question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើផ្កាយព្រះគ្រោះធ្វើដំណើរនៅតំបន់ណា?
ផ្កាយព្រះគ្រោះភាគច្រើនធ្វើដំណើរជុំវិញព្រះអាទិត្យនៅក្នុងតំបន់ធំទូលាយ ចន្លោះគន្លងភពអង្គារនិងភពព្រហស្បតិ៍ គេហៅថាក្រវាត់ផ្កាយព្រះគ្រោះ។
geography
តើផ្កាយព្រះគ្រោះមានរាងដូចម្តេច?
ផ្កាយព្រះគ្រោះមានរាងមិនទៀងទាត់ទេ ប៉ុន្តែផ្តាយធំៗមានរាងស្វ៊ែដែរ។
geography
ដូចម្តេចហៅថាផ្កាយព្រះគ្រោះ? វាមានអង្កត់ផ្ចិតប៉ុន្មាន?
ផ្កាយព្រះគ្រោះ គឺជាអង្គសិលាតូចៗនៅក្នុងគន្លងជុំវិញព្រះអាទិត្យ។ ពួកវាមានអង្កត់ផ្ចិតចាប់ពី ២ម៉ែត្រ រហូតធំជាង ៩០០គីឡូម៉ែត្រ។
geography
ថ្មីៗនេះគេបានរកឃើញតំបន់មួយទៀតដែលមានផ្កាយដុះកន្ទុយ។ តើតំបន់នោះឈ្មោះអ្វី?
តំបន់នោះឈ្មោះថា ក្រវាត់ឃីភ័រ។
geography
តើផ្កាយដុះកន្ទុយមានប្រភពមកពីណា?
ផ្កាយដុះកន្ទុយមានប្រភពមកពីតំបន់រាងស៊្វែមួយហៅថា ពពកអត៏ ដែលស្ថិតនៅព័ទ្ធជុំវិញព្រះអាទិត្យ។
geography
តើពពកអត៏ជាអ្វី?
ពពកអត៏ គឺជាតំបន់ដែលមានរាងស៊្វែមួយហៅថា ពពកព្លុយតូ។
geography
តើក្រវាត់ឃីភ័រជាអ្វី?
ក្រវាត់ឃីភ័រ គឺជាតំបន់ដែលមានរាងថាសលាតសន្ធឹងទៅក្រៅចេញពីគន្លងភពណិបទូន។
geography
ដូចម្តេចហៅថា ភពឧស្ម័នយក្ស?
ភពឧស្ម័នយក្ស គឺជាភពធំៗដែលពុំមានផ្ទៃលើរឹងដោយសារបរិយាកាសវាច្របល់គ្នាស្មើសាច់ទៅជាស្រទាប់ដ៏ហាប់ណែនហ៊ុំព័ទ្ធជុំវិញស្នូល។
geography
តើកន្ទុយអ៊ីយ៉ុងមានពណ៌អ្វី? កន្ទុយធូលីមានពណ៌អ្វី
កន្ទុយអ៊ីយ៉ុងមានពណ៌ខៀវ។ ចំណែកកន្ទុយធូលីមានពណ៌លឿង។
geography
ហេតុអ្វីបានជាកន្ទុយអ៊ីយ៉ុងរបស់ផ្កាយដុះកន្ទុយតែងតែតម្រង់ចេញពីព្រះអាទិត្យ?
បានជាកន្ទុយអ៊ីយ៉ុងរបស់ផ្កាយដុះកន្ទុយតែងតែតម្រង់ចេញពីព្រះអាទិត្យព្រោះដោយខ្យល់ព្រះអាទិត្យដែលមានផ្ទុកអ៊ីយ៉ុងផងដែរ។
geography
តើគន្លងរបស់ផ្កាយដុះកន្ទុយមានរាងដូចម្តេច?
គន្លងរបស់ផ្កាយដុះកន្ទុយមានរាងពងក្រពើខ្លាំង។
geography
តើស្នូលផ្កាយដុះកន្ទុយមានអង្កត់ផ្ចិតប៉ុន្មាន?
ស្នូលផ្កាយដុះកន្ទុយមានអង្កត់ផ្ចិតចាប់ពីតូចជា ៥០០ម៉ែត្រ រហូតដល់ ១០០០គីឡូម៉ែត្រ។
geography
ផ្នែករឹងចំកណ្តាលនៃផ្កាយដុះកន្ទុយហៅថាអ្វី?
ផ្នែករឹងចំកណ្តាលនៃផ្កាយដុះកន្ទុយហៅថា ស្នូល។
geography
តើផ្កាយដុះកន្ទុយកើតឡើងនៅពេលណា?
កន្ទុយរបស់ផ្កាយដុះកន្ទុយកើតឡើងនៅពេលផ្កាយដុះកន្ទុយធ្វើដំណើរទៅជិតព្រះអាទិត្យ រំភាយរស្មីព្រះអាទិត្យកម្តៅទឹកកកធ្វើអោយផ្កាយដុះកន្ទុយបញ្ចេញឧស្ម័ននិងធូលីក្នុងទម្រង់ជាកន្ទុយយ៉ាងវែង។ ជួនកាលផ្កាយដុះកន្ទុយមួយមានកន្ទុយពីរ មួយជាកន្ទុយអ៊ីយ៉ុង និងមួយទៀតជាកន្ទុយធូលី។
geography
តើអ្នកវិទ្យាសាស្ត្រសិក្សាអំពីផ្កាយដុះកន្ទុយដើម្បីអ្វី
អ្នកវិទ្យាសាស្ត្រសិក្សាអំពីផ្កាយដុះកន្ទុយដើម្បីដឹងពីលក្ខណៈរូបនិងគីមីរបស់ប្រព័ន្ធព្រះអាទិត្យ។
geography
ហេតុអ្វីបានជាផ្តាយដុះកន្ទុយនីមួយៗគឺជាអង្គគំរូនៃប្រព័ន្ធព្រះអាទិត្យនៅពេលដំបូង?
បានជាផ្កាយដុះកន្ទុយនីមួយៗ គឺជាអង្គគំរូនៃប្រព័ន្ធព្រះអាទិត្យនៅពេលដំបូង ព្រោះដោយសារតែផ្កាយដុះកន្ទុយជាអង្គសំណល់ដែលសល់ពីដំណើរនៃការកកើតភព។ ម៉្យាងទៀតផ្កាយដុះកន្ទុយទាំងនេះពុំមានការប្រែប្រួលអ្វីច្រើនទេតាំងពីមានកំណើតប្រព័ន្ធព្រះអាទិត្យកាលពីប្រហែល៤៦០០លានឆ្នាំមុន។
geography
តើផ្កាយដុះកន្ទុយមានប្រភពដើមចេញពីណា?
ផ្កាយដុះកន្ទុយមានប្រភពដើមចេញពីប្រព័ន្ធព្រះអាទិត្យខាងក្រៅដែលត្រជាក់។
geography
តើផ្កាសដុះកន្ទុយជាអ្វី?
ផ្កាយដុះកន្ទុយ គឺជាអង្គតូចមួយដែលផ្សំឡើងពីទឹកកក សិលា និងធូលីទៅក្នុងលំហខាំភ្ជាប់គ្នាយ៉ាងណែន។ តាមរយៈសមាសភាពផ្សំនេះ អ្នកវិទ្យាសាស្ត្រមួយចំនួនគិតថា ផ្កាយដុះកន្ទុយគឺជា “បាល់ទឹកកកកង្វក់” មួយប៉ុណ្ណោះ។
geography
ក្រៅពីភពនិងភពរណបនានា តើប្រព័ន្ធព្រះអាទិត្យនៅមានប្រភេទអង្គផ្សេងៗអ្វីខ្លះ? ហើយអង្គទាំងនោះមានសារៈសំខាន់ដូចម្តេច?
