question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើនៅឆ្នាំ១៩៩២ប្រទេសកម្ពុជាមានមណ្ឌលរ៉ែប៉ុន្មាន? មណ្ឌលរ៉ែទាំងនោះមានកំណប់រ៉ែអ្វីខ្លះ? | នៅឆ្នាំ១៩៩២ ប្រទេសកម្ពុជាមានមណ្ឌលរ៉ែ៥គឺ៖
- មណ្ឌលប៉ែលិន មានកំណប់ត្បូងទទឹម និងកណ្ដៀង
- មណ្ឌលបរកែវ (រតនគីរី) មានកំណប់ត្បូង និងមាស
- មណ្ឌលកំពង់ធំ មានរ៉ែដែក (នៅភ្នំដែក) រ៉ែមាស (កប់ក្នុងដីល្បាប់) និងកំណប៉ាហាំង (នៅជុំវិញភ្នំជី និងភ្នំលើង)
- មណ្ឌលកំពត និងបាត់ដំបង មានថ្មកំបោរ និងផូស្វាត
- មណ្ឌលពោធុសាត់ មានថ្មកែវ (ភ្នំតាសាយ) សម្... | geography |
ដូចម្ដេចដែលហៅថាវ៉ែន? | វ៉ែនគឺជាស្នាមតូចមួយរឺបន្ទះរ៉ែមួយដែលខុសពីរ៉ែនៅជុំវិញ។ | geography |
ដូចម្ដេចដែហៅថាសូលុយស្យុង? | សូលុយស្យុងគឺជាល្បាយនែសារធាតុមួយដែលលាយក្នុងសារធាតុមួយផ្សេងទៀត។ | geography |
ក្នុងសង្គ្រាមលោកលើកទី២ ហេតុអ្វីបានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្ត? | ក្នុងសង្គ្រាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះ សហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលាយ មាន អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្តាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបានរំកិលយឺតៗ ដោយសារការប្រយុទ្ធ រារាំងពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំង នៅន័រម៉ង់ឌី។ | geography |
តើសហភាពសូវៀត និងសហរដ្ឋអាមេរិកបានចាប់ផ្តើមប្រឈមមុខដាក់គ្នា នៅឆ្នាំណា? ដោយសារអ្វី?ហើយការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំង២នេះ បង្កើតបានជាអ្វី? | សហភាពសូវៀត និងសហរដ្ឋអាមេរិច បានចាប់ផ្តើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ ដោយសារ តែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំសហភាពសូវៀត តាមរយៈផែនការម៉ាសាល់។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជា សង្គ្រាមត្រជាក់។ | geography |
ក្រោយពីសង្គ្រាមលោកលើកទី២ តើហេតុអ្វីបានជាគេថាសហភាពសូវៀតក្លាយជាមហាអំណាចមួយថ្មី? | ក្រោយសង្គ្រាមលោកលើកទី២ បានជាគេថា សហភាពសូវៀតក្លាយជាមហាអំណាចថ្មីពីព្រោះ សហភាពសូវៀតបានទទួលជ័យជំនះយ៉ាងធំធេញហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ។ | geography |
តើមានកត្តាអ្វីខ្លះដែលបានទាក់ទាញផ្ញៀវទេសចរណ៍ឱ្យចូលរួមមកទស្សនាក្នុងអ៉ីតាលី? | កត្តាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនានៅអ៊ីតាលីមានដូចជា៖
- មរតកធម្មជាតិពីឆ្នេរខ្សាច់ភ្លឺផ្លេកលាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្តៅជាច្រើនកន្លែង។
- មរតកដំណែលវប្បធម៌ពិចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់ វិហារសិនពីទ័រជាដើម។
- មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកស្ថិតក្នុងទីក្រុងប្រវត្តិសាស្ត្រ។ | geography |
ចូរនិយាយពីផ្ទៃដីកសិកម្មនិងកសិករនៅប្រទេសអ៉ីតាលី។ | នៅប្រទេសអ៊ីតាលី ផ្ទៃដីកសិកម្មមានចំនួន ៤០% កសិករមានដីកសិកដ្ឋានតូចៗ ប៉ុន្តែ មិនលើសពី ៥ ហិចតា។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្តែកសិករនៅភាគខាងត្បូងមានជីវភាពមិនទាន់ល្អ។ | geography |
តើសេដ្ឋកិច្ចប្រទេសអ៉ីតាលីពឹងផ្អែកលើវិស័យអ្វីខ្លះ? | សេដ្ឋកិច្ចប្រទេសអ៊ីតាលីពឹងផ្អែកលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។ | geography |
តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យប្រទេសអ៉ីតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្ម? | កត្តាដែលធ្វើឱ្យប្រទេសអ៊ីតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន៖
- ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ិសង់ជាដើម ដូចជាព្រះវិហារសិ ម៉ាក់ដែលបានកសាងឡើងនៅក្នុងទីក្រុងវើនី។
- ជនជាតិអ៊ីតាលីជាជនជាតិដែលមានស្នាដៃផ្ទាល់ខ្លួនដូចជា វិហារសិនពីទ័រ នៅកណ្តាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងសង់ឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបយ្យកម្ម... | geography |
តើប្រជាជនអ៉ីតាលីភាគច្រើនគោរពសាសនាអ្វី? ហើយគោរពអ្វីពិធីខ្លះ? | ប្រជាជនអ៊ីតាលីភាគច្រើនគោរពសាសនាគ្រឹស្តនិកាយកាតូលិកពោកគឺ មានចំនួន ៩៥% ហើយពួកគេគោរពពិធីផ្សេងៗដូចជាការបំបួលបុណ្យសព និងអាពាហ៍ពិពាហ៍ជាដើម។ | geography |
