question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
សៀម និង យួនមានតំណាងអំណាចមកលើទឹកដីខ្មែរនៅឆ្នាំណា?
សៀម និង យួន មានដំណាងអំណាចនៅលើទឹកដីខ្មែរ នៅឆ្នាំ ១៧៧៥ ដល់ ១៨៦០។
geography
យួន ឬ វៀតណាម ជ្រៀតជ្រែកមកលើទីដីខ្មែរនៅឆ្នាំណា?
យួន ឬ វៀតណាម ជ្រៀតជ្រែកមកលើទឹកដីខ្មែរនៅឆ្នាំ ១៦២០។
geography
ក្រុងលង្វែកបែកបាក់នៅឆ្នាំណា?
ក្រុងលង្វែកបែកបាក់នៅឆ្នាំ ១៥៩៤
geography
តើសម្ពាធកើនឡើង និងធ្វើចលនានៅក្នុងទិសដៅផ្ទុយគ្នានៅពេលណា?
សម្ពាធកើនឡើង និងធ្វើចលនានៅក្នុងទិសដៅផ្ទុយគ្នានៅពេល ម៉ូលេគុលក្នុងណេប៊ុយឡាខិតជិតគ្នា។
geography
តើភាគល្អិតៗនៅក្នុងណេប៊ុយឡាទាញគ្នាដោយសារអ្វី?
ភាគល្អិតៗនៅក្នុងណេប៊ុយឡាទាញគ្នាដោយសារទំនាញ។
geography
តើម៉ូលេគុលឧស្ម័នធ្វើចលនាដោយសារអ្វី?
ម៉ូលេគុលឧស្ម័នធ្វើចលនា ដោយសារពពកមានសីតុណ្ហភាពខ្ពស់ជាងសូន្យ។
geography
បើម៉ូលេគុលឧស្ម័ននៅក្នុងណេប៊ុយឡាធ្វើចលនាយឺត តើជះឥទ្ធិពលដូចម្តេចខ្លះ?
បើម៉ូលេគុលឧស្ម័ននៅក្នុងណេប៊ុយឡាធ្វើចលនាឡើងលឿន នោះសីតុណ្ហភាពនឹងឡើងខ្ពស់ ហើយពពកនឹងក្តៅ។
geography
តើសីតុណ្ហភាពជាអ្វី?
សីតុណ្ហភាព គឺជារង្វាស់នៃល្បឿនភាគល្អិតក្នុងវត្ថុមួយធ្វើចលនា។
geography
តើម៉ាសជាអ្វី?
ម៉ាស គឺជារង្វាស់នៃបរិមាណរូបធាតុនៅក្នុងវត្ថុ ហើយវាទទួលរងឥទ្ធិពលដោយកម្លាំងទំនាញ។
geography
ហេតុអ្វីបានជាពពក ធូលី និងឧស្ម័នសុទ្ធតែមានម៉ាស?
បានជាពពក ធូលី និងឧស្ម័នសុទ្ធតែមានម៉ាស ព្រោះពួកវាមានផ្ទុករូបធាតុ។
geography
តើណេប៊ុយឡាព្រះអាទិត្យជាអ្វី?
ណេប៊ុយឡាព្រះអាទិត្យ គឺជាឈ្មោះរបស់ណេប៊ុយឡាដែលបង្កើតបានជាប្រព័ន្ធព្រះអាទិត្យ។
geography
តើប្រព័ន្ធព្រះអាទិត្យផ្សំឡើងពីអ្វីខ្លះ?
ប្រព័ន្ធព្រះអាទិត្យផ្សំឡើងពីតារាមូយឈ្មោះព្រះអាទិត្យ ភព៨ និងអង្គតូចៗជាច្រើនទៀតដែលធ្វើចលនាជុំវិញវា។
geography
តើអ្នកគិតថា រដ្ឋាភិបាលគួរតែចំណាយប្រាក់ទៅលើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដីដែរ ឬទេ? ចូរពន្យល់ពីមូលហេតុ។
រដ្ឋាភិបាលគួរតែចំណាយប្រាក់ទៅលើកម្មវិធីស្រាវជ្រាវអំពីផ្កាយព្រះគ្រោះនិងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញភពផែនដី ព្រោះការសិក្សានេះបានធ្វើអោយយើងដឹងពីអាយុកាលនៃអង្គផ្សេងៗពិសេសគឺដើម្បីការពារភពផែនដីពីគ្រោះថ្នាក់ផ្សេងៗ និងការពារពីការប៉ះទង្គិចនៃអង្គផ្សេងៗនៅជុំវិញភពផែនដី។
geography
ហេតុអ្វីបានជារណ្តៅភ្នំភ្លើងភាគច្រើនដែលបានបន្សល់ទុកនៅលើភពផែនដីត្រូវបាត់រូបរាង?
បានជារណ្តៅភ្នំភ្លើងភាគច្រើនដែលបានបន្សល់ទុកនៅលើភពផែនដីត្រូវបានបាត់រូបរាង ព្រោះដោយសារដំណើរពុកផុយ សំណឹកនិងសកម្មភាពតិចតូនិច។
geography
ហេតុអ្វីបានការបុកទង្គិចនៅលើផ្ទៃព្រះចន្ទច្រើនជាងនៅលើផ្ទៃភពផែនដី?
បានការបុកទង្គិចនៅលើផ្ទៃព្រះចន្ទច្រើនជាងនៅលើផ្ទៃភពផែនដី ព្រោះភពផែនដីមានបរិយាកាសដែលជារបាំងការពារអង្គផ្សេងៗដែលធ្លាក់មកលើផែនដី។ ចំណែកភពព្រះចន្ទវិញ គ្មានបរិយាកាសទេ គឺពុំមានអ្វីអាចបញ្ឃប់អង្គផ្សេងៗដែលធ្លាក់មកលើវាបានឡើយ។ ដូច្នេះការបុកទង្គិចនៅលើផ្ទៃព្រះចន្ទច្រើនជាងនៅលើផ្ទៃភពផែនដី។
geography
តើអ្នកវិទ្យាសាស្ត្រប្រើប្រាស់ដុំអាចម៍ផ្កាយដើម្បីអ្វី? ព្រោះអ្វី?
