question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើសេដ្ឋកិច្ចគឺជាអ្វី? | សេដ្ឋកិច្ចគឺជាការសិក្សាស្រាវជ្រាវអំពីរបៀបដែលបុគ្គលក្រុមគ្រួសារ ចេះលៃលកប្រើប្រាស់នូវធនធានដែលមាននៅក្នុងការផលិតចេញជាផលិតផល និងបង្កើតសេវាកម្មផ្សេងៗ ដើម្បីនូវសេចក្តីត្រូវការឥតព្រំដែនរបស់មនុស្ស។ | general |
តើវិទ្យសាស្ត្រសេដ្ឋកិច្ចមានន័យដូចម្តេច? | វិទ្យសាស្ត្រសេដ្ឋកិច្ចមានន័យថាគឺជាយន្តការរដ្ឋនិងយន្តការទីផ្សារមានតួនាទីសំខាន់ដូចគ្នាក្នុងការដោះស្រាយបញ្ហាតើផលិតអ្វី? ផលិតយ៉ាងដូចម្តេច? សម្រាប់អ្នកណា?។ | general |
នៅក្នុងសេដ្ឋកិច្ចតើមុខងារក្នុងការសម្របសម្រួលមាននាទីអ្វីខ្លះ? | នៅក្នុងសេដ្ឋកិច្ច មុខងារក្នុងការសម្របសម្រួលមាននាទីដូចជា៖
- ផ្តល់ហិរញ្ញវត្ថុ
- សម្របសម្រួលលម្អិតសម្រាប់ការដោះដូរចុងក្រោយ
- ទទួលការយកភាពប្រថុយប្រថានពោលគឺទទួលយកនូវកំហាតបង់ចំពោះផលិតផលដែលគេមិនត្រូវការឬទទួលយកការចំណាយក្នុងការរក្សាទំនិញរហូតដល់មានតម្រូវការ
- ផ្តល់សេវាផ្សេងៗបន្ថែមឱ្យបានត្រឹមត្រូវតាមតម្រូវការអតិថិជន
- បំពេញសេវាកម... | general |
តើទេពធីតាទាំង៧អង្គដែលជាបុត្ររបស់កបិលមហាព្រហ្មមានឈ្មោះអ្វីខ្លះ? | នាងទេពធីតាទាំង៧អង្គនោះមានឈ្មោះ៖
- នាងទុង្សាទេវី
- នាងគោរាគទេវី
- នាងរាក្សសាទេវី
- នាងមណ្ឌាទេវី
- នាងកិរិណីទេវី
- នាងកិមិរាទេវី
- នាងមហោទរាទេវី។ | general |
តើហេតុអ្វីបានជាកបិលមហាព្រហ្មកាត់ក្បាល? ចូរបកស្រាយ។ | ជំនឿទេវតាឆ្នាំថ្មី ក្នុងសង្រ្កាននិទានថា ក្នុងដើមភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងភាសាបក្សី សត្វផង។ ធម្មបាលតែងសម្តែងមង្គល ដល់មនុស្សផងទាំងពួង។ លុះកបិលមហាព្រហ្ម (សម័យនោះ គេគោរពបូជាមហាព្រហ្ម) ជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញក៏មកសួប្រស្នា ៣ខ ហើយសន្យាថាប្រសិនបើធម្មបាលដោះប្រស្នានេះរួច... | general |
ចូរបង្ហាញពីទិដ្ឋភាពសង្គមខ្មែរនារដូវបូណ្យចូលឆ្នាំខ្មែរ។ | បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តការណ៍ធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ។ មុនពេលចូលឆ្នាំថ្មី មកដល់គេនាំគ្នាបោសសម្អាត តុបតែងផ្ទះសម្បែងសម្អាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីដ្ឋាន សង់រានទេវតា តាំងអំពូលភ្លើង បុកអង្ករ រកអុស ដងទឹក ត្រៀមសម្លៀកបំពាក់ថ្មីៗ។ ល។ ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ឱ្យជ្រះស្រឡះ ដើម្បីទទួលឆ... | general |
តើដំណើរការក្នុងការសម្រេចចិត្តទិញមានប៉ុន្មាន? អ្វីខ្លះ? | ដំណើរការក្នុងការសម្រេចចិត្តទិញមាន៥យ៉ាងគឺ៖
- លទ្ធផលនៃលការសម្រេចចិត្ត
- ការសម្រេចចិត្ត
- ជម្រើសនៃការសម្រេចចិត្ត
- កំណត់តម្រូវការ
- ស្វែងយល់ពីតម្រូវការ។ | general |
ចូររៀបពីសកម្មភាពទីផ្សារបឋមក្នុងសេដ្ឋកិច្ច? | សកម្មភាពទីផ្សារបឋមក្នុងសេដ្ឋកិច្ចរួមមានដូចខាងក្រោម៖
- សិក្សាស្រាវជ្រាវពីទីផ្សារដើម្បីឱ្យដឹងថាផលិតផលរបស់ យើងអាចបំពេញតម្រូវការរបស់អតិថិជនបានឬទេ
- ស្វែងយល់ទំនាក់ទំនងរវាងតម្រូវការរបស់អតិថិជន
- ស្វែងរកប្រយោជន៌ផ្សេងៗដែលត្រូវបង្កើតឱ្យមានលើផលិតនីមួយៗ
- សិក្សាពីតម្រូវការផ្សារភ្ជាប់របស់ផលិតផលដែលយើងអាចនឹងទាញយកប្រយោជន៍ពីវាទៅថ្ងៃមុ... | general |
តើទេពធីតាត្រូវទៅយកក្បាលកបិលមហាព្រហ្មនៅទីណា?ហែទៅណា? យកទៅទុកនៅឯណា? | ទេពធីតាដែលត្រូវដង្ហែរ ត្រូវទៅយកក្បាលកបិលមហាព្រហ្មពីមណ្ឌបនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស់ ទៅដង្ហែរប្រទក្សិណភ្នំព្រះសុមេរុបីជំទើបយកទៅប្រតិស្ថានក្នុងមណ្ឌបនៅ ក្នុងគុហាភ្នំគន្ធមាលីនៃភ្នំកៃលាស់រៀបបូជាដោយគ្រឿងទិព្វផ្សេងៗវិញ។ | general |
តើពិធីចូលឆ្នាំថ្មីសង្រ្កាន្តមានប៉ុន្មាន? អ្វីខ្លះ? | ពិធីចូលឆ្នាំថ្មីសង្រ្កាន្តមាន៣ថ្ងៃគឺ៖
- ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំហៅថាមហាសង្រ្កាន្ត
- ថ្ងៃទី២ ជាថ្ងៃស្អុយ ថ្ងៃខ្វាក់ ឬជាកណ្តាល ហៅថា វ័នបត
- ថ្ងៃទី៣ ជាថ្ងៃឡើងស័ក គឺផ្លាស់សក្តិថ្មីនៅថ្ងៃនេះ ថ្ងៃសង្រ្កាន្ត ពិធីសង្រ្កាន្ត។ | general |
