question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើល្បឿនរបស់ភព ឬផ្កាយដុះកន្ទុយនឹងប្រែប្រួលដូចម្តេចនៅពេលវាស្ថិតនៅជិតឬឆ្ងាយពីព្រះអាទិត្យ? ចូរពន្យល់។ | ពេលស្ថិតនៅជិត ឬឆ្ងាយពីព្រះអាទិត្យល្បឿនរបស់ភព ឬផ្កាយដុះកន្ទុយនឹងប្រែប្រួល គឺល្បឿនរបស់ភព ឬផ្កាយដុះកន្ទុយទាំងអស់ធ្វើចលនាលឿននៅពេលពួកវាខិតជិតព្រះអាទិត្យ និងធ្វើដំណើរយឺតនៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ។ | geography |
ហេតុអ្វីបានជាយើងសង្កេតឃើញអង្គតូចៗធ្លាក់មកកាន់ផែនដី? | បានជាយើងសង្កេតឃើញអង្គតូចៗធ្លាក់មកកាន់ផែនដី ព្រោះផែនដីនិងអង្គទាំងនោះទាញគ្នាទៅវិញទៅមកដោយកម្លាំងទំនាញ។ ប៉ុន្តែដោយសារតែផែនដីមានម៉ាសធំជាងអង្គតូចៗទាំងនោះ ធ្វើអោយយើងមើលឃើញមានតែអង្គតូចៗប៉ុណ្ណោះដែលធ្វើចលនា។ | geography |
ចូរនិយាយពីច្បាប់ចលនាទី៣របស់ឃីព្ល័រ។ | ច្បាប់ចលនាទី៣របស់ឃីព្ល័រ គឺប្រៀបធៀបពេលវេលានៃរង្វិលរបស់ភពមួយជាមួយអ័ក្សពាក់កណ្តាលគោលរបស់វា។ តាមរយៈការគណនាបែបគណិតវិទ្យា លោកឃីព្ល័រអាចបង្ហាញបានថា បើគាត់ដឹងរយៈពេលវង្វិលជុំរបស់ភពមួយ គាត់អាចគណនាចម្ងាយរវាងភពមួយទៅព្រះអាទិត្យបាន។ | geography |
ចូរនិយាយពីច្បាប់ចលនាទី២របស់ឃីព្ល័រ។ | ច្បាប់ចលនាទី២របស់ឃីព្ល័រ គឺភពទាំងអស់ហាក់ដូចជាធ្វើចលនាលឿននៅពេលពួកវាខិតទៅជិតព្រះអាទិត្យ និងធ្វើដំណើរកាន់តែយឺតនៅពេលឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ។ | geography |
ចូរនិយាយពីច្បាប់ចលនាទី១ របស់ឃីព្ល័រ។ | ច្បាប់ចលនាទី១ របស់ឃីព្ល័រ គឺភពទាំងឡាយធ្វើចលនាតាមគន្លងរាងអេលីបជុំវិញព្រះអាទិត្យ។ | geography |
តើទំនាញរក្សាភពមួយអោយធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្តេច? | ទំនាញរក្សាភពមួយអោយធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យក្នុងចលនារាងពងក្រពើ ឬអេលីប ហើយភពទាំងអស់ធ្វើចលនាលឿននៅពេលពួកវាខិតជិតព្រះអាទិត្យ និងធ្វើដំណើរយឺតនៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ។ | geography |
តើមានអ្វីទប់ភពអោយស្ថិតនៅក្នុងគន្លង? | កម្លាំងដែលទប់ភពអោយស្ថិតនៅក្នុងគន្លងគឺកម្លាំងទំនាញ។ | geography |
ហេតុអ្វីបានជាភពនៅតែបន្តវិលជុំវិញព្រះអាទិត្យ? | បានជាភពនៅតែបន្តវិលជុំវិញព្រះអាទិត្យ ដោយសារកម្លាំងទំនាញរវាងព្រះអាទិត្យនិងភពទាំងនោះ។ | geography |
តើចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យតាមគន្លងហៅថាអ្វី? | ចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យតាមគន្លងហៅថា រង្វិលជុំ។ | geography |
តើចលនារបស់ភពវិលជុំវិញអ័ក្សខ្លួនឯងហៅថាអ្វី? បង្កើតអោយមានបាតុភូតអ្វី? ចូរឧទាហរណ៏ពីបាតុភូតនោះ។ | ចលនារបស់ភពវិលជុំវិញអ័ក្សខ្លួនឯងហៅថា រង្វិលខ្ញាល់។ វាបង្កើតអោយមានបាតុភូត ថ្ងៃនិងយប់នៅលើភពនោះ។ ឧទាហរណ៏ នៅពេលផែនដីវិលជុំវិញខ្លួនឯង ផ្នែកពាកកណ្តាលបែរទៅរកព្រះអាទិត្យគឺ ពេលថ្ងៃ ចំណែកផ្នែកពាក់កណ្តាលទៀតបែរមុខចេញពីព្រះអាទិត្យគឺពេលយប់។ | geography |
តើទំនាញផ្ទៃលើជាអ្វី? | ទំនាញផ្ទៃលើ គឺជារង្វាស់កម្លាំងទំនាញស្ថិតនៅផ្ទៃខាងលើនៃភពឬតារានឹង។ វាគឺជាសំទុះនៅលើម៉ាសដែលបង្កើតឡើងដោយកម្លាំងទំនាញនៅចំនុចនោះ។ | geography |
តើលោកកាលីឡេអូហៅតំបន់ដែលមានផ្ទៃភ្លឺនៅលើព្រះចន្ទថាដូចម្តេច? | លោកកាលីឡេអូហៅតំបន់ដែលមានផ្ទៃភ្លឺនៅលើព្រះចន្ទថាជា ដីខ្ពស់ ឬភ្នំ។ | geography |
តើផែនដីស្ថិតនៅឆ្ងាយ និងជិតព្រះអាទិត្យបំផុតនៅថ្ងៃខែណា? | ផែនដីស្ថិតនៅឆ្ងាយពីព្រះអាទិត្យបំផុតនៅថ្ងៃទី៤ ខែកក្កដា និងនៅជិតព្រះអាទិត្យបំផុតនៅថ្ងៃទី៣ខែមករា។ | geography |
តើឥទ្ធិពលកូរីយ៉ូលីសត្រូវបានពណ៌នាដោយនរណា? ហើយឥទ្ធិពលនេះធ្វើអោយមានអ្វីខ្លះកើតឡើង? | ឥទ្ធិពលកូរីយ៉ូលីសត្រូវបានពណ៌នាដោយលោក ចាសប៉ាត កូរីយ៉ូលីស។ ឥទ្ធិពលកូរីយ៉ូលីស ធ្វើអោយខ្យល់និងទឹកសមុទ្រវេទិស ឬមិនធ្វើចលនាត្រង់។ នៅអឌ្ឃគោលខាងជើងវាវេទៅស្តាំ ឬស្របទ្រនិចនាឡិកា ចំណែកឯនៅអឌ្ឃគោលខាងត្បូងវេទៅឆ្វេងឬច្រាសទ្រនិចនាឡិកា។ | geography |