ក្រៅពីភពនិងភពរណបនានា ប្រព័ន្ធព្រះអាទិត្យនៅមានប្រភេទអង្គផ្សេងៗជាច្រើនទៀតរួមមាន ផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និង អាចម៍ផ្កាយ។ អង្គទាំងនេះមានសារៈសំខាន់ណាស់ ព្រោះវាបានគន្លឹះដើម្បីសិក្សាអំពីកំណកំណើតប្រព័ន្ទព្រះអាទិត្យ។
geography
ហេតុអ្វីបានជាភពក្នុងសម្បូរសិលា ហើយភពក្រៅសម្បូរឧស្ម័ន?
បានជាភពក្នុងសម្បូរសិលា ហើយភពក្រៅសម្បូឧស្ម័ន ព្រោះនៅពេលភពឧស្ម័នយក្ស (ភពក្រៅ) ទាំងឡាយរីកដល់ទំហំធំល្មម ទំនាញរបស់ពួកវាមានកម្លាំងខ្លាំងគ្រប់គ្រាន់ ដើម្បីចាប់យកឧស្ម័នណេប៊ុយឡាអ៊ីដ្រូសែន និងអេល្យ៉ូម។ ឯភពនៅជិតព្រះអាទិត្យមានកម្តៅក្តៅខ្លាំងមិនអាចអោយឧស្ម័នស្ថិតនៅភពបាន។ ដូចនេះភពក្នុងផ្សំឡើងភាគច្រើនពីរូបធាតុសិលា ចំណែកភពក្រៅផ្សំឡើងភា...
geography
តើកន្ទុយធូលីរបស់ផ្កាយដុះកន្ទុយមានទំនោរដូចម្តេច?
កន្ទុយធូលីរបស់ផ្កាយដុះកន្ទុយមានទំនោរស្ថិតនៅស្របគ្នានឹងគន្លងរបស់ផ្កាយដុះកន្ទុយ និងមិនតម្រង់ទៅព្រះអាទិត្យទេ។ នៅពេលផ្កាយដុះកន្ទុយខិតទៅជិតព្រះអាទិត្យកន្ទុយរបស់វាអាចលាតសន្ធឹងទៅក្នុងលំហរាប់លានគីឡូម៉ែត្រ
geography
ចូររៀបរាប់ពីស្ថិតតអំពីភពអង្គារ។
ស្ថិតិអំពីភពអង្គារ - ចម្ងាយពីព្រះអាទិត្យ (១២៧នាទីពន្លឺ) - រយៈពេលរង្វិលខ្ញាល់ (២៤ម៉ោង ៣៧នាទី) - រយៈពេលរង្វិលជុំ (១ឆ្នាំ ៣២២ថ្ងៃ) - អង្គត់ផ្ចិត (៦៧៩៤ គីឡូម៉ែត្រ) - ដង់ស៊ីតេ (៣.៩៣g/cm3) - សីតុណ្ហភាពផ្ទៃលើ (-១២៣ ទៅ ៣៧អស្សារសេ) - ទំនាញផ្ទៃលើ (៣៨%នៃទំនាញផែនដី)
geography
តើភពអង្គារមានប្រព័ន្ធភ្នំភ្លើងប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។
ភពអង្គារមានប្រព័ន្ធភ្នំភ្លើងពីរគឺ - ប្រព័ន្ធភ្នំភ្លើងតំបន់ថាស៊ីសៈ ជាប្រព័ន្ធភ្នំភ្លើងធំជាងគេ មានទំហំ ៨០០០ គីឡូម៉ែត្រ។ - ប្រព័ន្ធភ្នំភ្លើងអូឡាំពូសម៉ុនស៍ៈ គឺជាភ្នំភ្លើងខែលដែលធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានលក្ខណៈស្រដៀងភ្នំភ្លើងម៉ូណាគា នៅលើកោះហាវៃ។
geography
តើភពអង្គារមានកន្តិបទឹកកកប៉ុន្មាន? ផ្ទុកអ្វីខ្លះ?
ភពអង្គារមានកន្តិបទឹកកកចំនួនពីរ ដែលផ្ទុកទឹកកក និងឧស្ម័នកាបូនិចកក។
geography
តើតារារណបសិប្បនិម្មិតដំបូងត្រូវបានបង្ហោះទៅក្នុងលំហឈ្មោះអ្វី? នៅឆ្នាំណា? របស់ប្រទេសណា?
តារារណបសិប្បនិម្មិតដំបូងត្រូវបានបង្ហោះទៅក្នុងលំហឈ្មោះ យានស្ពុតនិកទី១ (Sputnik 1) នៅក្នុងឆ្នាំ ១៩៥៧ ជាតារារណបសិប្បនិម្មិតរបស់សហភាពសូវៀត។
geography
តើព្រះអាទិត្យផ្តល់គុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះ?
គុណសម្បតិ្តនិងគុណវិប្បបតិ្តនៃព្រះអាទិត្យគឺ ក.គុណសម្បត្តិ - ផ្តល់ពន្លឺនិងកម្តៅសម្រាប់ការរស់រានមានជីវិតនិងការរីកលូតលាស់របស់មនុស្ស សត្វ រុក្ខជាតិ។ - ផ្តល់ពន្លឺនិងកម្តៅដើម្បីអោយមនុស្សប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល - រុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យដើម្បីធ្វើរស្មីសំយោគផលិតអាហារហើយស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញឧស្ម័នអុកស៊ី...
geography
ប្រសិនបើការលាយនុយក្លេអ៊ែនៅក្នុងស្នូលព្រះអាទិត្យបានបញ្ឃប់ភ្លាមនៅថ្ងៃនេះ តើមេឃនឹងងងឹតនៅថ្ងៃស្អែកឬទេ? ហេតុអ្វី?
ប្រសិនបើការរលាយនុយក្លេអ៊ែនៅក្នុងស្នូលព្រះអាទិត្យបានបញ្ឃប់ភ្លាមនៅថ្ងៃនេះ មេឃមិនងងឹតនៅថ្ងៃស្អែកទេ ព្រោះថាមពលផលិតបាននៅក្នុងស្នូលរបស់ព្រះអាទិត្យប្រើពេលអស់រាប់លានឆ្នាំដើម្បីឡើងមកដល់ផ្ទៃលើព្រះអាទិត្យ។ ដូចនេះថាមពលនៅផ្ទៃលើនៃព្រះអាទិត្យនៅតែមានដដែល ហើយផែនដីនៅតែមានពន្លឺរាប់លានឆ្នាំទៀត។
geography
តើព្រះអាទិត្យផលិតថាមពលដូចម្តេច?
ព្រះអាទិត្យផលិតថាមពលនៅក្នុងស្នូលរបស់វាដោយដំណើរការមួយហៅថា ការរលាយនុយក្លេអ៊ែ។
geography
តើពន្លឺព្រះអាទិត្យប្រើពេលប៉ុន្មានទើបមកដល់ផែនដី?
ពន្លឺព្រះអាទិត្យមកដល់ផែនដីប្រើពេល ៨.៣នាទី។
geography
តើថាមពលផលិតបាននៅក្នុងស្នូលព្រះអាទិត្យប្រើពេលប៉ុន្មានដើម្បីឡើងមកដល់ផ្ទៃលើ?
ថាមពលផលិតបាននៅក្នុងស្នូលព្រះអាទិត្យប្រើពេលអស់រាប់លានឆ្នាំដើម្បីឡើងមកដល់ផ្ទៃលើព្រះអាទិត្យ។
geography
ចូររៀបរាប់ពីការរលាយនុក្លេអ៊ែនៅក្នុងព្រះអាទិត្យ។
នៅលក្ខខណ្ឌធម្មតា ស្នូលរបស់អាតូមអ៊ីដ្រូសែនមិនអាចភ្ជាប់បានទេ ដោយសារពួកវាមានបន្ទុកអគ្គិសនីវិជ្ជមានច្រានគ្នាចេញ។ នៅកណ្តាលព្រះអាទិត្យ មានសីតុណ្ហភាពខ្ពស់ និងសម្ពោធខ្លាំង ព្រោះមានបរិមាណរូបធាតុនៅក្នុងស្នូលច្រើន។ ជាលទ្ធផល ស្នូលអាតូមអ៊ីដ្រូសែនមានថាមពលគ្រប់គ្រាន់ដើម្បីរលាយចូលគ្នាបំប្លែងទៅជាអេល្យូម។
geography
តើព្រះអាទិត្យបញ្ចេញពន្លឺមកលើផែនដីអស់រយៈពេលប៉ុន្មានឆ្នាំហើយ?