តើប្រទេសអ៉ីតាលីចូលចិត្តរស់នៅយ៉ាងដូចម្តេច? | ប្រជាជនអ៉ីតាលីចូលចិត្តរស់នៅដូចតទៅ៖
- ២ភាគ៣ចូលចិត្តរស់នៅទីក្រុងហើយភាគច្រើនស្ថិតក្នុងផ្ទះល្វែង
- អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរស់នៅក្នុងភូមិគ្រឹះមានបរិចវេណធំទូលាយ។ | geography |
តើសាធារណៈរដ្ឋអ៉ីតាលីត្រូវបានបង្កើតឡើងនៅឆ្នាំណា? មុននឹងប្តូររបបមកជាសាធារណៈរដ្ឋ តើប្រទេសនេះពីមុនប្រកាន់យករបបអ្វី? | សាធារណៈរដ្ឋអ៉ីតាលីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុននឹងប្តូររបបមកជាសាធារណៈ រដ្ឋប្រទេសនេះ ពីមុនប្រកាន់យករបបរាជានិយម។ | geography |
តើអ៉ីតាលីបានក្លាយជារដ្ឋស៊ីសចាប់ពីឆ្នាំណាដល់ឆ្នាំណា? ក្រោមការដឹកនាំដោយនរណា? | អ៊ីតាលីបានក្លាយជារដ្ឋផាស៊ីលចាប់ពីឆ្នាំ១៩២០ ដល់ ១៩៤៣ ក្រោមការដឹកនាំដោយលោកម៉ូសូលីនី ដែលជាដៃគូជាមួយនឹងណាស៊ីអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ | geography |
តើលោក វិន ស្តុន ឆឺឈីល បានលើកឡើងដូចម្តេច? | លោក វិន ស្តុន ឆឺឈីល បានលើកឡើងថាព្រំដែនអឺរ៉ុបខាងលិខ និងអឺរ៉ុបខាងកើតខណ្ឌចែកដោយវាំងននដែក។ | geography |
តើប្រទេសអ៉ីតាលីបានទទួលឯករាជ្យពីបារាំងនៅឆ្នាំណា? ក្នុងរាជ្យស្តេចអង្គណា? | ប្រទេសអ៊ីតាលី បានទទួលឯករាជ្យពីបារាំងនៅឆ្នាំ ១៨៦១ ក្នុងរាជ្យស្តេច វ៉ិចទ័រអេម៉ា នូអែលទី២។ | geography |
តើអ៉ីតាលីជាឈ្មោះអ្វី? ហៅថាអ្វី? | អ៊ីតាលីជាឈ្មោះ រ៉ូម៉ាំងហៅថា អ៊ីតាលីយ៉ា សំគាល់យលខាងត្បូងដែលមានន័យថា វាលស្មៅ។ | geography |
តើប្រទេសអ៉ីលីស្ថិតនៅទីណា? មានផ្ទៃដីប៉ុន្មាន? លាតសន្ធឹងយ៉ាងដូចម្តេច? | ប្រទេសអ៊ីតាលីបានបែងចែកជាពីគឺ៖
- សាន់ម៉ារីណូ ស្ថិតនៅភាគខាងកើតប៉ែកកណ្តាល
- បុរីវ៉ាទីកង់ ស្ថិតនៅកណ្តាលទីក្រុងរ៉ូមដែលជាលំនៅរបស់ស្តេចប៉ាមេណាឌិចទី១៦ ដែលជាប្រមុខសាសនាកាតូលិក នៅលើពិភពលោក។ | geography |
ចូរនិយាយពីផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិច។ | ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិខមានដូចតទៅ៖
- រដ្ឋត្រូវវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំ ដល់ ១៨ឆ្នាំ។
- កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់ពីអាយុ៦ឆ្នាំ ដល់ ១០ឆ្នាំ
- ក្រោយពីបញ្ចប់នៅបឋមសិក្សាកុមារត្រូវបន្តការសិក្សានៅថ្នាក់មធ្យមសិក្សា ដែលជាសាលាតម្រង់ទិសវិជ្ជាជីវៈ និងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់ សម្រាប់ចូលរៀនថ្នាក់មហាវ... | geography |
តើឧស្សាហកម្មនិងកសិកម្មដ៏ល្បីល្បាញរបស់អាឡឺម៉ង់ខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានអ្វីខ្លះ? | ឧស្សាហកម្ម ដ៏ល្បីល្បាញរបស់អាឡឺម៉ង់ខាងលិចដែឈានមុខគេនៅអឺរ៉ុបមាន រោងចក្រ គ្រឿងអគ្គីសនី រោងចក្រគីមី រោងចក្រស្លដែក និងរោងចក្រផលិតគ្រឿងម៉ាស៊ីនធំៗ រួមទាំងផលិតផលកសិកម្មមួយចំនួនដូចជា ទឹកដោះសាច់ ផ្លែឈើ និងដំឡូងបារាំង។ | geography |
តើការរីកចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះអ្វីខ្លះ? | ការរីចម្រើនខាងវិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ខាងលិខអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជា៖
- តំបន់រួមជាតំបន់ធ្យូងថ្មដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម។
- ការសម្បួរហត្ថករដែលមានប្រាក់កំរ៉ៃថោកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ង់ខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូងដែលមានក្រិក យូហ្គោលស្លាវី និងតួកគីជាដើម... | geography |
តើកងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅឆ្នាំណា? | កងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅខែកញ្ញាឆ្នាំ ១៩៩៤។ | geography |
តាមរយៈសន្ធិសញ្ញាថ្ងៃទី១២ខែកញ្ញាឆ្នាំ១៩៩០ តើបានត្រូវឱ្យពួកសម្ព័ន្ធមិត្តទាំងអស់ត្រូវធ្វើដូចម្តេច? | តាមរយៈសន្ធិសញ្ញាថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ១៩៩០ បានតម្រូវឱ្យពួកសម្ព័ន្ធមិត្តទាំងអស់ត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឱ្យមានសេរីភាពខាងនយោបាយគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ។ | geography |
តើជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃខែឆ្នាំណា? | ជញ្ជាំងទីក្រុងប៊ែកឡាំងត្រូវបានរំលាយចេញវិញនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩៨៩។ | geography |
តើពិភពលោកគិតថាការបែងចែកប្រទេសអាឡឺម៉ង់ជាពីរគឺជាអ្វី? ហើយពិភពលោករស់នៅយ៉ាងដូចម្តេច? | ពិភពលោកគិតថា ការបែងចែកប្រទេសអាឡឺម៉ង់ជាពីរ គឺជាការអៀនខ្មាស់បំផុត ហើយពិភពលោករស់នៅក្នុងភាពរំជើបរំជួលក្រោមព្យុះនៃសង្គ្រាមត្រជាក់អស់ជិតកន្លះសតវត្សដែលមានជញ្ជាំងក្រុងប៊ែកឡាំងជានិមិត្ររូប។ | geography |
ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ តើសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចរីចម្រើនអ្វីខ្លះ? | ក្រោមការដឹកនាំរបស់លោក ខុនរ៉ាតអាដេណូអឺ សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិខ រីកចម្រើនទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ជាពិសេសគឺការធ្វើឱ្យប្រទេសមានអធិបតេយ្យភាពឡើងវិញគឺការបំពាក់អាវុធ។ | geography |
តើការបោះឆ្នោតជាលើកដំបូងនៅអាឡឺម៉ង់ខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃខែឆ្នាំណា? | ការបោះឆ្នោតលើកដំបូងនៅអាឡឺម៉ង់ខាងលិចត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ ១៩៤៩។ | geography |
តើទីក្រុងល្បីល្បាញជាងគេនៅអ៉ីតាលីមានប៉ុន្មាន? អ្វីខ្លះ? ហើយទីក្រុងទាំងនោះមានតួនាទីដូចម្តេច? | ទីក្រុងល្បីល្បាញជាងគេនៅអ៊ីតាលីមានចំនួន៣គឺ៖
- ក្រុងរ៉ូម ជាទីក្រុងនៃចក្រភពរ៉ូមដែលមានអាយុជាង ២០០០ ឆ្នាំមកហើយ។
- ទីក្រុង ហ្វូរ៉ង់ គឺក្រុងសិល្បៈដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។
- ទីក្រុងវើនី គឺជាទីក្រុងទឹកដែលទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ប្រទេសនៅលើពិភពលោក។ | geography |
តើអាចម៍ផ្កាយកើតមកពីណា? | អាចម៍ផ្កាយកើតមកពីផ្កាយព្រះគ្រោះដែលសម្បូរកាបូន និងអាចមានផ្ទុករូបធាតុសរីរាង្គនិងទឹក។ | geography |
តើសហភាពសូវៀតមានទិសដៅដូចម្តេច ជាមួយនឹងសហរដ្ឋអាមេរិក? | សហភាពសូវៀតមានទិសដៅតែមួយគត់គឺ កសាងប្រទេសតាមឱ្យទាន់សហរដ្ឋអាមេរិក ដែលជាគូបដិបក្ខធំ ប្រកដដោយគ្រោះថ្នាក់ និងឈរលដាប់ទី១ នៃមហាអំណាចពិភពលោក។ | geography |
តើប្រជាជនសូវៀតបានចាត់ទុកលោកស្តាលីនស្មើនឹងអ្វី? ហេតុអ្វី? | ប្រជាជនសូវៀតបានចាត់ទុកលោក ស្តាលីន ស្មើនឹង អាទិទេពមួយអង្គ ពីព្រោះលោកបានជួយស្រោចស្រង់ប្រជាជនសូវៀតឱ្យរួចផុតពីការសម្លាប់របស់ទាហានណាស៊ី អាឡឺម៉ង់។ | geography |
តើរ៉ែនៅលើផែនដីកើតមានស្មើគ្នារឺទេ? ហេតុអ្វី? | រ៉ែនៅលើផែនដីកើតមានឡើងមិនស្មើគ្នាទេ ពីព្រោះ គេសង្កេតឃើញប្រទេសខ្លះសម្បូរធនធានរ៉ែ ឯប្រទេសខ្លះទៀតពុំមានធនធានរ៉ែទាល់តែសោះ។ | geography |
ហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិ ពីសំបកផែនដីមានសំទុះលឿនជាលំដាប់? | បានជាអជីវកម្មទាញយករ៉ែធម្មជាតិ ពីសំបកផែនដី មានសំទោះលឿនជាលំដាប់ ពីព្រោះ កំណើតមនុស្សនៅលើពិភពលោកមានការកើនឡើង ហើយតម្រូវការប្រើប្រាស់សម្ភារះសម្ាប់បុគ្គលម្នាក់ៗក៏មានការកើនឡើងដែរ ជាហេតុនាំអោយតម្រូវការរ៉ែកកាន់តែកើងឡើអជាលំដាប់។ | geography |
ដូចម្ដេចដែលហោថាម៉ាក់ម៉ា? | ម៉ាក់ម៉ាគឺជាអង្គរលាយ បានពីផ្នែកស្រទាប់ម៉ង់តូនែផែនដីដែលហូរចេញលើផ្ទែផែនដីតមរយះបន្ទុះភ្នំភ្លើង ហើយកករឹងបង្កើតបានជាសិលា។ | geography |
តើស្ថាប៏នណាដែលទទួលបន្ទុុកក្នុុងការគ្រប់គ្រងធនធានរ៉ែ? | នៅប្រទេសកម្ពុជា ស្ថាប័នដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានរ៉ែគឺ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។ | geography |
តើរ៉ែឧស្សាហកម្ម និងសំណង់មានរ៉ែអ្វីខ្លះ? ស្ថិតនៅឯណា? | រ៉ែឧស្សាហកម្ម និងសំណង់ដួចជា៖
- បាសាល់ នៅកំពង់ចាម និងស្នួល
- ក្រានី នៅភ្នំបាសិត និងកំពង់ឆ្នាំង
- ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត
- រីយ៉ួលីត នៅកូនភ្នំមួយចំនួនក្បែរទក្រុងភ្នំពេញ
- ក្វាត នៅតាកែវ និងកែប
- ម៉ាប នៅស្ទឹងត្រែង | geography |
តើកំណប់រ៉ែនៅកម្ពជា គេបែងចែកជាប៉ុន្មានក្រុម អ្វីខ្លះ? | គេបែងចែកកំណប់រ៉ែនៅប្រទេសកម្ពូជាជាបួនក្រុមគឺ៖ រ៉ែឧស្សាហកម្មនិងសំណង់ រ៉ែលោហះ ត្បួងមានតម្លែ និងថ្មរចនា។ | geography |
តើរ៉ែមានកំណកំណើតដូចម្ដេចខ្លះ? | រ៉ែមានកំណកំណើតផ្សេងគ្នា។