តើភ្នាក់ងារសំណឹកមានអ្វីខ្លះ? សំណឹកនៅតំបន់ទីមួយទាក់ទងទៅនឹងកត្តាអ្វីសំខាន់ជាងគេ? | ភ្នាក់ងារសំណឹកមានច្រើនណាស់ដូចជា ព្រះអាទិត្យ កំណក ទឹកភ្លៀង ទឹកហូរ ទឹកកក ខ្យល់ និងសមុទ្រ។ សំណឹកនៅតំបន់នីមួយៗ ទាក់ទងទៅនឹងលក្ខណៈអាកាសធាតុសំខាន់ជាងគេ។ | geography |
សំណឹកជាអ្វី? | សំណឹក គឹជាលំនាំនៃកម្លាំងធម្មជាតិដែលធ្វើអោយសិលានិងដីពុកផុយហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។ ឧទាហរណ៍ នៅក្រោយពេលភ្លៀង យើងអាចឃើញទឹកបានហូរនាំដីនិងក្រួសចុះពីថ្នល់។ | geography |
តើប្រភេទដីមួយណាដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែ? ហើយដីប្រភេទនេះមានក្នុងខេត្តណាខ្លះ? | ដីដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែគឺដីក្រហម ឬដីសិលាបាសាល់។ ដីប្រភេទនេះស្ថិតនៅខ្ពង់រាប់ទាបៗក្នុងខេត្តកំពង់ចាម ក្រចេះ ប៉ៃលិន ខ្ពង់រាប់បរកែវ និងឆ្លូងលើ។ | geography |
តើដីប្រភេទណាខ្លះដែលបម្រើអោយវិស័យកសិកម្មបានល្អជាងគេ? | ដីដែលបម្រើអោយវិស័យកសិកម្មបានល្អជាងគេគឺ ដីសិលាក្រែលាយខ្សាច់ ដីក្រហមឬដីសិលាបាសាល់ ដីខ្សាច់ និងដីល្បាប់។ | geography |
តើដីនៅកម្ពុជា គេបានបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ប្រភេទនីមួយៗស្ថិតនៅតំបន់ណាខ្លះ? | ដីនៅប្រទេសកម្ពុជា គេបានបែងចែកជា៥ប្រភេទគឺៈ
១-ដីសិលាក្រែសាយខ្សាច់ៈ ជាប្រភេទដីដែលគ្របដណ្តប់នៅតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លូង។ដីប្រភេទនេះមានផលប្រយោជន៏ដល់ការលូតលាស់នៃព្រៃឈើ។
២-ដីក្រហមឬដីសិលាបាសាល់ៈ ជាប្រភេទដីដែលទទួលការពុកផុយពីសិលាបាសាល់ហើយមានពណ៌ក្រហម។ ដីប្រភេទនេះមានជីជាតិល្អណាស់សម... | geography |
បើកំណើនប្រជាជនកាន់តែខ្ពស់ តើមានឥទ្ធិពលអ្វីខ្លះដល់បំរើបំរាស់ដី? | បើកំណើនប្រជាជនកាន់តែខ្ពស់ មានឥទ្ធិពលដល់បំរើបំរាស់ដីៈ
- តំរូវការដីសំរាប់សាងសង់លំនៅដ្ឋានកាន់តែច្រើន។
- តំរូវការដីសំរាប់ដាំដំណាំ និងតំរូវការផ្សេងៗទៀត។ | geography |
ហេតុអ្វីបានជាមានជំនោរនិងលំនាចទឹកសមុទ្រ? | បានជាមានជំនោរនិងលំនាចទឹកសមុទ្រ ព្រោះដោយសារកម្លាំងទំនាញរបស់ព្រះចន្ទនិងព្រះអាទិត្យមកលើផ្ទៃផែនដី។ | geography |
ចូររៀបរាប់អំពីប្រទេសឡាវ LAOS | - ឈ្មោះជាផ្លូវការ: សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមេនិតឡាវ
- ផ្ទៃដី: ២៣៦.៨០០ គ.ម២
- ប្រជាជន: ៦.៦៧៧.៥៣៤ នាក់ (២០០៨)
- រាជធានី: វៀងចន្ទ
- ភាសាផ្លូវការ: ឡាវ
- ថ្ងៃឯករាជ្យ: ១៩ កក្តដា ១៩៤៩ ពីប្រទេសបារាំង
- រូបីយវត្ថុ: New Kip (NK)
- លំនាំចេញ: សំណប៉ាហាំង សត្វពាហនៈ ឈើ ស្បែកសត្វ និងថាមពល អគ្គីសនី
- លំនាំចូល: គ្រឿងដែក ស៊... | geography |
ចូររៀបរាប់អំពីប្រទេសកម្ពុជា CAMBODIA | ប្រទេសកម្ពុជាស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នៃឧបទ្វីបឥណ្ឌូចិនមានរាង ជាពហុកោណស្ទើរស្មើជ្រុង។ មានបណ្តោយពីលិចទៅកើតប្រវែង៥៦០គ.ម ពីជើងទៅត្បូង ប្រវែង៤៤០គ.ម។ មានព្រំប្រទល់ទាំងអស់ប្រវែង ២៦០០គ.ម (៥/៦ ជាដីគោក និង ១/៦ ជាឆ្នេរសមុទ្រ)។
- ឈ្មោះជាផ្លូវការ: ព្រះរាជាណាចក្រកម្ពុជា
- ផ្ទៃដី: ១៨១,០៣៥ គ.ម២
- ប្រជាជន: ១៤,២៤១,៦៤០ នាក់ (២... | geography |
តើកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ចប់នៅថ្ងៃណា ខែណា ឆ្នាំណា? ហើយប្រទេសណាជាអ្នកទទួលធ្វើជាប្រធានអាស៊ានបន្ត? | កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ចប់នៅថ្ងៃទី ២០ ខែ វិច្ឆិការ ឆ្នាំ២០១២។ ហើយប្រទេសដែលទទួលធ្វើជាប្រធានអាស៊ានបន្តគឺ ប្រទេសប្រ៊ុយណេ។ | geography |
ចូររាប់ព្រះនាមអតីតព្រះមហាក្សត្រវីរក្សត្រខ្មែរ ដែលមានព្រះបរមនាមភ្ជាប់នឹងពាក្យ (វរ្ម័ន) ខាងចុង? | ព្រះនាមអតីតព្រះមហាក្សត្រវីរក្សត្រខ្មែរ ដែលមានព្រះបរមនាមភ្ជាប់នឹងពាក្យ (វរ្ម័ន) ខាងចុងគឺ៖