តើសង្ក្រាន្តមានន័យដូចម្តេច? | តែបើតាមវចនានុក្រមខ្មែររបស់សម្តេចជួនណាត ទំព័រ១២៣៧ បានពន្យល់ថាសង្រ្កាន្ត ជាដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចូលដល់ទីជួបជុំ រាសីចក្រ គឺដំណើរដែលដើម និងចុងរាសីចក្រជួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី)។ | general |
តើពាក្យទក្ខិណាព័ត៍មានន័យដូចម្តេច? | ពាក្យទក្ខិណាព័ត៍មានវចនានុក្រមខ្មែរទំព័រ៤០០ ថាជាដំណើរ ដែលដើរដែលវិលជាទក្សិណ ក្នុងឳកាសជាកិច្ចការណាមួយ មានការជាមង្គលជាដើម។ | general |
ចូរពន្យល់ពីពាក្យប្រទក្សិណ។ | ពាក្យប្រទក្សិណ នៅក្នុងវចនានុក្រមខ្មែរសម្តេចជួនណាត ទំព័រ៦៥២ ថាប្រទក្សិណជា ការសំដែងការគោរពសេចក្តីគោរព ឬសេចក្តីស្រលាញ់ដោយដើរជុំវិញបុគ្គល ឬវត្ថុអ្វីៗ ឱ្យបុក្គល ឬអ្វីៗ នោះស្ថិតនៅខាងស្តាំដៃធ្វើប្រទក្សិណវិហារ៣ជុំ។ ពាក្យទក្សិណ វចនានុក្រមខ្មែរទំព័រ៤០១ ថាជាឈ្មោះទិសធំមួយ ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តរៈ ទិសទក្សិណ (ទិសខាងត្បូង)។ ដើ... | general |
តើនៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាននៅទីក្រុងបាងកក ឆ្នាំ១៩៦៧ បានផ្តោតទៅលើចំណុចសំខាន់អ្វីខ្លះ? | នៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាននៅទីក្រុងបាងកក ឆ្នាំ១៩៦៧ បានផ្តោតទៅលើចំណុចសំខាន់ៗ៥គឺ៖
- អំពីការបង្កើតសមាគនអាស៊ាន
- អំពីទិសដៅ និងគោលបំណង
- អំពីយន្តការដើម្បីធានាឱ្យសម្រេចទិសដៅនិងគោលបំណងដែលបានកំណត់
- អំពីការបើកចំហក្នុងការទទួលយកសមាជិកភាពថ្មី
- អំពីឆន្ទៈរបស់សមាគម។ | general |
តើខ្មែរធ្វើពិធីបុណ្យចូលឆ្នាំដើម្បីអ្វី? | គោលបំណងនៃការធ្វើពិធីបុណ្យចូលឆ្នាំរបស់ប្រជាជនខ្មែរ៖
- ដើម្បីឧទ្ទិសកុសលជួញដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតហើយនោះសូមឱ្យវិញ្ញាណក្ខន្ធទាំងនោះបានទទួលនូវបុញ្ញកម្មដែលខ្លួនឧទ្ទឹសជូន និងឱ្យបានសុខចម្រើន។
- ដើម្បីធ្វើបុណ្យកុសលជូនបុព្វបុរស ដែលនៅរស់នៅឡើយ សូមឱ្យពួកគាត់ទាំងអស់បានសុខជារៀងរហូត តាំងពីបច្ចុប្បន្នជាត... | general |
តើវេទិកាតំបន់អាស៊ាន (Asean Regional Forum=ARF) បង្កើតឡើងនៅឆ្នាំ? មានគោលបំណងអ្វី? | វេទិកាតំបន់អាស៊ាន (Asean Regional Forum=ARF) បង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយមានគោលបំណងដូចតទៅ៖
- លើកស្ទួយឱ្យមានការកសាងជំនឿទុកចិត្តឱ្យមានការការពារ តាមផ្លូវទូត ហើយនិងមានដំណោះស្រាយទំនាស់ក្នុងតំបន់។
- ប្រទេសចូលរួមទាំងអស់ក្នុង ARFនេះមាន៖ អូស្រ្តាលី ព្រុយណេកម្ពុជា កាណាដាកួរ៉េចិនឥណ្ឌា សហគមន៍អឺរ៉ុប ឥណ្ឌូនេស៊ី ជប៉ុន ឡាវម៉ាឡេស៊ី ភូមា ម៉... | general |
នៅក្នុងសហគមអាស៊ានមានកីឡាមួយប្រភេទឈ្មោះថា “ស៊ីហ្គែម” តើកីឡានេះបង្កើតឡើងនៅឆ្នាំណា? ប្រារព្ធឡើងនៅប្រទេសណាមុនគេ? តើប៉ុន្មានឆ្នាំទើបគេប្រកួតម្តងរហូតមកដល់បច្ចប្បន្ននេះតើកីឡានេះប្រកួតបានប៉ុន្មានលើកមកហើយ? | កីឡាស៊ីហ្គែម (Sea games=Southeast Asian games) បង្កើតឡើងនៅឆ្នាំ១៩៥៩ នៅទីក្រុងបាងកកប្រទេសថៃ។ កីឡានេះមានរយៈពេលពីរឆ្នាំទើបគេប្រកួតម្តង។ ស៊ីហ្គែមបានប្រកួតចំនួន២៤លើករួចមកហើយ (គិតត្រឹមឆ្នាំ២០០៧នៅប្រទេសថៃ)៖
- ប្រកួតលើកទី១ ឆ្នាំ១៩៥៩ នៅប្រទេសថៃ
- ប្រកួតលើកទី២ ឆ្នាំ១៩៦១ នៅប្រទេសភូមា
- ប្រកួតលើកទី៣ ឆ្នាំ១៩៦៥ នៅប្រទេសម៉ាឡេស៊ី
- ប្... | general |
តើពាក្យថា “JMM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “JMM”៖
- សរសេរពេញ៖ Joint Ministerial Meeting
- មានន័យថា៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរួម។ | general |
តើពាក្យថា “AEM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “AEM”៖
- សរសេរពេញ៖ ASEAN Economic Ministers
- មានន័យថា៖ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។ | general |
តើពាក្យថា “ASPAC” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASPAC”៖
- សរសេរពេញ៖ Asia Pacific Councial
- មានន័យថា៖ ក្រុមប្រឹក្សាអាស៊ី និងប៉ាស៊ីហ្វិច។ | general |
