question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ហេតុអ្វីបានជាមានបញ្ហានេសាទហួសហេតុ? | ការនេសាទហួសហេតុ បណ្ដាលមកពី៖
- តម្រូវការចំណីអាហារកាន់តែកើនឡើងសម្រាប់មនុស្ស
- តម្រូវការចំណីសត្វ
- តម្រូវការពងង្រីកសមត្ថភាពចាប់ត្រី។ | geography |
តើណេប៊ុយឡា ជាអ្វី? | ណេប៊ុយឡា គឺជាបណ្តុំយ៉ាងធំនៃធូលីនិងឧស្ម័នដែលបង្ខាំជាប់គ្នាបង្កើតបានជាពពកអន្តរតារា។ | geography |
តើកន្លងមកនេះព្រៃឈើនៅប្រទេសកម្ពុជាមានលក្ខណៈដូចម្តេច? | កន្លងមកនេះព្រៃឈើនៅប្រទេសកម្ពុជាត្រូវបាត់បង់គួរឲ្យបារម្ភ (នៅឆ្នាំ១៩០០ មាន៧៥% នៃផ្ទៃដីប្រទេស, ១៩៦០ មាន៧៣%, ១៩៨០ មាន៥០%, ១៩៨៩មាន៤១,៧%ហើយបច្ចុប្បន្ននៅតិជាង៤០%និងបន្តចុះថយជាលំដាប់។ | geography |
ហេតុអ្វីបានជាគេចាត់ទុកកម្រិតអក្ខរកម្ម ជាសូចនាករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ? | បានជាគេចាត់ទុកកម្រិតអក្ខរកម្ម ជាសូចករដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិព្រោះការអបរំបង្កើនកម្រិតអក្ខរកម្ម និងការសិក្សាដែលជាកម្លាំងសម្រាប់កែប្រែសង្គមនិងជាកត្តាសំខាន់បំផុតសម្រាប់ប្រយុទ្ធប្រឆាំងនិងភាពក្រីក្រផ្តល់សិទ្ធិអំណាចដល់ស្រ្តី ការពារកុមារការកេងប្រវ័ញ្ច លើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការពារបរិស្ថាន និងសម្រា... | geography |
តើតំបន់មានប្រជាជនរស់នៅច្រើន និងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកយ៉ាងណាខ្លះទៅចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ? តើគេត្រូវមានវិធានការយ៉ាងណាខ្លះ ដើម្បីដោះស្រាយបញ្ហានេះ? | តំបន់មានប្រជាជនរស់នៅច្រើន និងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដូចជា៖
តំបន់ប្រជាជនរស់នៅច្រើន
- បរិស្ថាន
- ចរាចរណ៍
- សុខភាព អប់រំ
- សង្គម កង្វះលំនៅ កង្វះអាហារ
- កង្វះដីកសិកម្ម
តំបន់ប្រជាជនរស់នៅតិច
- កង្វះកម្លាំងពលកម្ម
- កង្វះធនធានមនុស្ស
- សល់ដីកសិកម្ម
- កង្វះហេដ្ឋារចនាសម្ព័ន្ធ។
វិធានការយ៉ាងដើម្... | geography |
តើអ្វីដែលរាំងស្ទាក់ភាគល្អិត ឬខ្យល់ព្រះអាទិត្យមិនអោយមកដល់ផែនដី? | បរិយាកាស និងដែនម៉ាញេទិចរបស់ផែនដីរាំងស្ទាក់ភាគល្អិត ឬខ្យលព្រះអាទិត្យ។ | geography |
នៅប្រទេសកម្ពុជាយើងសព្វថ្ងៃមានដំណាំចម្ការបែបជំនួញដែរឬទេ? មានដំណាំអ្វីខ្លះ? ស្ថិតនៅខេត្តណាខ្លះ? | នៅប្រទេសកម្ពុជាយើងសព្វថ្ងៃមានដំណាំចម្ការបែបជំនួញ។ មានដំណាំកៅស៊ូ។ នៅក្នុងខេត្តកំពង់ចាម។ | geography |
នៅឆ្នាំ១៩៧៥ តើឧស្សាហកម្មកម្ពុជាមានស្ថានភាពបែបណា? | នៅឆ្នាំ១៩៧៥ គេឃើញឧស្សាហកម្មកម្ពុជាខូចខាតស្ទើរអស់។ | geography |
ចូរពន្យល់បាតុភូត «ចំណាក់ស្រុកស្រែ» និងបាតុភូត «ចំណោលស្រុកស្រែ»។ | បាតុភូត «ចំណាក់ស្រុកស្រែ» គឺចលនាចំណាក់ស្រុកលរបស់ប្រជាជនទៅកាន់ទីតាំងតំបន់ផ្សេងៗពិសេសទីក្រុងនិងទីប្រជុំជននានា។
- បញ្ហាជីវភាព
- គ្រោះធម្មជាតិ
- ស្វែងរកការងារធ្វើ
- បន្តការសិក្សា
- វិបត្តិនយោបាយ
បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនារបស់ប្រជាជនចាកចេញពីស្រុកស្រែ ទៅរកការងារជាអចិន្រ្តៃយ៍នៅទីប្រជុំជនទីក្រុង តែមិនត្រឡប់មកវិញទេ៕
ដូច... | geography |
តើថាមពលមានប្រភពមកពីណាខ្លះ? | ថាមពលមានប្រភពមកពី ឥន្ធនៈផូស៊ីល ឥន្ធនៈជីវម៉ាស ខ្យល់ ទឹក ព្រះអាទិត្យ សារធាតុវិទ្យុសកម្ម កម្តៅដី...។ | geography |
ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិខ តើក្រុមសម្ព័ន្ធមិត្តបានធ្វើដូចម្តេច? នៅថ្ងៃខែឆ្នាំណា? | នៅថ្ងៃទី ២៨ខែមិថុនា ឆ្នាំ ១៩៤៨ ដើម្បីផ្គត់ផ្គង់ប៊ែកឡាំងខាងលិខ ក្រុមសម្ព័ន្ធមិត្តបាបប្រើយន្តហោះ ៣៨០ គ្រឿងដើម្បីដឹកស្បៀសនិងគ្រឿងផ្គត់ផ្គង់ចំនួន ១៥០០ ០០០ តោនសម្រាប់ ផ្គត់ផ្គង់ប៊ែងឡាំងខាងលិខតាមស្ពានអាកាស។ | geography |
ព្រះបាទ អង្គអេង សុគតនៅឆ្នាំណា? | ព្រះបាទ អង្គអេង បានសុគត នៅឆ្នាំ ១៧៩៦។ | geography |
តើអាស៊ានបង្កើតឡើងដំបូងដោយប្រទេសណាខ្លះ? នៅទីណា? នៅថ្ងៃខែណា? | អាស៊ានបង្កើតឡើងដំបូងមានប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។ | geography |
ហេតុអ្វីបានជាគេថាតំបន់ទំនាបកណ្តាលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់បំផុត។ | ព្រោះតំបន់នេះមានសកម្មភាពខ្លាំងក្លាទៅលើ៖
- ការធ្វើដំណាំស្រូវ
- ការនេសាទតាមប្រព័ន្ធទន្លេសាប និងទន្លេមេគង្គ
- ដំណាំចម្ការតាមដងទន្លេមានឈើហូបផ្លែ និងបន្លែបង្ការច្រើនមុខ
- គមនាគមន៍ និងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស
- ពាណិជ្ជកម្មតាមទីផ្សារនៅទីក្រុង ទីប្រជុំជន
- ក្រុមហ៊ុននាំចេញនាំចូល និងទេសចរណ៍តាមរមណីយដ... | geography |
ក្រវាត់ផ្កាយព្រះគ្រោះជាអ្វី? | ក្រវាត់ផ្កាយព្រះគ្រោះ គឺជាតំបន់ដែលមានរាងថាស មានទីតាំងនៅចន្លោះគន្លងភពអង្គារនិងគន្លងភពព្រហស្បតិ៍។ | geography |