- ព្រះបាទជ័យវរ្ម័នទី១
- ព្រះបាទជ័យវរ្ម័នទី២
- ព្រះបាទជ័យវរ្ម័នទី៣
- ព្រះបាទជ័យវរ្ម័នទី៤
- ព្រះបាទជ័យវរ្ម័នទី៥
- ព្រះបាទជ័យវរ្ម័នទី៦
- ព្រះបាទជ័យវរ្ម័នទី៧
- ព្រះបាទជ័យវរ្ម័នទី៨
- ព្រះបាទយសោវរ្ម័នទី១
- ព្រះបាទយសោវរ្ម័នទី២
- ព្រះបាទរុ... | geography |
តើកម្មសិទ្ធិសាធារណៈ សំដៅលើអ្វីខ្លះ? ហើយបែងចែកជាប៉ុន្មានប្រភេទ? | កម្មសិទ្ធិសាធារណៈ គឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋ ហើយស្ថិតនៅការគ្រប់គ្រង ចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈផ្សេងៗដូចជា ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន។ល។
កម្មសិទ្ធិសាធារណៈមាន ២ប្រភេទគឺ៖ កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង កម្មសិទ្ធិឯកជនរបស់រដ្ឋ។ | geography |
តើការរស់ដើម្បីរស់ និងរស់ដើម្បីសេចក្ដីសង្ឃឹម ខុសគ្នាយ៉ាងណាខ្លះ? | ការរស់ដើម្បីរស់ និងរស់ដើម្បីសេចក្ដីសង្ឃឹម ខុសគ្នាដូចខាងក្រោម៖
- រស់ដើម្បីរស់៖រស់បានត្រឹមតែរស់ គ្មានប្រយោជន៍ចំពោះប្រទេសជាតិ ក្រុមគ្រួសារ គ្មានទិសដៅនៃជីវិតច្បាស់លាស់។
- រស់ដើម្បីសេចក្ដីសង្ឃឹម៖រស់នៅមានទិសដៅច្បាស់លាស់ រស់នៅមានប្រយោជន៍ ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយស្វែងរកចំណេះវិជ្ជា ខិតខំកសាងខ្លួន ឲ្យរួចផុតពីភាពល្ងង... | geography |
ហេតុអ្វីបានជាយើងត្រូវយកចិត្តទុកដាក់ចំពោះកុមារ? | បានជាយើងត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖
- កុមារជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិនាពេលអនាគត។
- កុមារអាចជួយអភិវឌ្ឍន៍រាល់គ្រប់វិស័យពេលគេមានសមត្ថភាពពេញលេញ។
- កុមារជាមនុស្សដែលមានមនោសញ្ចេតនា គំនិត បញ្ញា អាចដោះស្រាយបញ្ហាបាន។
- អាចកែប្រែនូវអ្វីដេលមិនទាន់រីកចម្រើន ឲ្យរីកចម្រើនបាន។
ដូចនេះចូរអប់រំកុមារឲ្យបានល្អ ព្រោះកុមារប្រៀប... | geography |
តើកូនត្រូវមានវិន័យ និងឥរិយាបថបែបណាខ្លះចំពោះក្រុមគ្រួសារ? | កូនត្រូវមានវិន័យ និងឥរិយាបថ ចំពោះក្រុមគ្រួសារដូចជា៖
- គោរព ស្ដាប់ដំបូន្មានឪពុកម្ដាយ
- ចេះគោរពស្រឡាញបងប្អូន និងគ្រួសារ
- ជួយធ្វើការងារឪពុក ម្ដាយ
- ចេះរក្សាកិត្តិយសគ្រួសារ
- គោរពដឹងគុណលោកទាំងពីរ
- មិនប្រព្រឹត្តអំពើពាលាអាវាសែដែលសង្គមស្អប់ខ្ពើម (ស្រី ស្រា ល្បែង) | geography |
ចូរពិពណ៌នាពីអត្ថន័យនៃទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា? | អត្ថន័យនៃទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា៖
- ពណ៌ខៀវ៖តំណាឲ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ។
- ពណ៌ក្រហម៖តំណាងស្មារតី អង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ និងធ្វើពលិកម្ម គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ គឺ ប្រជារាស្ត្រ។
- រូបប្រាសាទអង្គវត្ត ពណ៌ស៖តំណាងឲ្យ សាសនា សីលធម៌ ច... | geography |
ចូររៀបរាប់អំពីលក្ខណៈសម្បតិ្តរបស់អ្នកដឹកនាំមានអ្វីខ្លះ? | លក្ខណៈសម្បត្តិរបស់អ្នកដឹកនាំមានដូចខាងក្រោម៖
- មានទស្សនៈវិស័យភ្លឺថ្លា
- មានសមត្ថភាព និងចំណេះដឹង
- មានគំនិតសកម្ម
- មានវោហាសាស្រ្ត
- ប្រឈម និង តតាំង
- ជាគំរូដល់អ្នកដទៃ
- ជាអ្នកជះឥទ្ធិពល
- ទទួលយកមតិកែតម្រូវស
- ពូកែស្ដាប់
- ចេះធ្វើការជាក្រុម។ | geography |
ដូចម្ដេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ? | អំពើហិង្សាក្នុងគ្រួសារ គឺជាការបញ្ចេញកំហឹងដាក់គ្នា ការធ្វើអាក្រក់ដាក់គ្នា ការប្រព្រឹត្តអំពើកម្រោល។ អំពើហិង្សាជាការបៀតបៀន ការធ្វើអាក្រក់ ការវាយដំការរំលោភបំពានដែលកើតមានឡើងធ្វើឲ្យ ឈឺចាប់ ប៉ះពាល់ផ្លូវកាយផ្លូវវាចា និងផ្លូវចិត្ត។ | geography |
តើអ្នកយល់យ៉ាងណាចំពោះអំពើហិង្សាក្នុងគ្រួសារ? តើត្រូវធ្វើដូចម្ដេចដើម្បីចៀសវាងពីអំពើហិង្សាក្នុងគ្រួសារនេះ? | អំពើហិង្សាក្នុងគ្រួសារផ្ដល់ផលប៉ះពាល់ដូចខាងក្រោម៖