តើពាក្យថា “SEATO” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “SEATO”៖
- សរសេរពេញ៖ South East Asian Treaty Organization
- មានន័យថា៖ អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍។ | general |
តើពាក្យថា “ASA” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASA”៖
- សរសេរពេញ៖ Association of Southeast Asia
- មានន័យថា៖ សមាគមន៍អាស៊ីអាគ្នេយ៍។ | general |
តើពាក្យថា “ASOEN” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASOEN”៖
- សរសេរពេញ៖ ASEAN Senior Officials on the Enviorment
- មានន័យថា៖ មានន័យថា៖ ឧត្តមមន្ត្រីអាស៊ានស្តីពីបរិសា្ថន។ | general |
តើពាក្យថា “IAEA” សរសេរពេញនិងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “IAEA”៖
- សរសេរពេញ៖ Intenational Atomic Energy Agency
- មានន័យថា៖ ភ្នាក់ងារថាមពលបរមណូអន្តរជាតិ។ | general |
តើពាក្យថា “ZOPHAN” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ZOPHAN”៖
- សរសេរពេញ៖ Zone of Peace Freedom and Neutrality
- មានន័យថា៖ តំបន់សន្តិភាព សេរីភាពនិងអព្យាក្រឹត្យ។ | general |
តើពាក្យថា “ACC” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ACC”៖
- សរសេរពេញ៖ ASEAN Community Councils
- មានន័យថា៖ ក្រុមប្រឹក្សាសហគមន៍អាស៊ាន។ | general |
តើពាក្យថា”AUNP” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា”AUNP”៖
- សរសេរពេញ៖ ASEAN Europe University Network Programme
- មានន័យថា៖ កម្មវិធីបណ្តាញសាកលវិទ្យាល័យអាស៊ាន និងអឺរ៉ុប។ | general |
តើពាក្យថា “SLOM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “SLOM”៖
- សរសេរពេញ៖ Senior Legal Officals Meeting
- មានន័យថា៖ កិច្ចប្រជុំឧត្តមមន្រ្តីច្បាប់។ | general |
តើពាក្យថា “COSD” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “COSD”៖
- សរសេរពេញ៖ Committee on Social Development
- មានន័យថា៖ គណៈកម្មាធិការស្តីពីការអភិវឌ្ឍសង្គម។ | general |
តើពាក្យថា “COST” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “COST”៖
- សរសេរពេញ៖ Committee on Science and Technology
- មានន័យថា៖ គណៈកម្មាធិការស្តីពីវិទ្យសាស្រ្ត និងបច្ចេកវិទ្យា។ | general |
តើពាក្យថា “ASC” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASC”៖
- សរសេរពេញ៖ ASEAN Standing Committee
- មានន័យថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ | general |
តើពាក្យថា “ASF” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASF”៖
- សរសេរពេញ៖ ASEAN Science Fund
- មានន័យថា៖ មូលនិធិវិទ្យាសាស្រ្តអាស៊ាន។ | general |
តើពាក្យថា “ARF” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ARF”៖
- សរសេរពេញ៖ ASEAN Regional Forum
- មានន័យថា៖ តំបន់វេទិកាអាស៊ាន។ | general |
តើពាក្យថា”AICO” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា”AICO”៖
- សរសេរពេញ៖ ASEAN lndustrial Cooperation Scheme
- មានន័យថា៖ គម្រោងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាស៊ាន។ | general |
តើពាក្យថា “AFTA” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “AFTA”៖
- សរសេរពេញ៖ ASEAN Free Trage Area
- មានន័យថា៖ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ | general |
តើពាក្យថា “AMBDC” សរសេរពេញនិងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “AMBDC”៖
- សរសេរពេញ៖ ASEAN Mekong Basin Development Cooperation
- មានន័យថា៖ កិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីអភិវឌ្ឍអាងទន្លេមេគង្គ។ | general |
តើពាក្យថា”SKRL” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា”SKRL”៖
- សរសេរពេញ៖ Singapore Kunming Rail Link Project
- មានន័យថា៖ គម្រោងតភ្ជាប់ផ្លូវដែកសិង្ហបុរី គុណមិញ។ | general |
