question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើប្រទេសរៀតណាមមានព្រំប្រទល់ជាប់នឹងប្រទេសណាខ្លះ? | ប្រទេសវៀតណាមមានព្រំប្រទល់ជាប់ៈ ប្រទេសកម្ពុជា ឡាវ ចិន និងមានឆ្នេរសមុទ្រយ៉ាងវែង។ | geography |
តើគេកសាងរោងចក្រនៅវៀតណាមនៅទីតាំងដែលមានលក្ខខណ្ឌដូចម្តេច? | គេកសាងរោងចក្រនៅទីតាំងដែលមានលក្ខខណ្ឌដូចតទៅៈ នៅជិតប្រភពរូបធាតុដើម ប្រភពថាមពល ផ្លូវទឹក ផ្លូវគោកប្រភពពលកម្ម ឬតំបន់ប្រើប្រាស់ដែលមានប្រជាជនច្រើន។ | geography |
គេថាការចិញ្ចឹមសត្វនៅវៀតណាម និងកម្ពុជាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ចូរពន្យល់? | គេថាការចិញ្ចឹមសត្វនៅវៀតណាមនិងកម្ពុជាមានលក្ខណៈប្រហាក់ប្រហែលគ្នាដោយវៀតណាមមានស្ថានភាបភូមិសាស្រ្តស្រដៀងគ្នាៈ
- មានព្រំប្រទល់ជាប់គ្នា
- លក្ខណៈអាកាសធាតុប្រហាក់ប្រហែលគ្នា
- សណ្ធានដី ព្រៃ ព្រែក បឹងបួ មានលក្ខណៈស្រដៀងគ្នា។ ប៉ុន្តែខុសគ្នាត្រង់ផ្នែកបច្ចេទេស ដោយប្រទេសវៀតណាមមានលក្ខណៈជឿនលឿនជាងប្រទេសកម្ពុជា។ | geography |
ហេតុអ្វីបានជាប្រទេសវៀតណាមខិតខំបង្កើតពូជដំនាំថ្មីៗជាច្រើនប្រភេទ? | បានជាប្រទេសវៀតណាមខិតខំបង្កើតពូជដំនាំថ្មីជាច្រើន ព្រោះរៀតណាមមានប្រជាជនជាង៧០% ជាកសិករ ហើយមានផ្ទៃដីដាំដុះជាង ៨.៥លានហិចតា។ ប្រសិនបើគិតទាំងផ្ទៃដីទុកចោលទំនេរមានដល់ទៅ ១១លានហិចតា។ អាស្រ័យហេតុនេះការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស រៀតណាមបង្កើតបានពូជដំនាំថ្មីៗជាច្រើនប្រភេទដែលលូតលាស់ល្អស្របនឹងអាកាសធាតុ។ ម៉្យាងទៀតវៀតណាមកសាងប្រព័ន្ធធា... | geography |
ក្នុងវេយ្យាករណ៍ភាសាខ្មែរនាមត្រូវបានគេបែងចែកជាប៉ុន្មានប្រភេទ? | ក្នុងវេយ្យាករណ៍ភាសាខ្មែរនាមត្រូវបានគេបែងចែកជា ៤ ប្រភេទ។ | geography |
ប្រទេសវៀតណាមប្រកាន់យករបបនយោបាយអ្វី? | ប្រទេសវៀតណាមប្រកាន់យករបប “សាធារណរដ្ឋសង្គមនិយម”។ | geography |
ដើម្បីពន្យឺតកំនើនប្រជាជន តើរដ្ឋាភិបាលបានដាក់ចេញផែនការដូចម្តេច? | ដើម្បីអោយចំនួនប្រជាជនមានកំនើនយឺតរដ្ឋាភិបាលវៀតណាមបានដាក់ចេញផែនការគ្រួសារ គឺប្តីប្រពន្ធត្រូវមានកូនតែមួយនាក់ ឬពីរនាក់កំហិត។ | geography |
តើទីក្រុងហាណូយមាប្រជាជនប៉ុន្មានលាននាក់? | ទីក្រុងហាណូយមានប្រជាជន១០០លាននាក់រស់នៅកណ្តាលក្រុង និង ១.១លាននាក់នៅជ្រាយក្រុង។ | geography |
តំបន់ណានៃប្រទេសវៀតណាមមានដង់ស៊ីតេខ្ពស់បំផុត និងទាបបំផុត? | តំបន់ដែលមានដង់ស៊ីតេខ្ពស់បំផុតគឺ ទំនាបភាគខាងជើងហើយទាបបំផុតគឺតំបន់ជួរភ្នំអាណាមខាងជើង (ជឿនសិន) | geography |
ប្រទេសវៀតណាមមានរ៉ែអ្វីខ្លះ? | វៀតណាមសំបូររ៉ែដូចជា ធ្យូងថ្ម ដែក បុកស៊ីត ទង់ដែង ក្រូម អាប៉ាមីត។ ចំនែករ៉ែប្រេងកាត និងឧស្ម័នធម្មជាតិ មាននៅតំបន់ដីគោក និងជាយទ្វីប។ ក្រៅពីនេះមានថ្មកំបោរ ខ្យាច់ ដីឥដ្ឋ។ | geography |
ប្រទេសវៀតណាមមានព្រៃឈើប៉ុន្មានភាគរយនៃផ្ទៃប្រទេស? | ប្រទេសរៀតណាមមានព្រៃឈើ ២៥%នៃផ្ទៃប្រទេស។ | geography |
មួលហេតុអ្វីបានជាវៀតណាមភាគខាងជើងត្រជាក់ខ្លាំងនៅសិសិរដូវ? | បានជាវៀតណាមភាគខាងជើងត្រជាក់ខ្លាំងនៅសិសិរដូវ ព្រោះភូមិភាគនេះស្ថិនៅឆ្ងាយពីខ្សែអេក្វាទ័រ ហើយជាកន្លែងសំបូរភ្នំថែមទៀត។ | geography |
តើប្រទេសវៀតណាមសំបូរថាមពលវារីអគ្គិសនីដែរឬទេ? ព្រោះអ្វី? | ប្រទេសវៀតណាមសំបូរថាមពលវារីអគ្គីសនី ព្រោះទន្លេក្នុងប្រទេសនេះមានទន្លេព្រែក ស្ទឹងជាច្រើន។ ផ្លូវទឹកទាំងនោះភាគច្រើនអាចស្ថាបនាទំនប់វារីអគ្គិសនីបាន។ តាមការបាន់ស្មានអាចផ្តល់ថាមពលលើលពី ៨០០ ០០លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ | geography |
រោងចក្រអគ្គិសនីនៅប្រទេសវៀតណាមមាននៅកន្លែងណាខ្លះ? | រោងចក្រអគ្គិសនីមាននៅ សឹនឡា បាកសាង ដាឡាក់ រាចំយ៉ា..។ | geography |
តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ? | ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ ទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំ សាលារៀនឲ្យក្លាយ ជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ដែលបណ្តុះបណ្តាល ធនធានមនុស្ស ពេញលេញ ដើម្បីសម្រេចគោលដៅអប់រំ ដូចជា៖
- រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។
- ... | geography |
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ តើឧស្សាហកម្មប្រទេសកម្ពុជាមានបំលាប់ប្តូរអ្វីខ្លះ និងមានការលូតលាស់យ៉ាងណាដែរ? | ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ឧស្សាហកម្មប្រទេសកម្ពុជាបានផ្លាស់ប្តូរពីការគ្រប់គ្រងដោយរដ្ឋទៅជាការគ្រប់គ្រងដោយឯកជនបែបសេដ្ឋកិច្ចទីផ្សារសេរី និងមានការលូតលាស់ចាប់គួរចាប់អារម្មណ៍ ដោយមានសិប្បកម្ម និងឧស្សាហកម្មធុនតូចប្រមាណ៣០ ០០០ ប្រើកំលាំងកម្មករប្រមាណ ៧៥ ០០០នាក់។ | geography |
