question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ឧស្សាហកម្មប្រទេសណាដែលអ្វីអោយខូចបរិស្ថានជាងគេ?
ឧស្សាហកម្មដែលធ្វើអោយខូចបរិស្ថានជាងគេ គឺឧស្សាហកម្មប្រើថាមពលធ្យូងថ្ម ដែកថែប ស៊ីម៉ង់ ចំរាញ់ប្រេងកាត គីមី។
geography
តើភពណាខ្លះដែលគ្មានភពរណប?
ភពដែលគ្មានភពរណបគឺភពពុធ និងភពសុក្រ។
geography
បើស្រទាប់អូសូនប្រហោង ឬឆ្លុះធ្លាយ តើមានការគំរាម កំហែងដូចម្តេចដល់ជីវិតលើផែនដី?
បើស្រទាប់អូសូនប្រហោង ឬធ្លុះធ្លាយ វានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវិតនានានៅលើផែនដីដូចជា៖ - រុក្ខជាតិ និងដំណាំអាហារផ្សេងៗត្រូវជ្រុះស្លឹក បណ្តាលឱ្យថយចុះនូវការធ្វើរស្មីសំយោគ និងស្រូបយកជាតិទឹក។ ជារួមការហិនហោចស្រទាប់អូសូន អាចបន្ថយនូវផលិតផលកសិកម្មសំខាន់ៗច្រើនមុខដូចជាអាហារផ្គត់ផ្គង់ដល់មនុស្សជាដើម។ - បំផ្លាញមីក្រូរុក្ខជ...
geography
តើរដ្ឋាភិបាលអាឡឺម៉ង់ត្រូវបានបង្កើតឡើងនៅឆ្នាំណា? តាមរយៈសន្និសិទអ្វី?
រដ្ឋាភិបាលអាឡឺម៉ង់ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ តាមរយៈសន្និសិទ ទីក្រុង វ៉ា ស៊ីនតោន។
geography
តើពណ៍របស់តារាបញ្ជាក់ពីអ្វី?
ពណ៍របស់តារាបញ្ជាក់ពី សីតុណ្ហភាពរបស់តារា។ តារាពណ៍ក្រហមមានសីតុណ្ហភាពប្រហែល ៣២០០អង្សាសេ តារាពណ៍លឿងមានសីតុណ្ហភាពប្រហែល ៥៨០០អង្សាសេ ហើយតារាពណ៍ខៀវជាតារាក្ដៅជាងគេ វាមានសីតុណ្ហភាពខ្ពស់ជាង ២០ ០០០អង្សាសេ។
geography
ហេតុអ្វីបានជាយើងចាំបាច់ត្រូវរៀបចំផែនការ ការប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ?
ការរៀបចំផែនការ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើអ្វីមួយអោយបានជោគជ័យ មានប្រសិទ្ធិភាពនិងសម្រេចទៅតាមគោលបំណង។ ម្យ៉ាងទៀតការរៀបចំផែនការជាត្រីវិស័យមួយសម្រាប់ បង្ហាញឬកែប្រែនូវស្ថានភាពដែលនឹងអាចកើតមានជាយថាហេតុ។ ដូចគ្នានេះដែរសម្រាប់ផែនការនៃការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិគឺយើងចាំបាច់ត្រូវតែធ្វើដោយខានមិនបានដើម្បី៖ - កំណត់ព...
geography
តើសិលាកម្ទេចកំណគីមីកើតឡើងយ៉ាងដូចម្ដេច?
សិលាកម្ទេចកំណគីមី កើតឡើងពីសូលុយស្យុងរ៉ែ និងទឹក កជាក្រាមផ្ដុំគ្នាក្លាយជាសិលា។ ឧទាហរណ៏៖ ថ្មកំបោរគីមី។
geography
តើកាបូនឌីអុកស៊ីតមានគុណសម្បត្តិនិងគុណវិបត្តិដូចម្ដេចខ្លះ?
កាបូនឌីអុកស៊ីតមានគុណសម្បត្តិនិងគុណវិបត្តិដូចជា៖ - គុណសម្បត្តិ៖ វាគឹជាឧស្ម័នផ្ទះកញ្ចក់មួយ ដែលចាប់យកនិងរក្សាកម្ដៅនៅក្នុងបរិយាកាសផែនដីដែលអាចឲ្យជីវិតរស់រានបាន។ - គុណវិបត្តិ៖កាលណាបរិមាណកាបូនឌីអុកស៊ីតមានការកើនឡើងច្រើនពេកនៅក្នុងបរិយាកាសផែនដី វានិងបណ្ដាញឲ្យមានការកើនឡើងនៃកម្ដៅនៅលើផែនដី។
geography
ដូចម្តេចដែលហៅថាសិទ្ធិ? សេរីភាព? ចូរបង្ហាញពីការអនុវត្តនៅក្នុងសង្គម និងព្រំដែន របស់វា?
សិទ្ធិ៖ជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គមដែលប្រកបដោយសេចក្តីថ្លៃថ្នូរ និង សុភមង្គល។ សេរីភាព៖ជាភាពដែលត្រូវធ្វើ អ្វីៗបានតាមចិត្តតាំងពីកំណើតដោយគ្មានព្រំដែនកំណត់។ ក្នុងការអនុវត្តយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនស្ថិតក្នុងព្រំដែនច្បាស់លាស់ ដើម្បីកុំក្លាយជាការរំលោភសិទ្ធិ។ - ព្រំដែននៃសិទ្ធិគឺច្បាប់។ - ព្រំ...
geography
គេចែកសណ្ធានដីប្រទេសថៃជាប៉ុន្មានបភូមិភាគ? ហើយភូមិភាគណាមានទំនាបធំជាងគេ?
សណ្ធានដីប្រទេសថៃចែកជា៤ភូមិភាគធំៗ។ ហើយភូមិភាគកណ្តាលមានទំនាបធំជាងគេ។
geography
តើដើម្បីកាត់បន្ថយការឈឺ និងស្លាប់ដោយសារជម្ងឺគ្រុនចាញ់ តើក្រសួងសុខាភិបាលមានវិធានការយ៉ាងដូចម្តេចខ្លះ?
ដូចជា៖ - សហការជាមួយអង្គការនានា - ខិតខំអប់រំប្រជាជននានា ឲ្យយល់ដឹងពីមូលហេតុនៃជម្ងឺគ្រុនចាញ់ - អប់រំប្រជាជនពីវិធានការការពារ - បង្កើនកម្រិតយល់ដឹង និងចែកចាយមុងជ្រលក់ថ្នាំ ដល់ប្រជាជនដែលមានជម្ងឺគ្រុនចាញ់កម្រិតមធ្យម និងខ្ពស់។
geography
តើបណ្តាញគមនាគមន៍កម្ពុជា មានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច»៕ ចូរពន្យល់ដិយលើកឧទាហរណ៍មកបញ្ជាក់។
បណ្តាញគមនាគមណ៍កម្ពុជាមានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច» ដោយបណ្តាញគមនាគមន៍មាន៖ - ផ្លូវគោក៖ ផ្លូវដែក ផ្លូវជាតិ ផ្លូវលំ និងផ្លូវរុក្ខបាល - ផ្លូវទឹក៖ មាន ស្ទឹង បឹង ព្រែក ទន្លេ និងសមុទ្រ - ផ្លូវអាកាស៖ មានអាកាសយានដ្ឋានក្នុងស្រុក និងអាកាសយានដ្ឋានអន្តរជាតិ។ + ក្បាលរថភ្លើងមានតួនាទី សណ្តោងទូររថភ្លើងជាច្រើនដែលស្ថិតនៅពីក្...
geography
ចូរនិយាយពិចលនាភាពនៃប្រជាជនហុងកុង។
ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ ១៩៧៧ដោយសារមិនច្បាស់លាស់នៃកាផ្ទេរនិងការប្រែងអែដង ប្រជាជនរដ្ឋហុងកុហដែលទទួលបានការអប់រំល្អ និងមានទ្រព្យសម្បត្តិជាច្រើនសម្បតិ្តជាច្រើនពាន់នាក់ បានផ្លាស់ប្ដូរលំនៅទៅកាន់បណ្ដាប្រទេសដូចជាអូស្រ្ដាលី កាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះពួកគេអាចទទួលបានឪ្យស្នាក់នៅ ឬ ភាពជាពលរដ្ឋ។ តែទោះបីជាំយ៉ាងណាក៏ ដោយ កីមានមួយចំន...
geography
តើទេសភាពឧស្សាហកម្មមានលក្ខណៈសម្គាល់សំខាន់អ្វីខ្លះ? ចូររៀបរាប់។
លំហឧស្សាហកម្មផ្ដល់ទេសភាពប្លែកៗគ្នាច្រើនយ៉ាង។ ជួនកាលសហគ្រាសឧស្សាហកម្មមិនអាចមើលឃើញភ្លាមៗទេ ទាល់តែយកចិត្តទុកដាក់សង្កេត ព្រោះវាស្ថិតនៅលាយឡំរាយប៉ាយក្នុងទឹកក្រុង ក្នុងភូមិតាមដងទន្លេ ឬ ក្នុងព្រៃ។ ឧទាហរណ៍ ផលិតកម្មដែលស្រដៀងគ្នានឹងសិប្បកម្ម ដូចជា ការងារច្នៃឈើ ផលិតកម្មកែវ គ្រឿងយន្ដតូចតាច...។ ផ្ទុយទៅវិញជារឿងៗអ្នកភូមិវិទ្យាអាចរកឃើញ...
geography
តើព្រៃសហព័ន្ធម៉ាលេស្យាមានប៉ុន្មានភាគរយនៃផ្ទៃប្រទេស?