តើពាក្យថា “TAC”សរសេរពេញ និងបកប្រែជាខេមរភាសាជាយ៉ាងដូចម្តេច? | ពាក្យថា “TAC”៖
- សរសេរពេញ៖ Treaty of Amity and Cooperation in Southeast Asia
- មានន័យថា៖ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ | general |
តើពាក្យថា “ASEAN ECB” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASEAN ECB”៖
- សរសេរពេញ៖ ASEAN Economic Community Blueprint
- មានន័យថា៖ ផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន។ | general |
តើពាក្យថា “IAI” សរសេរពេញ និងមានន័យបកប្រែជាខេមរាភាសាថាយ៉ាងដូចម្តេច? | ពាក្យ “IAI”៖
- សរសេរពេញ៖ Initiative of ASEAN Intergration
- មានន័យថា៖ គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន។ | general |
តើពាក្យថា “ASEANAPOL” សរសេរពេញ និងមានន័យបកប្រែជាខេមរភាសាថាយ៉ា់ងដូចម្តេច? | ពាក្យថា “ASEANAPOL”
- សរសេរពេញ៖ ASEAN Chiefs of National Police
- មានន័យថា៖ មេប៊ូលីសជាតិអាស៊ាន។ | general |
តើពាក្យថា “IDEA” សរសេរពេញ និងមានន័យបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “IDEA”៖
- សរសេរពេញ៖ Initiative for Development in East asia។
- មានន័យថា៖ គំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍនៅអាស៊ីបូព៌ា។ | general |
តើរដ្ឋភាគីនីមួយៗគួរធ្វើយ៉ាងណាខ្លះ បើរដ្ឋទាំងនោះមិនទាន់បានចូលកតិកាសញ្ញា នៃការជូនដំណឹងជាបន្ទាន់ពីគ្រោះថ្នាក់នុយក្លេអ៊ែរ? | រដ្ឋភាគីនីមួយៗគួរធ្វើយ៉ាង បើរដ្ឋទាំងនោះមិនទាន់បានចូលកតិកាសញ្ញា នៃការជូនដំណឹងជាបន្ទាន់ពីគ្រោះថ្នាក់នុយក្លេអ៊ែរគឺត្រូវខិតខំចូលកតិកាសញ្ញានេះ។ | general |
ដើម្បីអនុវត្តការការពារសុវត្ថិភាពឱ្យបានពេញលេញក្នុងសកម្មភាពនុយក្លេអ៊ែរក្នុងគោលដៅសន្តិភាព រដ្ឋភាគីនីមួយៗ ត្រូវចុះកិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបរមាណូអន្តរជាតិមិនឱ្យយឺតជាង? | ដើម្បីអនុវត្តការការពារសុវត្ថិភាពឱ្យបានពេញលេញក្នុងសកម្មភាពនុយក្លេអ៊ែរក្នុងគោលដៅសន្តិភាព រដ្ឋភាគីនីមួយៗ ត្រូវចុះកិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបរមាណូអន្តរជាតិមិនឱ្យយឺតជាង១៨ខែ។ | general |
តើសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរមានសុពលភាពប៉ុន្មានឆ្នាំ? | សន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរមានសុពលភាពគឺគ្មានពេលកំណត់។ | general |
តើពាក្យថា “ASCOE” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “ASCOE”៖
- សរសេរពេញ៖ ASEAN Committee on Education
- មានន័យថា៖ គណៈកម្មាការធិការអប់រំអាស៊ាន។ | general |
តើស្ថាបត្យកម្មខ្មែរបុរាណមានលក្ខណៈដូចម្ដេច? | ប្រទេសកម្ពុជាគឺជាប្រទេសដែល មានអតីតភាពរបស់ខ្លួន មានការរីកចម្រើនស្ទើរតែគ្រាន់វិស័យជាពិសេស ក្នុងស.វទី១ ដល់ទី១៣ ដូនតាខ្មែរបាន កសាងប្រាសាទ បារាយ៍ មន្ទីរពទ្យ ប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែងសំណង់ស្ថាតម្យកម្មនានា។
ប្រាសាទគឺភស្ដុតាងដែលបង្ហាញពីការច្នៃប្រឌិតគ្មានពីរនៃ ការរួមបញ្ចូល នូវប្រាជ្ញានិងការតស៊ូព្យាយាមក្នុងការស្ថាបនានូវ កេរី្ដ... | general |
តើពាក្យថា “AUN” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “AUN”៖
- សរសេរពេញ៖ ASEAN University Network
- មានន័យថា៖ បណ្តាញសាកលវិទ្យាល័យអាស៊ាន។ | general |
តើពាក្យថា “SOM” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “SOM”៖
- សរសេរពេញ៖ Senior Officials Meeting
- មានន័យថា៖ ឧត្តមមន្រ្តីអាស៊ាន។ | general |
តើសេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅថ្ងៃខែឆ្នាំណា? នៅទីណា? សេចក្តីថ្លែងការណ៍នេះបានប្រកាសយ៉ាងដូចម្តេច? | សេចក្តីថ្លែងការណ៍ស្តីអំពីការព្រមព្រៀងរួមរស់ជាមួយគ្នានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ធ្វើឡើងនៅកោះបាលី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។ សេចក្តីថ្លែងការណ៍នេះបានប្រកាសថា៖កិច្ចសហប្រតិបត្តិការរបស់អាស៊ានត្រូវយកចិត្ត ទុកដាក់លើគោលបំណងនិងគោលការណ៍នានាដូចខាងក្រោមនេះក្នុងការស្វែងរកស្ថិរភាពនយោបាយ៖