មុនឆ្នាំ១៩៧០ តើប្រទេសកម្ពុជាមានរោចក្រអ្វីខ្លះ? | មុនឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរោចក្ររដ្ឋធំៗដូចជាៈ រោងចក្រវាយនភ័ណ្ឌ (កំពង់ចាម) រោចក្រដាស់នៅឆ្លួង (ក្រចេះ) រោងចក្រដីឥដ្ឋ រោងចក្រកែវនៅជើងឯក រោងចក្រសំបងកង់នៅតាខ្មៅ។ | geography |
ដូចម្តេចដែលហៅថារដ្ឋ? ជាតិ? មាតុភូមិ? | - រដ្ឋ៖ មានន័យថាសហគមន៍របស់មនុស្ស ដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេ គឺរដ្ឋធម្មនុញ្ញ។ សមាជិករបស់រដ្ឋ គេហៅថាពលរដ្ឋ។ ពលរដ្ឋទាំងឡាយមិនត្រឹមតែគោរពច្បាប់ទេ គឺត្រូវនាំគ្នាជួយស្ថាបនាច្បាប់ថែមទៀត នៅក្នុងន័យនេះ ពាក្យរដ្ឋសំដៅទៅលើអាជ្ញាធរនយោបាយតែម្តង។ ដែលមានបណ្តុំរវាងអង្គការបីៈនីតិបញ្ញត្តិនីតិប្រតិបត្តិតុលាការ
- នីតិបញ្ញត្តិ... | geography |
តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ៖
១-សិល្បៈស្ថាបត្យកម្មសិល្បៈប្រភេទនេះបានដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទ។
២-សិល្បៈចម្លាក់សិល្បៈប្រភេទនេះបានដល់ការសូនរូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី… មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗ។
៣-សិល្បៈគំនូរសិល្បៈប្រភេទនេះ... | geography |
ហេតុអ្វីបានជាសង្ឃឹមរស់របស់ប្រជាជនសិង្ហបុរីកាន់តែវែង? | បានជាសង្ឃឹមរសើរបស់ប្រជាជនសិង្ហបុរីកាន់តែវែង ព្រោះដោយសារក្នុងគ្រួសារមានកូនតិច។ | geography |
តើការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា មានទំនាក់ទំនងជាមួយជញ្ជីងពាណិជ្ជកម្ម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងដូចម្តេចខ្លះ? | វិស័យឧស្សាហកម្មនៅកម្ពុជាមានទំនាក់ទំនងជាមួយពាណិជ្ជកម្មគឺ៖
- រក្សាលំនឹងនៃជញ្ជីងពាណិជ្ជកម្ម
- ធ្វើឲ្យមាននផលិតផលច្រើនសម្រាប់នាំចេញទៅបរទេស
- ឧស្សាហកម្មផលិតបានច្រើនកាត់បន្ថយលំនាំចូល។
វិស័យឧស្សាហកម្មរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដូចជា៖
- ធ្វើឲ្យប្រជាជនមានការងារច្រើន
- ធ្វើឲ្យទំនិញមានតម្លៃសមរម្យ
- កាត់បន្ថយចំណាក់ស្រុករ... | geography |
តើប្រព័ន្ទតារាដែលមានតារាពីរហៅថាអ្វី? | ប្រព័ន្ទតារាដែលមានតារាពីរហៅថា”តារាភ្លោះ”។ | geography |
តើកត្តាអ្វីខ្លះដែលធ្វើឲ្យផលិតផលឧស្សាហកម្មរបស់ជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញអតិថិជនក្នុងពិភពលោក? | កត្តាដែលធ្វើឲ្យផលិតផលឧស្សាហកម្ម របស់ប្រទេសជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញអតិថិជនក្នុងពិភពលោកមាន៖
- ផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ
- ឧស្សាហកម្មមានលក្ខណៈទំនើបកម្ម នៃបច្ចេកវិទ្យាថ្មីៗនិងផលិតកម្មច្រើន
- សម្បូរអ្នកជំនាញ
- ធ្វើវិនិយោគទុននៅបន្តាប្រទេសកំពុងអភិវឌ្ឍ
- ផលិតផលជប៉ុនឆ្លើយតប និងតម្រូវការពិភពលោក។ | geography |
តើភពអង្គារមានប្រព័ន្ធភ្នំភ្លើងចំនូនប៉ុន្មាន? អ្វីខ្លះ? | ភពអង្គារមានប្រព័ន្ទភ្នំភ្លើងចំនូនពីរ គឺ ប្រព័ន្ធភ្នំភ្លើងតំបន់ថាស៊ីស និងប្រព័ន្ធភ្នំភ្លើងភ្នំអូឡាំពូសម៉ុនស៏។ | geography |
ហេតុអ្វីបានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប? | បានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប គឺដោយសារបច្ចេកទេសទំនើបមនុស្សអាចបង្កើតទូរស័ព្ទ វិទ្យុ ទូរទស្សន៍ តារារណប...។ ដូចនេះចំងាយមិនមែនជាឧបសគ្គដូចពីមុនទៀតឡើយ។ | geography |
ហេតុអ្វីបានជាភពណិបទួនមានផ្ទៃមេឃពណ៏ខៀវ? | បានជាភពណិបទួន មានផ្ទៃមេឃពណ៏ខៀវ ពីព្រោះភពនេះមានបរិយាកាសក្រាស់ សម្បូរដោយអ៊ីដ្រូសែន និងអេល្យ៉ូម និងមានកងរង្វង់ស្ដើងចំនួន៤ព័ទ្ធជុំវិញ។ | geography |
តំបន់ណាមានរោងចក្រច្រើន? ហេតុអ្វី? | តំបន់ឆកសមុទ្រភាគអាគ្នេយ៍ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសមានរោងចក្រច្រើនជាងគេ ព្រោះតំបន់នោះនៅក្បែរកំពង់ផែ។ | geography |
ចូររៀបរាប់ពីវិធីថែរក្សាដីកុំឱ្យបាត់បង់គុណភាព។ | ដើម្បីថែរក្សាដីកុំឱ្យបាត់បង់គុណភាព គេប្រើប្រាស់វិធីដូចខាងក្រោម៖
- វិធីបម្លាស់ដំនាំ៖ ដំនាំខ្លះផ្តល់សារធាតុចិញ្ចឹមឱ្យដី (ដំនាំសណ្ដែក) ឯដំនាំខ្លះទៀតស្រូបយកសារធាតុចិញ្ចឹមពីដីវិញ (ពោត)។ ដូចនេះគេត្រូវផ្លាស់ប្តូរដំនាំលើដីមួយកន្លែងរៀងរាល់ឆ្នាំ។ វិធីនេះអាចរក្សាសារធាតុចិញ្ចឹមនៅក្នុងដី នៅពេលប្រើប្រាស់ហើយ និងអាចឲដីសំរាកដោយពុំចាំបា... | geography |
តើកម្ពុជាមានសក្តានុពលអ្វីខ្លះក្នុងការផលិតវារីងអគ្គិសនី? | សក្តានុពលក្នុងការផលិតវារីអគ្គិសនៅមាន៖
- ប្រទេសកម្ពុជាសម្បូរផ្លូវទឹក ទឹកជ្រោះ ទន្លេ...