អ្នកវិទ្យាសាស្ត្រប្រើប្រាស់ដុំអាចម៍ផ្កាយដើម្បីសិក្សាអំពីប្រព័ន្ធព្រះអាទិត្យ ព្រោះអាចម៍ផ្កាយគឺជាដុំសំណង់នៃភពមួយចំនួនដូចជា ផ្កាយដុះកន្ទុយ និងផ្កាយព្រះគ្រោះដែរ។
geography
ប្រទេស បារាំង និង សៀម បានចុះសន្ធិសញ្ញាពីបញ្ហាទឹកដីខ្មែរ នៅឆ្នាំណា?
ប្រទេស បារាំង និង សៀម បានចុះសន្ធិសញ្ញាពីបញ្ហាទឹកដីខ្មែរ នៅឆ្នាំ ១៨៦៧។
geography
នៅឆ្នាំណាដែលព្រះបាទ នរោត្តម បានប្តូររាជធានីពីឧដុង្គ មកភ្នំពេញ?
នៅឆ្នាំ ១៨៦៧។
geography
បារាំងបានដកសិទ្ធិអំណាច ពីព្រះបាទ នរោត្តម យកមកត្រួតត្រានៅឆ្នាំណា?
នៅថ្ងៃទី ១៧ មិថុនា ឆ្នាំ ១៨៨៤។
geography
ព្រះបាទ នរោត្តម សុរាម្រិត ប្រសូតនៅឆ្នាំណា?
ព្រះបាទ នរោត្តម សុរាម្រិត បានប្រសូតនៅ ឆ្នាំ ១៨៧៥។
geography
តើប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកនៅឆ្នាំណា?
ប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤០។
geography
តើរាជរដ្ឋាភិបាលរបស់លោក ធឺ ឈីល ត្រូវបានកើតឡើងយ៉ាងដូចម្តេច?
រាជរដ្ឋាភិបាលរបស់លោក ធឺ ឈីល ត្រូវបានកើតឡើងដោយសម័្ពន្ធភាពដែលមាន ៣ គណបក្សគឺ គណបក្សអភិរក្សនិយម គណបក្សការងារនិយម និងគណបក្សសេរីនិយម។
geography
តើលោក សំ ប៊ែកឡាំង ជានរណា? គាត់បានចុះចេញពីអំណាច នៅថ្ងៃខែឆ្នាំណា? ហើយលោកណាជាអ្នកឡើងជំនួស?
លោក សំ ប៊ែកឡាំង ជានាយករដ្ឋមន្រ្តីនៃប្រទេស អង់គ្លេស។ គាត់បានចុះចេញពីអំណាច នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ១៩៤០ ហើយអ្នកដែលបានឡើងជំនួសគឺ លោក វិន ស្តុន ធឺ ឈីល។
geography
នៅមុនសម័យសង្គ្រាមលោកលើកទី១ ប្រទេសអង់គ្លេសជាប្រទេសដូចម្តេច?
នៅមុនសម័យសង្គ្រាមលោកលើកទី១ ប្រទេសអង់គ្លេសជាប្រទេសមហាអំណាច អាណានិគមធំជាងគេ និងជាប្រទេសរៀមច្បងខាងបដិវត្តន៍ ឧស្សាហកម្ម។
geography
តើទឹកដីអង់គ្លេសជាទឹកដីមានលក្ខណៈដូចម្តេច? មានទំហំប៉ុន្មាន?
ទឹកដីអង់គ្លេសជាទឹកដី មានលក្ខណៈជាដែនកោះ ឬអឺរ៉ុបដីទឹក ដែលពុះខ័ណ្ឌពីអឺរុបដីគោក ដោយច្រកសមុទ្រម៉ង់មានចម្ងាយ ៣២គ.ម ហើយបែងចែកជាទឹកដី ៤ផ្នែកគឺ ក្រង់ប្រឺតាញ អេកូស ប្រទេសហ្គាល់ និងអៀកឡង់ខាងជើង។ ប្រទេសមានទំហំ ២២៤,០៤៦ គ.មក្រឡា។
geography
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច តើលោកប្រធានាធិបតិ រ៉ូណាល់ រីហ្គេន បានធ្វើដូចម្តេច?
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតី រ៉ូណាល់ រីហ្គេន បានធ្វើដូចតទៅ៖ - រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណោយថវិការច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់។ - ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីង ២ (Persing II) នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ (SS 20) របស់សហភាពសូវៀ...
geography
តើលោក ចន កេណ្ណឺឌឺ បានក្លាយជាប្រធានាធិបតិនៅឆ្នាំណា? នៅអាយុប៉ុន្មាន? លោកមកពីគណបក្សណា? គាត់មានដើមកំណើរជាជនជាតិអ្វី?
លោក ចន កេណ្ណឺឌី បានក្លាយជាប្រធានាធិបតិនៅឆ្នាំ ១៩៦០ នៅអាយុ ៤៣ឆ្នាំ។ លោកមកពីគណបក្សប្រជាធិបតេយ្យ ហើយមានដើមកំណើតជាជនជាតិ អៀកឡង់។
geography
តើសង្គ្រាមត្រជាក់គឺជាអ្វី? ហើយអ្វីជាចំណុចចាប់ផ្តើមនៃសង្គ្រាមនេះ?
សង្គ្រាមត្រជាក់គឺជាការប្រណាំងប្រជែងខាងការអភិវឌ្ឃន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្លុកកុំមុយនីស្ត និងប្លុកសេរី ពោលគឺជាការកាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ ចំនុចសំខាន់នៃការចាប់ផ្តើមសង្គ្រាមនេះឡើងគឺផ្តើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គ្រាមលោកលើកទី២...
geography
នៅឆ្នាំ ១៩៨៥ សហរដ្ឋអាមេរិចមានកំណើនប្រជាជនយ៉ាងខ្លាំង តើនេះបណ្តាលមកពីមូលហេតុអ្វីខ្លះ?
នៅឆ្នាំ ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំង នេះបណ្តាលមកពីនៅក្រោយសង្គ្រាមប្រជាជនអឺរ៉ុប បានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឱ្យបានប្រសើរ។
geography
ក្រោយសង្គ្រាមលោកលើកទី២ ហេតុអ្វីបានជាសហរដ្ឋអាមេរិកគេផុតពីការខ្ទេចខ្ទាំខាងសសេដ្ឋកិច្ច?