- ស្ថិរភាពនៃរដ្ឋជាសមាជិកអាស៊ាននីមួយៗ និងន... | general |
តើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅថ្ងៃខែឆ្នាំណា? នៅទីណា? សន្ធិសញ្ញានេះមានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ត្រង់ជំពូក១មាត្រា២ចែងយ៉ាងដូចម្តេច? | សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។ សន្ធិសញ្ញានេះមាន៥ជំពូកនិង២០មាត្រា។ ត្រង់ជំពូក១មាត្រា២នៅក្នុងសន្ធិសញ្ញានេះចែងថា៖ នៅក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ឧត្តមភាគីជាប់កិច្ចសន្យាទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ជាមូលដ្ឋានដូចខាងក្រោមនេះ៖
- គោរពគ្នាទៅវិញទៅមកលើឯករាជ្យភាពអធិបេយ្យភា... | general |
តើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍បានផ្តោតទៅលើបញ្ហាអ្វីខ្លះ? | សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍បានផ្តោតទៅលើបញ្ហាដូចជា៖
- គោរពឯករាជ្យភាព អធិបតេយ្យភាពសមភាព បូរណភាពទឹកដី និងសម្បត្តិវប្បធម៌គ្នាទៅវិញទៅមក
- មិនលូកដៃចូលបញ្ហាផ្ទៃក្នុងគ្នាទៅវិញទៅមក
- ដំណោះស្រាយទំនាស់ដោយជានិច្ចកាលត្រូវឈរនៅលើវេទិកាសន្តិភាវូនីយកម្ម
- បដិសេធដាច់ខាតនូវការប្រើកម្លាំងបាយ និងការកៀបសង្កត់ជាមធ្យោ... | general |
តើពិធីសារនៃវិសោធនកម្មលើសសន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅថ្ងៃខែឆ្នាំណា? នៅទីណា? | ពិធីសារនៃវិសោធនកម្មលើសសន្ធិសញ្ញាស្តីពីមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៨៧។ | general |
តើសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា? តើសន្ធិសញ្ញានេះមានប៉ុន្មានមាត្រា? | សន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរធ្វើឡើងនៅទីក្រុងបាងកក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥។ សន្ធិសញ្ញានេះមាន២២មាត្រា។ | general |
តើពិធីសារធ្វើវិសោធនកម្មលើកទី២ស្តីពីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីណា? ថ្ងៃខែឆ្នាំណា? | ពិធីសារធ្វើវិសោធនកម្មលើកទី២ស្តីពីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅទីក្រុងម៉ានីលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៨។ | general |
តើសមូហភាវូបនីកម្មមានន័យថាយ៉ាងដូចម្តេច? | សមូហភាវូបនីកម្មមានន័យថា រាល់កម្មសិទ្ធិឯកជនទាំងអស់ និងត្រូវប្រមូលផ្តុំដើម្បីប្រើប្រាស់រួមគ្នាហើយទ្រព្យសម្បត្តិឯកជនត្រូវបានហាមឃាត់រីឯកាដាំដុះស្រូវត្រូវធ្វើឡើងដោយក្រុមការងារនៅជុំរំធ្វើការប្រមូលផ្តុំ។ | general |
តើទំនាក់ទំនងអាស៊ានអាមេរិកបានចាប់ផ្តើមនៅឆ្នាំណា? | ទំនាក់ទំនងអាស៊ានអាមេរិកបានចាប់ផ្តើមនៅឆ្នាំ១៩៧៧។ | general |
តើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងអាស៊ានកាណាដា ចូលជាធរមាននៅថ្ងៃទីខែឆ្នាំណា? | កិច្ចព្រមប្រៀងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងអាស៊ានកាណាដា ចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨២។ | general |
តើសហភាពអឺរ៉ុប បានចូលជាដៃគួសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា? | សហភាពអឺរ៉ុប បានចូលជាដៃគួសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៧៧។ | general |
តើប្រទេសជប៉ុនចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា? | ប្រទេសជប៉ុនចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៧៣។ | general |
តើកិច្ចប្រជុំដំបូងបង្អស់របស់គណៈកម្មការស្រ្តី បានប្រព្រឹត្តទៅនៅខែឆ្នាំណា? | កិច្ចប្រជុំដំបូងបង្អស់របស់គណៈកម្មការស្រ្តី បានប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០០២។ | general |
តើនរណាដែលមានសិទ្ធិក្នុងការគ្រប់គ្រងប្រើប្រាស់ និងដាក់បង្ហាញនិមិត្តសញ្ញាអាស៊ាន? | អគ្គលេខាធិការអាស៊ាន។ | general |
តើពណ៌លឿងឡើងក្នុងនិមិត្តសញ្ញាអាស៊ានតំណាងឱ្យអ្វី? | តំណាងឱ្យវិបុលភាព។ | general |