- រ៉ែខ្លះមានកំណកំណើតពីម៉ាក់ម៉ា និងកំអែភ្នំភ្លើង។
- រ៉ែខ្លះមានកំនកំណើតពីរំហូតនែសូលុយស្យុងទឹកក្ដៅ។
ឧទាហរណ៏៖ ពំនូករ៉ែហាលីត ម្នាងសិលា កាល់ស៊ីត..........។
- រ៉ែខ្លះទៀតមានកំណកំណើតពីសិលាប្រែកំណើត។
ឧទាហរណ៏៖ កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទី មីកា និងថក។ | geography |
តើយើងត្រួវសង្កេតទៅលើអ្វីខ្លះ ដើដ្បីកំណត់អត្តសញ្ញាណរ៉ែ? ឬ តើគេអាចសម្គាល់រ៉ែតាមរយះអត្តសញ្ញាណអ្វីខ្លះ? | ដើម្បីកំណត់អត្តសញ្ញាណរ៉ែ យើងត្រួវសង្កេតទៅលើ ពណ៏ ស្នាមពណ៏ ផ្លេកលោហះ ភាពរឹង ដង់ស៊ីតេ ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និងបំណែក។ | geography |
តើហេតុអ្វីបានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសឯករាជ្យ? ប្រទេសទាំងនោះមានប្រទេសណាខ្លះ? | បានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសឯករាជ្យពីព្រោះ ក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឱ្យមានអន្តរាគមន៍ខាងវិស័យយោធាទៀតឡើយ។ សម្តីនេះបានដាក់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ ដែលមានគំនិតដើរតាមលទ្ធិប្រជាធិបតេយ្យតាមបែបអឺរ៉ុបខាងលិចបានប្រកាសឯករាជ្យ ជាបន្តបន្ទា... | geography |
តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យនយោបាយរបស់បក្សកុំមុយនីស្តសូវៀត ធ្លាក់ចុះ និងបាត់ជំនឿ? | កត្តាដែលធ្វើឱ្យនយោបាយរបស់បក្សកុំមុយនីស្តសូវៀត ធ្លាក់ចុះ និងបានជំនឿមាន៖
- វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួសប្រមាណ ដែលបានធ្វើឱ្យប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឃន៍កសិកម្ម។
- វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នា... | geography |
ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក តើសហភាពសូវៀតបានជួយអ្វីខ្លះទៅកាន់ប្រទេសគុយបា? ក្រៅពីប្រទេស គុយបា តើសហភាពសូវៀតបានជួយប្រទេសណាទៀត? ជួយយ៉ាងដូចម្តេច? | ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក សហភាពសូវៀតបានផ្តល់ជំនួយចំនួន៤ពាន់លាន ដុល្លារសហរដ្ឋអាមេរិកក្នុង ១ឆ្នាំៗ ព្រមទាំងផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឱ្យប្រទេសគុយបា នាំស្ករសចូលរហូតដល់ធ្វើឱ្យដួលរលំផលស្ករសក្នុងស្រុក។ ក្រៅពីប្រទេសគុយបា សហភាពសូវៀតក៏បានជួយប្រទេសមួយចំនួនទៀតផងដែរដូចជ... | geography |
ក្រោយសង្គ្រាមលោកលើកទី២ តើសហភាពសូវៀតបានផ្តើមកសាងប្រទេសយ៉ាងដូចម្តេច? | ក្រោយសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានផ្តើមកសាងប្រទេសដោយពឹងផ្អែកលើការកសាងផែនការសេដ្ឋកិច្ច ដោយបានអនុវត្តផែនការ៥ឆ្នាំ លើកទី ៤ និងទី ៥ ដើម្បីស្តារភាព យឺតយ៉ាវនៅក្នុងសង្គ្រាមដែលមានការលុកលុយពីអាឡឺម៉ង់។ | geography |
តើលោក គូបាឆូវ បានឡើងកាន់អំណាចនៅឆ្នាំណា? នៅអាយុប៉ុន្មាន? ហើយជាការបើកសករាជថ្វីនៃអ្វី? | លោក គូបាឆូវ បានឡើងកាន់អំណាចនៅឆ្នាំ ១៩៨៥ នៅអាយុ ៥៤ឆ្នាំ នេះគឺជាការបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធាចារ្យនិយម។ | geography |
ហេតុអ្វីបានជាសហភាពសូវៀតក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច? | បានជាសហភាពសូវៀតក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួបនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡី ទឹកដោះសាច់ បន្លែ និងផ្លែឈើ។ | geography |
តើការធ្វើកំណែទម្រង់របស់លោក ប្រេស្នែវ ដើម្បីឱ្យទាន់សហរដ្ឋអាមេរិកបានទទួលជោគជ័យដែរឬទេ? ហេតុអ្វី? | ការធ្វើកំណែទម្រង់របស់លោក ប្រេស្នែវ ដើម្បីឱ្យទាន់សហរដ្ឋអាមេរិក មិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋអាមេរិកជាសង្គមសម្ភារៈនិយមដែលមនុស្សរស់នៅពោរពេញទៅដោយសម្ភារៈដែលរត់ទៅតាមចង្វាក់នៃល្បឿនបច្ចេកវិទ្យាទំនើប។ | geography |
តើនរណាឡើងកាន់អំណាចបន្តពីលោក គ្រូត ឆូវ? នៅឆ្នាំណា? ហើយលោកគ្រូត ឆូវប្រឈមមុខនឹងវិបត្តិអ្វីខ្លះ? | អ្នកដែលឡើងកាន់អំណាចបន្តពីលោក គ្រូត ឆូវ គឺលោក ប្រេស្នែវ នៅឆ្នាំ ១៩៦៤។ លោកត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា៖
- វិបត្តិនយោបាយអន្តរជាតិ គឺសង្គ្រាមត្រជាក់
- វិបត្តិផ្ទៃក្នុង គឺបញ្ហាឱនភាពនៃសេដ្ឋកិច្ចសូវៀត។ | geography |