ដូចម្តេចដែលហៅថាថាមពលកម្ដៅដី ឬថាមពលភ្នំភ្លើង? | ថាមពលកក្រៅដី ឬថាមពលភ្នំភ្លើង គឺជាថាមពលដែលបានមក ពីកម្តៅដែលក្តៅខ្លាំងនៅក្នុងជម្រៅផែនដី។ | geography |
តើយើងមានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយសំណល់រឹង? | វិធានការ ដើម្បីកាត់បន្ថយសំណល់រឹងមានដូចជា៖
- ចៀសវាងប្រើប្រាស់ផលិតផលដែលផលិតសំរាមច្រើនដូចជា ក្រដាស កែវជ័រ ចានជ័រ ពិសេសថង់ប្លាស្ទិច។
- បន្ថយបរិមាណសំណល់រឹងនៅគេហដ្ឋានតាមរយៈការប្រើប្រាស់ផលិតផលដែលបន្ថយសំណល់។
- សំណល់លំនៅដ្ឋានភាគច្រើនអាចកែច្នៃជាថ្មីបាន។
- ការប្រើប្រាស់ឡើងវិញ គឺប្រើប្រាស់របស់ក្នុងគោលដៅផ្សេងពីគោលដៅដើម។ ការប្រើប្រា... | geography |
តើគេបែងចែកប្រភេទជំនោរសមុទ្រអាស្រ័យលើអ្វី? | គេបែងចែកប្រភេទជំនោរសមុទ្រ អាស្រ័យទៅនិងទីតាំងព្រះអាទិត្យ និងផែនដី។ | geography |
ហេតុអ្វីបានជាគេចាំបាច់ត្រូវអភិរក្សធនធានរ៉ែ? | បានជាគេចាំបាច់ត្រូវអភិរក្សធនធានរ៉ែពីព្រោះ រ៉ែកើតឡើងវិញយឺតបំផុត វាត្រូវការរយះពេលរាប់លានឆ្នាំដើម្បីបង្កើតជាពំនូករ៉ែនៅក្នុងសំបកផែនដី (រ៉ែជាធនធានធម្មជាតិមិនកើតឡើងវិញ)។ | geography |
តើគេត្រូវធ្វើដូចម្តេចដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជាដែលធានាបានទាំងផ្នែកបរិមាណ និងគុណភាព សម្រាប់ការនាំចេញទៅក្រៅប្រទេស? | ដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជា ដែលធានាបានទាំងផ្នែកបរិមាណនិងគុណភាពសម្រាប់ការនាំចេញទៅក្រៅប្រទេសគេត្រូវ៖
- អនុវត្តកសិកម្មវិទ្យាសាស្រ្ត (អតិផល)
- ធ្វើការកែប្រែគុណភាពដី
- ការជ្រើសរើសពូជ
- ប្រើជីធម្មជាតិ និងជីគីមី
- ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត
- ការរៀបចំប្រព័ន្ធធារាសាស្រ្ត
- ប្រើប្រាស់គ្រឿងយន្ត
- តំហែទាំ
- ប្រពលវប្បកម... | geography |
ហេតុអ្វីភពព្រហស្បតិ៍រំភាពថាមពលនៅក្នុងលំហច្រើនជាងទទួលថាមពលពីព្រះអាទិត្យ? | បានជាភពព្រហស្បតិ៍រំភាយថាមពលទៅក្នុងលំហច្រើនជាងទទួលថាមពលពីព្រះអាទិត្យ ដោយសារការបញ្ជូនថាមពលជាបន្តបន្ទាប់ពីខាងក្នុងភពទៅកាន់ស្រទាប់បរិយាកាសពីក្រៅ។ | geography |
ចូររៀបរាប់អំពីទំនាក់ក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ។ | ទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើ និងនេសាឬមានអន្តរអំពើលើគ្នាទៅវិញទៅមក ព្រោះថាដើម្បីបំពេញតំរូវការក្នុងផលិតកម្មនិងតំរូវការផ្សេងៗមនុស្សនាំគ្នាកាប់ព្រៃឈើច្រើនដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួលប៉ះពាល់ដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ។ អិផរណានៃប្រព័ន្ធផលិតកម្ម នាំឲ្យមានកំណើនការប្រែប្រួលថ្នាំសម្លាប់សត្វល្អិតត និងជីគីមី។ ថ... | geography |
តើកៅស៊ូមានប្រភពមកពីប្រទេសណានាំចូលមកប្រទេសកម្ពុជាដោយអ្នកណាហើយមានដាំនៅក្នុងខេត្តណាខ្លះ? | កៅស៊ូមានប្រភពមកពីប្រទេសប្រេស៊ីល។ ហើយនាំចូលមកដាំនៅប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០ ហើយគេដាំកៅស៊ូនៅតំបន់ដីក្រហម ក្នុងខេត្ត កំពង់ចាម ក្រចេះ រតនគិរី និងព្រះសីហនុ។ ដាំជាលក្ខណៈគ្រួសារនៅខេត្តស្ទឹងត្រែង មណ្ឌលគិរី សៀមរាប កំពង់ធំ ព្រះវិហារ ពោធ៍សាត់ បាត់ដំបង ប៉ៃលិន។ | geography |
តើការប្រែប្រូលតារានិករតាមរដូវកើតឡើងដោយសារអ្វី? | ការប្រែប្រូតារានិករតាមរដូវ កើតឡើងដោយសារលទ្ធផលនៃចលនារបស់ផែនដីជុំវិញព្រះអាទិត្យ។ | geography |
តើភ្លៀងអាស៊ីតកើតឡើងដោយសារធាតុពុលអ្វីខ្លះ? បង្កបានជាអាស៊ីតអ្វីខ្លះ? ចូរសរសេររូបមន្តបញ្ជាក់? | ភ្លៀងអាស៊ីតកើតឡើងដោយសារធាតុពុលដូចជា ស្ពាន់ធ័រឌីអុកស៊ីត (so2) និងអាសូតអុកស៊ីត (N2, No2)។
- ស្ពាន់ធ័រឌីអុកស៊ីតបង្កបានជាកំណកអាកាសអាស៊ីតស៊ុលផូរិច។
- រូបមន្ត៖ So2 +1/2O2 +H2o នាំឲ្យ H2SO4
- អាសូតអុកស៊ីតបង្ហាញបានជាកំណកអាកាសអាស៊ីតនីទ្រិច
- រូបមន្ត៖ 2NO + 3/2O2 + H2O +2HNO3 | geography |
តើលោក និច សុន បានឡើងជាប្រធានាធិបតិសហរដ្ឋអាមេរិកនៅឆ្នាំណា? ហើយគេបានដកហូតពីអំណាចនៅថ្ងៃខែឆ្នាំណា? មូលហេតុអ្វី? | លោក និច សុន បានឡើងជាប្រធានាធិបតិសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៦៨ ហើយត្រូវបានដកហូតពីអំណាចនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ១៩៧៤ ដោយសាររឿងអាស្រូវ វ៉តធើហ្គេត។ | geography |
តើប្រទេសណាខ្លះបានធ្វើ “ ប៉ុលឌែកម្ម “ ដើម្បីអ្វី? | ប្រទេសដែលបានធ្វើ ប៉ុលឌែកម្ម មានប្រទេសហូឡង់ ជប៉ុន សិង្ហបុរី ហុងកុងជាដើម។ គេធ្វើប៉ុលឌែកម្មដើម្បីសង់លំនៅដ្ឋាន សម្រាប់វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងអាជីវកម្មផ្សេងៗ។ | geography |
តើទឹកប្រៃទទូលរងការបំពុលដោយមូលហេតុអ្វីខ្លះ? | ទឹកប្រៃទទូលរងការបំពុលដោយមូលហេតុដូចជា៖