- សម្បូរភ្លៀង
- គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគទុន។ | geography |
តើកត្តាអ្វីខ្លះដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះតែងតែប្រែប្រួលខុសៗគ្នាពី សម័យកាលមួយ ទៅសម័យកាលមួយទៀត? | ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសគ្នាដូចខាងក្រោម៖
- ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភា ដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ៩០% (នៅកម្ពុជាក៏មានសាំស្រូវចម្ការដែរ)
- ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅពេលរដូវទឹកស្រក។ ទិន្នផលមធ្យម ៤.០៣ ក្នុង១ហិត្ថា (២០០៨)
- ស្រូវឡើង... | geography |
ចូរបង្ហាញពីនគរូបនីយកម្ម នៅសម័យសង្គមរាស្រ្តនិយម។ | កម្ពុជាមានក្រុងធំៗពីផ្សេងទៀត បន្ទាប់ពីក្រុងភ្នំពេញ គឹគ្រុងកំពង់ចាម និងក្រុងបាត់ដំបងដោយផ្អែកលើចំនួនប្រជាជន និងកម្លាំងសេដ្ឋកិច្ច។
- ការកសាងសង់សង្កាត់លំនៅឋានក្រុងភ្នំពេញ
- សាងសង់សំណង់វិមានឯករាជ្យ ស្ពានព្រះមុនីវង្ស ស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៤
- លំនៅឋានសម្រាប់ជនក្រីក្រតាមបណ្តោយផ្លូវជាតិលេខ៤....។ | geography |
ចូរនិយាយពីលក្ខណៈចម្លែកនៅលើភពព្រហស្បតិ៍។ | លក្ខណៈចម្លែកនៅលើភពព្រហស្បតិ៍មានៈ
- ភពព្រហស្បតិ៍ផ្សំឡើងភាគច្រើនពីអ៊ីដ្រូសែន និងអេល្យ៉ូមដូចជាព្រះអាទិត្យដែរ។
- ផ្នែកខាងក្រៅនៃបរិយាកាសរបស់វាផ្សំឡើងពីស្រទាប់ពពកទឹកមេតាន និងអាម៉ូញ៉ាក់។
- ពណ៌ដ៏ស្រស់ស្អាតនៅលើភពប្រហែលបណ្តាលមកពីវត្តមាននៃសមាសធាតុសរីរាង្គ។
- ស្នាមអុចពណ៌ក្រហមធំៗដែលជាប្រព័ន្ធព្យុះដ៏វែងមានអង្កត់ផ្ចិតប្រហែល ១.៥ដងនៃអង... | geography |
តើកសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេ គឺជាកសិកម្មបែបណា? ចូរពន្យល់។ | កសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេគឺកសិកម្ម ឧស្សាហកម្ម ព្រោះវាជាកិច្ចការសេដ្ឋកិច្ចមួយមានទំហំធំធេងណាស់អាចប្រៀបបានទៅនឹងសហគ្រាសឧស្សាហកម្មមួយពិតៗ។ | geography |
ដើម្បីជៀសវាងការំខានដោយសារបរិយាកាសច តើអ្នកវិទ្យាសាស្រ្ដបានដាក់តេលេទស្សន៏នៅទីតាំងណា? | ដើម្បីជៀសវាងការំខានដោយសារបរិយាកាសផែនដី អ្នកវិទ្យាសាស្រ្ដបានដាក់តេលេទស្សន៏នៅលំហ។ ឧទាហរណ៏៖ តេលេទស្សន៏ហាប់ប៊ល។ | geography |
តើចម្ងាយនៅក្នុងប្រព័ន្ធព្រះអាទិត្យត្រូវបានគេវាស់គិតដោយអ្វីខ្លះ? | ចម្ងាយនៅក្នុងប្រព័ន្ធព្រះអាទិត្យត្រូវគេវាស់គិតជា នាទីពន្លឺ និងម៉ោងពន្លឺ។ | geography |
តើកំលាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈអ្វីខ្លះ? | កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យលើ ម៉ាស និងចម្ងាយនៃវត្ថុទាំងពីនោះ។ | geography |
តើតារាក្រិសពណ៍សគឺជាអ្វី? តើវាខុសពីតារាណឺត្រុងដូចម្ដេចខ្លះ? | តារាក្រិសពណ៍សគឺជាតារាដែលបញ្ចេញពន្លឺពណ៍ស ហើយត្រជាក់។
ភាពខុសគ្នារវាងតារាក្រិសពណ៍ស និងតារាណឺត្រុង។។
- តារាក្រិសពណ៍ស មានទំហំប៉ុនផែនដី ប៉ុន្តែវាមានម៉ាសច្រើនដូចព្រះអាទិត្យ។ តារាទាំងនោះពុំមានឥន្ទនះប៉ុន្តែវាឆេះព្រឿងៗដោសារថាមពលដែលនៅសេសសល់
- តារាណឺត្រុងដែលកើតឡើងពីរូបធាតុដែលនៅសេសសល់បន្ទាប់ពីរតារាដែលមានម៉ាសធំៗផ្ទុះ (តារាស្ដេចយក្ស)... | geography |
តើគេបែងចេកប្រភេទរាជធានី ខេត្ត នៅកម្ពុជាដោយផ្អែកលើអ្វីខ្លះ? មានប៉ុន្មានប្រភេទ? | គេបែងចែកប្រភេទរាជធានី ខេត្ត នៅកម្ពុជាដោយផ្អែកលើៈ
- សារៈសំខាន់សេដ្ឋកិច្ច
- ចំនួនប្រជាជន
មាន៧ប្រភេទៈ
- ខេត្តក្រុងប្រភេទទី១
- ខេត្តរឹងមាំ
- ខេត្តក្រុងផ្សារភ្ជាប់និងវីស័យទេសចរណ៍
- ខេត្តក្រុងផ្សារភ្ជាប់នឹងកំពង់ផែ
- ខេត្តផ្សារភ្ជាប់និងសេដ្ឋកិច្ច ព្រំដែន
- ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយ
- ខេត្តដាច់ស្រយោល។ | geography |
ប្រទេសកម្ពុជាមានផ្លូវដែកប៉ុន្មានខ្សែរ? មានលក្ខណៈដូចម្តេចខ្លះ? | ប្រទេសកម្ពុជាមានផ្លូវដែកពីរខ្សែរ។ ខ្សែរទីមួយ កសាងពីសម័យអាណានិគមបារាំង ភ្ជាប់ពីភ្នំពេញទៅអូរជ្រៅមានប្រវែង ៣៨៥គីឡូម៉ែត។ ខ្សែរទីពីរ កសាងពីសម័យសង្គមរាស្រ្តនិយមភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែង ២៦៦គីឡូម៉ែត។ ផ្លូវដែកយើងមានលក្ខណៈបុរាណខ្លាំងណាស់។ | geography |
តាមស្ថិតិ ២០០៨ អត្រាមរណទារកមានប៉ុន្មាន? អត្រាកុមារអាយុ ៥ឆ្នាំ? អត្រាមរណមាតា? | តាមស្ថិតិ ២០០៨៖
- អត្រាមរណទារកមាន ៥៨ លើទារកទើបកើត ១០០០ (ក្រុង៣៤% ជនបទ ៦២%)
- កុមារមានអាយុ ៥ឆ្នាំ មាន៤៤% (ក្រុង ២២% ជនបទ ៤៨%)
- មរណមាតា ៤៦១ ក្នុងកំណើតទារករបស់ ១០.០០០ក្រុង ៦៨៧ ជនបទ ៤៩០។ | geography |
តើកត្តាអ្វីខ្លះដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះតែងតែប្រែប្រួលខុសៗគ្នាពីសម័យកាលមួយ ទៅសម័យកាលមួយទៀត? | កត្តាដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះប្រែប្រួលខុសៗគ្នាពីសម័យកាលមួយ ទៅសម័យកាលមួយទៀតគឹ៖
- ស្ថានភាពសង្គម
- សេដ្ឋកិច្ច
- នយោបាយ
- កម្រិតអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត
- វប្បធម៌របស់ប្រទេស៕ | geography |
តើសំណឹកនឹងការចាក់បង្គរដោយខ្យល់បង្កើតបានជាអ្វីខ្លះ? ចូររៀបរាប់។ | សំណឹកនិងការចាក់បង្គរដោយខ្យល់បង្កើតបានជាផ្នូកខ្សាច់បង្គរនិងដីឡឹស។
- ផ្នូកខ្សាច់បង្គរៈ ជាផ្នូកខ្សាច់មានកំណើតពីការបង្គរគ្រាប់ខ្សាច់ក្រោយឧបសគ្គណាមួយដូចជា ថ្មផុស ឬគុម្ពរុក្ខជាតិ។
- ដីឡឹសៈ ធូលីនិងខ្សាច់ម៉ដ្ឋដែលត្រូវខ្យល់ដឹកនាំ អាចរសាត់បានជាច្រើនពាន់គីឡំម៉ែត្រ ហើយខ្សាច់នេះធ្លាក់ចចុះកាលណាវាប៉ះនឹងតំបន់សើម។ ប៉ុន្តែគ្រាប់ដែលម៉ដ្ឋ... | geography |
ព្រះបាទ នរោត្តម សុរាម្រិត បានសោយទិវង្គតនៅឆ្នាំណា? | ឆ្នាំ ១៩៤១។ | geography |
តើគេចែកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យជាប៉ុន្មានក្រុម? អ្វីខ្លះ? | គេចែកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យជាពីរក្រុមគឺ ភពក្នុង និងភពក្រៅ។ | geography |
តើរបបគ្រប់គ្រងនយោបាយរបស់កូរ៉េខាងត្បុងមានលក្ខណៈដូចម្ដេចខ្លះ? | របបគ្រប់គ្រងនយោបាយរបស់ពួកមានលក្ខណៈដូចខាងក្រោម៖ សង្គមកូរ៉េខងត្បូង ជាថសង្គមនោះទៀតសោតកំពុងតែវិវត្តយ៉ាងក្លា។ ប្រជាធិបតេយ្យនៅប្រទេសនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងប្រជាធិបតេយ្យនៅបណ្ដាលប្រទេសលោកខាងលិចនិងជប៉ុនដែរ។ គោលបំណងនៃរបបគ្រប់គ្រងនេះ គឺការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការបង្កើនធនធាន និងអានុភាព ដើម្បីធ្វើឪ្យសុខុភាពប្រជាពលរដ្ឋបាន... | geography |
តើទីក្រុងនិងខេត្តមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេច? | ទីក្រុង និងខេត្តមានទំនាក់ទំនងទៅវិញទៅមកគឺ៖
- ទីក្រុងបម្រើឲ្យខេត្តដោយផ្តល់មុខទំនិញគ្រប់បែបយ៉ាង ពិសេសផលិតផលឧស្សាហកម្ម និងសេវាកម្ម
- ខេត្តបម្រើឲ្យទីក្រុងដោយផ្តល់ផលិតផលកសិកម្មសំខាន់ជាច្រើន (ដើមនៅឯស្រែផ្លែនៅឯក្រុង)។ | geography |
តើទីក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជាមានមុខងារដូចម្តេចខ្លះ? | ដូចជា៖
- ទីក្រុងភ្នំពេញ៖ ជារាជធានី ជាទីក្រុង នយោបាយ រដ្ឋបាល ឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងជាទីក្រុងកំពង់ផែ
- ក្រុងព្រះសីហនុជាក្រុងកំពង់ផែ ទេសចរណ៍ និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មទៅថ្ងៃអនាគត
- ក្រុងកែបជាក្រុងទេសចរណ៍
- ក្រុងប៉ៃលិនជាក្រុងសម្បូរទទឹម ត្បូងកណ្តៀង និងជាកន្លែងដែលទំនិញចេញ ចូលរវាងថៃកម្ពុជា។ | geography |
បណ្តុំរោងចក្រភាគច្រើនស្ថិតនៅកន្លែងណា? | រោងចក្រភាគច្រើនផ្តុំនៅជុំវិញទីក្រុងបាងកក។ | geography |
ចំពោះរ៉ែដែលទាញមកពីក្នុុងដី តើគេអាចយកវាទៅប្រើប្រាស់បានភ្លាមៗដែរឬទេ? | ចំពោះរ៉ែដែលទាញយកពីក្នុងដី គេមិនអាចយកវាទៅប្រើប្រាស់បានភ្លាមៗនោះទេ គឺគេត្រូវធ្វើប្រព្រឹត្តកម្មរ៉ែនោះជាមុនសិនទើបអាចយកមកប្រើប្រាស់ជាវិត្ថុធាតុដើម សម្រាប់ផលិតសំភារះផ្សេងៗ។ | geography |
កំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជា។ ចូររៀបរាប់ពីកត្តាដែលនាំឲ្យមានកំណើននេះ? | កំណើននគរូបនីយកម្មមានកម្រិតខ្ពសនៅកម្ពុជា។ កត្តានេះបណ្តាលមកពីៈ
- កំណើនប្រជាជនមានកម្រិតខ្ពស់
- ប្រជាជនបតផ្លាស់ទីចូលក្នុងទីក្រុង ដើម្បីរកការងារធ្វើ
- ការកើនឡើងងនៃតម្រូវការ សេវាសាធារណៈ
- ការរៀបចំទីក្រុងតាមស្តង់ដារអន្តរជាតិ
- មានស្ថេរភាពនយោបាយ សន្តិសុខសង្គម
- គោលននយោបាយ ការរៀបចំទីក្រុង
- គោលនយោបាយដីធ្លី។ | geography |
ចូររៀបរាប់ពីភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌របស់កម្ពុជា។ | រៀបរាប់ពីភោគទ្រព្យលទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌មាន៖
- ប្រាសាទបុរាណនានា៖ អង្គរវត្ត បន្ទាយស្រី បាយ័ន ព្រះវិហារ សំបូរព្រៃគុក...
- សារមន្ទីរជាតិ៖ ព្រះបរមរាជវាំង ជើងឯក ទួលស្លែង វត្តភ្នំ...
- មហោស្រព៖ របាំបុរាណ ល្ខោនបាសាក់ យីកេ ស្បែកធំ ស្បែកតូច...
- វត្តអារាម ព្រះពុទ្ធសាសនា...
- សិប្បកម្ម៖ ចម្លាក់ឈើ ថ្ម ស្បែក...
- តម្បា... | geography |
ចូររៀបរាប់ពីកំណកំណើតព្រះចន្ទ។ | កំណកំណើតព្រះចន្ទ
- ការបុកទង្គិចៈ ប្រហែល ៤៦០០លានឆ្នាំមុន មានអង្គធាតុធំមួយបានបុកទង្គិចជាមួយភពផែនដីនៅពេលវាពុំទាន់កករឹង។ អង្គនោះធំល្មម ដើម្បីធ្វើអោយម៉ង់តូរបស់ផែនដីខ្ទាតចេញទៅក្នុងលំហ ព្រោះសមាសធាតុផ្សំរបស់ព្រះចន្ទស្រដៀងនឹងម៉ង់តូរបស់ផែនដី។
- ការខ្ទាតចេញ កម្ទេចកម្ទីបានពីកាបុកទង្គិចចាប់ផ្តើមធ្វើចលនាជុំវិញផែនដីក្នុងរយៈពេលពីរបីម៉... | geography |
តើការខ្វះលទ្ធភាពមទទួលបានការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យរបស់ប្រជាជនកម្ពុជាបណ្តាលមកពីមូលហេតុអ្វីខ្លះ? បញ្ហានេះនាំឲ្យប៉ះពាល់យ៉ាងណាខ្លះដល់សុខភាពសាធារណៈ? | បណ្តាលមកពី៖
- បញ្ហាជីវភាព (សេដ្ឋកិច្ចភាពក្រីក្រ)
- ខ្វះការយល់ដឹងពីបញ្ហាអនាម័យ
- ប្រព័ន្ធបណ្តាញទឹកស្អាតចាស់ៗ ទ្រុឌទ្រោម ដំណើរការមិនល្អ។
ផលប៉ះពាល់ដល់សុខភាពសាធារណៈមានដូចជា៖
- មានជម្ងឹឆ្លងផ្សេងៗ ដូចជារាតរូស អាសន្នរោគ...