ក្រោយសង្គ្រាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ចពីព្រោះសហរដ្ឋអាមេរិក គឹស្ថិតនៅឆ្ងាយពីទ្វីអឺរ៉ុបរាប់ពាន់គីឡូម៉ែត។
geography
ដើមរៀបចំស្តារសេដ្ឋកិច្ចឡើងវិញ តើលោកប្រធានាធិបតី រ៉ូ សីវែល បានប្រើអស់រយៈពេលប៉ុន្មានថ្ងៃ? លោកបានប្រើប្រាស់អ្វី? ដើម្បីអ្វី? ហើយជំហានដំបូងនៅក្នុងផែនការនេះលោកបានធ្វើដូចម្តេច?
ដើម្បីរៀបចំស្តារសេដ្ឋកិច្ចឡើងវិញ លោកប្រធានាធិបតី រ៉ូ សឺវែល បានប្រើប្រាស់អស់រយៈពេល ១០០ថ្ងៃ ដោយលោកបានប្រើប្រាស់បណ្តាញព័ត៍មានវិទ្យា ដើម្បីជូនប្រជាជាតិជ្រាបអំពី គម្រោងផែនការនេះ។ ជំហានដំបូងនៅក្នុងផែនការនេះ គឺលោក បានបង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនៅឆ្នាំ ១៩៣៣ ដើម្បីជួយទៅដល់អ្នកអត់ឃ្លាន និងអ្នកគ្មានទីជម្រក ជាទឹកប្រាក់ ៥០០ លានដុ...
geography
ពីមុនអង់គ្លេស និងសហភាពសូរៀតជាដៃគូនឹងគ្នា ចុះតើហេតុអ្វីបានជាប្រទេសអង់គ្លេសក្លាយជាដៃគូ ប្រឆាំងនឹងសហភាពសូវៀតទៅវិញ? ហើយពេលនោះលោក ធឺ ឈីល បានថ្លែងនៅហ្វុលតុន ថាដូចម្តេច?
ពីមុនអង់គ្លេស និងសហភាពសូវៀតជាដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយ ជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ត។ ពេលនោះលោក ឆឺ ឈីល បានថ្លែងនៅហ្វុលតុន ថាពេលនេះ វាំងននដែកបានបែងចែក ទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិខ និនងអឺរ៉ុបខាងកើត។
geography
តើវិធានការថ្មីញូវឌៀលមានន័យដូចម្តេច? ត្រូវបានបង្កើតឡើងដោយលោកណា?
វិធានការថ្មីញូវឌៀល មានន័យថាការជួយសង្គ្រោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល។ ផែនការនេះត្រូវបានបង្កើតឡើងដោយលោក រ៉ូ សឺវែល។
geography
តើយើងត្រូវបើកគណនីជួញដូរមូលបត្រជាមួយអ្នកណា?
ជាមួយbroker
geography
នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិក មានសន្ទុះរីកចម្រើនយ៉ាងខ្លាំង តើនេះបណ្តលមកពីមូលហេតុអ្វី?
នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង នេះបណ្តាលមកពីមូលហេតុ៖ - ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិក ចំនួន ១០ពាន់លានដុល្លា។ - ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំៗមានចំនួន ៧ ពាន់លានដុល្លា។
geography
ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្តារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ តើប្រទេសទាំងនោះបានស្តារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹកផ្អែកលើអ្វី?
ក្រោយសង្គ្រាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួន បានស្តារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ដោយពឹងផ្អែកទៅលើប្រាក់កម្ចីពិសហរដ្ឋអាមេរិក។
geography
តើនៅសហរដ្ឋអាមរិចមានសភាប៉ុន្មាន? អ្វីខ្លះ? សភានីមួយៗ មានតំណាងរាស្រ្តប៉ុន្មាន? ហើយតំណាងរាស្ត្រនីមួយៗ មានអណត្តិប៉ុន្មានឆ្នាំ?
នៅសហរដ្ឋអាមេរិកមានសភា ២គឺ សភាតំណាងរាស្ត្រ និងព្រឹទ្ធិសភា ហើយសភានីមួយៗ មានតំណាងរាស្ត្រដូចតទៅ៖ - សភាតំណាងរាស្រ្តមានសមាជិកចំនួន ៤៣៥ នាក់ ហើយមានអណត្តិ ២ឆ្នាំ។ - ព្រឹទ្ទិសភាមានសមាជិកចំនួន ១០០ នាក់ ដោយក្នុងមួយរដ្ឋមាន ២នាក់ ហើយមានអណត្តិ ៦ឆ្នាំ ដែលត្រូវបានបោះឆ្នោតប្តូរចំនួន ១ ភាគ៣ រៀងរាល់២ ឆ្នាំម្តង។
geography
តើរដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិចបានប្រកាសឡើងនៅឆ្នាំណា? នៅទីណា ហើយបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំណា?
រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកត្រូវបានប្រកាសឡើងនៅឆ្នាំ ១៧៨៧ នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៨៩។
geography
តើសហរដ្ឋអាមេរិកបានប្រកាសឯករាជ្យនៅថ្ងៃណា ខែណា ឆ្នាំណា? ពីប្រទេសណា?
សហរដ្ឋអាមេរិក បានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស។
geography
តើសហរដ្ឋអាមេរិកជាទឹកដីនៃជនជាតិណា? ពួកណាដែលបានមកតាំងទីលំនៅទីនេះ? នៅពេលណា? ហើយបានធ្វើអ្វីខ្លះ?
សហរដ្ឋអាមេរិក ជាទឹកដីនៃជនជាតិ ឥណ្ធាស្បែកក្រហម។ អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនជាតិដើម។
geography
ព្រះបាទ ស៉ីសុុវត្តិបានសោយទិវង្គតនៅថ្ងៃខែឆ្នាំណា?
នៅថ្ងៃទី ០៩ សីហា ១៩២៧។
geography
ព្រះបាទ នរោត្តម សីហនុ បានសោយទិវង្គត នៅថ្ងៃខែឆ្នាំណា?
នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២។
geography
ព្រះបាទ នរោត្តម សីហនុ បានប្រសូតនៅថ្ងៃខែឆ្នាំណា?
