល រីកចំរើន ល្អប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមដែលប្រកបដោយរបៀបរៀបរយល្អ គ្រឿងប្រដាប់ប្រើប្រាស់ គ្រប់គ្រាន់ ជំនឿ ចំនេះ... | general |
តើមនុស្សខុសពីសត្វត្រង់ណា? | មនុស្សខុសពីសត្វត្រង់៖
- មនុស្សចេះប្រើប្រាស់ភាសា
- មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
- មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
- មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
- មនុស្សចេះបង្កើតសោភណ្ឌភាព
- មនុស្សមានក្រមសីលធម៌
- មនុស្សមានសាសនា។ | general |
រូបសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានភ្លើងទៀនកំពូលប្រាំពណ៌ស ហើយនិងកំរង ស្លឹកឈើព័ទ្ធពីក្រោម។ តើរូបសញ្ញាបែបនេះ មានអត្តន័យយ៉ាងដូចម្តេច? | រូបសញ្ញានេះមានន័យថា៖
- ភ្លើងទៀន៖ គឺផ្តល់វិជ្ជាដែលជាពន្លឺកំចាត់បង់នូវ ភាពល្ងិតល្ងង់។
ភ្លើងទៀន៖ គឺផ្តល់វិជ្ជាដែលជាពន្លឺកំចាត់បង់នូវ ភាពល្ងិតល្ងង់។
- ពណ៌ស៖ តំណាងអោយសន្តិភាព
ពណ៌ស៖ តំណាងអោយសន្តិភាព
- កំពូលប្រាំ៖ តំណាងអោយទ្វីបលោកទាំងប្រាំ
កំពូលប្រាំ៖ តំណាងអោយទ្វីបលោកទាំងប្រាំ
- កំរងស្លឹកឈើព័ទ្ធពីក្រោម៖ តំណាងអោយប្រទេសទាំងឡាយ ... | general |
តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ? ចូរពន្យល់? | សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
- ទស្សនៈវិចារណញាណនិយម បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត។
- ទស្សនៈសាសនាធម្មជាតិរបស់មនុស្សមានលក្ខណៈជាព្រះ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភា... | general |
តើមនុស្សមានប្រភពមកពីណា? | ប្រភពរបស់មនុស្ស៖
- ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ (ស្វា)។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត។
- ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រ... | general |
ចូរនិយាយអំពីវិធីដំបូងបង្អស់? | វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ។ ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស។ | general |
តើរបបប្រជាធិបតេយ្យបែបចំរុះមានលក្ខណៈយ៉ាងណា? | ក្នុងរបបប្រជាធិបតេយ្យបែបចំរុះដូចជានៅ ប្រទេសបារាំងជាដើម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ មួយគឺបោះឆ្នោតជ្រើសរើសសមាជិតសភា ហើយសមាជិតសភាបក្សឈ្នះជ្រើសរើសនាយករដ្ឋមន្ត្រី អោយបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាល។ មួយទៀតពលរដ្ឋបោះឆ្នោតរើសប្រធានាធិបតីអោយតំណាងប្រទេសជាតិទាំងមូល។ របបនេះមាននាយករដ្ឋមន្ត្រីផង មានប្រធានាធិបតីផង។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.