- សារធាតុពុលបានជ្រាបចូលទៅក្នុងទឹកបឹង ទន្លេ ស្ទឹង រួចវាហូរបន្ត ដោយនាំយកសារធាតុពុលទាំងនោះ ទៅកាន់សមុទ្រ។
- ការបំពុលសមុទ្រកើតឡើងដោយផ្ទាល់នៅក្នុងសមុទ្រតែម្ដងដូចជា ការកំពប់ប្រេងរបស់នាវា ការចាក់ចោលសំណល់រាវ……។ល។ | geography |
តើបាតុភូតកំណើនផលផ្ទះកញ្ចក់កាន់តែកើនឡើងៗដោយសារអ្វី? | បាតុភូតកំណើនផលផ្ទះកញ្ចក់កាន់តែកើនឡើងៗដោយសារ ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់ ជាពិសេសគឺការកើនឡើងនៃឧស្ម័ន CO, និង CH2។ | geography |
ហេតុអ្វីបានជាគេថា ភពសៅរ៏ជាភព ដែលកំពុងកកើតនៅឡើយ? | បានជាគេថាភពសៅរ៏ គឺជាភពដែលកំពុងកកើតនៅឡើយ ពីព្រោះ នៅលើភពនេះ គេឃើញមាន លំហូចេញពីអេល្យ៉ូមពីបរិយាកាស និងការលិចចុះទៅក្នុងស្នូល។ | geography |
តើដំណាំចម្លារធំៗបែបពាណិជ្ជកម្មមានប្រភពកំណើតដូចម្ដេច? មានលក្ខណៈសម្គាល់អ្វីខ្លះ? | ដំណាំចម្លារធំៗបែបពាណិជ្ជកម្មមានប្រភពកំណើតពី មរតកបន្សល់ទុកដោយពួកនិគមជនអឺរ៉ុបសម្រាប់នាំចេញតាំងពីសតវត្សទី ១៧ មកម្លេះ។ មានលក្ខណៈសម្គាល់ដូចខាងក្រោម៖
- ឯកវប្បកម្មនៃផលិតផលមួយមុខសម្រាប់លក់ចេញ
- វិនិយោគទុនក្នុងទ្រង់ទ្រាយធំ
- ការប្រើប្រាស់ពលករស៊ីប្រាក់ឈ្នួល
- ទំនាក់ទំនងជាមួយទីផ្សារក្នុងស្រុកមិនមានឡើយ
- បណ្ដុំបញ្ឈរខ្លាំងក្លាមានផល... | geography |
បើផ្អែកលើលក្ខណៈវិនិច្ឆ័យរូបនិយម និងលក្ខណៈវិនិច្ឆ័យសម្ពន្ធនិយមតើភាសាខ្មែរគេចាត់ទុកជាភាសាអ្វី? មូលហេតុអ្វីចូរពន្យល់។ | បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម និងវិនិច្ឆ័យសម្ព័ន្ធភាសាខ្មែរគេចាត់ទុកជាអវិភក្តិភាសា។
លក្ខណៈវិនិច្ឆ័យរូបនិយមៈ
បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម ភាសាខ្មែរខុសពីភាសាដទៃទៀតជាពិសេសភាសាដែលស្ថិតក្នុងអម្បួរឥណ្ឌាអឺរ៉ុបលក្ខណៈខុសគ្នាមានៈ
១. លិង្គ (ភេទ) មាន៣ឥត្ថឹលិង្គ (ភេទស្រី) នបុំសកលិង្គ (អភេទ) និងបុំលិង្គ (ប្រុស)។
យើងបានដឹងរួចហ... | geography |
ដើម្បីកាត់បន្ថយសំណឹកដី តើយើងត្រូវធ្វើដូចម្តេច? | ដើម្បីកាត់បន្ថយសំណឹកដី យើងត្រូវថែរក្សាឲ្យមានគម្របរុក្ខជាតិនៅលើដី។ | geography |
តើវប្បធម៌សន្តិភាព មានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ? | វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ៖
- វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាម ប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា។
- អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់ អ្វីទាំងអស់។
- អប់រំមនុស្... | geography |
ការជួបគ្នារវាងលោក អេតវត ហ៊ីត និងលោក ប៉ុមពីឌួ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ តើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃខែឆ្នាំណា? នៅទីណា? | ការជួបគ្នារវាងលោក អេតវត ហ៊ីត និងលោក ប៉ុមពីឌួ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៧១ នៅលុចសំបួរ។ | geography |
ដូចម្ដេចដែលហៅថាស្រទាប់ដី? | ស្រទាប់ដីគឺជាផ្នែកខុសៗគ្នានៃដី។ ភាពខុសគ្នានេះអាស្រ័យទៅលើនិងអាកាសធាតុ សណ្ឋានដី សិលាមេ ពេលវេលា និងសកម្មភាពភាវះមានជីវិត។ | geography |
តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពដូចម្តេចខ្លះក្នុងមុខរបរ គ្រួសារនិងសង្គមជាតិ? | គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុង៖
- មុខរបរ៖ គោរពច្បាប់ គោរពពេលវេលា គោរពការចាត់តាំងរបស់អង្គភាព; បំពេញភារកិច្ចឲ្យាបាន ល្អ គោរពបុគ្គលិកលក្ខណៈ សិស្សទុកសេរីភាពឲ្យសិស្សបញ្ចេញមតិយោបល់។
- គ្រួសារ៖ មិនផ្តាច់ការ មិនប្រើអំពើហិង្សា ជួយទំនុកបម្រុង គ្រួសារគំរូ គោរពសេរីភាពប្រពន្ធកូន។
- សង្គម៖ គោរពច្បាប់ធ្វើអ្វីជាប្រយោជន៍រួម ប... | geography |
តើកត្តាអ្វីខ្លះដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជា? | កត្តាដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជាមាន ៣ គឺ៖
- កត្តាមនុស្ស៖ បើកបរគ្មានការប្រុងប្រយ័ត្ន ស្រវឹងស្រា ងងុយគេង
- កត្តាផ្លូវ៖ ផ្លូវខូច ពិបាកធ្វើចរាចរណ៍
- កត្តាយានយន្ត៖ ខូចហ្វ្រាំង ខូចចង្កួត បែកកង់
- កត្តាអាកាសធាតុ៖ អាកាសធាតុមិនល្អ មានភ្លៀង
ដើម្បីទប់ស្កាត់ ឬកាត់បន្ថយ គ្រោះថ្នាក់ចរារណ៍អ្នកបើកបរត្រូវ... | geography |
តើរបបសាធារណៈរដ្ឋទី៤ បានបង្កើតឡើងនៅឆ្នាំណា? មានប្រធានាធិបតីឈ្មោះអ្វី? | របបសាធារណៈរដ្ឋទី៤ បានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដែលមានប្រធានាធិបតិឈ្មោះ ដឺ ហ្គោល។ | geography |
តើនរណាជាអ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាឡឺម៉ង់? | អ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពី អាឡឺម៉ង់ គឺលោក ឧត្តមសេនីយ៍ ដឺហ្គោល។ | geography |