នៅថ្ងៃទី ៣១ តុលា ឆ្នាំ ១៩២២។
geography
ព្រះបាទ នរោត្តម បានសោយទិវង្គតនៅឆ្នាំណា?
នៅឆ្នាំ ១៩០៤។
geography
តើមានមូលហេតុអ្វីខ្លះជាចំនុចចាប់ផ្តើមនៃវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ១៩២៩?
វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្តើមឡើងនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលបន្តតំណែង វិល សុន បាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រីស្តីដើមទុនឱ្យគេធ្វើការបង្កើនផលិតផលច្រើនហួសហេតុ ពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតួច ពោលគឺ ការអនុវត្តទ្រឹស្តីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក។
geography
តើសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬអាឡឺម៉ង់ខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា?
សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៤៩។
geography
តើកំពែងក្រុងប៊ែកឡាំងត្រូវបានកសាងឡើងនៅថ្ងៃខែឆ្នាំណា? ដោយប្រទេសណា? កំពែងនេះមានបណ្តោយប៉ុន្មាន?
កំពែងក្រុងប៊ែងឡាំង ត្រូវបានកសាងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៦១ដោយសហភាពសូវៀត ហើយកំពែងនេះមានបណ្តោយ ៤២គ.ម។
geography
តើការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាដូចម្តេច?
ការកសាងជញ្ជាំងក្រុងប៊ែឡាំងបញ្ជាក់ថា ទ្វីបអឺរ៉ុបមានប្លុកពីរ គឺ ខាងកើត និងខាងលិច ជាពិសេសជាគឺជានិមិត្តរូបនៃសង្គ្រាមត្រជាក់ដែលជម្រុញឱ្យពិភពលោកស្ថិតនៅលើផ្លូវសង្គ្រាម។
geography
តើលំនាំប្រែកំណើតនៃសិលាអាចកើតមាននៅសីតុណ្ហភាពប៉ុន្មាន?
លំនាំប្រែកំណើតនៃសិលា អាចកើតមាននៅសីណ្ហភាព ពី50អង្សាទៅ100អង្សា។ សីណ្ហភាពខ្ពស់ជាង 100អង្សា សិលានិងរលាយក្លាយទៅជាម៉ាក់ម៉ា។
geography
ដូចម្ដេចដែលហៅថាសិលាប្រែកំណើត?
សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្ដូរទម្រង់ វាយភាព ឬសមាសធាតុផ្សំរបស់វា។
geography
តើសិលាកម្ទេចកំណសរីរាង្គកើតឡើងយ៉ាងដូចម្ដេច?
សិលាកម្ទេចកំណសរិរាង្គ កើតឡើងពីសំណល់សាកសពសត្វរស់ក្នុងមហាសមុទ្រដែលបានបង្ខាំជាប់គ្នា។ ឧទាហរណ៏៖ ថ្មកំបោរ។
geography
តើសិលាកម្ទេចកំណក្លាស្ទិចកើតឡើងយ៉ាងដូម្ដេច?
សិលាកម្ទេចកំណក្លាស្ទិច កើងឡើងពីបំណែកផ្សេងៗនៃសិលានិងរ៉ែ បង្ខាំជាប់គ្នា។ គេសម្គាល់ឈ្មោះសិលាកម្ទេកំណក្លាស្ទិចតាមរយះទំហំ និងរូបរាងគនៃបំណែកសិលា។ ឧទាហរណ៏៖ ថ្មក្រែឬថ្មខ្សាច់។
geography
តើសិលាកម្ទេចកំណមានប៉ុន្មានក្រុម? អ្វីខ្លះ? គេចាត់ថ្នាក់សិលាកម្ទេចកំណដោយផ្អែកទៅលើអ្វី?
សិលាកម្ទេចកំណមានបីក្រុមគឺ៖ សិលាកម្ទេចកំណក្លាស្ទិច សិលាកម្ទេចកំណគីមី និងសិលាកម្ទេចសរិរាងគ។ គេចាត់ថ្នាក់សិលាកម្ទេចកំណដោយផ្អែកលើរបៀបនៃការកកើតរបស់វា។
geography
ពណ៏នាពីដំណើរការនៃកំណកំណើតសិលាកម្ទេចកំណ?
ខ្យល់ទឹក ទឹកកក ពន្លឺព្រះអាទិត្យ និងជំនាញ បណ្ដាយអោយសិលាពុកផុយទៅជាបំណែកតូចៗបំណែកសិលាឬកម្ទេចកំណត្រូវបានដឹកជញ្ជួនពីកន្លែងមួយទៅកន្លែងមួយទៀតតមដំណើនៃសំណឹក។ ចុងបញ្ចប់ កម្ទេកំណទាំងឡាយបានចាក់បង្គរទៅជាសស្រទាប់ ហើយបង្ខាំជាប់គ្នាបានជាសិលាកម្ទេចកំណ។
geography
ដូចម្ដេចដែលហៅថាសិលាកម្ទេចកំណ?
សិលាកម្ទេចកំណគឺជាប្រភេទសិលាដែលកើតពបំណែក ឬកម្ទេចកំណដែលត្រូវបានដឹកជញ្ជួនពីកន្លែងមួយ ទៅកន្លែងមួយទៀតតាមដំណើរសំណឹក ចាក់បង្គរលើគ្នាទៀជាស្រទាប់ហើយបានបង្ខាំជាប់គ្នាក្លាយទៅជាសិលា។
geography
ដូចម្ដេចដែលហៅថាសិលាភ្នំភ្លើង?
សិលាភ្នំភ្លើងគឺ ជាក្រុមសិលាម៉ាក់ម៉ា ដែលកើតឡើងដោយការចុះត្រជាក់នៃកំអែភ្នំភ្លើង ហើយកករឹងនៅលើផ្ទៃផែនដី។
geography
តើសិលាម៉ាក់ម៉ាមានកំណកំណើតដូចម្ដេច?
សិលាម៉ាក់ម៉ាមានកំណកំណើតពីការចុះត្រជាក់នៃកំអែភ្នំភ្លើងនៅលើផ្ទៃផែនដី ហើយសិលាម៉ាក់ម៉ាខ្លះកើតជ្រៅក្នុងសំបកផែនដី។
geography
តើគេចាត់ថ្នាក់សិលាម៉ាក់ម៉ាដោយផ្អែកទៅលើអ្វី?