- ផ្លូវកាយ- របួសស្នាម ពិការ បាត់បង់ជីវិត បាត់បង់ធនធានមនុស្ស
- ផ្លូវចិត្ត - ភ័យខ្លាច បាក់ស្បាត អារម្មណ៍មិនហ្នឹងនរ អស់សង្ឃឹម ឡប់សតិ វិកលវរិក អាចធ្វើអត្តឃាត
- ផ្លូវសេដ្ឋកិច្ច- ខូចខាតទ្រព្យសម្ភារៈ វិបត្តិជីវភាពគ្រួសារ បង់ខាតលើការចំណាយលើការព្យាបាលរបួស ចំណាយលើការជួសជុល ឬ ទិញរប... | geography |
ដូចម្ដេចដែលហៅថា សុជីវធម៌? ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវមានសុជីវធម៌? | សុជីវធម៌ គឺជាច្បាប់សម្រាប់ទូន្មានមនុស្សឲ្យរស់នៅ បានសុខស្រួលនៅក្នុងសង្គម ឬច្បាប់គួរសមក្នុងជីវិតរស់នៅ។
មនុស្សម្នាក់ៗ ត្រូវមានសុជីវធម៌ ព្រោះសុជីវធម៌អាចធ្វើឲ្យយើង៖
- ចេះរៀបចំខ្លួនកុំឲ្យមានការឆ្គាំឆ្គងក្នុងឥរិយាបទណាមួយ
- ចេះរៀបចំចរិយា និងឫកពារឲ្យសមតាមកាលៈទេសៈ
- ចេះរៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ និងចក្ខុពេលចូលរួម ក្... | geography |
ចូរបង្ហាញពីសមិទ្ធិផលលទ្ធកម្ម នៃអ្នកវិទ្យាសាស្ត្រនិយម និងអ្នកសីលធម៌និយម? | សមិទ្ធិផលលទ្ធកម្មរបស់អ្នកវិទ្យាសាស្ត្រនិយម៖
- អក្សរសាស្ត្រ៖ ការបកស្រាយសិលាចារឹក អក្សរសិល្ប៍មានលក្ខណៈសុក្រិត។
- វិទ្យាសាស្ត្រ៖ ស្ថាបត្យកម្ម; តារាសាស្ត្រ បច្ចេកវិទ្យា ប្រព័ន្ធធារាសាស្ត្រ។
- សិល្បៈ៖ របាំ ចម្រៀង តន្ត្រី ល្ខោន និង ឧបករណ៍តន្ត្រី។
- កំសាន្ត; កីឡា៖ ល្បែងប្រជាប្រិយ កីឡា ផ្សេងៗ។
- ជំនឿ៖ ហោរាសាស្ត្រ; កម្មផល ធម្មជ... | geography |
តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ? | ផ្លាកសញ្ញាចរាចរណ៍មាន ១០ប្រភេទគឺ៖
- សញ្ញាគ្រោះថ្នាក់
- សញ្ញាបំរាម
- សញ្ញាបញ្ជា
- សញ្ញាប្រាប់សិទ្ធិអាទិភាព
- សញ្ញាដាក់បន្ថែមពីក្រោម
- សញ្ញាបណ្តោះអាសន្ន
- សញ្ញាប្រាប់ដំណឹង
- សញ្ញាបង្ហាញទិសដៅ
- សញ្ញាប្រាប់ឈ្មោះតំបន់
- សញ្ញាប្រាប់ឈ្មោះផ្លូវ | geography |
ចូរបង្ហាញភាពខុសគ្នានៃពាក្យ ឈប់ និង ចត? | - ឈប់៖ ជាការនៅស្ងៀមមួយកន្លែងនៃយានជំនិះលើទ្រូងផ្លូវក្នុងរយះពេលចំាបាច់ សំរាប់អោយអ្នកថ្មើរជើងរឺយានជំនិះផ្សេងឆ្លងកាត់រឺដើម្បីដាក់ទំនិញរឺអ្នកដំណើរ។
- ចត៖ ជាការទុកយានជំនិះនៅស្ងៀមមួយកន្លែងក្នុងពេលឆាប់ រឺយូរដែលករណីនេះ អ្នកបើកបរអាចដើរចោលយានជំនិះបាន។ | geography |
តើសំណឹកតំបន់ដីទន្លេបណ្តាលមកពីប្រព័ន្ធសំណឹកអ្វីខ្លះ? | សំណឹកតំបន់ដីឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹកសមុទ្រ មានរលក និងចរន្តទឹកសមុទ្ររួមជាមួយនឹងប្រព័ន្ធសំណឹកលើទ្វីបដែលមានលំហូរទឹកសាបលើទ្វីប ការដាច់ចេញមេកានិច អំពើគីមីនៃទឹកជម្រាប សកម្មភាពទឹកទន្លេ។ | geography |
ដូចម្តេចដែលហៅថាសំណឹកដី? | សំណឹកដី គឺជាការច្រោះយកដីនិងសារធាតុចិញ្ចឹមដោយទឹក ឬខ្យល់។ | geography |
សំនឹកដីកើតឡើងនិងមានលក្ខណៈដូចម្តេច? | សំនឹកដីកើតឡើងនៅពេលមានភ្លៀងធ្លាក់ជោគជាំ ឬមានខ្យល់បក់បោកខ្លាំងធ្វើអោយដីងាយដាច់ចេញពីគ្នា និងហូរតាមទឹក ឬរសាត់តាមខ្យល់បក់ទៅទីឆ្ងាយ ហើយនាំអោយដីបាត់បង់ជីជាតិដោយការហូរនាំសារធាតុចិញ្ចឹមទៅទិសផ្សេងៗ។ | geography |
តើសកម្មភាពដូចម្តេចខ្លះ ដែលធ្វើអោយដីមានសំណឹក? | សកម្មភាពដែលនាំអោយដីមានសំណឹកមានដូចជាៈ ការការប់បំផ្លាញព្រៃឈើ ការកាប់វាតព្រៃយកដីដាំដំណាំ និងសកម្មភាពផ្សេងៗទៀតជាមួលហេតុនៃសំនឹកដី។ | geography |
តើរង្វិលខ្ញាល់ផែនដីបង្កើតអោយមានឥទ្ធិពលអ្វីខ្លះ? | រង្វិលខ្ញាល់ផែនដីបង្កើតអោយមានឥទ្ធិពលពីរ គឺបង្កើតអោយមានថ្ងៃ និងយប់ និងឥទ្ធិពលកូរីយ៉ូលីស។ | geography |
តើអ័ក្សរង្វិលខ្ញាល់របស់ផែនដីជាអ្វី? មានលក្ខណៈដូចម្តេច? | រង្វិលខ្ញាល់របស់ផែនដី គឺជាខ្សែប្រឌិតមួយកាត់ផ្ចិតផែនដីពីជើងទៅត្បូង។ អ័ក្សនេះស្ទើរតែរត់ត្រង់លើបន្ទាត់តែមួយជាមួយប៉ូលខាងជើងហើយទ្រេតក្នុងមុំ ២៣ដីក្រេ ២៧អស្សា។ | geography |