ព្រៃសហព័ន្ទម៉ាលេស្យាមាន ៦១%នៃផ្ទៃប្រទេស។
geography
តើអ្នកវិទ្យាសាស្រ្តប្រើវិធីអ្វីខ្លះដើម្បីចាត់ថ្នាក់ប្រភេទសិលា?
ដើម្បីចាត់ថ្នាក់ប្រភេទសិលា អ្នកវិទ្យាសាស្រ្តប្រើវិធីសំខាន់ពីរគឺ៖ ការសិក្សាទៅលើសមាសធាតុផ្សំ និងវាយភាពរបស់សិលា។
geography
ចូរលើកឡើងអំពីរាល់ដំណោះស្រាយសមស្រប ដើម្បីដោះស្រាយទៅលើបញ្ហាលំនៅដ្ឋានបណ្តោះអាសន្ន ឬសំណងជនក្រីក្រទទីក្រុង?
មានលំនៅដ្ឋានសមស្របសំរាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ផ្តល់ឥណទានសាងសង់ផ្ទះដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងពុំមានលទ្ធភាពខ្ចីប្រាក់ពីធនាគារ។ បន្តអនុវត្តនយោបាយចែករំលែកដីធ្លី ដីសំរាប់សាងសង់លំនៅដ្ឋានិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដល់ប្រជាពលរដ្ឋ។ បង្កើនការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគក្នុងការសាងសង់លំនៅដ្ឋាន។
geography
តើតេឡេទស្សន៏ត្រូវបានបង្កើតឡើងដោយអ្នកណា? ជនជាតិអ្វី? ហើយត្រូបានប្រើប្រាស់ដំបូងគេដោយអ្នកណា? ជនជាតិអ្វី?
តេឡេទស្សន៏ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្ដជនជាតិហូឡង់ មានឈ្មោះថា ជូហាន ឡីព័រស៊ី។ ហើយត្រូវបានប្រើប្រាស់ដំបូងដោយតារាវិទូឈ្មោះ កាលីឡេអូ កាលីឡេ ជនជាតិអ៊ីតាលី។
geography
ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ។ តើយើងអាចដោះស្រាយបញ្ហានេះដោយវិធីណាខ្លះ?
ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ។ វិធានការដោះស្រាយ គឺរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងបន្ថែមទៀត ពីការអប់រំអនាម័យមូលដ្ឋានដល់ប្រជាជនយើង ដោយការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ កាសែត ផ្ទាំងរូបភាព....។ ត្រូវខិតខំលើកកម្ពស់ជីវភាពប្រជាជន ដោយលុបបំបាត់ជាបណ្តើរៗនូវវិសមភាពចំពោ...
geography
តើការបង្រូបបង្រួមប្រទេសអាឡឺម៉ង់មានប៉ុន្មានដំណាក់កាល? ដំណាក់កាលនីមួយៗត្រូវបានធ្វើឡើងនៅថ្ងខែឆ្នាំណា?
ការបង្រួបបង្រួមប្រទេសអាឡឺម៉ង់មាន ៣ដំណាក់កាល ដែលត្រូវបានធ្វើឡើងដូចតទៅ៖ - ដំណាក់កាលទី១ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៩០ - ដំណាក់កាលទី២ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ១៩៩០ - ដំណាក់កាលទី៣ នៅខែកញ្ញា ឆ្នាំ ១៩៩៤។
geography
តើអ្នកវិទ្យាសាស្រ្ដដឹងថាសកលនៅបន្តរីកជានិរន្តរ៍តាមរយះភស្តុងតាងអ្វី?
អ្នកវិទ្យាសាស្រ្ដដឹងថា សកលនៅតែបន្តរីកជានិរន្តរ៍តាមរយះភស្តុងតាង ថាមពលងងឹត និងរូបធាតុងងឹត។
geography
យួនបានបង្ខំខ្មែរឱ្យជីកព្រែក វិញតេ និងព្រែក វិញអាន នៅឆ្នាំណា?
នៅឆ្នាំ ១៨១៣
geography
តើប្រជាជនសិង្ហបុរីកាន់សាសនាអ្វីខ្លះ?
ប្រជាជនសិង្ហបុរីកាន់សាសនា ព្រះពុទ្ធ តាវ អ៊ីស្លាម គ្រិស្ត ហិណ្ឌូ និងសាសនាដទៃទៀត។
geography
តើខេត្តណាខ្លះដែលមានក្រុងចំនួន២?
ខេត្តដែលមានក្រុងចំនួន២គឹ៖ - ខេត្តស្វាយរៀង (ក្រុងស្វាយរៀង និងក្រុងបាវិត) - ខេត្តបន្ទាយមានជ័យ (ក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែត)។
geography
តើបណ្តាលគមនាគមន៍ដ៏រីកចម្រើន ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍? ចូរពន្យល់និងលើកឧទាហរណ៍មកបញ្ជាក់ន ចំពោះវិស័យនីមួយៗនៅកម្ពុជា?
វិស័យគមនាគមន៍ កម្ពុជាមានផ្លូវថ្នល់ (ជាតិ) ផ្លូវខេត្ត ផ្លូវរុក្ខបាន ផ្លូវដែក (២ខ្សែ= ៦៥១ គម) ផ្លូវទឹក (ទន្លេមេគង្គ និងដែនសមុទ្រ ផ្លួវអាកាស (អាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង (ភ្នំពេញ) និងខេត្តនានា)។ គមនាគមន៍រីកចម្រើន ជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ ផលិតផលកសិកម្ម និងឧស្សាហកម្ម វត្ថុធាតុដើម ទំនិញនាំចេញនាំចូលរហ័សសំខាន់...
geography
ចូរបង្ហាញពីនគរូបនីយកម្ម ពីសម័យអាណានិគមបារាំង។
នគរូបនីយកម្មពីសម័យអាណានិគមបារាំងមានដូចជា៖ - ចន្លោះឆ្នាំ ១៩០០.១៩៣០ គេបានកេណ្ណប្រជាសាស្រ្តខ្មែរយកទៅកសាងផ្លូវថ្នល់បានចម្ងាយ ៩០០០គីឡូម៉ែត្រ - ការចែកជាតំបន់ដាច់ដោយឡែកៗពីគ្នានៅទីក្រុងភ្នំពេញ ត្រូវបានសម្រាច់ឡើងនៅឆ្នាំ ១៩០៨. (តំបន់ជាជាតិបារាំង ចិន និងខ្មែរ) - ក្រោយឆ្នាំ ១៩២០ មានផ្លូវថ្នល់ ខេត្តដែលកសាងដោយពួកអាណានិគម - នៅឆ្នាំ១៩...
geography
តើ“ លោកខាងជើងមានច្រើនក្រុម ហើយក៏មានលោកខាងត្បូងច្រើនដែរ “ ចូរបង្ហាញ។
ប្រទេសលោកត្បូងជានិច្ចកាល ត្រូវគ្របសង្កត់ផ្អែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីយូរយារមកហើយ។ ប៉ុន្ដែដោយមានការអភិវឌ្ឍ លោកខាងជើងក៏ត្រូវរងនូវការប្រកួតប្រជែងយ៉ាងខ្លាំង ក្លាពីសំណាក់ប្រទេសខ្លះនៃលោកខាងត្បូងលើមុខទំនិញ វាយន ភ័ណ្ឌ ដែកថែប រថយន្ដ ម៉ាញេតូមស្កូប និងអាវុធផងដែរ។ កត្តានៅនាំឪ្យប្រទេសលោកខាងជើងមានចំនួនច្រើន។ ដូចនេះដែ...
geography
តើវដ្តជីវភូគព្ភគីមីជាអ្វី?