- ធ្វើឲ្យមានផលប៉ះពាល់ដល់កង្វក់ទឹក (លើដី និងក្នុងដី)
- កង្វក់បរិយាកាស (ក្លិនស្អុយ)។ | geography |
រដ្ឋធានីរបស់ភីលីពីនស្ថិតនៅក្រុមកោះណា? | រដ្ឋធានីភីលីពីនស្ថិតនៅលើក្រុមកោះលូសុន។ | geography |
ចូរនិយាយអំពីរបៀបគ្រប់គ្រងសំណល់រាវនៅទីក្រុងភ្នំពេញ។ | របៀបគ្រប់គ្រងសំណល់រឹងនៅទីក្រុងភ្នំពេញ៖ សំណល់រាវត្រូវបង្ហូរតាមបណ្តាញលូកប់ក្នុងដី ឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិ។ បន្ទាប់មកគេបូមទឹកស្អុយទាំងនោះ ទម្លាក់ទៅក្នុងទន្លេ និងបឹងនានា ដោយមិនបានធ្វើប្រព្រឹត្តកម្មទឹកស្អុយនោះជាមុនទេ។នៅភ្នំពេញមានបណ្តាញលូបង្ហូរទឹកស្អុយ។ ស្ថានីយ៍បូមទឹក ៩កន្លែងនិងអាងស្តុកទឹកមួយចំនួនទៀតដែលត្... | geography |
ហេតុអ្វីបានជាកន្ទុយទាំងពីររបស់ផ្កាយដុះកន្ទុយមានទិសដៅផ្សេងគ្នា? | បានជាកន្ទុយទាំងពីររបស់ផ្កាយដុះកន្ទុយមានទិសដៅផ្សេងគ្នា ព្រោះកន្ទុយអ៊ីយ៉ុងរបស់ផ្កាយមានទិសដៅតម្រង់ចេញពីព្រះអាទិត្យ ដោយសារឥទ្ធិពលនៃខ្យល់ព្រះអាទិត្យដែលមានផ្ទុកអ៊ីយ៉ុងដែរ ហើយកន្ទុយធូលីមានទំនោរស្ថិតនៅស្របគ្នានឹងគន្លងរបស់ផ្កាយដុះកន្ទុយ និងមិនតម្រង់ទៅព្រះអាទិត្យទេ ដោយសារកន្ទុយនេះគ្មាផ្ទុកអ៊ីយ៉ុង។ | geography |
តើកង្វះអាហារនាំឲ្យមានគ្រោះថ្នាក់អ្វីខ្លះ? | កង្វះអាហារនាំឲ្យមានគ្រោះថ្នាក់ ព្រោះរាងកាយទ្រុឌទ្រោម ជំងឺគ្រប់ប្រភេទរាតត្បាតបានទាំងអស់សង្គមមិនអាចអភិវឌ្ឍន៍ទៅបានទេ។ | geography |
តើកាធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន និងសង្គម? | កាធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់ដល់បរិស្ថាននិងសង្គមដូចជា៖
- ចំពោះបរិស្ថាន៖ ខូខាតដី បំពុលទឹក ដីខ្សាច់ សំណល់រឹង សំណល់វិទ្យុសកម្ម។
- ចំពោះសង្គម៖ រំខានដោយទូរស័ព្ទ ប៉ះពាល់ដល់សុខភាព សុវត្តិភាពកាងារ ការហៀរកំពប់ប្រេង។ | geography |
ចូរនិយាយអំពីសក្តានុពលភាពផ្នែកទេសចរណ៍នៅកម្ពុជា? | សក្តានុពលផ្នែកទេសចរណ៍នៅកម្ពុជាយើង មានដូចជា៖
- ប្រទេសយើងសំបូរភោគទ្រព្យទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងកែច្នៃ
- ប្រជាជនមានភាពរួសរាយ រាក់ទាក់
- មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ទីលានកូនគោល និងសេវាដឹកជញ្ជូន សម្រាប់បំពេញតម្រូវការអ្នកទេសចរណ៍...
- មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័... | geography |
ដូចម្ដេចដែលហៅថាប្រភពរាយប៉ាយ? | ដែលហៅថាប្រភពរាយប៉ាយគឺជាប្រភពដែលបង្ករឲ្យមានការបំពុលដោយសារ សារធាតុបំពុលពីដីច្រើនកន្លែងដូចជា លំហូរកសិកម្ម សំណល់ចេញពីលំនៅដ្ឋាន សំណល់អាជីវកម្មរ៉ែ និងកម្ទេចកម្ទីពីការដ្ឋានសំណង់ជាដើម ហើយសំណល់ទាំងនេះហូរធ្លាក់ចូលទៅក្នុងទឹកលើផ្ទៃដីនៃតំបន់ដ៍ធំមួយ។ | geography |
តើការប្រើប្រាស់ថាមពលខ្យល់ផ្តល់ផលល្អ និងផលអាក្រក់ដូចម្តេចខ្លះ? | ការប្រើប្រាស់ថាមពលខ្យល់ អាចផ្តល់ថាមពលអគ្គិសនីក្នុងតំលៃថោក។ ប៉ុន្តែខ្យល់ពុំមានស្ថេរភាព ពេលមានល្បឿនពេញទំហឹង វាបញ្ចេញសំលេងលាន់រំពង និងផ្លែកង្ហារបស់ជនិតាធំៗ ក៏ អាចបង្កឱ្យមានការរំខានដល់ប្រព័ន្ធគមនាគមន៍ដែលប្រើរលកធាតុអាកាសតូចៗទៀតផង។ | geography |
ដូចម្តេចដែលហៅថា នគរូបនីយកម្ម? | នគរូបនីយកម្ម គឺជាការពង្រីក និងរៀបចំទីក្រុងឲ្យមានរបៀបរៀបរយ ស្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមរដ្ឋ ឬប្រទេសមួយ៕ | geography |
តើសន្និសិទ្ធិមួយស្ដីអំពីបញ្ហាសារធាតុគីមីក្លរ៉ូភ្លុយអរ៉ូកាបូននៅឆ្នាំ1992 ត្រូវបានគេប្រារព្ធធ្វើនៅទីណា? ទទួលបានលទ្ធផលយ៉ាងដូចម្ដេច? | នៅឆ្នាំ1992មានសន្និសិទ្ធិមួយស្ដីអំពីបញ្ហាសារធាតុគីមីក្លរ៉ូភ្លុយអរ៉ូកាបូន បានប្រារព្ធធ្វើឡើងនៅទីកូរ៉េនហាក ប្រទេសដា
ម៉ាក ដែលមានប្រទេសចំនួន 93 ប្រទេសបានយល់ព្រម និងឈានទៅដល់កិច្ចព្រមព្រៀងដូចតទៅ៖
- ក្រុមប្រទេសឧស្សាហកម្ម បានយល់ព្រមលុបបំបាត់ក្លរ៉ូភ្លាយអកាបូនទាំងស្រុងនៅឆ្នាំ1995។ ប៉ុន្តែសហរដ្ឋអាមេរិចបានសន្យាដាក់បំរាមឱ្យត្រឹម 20... | geography |
តើភាពផ្ទុយគ្នារវាងលោកខាងជើង និងលោកខាងត្បូង មានការវិវត្តដូចម្តេច? | ភាពផ្ទុយគ្នារវាងលោកខាងជើង និងលោកខាងត្បូង មានការវិវត្តចេញពីភាពផ្ទុយគ្នារវាងប្រទេសមេអាណានិគម និងប្រទេសក្រោមនឹមអាណានិគម និងបន្តបន្ទាប់មទៀតគឺជាភាពផ្ទុយគ្នារវាងតតិយលោកប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍ និងរហូតមកដល់លោកខាងត្យូង លោកខាងជើងនៅពេលបច្ចុប្បន្ននេះ។ | geography |
ចូររៀបរាប់ពីមូលហេតុធ្វើឲ្យមានកំណើនផលផ្ទះកញ្ចក់? | កំណើនផលផ្ទះកញ្ចក់កើតមាននៅពេលដែលកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់កាន់តែកើនឡើង កាំរស្មីក្រហមអាំងប្រា ដែលភាយចេញពីផែនដីត្រឡប់ទៅក្នុងលំហវិញកាន់តែតិចជាងមុនដែរ។ បាតុភូតនេះធ្វើឲ្យមានកំណើនសីតុណ្ហភាពនៅក្នុងមណ្ឌលអាកាសរចល់ ជាហេតុនាំឲ្យសីតុណ្ហភាពផ្ទៃដីកាន់តែកើនឡើងដែរ។ | geography |