ព្រះអាទិត្យបញ្ចេញពន្លឺមកលើផែនដីអស់រយៈពេលប្រហែល ៤៦០០លានឆ្នាំហើយ។
geography
តើព្យុះម៉ាញេទិចបណ្តាលអោយមានផលប៉ះពាល់អ្វីខ្លះនៅលើផែនដី?
ព្យុះម៉ាញេទិចបណ្តាលអោយមានផលប៉ះពាល់នៅលើផែនដីដូចជា រំខានដល់រលកវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ថាមពលអគ្គិសនី និងអាចជះឥទ្ធិពលដល់តារារណបផងដែរ។
geography
តើប្រូមីនីន និងអណ្តាតភ្លើងខុសគ្នាដូចម្តេចខ្លះ?
ប្រូមីនីន និងអណ្តាតភ្លើងព្រះអាទិត្យខុសគ្នាត្រង់ប្រូមីនីន គឺជារង្វង់ឧស្ម័នធំៗពណ៌ក្រហមដែលស្ថិតនៅលើគែមជុំវិញព្រះអាទិត្យ។ ឯអណ្តាតភ្លើងព្រះអាទិត្យគឺជាថាមពលដែលដុតកម្តៅឧស្ម័នលើព្រះអាទិត្យរហូតដល់រាប់លានអង្សារសេ ហើយផ្ទុះទៅក្នុងលំហ។
geography
តើភាគល្អិតទាំងនោះមានអង្គរអំពើជាមួយបរិយាកាសខាងលើរបស់ផែនដីបណ្តាលអោយមានអ្វី? ហៅថាអ្វី?
ភាគល្អិតទាំងនោះមានអន្តរអំពើជាមួយបរិយាកាសខាងលើរបស់ផែនដី បណ្តាលអោយមានពន្លឺដ៏ស្រសស្អាត ឈ្មោះថា សំរ៉ាងប៉ូល នៅប៉ូលខាងជើង និងខាងត្បូង។
geography
តើមានវិធីអ្វីខ្លះដែលអ្នកវិទ្យាសាស្ត្រប្រើដើម្បីវាសចម្ងាយនៅក្នុងលំហ?
អ្នកវិទ្យាសាស្ត្រប្រើវិធីពីរយ៉ាងគឺ - ការប្រើខ្នាតតារាសាស្ត្រ - ការប្រើចម្ងាយដែលពន្លឺដាលក្នុងពេលវេលាជាក់លាក់មួយ។
geography
តើប្រូមីនីនជាអ្វី? វាមានទំនាក់ទំនងដូចម្តេចនឹងស្នាមអុច?
ប្រូមីនីន គឺជារង្វង់ឧស្ម័នធំៗពណ៌ក្រហម។ វាតែងមានទំនាក់ទំនងជាមួយនឹងតំបន់ស្នាមអុច។ នៅពេលក្រុមនៃស្នាមអុចស្ថិតនៅក្បែរគែមព្រះអាទិត្យ (សង្កេតពីផែនដី) យើងមើលឃើញវង្វង់នេះស្ថិតនៅលើគែមជុំវិញព្រះអាទិត្យ។
geography
ចូររៀបរាប់ពីស្នាមអុចនៅលើព្រះអាទិត្យ?
ចលនារបស់ឧស្ម័ននៅក្នុងព្រះអាទិត្យបង្កើតអោយមានដែនម៉ាញេទិចលាតសន្ធឹងនៅក្នុងលំហ។ ប៉ុន្តែដែនម៉ាញេទិចនេះទំនងជាបន្ថយសកម្មភាពក្នុងតំបន់រង្វល់ បណ្តាលអោយតំបន់ខាងលើមណ្ឌលហ្វូតូត្រជាក់ជាងតំបន់ជុំវិញ។ តំបន់ទាំងនេះបង្ហាញជាស្នាមអុចនៅលើព្រះអាទិត្យ។ ស្នាមអុចជាចំណុចងងឹត និងត្រជាក់។ ចំនួនស្នាមអុចនិងទីតាំងរបស់វានៅលើព្រះអាទិត្យប្រែប្រួលក្នុង...
geography
នៅពេលថាមពលចេញពីខាងក្នុងព្រះអាទិត្យឡើងមកដល់ផ្ទៃលើ តើវាមានអ្វីកើតឡើង?
នៅពេលថាមពលចេញពីខាងក្នុងព្រះអាទិត្យឡើងមកដល់ផ្ទៃលើ វាបណ្តាលអោយឧស្ម័នពុះ និងបក់បោកយ៉ាងខ្លាំង។
geography
តើសកម្មភាពផ្ទៃព្រះអាទិត្យមានអ្វីខ្លះ?
សកម្មភាពផ្ទៃលើព្រះអាទិត្យមានៈ - ស្នាមអុចនៅលើព្រះអាទិត្យ - ប្រូមីនីន - អណ្តាតភ្លើងព្រះអាទិត្យ - ខ្យល់ព្រះអាទិត្យ។
geography
តើបរិយាកាសព្រះអាទិត្យមានអ្វីខ្លះ? ចូររៀបរាប់ផ្នែកនីមួយៗផង?
បរិយាកាសព្រះអាទិត្យរួមមាន មណ្ឌលហ្វូត មណ្ឌលក្រូម៉ូនិងកូរ៉ូណា។ - មណ្ឌលហ្វូត គឺជាកន្លែងមានឧស្ម័នក្រាស់ល្មមអាចមើលឃើញបាន។ មណ្ឌលហ្វូតជាផ្ទៃលើរបស់ព្រះអាទិត្យដែលយើងមើលឃើញ វាមានកម្រាស់ ៦០០គីឡូម៉ែត្រ។ - មណ្ឌលក្រូម៉ូគឺជាតំបន់ស្តើងស្ថិតនៅពីក្រោមកូរ៉ូណា មានកម្រាស់៣ ០០០គីឡូម៉ែត្រ។ មណ្ឌលក្រូម៉ូមានពណ៌ក្រហមស្លេកមើលស្ទើរពុំឃើញប្រសិនបើគ្...
geography
តើទម្រង់ព្រះអាទិត្យមានអ្វីខ្លះ? ចូររៀបរាប់ផ្នែកនីមួយៗ?
ទម្រង់ក្នុងព្រះអាទិត្យរួមមាន ស្នូល តំបន់រមភាយរស្មី និងតំបន់រង្វល់។ - ស្នូលៈ ស្ថិតនៅកណ្តាលព្រះអាទិត្យ ជាកន្លែងផលិតថាមពល មានកាំប្រហែល ២០០ ០០០គីឡូម៉ែត្រ និងសីតុណ្ហភាពជិត ១៥ ០០០ ០០០អង្សា។ - តំបន់រំភាយរស្មីៈ គឺជាតំបន់ហាប់ណែន មានកម្រាស់ប្រហែល ៣០០ ០០០គីឡូម៉ែត្រ។ ពន្លឺត្រូវប្រើពេលរាប់លានឆ្នាំដើម្បីឆ្លងកាត់តំបន់នេះ ដោយសារអាតូមទ...
geography
តើគេចែកព្រះអាទិត្យជាប៉ុន្មានផ្នែក? អ្វីខ្លះ?