វដ្តជីចភូគព្ភគីមីជាដំណើរវិលចុះវិលឡើងរបស់សារធាតុចិញ្ចឹមពីបរិស្ថានគ្មានជីវិត ទៅជាសារពាង្គកាយមានជីវិត និងត្រឡប់មកជាបរិស្ថានគ្មានជីវិតវិញ។
geography
ចូរនិយាយពីច្បាប់ទំនាញសកល?
ច្បាប់ទំនាញសកលបានចែងថា “កម្លាំងទំនាញស្មើនិងម៉ាសសរុបរបស់អង្គទាំងពីរ ចែកនិងការេនៃចម្ងាយរវាងអង្គទាំងពីរនោះ។ ម្យ៉ាងទៀត ប្រសិនបើអង្គពីរធ្វើដំណើរចេញពីគ្នាពីរដង នោះកម្លាំងទំនាញរវាងអង្គទាំងពីរនិងថយចុះតាមរូបមន្ត (2x2=4) ”។
geography
តើសកម្មភាពនៅលើផ្ទៃព្រះអាទិត្យមានអ្វីខ្លះ?
សកម្មភាពនៅលើផ្ទៃព្រះអាទិត្យមានដូចជា៖ - ស្នាមអុចៗនៅលើព្រះអាទិត្យ - ប្រូមីនីន - អណ្ដាតភ្លើងព្រះអាទិត្យ - ខ្យល់ព្រះអាទិត្យ។
geography
ចូរស្រង់ឈ្មោះទីក្រុងទាំងអស់ដែលមានក្នុងមេរៀន។ តើជាទីក្រុងរបស់ប្រទេសណាខ្លះ?
ឈ្មោះទីក្រុងទាំងអស់ដែលមានក្នុងមេរៀន៖ - តូក្យូ អូសាកា ខូបេនៅប្រទេសជប៉ុន - ដេលី ដាកាប៉ុបេ អាលកត្តា ការ៉ាជី ប្រទេសឥណ្ឌា - ម៉ានីល នៅភីលីពីន - សាវប៉ូឡូ រីយ៉ាដីសានេវ៉ូនៅប្រទេសប្រស៊ីល - ប៊ុយអេណូស៊ែ នៅអាសង់ទីន - សាងហៃ ប្រទេសចិន - ម៉ូស្ដូ នៅរូស៊ី - ចាកាតា ប្រទេសឥណ្ឌូនេស៊ី - ម៉ិចស៊ិចកូ នៅប្រទេសម៉ិចស៊ិច - ញូយ៉កឡូសអង់សឺឡែស នៅសហរដ្...
geography
ដូចម្ដេចហៅថា កសិកម្មក្រៅដី?
កសិកម្មក្រៅដី ជាកសិកម្មប្រកបដោយបច្ចេកទេសខ្ពល់ មិនត្រូវផ្ទៃដីដាំដុះធំដី ហើយមិនខ្វល់ខ្វាយពីអាកាសធាតុ។
geography
របបនយោបាយឥណ្ឌូនេស៊ី និងកម្ពុជាខុសប្លែកគ្នា ដូចម្តេចខ្លះ
ប្រទេសឥណ្ឌូនេស៊ីប្រកាន់របបសាធារណរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានប្រធានាធិបតេយ្យជាប្រមុខរដ្ឋ។ ឯប្រទេសកម្ពុជាវិញប្រកាន់របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រជាប្រមុខរដ្ឋគ្មានកាន់អំនាច។
geography
តើអ្នកវិទ្យាសាស្ត្រយល់យ៉ាងណាចំពោះការបាត់ទឹកទាំងនោះ?
ចំពោះការបាត់ទឹកទាំងនោះ អ្នកវិទ្យាសាស្ត្រជាច្រើនគិតថាទឹកទាំងនោះបានកកនៅក្រោមដី។
geography
តើអាចមានឧស្ម័នអូសូនទៅបំពេញជួសជុលកន្លែង ដែលមាន ប្រហោងធ្លុះធ្លាយដែរឬទេ?
ឧស្ម័នដែលអាចទៅជួសជុលប្រហោងអូសូនឆ្លុះធ្លាយបាន លុះត្រាតែ នៅក្នុងបរិយាកាសផែនដីរបស់យើងពុំមានសារថាតុគីមីពុលផ្សេងៗ។
geography
តើកត្តានៃតំណាំងទីឧស្សាហកម្មថ្មីមានអ្វីខ្លះ? ចូរពន្យល់។
កត្តានៃតំណាំងទីឧស្សាហកម្មថ្មី មាននៅក្បែរប្រភពថាមពលរូបធាតុដើម និងកម្លាំងពលកម្ម។ កត្តាតំណាំងទីឧស្សាហកម្មក្បែរប្រភពថាមពលនិងរូបធាតុដើម មិនមែនជាកត្តាសំខាន់ប៉ុន្មានទេ តែបញ្ហាកម្លាំងពលរដ្ឋទេ ដែលមានសារៈសំខាន់ជាង (កម្មករជំនាញ និងកម្រិតប្រាក់បៀវត្ស)។ សហគ្រានឧស្សាហកម្មធំៗ ត្រូវការចំនួនកម្មករកាន់តែច្រើន តែគេឪ្យតម្លៃកាន់ខ្ពស់ទៅលើលក...
geography
ចូរកំណត់ន័យនៃពាក្យពិភវូបនីយកម្មនៃបណ្ដូរ ពហុជាតិ និងបណ្ដូរសេរី។
១. កំណត់ន័យនៃពាក្យ - ពិភវូបនីយកម្មនៃបណ្តូរ គឺជាសំទុះនិងការពង្រីកបណ្ដូរថ្នាក់ពិភពលោកដែលមានទំនាក់ទំនងទៅនឹងបច្ចេកទេស និងនយោបាយបើកចំហ ដែលមានចែកក្នុងស្ថាប័នអន្ដរជាតិ។ - ពហុជាតិ គឺជាសហគ្រាសមួយដែលធ្វើសកម្មភាពនៅក្នុងប្រទេសជាច្រើន ដោយផ្ទាល់ឬ តាមរយៈសាខារបស់ខ្លួន និងមានយុទ្ធសាស្រ្ដថ្នាក់ពិភពលោក។ - បណ្ដូរសេរី គឺជាផ្ដោះប្ដូរទំនិញតា...
geography
តើព្រៃឈើមានសារៈប្រយោជន៍អ្វីខ្លះដល់មនុស្សសត្វនៅលើផែនដី?
ព្រៃឈើមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ជីវីតមនុស្ស សត្វនៅលើផែនដីដូចជា៖ - ជារនាំងការពារគ្រោះថ្នាក់ធម្មជាតិ (ទឹកជំនន់ខ្យល់ព្យុះ) - ការពារមិនឲ្យមានសំណឹកនិងហូរច្រោះដី - ជួយធ្វើឲ្យដីមានជីជាតិ រក្សាគុណភាពដី់ - ជាគម្របការពារដីមិនឲ្យក្តៅ - ជាជម្រក ជាម្លប់ដល់មនុស្សសត្វលើផែនដី - ជាប្រភពថាមពល (អុស ធ្យូង) - ផ្តល់ឈើសំណង់សម្រាប់វិស័យ...
geography
ហេតុអ្វីបានជាគេថាខ្យល់ជាភ្នាក់ងារសំណឹក?
បានជាគេថាខ្យល់ជាភ្នាក់ងារសឹក ពីព្រោះខ្យល់គឺជាកម្លាំងធម្មជាតិមួយ ដែលអាចធ្វើឲ្យសិលា និងដីពុកផុយ ហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។
geography
ហេតុអ្វីបានជាសីង្ហបុរីខ្លះខាតទឹកសម្រាប់ប្រើប្រាស់? តើគេដោះស្រាយដោយមធ្យោបាយណា?
សិង្ហបុរីខ្វះខាតទឹកសម្រាប់ប្រើប្រាស់ព្រោះសិង្ហបុរី មានផ្លូវទឹកខ្លីៗជាច្រើននិងអាងទឹកធម្មជាតិបួនប៉ុណ្ណោះ។ ដំណោះស្រាយ គឺទឹកប្រហែលពាក់កណ្ដាលត្រូវនាំចូលពីម៉ាលេស៊ីតាមបំពងបង្ហូរភ្ជាប់និងនយោហូបារូ។
geography
កុមារខ្វះអាហាររូបត្ថម្ភ មានន័យដូចម្តេច?