ក្រោយពីបញ្ជប់សង្គ្រាម តើប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មអ្វីខ្លះ? | ក្រោយពីបញ្ជប់សង្គ្រាមប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា៖
- ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ... ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។
- ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០ នាក់
- សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោកគឺ ការបោះក្រដាសប្រាក់ច្រើនជ្រុលដែលបណ្តាលប្រាក់ហ្វ្រង់បាត់តម្លៃ នាំមកនូវអតិផរណា។ | geography |
តើកងទ័ពសម្ព័ន្ធមិត្តបារាំងបានបើកការវាយលុកយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ង់ នៅថ្ងៃខែឆ្នាំណា? នៅទីណា? | កងទ័ពសម្ព័ន្ធមិត្តបារាំងបានបើកការវាយលុកយ៉ាងខ្លាំងមកលើកកងទ័ពអាឡឺម៉ង់ នៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ១៩៤៤ នៅតំបន់ណរម៉ង់ឌី។ | geography |
តើអាឡឺម៉ង់បានធ្វើអ្វីខ្លះមកលើប្រជាជនបារាំង ជាពិសេសកុមារ? | អាឡឺម៉ង់បានបញ្ជូនបណ្តាញស៊ើបការណ៍ដើម្បីតាមដានលើប្រជាជនបារាំង ហើយក៏បានចាប់ដាក់ជំរំប្រមូលផ្តុំនៅ អូស្វីច និងយកទៅសម្លាប់នៅអូរាឌូជាពិសេសកុមារ។ | geography |
តើភាពសាហាវយង់ឃ្នងរបស់ទ័ពអាឡឺម៉ង់មកលើប្រជាជនបារាំងបណ្តាលឱ្យកើតមានបញ្ហាអ្វីខ្លះ? | ភាពសាហាវយង់ឃ្នងរបស់កងទ័ពអាឡឺម៉ង់ មកលើប្រជាជនបារាំងបានបណ្តាលឱ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូល ហើយនាំគ្នារត់ចូលព្រៃលាក់ខ្លួននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពី សកម្មភាពរបស់កងទ័ពអាឡឺម៉ង់។ | geography |
តើនរណាដែលបានប្រកាសតាមវិទ្យុពីអង់គ្លេសឱ្យប្រជាជនបារាំងក្រោកឈរឡើងប្រឆាំងនឹងបារាំង? នៅថ្ងៃខែឆ្នាំណា? ហើយពេលនោះមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងនៅប្រទេសបារាំង? | លោក ឧត្តមសេនីយ៍ ដឺហ្គោល បានប្រកាសតាមវិទ្យុពីអង់គ្លេសឱ្យប្រជាជនបារាំង ក្រោកឈរឡើងប្រឆាំងនឹងបារាំង នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៤០។ ចំណែកនៅប្រទេសបារាំងមានព្រឹត្តិការណ៍ដូចជា៖
- ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង់ ដែលមានឈ្មោះថា រដ្ឋាភិបាល វីស៊ី ដែលមានឧត្តមសេនីយ៍ ប៉េកាំងជាអ្នកដឹកនាំ។
- បារាំងបានប្រមូលផលិតផលកសិកម្ម ន... | geography |
ក្នុងសង្គ្រាមលោកលើកទី២ តើប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសណាខ្លះ? ហើយបារាំងបានចុះសន្ធិសញ្ញាចុះចាញ់សង្គ្រាមនៅ ថ្ងៃខែឆ្នាំណា? | ក្នុងសង្គ្រាមលោកលើកទី២ ប្រទេសអាឡឺម៉ង់បានវាយលុកចូលប្រទេសបារាំងដោយឆ្លងកាត់ប្រទេសហូឡង់ និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្គ្រាមនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤០។ | geography |
នៅឆ្នាំ ១៩៧២ តើរាជរដ្ឋាភិបាលអង់គ្លេសបានធ្វើដូចម្តេច? ហើយទង្វើនេះបាននាំឱ្យកើតមានអ្វីឡើង? | នៅឆ្នាំ ១៩៧២ រដ្ឋាភិបាលអង់គ្លេសបានលុបបំបាត់ស្វ័យភាពអៀកឡងខាងជើង។ ទង្វើនេះបាននាំឱ្យកើតមានឡើងនូវអំពើរភេវកម្ម មួយគួរឱ្យភ័យខ្លាច មួយនៅឆ្នាំ ១៩៨៤។ | geography |
តើអៀកឡង់ខាងជើងហៅថាអ្វី? មានរដ្ឋធានីឈ្មោះអ្វី? ហើយមានដែនដី និងប្រជាជនដូចម្តេច? | អៀកឡង់ខាងជើង ហៅថា អ៊ុល ស្ទ័រ មានរដ្ឋធានីឈ្មោះ បេសហ្វាស់ ដែលមានដែនដី ៦រួមបញ្ចូលគ្នា ហើយជាទឹកដីអាណានិគមអង់គ្លេស និងមានប្រជាជនមួយភាគធំជានិគមជនមកពីប្រទេសអង់គ្លេស។ | geography |
តើសាធារណៈរដ្ឋអៀកឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំណា? មានរដ្ឋធានីឈ្មោះអ្វី? ហើយជីវភាពរបស់ប្រជាជនពឹងផ្អែកលើវិស័យអ្វី? | សាធារណៈអៀកឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ ១៩៤៨ ដែលមានរដ្ឋធានីឈ្មោះ ឌឹបប្ល៊ីន។ ជីវភាពរបស់ប្រជាជន គឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំង ការចិញ្ចឹមសត្វ និងនេសាទ។ | geography |
តើប្រទេសអៀកឡង់ស្ថិតនៅទីណា? មានលក្ខណៈដូចម្តេច? | ប្រទេសអៀកឡង់ស្ថិតនៅប៉ែកខាងលិខបំផុតនៃទ្វីបអឺរ៉ុបនៅក្នុងមហាសាគរអាត្លង់ទិច ដែលមានជួរភ្នំព័ទ្ធជុំវិញនៅប៉ែកកណ្តាលលាតសន្ធឹងដោយវាលរាប។ | geography |
នៅក្នុងអាណតិ្តរបស់លោក តូនី ប្ល៊ែរ តើលោកបានដោះស្រាយវិបត្តិនយោបាយ និងសង្គមក្នុងប្រទេសអ្វីខ្លះ? | នៅអាណត្តិរបស់លោក តូនី ប្ល៊ែរ លោកបានដោះស្រាយវិបត្តិនយោបាយនិងសង្គមក្នុងប្រទេសដូចជា៖
- ធ្វើឱ្យមានសន្តិភាពរវាងអង់គ្លេស និងអៀកឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនៅខែ មេសា ឆ្នាំ ១៩៩៨។
- តម្លើងប្រាក់ខែឱ្យកម្មករដើម្បីឱ្យពួកគេមានស្ថិរភាពក្នុងការរស់នៅ។ | geography |
ដើម្បីកាត់បន្ថយទៅនឹងអតិបរណា តើរាជរដ្ឋាភិបាលរបស់លោក ស្រី ម៉ាការ៉េត ថាត់ធឺបានធ្វើដូចម្តេច? | ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ធឺ បានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា៖
- កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦%
- កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩%
- កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឃ ៤៥% (កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន)។
- តម្លើងទៅលើកងកម្លាំងសណ្តាប់ធ្នាប់ ៣០%។
- តម្លើងទៅលើសេវាសុខ... | geography |
ដើម្បីស្តារវិបត្តិសេដ្ឋកិច្ច តើរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គាន បានធ្វើដូចម្តេច? ភាពរ៉ាំរ៉ៃនៃវិបត្តិនេះបានបង្ខំឱ្យអង់គ្លេសត្រូវធ្វើដូចម្តេច? | ដើម្បីស្តារវិបត្តិសេដ្ឋកិច្ចរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គាន បានធ្វើជាតូបនីយកម្ម លើវិស័យឧស្សាហកម្មមួយចំនួនទៀត។ ភាពរ៉ាំរ៉ៃនៃវិបត្តិនេះបានបង្ខំឱ្យប្រទេសអង់គ្លេសត្រូវធ្វើដូចជា៖
- លុបចោលនូវគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រដែលតភ្ជាប់ពីអឺរ៉ុបដីគោក និងអឺរ៉ុបដីទឹក។
- ផ្អាកចំពោះការស្ថាបនាយន្តហោះកុបគកដែលជាប្រភេទយន្តហោះខ្នាតធំល្ប... | geography |
ប្រទេសអង់គ្លេសតែងតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកទីផ្សាររួម តើនៅឆ្នាំណាដែលប្រទសអង់គ្លេសបានចូលជាសមាជិកនៃទីផ្សារនេះ? ក្នុងអណត្តិប្រធានាធិបតិបារាំងឈ្មោះអ្វី? | ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សាររួមនេះនៅឆ្នាំ ១៩៧៣ ក្នុងអណត្តិប្រធានាធិបតិបារាំងគឺលោក ប៉ុម ពីធួ។ | geography |
តើហេតុអ្វីបានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សារអឺរ៉ុប? ហើយបានទទួលលទ្ធផលដូចម្តេច? ហេតុអ្វី? | បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់លោក ឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឱ្យប្រទេសអង់គ្លេសមានផលចំនេញច្រើនខាងសេដ្ឋកិច្ច ជាពិសេស វិស័យពាណិជ្ជកម្ម ប៉ុន្តែជាលទ្ធផលគឺត្រូវបានទទួលបរាជ័យ។ នេះដោយសាយតែលោកប្រធានាធិបតិបារាំង ដឺហ្គោល បានប្រើសិទ្ធិវ៉េតូ នៅថ្ងៃទ... | geography |
តើហេតុអ្វីបានជាប្រទេសអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីស៊ុយអេ? | បានជាអង់គ្លេស និងបារាំងដកថយពីការគ្រប់គ្រងព្រែកជីកស៊ុយអេ ពីព្រោះដោយសារតែ មានការគាបសង្កត់ពីសំណាក់អង្គការសហប្រទេសជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត។ | geography |
ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តើប្រទេសអង់គ្លេសបាចូលរួមអ្វីខ្លះជាមួយសហរដ្ឋអាមេរិក? | ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា៖
- ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីការពារទ្វីបអឺរ៉ុបខាងលិខ និងសហរដ្ឋអាមេរិក។
- អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិក ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។
- អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិកនៅ... | geography |
តើនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មានប៉ុន្មានរូប? មានឈ្មោះអ្វីខ្លះ? កាន់អំណាចពីឆ្នាំណា ដល់ឆ្នាំណា? | នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះដូចជា៖
- លោក វីនស្តុន ធឺឈីល កាន់អំណាចពីឆ្នាំ ១៩៥១ ដក់ឆ្នាំ ១៩៥៥ (លើកទី២)
- លោក អង់តូនី អេដែន កាន់អំណាចពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧។
- លោក ហារូល ម៉ាក់មីឡិន កាន់អំណាចពីឆ្នាំ ១៩៥៧ ដល់ឆ្នាំ ១៩៦៣។
- លោក អាឡិច ឌូក្លាសហូម កាន់អំណាចពីឆ្... | geography |
នៅឆ្នាំ ១៩៦១ តើប្រទេសអង់គ្លេសបានធ្វើអន្តរាគមន៍នៅលើអ្វី? | នៅឆ្នាំ ១៩៦១ ប្រទេសអង់គ្លេសបានធ្វើអន្តរាគមន៍ទៅរកការប្រកាន់ពូជសាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថារបបអាប៉ាថេរ។ | geography |
នៅក្រោយសង្គ្រាមលោកលើកទី២ តើហេតុអ្វីបានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ? | នៅក្រោយសង្គ្រាមលោកលើកទី២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញគឺ ដោយសារតែប្រទេសក្រោមអាណានិគមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្តបន្ទាប់។ | geography |
ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច តើរាជរដ្ឋាភិបាលលោក ក្លេមិន អាត់សីបានធ្វើដូចម្តេចខ្លះ? | ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើរូបនីយកម្មចាប់ពិរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យងថ្ម ផ្សេងៗជាច្រើនទៀត។ | geography |