ក្រោយមរណៈភាពរបស់លោក គ្រូត ឆូវ តើអំណាចត្រូវធា្លក់ក្នុងកណ្តាប់ដៃនរណា? ហើយពួកគាត់ដឹកនាំប្រទេសមានការរីកចម្រើនដែរឬទេ? ហេតុអ្វី? | ក្រោមមរណៈភាពរបស់លោក គ្រូត ឆូវ អំណាចត្រូវធា្លក់ក្នុងកណ្តាប់ដៃឥស្សរជនជាន់ខ្ពស់ នៃបក្សកុំមុយនីស្តសហភាពសូវៀត ដែលមានវ័យចាស់និយមរបបអភិរក្ស ពួកគេបានដឹកនាំប្រទេស ពុំមានការរីកចម្រើនទេ ពីព្រោះពុំមានពេលវេលាគ្រប់គ្រាន់និងមិនបានធ្វើកំណែទម្រង់ ម៉្យាងទៀត ឥស្សរជនទាំងនេះជាមនុស្សដែលមានសុខភាពមិនសូវល្អ ពោរពេញដោយជំងឺ ប្រចាំកាយច្រើន ហើយស្លា... | geography |
តើលោក គ្រូត ឆូវ មានចំណុចខ្យោយដូចម្តេច? ហើយបានធា្លក់ពីអំណាចនៅឆ្នាំណា? ដោយសារអ្វី? | លោក គ្រូត ឆូវ មានចំណុចខ្សោយជាច្រើននៅលើផ្នែក សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដូចជាការបរាជ័យខាងសេដ្ឋកិច្ចដែលមិនបានលើកស្ទួយឱ្យបានប្រសើរនិងប្រហាក់ប្រហែលសហរដ្ឋអាមេរិក។ លោកបានធ្លាក់ពអំណាចនៅឆ្នាំ ១៩៦៤ ដោយសារបាត់ការគាំទ្រពីសមាជិកបក្ស។ | geography |
តើលោក គ្រូតឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី៦ នៅឆ្នាំណា? ដើម្បីអ្វី? | លោក គ្រូត ឆូវ បានបង្កើតផែនការសេដ្ឋកិច្ចលើកទី៦នៅឆ្នាំ១៩៥៩ ដើម្បីជម្រុញការអភិវឌ្ឃន៍សេដ្ឋកិច្ចប្រទេសឱ្យតាមទាន់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨០ គឺមានរយៈពេល ២០ឆ្នាំ។ | geography |
ក្រោយពីមរណៈភាពលោក ស្តាលីន តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើកមានឡើង? | ក្រោយពីមរណៈភាពលោក ស្តាលីន មានព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងដូចជា៖
- កាត់ទោសអ្នកដែលបានបម្រើក្បាលម៉ាស៊ីនសំខាន់ៗនៅក្នងរបបស្តាលីន
- សម្បត្តិសាធារណៈដែលមានឈ្មោះស្តាលីនគឺត្រូវបានគេប្តូរចេញដោយដាក់ឈ្មោះដើមវិញ។
- អ្នកទោសនៅសម័យសង្គ្រាមត្រជាក់ ដែលបាននិរទេសត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ | geography |
តើលោកណាដែលបានឡើងកាន់អំណាចបន្តពីលោក ស្តាលីន? | អ្នកដែលបានឡើងកាន់អំណាចបន្ត ស្តាលីន គឺលោក គ្រូតឆេវ។ | geography |
តើលោក ស្តាលីន បានទទួលមរណៈភាពនៅថ្ងៃខែឆ្នាំណា? ដោយសារមូលហេតុអ្វី? | លោក ស្តាលីន បានទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ១៩៥១ នៅអាយុ ៧៣ឆ្នាំ ដោយសារតែជំងឺកកឈាមក្នុងខួរក្បាល។ | geography |
តើលោកស្តាលីន បានពង្រីកអំណាចរបស់គាត់យ៉ាងដូចម្តេច? | លោកស្តាលីន បានពង្រីកអំណាចរបស់គាត់តាមរយៈការបង្កើត ប៉ូលីស សម្ងាត់ ដើម្បីបង្ក្រាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិចរដ្ឋ ឬសមាជិកបក្សយកទៅដាក់គុក ឬនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ធកម្ម ការងារជាទម្ងន់ និងមានអាកាសធាតុអាក្រក់បំផុត។ | geography |
តើសេចក្តីគោរពរបស់ប្រជាជនសូវៀតចំពោះលោក ស្តាលីន ត្រូវបានគេមើលឃើញតាមរយៈអ្វី? | សេចក្តីគោរពរបស់ប្រជាជនសូវៀតចំពោះលោកស្តាលីន ត្រូវបានគេមើលឃើញតាមរយៈការប្តូរឈ្មោះអគារសាធារណៈ ផ្លូវថ្នល់ និងសាលារៀនសុទ្ធឈ្មោះរបស់លោកស្តាលីន រួមទាំងការសង់រូបសំនាក់របស់គាត់ទៀតផង នៅតាមសួនច្បារសាធារណៈ | geography |
តើការដឹកនាំនៅសហភាពសូវៀត ក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើអ្វីជាសំខាន់? ហើយតួនាទីដ៏សំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំណា? | ការដឹងនាំនៅសហភាពសូវៀត ក្នុងអាណត្តិលោក ប្រេស្នែវ ត្រូវពឹងផ្អែកលើសមាជិកបក្ស កុំមុយនីស្តជាសំខាន់ ដែលមានចំនួន ១៧លាននាក់ នៅទូទាំងប្រទេស ហើយតួនាទីសំខាន់នេះបានចាប់កើតមានឡើងនៅឆ្នាំ ១៩១៧។ | geography |
តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន?អ្វីខ្លះ? | ចំណុចសុវត្ថិភាពយានយន្តមាន៤ ចំណុចគឺ៖
- កង់
- ចង្កូត
- ហ្វ្រាំង
- ចង្កៀង | geography |
តើអាចម៍ផ្កាយមានប៉ុន្មានប្រភេទ? អ្វីខ្លះ? | អាចម៍ផ្តាយមានបីប្រភេទគឺ ជាដុំថ្ម ជាលោហៈ និងជាដែក។ | geography |
តើទេពច្យុតជាអ្វី? ហើយកើតមាននៅពេលណា? | ទេពច្យុត គឺជាស្នាមពន្លឺស្រស់ស្អាតកើតឡើងពីចំហេះនៃអាចម៍ផ្កាយ ឬធូលីផ្កាយដុះកន្ទុយក្នុងបរិយាកាស។
ពេទច្យុត កើតឡើងនៅពេលអាចម៍ផ្កាយធ្លាក់មកក្នុងបរិយាកាសផែនដី វាធ្វើដំណើរក្នុងល្បឿនលឿន នាំអោយផ្ទៃលើរបស់វាឡើងក្តៅ ហើយរលាយ។ នៅពេលឆេះ វាមានពណ៌ក្រហមិងពន្លឺភ្លឺ បើយើងមើលពីផ្ទៃផែនដី។ | geography |