កុមារខ្វះអាហារូបត្ថម្ភ មានន័យថា មិនគ្រាន់តែបណ្តាលមកពីកង្វះចំណីអាហារប៉ុណ្ណោះទេតែក៏អាចបណ្តាលមកពី កង្វះខាតការថែទាំ សេវាសុកភាព បង្គន់អនាម័យ ការប្រើប្រាស់ទឹកស្អាត និងកង្វះអនាម័យ។
geography
តើមានប្រទេសណាខ្លះដែលធ្លាប់ធ្លាក់ក្រោមអាណានិគមអង់គ្លេស?
ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអានិគមន៍អង់គ្លេសរួមមាន៖ - ឥណ្ឌា - ស្រីលង្កា - ប៊្រុយណេ - ម៉ាលេស៊ី - ភូមា - សិង្ហបុរី - ហុងកុង - អៀកឡង់ខាងត្បូង - ហ្គាណា - កេនយ៉ាប៉ាពួញូគីណេ - នីហ្សេរីយ៉ា - ស៊ូដង់ - ទីប្រជុំកោះ - សូឡូម៉ង់ - អ៊ូហ្គាន់ដា - អាហ្វ្រិកខាងត្បូង - អូស្ត្រាលី - ណូវ៉ែលសេឡង់
geography
តើសក្តានុពលភាពផ្នែកកសិកម្មនៅកម្ពុជាមានយ៉ាងដូចម្តេចខ្លះ?
សក្តានុពលភាពផ្នែកកសិកម្មនៅកម្ពុជាមានដូចជា៖ - ជាតំបន់ដែលអនុគ្រោះដល់ការងារស្រែចម្ការ ផ្ទៃដីមានជីជាតិ សម្បូរត្រី និងការចិញ្ចឹមសត្វ - ជាតំបន់ដែលអាចបញ្ចូលទឹកដែលអាចទាក់ទាញការធ្វើវិនិយោគ និងអាចបន្សល់ផលសម្រាប់កែច្នៃ និងនាំចេញ - ការយល់ដឹងរបស់ប្រជាកសិករយើងលើការធ្វើជម្រើសពូជការប្រើប្រាស់ជី បច្ចេកទេស ដាំដុះ ការការពារ និងការថែទាំ.....
geography
តើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំណា? នៅទីណា? សន្ធិសញ្ញានេះមានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ត្រង់ជំពូក១មាត្រា២ចែងយ៉ាង ដូចម្តេច?
សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ធ្វើឡើងនៅឥណ្ឌូនេស៊ី ថ្ងៃទី២៤ កុម្ភៈ ១៩៧៦។ សន្ធិសញ្ញានេះមាន៥ជំពូក និង២០មាត្រា។ ត្រង់ជំពូក១មាត្រា២នៅក្នុងសន្ធិសញ្ញា នេះចែងថាៈ នៅក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ឧត្តមភាគីជាប់កិច្ចសន្យាទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ជាមូលដ្ឋានដូចខាងក្រោមនេះ - គោរពគ្នាទៅវិញទៅមកលើឯករាជ្យភាពអធ...
geography
ប្រទេសកម្ពុជាចាប់អនុវត្តសេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំណា? មានការរីកចម្រើនដូចម្តេច? ចូរប្រាប់អំពីភាគរយនៃវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨?
ប្រទេសកម្ពុជាចាប់អនុវត្តន៍សេដ្ឋកិច្ច ទីផ្សារសេរីចាប់ពីឆ្នាំ ១៩៩៣។ ការរីកចម្រើន - សហគ្រាសរដ្ឋមួយចំនួនត្រូវបានជួល ផ្ទេរ ឬលក់នៅឲ្យឯកជន - សហគ្រាសមួយចំនួនត្រូវបានកែទម្រង់ជាថ្មី - ផ្នែកឯកជន មានកម្លាំងរឹងមាំ អាចបំពេញបន្ថែមវិនិយោគសាធារណៈក្នុងវិស័យសង្គមកិច្ច - បង្កើតការងារជំនាញ ដល់ប្រជាជន - ពង្រឹងវិស័យឯកជន និងវិនិយោគទុន។
geography
តើលក្ខណះពិសេសរបស់សិលាកម្ទេចកំណមានអ្វីខ្លះ?
លក្ខពិសេសរបស់សិលាកម្ទេចកំណមាន ទម្រង់ស្រទាប់ ស្នាមជ្រួញ និងស្នាមប្រេះ។
geography
ហេតុអ្វីបានជាកសិករភីលីពីនដាំស្រូវលើជំរាលភ្នំ? តំបន់ស្រូវធំបំផុតរបស់ភីលីពីននៅកន្លែងណា?
បានជាកសិករភីលីពីនដាំស្រូវលើជំរាលភ្នំ ព្រោះផ្ទៃដីស្រែចំការមានប្រមាណ ១២% នៃផ្ទៃដីសរុបប៉ុននោះ។ តំបន់ស្រូវធំបំផុតមាននៅលើកោះលូសុន (បីកន្លែង) កោះវិសាយ៉ាស (មួយកន្លែង) និងនៅលើកោះមិនដាណាវ (មួយកន្លែង)។
geography
តើ ស.ព្រុយនែបានកំណត់ន័យនៃពាក្យ “ អភិវឌ្ឍន៍” យ៉ាងដូចម្ដេច?
ស.ព្រុយនែបានកំណត់ន័យនៃពាក្យ “ អភិវឌ្ឍន៍” អភិវឌ្ឍន៍ គឺជាសមត្ថភាពនៃសង្គមមួយក្នុងការបំពេញតម្រូវការចាំបាច់របស់ប្រជាជនខ្លួននិងអាចឪ្យគេទទួលបាននូវផាសុកភាព សុខភាព ភាពម្បូរសប្បាយ។
geography
តើតាមជំរឿនឆ្នាំ ២០០៨ តើប្រទេសកម្ពុជាមានប្រជាជនចំនួនប៉ុន្មាន?
តាមជំរឿនឆ្នាំ ២០០៨ ប្រទេសកម្ពុជាមានប្រជាជនចំនួន ១៣ ៣៩៥ ៦៨២នាក់ ប្រុសចំនួន ៦ ៥១៦ ០៥៤ នាក់ ស្រីចំនួន ៦ ៨៧៩ ៦២៨នាក់។
geography
តើណេប៊ុយឡាកកើតឡើងយ៉ាងដូចម្ដេច?
ណេប៊ុយឡាកកើតឡើងនៅពេលដែលស៊ុបពែណូវ៉ាផ្ទុះ កម្ដៅនៅក្នុងតារាអាចកើនសីតុណ្ហភាពដល់ទៅ ១០០ ០០០ ០០០ ០០០អង្សាសេរ សីតុណ្ហភាពខ្ពស់ខ្លាំងធ្វើឲ្យអាតូមដែកនៅក្នុងស្នូល រលាយចូលគ្នាក្លាយជារូបធាតុថ្មី។ ឧស្ម័ន និងពពក ធូលីបង្កើតបានជាណេប៊ុយឡាថ្មី។
geography
តើប្រព័ន្ធគ្រប់គ្រងឡូត៍នេសាទ មានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ?
- ការពង្រីកព្រំដែនឡូត៍នេសាទ ការចាប់យកនិងការលក់តំបន់បើកចំហដោយខុសច្បាប់ ម្ចាស់ឡូត៍ យោធា និងរដ្ឋអំណាចមូលដ្ឋាន ជាញឹកញាប់បានរឹបយកតំបន់បើកចំហ ហើយជួលទៅឲ្យឈ្មួញឬតំរូវឲ្យអ្នកនេសាទតូចតាចបង់ ថ្លៃដើម្បីចូលនេសាទ។ ពួកគេបានឆ្លៀតយកប្រយោជន៍លពីការបោះបង្គោលព្រំមិនបានច្បាស់លាស់ក្នុងឡូត៍នេសាទ និងកន្លែងបើកចំហដើម្បីពង្រីកឡូត៍នេសាទដោយខុស ច្បា...
geography
តើសំណល់មានប្រភពមកពីណាខ្លះ?