តើគេចែកវដ្តទឹកជាប៉ុន្មាន? អ្វីខ្លះ? | គេចែកវដ្តទឹកជាពីរគឺ៖
- វដ្តទឹកធំឬវដ្តទឹកសកល៖ ពុំទាក់ទងនិងជីវិត។
- វដ្តទឹកតូច៖ ឆ្លងកាត់តាមពិភពមានជីវិត។ | geography |
ហេតុអ្វីបានជាគេនិយាយថា ទឹកជាសារធាតុចាំបាច់ពុំអាចអត់បានឡើយ? ចូរបញ្ជាក់។ | បានជាគេនិយាយថា ទឹកជាសារធាតុចាំបាច់ពុំអាចអត់បានឡើយព្រោះទឹកចូលរួមចំណែកយ៉ាងសំខាន់ក្នុងប្រតិកម្មជីវគីមីនៅក្នុងសរីរាង្គ។ វាមានមុខក្នុងការដឹកជញ្ជូនសារធាតុផ្សេងៗ ទៅចិញ្ចឹមសរីរាង្គនិងជួយឪ្យមានលំនិងសីតុណ្ហភាពក្នុងសារពាង្គកាយ។ មនុស្សដដែលមានសុខភាពល្អអាចរស់បានប្រាំមួយសបា្ដហ៍ដោយគ្មានអាហារ ប៉ុន្ដែប្រសិនបើអត់ទឹកវិញ គេអាចរស់នៅបានតែ ២ ... | geography |
ដូចម្ដេចដែលហៅថាសិលាជ្រៀត? | សិលាជ្រៀតគឺជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងដោយការចុះត្រជាក់នៃម៉ាក់ម៉ាហើយកករឹងនៅក្រោមផ្ទៃផែនដី។ | geography |
តើភីលីពីនមានផ្លូវដែកប្រវែងប៉ុន្មានគីឡូម៉ែត? | ភីលីពីនមានប្រវែងផ្លូវដែកចំនួន ១ ១៤៥គីឡូម៉ែត។ | geography |
ព្រះពុទ្ធបរមគ្រូបានណែនាំអោយមនុស្ស ប្រកាន់ខ្ជាប់នូវ ក្រមប្រតិបត្តិ ១០ ប្រការដើម្បីសេចក្តី សុខចម្រើន និងសន្តិភាពជានិរន្ត។ តើក្រមទាំង ១០ ប្រការ (ទសពិធរាជធម៌) នោះគឺអ្វីខ្លះ? | - ទានៈការធ្វើអំណោយគឺចេះចែកគ្នារស់
- សីលៈកាន់សីលប្រាំខ្ចាប់ខ្ចួន មិនប្រធ្វើអំពើអាក្រក់
- ចាគៈចេះលះបង់សេចក្តីកំណាញ់ ហើយបរិច្ចាគទ្រព្យសម្បតិ្តកសាងប្រយោជន៍សាធារ ណៈ (គឺមិនអាត្មានិយម)
- អាជ្ជវៈមានចិត្តស្មោះត្រង់ប្រកាន់ សច្ចធម៌ (គឺនិយាយបែបណាធ្វើបែបនោះ)
- មទ្ទវៈចេះបន្ទន់ឥរិយាបទ និងចិត្តគំនិត (គឺប្រើសំដីពិរោះផ្អែមល្ហែម)
- តបៈចេ... | geography |
ក្រោយសង្គ្រាមលោកលើកទី២ តើពិភពលោកបានបែងចែកមនោគមវិជ្ជាប៉ុន្មាន? អ្វីខ្លះ? មនោគមវិជ្ជានីមួយៗ ដឹកនាំដោយប្រទេសណា? | ក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជា ២ គឺមូលធមនិយម ឬសេរី និងសង្គមនិយម ឬកុំមុនីស្តើ
- មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក
- សង្គមនិយម ដឹកនាំដោយសហភាពសូវៀត។ | geography |
តើខ្នាតតារាសាស្រ្តជាអ្វី? | ខ្នាតតារាសាស្រ្ត គឺជាចម្ងាយជាមធ្យមនៅចន្លោះភពផែនដី និងព្រះអាទិត្យ។ គេតាងដោយអក្សរ AU (1AU=150 000 000km)។ | geography |
តើបណ្តាញគមនាគមន៍នៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទអ្វីខ្លះ? | បណ្តាញគមនាគមន៍នៅកម្ពុជាមានបីប្រភេទគឺ៖
- ផ្លូវគោក (ផ្លូវថ្នល់ និងផ្លូវដែក)
- ផ្លូវទឹក
- ផ្លូវអាកាស។
ការអភិវឌ្ឍន៍ផ្លូវថ្នល់គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍ វិស័យផ្សេងៗទៀតដួចជា៖
- កសិកម្ម ដឹកជញ្ជូនកសិផល
- ឧស្សាហកម្ម ដឹកជញ្ជូន វត្ថុធាតុដើម និងផលិតផលសម្រេច
- ពាណិជ្ជកម្ម បម្រើឲ្យការនាំចេញនាំចូល
... | geography |
នៅពេលយានអវកាសហោះនៅក្នុងគន្លង យើងឃើញអវកាសយានិកអណ្តែត ពេលពួកគេធ្វើការ។ មនុស្សជាច្រើននិយាយថាមជ្ឃដ្ឋាននោះគ្មានទំនាញ។ តើមតិនេះត្រឹមត្រូវឬទេ? ចូរពន្យល់ពីមូលហេតុរបស់អ្នក? | មតិនេះពុំត្រឹមត្រូវទេ ពីព្រោះប្រសិនបើមជ្ឃដ្ឋាននោះគ្មានទំនាញទេនោះ អវកាសយានិកនឹងត្រូវខ្ទាតចេញពីមជ្ឃដ្ឋាននោះទៅក្នុងលំហ។ ដូច្នេះមានន័យថា នៅមជ្ឃដ្ឋាននោះមានទំនាញ តែទំនាញនៅមជ្ឃដ្ឋាននោះមានកម្លាំងខ្សោយជាហេតុធ្វើអោយអវកាសយានិកមិនអាចឈរនឹងបាន។ | geography |
ដូចម្ដេចដែលហៅថាតេលេទស្សន៏? ឬតើតេលេទស្សន៏ជាអ្វី? | តេលេទស្សន៏ គឺជាឧបករណ៏សម្រាប់ទាញយករូបភាពវិត្ថុដែលនៅឆ្ងាយឲ្យមើលឃើជិត។ | geography |
ហេតុអ្វីបានជារក្សាទុកព្រៃឈើបែបនេះនៅសិង្ហបុរី? | បានជាគេរក្សាទុកព្រៃឈើបែបនេះ ដើម្បីថែរក្សាបរិស្ថានធម្មជាតិអោយទៅស្រស់បំព្រងដែលជាគុណប្រយោជន៍ដល់ការរស់នៅប្រជាជន និងសំរាប់បំរើវិស័យទេសចរណ៍ថែមទៀត។ | geography |
តើលោកសាបង់ដែម៉ាស់ បានដាក់ចេញទិសដៅនយោបាយដូចម្តេច? ដើម្បីអ្វី? | លោក សាបង់ដែល ម៉ាស់ បានដាក់ចេញទិញដៅនយោបាយលើកស្ទួយវិស័យឧស្សាហកម្មទំនើប ដើម្បីប្រកួតប្រជែងជាមួយ ប្រទេសមហាអំណាចសេដ្ឋកិច្ចដែលមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អ៊ីតាលី និង អាឡឺម៉ង់ខាងលិច។ | geography |
ចូរនិយាយអំពើសារៈអំពើសំខាន់ អាកាសធាតុកោះតៃវ៉ាន។ | កោះតៃវ៉ាន មានអាកាសធាតុមិនដូចគ្នាទេ។ កោះនេះស្ថិតនៅក្រោមខ្សែត្រូពិចខាងជើងនិងក្រោមមឥទ្ធិពលខ្យល់មូសុង។ ជាទូទៅមានអាកាសធាតុក្ដៅហើយសើម ដែលមានលក្ខណៈសំខាន់ ដូចខាងក្រោម៖
- ផ្ដល់ភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ (ធ្វើស្រែបានបីដង/ ឆ្នាំ)
- អាកាសធាតុមានលក្ខណអនុគ្រោះដល់ដំណាំផ្សេងៗ