តើមានអ្វីខ្លះក្នុងប្រព័ន្ធព្រះអាទិត្យ? | ក្នុងប្រព័ន្ធព្រះអាទិត្យមានព្រះអាទិត្យ ភពចំនួន៨ ព្រះចន្ទរបស់ភពនានា និងអង្គតូចៗជាច្រើនធ្វើដំណើរជុំវិញព្រះអាទិត្យ។ | geography |
តើអ្នកវិទ្យាសាស្ត្រណាខ្លះ ដែលគាំទ្រទ្រីស្តីព្រះអាទិត្យនៅចំកណ្តាល? តើពួកគេផ្អែកលើអំណេះអំណាងអ្វីខ្លះ? | អ្នកវិទ្យាសាស្ត្រដែលគាំទ្រទ្រីស្តីព្រះអាទិត្យនៅចំកណ្តាលមានៈ
- កូពែនិកៈ លោកពន្យល់គំរូនេះតាមរយៈចលនាដើរថយក្រោយ លោកបានបង្ហាញថា ប្រសិនបើភពវិលជុំវិញព្រះអាទិត្យ នោះចលនាដើរថយក្រោយនឹងកើតឡើងចំពោះភពមួយ ដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែឡមានគន្លងធំជាង។
- កាលីឡេអូៈ បានរកឃើញព្រះចន្ទ៤ធ្វើដំណើរជុំភពព្រហស្បតិ៍។ គាត់បានបញ្ជាក់ថាចលនារប... | geography |
បន្ទាប់ពីសម័យកាលីឡេអូ តើតារាវិទូបានរកឃើញអ្វីខ្លះ? | បន្ទាប់ពីសម័យកាលីឡេអូ តារាវិទូបានរកឃើញភពបីទៀតគឺភព អ៊ុយរ៉ានុស ណិបទូន និងព្លុយតូ។ ក្រៅពីនេះតារាវិទូបានរកឃើញអង្គជាច្រើនទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យដូចជា ផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និងអាចម៏ផ្កាយ។ | geography |
តើលោកកាលីឡេអូបានស្គាល់ភពអ្វីខ្លះ? | លោកកាលីឡេបានស្គាល់ភពដូចគ្នានឹងជនជាតិក្រិចសម័យមុនដែរ គឺភពពុធ សុក្រ ផែនដី អង្គារ ព្រហស្បតិ៍ និងសៅរិ៍។ | geography |
តើលោកឃីព្ល័របានរកឃើញអ្វីទាក់ទងនឹងគន្លងរបស់តារា? | លោកឃីព្ល័របានរកឃើញគន្លងនៃភពនីមួយៗមានរាងអេលីបឬពងក្រពើ។ | geography |
តើលោកទីកូស្លាប់នៅឆ្នាំណា? នរណាជាអ្នកបន្តការងាររបស់លោក? | លោកទីកូស្លាប់នៅឆ្នាំ ១៦០១។ លោកចូហាន ឃីព្ល័រ ជាជំនួយការបានបន្តការងាររបស់លោក។ | geography |
តើលោកទីកូប្រា ជាជនជាតិអ្វី? លោកយល់ដូចម្តេចចំពោះទីតាំងផែនដី? ចូរពន្យល់។ | លោកទីកូប្រា ជាតារាវិទូជនជាតិដាណឺម៉ាក់។ លោកបានគាំទ្រគំរូផែនដីនៅចំកណ្តាល ហើយលោកជឿថាភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យ ប៉ុន្តែព្រះអាទិត្យនិងព្រះចន្ទដំណើរជុំវិញផែនដី។ | geography |
តើតេឡេទស្សន៏ត្រូវប្រើដំបូងគេដោយនរណា? ជនជាតិអ្វី? ដើម្បីអ្វី? | តេឡេទស្សន៏ត្រូវប្រើដំបូងគេដោយលោក កាលីឡេអូ កាលីឡេ (១៥៦៤-១៦៤២)។ លោកជាជនជាតិតអ៊ីតាលី។ លោកប្រើតេឡេទស្សន៏ដើម្បីសិក្សាអំពីមេឃនិងបកស្រាយចម្ងល់ប្លែកៗជាច្រើន។ | geography |
តើតេឡេទស្សន៏ត្រូវបង្កើតឡើងដោយនរណា? ជនជាតិអ្វី? | តេឡេទស្សន៏ត្រូវបង្កើតឡើងដោយលោក ជូហាន ឡីព័រស៊ី ជនជាតិហូឡង់។ | geography |
តើគំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចម្តេចខ្លះ? | គំរូលោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាត្រង់ៈ គំរូរបស់លោកកូពែនិចចែងថា ភពផែនដីនិងភពដទៃទៀតធ្វើដំណើរជុំវិញព្រះអាទិត្យ ហៅថាគំរូព្រះអាទិត្យនៅចំកណ្តាល។ ចំណែកគំរូរបស់លោកតូលេមីចែងថា ភពទាំងឡាយ និងតារានានាកំពុងធ្វើដំណើរជុំវិញផែនដី ហៅថាគំរូប្រព័ន្ធផែនដីនៅចំកណ្តាល។ | geography |
តើលោកកូពែនិចពន្យល់ដូចម្តេច អំពីគំរូព្រះអាទិត្យនៅចំកណ្តាល? | លោកកូពែនិចបានបង្កើតគំរូព្រះអាទិត្យនៅចំកណ្តាល។ លោកបានតម្រៀបទីតាំងគំរូរបស់ភព និងរបៀបធ្វើចលនារបស់វាជុំវិញព្រះអាទិត្យហើយលោកបានពន្យល់គំរូនេះតាមរយៈចលនាដើរថយក្រោយដោយលោកបង្ហាញថា ប្រសិនបើភពវិលជុំវិញព្រះអាទិត្យ នោះចលនាដើរថយក្រោយនឹងកើតឡើងចំពោះភពមួយដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែលមានគន្លងធំជាង។ | geography |
តើគំរូព្រះអាទិត្យនៅចំកណ្តាលត្រូវបង្កើតនៅឆ្នាំណា? ដោយនរណា? ជនជាតិអ្វី? | គំរូព្រះអាទិត្យនៅចំកណ្តាលត្រូវបង្កើតនៅឆ្នាំ១៥៤៣ ដោយតារាវិទូជនជាតិប៉ូឡូញ ឈ្មោះ នីកូឡាស កូពែនិក (១៤៧៣-១៥៤៣)។ | geography |
តើគំរូផែនដីនៅចំកណ្តាលសកលត្រឹមត្រូវឬទេ? គេទទួលស្គាល់គំរូនេះរហូតដល់ឆ្នាំណា? | គំរូផែនដីនៅចំកណ្តាលសកលមិនត្រឹមត្រូវទេ។ គេទទួលស្គាល់រហូតដល់ទសវត្សឆ្នាំ១៥០០។ | geography |
នៅក្នុងឆ្នាំណាដែលលោកតូលេមីបានអភិវឌ្ឃគំរូផែនដីស្ថិតនៅចំកណ្តាលបន្ថែមទៀត? ចូរនិយាយពីគំរូរបស់លោក។ | លោកតូលេមីបានអភិវឌ្ឃគំរូផែនដីស្ថិតនៅចំកណ្តាលបន្ថែមទៀតនៅក្នុងប្រហែល ១៤០ឆ្នាំក្រោយគ្រិស្តករាជ។