សំណល់មានប្រភពចេញមកពី លំនៅដ្ឋាន ទីផ្សារលក់ដូរ គ្រឹះស្ថានពាណិជ្ជកម្ម មណ្ឌលផ្គត់ផ្គង់ស្បៀងស្រស់ឬស្ងួត សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ សួនសាធារណៈ អ្នកលក់ដូរតាមផ្លូវ មណ្ឌលទេសចរណ៍ និងទីកន្លែងផ្សេងៗទៀត ដូចជារោងចក្រផលិតអាគុយ ស័ង្កសី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពណ៏កំប៉ុង រោងចក្រផលិតក្រដាស មន្ទីរពេទ្យ និងកន្លែងសត្តឃាតផងដែរ។
geography
តើតាមស្ថិតិពាណិជ្ជកម្មឆ្នាំ ១៩៩៩ បញ្ជាក់ថាជញ្ជីងពាណិជ្ជក្មកម្ពុជាមានឱនភាពយ៉ាងខ្លាំង។តើត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្ម ហើយជម្រុញលំនាំចេញឲ្យបានច្រើន?
យើងត្រូវ៖ - ពង្រឹកផលិតកម្មក្នុងស្រុកទាំងកសិកម្ម ឧស្សាហកម្ម ព្រមទាំងផលិតផលផងដែរ - កាត់បន្ថយលំនាំចូល សម្ភារៈប្រណិតៗគ្រឿងឧបភោគដែលមិនចាំបាច់រកទីផ្សារក្នុងនិងក្រៅប្រទេស។
geography
ដូចម្ដេចដែលហៅថា កុំប៊ីណា? តើកុំប៊ីណាជប៉ុនមានលក្ខណៈដូចម្ដេច?
កុំប៊ីណាមានន័យថាតំបន់ឧស្សាហកម្មទំនាបឆ្នេរ ដែលមានសាងសង់នៅលើដីចាក់បំពេញលើផ្ទៃទឹកមុខឆ្នេរ (ប៉ុលឌែ)។ កុំប៊ីណាជប៉ុនគឺពហុឧស្សាហកម្មមួយដែលរដ្ឋ និងសហគ្រាសឯកជនធំៗសហការគ្នាយ៉ាងស្អិតរមូតបំផុត។ ក្នុងបរិបទសេដ្ឋកិច្ច រោងចក្រឧស្សាហកម្មធំៗទំនើបបំផុតនេះ ប្រើទុនចម្រុះរដ្ឋនិងឯកជនដ៏សន្ធឹកសន្ធាប់ ដើម្បីកែច្នៃប្លែកភាពរូបធាតុដើមមួយមុខ ឬ ច្រើ...
geography
តើបរិយាកាសផែនដីជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់តេលេទស្សន៏នៅលើផែនដី?
បរិយាកាសផែនដីជះឥទ្ធិពល ដល់ការប្រើប្រាស់តេលេទស្សន៏នៅលើផែនដីគឺ ធ្វើឲ្យតារានៃពន្លឺស្រអាប់។ ពន្លឺនៃទីក្រុងក៏អាចធ្វើឲ្យមេឃភ្លឺ ពុំអាចសង្កេតអង្គបានច្បាស់ដែរ។
geography
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសណាដែលមានដង់ស៊ីតេខ្ពស់ជាងគេនិងទាបជាងគេ?
ប្រទេសដែលមានដង់ស៊ីតេខ្ពស់ជាងគេគឺ សឹង្ហបុរី (៧ ០៥៣ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ)។ ប្រទេសដែលមានដង់ស៊ីតេទាបជាងគេគឺ ឡាវ (២៨ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
geography
តើថាមពលនុយក្លេអ៊ែផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
ថាមពលនុយក្លេអ៊ែផ្តល់គុណសម្បត្តិ និងគុណវិបត្តិ៖ - គុណសម្បត្តិ៖ ថាមពលនុយក្លេអ៊ែជាប្រភពថាមពលដ៏សំបូរហូរហៀរ អាចជំនួសផូស៊ីលឥន្ធនៈបាន។ អ៊ុយរ៉ាញ៉ូម 235 (U235) មួយក្រាមអាចផ្តល់ថាមពលយ៉ាងច្រើន ស្មើនឹងធ្យូង ថ្ម 3,5តោន មិនផលិតឧស្ម័នកាបូនឌីអុកស៊ីត CO។ - គុណវិបត្តិ៖ ប្រតិកម្មនៃការបំបែកនុយក្លេអ៊ែ បង្កើតបានជា ធាតុវិទ្យុសកម្ម ដែលមានគ្រោ...
geography
ចូរសាកល្បងបកស្រាយតំណាំងទីឧស្សាហកម្មនៅប្រទេសបារាំងនៅរវាងឆ្នាំ ១៨៨០។
ប្រទេសបារាំងបានអភិវឌ្ឍឧស្សាហកម្មដោយសារកំលាំងពលករនៃទឹកហូរនិងខ្យល់បក់ ការប្រើប្រាស់ថាមពលរស់ អាចឪ្យរោងចក្រឧស្សាហហកម្មបានប្រមូលផ្ដុំនៅតាមព្រៃឈើឬ ប្រពភទឹកផលិតកម្មក្នុងបរិមាណតិចតួច ត្រូវការធនធានមានកម្រិតដូចជា អណ្ដូងរ៉ែកណ្ដាលវាល។
geography
ដូចម្ដេចដែលហៅថាកាឡាក់ស៊ីមីលគីវ៉េ?
កាឡាក់ស៊ីមីលគីវ៉េ គឺជាកាឡាក់ស៊ីរាងគូថខ្យងមួយ ដែលមានតារាប្រហែលពី ១០០ ០០០ ទៅ ២០០ ០០០ លាន ថែមទាំងមានឧស្ម័ននិងពពក ធូលីទៀតផង។
geography
ហេតុអ្វីបាជាជប៉ុនត្រូវការតំបន់ឆ្នេរជាចាំបាច់សម្រាប់តាំងទីរោងចក្រឧស្សាហកម្មរបស់ខ្លួន?
បានជាជប៉ុនត្រូវការតំបន់ឆ្នេរជាចាំបាច់សម្រាប់តាំងទីរោងចក្រឧស្សាហកម្មរបស់ខ្លួន ព្រោះទំនាបឆ្នេរនិងកំពង់ផែសមុទ្រជាមូលដ្ឋានសំខាន់និងជាដង្ហើមស្លាប់រស់សម្រាប់ឧស្សាហកម្មរបស់ខ្លួនព្រោះ “ ដើម្បីរស់ជប៉ុនត្រូវនាំចេញនាំចូល”។ ម្យ៉ាងទៀតទាំងឧស្សាហកម្មធុនធ្ងន់ទាំងឧស្សាហកម្មធុនស្រាលគ្រប់ប្រភេទមិនអាចនៅឆ្ងាយពីតំបន់ឆ្នេរបានឡើយ ព្រោះវាត្រូវ...
geography
ហេតុអ្វីបានជាគេនិយាយថា បម្លាស់ទីលំនៅជាបាតុភូតសកល? ចូររៀបរាប់ពីមូលហេតុដែលធ្វើអោយកើតមានចលនាបម្លាស់លំនៅកម្ពុជា?
បម្លាស់ប្តូរទីលំនៅជាបាតុភុតសកលដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនិងវិបត្តិផ្សេងៗដែលកើតមានក្នុងនិងក្រៅប្រទេសដែលបណ្តាលមកពីវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម របស់ប្រទេស។ បាតុភូតនេះផ្តល់ផលប៉ះពាល់ដល់ទំហំ និងសមាសភាពនៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ មូលហេតុនេះចលនាម្ចាស់លំនៅកម្ពុជា៖ - សង្គ្រាម - គ្រោះធម្មជាតិ (រាំងស្ងួត និងទឹកជំន...
geography
តើពាក្យ គរុនិស្សិត មានអត្ថន័យ យ៉ាងដូចម្តេច? តើត្រូវប្រកាន់នូវ អាកប្បកិរិយា បែបណាខ្លះក្នុង ពេលបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិអប់រំ?
ពាក្យ គរុនិស្សិត <គរុ+និស្សិត> - គរុ= គ្រូ, គំរូ។ - និស្សិត= អ្នករៀន ស្ថិតក្នុងការគ្រប់គ្រង នៃគ្រូក្នុងថ្នាក់ មានកម្រិតខ្ពស់។ ដូចនេះ គរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នក រៀនវិជ្ជាជីវៈ គ្រូបង្រៀន ដើម្បីក្លាយជាគ្រូបង្រៀន នាពេលអនាគត។ ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត៖ - យកចិត្តទុ...
geography
តាមការទស្សន៍ទាយរបស់អ្នកវិទ្យាសាស្ត្រ តើការបុកទង្គិចដែលនាំអោយមហន្តរាយធម្មជាតិកើតឡើងប៉ុន្មានឆ្នាំម្តង?