តើទំនាក់ទំនងអាស៊ាន អូស្រ្តាលីកើតឡើងនៅឆ្នាំណា? | ទំនាក់ទំនងអាស៊ាន អូស្រ្តាលីកើតឡើងនៅឆ្នាំ១៩៧៤។ | general |
តើអាស៊ាន៧មានន័យយ៉ាងដូចម្តេច? | អាស៊ាន៧មានន័យ ប្រទេសអាស៊ានចាស់ បូកប្រទេសវៀតណាម។ | general |
តើអាស៊ាន៦មានន័យយ៉ាងដូចម្តេច? | អាស៊ាន៦មានន័យប្រទេសសមាជិកអាស៊ានចាស់ទាំង៦។ | general |
តើមានបុព្វហេតុអ្វីដែលបង្កើតអាស៊ាន? | មានបុព្វដែលបង្កើតអាស៊ានមានពីរគឺ សេដ្ឋកិច្ច និងនយោបាយ។ | general |
តើនិមិត្តសញ្ញារបស់អាស៊ានមានប៉ុន្មានពណ៌? | និមិត្តសញ្ញារបស់អាស៊ានមាន៤ពណ៌ គឺ ខៀវ ក្រហម ស និងលឿង។ | general |
តើរង្វង់ព័ន្ធជុំវិញនិមិត្តសញ្ញាអាស៊ានតំណាងឱ្យអ្វី? | តំណាងឱ្យភាពឯកភាពគ្នារបស់អាស៊ាន។ | general |
តើដើមស្រូវទាំង១០ក្នុងនិមិត្តសញ្ញារបស់អាស៊ានតំណាងឱ្យអ្វី? | តំណាងឱ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលមានបំណងប្រមូលផ្តុំប្រទេសឱ្យបាន ១០ នៅអាស៊ីអាគ្នេយ៍ឱ្យក្លាយជាសមាគមតែមួយ។ | general |
តើបិតាស្ថាបនិកអាស៊ានមានប៉ុន្មាន? | បិតាស្ថាបនិកអាស៊ានមាន៥នាក់។ | general |
តើប្រធានបទសម្រាប់ការចូលរួមអបអរសាទរប្រារព្ធខួបលើកទី៤០នៃការបង្កើតអាស៊ាននៅឆ្នាំ២០០៧ មានអត្ថន័យដូចម្តេច? | មានអត្ថន័យថា អាស៊ានមួយបេះដូងនៃទ្វីបអាស៊ីប្រកបដដោយឋាមវន្ត។ | general |
តើកម្ពុជាបានចូលសមាជិកអាស៊ាននៅថ្ងៃទីខែឆ្នាំណា? | កម្ពុជាបានចូលសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ទីក្រុងហាណូយ ប្រទេសវៀតណាម។ | general |
តើទិវាអាស៊ាន ត្រូវបានកំណត់ឱ្យធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទីខែណា? | ទិវាអាស៊ាន ត្រូវបានកំណត់ឱ្យធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី០៨ ខែសីហា។ | general |
តើពាក្យថា “LT” សរសេរពេញ និងបកប្រែជាខេមរភាសាថាដូចម្តេច? | ពាក្យថា “LT”៖
- សរសេរពេញ៖ lnformation Technology
- មានន័យថា៖ បច្ចេកវិទ្យាព័ត៌មាន។ | general |
តើពាក្យថា “PD” សរសេរពេញ និងបកប្រែជាខេមរភាសាថាដូចម្តេច? | ពាក្យថា “PD”៖
- សរសេរពេញ៖ Preventive Diplomacy
- មានន័យថា៖ ការពារជាមុនតាមផ្លូវការទូត។ | general |
តើពាក្យថា “SOMTC” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “SOMTC”៖
- សរសេរពេញ៖ ASEAN Senior Officials Meeting on Transnational Crime
- មានន័យថា៖ កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន។ | general |
តើពាក្យថា “CBMS” សរសេរពេញ និងបកប្រែជាខេមរភាសាថាយ៉ាងដូចម្តេច? | ពាក្យថា “CBMS”៖
- សរសេរពេញ៖ Conference Building Measures
- មានន័យថា៖ វិធានការកសាងទំនុកចិត្ត។ | general |
តើអាស៊ានមានវិវាទទៅលើបញ្ហាអ្វីខ្លះ? | អាស៊ានមានវិវាទទៅលើបញ្ហា៖
- នយោបាយ
- សន្តិសុខ
- សេដ្ឋកិច្ច
- មនុស្សធម៌ក្នុងការគ្រប់គ្រង។ | general |
តើការហាមឈប់ឬចតយានជំនិះនៅកន្លែងដូចម្តេចខ្លះ? | ការហាមឈប់ឬចតយានជំនិះនៅកន្លែងដូចតទៅ៖
- នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឱ្យថ្មើរជើងនិងក្នុងចន្លោះយ៉ាងតិច៥ (ឆ្នាំ) ម៉ែត្រពីមុខគំនូសឆ្នតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើងឬនៅលើគំនូសនេះ
- នៅលើផ្លូវសម្រាប់ថ្មើរជើង
- លើកន្លែងបម្រុងទុកសម្រាប់ការឈប់ឬចត នៃយានប្រភេទខ្លះ
- នៅចន្លោះគែមទ្រូងផ្លូវនិងខ្សែគំនូសបង្ហូត ប្រសិនបើនៅចន្... | general |
តើអភិបាលកិច្ចល្អជាអ្វី? តើអភិបាលកិច្ចល្អមានធាតុសំខាន់ប៉ុន្មានយ៉ាង? អ្វីខ្លះ? | អភិបាលកិច្ចល្អជាជាការប្រើប្រាស់វិធីសាស្រ្តបច្ចេកទេសល្អបំផុតដើម្បីគ្រប់គ្រងអោយបានល្អដែលជារបៀបមួយដែលអំណាចសាធារណៈនិងអាជ្ញាធរមានសមត្ថកិច្ចបានត្រូវបង្កើតនិងប្រើប្រាស់ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងលើធនធានសំខាន់ៗទាំងអស់របស់ប្រទេសអោយបានល្អ។ អភិបាលកិច្ចល្អមានធាតុសំខាន់៤យ៉ាងគឺ
- គណនេយ្យភាព៖ជាសកម្មភាពនៃការបំពេញភារកិច្ចរបស់មន្រ្តី... | general |
តើការហាមជែងគ្នានៅក្នុងករណីណាខ្លះ? | ការហាមជែងគ្នានៅក្នុងករណីដូចតទៅ៖
- ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែង)