គំរូរបស់លោក គឺផែនដីស្ថិតនៅចំកណ្តាលប្រព័ន្ធមួយដែលមានភពនិងតារាជាច្រើន។ ក្នុងគំរូនេះលោកបានបញ្ជាក់ថា ភពធ្វើដំណើរនៅលើគន្លងរង្វង់ពីតូចទៅធំបន្តបន្ទាប់គ្នា។ ចលនារបស់ភពឆ្លងកាត់មេឃពីកើតទៅលិច គឺបណ្តាលមកពីវង្វិលនៃរង្វង់ដ៏ធំមួយមានលក្ខណៈដូចគ្... | geography |
គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាលជាអ្វី? | គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាល គឺជាគំរូមួយដែលបង្ហាយថាភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យធ្វើដំណើរជុំវិញព្រះអាទិត្យ។ | geography |
តើសូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចម្តេច? ហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងរៀងរាល់ខែ? | ក.លក្ខណៈខុសគ្នារវាងសូរ្យគ្រាសនិងចន្ទគ្រាសគឺ
- សូរ្យគ្រាសៈ កើតឡើងនៅពេលដែលព្រះចន្ទនៅចន្លោះភពផែនដីនិងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី។
- ចន្ទគ្រាសៈ កើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទ។
ខ.បានជាបាតុភូតនេះមិនកើតឡើងរៀងរាល់ខែ ព្រោះដោយសារគន្លងរបស់ព្រះច... | geography |
ដូចម្តេចហៅថា បាតុភូតចន្ទគ្រាស? | ចន្ធគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទ។ | geography |
ដូចម្តេចហៅថាបាតុភូតសូរ្យគ្រាស? | សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលព្រះចន្ទស្ថិតនៅចន្លោះភពផែនដី និងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី។ | geography |
តើការសិក្សាទីតាំងរបស់តារានិករ បានជួយមនុស្សសម័យមុនអ្វីខ្លះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ? | ការសិក្សាទីតាំងរបស់តារានិករមានសារៈសំខាន់សម្រាប់មនុស្សសម័យមុន ព្រោះវាបានផ្តល់ជាមធ្យោបាយដើម្បីវាស់វែងពេលវេលា។ ក្រៅពីនេះ គេបានប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើផែនដី។ | geography |
តើអង្គដែលយើងសង្គេតឃើញវាប្រែប្រួលដូចម្តេចនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ? | នៅពេលដែលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ យើងនឹងបានឃើញតារានិករថ្មីៗរះឡើងនៅលើមេឃខាងកើត ហើយតារានិករចាស់ៗលិចបាត់ពីមេឃខាងលិច ហើយតារានិករនីមួយៗប្រែប្រួលទៅតាមរដូវ។ | geography |
តើស្វ៊ែមេឃជាអ្វី? | ស្វ៊ែមេឃ គឺជាដូមមួយ ដែលជាគំរូមួយនៃមេឃដើម្បីងាយស្រួលពណ៌នាពីទីតាំងនិងចលនានៃអង្គនៅលើមេឃ។ | geography |
ហេតុអ្វីបានជាកាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនូវមុំខុសៗគ្នា? វាជះឥទ្ធិពលអ្វីមកលើផែនដី? | កាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនូវមុំខុសៗគ្នា ព្រោះតែផែនដីរាងកោង។ វាធ្វើអោយផ្ទៃផែនដីទទួលកម្តៅព្រះអាទិត្យមិនស្មើគ្នា។ | geography |
នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ តើទិសនៃអ័ក្សរបស់វាប្រែប្រួលឬទេ? ចូរនិយាយពីលទ្ធផលនៅរាល់រង្វិលជុំម្តងៗ។ | នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ ទិសនៃអ័ក្សរបស់វាពុំមានការប្រែប្រួលទេ គឺវាតែងតែចង្អុលទោផ្កាយប៉ូលខាងជើងជានិច្ច។
លទ្ធផលនៅរាល់រង្វិល់ជុំម្តងៗ គឺពេលខ្លះប៉ូលខាងជើងទ្រេតទៅរកព្រះអាទិត្យ ហើយពេលវាងាកចេញពីព្រះអាទិត្យ។ នៅពេលប៉ូលខាងជើងទ្រេតទៅរកព្រះអាទិត្យ អឌ្ឃគោលខាងជើងមានរយៈពេលថ្ងៃយូរជាងពេលយប់ ហើយនៅពេលប៉ូលខាងជើងងាកចេញពីព្រះអាទ... | geography |
តើតារាវិទូបច្ចុប្បន្នធ្វើការសង្គេតមេឃដោយប្រើឧបករណ៏អ្វីខ្លះ? | តារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើប្រាស់ឧបករណ៏តេឡេទស្សន៏ដាក់តាំងនៅលើផ្ទៃផែនដី តេឡេទស្សន៏បង្ហោះក្នុងលំហ។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្របានបញ្ជូនអវកាសយានិកទៅព្រះចន្ទ និងបានបង្ហោះយានជាច្រើនទៀតអោយសិក្សានៅអង្គផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ។ | geography |
តើឥឡូវនេះប្រព័ន្ធព្រះអាទិត្យមានអាយុប៉ុន្មាន? | ឥឡូវនេះប្រព័ន្ធព្រះអាទិត្យមានអាយុកាលប្រហែល ៤៦០០លានឆ្នាំ។ | geography |
តើភពទាំងអស់វិលជុំវិញព្រះអាទិត្យតាមទិសដូចគ្នាឬទេ? | ភពទាំងអស់វិលជុំវិញព្រះអាទិត្យតាមទិសតែមួយ។ | geography |
តើភពទាំងអស់មានទិសរង្វិលខ្ញាល់ដូចគ្នាឬទេ? ចូរពន្យល់។ | ភពទាំងអស់មានទិសរង្វិលខ្ញាល់មិនដូចគ្នាទេ គឺភពសុក្រ និងអ៊ុយរ៉ានុសវិលជុំវិញខ្លួនឯងផ្ទុយពីភពដទៃទៀត។ | geography |