- អនុគ្រោះដល់ការរស់នៅ។ | geography |
តាមជំរឿនឆ្នាំ ២០០៨ តើប្រជាជនប្រទេសកម្ពុជាមានចំនួនប៉ុន្មាន? | តាមជំរឿនឆ្នាំ ២០០៨ ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៣៣៩៥៦៨២។ ក្នុង្នោះប្រុសមានចំនួន ៦៥១៦០៥៤ នាក់ និងស្រីចំនួន ៦៨៧៩៦២៨ នាក់។ អត្រាកំណើនប្រជាជនប្រចាំឆ្នាំមាន ១.៥៤%។ | geography |
តើកាបូនឌីអុកស៊ីត និងមេតានកើតឡើងតាមវិធីណា? | កាបូនឌីអុកស៊ីត ប្រមាណ 75% កើតឡើងពីការបញ្ចេញចោលដោយសារសកម្មភាពមនុស្ស ដូចជា ការប្រើប្រាស់ប្រេង ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងឈើដែលផ្តល់ថាមពលចាំបាច់សម្រាប់ដំនើរការ យានយន្តការចំអិនអាហារ និងរោងចក្រ។កាបូនឌីអុកស៊ីតកើតឡើងពីចំហេះផូស៊ីលពីរបែបគឺ ចំណេះសព្វ និងចំណេះមិនសព្វ ឬហៅថាចំហេះកក្នុងម៉ាស៊ីន។
មេតាន ជាឧស្ម័នផ្ទះកញ្ចក់សំខាន់ទី២ដែលកើ... | geography |
តើការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាលបណ្តាលឲ្យមានគ្រោះថ្នាក់ដូចម្តេចខ្លះ? | ការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាលបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជា៖
- ក្លិនអសោចិ៍នៃសំរាមទៅលើអ្នករស់នៅជុំវិញ
- កើតមានសត្វរុយ ជាភ្នាក់ងារចម្លងជម្ងឺជាពិសេសរាករូសនិងអាសន្នរោគ
- ខ្យល់អាកាសមិនបរិសុទ្ធ ដោយសារការដុតសំរាមនិងធូលីហុយ
- ប្រឈមមុខជម្ងឺផ្លូវដង្ហើម និងមហារីកដោយសារការដុតសំរាម
- មេរោគនិងសារធាតុពុល ហូរតាមទឹកជ្រាបចូលទឹកក្រោមដី... | geography |
ដុំថ្ម ក្រួស ដែលនៅតាមប្រឡាយជ្រោះកម្រមានគែមស្រួចៗណាស់ច្រើនតែសឹកហើយមួលរលីស។ ចូរពន្យល់ហេតុអ្វីបានដូច្នេះ។ | ដុំថ្ម ក្រួស ដែលនៅតាមប្រឡាយជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកហើយមូលរលីង ព្រោះដោយសារដុំថ្ម និងក្រួសទាំងនោះទទួលរងសំណឹកដោយសារកម្លាំងទឹកហូរ។ ម៉្យាងទៀត ដុំថ្ម ក្រួសដែលរមៀលតាមចរន្តទឹកហូរបានកកិតជាមួយនឹងសិលានៅតាមបានស្ទឹងទន្លេដែលនាំអោយដុំថ្ម ក្រួសទាំងនោះកម្រមានគែមស្រួចៗហើយច្រើនតែសឹកនិងមូលរលីង។ | geography |
តើសិប្បកម្មសិល្បៈ គឺជាអ្វី? | សិប្បកម្មសិល្បៈ គឺជាសិល្បៈដែលគេយកឧបករណ៍ធ្វើដោយដៃយកទៅសំដែង។ របាំដែលគេប្រើឧបករណ៍ដែលធ្វើដោយដៃយកទៅសំដែងមានដូចជា របាំនេសាទ (អង្រុត ឈ្នាង) របាំបេះតែ របាំគោះត្រឡោក និងរបាំគោះអង្រុតជាដើម។ | geography |
តើរដ្ឋាភិបាលមានគោលការណ៍យ៉ាងណាខ្លះ ក្នុងការការពារព្រៃឈើ? | ក្នុងការពារព្រៃឈើ រាជរដ្ឋាភិបាលមានគោលការណ៍មួយចំនួនដូចជា៖
- បំផុសស្មារតីប្រជាជនឲ្យមានការដាំដើមឈើឡើងវិញ
- បង្កើនតំបន់ការពារធម្មជាតិ (ឧទ្យានជាតិ)
- បង្កើតសហគមន៍ព្រៃឈើ
- បោះបង្គោលព្រំដែនព្រៃឈើ
- បំផុសឲ្យមានការប្រារព្ធពិធីរុក្ខជាតិជារៀងរាល់ថ្ងៃទី ០៩ ខែកក្កសា រៀងមរាល់ឆ្នាំ
- រឹតបន្តឹងការអនុវត្តច្បាប់ព្រៃ (ចាប់ជនល្មើសយកផ្តន្ទ... | geography |
តើការរលាយនុយក្លេអ៊ែជាអ្វី? | ការរលាយនុយក្លេអ៊ែ គឺស្នូលអាតូមពីរ ឬច្រើន (ដូចជាអ៊ីដ្រូសែន) ភ្ជាប់គ្នា ឬលាយចូលគ្នាបង្កើតជាស្នូលធំមួយ (ដូចជាអេល្យូម) ហើយថាមពលយ៉ាងច្រើនត្រូវបានផលិត។ | geography |
ហេតុអ្វីបានជាឧស្សាហូវបនីយកម្មនៅប្រទេសនោះមិនអាចសសម្រេចឡើងបាន? | បានជាឧស្សាហូបនីយកម្មនៅប្រទេសទាំងនោះមិនអាចសម្រេចឡើងបានព្រោះខ្វះដើមទុន និងគ្មានហត្ថពលករជំនាញ។ | geography |
តើគំរូប្រព័ន្ធផែនដីនៅចំកណ្តាលជាអ្វី? | គំរូប្រព័ន្ធផែនដីនៅចំកណ្តាល គឺជាគំរូមួយដែលបង្ហាញថាផែនដីស្ថិតនៅចំណុចកណ្តាលដៃសកល ហើយព្រះអាទិត្យនិងភពដទៃទៀតធ្វើដំណើរជុំវិញផែនដី។ | geography |
ចូររាយភាពខុសគ្នាបីយ៉ាងនិងភាពដូចគ្នាបីយ៉ាងរវាងភពសុក្រនិងភពផែនដី។ | ក. ភាពដូចគ្នា គឺមានទំហំ ម៉ាស និងដង់ស៊ីតេដូចគ្នា។
ខ. ភាពខុសគ្នា
ភពសុក្រ
- ព្រះអាទិត្យរះឡើងនៅទិសខាងលិច និងលិចនៅទិសខាងកើត
- មានរង្វិលខ្ញាល់ស្របទ្រនិចនាឡិកា
- មានសម្ពាធបរិយាកាសខ្ពស់ជាងផែនដី ៩០ដង
- សីតុណ្ហភាពមធ្យម ៤៦៤អស្សារសេ
ភពផែនដី
- ព្រះអាទិត្យរះឡើងនៅទិសខាងកើត និងលិចទិសខាងលិច
- មានរង្វិលខ្ញាល់ច្រាសទ្រនិចនាឡិកា
- មានសម្ពា... | geography |
តើតំបន់ណាមានភ្លៀងឆ្លាក់ច្រើនជាងគេ? | តំបន់ដែលមានភ្លៀងឆ្លាក់ច្រើនជាងគេ គឺខ្ពង់រាបដាលឡាក់ (ខាងត្បូង) ខ្ពង់រាបវៀតណាមកណ្តាល និងជួរភ្នំអាណាម (ពី ២ទៅ៣ម៉ែត)។ | geography |
តើការដឹកជញ្ជូនជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ | ការដឹកជញ្ជូន ជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
- ដោយសណ្ឋានដី ប្រទេសកម្ពុជា....អនុគ្រោះជាច្រើន (គ្មានរបាំងរូបមាំទាំទេ)
- រួមទាំងមានជំនួយបច្ចេកទេស និង... វត្ថុពីសហគមន៍អន្តរជាតិផងនោះគេ...មានសំណាងស្ពាន ថ្នល់ ជាច្រើនបាន...