គេចែកព្រះអាទិត្យជា២ផ្នែកគឺទម្រង់ក្នុងព្រះអាទិត្យ និងបរិយាកាសព្រះអាទិត្យ។
geography
តើព្រះអាទិត្យអាចទាញភពទាំងឡាយនិងអង្គផ្សេងៗទៀតនៅក្នុងប្រព័ន្ធរបស់វាអោយស្ថិតនៅក្នុងគន្លងដោយសារអ្វី?
ព្រះអាទិត្យអាចទាញភពទាំងឡាយនិងអង្គធាតុផ្សេងៗទៀត នៅក្នុងប្រព័ន្ធរបស់វាអោយស្ថិតនៅក្នុងគន្លងបានដោយសារព្រះអាទិត្យមានម៉ាសធំ គឺស្មើនឹង ៩៩.៨នៃប្រព័ន្ធព្រះអាទិត្យទាំងមូល ដែលធ្វើអោយវាមានថាមពលកម្លាំងទំនាញខ្លាំងក្លាទាញភពទាំងឡាយនិងអង្គផ្សេងៗទៀត
geography
តើព្រះអាទិត្យជាអ្វី?
ព្រះអាទិត្យ គឺជាបាល់ឧស្ម័នដ៏ធំដែលផ្សំឡើងភាគ ច្រើនពីអ៊ីដ្រូសែននិងអេល្យូម។ វាជាតារាពិសេសស្ថិតនៅជិតផែនដីល្មមផ្តល់អោយយើងនូវពន្លឺនិងកម្តៅគ្រប់គ្រាន់។
geography
តើជំនោរប្រទាញកែងកើតឡើងយ៉ាងដូចម្តេច?
ជំនោរប្រទាញកែងកើតឡើងនៅពេលព្រះអាទិត្យ និងព្រះចន្ទស្ថិតនៅកែងជាមួយគ្នាពុំមានកម្លាំងទំនាញខ្លាំងប៉ុន្មានមកលើផែនដីទេ។ ហើយវាកើតឡើងនៅថ្ងៃ៨កើត និងថ្ងៃ ៨រោច។
geography
តើជំនោរប្រទាញឈមកើតឡើងយ៉ាងដូចម្តេច?
ជំនោរប្រទាញឈមកើតឡើងនៅពេល ព្រះចន្ទ ព្រះអាទិត្យ និងផែនដីស្ថិតនៅលើបន្ទាត់តែមួយ ហើយផ្គុំកម្លាំងគ្នាបង្កើតបានជាជំនោរខ្ពស់បំផុត និងលំនាចទាបបំផុត ហៅថា ជំនោរប្រទាញឈម។ វាកើតឡើងនៅខែដាច់និងខែពេញវង់។
geography
ចូររៀបរាប់ពីបាតុភូតជំនោរ និងលំនាចសមុទ្រ។
បាតុភូតជំនោរ និងលំនាចសមុទ្រកើតឡើងនៅពេលផែនដីវិលជុំវិញអ័ក្សរបស់វា ទីតាំងនៃផ្នែកប៉ោងស្ថិតនៅនឹងស្របជាមួយព្រះចន្ទ។ នៅពេលតំបន់ណាមួយធ្វើចលនាមកដល់ចំណុចប៉ោងនេះនាំអោយទឹកសមុទ្រឡើងហៅថា ជំនោរ ហើយនៅពេលតំបន់នោះផ្លាស់ទឹកចេញពីផ្នែកប៉ោង ទឹកសមុទ្រចាប់ស្រកហៅថា លំនាច។ ជំនោរ និងលំនាចកើតឡើងពីរដងក្នុងមួយថ្ងៃដោយសារមានផ្នែកប៉ោងពីរនៅលើផែនដី។
geography
តើគេបានកត់ត្រាចំនួនស្នាមអុចនៅលើព្រះអាទិត្យចាប់តាំងពីពេលណា? ហើយត្រូវអាកខាននៅចន្លោះឆ្នាំណា? ព្រោះអ្វី?
គេបានកត់ត្រាចំនួនស្នាមអុចនៅលើព្រះអាទិត្យចាប់តាំងពីពេលមានតេឡេទស្សន៍ប្រើប្រាស់។ ការកត់ត្រានេះត្រូវអាកខាននៅចន្លោះឆ្នាំ ១៦៤៥ ដល់១៧១៥ ព្រោះជាឆ្នាំដែលគេមិនអាចមើលឃើញវា។
geography
តើភ្លៀងទេពច្យុតជាអ្វី? ហើយកើតឡើងនៅពេលណា?
ភ្លៀងទេពច្យុត គឺជាបណ្តុំនៃទេពច្យុតយ៉ាងច្រើនដែលធ្លាក់ចុះមកក្នុងបរិយាកាសផែនដីក្នុងពេលដំណាលគ្នា។ ភ្លៀងទេពច្យុត កើតឡើងនៅពេលភពផែនដីធ្វើដំណើរឆ្លងកាត់កម្ទេចកម្ទីធូលីដែលនៅសេសសល់ក្នុងគន្លងនៃផ្កាយដុះកន្ទុយ។
geography
តើខ្នាតតារាសាស្ត្រជាអ្វី?
ខ្នាតតារាសាស្ត្រ គឺជាចម្ងាយជាមធ្យមនៅចន្លោះភពដែលផែនដីនិងព្រះអាទិត្យ។ គេតាងដោយអក្សរ AU (Astronomical Unit) ដែល 1AU = ១៥០ ០០០ ០០០គីឡូម៉ែត្រ។
geography
តើមួយវិនាទីពន្លឺស្មើនឹងប៉ុន្មានគីឡូម៉ែត?
មួយវិនាទីពន្លឺស្មើនឹង ១៨លានគីឡូម៉ែត្រ។
geography
តើនៅលើភពអង្គារមានទឹកដែរឬទេ?
បច្ចុប្បន្ន ភពអង្គារគ្មានទឹកទេ។ ប៉ុន្តែមានភស្តុតាងច្បាស់លាស់ដែលថាវាធ្លាប់មានទឹកកាលពីអតីតកាល ព្រោះតាមរយៈរូបថតដែលថតនៅលើភពអង្គារ បានបង្ហាញពីតំបន់មួយដែលមានលក្ខណៈដូចទន្លេ គ្មានទឹក ឬរីងស្ងួតនៅលើភពផែនដី។
geography
តើអ្វីខ្លះដែលធ្វើអោយភពអង្គារជាភពត្រជាក់?
ភពអង្គារជាភពត្រជាក់ គឺដោយសារបរិយាកាសភពនេះស្តើងនិងមានចម្ងាយឆ្ងាយពីព្រះអាទិត្យ។
geography
តើព័ត៍មានអំពីភពអង្គារប្រមូលដោយយានឈ្មោះអ្វីខ្លះ? បង្ហោះនៅឆ្នាំណា?
ព័ត៍មានអំពីភពអង្គារប្រមូលដោយ យានវីឃីងទី១ (Viking 1) និងយានវីឃីងទី២ (Viking 2) ដែលបាញ់បង្ហោះទៅកាន់ភពនេះនៅឆ្នាំ ១៩៧៦ និងព័ត៍មានប្រមូលបានដោយ យានផាសហ្វាញឌឺរ (Path Finder) ដែលបង្ហោះនៅឆ្នាំ ១៩៩៧។
geography
តើភពបន្ទាប់ពីភពផែនដីឈ្មោះអ្វី?