តើសភានៅក្នុងរបបសាធារណៈរដ្ឋទី៤ មានអំណាចអ្វីខ្លះ? | សភានៅក្នុងរបបសាធារណៈរដ្ឋទី៤ មានអំណាចជ្រើសរើសនាយករដ្ឋមន្ត្រី ដែលមានអាណត្តិ ៥ឆ្នាំ និងត្រួយពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា ប្រសិនជាមានកំហុសឆ្គង។ ដូច្នេះរបបនេះប្រគង់អំណាច ធំធេញដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ ៧ឆ្នាំ។ | geography |
ដើម្បីស្តារសេដ្ឋកិច្ច និងសង្គម តើរដ្ឋាភិបាលបារាំងបានធ្វើដូចម្តេចខ្លះ? | ដើម្បីស្តារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើដូចតទៅ៖
- កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងធ្វើឱ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨។
- ធ្វើជាតូបនីយកម្មរោងចក្រ ឧស្សាហកម្មធ្យូងថ្ម និងឧស្ម័នរហូតដល់ធនាគារ។
- បង្កើតអង្គការសង្គ្រោះសង្គម សម្រាប់ជួយឧបត្ថម្ភដល់អ្នកមានជំងឺ គ្រោះថ្... | geography |
សង្គ្រាមត្រជាក់ និងសង្គ្រាមឥណ្ឌូចិនបានធ្វើឱ្យពួកកុំមុយនីស្តបារាំងចោតរដ្ឋាភិបាល តើពួកគេបានចោទរដ្ឋាភិបាលដូចម្តេច? ហើយពួកគេបានធ្វើអ្វីខ្លះ? | សង្គ្រាមត្រជាក់ និងសង្គ្រាមឥណ្ឌូចិន បានធ្វើឱ្យពួកកុំមុយនីស្តបារាំង ចោទរដ្ឋាភិបាល។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈផែនការ ម៉ាសាល់ និងធ្វើសង្គ្រាមនៅសមរភូមិដៀនបៀនភូ ដើម្បើកម្ងាត់ពួកកុំមុនីស្តដែលគាំទ្រដោយចិន និងសហភាពសូវៀត។ ពួកគេ ក៏បានដកខ្លួនចេញពីរដ្ឋាភិបាល ហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល។ | geography |
តើឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលណ? | ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្គ្រាមលើកទី២ ជាពេសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិក និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ។ | geography |
ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្តារទ្វីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញ តើពេញចិត្តនឹងផែនការនេះដែរទេ? ហេតុអ្វី? | ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិក គឺដើម្បីស្តារទ្វីបអឺរ៉ុប ឡើងវិញ ចំពោះសហភាពសូវៀត បានយល់ឃើញថា ផែនការនេះមានទិសដៅទប់ស្តាត់ការរីសាយចលនាកុំមុយនីស្តនៅតាមប្រទេលលោក ខាងលិខមួយចំនួនក្រោមសង្គ្រាម។ | geography |
តើអាឡឺម៉ង់ខាងលិចនិងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយដូចម្តេច? មានរដ្ឋធានីឈ្មោះអ្វីខ្លះ? | អាឡឺម៉ង់ខាងលិខនិងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយ៖
- អាឡឺម៉ង់ខាងលិច ប្រកាន់យករបបសាធារណៈរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះ បោន។
- អាឡឺម៉ង់ខាងកើត ប្រកាន់យករបបប្រធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង។ | geography |
ក្រោយសង្គ្រាមលោកលើកទី២ តើប្រទេសអាឡឺម៉ង់បានបែងចែកជាប៉ុន្មាន? អ្វីខ្លះ? គ្រប់គ្រងដោយប្រទេសណាខ្លះ? | ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសអាឡឺម៉ង់បានបែកចែកជា ២ផ្នែក គឺអាឡឺម៉ង់ខាងលិខ និងអាឡឺម៉ង់ខាងកើត គ្រប់គ្រងដោយ៖
- អាឡឺម៉ង់ខាងលិខ គ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេស និងសហរដ្ឋអាមេរិក។
- អាឡឺម៉ង់ខាងកើត គ្រប់គ្រងដោយសហភាពសូវៀត។ | geography |
តើយ៉ាល់តា ជាទីក្រុងរបស់ប្រទេសណា? ហើយសន្ធិសញ្ញាទីក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បីអ្វី? សន្ធិសញ្ញានេះធ្វើឡើងដោយប្រទេសណាខ្លះ? | យ៉ាល់តាជាទីក្រុងរបស់សហភាពសូវៀត ហើយសន្និសិទក្រុងយ៉ាល់តា ត្រូវបានបង្កើតឡើងដើម្បីកំណត់វាសនាប្រទេសអាឡឺម៉ង់ក្រោមសង្គ្រាមលោកលើកទី២ និងផ្តាច់សសៃឈាមប្រទេសនេះកុំឱ្យមានឱកាសបង្កសង្គ្រាមលើពិភពលោកសារជាថ្មីទៀត។ សន្និសិទននេះធ្វើឡើងដោយប្រទេសអង់គ្លេស សហភាពសូវៀត និងសហរដ្ឋអាមេរិក។ | geography |
តើអាឡឺម៉ង់បានប្រកាសចុះចាញ់សង្គ្រាមនៅថ្ងៃខែឆ្នាំណា? | អាឡឺម៉ង់បានប្រកាសចុះចាញ់សង្គ្រាមនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ១៩៤៥។ | geography |
នៅក្នុងសង្គ្រាមលោកលើកទី២ តើមានប្រទេសណាខ្លះដើរតួរនាទីសំខាន់ក្នុងសង្គ្រាមនេះ? | នៅក្នុងសង្គ្រាមលោកលើកទី២ ប្រទេសដែលបានដើរតួរនាទីសំខាន់ក្នុងសង្គ្រាមនេះគឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត។ | geography |
ដើម្បីពង្រីកតួនាទីជាមហាអំណាច តើបារាំងបានធ្វើដូចម្តេចខ្លះ? | ដើម្បីពង្រីកតួនាទីជាមហាអំណាច បារាំងបានធ្វើដូចតទៅ៖
- សាកល្បងអាវុធបរមាណូ នៅលើកោះ មូរ៉ូអា ទោះបីមានជាមានការហាមឃាត់ និងមានការជំទាស់ពីប្រទេសមួយចំនួនក៏ដោយ។
- ចូលរួមសង្គ្រាមនៅក្នុងឈូងសមុទ្រពែក្សក្នុងនាមអង្គការសហប្រជាជាតិជាមួយ សហរដ្ឋអាមេរិក។ | geography |
តើប្រទេសបារាំងបានដកខ្លួនពីសមាជិកអង្គការអូរតង់នៅឆ្នាំណា? | ប្រទេសបារាំងបានដកខ្លួនចេញពីសមាជិកអូរតង់នៅឆ្នាំ ១៩៦៦។ | geography |