- ម្យ៉ាងទៀតសំណង់ផ្លូវថ្នល់ ផ្លូវដែកម មានសារសំខាន់ក្នុងការដឹកជញ្ជូន...ផ... | geography |
តើគេចែកជំនោរសមុទ្រជាប៉ុន្មានប្រភេទ? អាស្រ័យលើអ្វី? មានអ្វីខ្លះ? | គេចែកជំនោរសមុទ្រជា២ប្រភេទ អាស្រ័យនឹងទីតាំងព្រះអាទិត្យនិងផែនដី គឺជំនោរប្រទាញឈម និងជំនោរប្រទាញកែង។ | geography |
ចូរពិពណ៌នាពីចលនកាលប្រើប្រាស់ទឹកដើម្បីផលិតថាមពល? | ចលនកាលប្រើប្រាស់ទឹកសម្រាប់ផលិតថាមពលមាន៖
- សាងសង់ទំនប់ទឹកកាត់ទន្លេ ស្ទឹង ដើម្បីបញ្ជូនទឹកទៅកាន់ រោងចក្រវារីអគ្គិសនី
- នៅក្នុងរោងចក្រ ចលនាទឹកបង្វិលឡប៊ីនក្នុងជនិតាអគ្គិសនី
- ចលនាទឹករង្វិលខ្ញាល់នៃទូប៊ីនបង្កើតបានជាអគ្គិសនី
- ថាមពលមេកានិចនៃចលនាទឹកបានបំលែងទៅជាអគ្គិសនី។ | geography |
តើចំណោលស្រុកស្រែមកកាន់ទីក្រុងនៅកម្ពុជាយើងបណ្ដាលមកពីមូលហេតុអ្វីខ្លះ? | ចំណោលស្រុកស្រែមកកាន់ទីក្រុងនៅកម្ពុជាយើងបណ្ដាលមកពី៖
- ទីក្រុងជាកន្លែងប្រមូលផ្ដុំសេដ្ឋកិច្ច ឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្ម
- ស្វែងរកការងារធ្វើ
- បន្ដការសិក្សា
- ផ្លាស់ប្ដូរលំនៅ
- ភាពលក្រីក្រ
- ការជួញដូរ
- គ្រោះទុរិ្ភក្ស...។ | geography |
ចូរនិយាយអំពីមណ្ឌលហ្វូូតូ? | មណ្ឌលហ្វូតូ គឺជាកន្លែងដែលមានឧស្ម័នក្រាស់ល្មមអាចមើលឃើញបាន។ មណ្ឌលហ្វូតូជាផ្ទៃលើរបស់ព្រះអាទិត្យដែលយើងមើលឃើញវាមានកម្រាស់៦០០km។ | geography |
តើអង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានមានភារៈកិច្ចអ្វីខ្លះ? | អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ានត្រូវ៖
- ដំណើរការមុខងារស្របតាមអាណត្តិរបស់ខ្លួន
- អនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលអាស៊ានដែលស្ថិតនៅក្រោម សមត្ថកិច្ចរបស់ខ្លួន។
- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែករបស់ខ្លួននីមួយៗ ដើម្បីទ្រទ្រង់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍
- ដាក់របាយការណ៍ និងអនុស... | geography |
តើកត្តាអ្វីខ្លះដែលធ្វើអោយមានដំណើរពុកផុយគីមី? | កត្តាដែលអ្វើអោយមានដំណើរពុកផុយគីមី មានដូចជា សកម្មភាពទឹក អុកស៊ីសែន កាបូនឌីអុកស៊ីត សារពាង្គកាយមានជីវិត និងភ្លៀងអាស៊ីត។ | geography |
តើតារានៅជិតផែនដីជាងគេមានចម្ងាយប៉ុន្មាន? ហើយតារាដែលនៅឆ្ងាយជាងគេមានចម្ងាយប៉ុន្មាន? | តារាដែលនៅជិតផែនដីជាងគេមានចម្ងាយប្រហែល ៤ឆ្នាំពន្លឺហើយតារា ដែលនៅឆ្ងាយជាងគេ មានចម្ងាយរាប់ពាន់ដងឆ្នាំពន្លឺ។ | geography |
ហេតុអ្វីបានជាកាឡាក់ស៊ីរាងពងក្រពើ មានតែតារាចាស់ៗពុំសូវមានតារាថ្មីកើតឡើង? | បានជានៅក្នុងកាឡាក់ស៊ីរាងពងក្រពើមានតែតារាចាស់ៗ ហើយពុំសូវមានតារាថ្មីកើតឡើង ពីព្រោះកាឡាក់ស៊ីនេះមានឧស្ម័ននិងធូលីតិច។ | geography |
បណ្តាញគមនាគមន៍នៅកម្ពុជាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?អភិវឌ្ឍន៍ស្ពាន ថ្នល់ គឹកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ចូរពន្យល់ឲ្យបានក្បោះក្បាយ។ | បណ្តាញគមនាគមន៍នកម្ពុជាមានបីប្រភេទគឺផ្លូវគោក (ផ្លូវថ្នល់និងផ្លូវដែក) ផ្លូវទឹក និងផ្លូវអាកាស។ ការអភិវឌ្ឍន៍ផ្លូវថ្នល់ ជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍វិស័យផ្សេងៗទៀតដូចជាៈ
- វិស័យកសិកម្ម ដោះដូរកសិផលទៅកាន់ទីផ្សារមានភាពងាយស្រួល និងជួយជំរុញឲ្យមានការរីកចម្រើន
- ឧស្សាហកម្មៈ ដឹកជញ្ជូនរូបធាតុដើម ... | geography |
ហេតុអ្វីបានជាគេថាវាយភាពដីមានសារះសំខាន់? | បានជាគេថាវាយភាពដីមានសារះសំខាន់ណាស់ពីព្រោះវាមានឥទ្ធិពលទៅលើទម្រង់វត្តមានសារធាតុចិញ្ចឹម និងទឹកក្នុងដី។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.