- កន្លែងមានសញ្ញាហាមជែង
- នៅកន្លែងផ្លូវកោងឬផ្លូវឡើងទទួល លើកលែងតែការជែងនេះអាចទុកឱ្យ ផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន
- នៅជិតឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
- នៅកន្លែងកំពូលចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ព... | general |
គេកសាងលិង្គព្រះឥសូរតំណាងអោយអ្វី? | គេកសាងលិង្គព្រះឥសូរ រឺគេហៅថាព្រះសិវៈលិង្គ ជានិមិត្តរូបនៃសញ្ញាភ្លើង ដែលកើតឡើងឯង រឺសាងសិវៈលិង្គតំកល់ល់យោនីនាងឧមា ជានិមិត្តរូបនៃការបង្កើតលោករបស់ព្រះសិវៈ។ | general |
តើមហេសីព្រះសិវៈមានព្រះមានអ្វីខ្លះ? | ព្រះមហេសី រឺសក្កិ របស់ព្រះសិវៈមាន៩នាក់គឺ៖
- នាទុគ៌ា រឺ ជាស្រីចេះធ្វើមិនដឹងមិនលឺ
- នាងឧមា ជាស្រីជាទីពេញចិត្ត
- នាងកៅរី ជាស្រីសម្បុរទង់ដែង
- នាងកាលី ជាស្រីខ្មៅ
- នាងចន្ទី ជាស្រីកំណាច
- នាងបរវតី ជាបុត្រីម្ចាស់ភ្នំ
- នាងកុមារី ជាស្រីក្រមុំព្រហ្មចារី
- នាងទេវី ជាស្រីទេពកញ្ញា
- នាង ជាស្រីទេពអប្សរ។ | general |
ព្រះសិវៈ គេអាចហៅនាមដូចម្តេច? | ព្រះសិវៈ គេអាចហៅព្រះនាមផ្សេងៗ ដូចខាងក្រោម៖
- ព្រះឥស្វរ
- ព្រះឥសូរ
- ព្រះរុទ្រៈ
- ព្រះហរៈ
- ព្រះឧគ្រៈ
- ព្រះអឃោរៈ
- ព្រះកែរវៈ
- ព្រះមហ្វេសូរៈ | general |
ចូរអ្នកបង្ហាញ តើបញ្ហា ពុទ្ធិ ភាវៈ សុខៈ នៅក្នុងលទ្ធិវេទ? | នៅក្នុងលទ្ធិវេទ ពុទ្ធិ ភាវៈ សុខៈ ត្រូវនៅក្រោមចំនុះរបស់អាទីទេពទាំងអស់។
- ពុទ្ធិប្រសើរកើតឡើងពីអាទីទេព និងគម្ពីត្រៃវេទ។ អ្នកដែលមានសិទ្ធិទទួលយកពុទ្ធិដ៏បរិសុទ្ធ មានតែពួកព្រាហណ៍ និងព្រះមហាក្សត្រតែប៉ុណ្ណោះ។
- ភាវៈ សុទ្ធតែបង្កើតឡើងដោយសារ អាទីទេព។
- សេចក្កីសុខសប្បាយគ្រប់យ៉ាង ឋិតនៅក្នុងកណ្ដាប់ដៃអាទីទេព។ បើអាទីទេពអោយសុខ ទើបបានសុខ... | general |
តើអាទីទេពនៅក្នុងលទ្ធិវេទមានលក្ខណៈដូចម្តេច? | នៅលទ្ធិវេទ អាទីទេពត្រូវមានលក្ខណៈសម្បត្តិដូចតទៅ៖
- មហត្ថ៖ សំបើមអស្ចារ្យ
- មហិទ្ធិរិទ្ធ៖ខ្លាំងក្លាគ្មានគូរប្រដូច
- សព្វញ្ញ៖ យល់ដឹងសព្វគ្រប់
- ញ្ញាណ៖ ភ្នែកទិព្វ- ត្រចៀកទិព្វ
- តេជៈ៖ ឬទ្ធីបារមីខ្លាំងក្លា
- និមល៖ គ្មានមន្ទិលសៅហ្មង។ | general |
តើពិធីបុណ្យអ្វីដែលសំខាន់ជាងគេបង្អស់សម្រាប់ពុទ្ធសាសនិកជន? បុណ្យនោះប្រារព្ធនៅថ្ងៃ ខែ ឆ្នាំណា? វាមានខ្លឹមសារអ្វីខ្លះ? | ពិធីបុណ្យដែលសំខាន់ជាងគេសំរាប់អ្នកកាន់ព្រះពុទ្ធសាសនាគឺ បុណ្យតិសាខបូជា។ បុណ្យនេះប្រារព្ធនៅថ្ងៃពេញបូណ៍មី ខែពិសាខដែលមានអត្ថន័យ ជាការរំលឹកដល់ថ្ងៃ ខែ មហាមង្គលដែលត្រូវនឹងថ្ងៃខែ ដែលព្រះពុទ្ធទ្រង់៖
- ប្រសូតថ្ងៃ ១៥កើត ពេញបូណ៍មី ខែពិសាខ ឆ្នាំ ច
- ការត្រាស់ដឹង ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា
- ចូលបរិនិញ្វន ថ្ងៃអង្គារ ១៥កើត ខែពិសាខឆ... | general |
តើទំនាស់ផ្តល់ផលវិបាកអ្វីខ្លះ ដល់សង្គមគ្រួសារ និងជាតិ? | ទំនាស់ផ្តល់វិបាក ដូចខាងក្រោម៖
ក. ចំពោះសង្គមគ្រួសារ
- នាំឱ្យវិនាស និងរងទុក្ខវេទនាដល់បុគ្គល ក្រុមគ្រួសារ
- ធ្វើឱ្យបែកបាក់សាមគ្គីភាព មិត្តភាព ការរាប់អាន
- វិនាសព្រាត់ប្រាស់កូនចៅ ប្តីប្រពន្ធ
- ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារចុះខ្សោយ
- ខ្វះសេចក្តីសុខ ខ្វះអ្នកផ្តល់ភាពកក់ក្តៅរវាងអ្នកជិតខាង ឬសាច់ញាតិសន្តាន។
ខ. ចំពោះសង្គមជាតិ
- ទំនាស់... | general |
តើឪពុកម្តាយគួរគ្រប់គ្រងកូនដោយរបៀបណា? | ឪពុកម្តាយគួរគ្រប់គ្រងកូន ដូចខាងក្រោម៖
- មានទំនាក់ទំនងល្អនឹងគ្នា បង្កើតបរិយាកាសសប្បាយរីករាយ យល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប
- យល់ពីធុរៈសំខាន់នៃការស្រលាញ់ យកចិត្តទុកដាក់ចិញ្ចើមបីបាច់ថែរក្សាកូនៗឱ្យបានល្អ
- រកប្រាក់ចំណូលឱ្យបានគ្រប់គ្រាន់ ដើម្បីទំនុកបម្រុងគ្រួសារ
- ធ្វើគម្រូល្អដល់គ្រួសារ មិនលែងល្បែងស៊ីសង មិនប្រើអំពើហ... | general |
នៅក្នុងការជ្រើសរើសព្រះមហាក្សត្រថ្មី តាមច្បាប់ត្រូវជ្រើសយកពីរាជបច្ឆាញ្ញាតិនៃមហាក្សត្រណាខ្លះ? | ក្នុងការជ្រើសរើសព្រះមហាក្សត្រថ្មីតាមច្បាប់ត្រូវជ្រើសយកព្រះរាជបច្ឆាញ្ញាតិនៃព្រះមហាក្សត្រអង្គឌួងឬព្រះមហាក្សត្រនរោត្តម ឬព្រះមហាក្សត្រស៊ីសុវត្ថិ ហើយមានព្រះជន្មាយុយ៉ាងតិច៣០វស្សា។ | general |