គេចាត់សិលាម៉ាក់ម៉ាដោយផ្អែកទៅលើ សមាសភាពផ្សំ និងវាយភាពរបស់វា។
geography
តើសិលាម៉ាក់ម៉ាមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
សិលាម៉ាក់ម៉ាមានពីប្រភេទគឺ៖ សិលាជ្រៀតនិងសិលាភ្នំភ្លើង។
geography
តើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្ដេចខ្លះ?
អត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធិពលដល់វាយភាពសិលាម៉ាក់ម៉ាគឺ ប្រសិនបើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើងនិងម៉ាក់ម៉ាកាន់តែយូរ នោហក្រាមសិលាកាន់តែធំ ហើយមានវាយភាពកាន់តែគ្រើមខ្លាំង។ ផ្ទុយទៅវិញប្រសិនបើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាកាន់តែលឿន នោះក្រាមសិលាកាន់តែតូចបំផុតឬគ្មានក្រាមសោះហើយវាយភាពកាន់តែម៉ដ្ធ។
geography
តើកំអែភ្នំភ្លើង ខុសពីម៉ាក់ម៉ាដូចម្ដេច?
- ម៉ាក់ម៉ាគឺជាសិលារាវ ដែលផ្សំឡើងពីសិលារលាយ ឧស្ម័ននិងទឹក ហើយមានប្រភពនៅក្នុងម៉ង់តូ។ - កំអែភ្នំភ្លើងគឺជាម៉ាក់ម៉ាដែលឡើងមកដល់ផ្ទៃផែនដី វាហូរចេញនៅពេលមានបន្ទុះភ្នំភ្លើងបង្កើតបានជាផ្ទៃផែនដី។
geography
តើម៉ាក់ម៉ាអាចកើតឡើងតាមវិធីប៉ុន្មានយ៉ាង? អ្វីខ្លះ?
ម៉ាក់ម៉ាអាចកើតឡើងតាមវិធីបីយ៉ាងគឺ៖ ពេលសិលាទទូលរងកម្ដៅពេលសម្ពាធថយចុះ ឬពេលសិលាផ្លាស់ប្ដូរសមាសធាតុផ្សំ។
geography
ដូចម្ដេចដែលហៅថាសិលាម៉ាក់ម៉ា?
សិលាម៉ាក់គឺជាប្រភេទសិលាដែលកើតឡើងពីម៉ាក់ម៉ា និងកំអែភ្នំភ្លើងដែលចុះត្រជាក់ ហើយកករឹងនៅក្នុង ឬនៅលើផ្ទៃផែនដី។
geography
តើវាយភាពសិលាគឺជាអ្វី?
វាយភាពសិលាគឺជាទំហំ រូបរាង្គ និងទីតាំងនៃក្រាមសិលា។
geography
តើគេចាត់ថ្នាក់សិលាជាប៉ុន្មានប្រភេទធំៗ? អ្វីខ្លះ? ដោយផ្អែកទៅលើអ្វី?
គេចាត់ថ្នាក់សិលាជាបីប្រភទធំៗគឺ៖ សិលាម៉ាក់ម៉ា សិលាកម្ទេចកំមណ និងសិលាប្រែកំណើត។
geography
តើសិលាគឺជាអ្វិ?
សិលាគឺជាល្បាយនៃរ៉ែមួយ ឫច្រើនប្រភេទ លើកលែងប្រភេទសិលាខ្លះដូចជា ធ្យូងថ្មកើតឡើងពីសារធាតុសរីរាង្គ។
geography
តើមធ្យោបាយដើម្បីអភិរក្សធនធានរ៉ែផ្ដល់នៅសារះប្រយោជន៏អ្វីខ្លះដល់បរិស្ថាន?
មធ្យោបាយដើម្បីអភិរក្សធនធានរ៉ែ ផ្ដល់នូវសារះប្រយោជន៏ជាច្រើនដល់បរិស្ថានដូចជា៖ - ពន្យារយះពេលនៃការផ្គត់ផ្គង់រ៉ែ តាមរយះ ការកាត់បន្ថយបរិមាណរូបធាតុដែលត្រូវទាញយក។ - ទាមទារការប្រើប្រាស់ថាមពលតិចជាងការទាញយករ៉ែពីក្នុងដី។ - មានការបំពុលតិច និងមានការខូចខាចដីតិច - បន្ថយការចាក់ចោលកាកសមណល់ និងពន្យាអាយុកន្លែងទុកដាក់សំណល់តាមរយះកាត់បន្ថយមាឌ...
geography
ដើម្បីអភិរក្សធនធានរ៉ែ តើគេត្រូវប្រើមធ្យោបាយអ្វីខ្លះ? ចូរកឧទាហរណ៏មកបញ្ជាក់?
ដើម្បអភិរក្សធនធានរ៉ែ គេមានមធ្យោបាយពីយ៉ាងគឺ ការកធនធានដទៃទៀតមកជំនួស និងកំណែច្នៃជាថ្មីនូវសម្ភារះចាស់ៗ។
geography
ប្រៀបធៀបរ៉ែលោហះ និងរ៉ែអលោហះ ដោយរកឧទាហរណ៏មកបញ្ជាក់? ឬ តើរ៉ែលោហះនិងរ៉ែអលោហះមានលក្ខណះដូចម្ដេចខ្លះ?
រ៉ែលោហះជារ៉ែដែលមានផ្លេកលោហះ ចំលងកម្ដៅ និងអគ្គិសនីបានល្អដូចជា ដែក ទងដែង ប្រាក់ សំណ មាស.......។ រ៉ែអលៅហះ ជារ៉ែដែលគ្មានផ្លេកលោហះ ចំលងកម្ដៅ និងអគ្គិសនីបានខ្សោយ ដូចជា ផូស្វាត ស្ពាន់ធ័រ កាបូន........។
geography
ដូចម្ដេចដែលហៅថារ៉ែសរីរាង្គ? រ៉ែអសរីរាង្គ?