ភពបន្ទាប់ពីភពផែនដីគឺ ភពអង្គារ។
geography
ចូររៀបរាប់ពីស្ថិតិអំពីផែនដី។
- ចម្ងាយពីព្រះអាទិត្យ (៨.៣នាទីពន្លឺ) - រយៈពេលរង្វិលខ្ញាល់ (២៣ម៉ោង ៥៦នាទី) - រយៈពេលរង្វិលជុំ (៣៦៥ថ្ងៃ ៦ម៉ោង) - អង្កត់ផ្ចិត (១២៧៥៦គីឡូម៉ែត្រ) - ដង់ស៊ីតេ (៥.៥២g/cm3) - សីតុណ្ហភាពផ្ទៃលើ (-១៣ទៅ៣៧អង្សារសេ) - ទំនាញផ្ទៃលើ (១០០%នៃទំនាញផែនដី)
geography
អង្គការណាសាមានកម្មវិធីមួយក្នុងការសិក្សាអំពីផែនដី។ តើគម្រោងនោះឈ្មោះអ្វី? ដើម្បីអ្វី?
គម្រោងនោះឈ្មោះថា សហគ្រាសផែនដីវិទ្យា។ គេកំពុងសិក្សាអំពីភពផែនដីជាប្រព័ន្ធមួយ និងដើម្បីកំណត់ឥទ្ធិពលរបស់មនុស្សទៅលើការប្រែប្រួលបរិស្ថានពិភពលោក។ តាមរយៈការសិក្សាភពផែនដីពីលំហ គេសង្ឃឹមថានឹងយល់ពីអន្តរកម្មរវាងផ្នែកខុសគ្នានៃប្រព័ន្ធលើពិភពលោកដូចជាធាតុអាកាស អាកាសធាតុ និងការបំពុល។
geography
ហេតុអ្វីបានជាភពផែនដីមានលក្ខណៈពិសេសសម្រាប់ជីវិតជាងភពពីរទៀតដែលនៅក្បែរវា (ភពសុក្រនិងភពអង្គារ)។
បានជាភពផែនដីមានលក្ខណៈពិសេសសម្រាប់ជីវិតជាងភពពីរទៀតដែលនៅក្បែរវា (ភពសុក្រនិងភពអង្ការ) ព្រោះភពផែនដីជាភពតែមួយគត់ដែលស្ថិតនៅទីតាំងសមស្របជាមួយនឹងព្រះអាទិត្យដែលអំណោយផលល្អក្នុងការរស់នៅដូចជាមានទឹក មានបរិយាកាសសម្បូរដោយអុកស៊ីសែនដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតនានា។
geography
បើមើលពីលំហ តើគេឃើញផ្ទៃផែនដីពណ៌អ្វី?
បើមើលពីលំហ គេឃើញផ្ទៃផែនដីភាគច្រើនមានពណ៌ខៀវ។
geography
ចូររៀបរាប់ស្ថិតិអំពីភពសុក្រ។
ស្ថិតិអំពីភពសុក្រ - ចម្ងាយពីព្រះអាទិត្យ (៦.០នាទីពន្លឺ) - រយៈពេលរង្វិលខ្ញាល់ (២៤៣ ថ្ងៃរង្វិលខ្ញាល់ស្របទ្រនិចនាឡិកា) - រយៈពេលរង្វិលជុំ (២២៤ថ្ងៃ ១៧ម៉ោង) - អង្កត់ផ្ចិត (១២១០៤ គីឡូម៉ែត្រ) - ដង់ស៊ីតេ (៥.២៤g/cm3) - សីតុណ្ហភាពផ្ទៃលើ (៤៦៤ អស្សារសេ) - ទំនាញផែនដី (៩១% នៃទំនាញផែនដី)
geography
ក្នុងចំនោមភពទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យ តើភពណាមានសីតុណ្ហភាពខ្ពស់ជាងគេ? សីតុណ្ហភាពមធ្យមប៉ុន្មាន?
ក្នុងចំណោមភពទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យ ភពមានសីតុណ្ហភាពខ្ពស់ជាងគេគឺ ភពសុក្រ។ សីតុណ្ហភាពមធ្យមគឺ ៤៦៤អង្សារសេ។
geography
ភពពុធគឺជាភពដែលជិតព្រះអាទិត្យ ប៉ុន្តែភពសុក្រមានសីតុណ្ហភាពផ្ទៃលើខ្ពស់ជាង។ ចូរពន្យល់ពីមួលហេតុដែលធ្វើអោយភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងដូច្នេះ?
បានជាភពសុក្រមានសីតុណ្ហភាពខ្ពស់ជាងគេ ព្រោះបរិយាកាសភាគច្រើនផ្សំពីឧស្ម័នកាបូនិច ហើយឧស្ម័នកាបូនិចដែលមាននៅក្នុងបរិយាកាសចាប់យកថាមពលកម្តៅពីព្រះអាទិត្យក្នុងលំហនៅក្នុងលំនាំមួយហៅថា ផលផ្ទះកញ្ចក់។
geography
តើពន្លឺដាលក្នុងលំហបានចម្ងាយប៉ុន្មាន?
ពន្លឺដាលក្នុងលំហបានចម្ងាយប្រហែល ៣០០ ០០០km/s។ នេះមានន័យថាក្នុងមួយវិនាទី ពន្លឺដាលបានចម្ងាយ ៣០០ ០០០ គីឡូម៉ែត្រ ឬវាមានចម្ងាយស្មើនឹងដំណើរជុំវិញផែនដី ៧.៥ដង។
geography
ហេតុអ្វីបានជានៅលើភពសុក្រ ព្រះអាទិត្យរះឡើងនៅទិសខាងលិខ និងលិចនៅទិសខាងកើត?
បានជានៅលើភពសុក្រ ព្រះអាទិត្យរះឡើងនៅទិសខាងលិចនិងលិចទៅវិញនៅទិសខាងកើត ព្រោះដោយសារតែវាមានរង្វិលខ្ញាល់ក្នុងទិដៅផ្ទុយនឹងរង្វិលខ្ញាល់របស់ផែនដី។
geography
ចូរបង្ហាញស្ថិតិអំពីភពពុធ។
ស្ថិតិអំពីភពពុធៈ - ចម្ងាយពីព្រះអាទិត្យ (៣.២នាទីពន្លឺ) - រយៈពេលវង្វិលខ្ញាល់ (៥៨ថ្ងៃ ១៦ម៉ោង) - រយៈពេលរង្វិលជុំ (៨៨ថ្ងៃ) - អង្កត់ផ្ចិត (៤៨៧៩គីឡូម៉ែត្រ) - ដង់ស៊ីតេ (៥.៤៣g/cm3) - សីតុណ្ហភាពផ្ទៃលើ (-១៧៣ ទៅ ៤២៧ អង្សារសេ) - ទំនាញផ្ទៃលើ (៣៨% នៃទំនាញផែនដី)។
geography
តើភពពុធមានតារាចម្លែកអ្វីខ្លះ?
ភពពុធមានតារាចម្លែកដូចជាៈ - នៅលើភពពុធមានទម្ងន់ត្រឹមតែ ៣៨% នៃទម្ងន់នៅលើផែនដី។ - មួយថ្ងៃនៅលើភពពុធស្មើនឹង ៥៩ថ្ងៃ នៅលើភពផែនដី - មួយឆ្នាំនៅលើភពពុធ មានរយៈពេលស្មើនឹង ៨៨ថ្ងៃនៅលើភពផែនដី ឬស្មើនឹង ១.៥ថ្ងៃលើភពពុធ។
geography
ហេតុអ្វីបានជាគេហៅភពក្រៅថា ភពឧស្ម័ន?
បានជាគេហៅភពក្រៅថាជាភពឧស្ម័ន ព្រោះភពក្រៅមានទំហំធំ និងមានផ្ទៃផ្សំឡើងភាគច្រើនពីឧស្ម័ន។
geography
ហេតុអ្វីបានជាគេហៅភពក្នុងថា ភពសិលា?