រយៈពេល៧ថ្ងៃយ៉ាងយូរក្នុងការជ្រើសរើសព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវជ្រើសដោយក្រុមប្រឹក្សារាជសម្បត្តិ។ តើក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាពអ្វីខ្លះ? | សមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិមាន៖
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្រ្តី
- សម្តេចព្រះសង្ឃរាជគណៈមហានិកាយ, គណៈធម្មយុត្តិនិកាយ
- អនុប្រធានទី១និងទី២រដ្ឋសភា។ ការរៀបចំនិងការប្រព្រឹត្តោទៅនៃក្រុមប្រឹក្សារាជសម្បត្តិនិងមានកំណត់ក្នុងច្បាប់មួយ។ | general |
ហេតុអ្វីបានជាគេថា វត្តអារាមជាទីកន្លែងធ្វើទំនាក់ទំនងគ្នាដ៏ល្អ? | បានជាគេថា វត្តរាមជាទីកន្លែងធ្វើទំនាក់ទំនងគ្នាដ៏ល្អ ព្រោះវត្តអារាមបានបង្កលក្ខណៈឱ្យជួបជុំគ្នាក្នុងពេលមានបុណ្យទាន ឱ្យមនុស្សមានឳកាសសួរសុខទុក្ខគ្នា ដោះស្រាយរាល់បញ្ហាលំបាក បន្ធូរបន្ថយភាពតានតឹងផ្នែកអារម្មណ៍ ឱ្យមនុស្សប្រកាន់នូវធម៌មេត្តា ករុណាសន្តោសប្រណី ចេះអប់រំគ្នាតាមផ្លូវធម៌ និងផ្លូវលោកទៀតផង។ | general |
នៅក្នុងមាត្រា១,២បានចែងពីលទ្ធិប្រជាធិបតេយ្យដូចម្តេចខ្លះ? | មាត្រា១ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីបហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្រៃ្តយ៍មិនចូលបក្សសម្ព័ន្ធ។
មាត្រា២ បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំនត... | general |
បទបញ្ញត្តិក្នុងមាត្រាដែលអាចយកទៅប្រកាសឲ្យប្រើឬយកទៅអនុវត្តបាន លុះត្រាតែក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញដូចម្តេច? ព្រោះអ្វី? | បទបញ្ញតិក្នុងមាត្រាណាដែលអាចយកទៅប្រកាសឲ្យប្រើ ឬយកទៅអនុវត្តបានលុះត្រាតែក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា បទបញ្ញតិក្នុងមាត្រាទាំងនោះស្របនឹងរដ្ឋធម្មនុញ្ញ ព្រោះសេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសំរេចបិទផ្លូវតវ៉ា។ | general |
ដូចម្តេចដែលហៅថា ព្រះហរិហរៈ? | ព្រះហរិហរៈ គឺជាការផ្សំរវាងអាទីទេពពីរ គឺ ព្រះវិស្ណុ និងព្រះសិវៈ (ព្រះហរិ = ព្រះហរៈ = ព្រះសិវៈ) សំរាប់គោរពរួមគ្នា របស់អ្នកកាន់និកាយវិស្ណុ និងនិកាយសិវៈ។ ព្រះហរិហរៈ ចែកជាពីរផ្នែក៖ ពាក់កណ្តាលខាងស្តាំ គឺរូបព្រះសិវៈ និងពាក់កណ្តាលខាងឆ្វេង គឺរូបព្រះវិស្ណុ៕ប្រទេសកម្ពុជាយើង គោរពព្រះហរិហរៈតាំងពីសម័យនគរភ្នំម្លេះ។ | general |
ក្រោយពីច្បាប់ណាមួយត្រូវប្រកាសឲ្យប្រើ តើអ្នកណាខ្លះអាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នេះ? | អ្នកដែលអាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់នោះមាន៖ ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្រ្តមួយភាគដប់ឬតុលាការ (មាត្រា១២២)។ | general |
តាមប្រវត្តិសាស្ត្រ តើបឋមក្សត្រនៃប្រទេសខ្មែរព្រះនាមអ្វី? ក្សត្រអង្គនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនរណា? | បឋមក្សត្រនៃប្រទេសកម្ពុជាយើងគឺព្រះនាមនាងលីវយី។ ក្សត្រអង្គនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រាហ្មណ៍ កៅណ្ឌិន្យៈ គឺព្រះបាទហ៊ុនទៀន (ហៅតាមភាសាចិន) ក្រោយពេលព្រះនាង បានទទួលបរាជ័យក្នុងសង្រ្គាមការពារទឹកដីជាមួយព្រាហ្មណ៍នេះ នៅសតវត្យទី១ នៃ គ.ស។ | general |
តើក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញដូចម្តេចខ្លះ? | ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ដែលអនុម័តដោយរដ្ឋសភា។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត (មាត្រា១១៧)។ | general |
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនបែបណាខ្លះ? | សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវជ្រើសរើសក្នុងចំណោមឥស្សរជនដែលមានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាទៅខាងច្បាប់ខាង រដ្ឋបាលខាងការទូត ឬខាងសេដ្ឋកិច្ច ហើយមានបទពិសោធន៍ច្រើនក្នុងការងារ (មាត្រា១១៩)។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.