តាមការទស្សន៍ទាយរបស់អ្នកវិទ្យាសាស្ត្រ ការបុកទង្គិចដែលមានអនុភាពគ្រប់គ្រាន់ធ្វើអោយមហន្តរាយធម្មជាតិកើតឡើងនៅរៀងរាល់២ទៅ៣ពាន់ឆ្នាំម្តង ហើយការបុកទង្គិចម្តងមានកម្លាំងខ្លាំងបណ្តាលអោយមានគ្រោះធម្មជាតិលើពិភពលោកដូចជាការផុតពូជនៃពពួកសត្វដាយណូស័រ គេបានប៉ាន់ស្មានថាកើតឡើងម្តងនៅរៀងរាល់៣០លានទៅ៥០លានឆ្នាំជាមធ្យម។
geography
តើចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យតាមគន្លងរៀងៗខ្លួនហៅថាអ្វី? វាបង្កើតឲ្យមានបាតុភូតអ្វីកើតឡើង?
ចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យ តាមគន្លងរៀងៗខ្លួនហៅថា រង្វិលជុំ វាបង្កើតឲ្យមានបាតុភូតរដូវខុសគ្នានៅលើភពនោះ។
geography
តើភពណិបទូនត្រូវបានរកឃើញនៅឆ្នាំណា? តាមរយះអ្វី?
ភពណិបទួន ត្រូវបានគេរកឃើញនៅឆ្នាំ១៨៤៦ តាមរយះការព្យាករគន្លងរបស់ភពថ្មី។
geography
គេចែកពន្លឺតារាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ចែកពន្លឺតារាជាពីរប្រភេទ ពន្លឺមើលឃើញ និងពន្លឺជាក់ស្ដែង។
geography
តើដីនៅប្រទេសកម្ពុជា គេបានបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ដីនៅប្រទេសកម្ពុជា គេបានបែងចែកជាប្រាំគឺ៖ - ដីសិលាប្រែលាយខ្សាច់ - ដីក្រហម ឬដីសិលាបាសាល់ - ដីខ្សាច់ - ដីល្បាយដីឥដ្ឋ - ដីល្បាប់។
geography
តើប្រជាជនកម្ពុជាទាំងអស់ឆ្លងផុតពីអនក្ខរភាពហើយឬនៅ? ព្រោះអ្វី?
ប្រជាជនកម្ពុជាទាំងអស់ពុំទាន់ឆ្លងផុតពីអនក្ខរភាពនៅឡើយទេពីព្រោះ៖ - មិនបានចូលរៀនតាំងពីបឋមសិក្សា - បោះបង់ចោលការសិក្សានាំមិកនូវការភ្លេចភ្លាំងអក្សរ - មិនបានចូលរៀនផ្នែកអនក្ខរកម្ម - ការងារអនក្ខរកម្មតាមភូមិឃុំ មានដំណើរការមិនល្អ - ជីវភាពប្រជាជនជួបការលំបាក - សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះ និងខ្វះមធ្យោបាយមកសាលារៀន - កុមារនៅជួយការងារផ្ទះ...
geography
តើសំណល់រឹងប្រកបដោយគ្រោះថ្នាក់ មានឥទ្ធិពលអ្វីខ្លះដល់មនុស្សនិងបរិយាកាស?
សំណល់រឹងប្រកបដោយគ្រោះថ្នាក់ មានការគម្រាមកំហែងដល់សុខភាព ជាសុកភាពមនុស្ស និងបរិស្ថានដែលបណ្តាលមកពីបរិមាណកំហាប់លក្ខណៈរូប-គីមី ឬលក្ខណៈជីវសាស្ត្ររបស់វា។
geography
ប្រជាជនភីលីពីនមានសមាសភាពដូចម្តេច?
ប្រជាជនភីលីពីនចំនុះដោយជនជាតិច្រើនក្រុមដូចជា ពួកអ៊ីឡូ កាណូ តាកាឡូ និងពួកសេបូអាណូ។
geography
តើបន្ទុះក្រុងនាំមកនូវបញ្ហាអ្វីខ្លះ?
បន្ទុះទីក្រុងនាំមកនូវបញ្ហាខាងក្រោម៖ - ការលាតសន្ធឹងនៃទីក្រុង - កង្វះហេដ្ឋារចនាសម្ព័ន្ធ - កង្វះទីជំរក - កង្វះការងារ...។
geography
ហេតុអ្វីបានជានៅភីលីពីនមានការចិញ្ចឹមជ្រូកច្រើនជាងនៅម៉ាលេស៊ី?
បានជាភីលីពីនមានការចិញ្ចឹមជ្រូកច្រើនជាងម៉ាលេស៊ី ព្រោះភីលីពីនមិនមែនជាប្រទេសប្រកាន់សាសនាអ៊ីស្លាមដូមម៉ាលេស៊ី។
geography
ចូររៀបរាប់ពីភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌របស់កម្ពុជា។
រៀបរាប់ពីភោគទ្រព្យលទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌មាន៖ - ប្រាសាទបុរាណនានា៖ អង្គរវត្ត បន្ទាយស្រី បាយ័ន ព្រះវិហារ សំបូរព្រៃគុក... - សារមន្ទីរជាតិ៖ ព្រះបរមរាជវាំង ជើងឯក ទួលស្លែង វត្តភ្នំ... - មហោស្រព៖ របាំបុរាណ ល្ខោនបាសាក់ យីកេ ស្បែកធំ ស្បែកតូច... - វត្តអារាម ព្រះពុទ្ធសាសនា... - សិប្បកម្ម៖ ចម្លាក់ឈើ ថ្ម ស្បែក... - តម្បា...
geography
តើធ្យូងថ្មមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរបញ្ជាក់យ៉ាងខ្លីអំពី លក្ខណៈរបស់វា។ ហើយប្រភេទមួយណាដែលសម្បូរជាងគេ?
ធ្យូងថ្មមាន ៤ប្រភេទគឺ៖ - ត្បូងតួប ជាសារធាតុទន់ កើតឡើងពីការពុកផុយនៃរុក្ខជាតិ សរសៃ មានពណ៌ត្នោតក្រម៉ៅ។ វាផ្ទុកកាបូនប្រហែល ៦០%។ - ធ្យូងលីញីត កើតឡើងពីសំពាធនៃកំទេចកំណដែលចាក់ បង្គពីលើធ្យូងតួប។ លីញីតមានពណ៌ត្នោត ទន់ និងវាយភាពឈើ។ វាផ្ទុកកាបូនប្រហែល ៧០%។ - ធ្យូងប៊ីទូម កើតឡើងពីសម្ពាធនៃកម្ទេចកំណ ដែលបន្តចាក់ បង្គពីលើធ្យូងលីញីត។ - ធ្...
geography
ចូរបង្ហាញពីនគរូបនីយកម្ម ពីសម័យអាណានិគមបារាំង។
នគរូបនីយកម្មពីសម័យអាណានិគមបារាំងមានដូចជា៖ - ចន្លោះឆ្នាំ ១៩០០.១៩៣០ គេបានកេណ្ណប្រជាសាស្រ្តខ្មែរយកទៅកសាងផ្លូវថ្នល់បានចម្ងាយ ៩០០០គីឡូម៉ែត្រ - ការចែកជាតំបន់ដាច់ដោយឡែកៗពីគ្នានៅទីក្រុងភ្នំពេញ ត្រូវបានសម្រាច់ឡើងនៅឆ្នាំ ១៩០៨. (តំបន់ជាជាតិបារាំង ចិន និងខ្មែរ) - ក្រោយឆ្នាំ ១៩២០ មានផ្លូវថ្នល់ ខេត្តដែលកសាងដោយពួកអាណានិគម - នៅឆ្នាំ១៩...
geography
តើអាស៊ានមានគោលដៅដូចម្ដេចខ្លះ?
គោលដៅបង្កើតអាស៊ាន គឺធ្វើសហប្រតិបត្តិការក្នុងតំបន់ដោយ ឈរលើស្មារតីភាពលើវិស័យ៖ - សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។ - វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។ - តំហែរក្សា សន្ដិភាព សន្តិសុខក្នុងតំបន់តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនងរវាងប្រទេសក...
geography
តើលទ្ធដែលបានមកពីបេសកម្មយានអ៊ីហ្គលនៅលើឋានព្រះចន្ធ មានប្រយោជន៏អ្វីសម្រាប់អ្នកវិទ្យាសាស្រ្ដ?