រ៉ែសរីរាង្គគឺជារ៉ែដែលកើតឡើងពីលំនាំវិត្ថុមានជីវិត។ រ៉ែសរីរាង្គមានដូចជា កាបូន ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ។ រ៉ែអសរីរាង្គគឺជារ៉ែដែលកើតឡើងពីធម្មជាតិ ភាគច្រើនកើតពីម៉ាក់ម៉ា មិនមែនកើតឡើងពីលំនាំនែវិត្ថុមានជីវិត។ រ៉ែអសរីរាង្គមានដូចជា រ៉ែមាស ប្រាក់ ដែក សំណ អាលូយមីញ៉ូម។ល។
geography
ហេតុអ្វីបានជាគេចាត់ទុកធនធានរ៉ែ ចូលក្នុងប្រភេទធនធានធម្មជាតិមិនកើតឡើងវិញ?
បានជាគេចាត់ទុកធនធានរ៉ែន ចូលក្នុងប្រភេទធនធានមិនកើតឡើងវិញ ពីព្រោះ រ៉ែកើតឡើងវិញយ៉ាងយឺតបំផុតក្នុងរយះពេលរាប់លានឆ្នាំ និងមានបរិមាណកំណត់ ពុំអាចកើតឡើងវិញបាននៅពេលដែលប្រើវាអស់។
geography
ចូររៀបរាប់ពីលំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា?
លំនាំប្រែកំណើដោយប៉ះម៉ាកម៉ា គឺជាវិធីមួដែលសិលាអាចទទូលរងលំនាំប្រែកំណើតបានដោយការប៉ះពាល់ជាមួយម៉ាក់ម៉ា។ នៅពេលដែលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្ដៅមជ្ឈដ្ឋានសិលា។ ជាលទ្ធ ម៉ាក់ម៉ាបានធ្វើអោយរ៉ែខ្លះនៅជុំវិញសិលាប្រែក្លាយទៅជារ៉ែផ្សេងទៀត។
geography
ចូររៀបរាប់ពីលំនាំប្រែកំណើតដោយប៉ះទង្គិច?
លំនាំប្រែកំណើតដោយប៉ះទង្គិច កើតមាននៅពេលសម្ពាធដ៏ខ្លាំងសង្កត់លើសិលា ដែលកប់យ៉ាងជ្រៅពីក្រោមសិលាផ្សេងទៀត ឬនៅពេ៤លផ្ទាំងសំបកផែនដីប៉ះទង្គិចគ្នា។ សម្ពាធ និងកំណើតសីណ្ហភាព ដែលកើតឡើងនៅក្រោមលក្ខខណ្ឌនេះបណ្ដាលអោយខូចទ្រង់ទ្រាយ និងផ្លាស់ប្ដូរសមាសធាតុគីមី។
geography
តើលំនាំប្រែកំណើតនៃសិលាអាចកើតមាននៅលើសិលាអ្វីខ្លះ?
លំនាំប្រែកំណើតនៃសិលាអាចកើតមាននៅលើប្រភេទសិលាភ្នំភ្លើង សិលាកម្ទេចកំណ និងសូម្បីតែសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទៅជាសិលាប្រែកំណើតផ្សេងទៀតបានដែរ។
geography
តើវាយភាពសិលាមានសារះសំខាន់អ្វីខ្លះ?
វាយភាពសិលាមានសារះសំខាន់ក្នុងការចាត់ថ្នាក់ សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។
geography
តើដីកើតឡើងយ៉ាងដូចម្ដេច?
ដីកើតឡើងដោយសារលទ្ធផល នៃអណពើបំផ្លាញដោយធម្មជាតិរវាងសិលា ឬ រូធាតុទាំងឡាង ជាមួយអាកាសធាតុដោយល្បឿនយឺត ឈានទៅរកការបាក់បែកប្រេះស្រាំ និងការរិចរឹលនៃសិលា។
geography
តើដីជាអ្វី?
ដីជាល្បាយនៃខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជ បានមកពិសំណឹក នៃរូបធាតុសរីរាង្គ និងសារពាង្គរស់ ហើយវាជាមជ្ឈដ្ឋានដែលរុក្ខជាតិអាចចាក់ឬសបាន។
geography
តើដំណើពុកផុយមេកានិច និងដំណើរពុកផុយគីមីធ្វើសកម្មភាពយ៉ាងដូចម្ដេច?
ដំណើរពុកផុយមេកានិច និងដំណើរពុកផុយគីមីតែងតែធ្វើសកម្មភាពរួមគ្នា។
geography
តើរបេះរូប និងរបេះគីមីមានលក្ខណះដូចម្ដេច?
របេះរូប ឬរបេះមេកានិចគែជាឥទ្ធិពលនៃចលនាទឹក សីតុណ្ហផាព ខ្យល់ កម្ដៅ និងកត្តាជីវះ ទូលើសិលាមេ ក្នុងដំណើរបង្អក។ របេះគីមី គឺជាឥទ្ធិពលខនិជនៅក្នុងសិលាដែរមានប្រតិកម្មជាមួយនិងកត្តាផ្សេង២ដូចជា កត្តាទឹក អុកស៊ីសែន កាបូនកម្ម អាស៊ីតស៊ូលផូរិច និងកត្តាអាស៊ីតរុក្ខជាតិ។
geography
ចូរនិយាយពីដំណើរពុកផុយគីមី ដោយសារពាង្កកាយមានជីវិត?
គ្រាប់រុក្ខជាតិដែលធ្លាក់លើដីនៅលើផ្ទៃសិលាដុះពន្លក ហើយឬសវាបានចាក់ទៅក្នុងស្នាមប្រេះនៃសិលា។ នៅពេលឬសរុក្ខជាតិដុះលូតលាស់ វាបង្កើតបានជាអាស៊ីតខ្សោយ ហើយធ្វើអោយសិលានៅជុះវិញឬសរលាយយឺតៗ។ នៅពេលរុក្ខជាតិលូតលាស់ជាអាស៊ីតដែលវាបង្កើតបានជា្របចូលក្នុងសិលា និងធ្វើអោយខនិជមួយចំនួនរលាយ។ ក្នុងពេលនោះ សិលាត្រូវបែកជាបំណែកតូចៗ។
geography
ចូរនិយាយពីដំណើរពុកផុយគីមីដោយអុកស៊ីសែន?