នៅឆ្នាំ ១៩៦៤ តើបារាំងបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសណាខ្លះ? | នៅឆ្នាំ ១៩៦៤ បារាំងបានភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនដូចជា ចិន សហភាពសូវៀត និងប្រទេសនៅអឺរ៉ុបខាងកើត។ | geography |
ក្នុងសង្គ្រាមវៀតណាម តើបារាំងបានចោទសហរដ្ឋអាមេរិកថាដូចម្តេច? ការចោទបែបនេះធ្វើឡើងនៅទីណា? នៅឆ្នាំណា? | នៅក្នុងសង្គ្រាមវៀតណាម បារាំងបានចោទសហរដ្ឋអាមេរិកថាមានគំនិត ឧត្តមភាព និយម សុន្ទរកថារបស់លោក ដឺ ហ្គោល។ ការចោទបែបនេះធ្វើឡើងនៅទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៦៦។ | geography |
នៅក្នុងអាណត្តិលោកប្រធានធិបតី តើបារាំងបានអនុវត្តនយោបាយដូចម្តេចជាមួយប្រទេសនៅទ្វីបអាព្រិក? | នៅក្នុងអាណត្តិលោក ប្រធានាធិបតី ដឺ ហ្គោល បារាំងបានអនុវត្តនយោបាយដូចជា៖
- គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរី លោក ដឺ ហ្គោលបានធ្វើឱ្យមានការចរចារបញ្ចប់សង្គ្រាមដែលទីបំផុត ប្រជាជនបារាំងចំនួន ១លាននាក់
- ប្រឆាំងសមជិភាពរបស់ប្រទេសអង់គ្លេសនៅក្នុងទីផ្សាររួមអឺរ៉ុបដោយបានចាត់ទុកថាអង់គ្លេសជ... | geography |
ដើម្បីចៀសរាងការវីដុះដាលនៃសំណង់អាណាធិបតេយ្យ តើរាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើដូចម្តេចខ្លះ? | ដើម្បីចៀសវាងការរីដុះដាលនៃសំណង់អាណាធិបតេយ្យ រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើដូចតទៅ៖
- សាងសង់លំនៅដ្ឋានចំនួន ១៥៧ពាន់ ខ្នង និងផ្ទះល្វែងចំនួន៨០៦ខ្នងបន្ថែមទៀត។
- ជួសជុលផ្ទះបាក់បែកចំនួន ៣៣៣ពាន់ខ្នងឡើងវិញ។ | geography |
តើលោកប្រធានាធិបតី ហ្វ្រង់ស្វ័រមីតេរ៉ង់ បានធ្វើកំនែទម្រង់ដូចម្តេចខ្លះ? | លោកប្រធានាធិបតីហ្វ្រង់ស្វ័រមីតេរ៉ង់ បានធ្វើកំណែទម្រង់ដូចតទៅ៖
- លុបបំបាត់ទោសប្រហារជីវិត
- កាត់បន្ថយម៉ោងធ្វើការនៅត្រឹម ៣៩ ម៉ោងក្នុង១សប្តាហ៍
- កំណត់អាយុចូលនិវត្តន៍ត្រឹមអាយុ ៦០ឆ្នាំវិញ។ | geography |
តើលោកប្រធានាធិបតីស៊ីស្កាដេស្តាំងបានធ្វើកំណែទម្រង់នយោបាយអ្វីខ្លះ? | លោកប្រធានាធិបតីស៊ីស្កាដេស្តាំង បានធ្វើកំណែទម្រង់ដូចជា៖
- សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅ។
- ផ្តល់ស្វ័យយ័តភាពដល់ទីក្រុងប៉ារីសក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងជាលើកដំបូង។
- ការផ្តល់ឯករាជ្យដល់ប្រពន្ធព័ត៍មានដូចជា វិទ្យុ និងទូរទស្សន៍ជាដើម។
- ការដំឡើងពន្ធដារទៅលើដីធ្លី និងអចលនវត្ថុ
- បើកចំហឱ្យមានការលក់... | geography |
តើលោកប៉ុមពីឌូ បានទទួលមរណៈភាពនៅថ្ងៃខែឆ្នាំណា? លោកណាជាអ្នកទទួលតំណែងបន្តពីលោក? លោកជានរណា? មកពីគណបក្សណា? | លោកប៉ុមពីឌូ បានទទួលមរណៈភាពនៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ១៩៧៤។ អ្នកដែលទទួលដំណែងបន្តពីលោក គឺលោក វ៉ាលេរី ស៊ីស្កាដេស្តាំង។ លោកជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអាណត្តិលោក ប៉ុមពីឌូ ហើយលោកមកពីគណបក្សកណ្តាល។ | geography |
នៅក្នុងអាណត្តិលោកប្រធានាធិបតី ប៉ុមពីឌូ មានចលនាអ្វីខ្លះបានកើតមានឡើង? | នៅក្នុងអាណត្តិលោកប្រធានាបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា៖
- ចលនាស្ត្រីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ។
- ចលនាតំបន់និយមសុំឱ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតំបន់ស្វ័យយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ។ | geography |
តើលោកណាគឺ ជាអ្នកទទួលតំណែងប្រធានាធិបតីពីលោក ដឺ ហ្គោលល? លោកជានរណា? ហើយលោកបានតែងតាំងនរណាជានាយករដ្ឋមន្ត្រី? | អ្នកទទួលតំណែងប្រធានាធិបតីបន្តពីលោក ដឺ ហ្គោល គឺលោក ហ្សក ប៉ុមពីឌូ សាបង់ ដែលម៉ាស់ ជានាយករដ្ឋមន្ត្រី។ | geography |
តើសភានៅប្រទេសបារាំងមានប៉ុន្មាន? អ្វីខ្លះ? ហើយសភានីមួយមានអាណត្តិប៉ុន្មាន? | សភានៅប្រទេសបារាំងមាន ២ គឺ សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ សភាតំណារាស្ត្រមានអាណត្តិ ៥ឆ្នាំ រីឯព្រឹទ្ធសភា វិញមានអាណត្តិ៩ឆ្នាំ។ | geography |
នៅសាធារណៈរដ្ឋទី៥ តើប្រធានាធិបតីមានសិទ្ធិអ្វីខ្លះ? | នៅសាធារណៈរដ្ឋទី៥ ប្រធានាធិបតីអាឈរឈ្មោះបាន២អាណត្តិក្នុងមួយអាណត្តិមានរយៈពេល ៧ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ៖
- មានសិទ្ធិរំលាយសភា។
- មានសិទ្ធិរុះរើគណៈរដ្ឋមន្ត្រី
- ជាអគ្គបទបញ្ជាការលើកងទ័ពជាតិ។ ជាអ្នកជ្រើសតាំងនាយករដ្ឋមន្ត្រី និងមន្ត្រីផ្សេងៗ តាមការស្នើរសុំពីនារយករដ្ឋមន្ត្រី។
- មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញា ក្... | geography |
តើរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញមុនៗត្រង់ណា? | រដ្ឋធម្មនុញ្ញសាធារណៈរដ្ឋទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញមុនៗត្រង់ថា រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋទី៥ បានប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតី។ | geography |