ដូចម្តេចហៅថា រង្វិលខ្ញាល់? មានរយៈពេលប៉ុន្មាន? | រង្វិលខ្ញាល់ គឺជាចលនាផែនដីធ្វើដំណើរជុំអ័ក្សខ្លួនឯង។ ផែនដីធ្វើដំណើរជុំវិញអ័ក្សខ្លួនឯងមួយជុំមានរយៈពេល ២៤ម៉ោង ឬមួយថ្ងៃ។ | geography |
ដូចម្តេចហៅថារង្វិលជុំ? មានរយៈពេលប៉ុន្មាន? | រង្វិលជុំ គឺជាចលនារបស់ផែនដីជុំវិញព្រះអាទិត្យ។ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យប្រើរយៈពេល ៣៦៥ថ្ងៃ និង៦ម៉ោង ស្មើនឹងមួយឆ្នាំ។ | geography |
តើផែនដីមានចលនាដូចម្តេច? ហើយមានចលនាប៉ុន្មានបែប? អ្វីខ្លះ? | ផែនដីមានចលនាថេរ។ ផែនដីមានចលនាពីរបែបគឺរងិលជុំវិញ និងរង្វិលខ្ងាល់។ | geography |
តើភពផែនដីជាអ្វី? | ភពផែនដី គឺជាអង្គមួលមានពណ៌ខៀវ គ្របដណ្តប់ដោយពពកពណ៌ស និងហ៊ុំព័ទ្ធដោយលំហពណ៌ខ្មៅមើលទៅគួរអោយស្រស់ស្អាត។ វាគឺជាភពពិសេសតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានទឹក និងបរិយាកាសសម្បូរដោយអុកស៊ីសែនមានសារៈសំខាន់ សម្រាប់ទ្រទ្រង់ជីវិតនានា។ | geography |
តើអង្គផ្សេងៗធ្វើដំណើរជុំវិញព្រះអាទិត្យដោយសារអ្វី? | អង្គផ្សេងៗធ្វើដំណើរជុំវិញព្រះអាទិត្យដោយ ដែនទំនាញ។ | geography |
តើក្នុងប្រព័ន្ធព្រះអាទិត្យមានអ្វីខ្លះ? | ក្នុងប្រព័ន្ធព្រះអាទិត្យមានព្រះអាទិត្យ ភពទាំង៨ តារារណប ផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញវាដោយសារដែនទំនាញ។ | geography |
ចូររៀបរាប់ពីសំណឹកដោយផែនទឹកកក។ | ចលនានៃផែនទឹកកក ធ្វើអោយសណ្ធានដីដែលនៅក្បែរវាផ្លាស់ប្តូរទម្រង់ ទោះបីជាផែនទឹកកកធ្វើសកម្មភាពយឺតៗ ក៏វាជាកម្លាំងដ៏ខ្លាំងមួយនៃសំណឹកដែរ។ ផែនទឹកកកដែលហូរលើដីបានដឹកជញ្ជូនសិលាទៅជាមួយក្នុងលំនាំមួយហៅថា ការរបេះចេញ។ នៅក្រោមផែនទឹកកកមួយផ្ទាំង ទម្ងន់ទឹកកកអាចបំបែកសិលាជាផ្នែកៗ។ បំណែកសិលារងកំណកនៅផ្នែកក្រោមផែនទឹកកក នៅពេលផែនទឹកកករសាត់ វាបានដឹក... | geography |
តើផែនដីកកកផ្សឹកដីតាមលំនាំប៉ុន្មានយ៉ាង? អ្វីខ្លះ? | ផែនទឹកកកផ្សឹកដីតាមលំនាំ ២យ៉ាង គឺការរបេះចេញ និងការសឹក។
- ការបេះចេញៈ ផែនទឹកកកដែលហូរលើដីបានជញ្ជូនសិលាទៅជាមួយក្នុងលំនាំមួយហៅថាការរបេះចេញ។
- ការសឹកៈ សិលាជាច្រើនដែលនៅផ្នែកក្រោមផែនទឹកកក ត្រូវបានផែនទឹកកកទាញកោសបាតដីទៅជាមួយ លំនាំនេះហៅថាការសឹក ដែលធ្វើអោយកកិតនិងមានស្នាមឆ្កូតលើសិលាមេ។ | geography |
តើដីឡឹសកើតឡើងយ៉ាងដូចម្តេច? ហើយផ្តល់ផលប្រយោជន៏អ្វីខ្លះ? | ដីឡឹសកើតឡើង ដោយសារធូលីនិងខ្សាច់ម៉ដ្ឋដែលត្រូវខ្យល់ដឹកនាំអាចរសាត់បានជាច្រើនពាន់គីឡូម៉ែត្រក្នុងរយៈពេលជាច្រើនខែ។ ខ្សាច់នេះធ្លាក់ចុះកាលណាវាប៉ះនឹងតំបន់សើម ហើយគ្រាប់ដែលម៉ដ្ឋជាងគេ អាចនឹងរសាត់បានឆ្ងាយជាងគ្រាប់ឯទៀត។ ការទម្លាក់និងការបង្គរគ្រាប់ម៉ដ្ឋនេះបង្កើតបានជាដីល្បាប់ម៉្យាងដែលហៅថា ដីឡឹស។
ដីឡឹសមានអត្ថប្រយោជន៏ចំពោះវិស័យកសិកម្ម គ... | geography |
តើចម្ងាយពីផែនដីទៅផែនដីស្មើរគ្នាដែរឬទេ? ព្រោះអ្វី? | ចម្ងាយពីផែនដីទៅព្រះអាទិត្យមិនស្មើរគ្នាគ្រប់ចំណុចទេ ព្រោះគន្លងរបស់ផែនដីមានរាងស្ទើរមូល ឬពងក្រពើ។ | geography |
ហេតុអ្វីបានជាមានការចាក់បង្គរដោយសារខ្យល់? | បានជាមានការចាក់បង្គរដោយខ្យល់ ព្រោះកម្ទេចកំណទាំងអស់ដែលដែលខ្យល់បានបក់នាំយកទៅតែងតែធ្លាក់មកលើដីនៅពេលដែលខ្យល់បង្កើតល្បឿន ឬជួននឹងឧបសគ្គ ដូចជាថ្មផុសខ្ពស់ៗ ឬគុម្ពរុក្ខជាតិ។ | geography |
តើដីសណ្តកើតឡើងយ៉ាងដូចម្តេច? មានប្រយោជន៍ដូចម្តេចខ្លះ? | ដីសណ្តកើតឡើងនៅពេលខ្សែទឹកក្បែរឆ្នេរហូរយឺតៗពុំសូវមានកម្លាំងខ្លាំង ហើយល្បាប់ម៉ដ្ឋធ្លាក់គរលើគ្នានៅមាត់ពាម បង្កើតបានជាដីដុះ គេអោយឈ្មោះវាថា ដីសណ្ត។ ឧទាហរណ៍ ដីសណ្តទន្លេមេគង្គ ទន្លេមីស៊ីស៊ីពី និងទន្លេគង្គា។ ដីសណ្ត ជាដីមានជីជាតិល្អសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ។ | geography |
កន្លែងជួបគ្នារវាងទន្លេនិងសមុទ្រហៅថាអ្វី? | កន្លែងជួបគ្នារវាងទន្លេ និងសមុទ្រហៅថា ពាម។ | geography |
ចូររៀបរាប់ពីសំណឹក និងការចាក់បង្គរដោយសមុទ្រ។ | ក-សំណឹកដោយសមុទ្រ