ឧស្ម័នអុកស៊ីសែននៅក្នុងខ្យល់ ជាមូលហេតុសំខាន់នៃដំណើរពុកផុយគីមី។ ប្រសិនបើយើងដាក់លោហះ ដុចជាដែកនៅហាលភ្លៀង យើងនិងឃើញដែកមានប្រតិកម្មជាមួយអុកស៊ីសែនក្នុងទឹកក្នុងលមនាំមួយហៅថាអុកស៊ីតកម្ម។ លទ្ធផលនៃអុកស៊ីតកម្មគឺច្រេះ។ សិលាដែលមានផ្ទុកដែក ក៏ធ្វើអុកស៊ីតកម្ម ឬច្រែះដែរ។ ច្រែះធ្វើអោយសិលាទន់ ហើយេជ្រុះកម្ទេច និងមានពណ៏ក្រហម ឬត្នោត។
geography
ចូរនិយាយពីដំណើរពុកផុយគីមីដោយភ្លៀងអាស៊ីត?
ចំហេះដោយឥន្ទនះដុចជាធ្យូង ប្រេង និងឧស្ម័ន អាចពំពុលអាកាសជាមយយនិងសមាសធាតុនៃ ស្ពាន់ធ័រ កាបូន និងអាសូត។ សមាសធាតុទាំងនេះ ធ្វើប្រតិកម្មគីមី ជាមួយចំហាយទឹកក្នុងពពកបង្កើតបានទៅជាអាស៊ីត។ អាស៊ីតទាំងនេះលាយជាមួយនិងដំណក់ទឹកភ្លៀង ហើយធ្លាក់ចុះមកជាផ្លៀងអាស៊ីត។ ភ្លៀងអាស៊ីតជាមូលហេតុមួយលឿនបំផុតនៃដំណើរបុកផុយគីមី។
geography
តើយើងត្រូវមានវិធានការអ្វីខ្លះ ក្នុងការកាត់បន្ថយកំណកអាកាសអាស៊ីតនៅក្នុងបរិយាកាស?
ដើម្បីកាត់បន្ថយកំណកអាកាសអាស៊ីនៅក្នុងបរិយាកាសយើងត្រូវមានវិធានការណ៏ កាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសដូចជាស្ពាន់ធ័រអុកស៊ីត អាសូតអុកស៊ីតជាដើម។
geography
តើភ្លៀងអាស៊ីតបង្ករផលប៉ហពាល់អ្វីខ្លះដល់ភាវះរស់ក្នុុងទឹក និងលើគោក?
ភ្លៀងអាស៊ីតបង្ករផលប៉ហពាល់ដល់ភាវហរស់ក្នុងទឹក និងលើគោកដូចជា៖ - ភ្លៀងអាស៊ីតបានរំដោះអាលុយមីញ៉ូមពីក្នុងដីធ្វើអោយសារធាតុផ្សេងៗទៀតថយចុះដូចជាម៉ាញ៉េស្យូម និងកាល់ស្យូមជាដើម។ - អាលុយមីញ៉ូមអាចចូលទៅក្នុងទឹក បឹង ស្ទឹង ទន្លេ រូចផ្ដុះគ្នានៅក្នុងស្រកីត្រី ដែធ្វើអោយរាំងស្ទះដល់ដំណកដង្ហើមរបស់ត្រី។ - អាលុយមីញ៉ូមក៏បំពុលមនុស្សតាមរយះទឹកផងដែរ។...
geography
តើភ្លៀងអាស៊ីតកើតឡើងដោយសារអ្វី?
ភ្លៀងអាស៊ិតកើតឡងដោយសារប្រតិកម្មរវាង ស្បាន់ធ័រឌីអុកស៊ីត និងអាសូតអុកស៊ីតដែលបញ្ចេញដោយសក្មភាពមនុស្ស ជាមួយនិងចំហាយទឹកនៅក្នុងបរិយាកាស បង្កើតបានជាកំណកអាកាសអាស៊ីត បន្ទាប់មកធ្លាក់មកលើផ្ទៃដិក្នុងទម្រង់ជាភ្លៀងអាស៊ីត។
geography
តើកាបូនឌីអុកស៊ីតធ្វើអោយមានការពុកផុយគីមីយ៉ាងដូចម្ដេច?
កាបុនឌីអុកស៊ីតជាមូលហេតុមួយនៃដំណើរពុកផុយគីមី នៅពេលដែលកាបូនឌីអុកស៊ីតរលាយនៅក្នុងទឹកភ្លៀង និងក្នុងទឹកដែលលិចទៅក្នុងប្រហោងខ្យល់នៅក្នុងដី។ ជាលទ្ធផល វាបង្កើតបានជាអាស៊ីតកាបូនិច។ អាស៊ិតកាបូនិចងាយធ្វើអោយសិលាបុកផុយដូចជា ថ្មម៉ាប និងថ្មបោរ។
geography
ដើម្បីទាញយករ៉ែ តើគេប្រើវិធីអ្វីខ្លះ?
ដើម្បីទាញយកធនធានរ៉ែ គេប្រើវិធីដូចជា៖ - ការបូបួករ៉ែ (សម្រាប់ទាយយករ៉ែពីបាតស្ទឹង រឺទន្លេដូចជា គ្រូស ខ្សាច់ និងកំណប់រ៉ែផ្សេងៗទៀត) - ការជីកយករ៉ែមានបូនប្រភេទ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្ដេក ការជីកយករ៉ែបញ្ឈរ - ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្ដេក ការជីកយករ៉ែបញ្ឈរ - ការជីកយកដោយចំហ - ការចូកយកដោយផ្...
geography
តើខនិជជាអ្វិ?
ខនជគឺជាសារធាតុរឹងដែលមាននៅក្នុងធម្មជាតិ។
geography
ចូរនិយាយពីដំណើរពុកផុយដោយការលូតលាស់នៃរុក្ខជាតិ?
ដំណើរពុកផុយការលូតលាស់នៃរុក្ខជាតិ កើតមាននៅពេលដែលឬសរបស់រុក្ខជាតិលុតលាស់យឺតៗ ហើយេះជ្រៀតចូលតាមស្នាមប្រេះសិលា ស្នាមប្រេះកាន់តែរិកធំលើងៗ ធ្វើអោយសិលាចាប់ផ្ផ្ដើមប្រេះស្រាំបន្តិចម្ដងៗ ហើយបាក់បែកជាបំណែកផ្សែងៗគ្នា។
geography
ចូរនិយាយពីដំណើរពុកផុយដោយសីតុណ្ហភាព?