លទ្ធផលដែលបានមកពីបេសកម្មយានអ៊ីហ្គនៅលើឋានព្រះចន្ធមានប្រយោជន៏សម្រាប់អ្នកវិទ្យាសាស្រ្ដ ក្នុងាការផ្លាស់ប្ដូរទាំងស្រុងនៅទស្សនះនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។
geography
ប្រទេសវៀតណាមសំបូរភ្នំដែររឺទេ? ជួរភ្នំ និងខ្បង់រាបសំខាន់ៗមានអ្វីខ្លះ?
ប្រទេសវៀតណាម ៣/៤នៃផ្ទៃប្រទេសសុទ្ធសឹងជាភ្នំ និងខ្ពង់រាប។ ភ្នំសំខាន់ៗមានៈ ផាន់ស៊ីប៉ាន់ (៣១៤៣ម៉ែត) ពុយស៊ីលុង (៣០៧៦ម៉ែត) ពុយឡៃឡឹង (២៧១១ម៉ែត) ងុកលីញ (២៥៩៨ម៉ែត) និងកាយកុងលិញ (២៤៣១ម៉ែត)។ ឯខ្ពង់រាបមានៈ ឡាំវៀ (១៥០០ម៉ែត) ឌីលីញ (៩២៧ម៉ែត) ផ្លេគ (៧៧២ម៉ែត) និងបួនមីថូត (៤៦១ម៉ែត)។
geography
តើដូចម្តេចដែលហៅថា កម្រិតលទ្ធភាពបង្កកំណើត?
ដែលហៅថា កម្រិតលទ្ធភាពបង្កកំណើត គឹជាចំនួនកូនមធ្យម ដែលស្រ្តីម្នាក់អាចបង្កើតកូនបានក្នុងតំណាក់កាលបន្តពូជ (១៥.៤៤ ឆ្នាំ) ឆ្នាំ ២០០៨ លទ្ធភាពបង្កកំណើត៣.១ នាក់ (ចន្លោះពី២.៧ នាក់ទៅ ៣.៤ នាក់) នៅទីប្រជុំជន ២.១ នាក់នៅជនបទ ៣.៣នាក់។
geography
តើទម្រង់ប្រជាសាស្រ្តកម្ពុជារួមមានអ្វីខ្លះ? តើទម្រង់នេះប្រែប្រួលនៅតាមអ្វី? ក្នុងកំឡុងឆ្នាំណាដែលទម្រង់នេះប្រែប្រួលខ្លាំងជាងគេ?ព្រោះអ្វី?
ទម្រង់ប្រជាសាស្រ្តនៅកម្ពុជារួមមាន ដង់ស៊ីតេប្រជាជន អត្រាភេទ ទម្រង់តាមភេទនិងអាយុ ប្រជាជនទីប្រជុំជន ប្រជាជនសកម្ម ប្រជាជនបទ ប្រជាជនសកម្មនិងក្រុមទន់ខ្សោយ។ ទម្រង់នេះប្រែប្រួលនៃស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ កម្រិត អភិវឌ្ឍន៍ផ្នែកវេជ្ជសាស្រ្តនិងវប្បធម៌របស់ប្រទេស។ ក្នុងកំឡុងឆ្នាំ ១៩៧៥. ១៩៧៩ ទម្រេង់ប្រជារាស្រ្តនៅកម្ពុជាមានការប្...
geography
ហេតុអ្វីមបានជាគេនិយាយថា នគរូបនីយកម្មសម័យខ្មែរក្រហមមានលក្ខណៈបញ្ជ្រាសទិស?
គេនិយាយថា នគរូបនីយកម្មសម័យខ្មែរក្រហមានលក្ខណៈបញ្ជ្រាសទិសព្រោះ៖ - ពួកមេដឹកនាំខ្មែរក្រហមបានជំលៀសប្រជាជនពីទីក្រុងភ្នំពេញ ២លាននាក់ដោយបង្ខំឲ្យចាកចេញពីលំនៅស្ថានក្នុងរយៈពេល៤៨ម៉ោង - ការជំលៀសប្រជាជនទៅកាន់ទីជនបទដើម្បីធ្វើការបង្កបង្កើនផលទិសស្លោក (មានស្រូវ គឺមានអ្វីៗទាំងអស់) - ទីក្រុងគ្មានមនុស្ស ស្ងាត់ជ្រងំដូចទីក្រុងខ្មោច។ល។
geography
តើទម្រង់ទាំង ៣ នៃបំណស់លំនៅអន្ដរជាតិ មានអ្វីខ្លះ?
ទម្រង់ទាំង៣ នៃបំណស់លំនៅអន្ដរជាតិមាន៖ - ភ្លុចពលករអន្ដរជាតិ - ការកាត់បន្ថយបំណស់លំនៅពលករ - ភ្លុចនៃជនភៀសខ្លួន។
geography
ដូចម្ដេចដែលហៅថាកាឡាក់ស៊ីរាងពងក្រពើ?
ដែលហៅថាកាឡាក់ស៊ីរាងពងក្រពើគឺជា កាឡាក់ស៊ីដែលមានរាងមូល ឬសំប៉ែតដូចថាស។
geography
រូបភាពបំលាស់លំនៅនៃប្រជាជនកម្ពុជាច្រើនជាងគេគឺពីណាទៅណា?
រូបភាពបំលាស់លំនៅនៃប្រជាជនកម្ពុជាច្រើនជាងគេ គឺពីជនបទទៅជនបទ ជាពិសេសសម័យខ្មែរក្រហម។
geography
តើលោកកាលីឡេអូបានរកឃើញអ្វីខ្លះ ដែលគាំទ្រដល់គំរូព្រះអាទិត្យនៅចំកណ្តាល? តាមរយៈឧបករណ៏ឈ្មោះអ្វី?
លោកកាលីឡែអូបានរកឃើញព្រះចន្ទ៤ធ្វើដំណើរជុំវិញភពព្រហស្បតិ៍។ គាត់បានបញ្ជាក់ថាចលនារបស់ព្រះចន្ទទាំងនេះបង្ហាញថាពុំមែនគ្រប់អង្គទាំងអស់សុទ្ធតែធ្វើដំណើរជុំវិញព្រះអាទិត្យទេ។ ការសង្កេតនៃភពសុក្រលោកបានរកឃើញថាភពសុក្រតែងតែរះនៅជិតព្រះអាទិត្យនិងឆ្លងកាត់វគ្គដូចព្រះចន្ទ ប៉ុន្តែវាពុំឆ្លងកាត់ពេញវគ្គទេ។ ក្រៅពីនេះគាត់នៅបានសង្កេតកាឡាក់ស៊ីមីគេវ...
geography
ប្រទេសវៀតណាមមានប៉ុន្មានជនជាតិ?
ប្រទេសវៀតណាមមាន ៥៤ជនជាតិ។
geography
តើតួនាទីចម្បងនៃព្រៃឈើមានអ្វីខ្លះ?
តូនាទីច្បងនៃព្រៃឈើមាន៖ - រក្សាលំនឹងប្រព័ន្ធអេកូស៊ី ឬ ស្ថានប្រព័ន្ធរបស់ភពផែនដី - ផ្ដល់ជម្រកដល់គ្រប់នៃដី - ការពារសំណឹកដី - ជារបាំងការពារទឹកជំនន់នឹងខ្យល់ព្យុះ - មានតួនាទីសំខាន់ក្នុងការធ្វើនិយតកម្មអាកាសធាតុ ដោយរក្សាសំណើមអាកាស ចូលរួមក្នុងវដ្ដទឹក និងរក្សាទឹកក្នុងដី - ព្រៃឈើបន្ថយគ្រោះថ្នាក់ដោយផ្ទាំងថ្មរបេះ ផ្ទាំងទឹកកករអិល ស្រ...
geography
តើជំរឿនគឺជាអ្វី?
ជំរឿនគឺជាការរាប់ចំនួនមនុស្សប្រុសស្រី ក្មេង ដែលនៅក្នុងប្រទេសមួយ ដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើផែនការអភិវឌ្ឍន៍ប្រទេស។
geography
តើជនជាតិណាខ្លះក្នុងប្រទេសព្រុយនេដែលទទួលសិទ្ធិអប់រំ និងព្យាបាលជំងឺដោយគ្មានបង់ប្រាក់?