បានជាគេហៅភពក្នុងជាភពសិលា ពីព្រោះពួកវាយមានទំហំតូច ហាប់ណែន និងមានផ្ទៃជាសិលាដូចជាភពផែនដី។
geography
ចូររៀបរាប់ពីលក្ខណៈខុសគ្នារវាងភពក្នុងនិងភពក្រៅ។
ភពក្នុង - ភពក្នុងស្ថិតនៅជិតៗគ្នាជាងភពក្រៅ - មានទំហំតូច ហាប់ណែន និងមានផ្ទៃជាសិលា - មានទំនាញផ្ទៃលើខ្សោយ - ជាភពក្តៅ (ជិតព្រះអាទិត្យ) ភពក្រៅ - ភពក្រៅស្ថិតនៅឆ្ថាយៗពីគ្នាជាងភពក្នុង - មានទំហំធំ និងមានផ្ទៃផ្សំឡើងភគច្រើនពីឧស្ម័ន - មានទំនាញផ្ទៃលើខ្លាំង - ជាភពត្រជាក់ (ឆ្ងាយពីព្រះអាទិត្យ)។
geography
តើភពក្រៅមានប៉ុន្មាន? អ្វីខ្លះ?
ភពក្រៅមាន ៤គឺ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។
geography
តើភពក្នុងមានប៉ុន្មាន? អ្វីខ្លះ?
ភពក្នុងមាន ៤ គឺ ភពពុធ ភពសុក្រ ភពផែនដី និងភពអង្គារិ៍។
geography
តើភពក្នុងប្រព័ន្ធព្រះអាទិត្យត្រូវគេចែកជាប៉ុន្មានក្រុម? អ្វីខ្លះ?
ភពក្នុងប្រព័ន្ធព្រះអាទិត្យត្រូវគេចែកជា ២ក្រុម គឺ ភពក្នុង និងភពក្រៅ។
geography
តើភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យមានអ្វីខ្លះ?
ភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យមានចំនួន ៨ គឺ ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន។
geography
ចម្ងាយនៅចន្លោះតារាត្រូវបានគេវាស់ជាអ្វី
ចម្ងាយនៅចន្លោះតារាត្រូវបានគេវាស់ជា ឆ្នាំពន្លឺ។
geography
តើចម្ងាយក្នុងប្រព័ន្ធព្រះអាទិត្យត្រូវបានគេវាស់ជាអ្វី?
ចម្ងាយនៅក្នុងប្រព័ន្ធព្រះអាទិត្យត្រូវបានគេវាសជា នាទីពន្លឺ និង ម៉ោងពន្លឺ។
geography
ហេតុអ្វីបានជាគេថាភពសុក្រជាភពភ្លោះរបស់ភពផែនដី?
បានជាគេថាភពសុក្រជាភពភ្លោះរបស់ភពផែនដី ព្រោះភពសុក្រមានភពស្រដៀងគ្នានឹងផែនដីជាងភពផ្សេងៗទៀត ដោយសារវាមានទំហំ ម៉ាស និងដង់ស៊ីតេដូចគ្នា។
geography
តើអ្នកនិពន្ធណាខ្លះដែលបានផ្តល់និយមន័យអំពីប្រភេទពាក្យ? សូមអ្នកបង្ហាញនិយមន័យទាំងនោះដោយផ្តល់ឧទាហរណ៍មកបញ្ជក់?
និយមន័យប្រភេទពាក្យៈ - តាមរយៈលោកសាស្រ្តចារ្យបណ្ឌិត ចន្ទ សំណព្វ ហើយបានឲ្យនិយមន័យថា ប្រភេទពាក្យជាបញ្ញត្តិវេយ្យាករណ៍មួយដែលស្តែងពីវិសាលកម្មរបស់ពាក្យមួយនៅក្នុងបរិបទនៃការប្រើប្រាស់ ហើយដែលវិសាលកម្មនោះអាចឲ្យដឹងថា ពាក្យមួយស្ថិតនៅក្នុងថ្នាក់ពាក្យអ្វី? ប្រភេទនេះមិនស្ថិតនៅក្រៅពាក្យទេ ហើយអាចកើតមានឡើងតែក្នុងទម្រង់នៃការវិភាគសម្ពន្ធនិង...
geography
តើខេត្តណាខ្លះមានដង់ស៊ីតេថេរក្នុងរយៈពេល១០ឆ្នាំចុងក្រោយ (១៩៩៨ .២០០៨)?
ខេត្តដែលមានដង់ស៊ីតេថេរក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ (១៩៩៨ .២០០៨) គឺខេត្តព្រៃវេង ១៩៤ នាក់ក្នុង១គីឡូម៉ែត្រការ៉េ និងខេត្តកោះកុង ១២នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
geography
ដូចម្តេចហៅថា កន្សោមមានធ្នាក់? តើកន្សោមមានធ្នាប់មានតួនាទីអ្វីខ្លះ នៅក្នុងល្បះ? ចូរពន្យល់ និងរៀបរាប់ដោយផ្តល់ ឧទាហរណ៍មកបញ្ជាក់ផង?
កន្សោមនាមមានធ្នាក់ គឺជាកន្សោមពាក្យដែលអាចប្រើបានមុខងារជាកម្មបំពេញបទរបស់កន្សោមនាម និងជាកម្មបទមិនផ្ទាល់ កម្មទេសកាល ឬកម្មភ្នាក់ងាររបស់កន្សោមកិរិយា។ កន្សោមនាមមានធ្នាក់មានមុខងារជាៈ - ជាកម្មរងមិនផ្ទាល់របស់នាម។ ឧ.គាត់ហែកសៀវភៅរបស់លោកគ្រូ។ - ជាកម្មរងមិនផ្ទាល់របស់គុណនាម។ ឧ.គាត់ឆ្កួតនឹងគ្រឿងញៀន។ - ជាកម្មរងមិនផ្ទាល់របស់កិរិយា។ ឧ. ក...
geography
តើប្រទេសកម្ពុជាមានផ្លូវដែកចំនួនប៉ុន្មានខ្សែ? ចូររៀបខ្សែផ្លូវដែកដោយបញ្ជាក់ពីរាជធានី ខេត្តដែលត្រូវឆ្លងកាត់។ តើការស្តារនិងការអភិវឌ្ឍផ្លូវដែកមានសារប្រយោជន៍អ្វីខ្លះ?
ប្រទេសកម្ពុជាមានផ្លូវដែកពីរខ្សែគឺ៖ - ខ្សែទី១៖ ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តនិងរាជធានីៈ រាជធានី ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានប្រវែង ៣៨៥ គូឡូម៉ែត្រ។ - ខ្សែទី២៖ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ។ ការស្តរនិងអភិវឌ...
geography
តើកម្ពុជាជាប្រទេសមួយដែលពឺងផ្អែកលើកសិកម្មជាសំខាន់។ ចូរពពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
ប្រទេសកម្ពុជាជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មជាសំខាន់។ ពន្យល់កសិកម្មជាវិស័យសំខាន់ជាងគេព្រោះ៖ - ជាប្រភពផ្តល់ប្រភពស្បៀងអាហារសម្រាប់ប្រជាជនគ្រប់រូប - ជាប្រភពផ្តល់វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គងនិងអភិវឌ្ឍកសិកម្មក្នុងស្រុក - ជាប្រភពចំណូលមួយសំខាន់សម្រាប់សេដ្ឋកិច្ចជាតិដែលទទួលបានពីផលិតកម្មនិងការនាំចេញ - ជួយដោះស្រាយការងារជូនប្...
geography
ចូរពន្យល់ប្រជាជនសកម្មលើវិស័យសេដ្ឋកិច្ច។
ប្រជាជនសកម្មវិស័យសេដ្ឋកិច្ច គឺជាបុរស ស្រ្តីដែលធ្វើការលើវិស័យទាំងបីដែលមានអាយុចាប់ពី៧ឆ្នាំឡើងទៅ៖ - វិស័យកសិកម្ម៖ មានចំនួនច្រើនជាងគេគឺ ៧០% នៅឆ្នាំ២០០៨ - វិស័យសេវាកម្ម៖ មានចំនួនច្រើនបន្ទាប់១៩.១៦% នៅឆ្នាំ២០០៨ - វិស័យឧស្សាហកម្ម៖ មានចំនួនតិចជាងគេគឺ ៨.៥៤%នៅឆ្នាំ២០០៨តែបច្ចុប្បន្នមាននិន្នាការកើនឡើង។
geography
តើកត្តាអ្វីខ្លះដែលធ្វើឲ្យផលិតផលឧស្សាហកម្មជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញនូវអតិថិជនក្នុងពិភពលោក?