សិលាអាចបាក់បែក ឬពុកផុយដោយសារការប្រែប្រូលសីតុណ្ហភាព។ នៅពេលថ្ងៃ ផ្នែកខាងក្រៅនៃផ្ទាំងសិលាធំៗទទូលកម្ដៅខ្លាំងពីព្រះអាទិត្យ ហើយចាប់ផ្ដើមរីកមាឌ ប៉ុន្តែផ្នែកខាងក្នុងនៃផ្ទាំងសិលាទាំងនោះនៅតែត្រជាក់និងមិនរីកមាឌទេ។ នៅពេលយប់សីតុណ្ហភាពធ្លាក់ចុះ ធ្វើអោយផ្នែកខាងក្រៅនៃផ្ទាំងសិលាចុះត្រជាក់ហើយក៏រួមមាឌ។ ដំណើរវិលចុះលើងនៃសីតុណ្ហភាពជារៀងរាល់...
geography
តើកត្តាអ្វីខ្លះដែលធ្វើឲ្យមានដំណើពុកផុយមេកានិច?
កត្តាដែលធ្វើឲ្យមានដំណើរពុកផុយមេកានិចមានដូចជាកំណក និងការលាយ សីតុណ្ហភាព ការលូលាស់នៃរុក្ខជាតិ សកម្មភាពសត្វ និងការសឹក។
geography
ដូចម្ដេចដែលហៅថាដំណើរពុកផុយគីមី (របេះគីមី)?
ដំណើរពុកផុយគីមី គឺជាការបាក់បែកនៃសិលា និងតាមទំនាក់ទំនងដោយផ្ទាល់ទៅនិងឥទ្ធិពលបរិយាកាស ឬជិវះដែលបានបង្កើតផលិតផលគីមីនៅក្នុងការបាក់បែក រេចរឹលនៃសិលា ដី និងខនិជ។
geography
ដូចម្ដេចដែលហៅថាដំណើរពុកផុយមេកានិច (របេះរូប)?
ដំណើរពុកផុយមេកានិច គឺជាការបាក់បែកនៃសិលា និងដីតាមរយះទំនាក់ទំនងដោយផ្ទាល់ ជាមួយលក្ខខណ្ឌបរិយាកាស ដូចជាកំដៅ ទឹក ទឹកកក និងសម្ពាធ ហើយមិនផ្លាស់ប្ដូរសមាសធាតុគីមី។
geography
ដំណើរការពុកផុយមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ដំណើរការពុកផុយមានពីប្រភេទគឺ - ដំណើរពុកផុយមេកានិច (របេះរូប) - ដំណើរពុកផុយគីមី (របេះគីមី)។
geography
តើដំណើរការពុកពុយជិះឥទិ្ធពលអ្វីខ្លះទៅលើផ្ទៃផែនដី?
ដំណើពុកផុយជិះឥទ្ធិពលទៅលើផ្ទៃផែនដីដូចជគឹ ទទូលរងការបំផ្លាញដូចជា ការបែកបាក់ ការរេចរឹល ការប្រះស្រាំនៃសិលាទាំងឡាយ និងវិត្ថុដ៏ទៃទៀតនៅលើផ្ទៃផែនដី។
geography
ដូចម្ដេចដែលហៅថាដំណើរពុកផុយ?
ដំណើរពុកផុយគឺជាការបាក់បែកជាបំណែកនៃសិលា និងដីខនិជរបស់ផែនដី តាមទំនាក់ទំនងដោយផ្ទាល់ ជាមួបរិយាកាសនៃភព។
geography
ចូររៀបរាប់ពីសារះសំខាន់នៃសិលាចំពោះមនុស្ស?
សិលាគឺជាធនធានធម្មជាតិដ៏សំខាន់សំម្រាប់មនុស្សតាំងពីយូរយារមកហើយ។ - មនុស្សសម័យដើមប្រើសិលាធ្វើញញូរ ចុងព្រួញ លំពែង កាំបិត និងខ្នោសជាដើម។ - គេប្រើសិលាដើម្បីធ្វើសំណង់ ប្រាសាទ អសាគារ និងវិមានផ្សេងៗជាច្រើនសត្វវត្តមកហើយ។ - សម្រាប់អ្នកវិទ្យាសាស្រ្ត សិលាអាចធ្វើឲ្យយើងដឹងពីប្រវត្តផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើង។ - ផូស៊ីលនៅក្នុងសិ...
geography
តើសិលាប្រែកំណើតវាយភាពក្រាមបន្ទះ វាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្ដេច?
លក្ខណះខុសគ្នារវាងសិលាប្រែកមណើតវាយភាពក្រាមបន្ទះ និង វាយភពគ្មានក្រាមបន្ទះគឺ សិលាប្រែកំណើតវាយភាពក្រាមបន្ទះ មានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសឹម្ពាធ។ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះវិញ គ្មានការតម្រៀបជាជួរនៃគ្រាប់រ៉ែទេ។ ជាទូទៅ សិលាកើតឡើងពីរ៉ែមួយពីរ ឬបីប្រភេទ។
geography
តើសិលាប្រែកំណើតមានវាយភាពប៉ុន្មានប្រភេទ? អ្វីខ្លះ?
សិលាប្រែកំណើតមានវាយភាពពីរប្រភេទ គឺ វាយភាពក្រាមបន្ទះ និងវាយភាពគ្មានក្រាមបន្ទះ។
geography
ចូរនិយាយពីដំណើរការពុកផុយដោយសារសកម្មភាពសត្វ?
សត្វជន្លេន ស្រមោច សត្វល្អិត និងសត្វផ្សេងៗទៀតក៏ជាមូលហេតុនៃការពុកផុយសិលាដែរ។ សត្វទាំងនោះជីករូងដី និងជញ្ជយនដិម៉ដ្ឋៗនៅជុំវិញធ្វើអោយដីធូរ និងសិលានៅក្នុងដីបាក់បែកជាបំណែកផ្សេងៗគ្នា។
geography