សមុទ្រផ្សឹកឆ្នេរដោយសារកម្លាំងទឹករលកដែលបោកផ្ទប់មកលើច្រាំងឥតឈប់ឈរ។ រលកមានមធ្យោបាយជាច្រើនដើម្បីផ្សឹកឆ្នេរដោយការវាយផ្ទប់ខ្យល់ក្នុងទន្លេធ្វើអោយថ្មប្រេះដោយទម្ងន់ម៉ាសទឹក ដែលទង្គិចលើថ្មនិងកម្ទេចសិលាគ្រប់ប្រភេទដែលបោកបោះលើឆ្នេរ វាអាចស៊ីរូងជើងក្រោមនៃឆ្នេរ។ មិនតែប៉ុណ្ណោះពេលមានព្យុះម្តងៗទឹករលកអាចរុញច្រានដុំថ្មទម្ងន... | geography |
តើការហូរភក់ជាអ្វី? តើការហូរភក់បណ្តាលមកពីអ្វី? | ការហូរភក់ គឺជាការហូរចុះយ៉ាងលឿននៃល្បាយទឹក សិលា និងដី។ ការហូរភក់បណ្តាលមកពីទឹក ព្រោះទឹកនៅក្នុងការហូរភក់អាចមានកម្រិតខ្ពស់រហូតដល់ ៦០% ហើយការហូរភក់តែងតែកើតឡើងនៅក្រោយភ្លៀងធំនៅតំបន់ក្តៅ។ | geography |
តើការរបេះនៃផ្ទាំងថ្មកើតឡើងដោយសារអ្វី? | ការបេះនៃផ្ទាំងថ្មកើតឡើងដោយសារវិនាសកម្មមេកានិច ដុំថ្មផ្ទាំងថ្មធំៗរមៀលតាមជម្រាលចំណោត ធ្លាក់ផ្តុំគ្នានៅជើងភ្នំ។ | geography |
ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីនៅលើចំណោត។ | ប្រភេទផ្សេងៗនៃចលនាដីនៅលើចំណោតរួមមាន ការបេះនៃផ្ទាំងថ្ម ការហូរនៃភក់ រំកិលដី និងរបេះដី។ | geography |
ចូររៀបរាប់ពីរដ្តនៃសំណឹកនិងការចាក់បង្គរ។ | ដំណើរពុកផុយ សំណឹក និងការចាក់បង្គរធ្វើសកម្មភាពរួមគ្នាលើផ្ទៃដីដែលមានជំនួយពីកម្លាំងសំណង់និងកម្លាំងសំណឹក។ សំណឹក និងការចាក់បង្គធ្វើសកម្មភាពគ្រប់ទីកន្លែងនៅលើផែនដី។ នៅលើភ្នំមួយរងកម្លាំងសំណឹកនៅកន្លែងណាមួយ កម្លាំងសំណឹកបានបង្កើតសណ្ធានដីថ្មីនៅកន្លែងមួយផ្សេងទៀត ហើយសណ្ធានដីថ្មីនោះក៍ចាប់ផ្តើមរងកម្លាំងសំណឹកម្តងទៀត។ ដូច្នេះវដ្តសំណឹក ន... | geography |
តើការចាក់បង្គរកើតឡើងនៅកន្លែងណាខ្លះ? | ការចាក់បង្គរកើតឡើងនៅកន្លែងដែលមានភ្នាកងារសំណឹក ពំនូកឬកម្រាលកម្ទេចកំណ។ ការចាក់បង្គរធ្វើអោយដីផ្លាស់ប្តូរទ្រង់ទ្រាយ។ | geography |
តើរូបធាតុអ្វី ដែលបានផ្លាស់ទីដោយសារសំណឹក? | រូបធាតុដែលបានផ្លាស់ទីដោយសារសំណឹកគឺ កម្ទេចកំណ។ | geography |
តើដំណើរពុកផុយនិងសំណឹកបង្កើតបានជារូបធាតុអ្វី? | សំណឹកបង្កើតបានជាកម្ទេចកំណ។ កម្ទេចកំណអាចមានដុំសិលាដី ឬសំណល់នៃរុក្ចជាតិនិងសត្វ។ | geography |
តើសំណឹកដីផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ? | សំណឹកដីផ្តល់ផលប៉ះពាល់ដូចជាៈ កំនើនកំទេចកំទីនៅតាមទន្លេ និងជាហេតុធ្វើអោយប៉ះពាល់ដល់គុណភាពទឹក និងសារពាង្គកាយរស់នៅក្នុងទឹក។ | geography |
តើសំណឹកដោយសារខ្យល់កើតឡើងយ៉ាងដូចម្តេច? ចូរពន្យល់។ | សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើង និងការសឹក។
- ការប៉ើងៈ កាលណាខ្យល់បក់រាយដីដូចដីខ្យល់ជាដើម ខ្យល់ប៉ើងកម្ទេចល្អិតៗ ហើយស្រាលជាងគេអោយហុយទៅឆ្ងាយ ហើយបក់នេះបញ្ចេញសកម្មភាពនៅពេលព្យុះខ្សាច់ដែលកោសផ្តាច់ ហើយបក់នាំកម្ទេចថ្មជាច្រើនតោន។ នៅក្នុងតំបន់ដែលទទួលសកម្មភាពបំប៉ើងដោយខ្យល់ កម្ទេចម៉ដ្ឋដែលជាលទ្ធផលនៃការបំបែកធាតុមេកានិច ឬការបំបែកធាតុគី... | geography |
ដូចម្តេចហៅថាជំនោរសមុទ្រ? | ជំនោរសមុទ្រ គឺជាចលនានៃទឹកសមុទ្រឡើងសន្សឹមឺពន្លិចឆ្នេរក្នុងរយៈពេលខ្លី។ | geography |
ដូចម្តេចហៅថាលំនាចសមុទ្រ? | លំនាចសមុទ្រ គឺជាចលនានៃទឹកសមុទ្រស្រកចុះទៅវិញ បន្ទាប់ពីមានជំនោរសមុទ្រ។ | geography |
តើជំនោរ និងលំនាចកើតឡើងប៉ុន្មានដងក្នុងមួយថ្ងៃ? ដោយសារអ្វី? | ជំនោរ និងលំនាចកើតឡើង ២ដងក្នុងមួយថ្ងៃ ដោយសារាមានផ្នែកប៉ោងពីរនៅលើផែនដី។ | geography |
តើភពរណបដែលធំជាងគេក្នុងចំនោមភពរណបនៃប្រព័ន្ធព្រះអាទិត្យឈ្មោះអ្វី? | ភពរណបធំជាងគេបំផុតក្នុងចំណោមភពរណបនៃប្រព័ន្ធព្រះអាទិត្យគឺភពឆារ៉ុន | geography |
តើភពព្លុយតូមានភពរណបឈ្មោះអ្វី មានទំហំប៉ុនណា? | ភពព្លុយតូមានភពរណបឈ្មោះ ឆារុន (Charon) ដែលមានទំហំធំជាងពាក់កណ្តាលភពព្លុយតូ។ | geography |
តើភពណាដែលមានទំហំតូចជាងគេបំផុត? | ភពដែលមានទំហំតូចជាងគេបំផុត គឺភពព្លុយតូ ដែលមានទំហំតូចជាងភពពុធពាក់កណ្តាល។ | geography |
តើភពណាដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេ? | ភពដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យជាងគេគឺ ភពព្លុយតូ។ | geography |
ចូររៀបរាប់ពីស្ថិតតអំពីភពណិបទូន។ | ស្ថិតិអំពីភពណិបទូន
- ចម្ងាយពីព្រះអាទិត្យ (៤២ម៉ោងពន្លឺ)
- រយៈពេលរង្វិលខ្ញាល់ (១៦ម៉ោង ៧នាទី)
- រយៈពេលរង្វិលជុំ (១៦៣ឆ្នាំ ២៦៥ថ្ងៃ)
- អង្គត់ផ្ចិត (៤៩ ៥២៨គីឡូម៉ែត្រ)
- ដង់ស៊ីតេ (១.៦៤g/cm3)
- សីតុណ្ហភាពផ្ទៃលើ (-២២៥អស្សារសេ)
- ទំនាញផ្ទៃលើ (១១២%នៃទំនាញផែនដី) | geography |
ហេតុអ្វីបានជាភពណិបទូនមានផ្ទៃពណ៌ខៀវ? | បានភពណិបទូនមានផ្ទៃពណ៌ខៀវ ព្រោះភពនេះមានបរិយាកាសក្រាស់ សម្បូរដោយអ៊ីដ្រូសែន និងអេល្យ៉ូម ព្រមទាំងមានកងរង្វង់ស្តើងចំនួន ៤ព័ទ្ធជុំវិញ។ | geography |
តើភពណិបទូនត្រូវរកឃើញនៅឆ្នាំណា? តាមរយៈអ្វី | ភពណិបទូនត្រូវរកឃើញនៅឆ្នាំ ១៨៤៦ តាមរយៈការព្យាករគន្លងរបស់ភពថ្មីនោះ។ | geography |
ចូររៀបរាប់ពីស្ថិតតអំពីភពអ៊ុយរ៉ានុស។ | ស្ថិតិអំពីភពអ៊ុយរ៉ានុស
- ចម្ងាយពីព្រះអាទិត្យ (២.៧ម៉ោងពន្លឺ)
- រយៈពេលរង្វិលខ្ញាល់ (១៧ម៉ោង ១៤នាទី, ស្រងទ្រនិចនាឡិកា)
- រយៈពេលរង្វិលជុំ (៨៣ឆ្នាំ ២៧៤ថ្ងៃ)
- អង្គត់ផ្ចិត (៥១ ១១៨គីឡូម៉ែត្រ)
- ដង់ស៊ីតេ (១.២៧g/cm3)
- សីតុណ្ហភាពផ្ទៃលើ (-២១៤អស្សារសេ)
- ទំនាញផ្ទៃលើ (៨៩%នៃទំនាញផែនដី) | geography |
តើអ្នកវិទ្យាសាស្ត្រសន្និដ្ឋានដូចម្តេច ចំពោះការទ្រេតនៃអ័ក្សរបស់ភពអ៊ុយរ៉ានុស? | ចំពោះការទ្រេតនៃអ័ក្សរបស់ភពអ៊ុយរ៉ានុស អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា កាលពីមុនភពអ៊ុយរ៉ានុសបានបុកទង្គិចជាមួយអង្គដ៏ធំមួយជាហេតុធ្វើអោយវាទៅជាទ្រេតដូចបច្ចុប្បន្ន។ | geography |
តើអ័ក្សរង្វិលខ្ញាល់របស់ភពអ៊ុយរ៉ានុសមាសភាពដូចម្តេច? | អ័ក្សរង្វិលខ្ញាល់របស់ភពអ៊ុយរ៉ានុស គឺទ្រេតស្មើរ ៩០ដឺក្រេ និងស្ថិតនៅស្ទើរស្របជាមួយគន្លង។ | geography |
ចូរនិយាយពីលក្ខណៈពិសេសអ៊ុយរ៉ានុស។ | លក្ខណៈពិសេសរបស់ភពអ៊ុយរ៉ានុស គឺអ័ក្សរង្វិលខ្ញាល់ស្មើនឹង ៩០ដឺក្រេ និងស្តិតនៅស្ទើរស្របជាមួយគន្លង។ ប៉ូលម្ខាងរបស់វាចង្អុលទៅព្រះអាទិត្យ ឯម្ខាងទៀតស្ថិតនៅក្នុងភាពងងឹត វានឹងបញ្ច្រាសមកវិញនៅពេលវាធ្វើដំណើរដល់ទីតាំងឈមក្នុងគន្លងរបស់វា។ | geography |
តើបរិយាកាសភពអ៊ុយរ៉ានុសផ្សំឡើងពីអ្វីខ្លះ? | បរិយាកាសភពអ៊ុយរ៉ានុសផ្សំឡើងពីឧស្ម័នអ៊ីដ្រសែន និងមេតាន ដែលស្រូបយកផ្នែកក្រហមនៃពន្លឺព្រះអាទិត្យ។ | geography |
តើភពអ៊ុយរ៉ានុសមានពណ៌អ្វី? | តាមរយៈតេឡេទស្សន៍ គេឃើញភពអ៊ុយរ៉ានុសមានពណ៌ ខៀវ។ | geography |
តើភពអ៊ុយរ៉ានុសរកឃើញដោយនរណា? ជាជនជាតិអ្វី? នៅឆ្នាំណា? | ភពអ៊ុយរ៉ានុសរកឃើញដោយតារាវិទូឈ្មោះ វីលៀម ហីឆែល (William Herschel) រកឃើញនៅឆ្នាំ ១៧៨១។ គាត់ជាជនជាតិអង់គ្លេស។ | geography |
ចូររៀបរាប់ពីស្ថិតអំពីភពសៅរិ៍។ | ស្ថិតិអំពីភពសៅរិ៍
- ចម្ងាយពីព្រះអាទិត្យ (១.៣ម៉ោងពន្លឺ)
- រយៈពេលរង្វិលខ្ញាល់ (១០ម៉ោង ៣៩នាទី)
- រយៈពេលរង្វិលជុំ (២៩ឆ្នាំ ១៥៥ថ្ងៃ)
- អង្គត់ផ្ចិត (១២០ ៥៣៦ គីឡូម៉ែត្រ)
- ដង់ស៊ីតេ (០.៦៩g/cm3)
- សីតុណ្ហភាពផ្ទៃលើ (-១៨៥អស្សារសេ)
- ទំនាញផ្ទៃលើ (៩២%នៃទំនាញផែនដី) | geography |
ចូរនិយាយពីកងរង្វង់ភពសៅរិ៍។ | ភពសៅរិ៍មានកងរង្វង់ធំជាងគេក្នុងចំណោមភពឧស្ម័នទាំងអស់។ កងរង្វង់នោះលាតសន្ធឹងចាប់ពីផ្ទៃលើបំផុតនៃបរិយាកាសដល់ចម្ងាយ១៣៦ ០០០គីឡូម៉ែត្រ ប៉ុន្តែវាមានកម្រាស់ត្រឹមតែ ២០០-៣០០ម៉ែត្រ តែប៉ុណ្ណោះ។ កងរង្វង់ទាំងនោះផ្សំឡើងពីភាគល្អិតនៃទឹកកកមានទំហំចាប់ពី ២-៣cm រហូតដល់ ៣-៤cm។ | geography |
ហេតុអ្វីបានជាគេថា ភពសៅរិ៍ជាភពដែលកំពុងកកើតនៅឡើយ? | បានជាគេថា ភពសៅរិ៍ជាភពដែលកំពុងកកើតនៅឡើយ ព្រោះនៅលើភពនេះមានលំហូរចេញនៃអេល្យ៉ូមពីបរិយាកាស និងការលិចចុះទៅក្នុងស្នូល។ | geography |