ដែលធ្វើឲ្យផលិតផលឧស្សាហកម្មជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញនូវអតិថិជនក្នុងពិភពលោក៖ - ផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ - ឧស្សាហកម្មមានលក្ខណៈទំនើបកម្មនៃបច្ចេកវិទ្យាថ្មីៗនិងផលិតកម្មច្រើន - សម្បូរអ្នកជំនាញ - ធ្វើវិនិយោគទុននៅបណ្តាប្រទេសកំពុងអភិវឌ្ឍ - ផលិតផលជប៉ុនឆ្លើយតបនិងតម្រូវការពិភពលោក។
geography
តើតំបន់មានប្រជាជនរស់នៅច្រើន និងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកយ៉ាងណាខ្លះទៅចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ? តើគេត្រូវមានវិធានការយ៉ាងណាខ្លះ ដើម្បីដោះស្រាយបញ្ហានេះ?
តំបន់មានប្រជាជនរស់នៅច្រើន និងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដូចជា៖ តំបន់ប្រជាជនរស់នៅច្រើន - បរិស្ថាន - ចរាចរណ៍ - សុខភាព អប់រំ - សង្គម កង្វះលំនៅ កង្វះអាហារ - កង្វះដីកសិកម្ម តំបន់ប្រជាជនរស់នៅតិច - កង្វះកម្លាំងពលកម្ម - កង្វះធនធានមនុស្ស - សល់ដីកសិកម្ម - កង្វះហេដ្ឋារចនាសម្ព័ន្ធ។ វិធានការយ៉ាងដើម្...
geography
តើកត្តាអ្វីខ្លះដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះតែងតែប្រែប្រួលខុសៗគ្នាពីសម័យកាលមួយ ទៅសម័យកាលមួយទៀត?
កត្តាដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះប្រែប្រួលខុសៗគ្នាពីសម័យកាលមួយ ទៅសម័យកាលមួយទៀតគឹ៖ - ស្ថានភាពសង្គម - សេដ្ឋកិច្ច - នយោបាយ - កម្រិតអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត - វប្បធម៌របស់ប្រទេស៕
geography
តើ ក្នុងការសិក្សាអំពីទម្រង់ប្រជាសាស្រ្តរបស់កម្ពុជាតើគេត្រូវសិក្សាទៅលើចំណុចអ្វីខ្លះ? តើចំណុចនីមួយៗមានខ្លឹមសារយ៉ាងណាខ្លះ?
នៅក្នុងការសិក្សាអំពីទម្រង់ប្រជាសាស្រ្តរបស់កម្ពុជាគេត្រូវសិក្សាទៅលើចំណុច៖ - ដង់ស៊ីតេប្រជាជន - អត្រាភេទ - ទម្រង់តាមភេទ និងអាយុ - ប្រជាជនទីប្រជុំជន និងជនបទ - ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ។ ចំណុចនីមួយៗមានខ្លឹមសារ៖ - ផលធៀបចំនួនប្រជាជនទៅនិងផ្ទៃដី - ផលធៀបរវាងមនុស្សប្រុសទៅនិងមនុស្សស្រី១០០នាក់ - សិក្សាពីទម្រង់ចាស់ និងទម្រង់ក្មេ...
geography
តើគេត្រូវធ្វើដូចម្តេច ដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជាដែលធានាទាំងគុណភាពនិងបរិមាណសម្រាប់ការនាំចេញទៅក្រៅប្រទេស?
ដើម្បីបង្កើនទន្និផលស្រូវនៅកម្ពុជាដែលធានាបានទាំងគុណភាពនិងបរិមាណសម្រាប់ការនាំចេញទៅក្រៅប្រទេសគេត្រូវ៖ - អនុវត្តកសិកម្មវិទ្យាសាស្រ្ត (អតិផល) - ធ្វើការកែប្រែគុណភាពដី - ការជ្រើសរើសពូជ - ប្រើជីធម្មជាតិនិងជីគីមី - ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត - ការរៀបចំប្រព័ន្ធធារាសាស្រ្ត - ប្រើប្រាស់គ្រឿងយន្ត - ប្រពលវប្បកម្ម។
geography
តើកត្តាអ្វីខ្លះដែលធ្វើឲ្យផលិតផលឧស្សាហកម្មជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញនូវអតិថិជនក្នុងពិភពលោក?
កត្តាដែលធ្វើឲ្យផលិតផលឧស្សាហកម្មជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញនូវអតិថិជនក្នុងពិភពលោក៖ - ផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ - ឧស្សាហកម្មមានលក្ខណៈទំនើបកម្មនៃបច្ចេកវិទ្យាថ្មីៗនិងផលិតកម្មច្រើន - សម្បូរអ្នកជំនាញ - ធ្វើវិនិយោគទុននៅបណ្តាប្រទេសកំពុងអភិវឌ្ឍ - ផលិតផលជប៉ុនឆ្លើយតបនិងតម្រូវការពិភពលោក។
geography
តើបណ្តាញគមនាគមន៍កម្ពុជា មានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច»។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
បណ្តាញគមនាគមន៍កម្ពុជាមានតួនាទីជា «ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិចច្ច» ដោយបណ្តាញគមនាកមន៍មាន៖ - ផ្លូវគោក៖ ផ្លូវដែក ផ្លូវជាតិ ផ្លូវលំ និងផ្លូវរុក្ខបាល - ផ្លូវទឹក៖ មាន ស្ទឹង បឹង ព្រែក ទន្លេ និងសមុទ្រ - ផ្លូវអាកាស៖ មានអាកាសយានដ្ឋានក្នុងស្រុក និងអាកាសយានដ្ឋានអន្តរជាតិ។ + ក្បាលរថភ្លើងមានតួនាទី សណ្តោងទូរថភ្លើងជាច្រើនដែលស្ថិតនៅពីក្...
geography
តើការដឹកជញ្ជូនជាសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
ការដឹកជញ្ជួនជាបេសកម្មភាពមួយដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ - ដោយសណ្ឋានដី ប្រទេសកម្ពុជា...អនុគ្រោះជាច្រើន (គ្មានរបាំងរូបមាំទំាំទេ) - រួមទាំងមានជំនួយបច្ចេកទេសនិង...វត្ថុ ពីសហគមន៍អន្តរជាតិផងនោះគេ...មានសំណាងស្ពានថ្នល់ជាច្រើនបាន... - ម្យ៉ាងទៀតសំណង់ផ្លូវថ្នល់ ផ្លួវដែក មានសារៈសំខាន់ក្នុងការដឹកជញ្ជូន...ផលច...
geography
តើផ្នែកឯកជន ជាកម្លាំងដ៏សំខាន់សម្រាប់ការវិនិយោគនិងកំណើនក្នុងប្រទេស។ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
ផ្នែកឯកជនជាកម្លាំងដ៏សំខាន់សម្រាប់ការវិនិយោគ និងកំណើនក្នុងប្រទេស។ ពន្យល់៖ - កម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី - ធ្វើកំណែទម្រង់ពីសហគ្រាសរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជន - សេដ្ឋកិច្ចទីផ្សារសេរីនាំឲ្យអ្នករកស៊ីចូលចិត្តមករកស៊ី និងដាក់ទុនវិនិយោគនៅ... - កាលណាផ្នែកឯកជនរឹងមាំអាចជួយបំពេញបន្ថែមលើវិនិយោគសាធារណៈក្នុងវិស័យសេដ្ឋកិច្ច...