ជនជាតិម៉ាលេ និងជនជាតិភាគតិច (ជនម្ចាស់ស្រុក) ទទួលសិទ្ធិអប់រំ និងព្យាបាលដោយឥតគិតថ្លៃ។
geography
តើថាមពលកម្តៅដីបង្កឲ្យមានបញ្ហាដល់បរិស្ថានដែរឬទេ?
ថាមពលកម្ដៅដីក៏បង្កឲ្យមានបញ្ហាដល់បរិស្ថានដែរ ដូចជាទឹកក្តៅនៅក្រោមសម្ពាធរំលាយ បានដឹកនាំល្បាយខនិជមួយចំនួន មកជាមួយដែលចោទជាបញ្ហាដូចជា ការបញ្ចេញសំណល់ទឹកប្រែនិកំណកអំបិល។
geography
តើកសិកម្មអឺរ៉ុប និងកសិកម្មអាមេរិចមានលក្ខណៈ ដូចគ្នាខុសប្លែកដូចម្ដេចខ្លះ?
កសិកម្មអឺរ៉ុប និងកសិកម្មអាមេរិចមានលក្ខណៈ ដូចគ្នាខុសប្លែកដូចជា៖ លក្ខណៈដូចគ្នា៖ - ការធ្វើសមាហរណកម្មដីធ្លី អនុគ្រោះដល់ពង្រីក និងការធ្វើទំនើបកម្មអាជីវកម្ម - ទំនើបកសិដ្ឋានមួយៗកាន់តែរីកធំឡើយៗ កសិករតិចផលិតផលកើនឡើងយ៉ាងសម្បើមដោយសារការប្រើប្រាស់និងថ្នាំការពារដំណាំ ការធ្វើជម្រើលពូជសព្វ និងរុក្ខជាតិ - លក្ខណៈវិទ្យាសាស្រ្ដកាន់តែខ្លា...
geography
តើក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារៈកិច្ចអ្វីខ្លះ?
ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារៈកិច្ច៖ - រៀបចំកិច្ចប្រជុំកំពូលអាស៊ាន - សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន - សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោល នយោបាយ ប្រសិទ្ធភាព និងសហប្រតិបត្តិការក្នុងចំណោមគ្នា និងគ្នា - សម្របសម្រួលរបាយការណ៍នានារបស់ក្រុ...
geography
មូលហេតុអ្វីបានជាតំបន់ខ្ពង់រាប និងតំបន់ភ្នំប្រជាជនកើនឡើងចាប់ពីដើមសតវត្សទី២១?
បានជាតំបន់ខ្ពង់រាប និងតំបន់ភ្នំប្រជាជនកើនឡើង ចាប់ពីដើមសតវត្សទី២១ ព្រោះដីមានជីជាតិសម្បូរព្រៃឈើ និងសត្វព្រៃសព្វថ្ងៃផ្លូវគមនាគមន៍ល្អងាយស្រួលប្រកបមុខរបរ មានផ្ទៃដីធំទូលាយងាយស្រួលធ្វើកសិកម្ម។
geography
ការរៀបចំសេដ្ឋកិច្ចបែបទ្វីបនិយម របស់ប្រទេសជប៉ុនមានលក្ខណៈផ្ទុយពីសហរដ្ឋអាមេរិក ដែលមានលក្ខណៈសហគ្រាសធំ លេបត្របាក់សហពីសហរដ្ឋអាមេរិក ដែលមានលក្ខណៈសហគ្រាសធំ លេបត្របាក់សហគ្រាសតូច។ ចូរពន្យល់ពីការរៀបចំសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗនេះ។
ពន្យល់ពិការរៀបចំសេដ្ឋកិច្ច របស់ប្រទេសនីមួយៗ៖ ប្រទេសជប៉ុន - ទ្វិកនិយមសេដ្ឋកិច្ច៖ ពេលសហគ្រាសធំៗលេចឡើង គេទុកសហគ្រាសតូច និងមធ្យមឲ្យនៅសហការនិងបម្រើសហគ្រាសធំ សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិចសហគ្រាសធំៗ មានប្រាក់ទុនច្រើនធ្វើការផ្តាច់មុខលេបត្របាក់ សហគ្រាសតូច និងមធ្យម ដែលមានដើមទុនតិចទោះបីមានសមត្ថភាពបង្កើតបច្ចេកវិទ្យាថ្មីៗក៏ដោយ។
geography
តើសិលាអាចទទូលរងនូវលំនាំប្រែកំណើតដោយសារអ្វី? ឬតើសិលាមជ្ឈដ្ឋានអ្វីខ្លះ ដែលបណ្ដាលអោតសិលាទទូលរងនូវលំនាំប្រែកំណើត?
សិលាអាចទទូលរងនូវលំនាំប្រែកំណើតដោយសារ សីតុណ្ហភាព និងសម្ពាធក្នុងសំបកផែនដី។
geography
តើកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបានដូចសិង្ហបុរីដែរឬទេ? ព្រោះអ្វី? ចូរពន្យល់។
កម្ពុជាអាចមានភាពអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចបានដូចសិង្ហបុរីដែរ គឺ ប្រទេសម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទទួលអាកាសធាតុត្រូពិចទទួលឥទ្ធិពលខ្យល់មូសុង (ក្ដៅសើម) ដែលអំណាចផលដល់វិស័យកសិកម្មដូចជាដំណាំស្រូវជាដើម។ មិនតែប៉ុណ្ណោះប្រទេសខ្មែរយើសម្បូរធនធានធម្មជាតិ ក្នុងដី ក្នុងទឹក យ៉ាងច្រើនដែលខ្មែរយើងអាចទាយយកមកអភិវឌ្ឍន៍ប្រទេសជាតិបាន ...
geography
ដូចម្ដេចដែលហៅថាការបំពុលខ្យល់?
ដែលហៅថាការបំពុលខ្យល់គឺជាលំនាំនៃការបញ្ចេញភាគល្អិតតូចៗ ធូលី ផេះ និងឧស្ម័នពុលផ្សេងៗទៅក្នុងបរិយាកាស។
geography
តើអ្វីខ្លះដែលបណ្តាលអោយមានអណ្តាតភ្លើងព្រះអាទិត្យ?
ជួនកាលរង្វង់នៅក្នុងស្នាមអុចភ្ជាប់គ្នា ហើយបញ្ចេញបរិមាណថាមពលម៉ាញេទិចដ៏ច្រើន។ ថាមពលនេះដុះកម្តៅឧស្ម័នលើព្រះអាទិត្យរហូតដល់រាប់លានអស្សារសេ ហើយផ្ទុះទៅក្នុងលំហ។ គេហៅបន្ទុះនេះថា អណ្តាតភ្លើងព្រះអាទិត្យ។
geography
តើអ្នកយល់ដូចម្តេចចំពោះការទុកដាក់សំណល់រឹងនិងរាវនៅកម្ពុជាសព្វថ្ងៃ?
ការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាយបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជា៖ - ក្លិនអសោចិ៍នៃសំរាមទៅលើអ្នករស់នៅជុំវិញ - កើតមានសត្វរុយ ជាភ្នាក់ងារចម្លងជម្ងឺ ជាពិសេសរាករូសនិងអាសន្នរោគ - ខ្យល់អាកាសមិនបរិសុទ្ធដោយសារការដុតសំរាមនិងធូលីហុយ - ប្រឈមមុខជម្ងឺផ្លូវដង្ហើម និងមហារីកដោយសារការដុតសំរាម - មេរោគនិងសារធាតុពុល ហូរតាមទឹកជ្រាបចូលទឹកក្រោមដី...
geography
ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់ជីសរីរាង្គ និងជីអសរីរាង្គ? តើជីណាមួយប្រសើរជាង? ព្រោះអ្វី?
ជីសរីរាង្គ៖ - គុណសម្បត្តិ៖ ជួយបង្កើសមត្ថភាពស្រូបយកទឹកពីដី មានឥទ្ធិពលទៅជីវិតសារពាង្គកាយរស់ក្នុងដី។ - គុណវិបត្តិ៖ ផ្តល់សារធាតុចិញ្ចឹមយឺត ធ្វើឱ្យរុក្ខជាតិដុះយឺត ជីអសរីរាង្គ៖ - គុណសម្បត្តិ៖ ផ្តល់សារធាតុចិញ្ចឹមភ្លាមៗដល់រុក្ខជាតិ ធ្វើឱ្យរុក្ខជាតិលូតលាស់រហ័សទាន់ចិត្ត។ - គុណវិបត្តិ៖ សារធាតុខ្លះរុក្ខជាតិស្រូបមិនអស់សារធាតុគីមីខ្...
geography