តើភពសៅរិ៍មានសមាសធាតុផ្សំអ្វីខ្លះ? | សមាសធាតុផ្សំរបស់ភពសៅរិ៍ គឺភាគច្រើនផ្សំឡើងពីអ៊ីដ្រូសែន អេល្យ៉ូម និងមានមេតាន អាម៉ូញ៉ាក់ និងអាតាននៅក្នុងបរិយាកាសខាងលើ។ | geography |
នៅក្នុងប្រព័ន្ធព្រះអាទិត្យ តើភពសៅរិ៍មានទំហំឈរលំដាប់ទីប៉ុន្មាន? | នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពសៅរិ៍មានទំហំឈរលំដាប់ទីពីរមានមាឌធំជាងផែនដីប្រហែល ៧៦៤ដង និងមានម៉ាសធំជា ៩៥ដង។ | geography |
ចូររៀបរាប់ពីស្ថិតអំពីភពព្រហស្បតិ៍។ | ស្ថិតិអំពីភពព្រហស្បតិ៍
- ចម្ងាយពីព្រះអាទិត្យ (៤៣.៣នាទីពន្លឺ)
- រយៈពេលរង្វិលខ្ញាល់ (៩ម៉ោង ៥៦នាទី)
- រយៈពេលរង្វិលជុំ (១១ឆ្នាំ ៣១៣ថ្ងៃ)
- អង្គត់ផ្ចិត (១៤៩៨៤ គីឡូម៉ែត្រ)
- ដង់ស៊ីតេ (១.៣៣g/cm3)
- សីតុណ្ហភាពផ្ទៃលើ (-១៥៣អស្សារសេ)
- ទំនាញផ្ទៃលើ (២៣៦%នៃទំនាញផែនដី) | geography |
តើស្មាមអុចពណ៌ក្រហមធំៗនៅលើភពព្រហស្បតិ៍ជាអ្វី? | ស្នាមអុចពណ៌ក្រហមធំៗនៅលើភបព្រហស្បតិ៍គឺជាប្រព័ន្ធព្យុះដ៏វែងមានអង្កត់ផ្ចិតប្រហែល ១.៥ ដងនៃអង្កត់ផ្ចិតផែនដី។ | geography |
តើផ្នែកខាងក្រៅនៃបរិយាកាសរបស់ភពព្រហស្បតិ៍ផ្សំឡើងពីអ្វីខ្លះ? | ផ្នែកខាងក្រៅនៃបរិយាកាសរបស់ភពព្រហស្បតិ៍បណ្តាលមកពីវត្តមាននៃសមាសធាតុសរីរាង្គ។ | geography |
តើភពព្រហស្បតិ៍ផ្សំឡើងពីសមាសធាតុអ្វីខ្លះ? | ភពព្រហស្បតិ៍ផ្សំឡើងភាគច្រើនពីអ៊ីដ្រូសែន និងអេល្យ៉ូមដូចជាព្រះអាទិត្យដែរ។ | geography |
តើភពព្លុយតូត្រូវបានធ្លាក់ពីចំណាត់ថ្នាក់ជាភពនៅខែឆ្នាំណា? ដោយសារអ្វី? | ភពព្លុយតូត្រូវបានធ្លាក់ពីចំណាត់ថ្នាក់ជាភពនៅខែសីហាឆ្នាំ ២០០៦ ដោយសារសហព័ន្ធតារាសាស្ត្រអន្តរជាតិ បានយល់ព្រមលើការបន្ថយចំនួនភពមកត្រឹម ៨តាមរយៈនិមយន័យថ្មីគឺ “ភពត្រូវតែធ្វើដំណើរតាមគន្លងជុំវិញព្រះអាទិត្យ (ពុំមែនជាភពរណប) មានម៉ាស់គ្រប់គ្រាន់សម្រាប់ទំនាញរបស់វា ដើម្បីថែរក្សារាងអោយមូល និងមានទំហំធំល្មមក្នុងការគ្រប់គ្រងគន្លងរបស់វា។ | geography |
ហេតុអ្វីបានជាគេមិនបញ្ចូលព្លុយតូថាជាភព? | បានជាគេមិនបញ្ចូលព្លុយតូជាភព ព្រោះព្លុយតូមិនមានទំហំធំល្មមក្នុងការគ្រប់គ្រងគន្លងរបស់វា។ | geography |
ចូររៀបរាប់ពីស្ថិតតអំពីភពព្លុយតូ។ | ស្ថិតិអំពីភពព្លុយតូ
- ចម្ងាយពីព្រះអាទិត្យ (៥.៥ម៉ោងពន្លឺ)
- រយៈពេលរង្វិលខ្ញាល់ (៦ម៉ោង ៩នាទី, ស្របទ្រនិចនាឡិកា)
- រយៈពេលរង្វិលជុំ (២៤៨ឆ្នាំ)
- អង្គត់ផ្ចិត (២៣៩០គីឡូម៉ែត្រ)
- ដង់ស៊ីតេ (២.០៥g/cm3)
- សីតុណ្ហភាពផ្ទៃលើ (-២៣៦អស្សារសេ)
- ទំនាញផ្ទៃលើ (៦%នៃទំនាញផែនដី) | geography |
តើអ្នកអាចធ្វើសេចក្តីសន្និដ្ឋានអំពីលក្ខណៈរបស់ភពមួយដូចម្តេច ដោយគ្រាន់តែដឹងចម្ងាយពីព្រះអាទិត្យ? | យើងអាចធ្វើសេចក្តីសន្និដ្ឋានអំពីលក្ខណៈរបស់ភពមួយដោយគ្រាន់តែដឹងចម្ងាយពីព្រះអាទិត្យ ដោយភពនៅជិតព្រះអាទិត្យមានទំហំតូច និងមានផ្ទៃជាសិលាដូចជាភពផែនដីជាដើម។ ចំណែកភពនៅឆ្ងាយពីព្រះអាទិត្យ មានទំហំធំ និងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន។ | geography |
តើអាចម៍ផ្កាយមានពណ៍អ្វី នៅពេលវាឆេះ? | នៅពេលឆេះ អាចម៍ផ្កាយមាពណ៌ក្រហម និងពន្លឺភ្លឺ។ | geography |
នៅពេលអាចម៍ផ្កាយធ្លាក់ចុះមកក្នុងបរិយាកាសរបស់ភពផែនដី ហើយបុកទង្គិចជាមួយដី។ តើគេហៅថាអ្វី? | គេហៅថា ដុំអាចម៍ផ្កាយ។ | geography |
តើអាចម៍ផ្កាយជាអ្វី? | អាចម៍ផ្កាយគឺជាអង្គសិលាតូចៗ ដែលកើតចេញពីផ្កាយព្រះគ្រោះ ហើយធ្វើដំណើរជុំវិញព្រះអាទិត្យ។ | geography |
តើផ្កាយព្រះគ្រោះមានសមាសធាតុផ្សំដូចម្តេចខ្លះ? | ផ្កាយព្រះគ្រោះអាចមានសមាសធាតុផ្សំខុសគ្នា អាស្រ័យលើទីតាំងដែលពួកវាស្ថិតនៅក្នុងក្រវាត់ផ្កាយព្រះគ្រោះ។
- នៅតំបន់ក្រៅបំផុតនៃក្រវាត់ផ្កាយព្រះគ្រោះផ្ទៃលើរបស់វាមានពណ៍ត្នោតក្រហមទៅពណ៍ខ្មៅដែលបង្ហាញថា សម្បូររូបធាតុសរីរាង្គ។
- នៅតំបន់ជិតព្រះអាទិត្យផ្ទៃលើមានពណ៍ប្រផេះដែលបង្ហាញថា ពួកវា សម្បូរកាបូន។
- នៅតំបន់ក្នុងបំផុតនៃក្រវាត់ផ្កាយព្រះ... | geography |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.