តើលោក ដឺ ហ្គោល បានធ្លាក់ចេញពីតំណែង នៅថ្ងៃខែឆ្នាំណា? ដោយសារមូលហេតុអ្វី? | លោក ដឺ ហ្គោល បានធ្លាក់ចេញពីតំណែង នៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើរបស់ពួកកម្មកររាប់សែននាក់នៅទីក្រុងប៉ារីស។ | geography |
ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះក៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ តើវិបត្តិនេះបណ្តាលមកពីមួលហេតុអ្វីខ្លះ? | ទោះបីជាបារាំងបានរីចម្រើនយ៉ាងនេះក៏ដោយក៏បារាំងបានកើតមានវិបត្តិដ៏ធ្ងន់ធ្ងរមួយ វិបត្តិនេះបណ្តាលមកពីមូលហេតុដូចជា៖
- កសិករក្រីក្រលក់ផលិតផលមិនចេញ។
- ពាណិជ្ជករតូចតាចត្រូវក្ស័យធន កម្មករបាត់បង់ការងារដោយសារតែការរីចម្រើន បច្ចេកវិទ្យា និងហាងទំនិញធំៗ។
- សហគ្រាសតូចតាច ត្រូវបាត់បង់មុខរបរ។ | geography |
ដើម្បីធ្វើឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឱ្យកាន់តែទំនើបតាមបែបសម័យនិយម តើរដ្ឋភិបាលបានកសាងផែនការអ្វីឡើង? ហើយផែនការនេះរដ្ឋាភិបាលធ្វើដូចម្តេច? | ដើម្បីធ្វើឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឱ្យកាន់តែទំនើបតាមបែបសម័យនិយម រដ្ឋាភិបាលបានកសាងផែនការសេដ្ឋកិច្ចឡើង។ ហើយផែនការនេះរដ្ឋាភិបាលបានធ្វើដូចជា៖
- ធ្វើឱ្យប្រាក់ហ្វ្រង់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ។
- បង្កើតឧស្សាហកម្មខ្នាតធំ ដែលមានខ្នាតអន្តរជាតិ ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។
- បន្តការស្រាវជ្រាវលើ វិស... | geography |
តើសង្គ្រាមរវាងបារាំង និងអាល់សេរីបានចាប់ផ្តើមពីឆ្នាំណាដល់ឆ្នាំណា? ហើយត្រូវបានបញ្ចប់តាមរយៈសន្ធិសញ្ញាអ្វី? | សង្គ្រាមរវាងបារាំង និងអាល់សេរី បានចាប់ផ្តើមពី ១៩៤៥ ដល់ឆ្នាំ ១៩៦២ ហើយត្រូវបានបញ្ចប់តាមរយៈសន្ធិសញ្ញាអេវីយ៉ង់។ | geography |
តើលោកណាជាអ្នកទទួលតំណែងប្រធានាធិបតីបន្តពីស្កាដេស្តាំង? លោកមកពីគណបក្យណា? | អ្នកទទួលតំណែងប្រធានាធិបតីបន្តពីលោក ស៊ីស្តាដេស្តាំង គឺលោក ហ្វ្រង់ ស្វ័រមិតេរ៉ង់។ លោកមកពីគណបក្សសង្គមនិយមលើកទី១ក្នុងសាធារណៈរដ្ឋទី៥។ | geography |
តើផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបិទនៅឆ្នាំណា? ហើយត្រូវបានបើកវិញនៅឆ្នាំណា? | ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ ១៩៤៨ ហើយត្រូវបានបើកឡើងវិញនៅឆ្នាំ ១៩៤៩។ | geography |
តើលោកណាដែលបន្តតំណែងបន្តពីលោក ធឺ ឈីល? គាត់មកពីគណបក្សណា? | នយោបាយរដ្ឋឧបត្ថម្ភ គឺជានយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំប្រទេសចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៥១។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយសង្គ្រោះប្រជាជន ២៥លាននាក់ដែលគ្មានការងារធ្វើ អ្នកជំងឺ ស្រ្តីមេម៉ាយ មន្ត្រីចូលនិវត្តន៍ និងជនចាស់ជរា។ | geography |
តើហេតុអ្វីបានជាសហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់? | បានជាសហរដ្ឋអាមេរិកប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់ ពីព្រោះនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសិកដ៏ដំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ។ ពេលនោះសង្គ្រាមលោកលើកទី២ បានរីករាលដាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្... | geography |
ព្រះបាទ អង្គឌួង ចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយបារាំងចាប់តាំងពីឆ្នាំណា? | ព្រះបាទ អង្គឌួង បានធ្វើទំនាក់ទំនងជាមួយ បារាំង ចាប់តាំងពីឆ្នាំ ១៨៥៤។ | geography |
រជ្ជកាលរបស់ព្រះបាទ អង្គឌួង ចាប់ផ្តើមពីពេលណាដល់ពេលណា? | រជ្ជកាលរបស់ព្រះបាទ អង្គឌួង ចាប់ផ្តើមពីឆ្នាំ ១៨៤០ ដល់ ១៨៥៩។ | geography |
សង្រ្គាម សៀម និង យួនត្រូវបានបញ្ចប់នៅលើទឹកដីខ្មែរក្នុងឆ្នាំណា? | សង្គ្រាម សៀម និង យួន ត្រូវបានបញ្ចប់នៅលើទឹកដីខ្មែរ នៅឆ្នាំ ១៨៤៦។ | geography |
រជ្ជកាលរបស់ព្រះបាទ អង្គម៉ី ចាប់ផ្តើមពីពេលណាដល់ពេលណា? | រជ្ជកាលរបស់ព្រះបាទ អង្គម៉ី ចាប់ផ្តើមពីឆ្នាំ ១៨៣៤ដល់ ១៨៤០ | geography |
រជ្ជកាលរបស់ព្រះបាទ អង្គច័ន្ទ ចាប់ផ្តើមពីពេលណាដល់ពេលណា? | ចាប់ពីឆ្នាំ ១៨០៦ ដល់ ១៨៣៤។ | geography |
នៅឆ្នាំណាសៀមបានយកខេត្ត បាត់ដំបង និងសៀមរាប? | នៅឆ្នាំ ១៧៩៥ សៀមបានយកខេត្ត បាត់ដំបង និង សៀមរាប។ | geography |
នៅឆ្នាំណាដែលព្រះបាទ អង្គនន់ បានកែនខ្មែរឱ្យទៅជួយច្បាំងប្រទេសសៀម ក្នុងការវាយប្រទេសឡាវ? | ព្រះបាទ អង្គនន់ បានកែនខ្មែរឱ្យទៅជួយច្បាំងប្រទេសសៀម ក្នុងការវាយប្រទេសឡាវនៅឆ្នាំ ១៧៧៨ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.