geography
ចូរពន្យល់បាតុភូត «ចំណាក់ស្រុកស្រែ» និងបាតុភូត «ចំណោលស្រុកស្រែ»។
បាតុភូត «ចំណាក់ស្រុកស្រែ» គឺចលនាចំណាក់ស្រុកលរបស់ប្រជាជនទៅកាន់ទីតាំងតំបន់ផ្សេងៗពិសេសទីក្រុងនិងទីប្រជុំជននានា។ - បញ្ហាជីវភាព - គ្រោះធម្មជាតិ - ស្វែងរកការងារធ្វើ - បន្តការសិក្សា - វិបត្តិនយោបាយ បាតុភូត «ចំណាក់ស្រុកស្រែ» គឺជាចលនារបស់ប្រជាជនចាកចេញពីស្រុកស្រែ ទៅរកការងារជាអចិន្រ្តៃយ៍នៅទីប្រជុំជនទីក្រុង តែមិនត្រឡប់មកវិញទេ៕ ដូច...
geography
ចូររៀបរាប់ពីភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌របស់កម្ពុជា។
រៀបរាប់ពីភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្ត និងវប្បធម៌មាន៖ - ប្រាសាទបុរាណនានា៖ អង្គរវត្ត បន្ទាយស្រី បាយ័ន ព្រះវិហារ សំបូរព្រៃគុក... - សារមន្ទីរជាតិ៖ ព្រះបរមរាជវាំង ជើងឯក ទួលស្លែង វត្តភ្នំ... - មហោស្រព៖ របាំបុរាណ ល្ខោនបាសាក់ យីកេ ស្បែកធំ ស្បែកតូច... - វត្តអារាម ព្រះពុទ្ធសាសនា... - សិប្បកម្ម៖ ចម្លាក់ឈើ ថ្ម ស្បែក... - តម្បាញ...
geography
ព្រៃជាប្រភពភោគទ្រព្យធម្មជាតិដែលកើតឡើងវិញ។ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
ព្រៃឈើជាប្រភពភោគទ្រព្យធម្មជាតិកើតឡើងវិញ អាស្រ័យលើលក្ខខណ្ឌ៖ - អាកាសធាតុ៖ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិចទទួលឥទ្ធិពលខ្យល់មូសុងមានលក្ខណៈក្តៅហើយសើម មានភ្លើងធ្លាក់កន្លះឆ្នាំ ខ្សត់ភ្លៀងកន្លះឆ្នាំ (លក្ខខណ្ឌអាកាសធាតុមិនប្រែប្រួល) អនុគ្រោះដល់ការលូតលាស់នៃរុក្ខជាតិនិងដំណំាគ្រប់ប្រភេទ - បើមានកិច្ចការពារនិងគោរពច្បាប់បានល្អនោះព្រៃឈ...
geography
តើប្រព័ន្ធសម្បទានព្រៃឈើមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅ អភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយក្រីក្រ?
ប្រព័ន្ធសម្បទានព្រៃឈើមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍនជនបទ និងការកាត់បន្ថយភាពក្រីក្រៈ - ការកើនឡើងភាពក្រីក្រនៅជនបទ ដោយសារប្រព័ន្ធព្រៃសម្បទានៈ ក្នុងវិធីសាស្រ្តនៃការគ្រប់គ្រងតាមបែបសម្បទានក្នុងពេលបច្ចុប្បន្នសម្បទានិកកាន់កាប់សិទ្ធិផ្តាច់មុខលើធនធានព្រៃឈើ។ សិទ្ធិរបស់សហគមន៍ជនបទទៅលើទ្រព្យសម្បត្តិរួម មិនត្រូវបានទទ...
geography
តើការនេសាទតាមវាលស្រែមានសារៈសំខាន់ប៉ុណ្ណាចំពោះជីវភាពជនបទ ហើយតើវាមានផលប៉ះពាល់ អ្វីខ្លះចំពោះការអភិវឌ្ឍន៍នូវកសិកម្ម និងនេសាទ?
ប្រភេទនៃការនេសាទតាមវាលស្រែ គឺសំដៅទៅលើការប្រមូលផលត្រី និងធនធានវារីវប្បកម្មផ្សេងទៀតដូចជា ក្តាម កំពឹស និងកង្កែបដែលស្ថិតនៅក្នុងវាលស្រែ។ នៅក្នុងរដូវទឹកឡើង គេចាប់ឡើងគេចាប់ត្រីនៅពេលវាចូលទៅក្នុងតំបន់លិចទឹកដែលមាន ទាំងវាលស្រែផង។ យោងតាមតួលេខប៉ាន់ស្មាននេការនេសាទប្រចាំឆនាំ ការនេសាទតាមវាលស្រែតំណាងឲ្យប្រហែល ២០% នៃផលនេសាទត្រីទឹកសាបសរុ...
geography
តើប្រព័ន្ធគ្រប់គ្រងឡូត៍នេសាទ មានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ?
- ការពង្រីកព្រំដែនឡូត៍នេសាទ ការចាប់យកនិងការលក់តំបន់បើកចំហដោយខុសច្បាប់ ម្ចាស់ឡូត៍ យោធា និងរដ្ឋអំណាចមូលដ្ឋាន ជាញឹកញាប់បានរឹបយកតំបន់បើកចំហ ហើយជួលទៅឲ្យឈ្មួញឬតំរូវឲ្យអ្នកនេសាទតូចតាចបង់ ថ្លៃដើម្បីចូលនេសាទ។ ពួកគេបានឆ្លៀតយកប្រយោជន៍លពីការបោះបង្គោលព្រំមិនបានច្បាស់លាស់ក្នុងឡូត៍នេសាទ និងកន្លែងបើកចំហដើម្បីពង្រីកឡូត៍នេសាទដោយខុស ច្បា...
geography
តើអ្វីខ្លះជាតួនាទីសមស្របសំរាប់សម្បទាននៅក្នុងការអភិវឌ្ឍន៍កសិកម្មផារួមនៅកម្ពុជា? តើសម្បទានដីកសិកម្មផារួមនៅកម្ពុជា? តើសម្បទានដីកសិកម្មមានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការលើកកំពស់ជីវភាពជនបទ?
នៅក្នុងខណៈដែលប្រទេសកម្ពុជាស្វែងរកគំរូសមស្របមួយ ដើម្បីអភិវឌ្ឍន៍ផលិតកម្មដំណាំស្រូវ នោះគេអាចរៀនសូត្របានយ៉ាងច្រើនដោយដកស្រង់បទពិសោធន៍ពីប្រទេសជិតខាងរបស់ខ្លូនអំពីំទំនាក់ទំនង និងការផ្តោះប្តូរពាណិជ្ជកម្ម ក្នុងចំណោមផលិតកម្មប្រាក់ចំណេញ និងសន្តិសុខស្បៀង។ បច្ចុប្បន្ននេះ លក្ខណៈផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជា ស្រដៀងគ្នាបំផុតទៅនឹងប្...
geography
តើអ្វីទៅជាលំហជនបទ? តើកត្តាអ្វីខ្លះដែលបង្កើតរចនាសម្ព័ន្ធជនបទ? អ្វីទៅជាហេដ្ឋារចនាសម្ព័ន្ធជនបទ?
Please share your answers here. ការរៀបចំលំហជនបទ ស្រុកស្រែចំការ គឺអាស្រ័យទៅដោយកត្តាដែលរួមផ្សំឡើងបង្កើតបានជា រចនា សម្ព័ន្ធ ឬជាទំរង់របស់វា។ ដែលកត្តាទាំងនោះរួមមានៈ កត្តាធម្មជាតិដែលសំដៅទៅលើទេសភាពធម្មជាតិ ភូមិសណ្ឋាន អាកាសធាតុនិងធនធានធម្មជាតិដែលមានក្នុងតំបន់ កត្តាសង្គម (មានកត្តាប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ប្រភេទ លំនៅដ្ឋាន...
geography