តើផ្ទៃព្រះចន្ទមានការប្រែប្រួលតិចតូចបំផុតដោយសារអ្វី? | ផ្ទៃព្រះចន្ទមានការប្រែប្រួលតិចតួចបំផុតដោយសារតែផ្ទៃព្រះចន្ទពុំមានទឹករាវ និងគ្មានបរិយាកាស។ | geography |
តើមាត់ភ្នំភ្លើងកាលពីអតីតកាលរបស់ផែនដីបានលុបបាត់អស់ដោយសារអ្វី? | មាត់ភ្នំភ្លើងកាលពីអតីតកាលរបស់ផែនដីបានលុបបាត់អស់ដោយសារសំណឹក ដោយទឹក ខ្យល់ និងកម្លាំងផ្សេងទៀត។ | geography |
តើមាតភ្នំភ្លើងធំជាងគេឈ្មោះអ្វី? មានអង្កត់ផ្ចិតប៉ុន្មាន? វាកើតឡើងដោយសារអ្វី? | មាត់ភ្នំភ្លើងធំជាងគេឈ្មោះ កូពែនិច (Copernic) មានអង្កត់ផ្ចិតប្រហែល៩១គីឡូម៉ែត្រ។ វាកើតឡើងពីការបុកទង្គិចនៃអាចម៌ផ្កាយធ្លាក់មកពីលំហ។ | geography |
តើលោកកាលីឡេអូហៅរណ្តាំធំៗជាច្រើននៅលើផ្ទៃព្រះចន្ទថាជាអ្វី? | លោកកាលីឡេអូហៅរណ្តៅធំៗជាច្រើននៅលើផ្ទៃព្រះចន្ទថា មាត់ភ្នំភ្លើង។ | geography |
តើលោកកាលីឡេអូ ហៅតំបន់ងងឹតរាបស្មើនៅលើផ្ទៃព្រះចន្ទថាដូចម្តេច? ហេតុអ្វីបានជាលោកហៅដូច្នេះ? តាមពិតតើតំបន់នេះជាអ្វី? | ក.លោកកាលីឡេអូហៅតំបន់ងងឹតរាបស្មើនៅលើផ្ទៃព្រះចន្ទថាម៉ារីយ៉ា
ខ.បានជាលោកកាលីឡេអូហៅដូច្នេះ ព្រោះគាត់យល់ថាតំបន់ងងឹតរាប់ស្មើនៅលើផ្ទៃព្រះចន្ទជាសមុទ្រ ដែលម៉ារីយ៉ា ជាភាសាឡាតាំង មានន័យថា “សមុទ្រ”។
គ.តាមពិតតំបន់នេះគឺជាសិលាកករឹកដែលកើតឡើងពីលំហូរម៉ាក់ម៉ាដ៏ច្រើនកាលពី ៣-៤ពាន់លានឆ្នាំមុន។ | geography |
ចូររៀបរាប់ពីលក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទដោយសង្ខេប។ | លក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទរួមមាន ម៉ារីយ៉ា មាត់ភ្នំភ្លើង និងដីខ្ពស់។
- ម៉ារីយ៉ា គឺជាសិលាកករឹងដែលកើតឡើងពីលំហូរម៉ាក់ម៉ាដ៏ច្រើនកាលពី ៣-៤ពាន់លានឆ្នាំមុន។
- មាត់ភ្នំភ្លើង គឺជារណ្តៅធំៗជាច្រើននៅលើផ្ទៃព្រះចន្ទ។
- ដីខ្ពស់ គឺជាតំបន់ដែលមានផ្ទៃភ្លឺ ដែលអាចមើលឃើញនៅលើផ្ទៃព្រះចន្ទ។ | geography |
ចូររៀបរាប់ពីស្ថិតិអំពីព្រះចន្ទ។ | ស្ថិតិអំពីព្រះចន្ទគឺៈ
- រយៈពេលរង្វិលខ្ញាល់ ស្មើនឹង២៧ថ្ងៃ ៨ម៉ោង។
- រយៈពេលរង្វិលជុំ ស្មើនឹង២៧ថ្ងៃ ៨ម៉ោង។
- អង្កត់ផ្ចិត ស្មើនឹង ៣៤៧៦គីឡូម៉ែត្រ
- ដង់ស៊ីតេ ស្មើនឹង៣.៣៤ក្រ/ស.ម
- សីតុណ្ហភាពផ្ទៃលើ ស្មើនឹងដក១៧០ទៅ១៣៤អង្សា
- ទំនាញផ្ទៃលើ ស្មើនឹង ១៧%នៃទំនាញផែនដី។ | geography |
តើការរុករកនៃផ្ទៃលើព្រះចន្ទដោយអវកាសយានិក បានធ្វើអោយយើងដឹងពីអ្វីខ្លះ? | ការរុករកនៃផ្ទៃលើព្រះចន្ទដោយអវកាសយានិកបានធ្វើអោយយើងស្វែងយល់កាន់តែច្បាស់អំពីភព និងភពរណបផ្សេងទៀតក្នុងប្រព័ន្ធព្រះអាទិត្យ។ ឧទាហរណ៏ សិលាព្រះចន្ទដែលមានអាយុប្រហែល ៤៦០០លានឆ្នាំមុនបាននាំត្រឡប់មកវិញនៅអំឡុងបេសកម្ម។ ដោយសារសិលាទាំងនោះពុំបានប្រែប្រួលតាំងពីកកើតមក ធ្វើអោយយើងដឹងថាប្រព័ន្ធព្រះអាទិត្យមានអាយុកាលប្រហែល ៤៦០០លានឆ្នាំមកហើយ។ ក... | geography |
ហេតុអ្វីបានជាសមាសធាតុផ្សំរបស់ព្រះចន្ទខុសពីភពផែនដី? | បានជាសមាសធាតុផ្សំរបស់ព្រះចន្ទខុសពីភពផែនដី ព្រោះដោយសារដង់ស៊ីតេរបស់វាទាបជាងផែនដី។ | geography |
តើភពរណបរបស់ផែនដីគឺជាអ្វី? | ភពរណបរបស់ផែនដីគឺជាព្រះចន្ទ។ | geography |
តើតារារណបជាអ្វី? | តារារណប គឺជាអង្គធម្មជាតិ ឬអង្គសិប្បនិម្មិតដែលវិលជុំវិញអង្គដែលធំជាងគេ។ | geography |
តើចម្ងាយពីផែនដីទៅព្រះអាទិត្យមានប៉ុន្មានគីឡូម៉ែត្រ? | - ចម្ងាយឆ្ងាយបំផុតពីព្រះអាទិត្យគឺ ១៥២លានគីឡូម៉ែត្រ។
- ចម្ងាយជិតបំផុតគឺ ១៤៧លានគីឡូម៉ែត្រ។
- ចម្ងាយជាមធ្យមពីផែនដីទៅព្រះអាទិត្យគឺ ១៥០លានគីឡូម៉ែត្រ។ | geography |
តើទំនាញផ្ទៃលើមានសារៈសំខាន់ដូចម្តេចខ្លះ? | ទំនាញផ្ទៃលើជាអ្នកកំណត់នូវទម្ងន់របស់ម៉ាស ហើយវាក៏ជះឥទ្ធិពលដល់រាងរបស់ភពផងដែរ។ ឧទាហរណ៏ អង្គតូចៗដូចជា ផ្តាយព្រះគ្រោះពុំមានរាងមូល ព្រោះទំនាញផ្ទៃលើរបស់វាខ្សោយពេកពុំអាចបង្កើតរាងអោយមូលបាន។ ដូចគ្នាដែរ ទំនាញផ្ទៃលើខ្សោយពិបាកក្នុងការរក្សាបរិយាកាសរបស់ភព។ | geography |
ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះអាទិត្យ មួយទៀតឆ្ងាយជាងពីរដង តើព្រះចន្ទណាមួយវិលបានមួយជុំភពនោះមុនគេ? ចូរពន្យល់។ | ព្រះចន្ទស្ថិតនៅជិតភពវិលបានមួយជុំភពនោះមុន ព្រោះព្រះចន្ទនៅជិតមានគន្លងតូច និងមានកម្លាំងទំនាញខ្លាំងជាងព្រះចន្ទដែលស្ថិតនៅឆ្ងាយ ដែលជាហេតុធ្វើអោយព្រះចន្ទនៅជិតធ្វើចលនាលឿន និងវិលជុំវិញភពនោះបានមុនព្រះចន្ទនៅឆ្ងាយ។ | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.