file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_198.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានទទូចឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កុំធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនរីកសាយ។ នេះបើតាមប្រភពមួយ ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា។ ចំណែកលោក ចូ បៃឌិន វិញគ្រោងជួបជាមួយលោក ត្រាំ ដោយទំនងជាជជែកពីជំនួយទៅអ៊ុយក្រែន។ | អត្ថបទទាក់ទង លោក បៃឌិន នឹងស្វាគមន៍លោក ត្រាំ នៅសេតវិមាននៅសប្ដាហ៍ក្រោយ សង្រ្គាមអ៊ុយក្រែន នៅតែបន្ត និងមិនទាន់រកច្រកចេញបានឡើយ។ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ លោក ដូណាល់ ត្រាំ បាននិយាយទូរសព្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពីសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមប្រភពមិនបញ្ចេញឈ្មោះមួយ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រធានា... |
article_1980.txt | សភាវ៉េណេស៊ុយអេឡាដែលគ្របដណ្ដប់ដោយសំឡេងភាគច្រើនរបស់បក្សប្រឆាំង បានដាក់សម្ពាធកាន់តែខ្លាំងលើលោកប្រធានាធិបតី Nicolas Maduro ដោយចង់កាន់ទោសលោក Maduro ពីបទបំពានប្រជាធិបតេយ្យ និងចោទរដ្ឋាភិបាលថា បានធ្វើរដ្ឋប្រហារទៀតផង។ ការដាក់សម្ពាធខ្លាំងបែបនេះ ធ្វើឡើងក្រោយពីអាជ្ញាធរវ៉េណេស៊ុយអេឡាបានរារាំ... | សភាវ៉េណេស៊ុយអេឡានៅថ្ងៃទី២៣ ខែតុលា បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីដាក់សម្ពាធលើប្រធានាធិបតី Nicolas Maduro ព្រោះលោករំលោភបំពានប្រជាធិបតេយ្យ និងធ្វើខុសច្បាប់ប្រទេស។ សភាវ៉េណេស៊ុយអេឡាដែលដឹកនាំដោយបក្សប្រឆាំង ក៏បានអនុម័តលើសេចក្ដីសម្រេចមួយចំនួន ដែលស្នើឲ្យសហគមន៍អន្តរជាតិបង្ហាញការគាំទ្រ... |
article_1981.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបើលក់អង្ករទៅឲ្យប្រជាជនថៃនៅទីក្រុងបាងកក ក្រោយពេលលោកស្រីប្រមូលទិញអង្កទាំងនោះពីប្រជាកសិករថៃនៅតាមទីជនបទនោះ។ ការប្រមូលទិញស្រូវអង្ករនេះជាសកម្មភាពជួយគាំទ្រកសិករថៃដែលកំពុងប្រឈមមុខបញ្ហាធ្លាក់ថ្លៃនៃតម្លៃស្រូវអង្ករនោះ។ | ក្រោយប្រមូលទិញស្រូវអង្ករពីកសិករនៅតាមខេត្តភាគឥសាន្តហើយនោះ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបានបើកកន្លងលក់អង្ករនៅកន្លែងចតឡានមួយកន្លែងនាក្រុងបាងកក ទៅឲ្យប្រជាជនថៃ កាលពីថ្ងៃសៅរ៍ទី ៥ វិច្ឆិកា។លោកស្រី ធ្វើបែបនេះ ដើម្បីជួយរកទីផ្សារសម្រាប់ប្រជាកសិករថៃ ដែលជួយប្រទ... |
article_1982.txt | ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៣១ ខែតុលា បានផ្អាកការលក់កាំភ្លើងជាងពីរម៉ឺនដើមទៅឲ្យហ្វីលីពីន ក្រោមហេតុផលបារម្ភពីការប្រើប្រាស់កាំភ្លើងដែលបំពានសិទ្ធិមនុស្សនៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន។ ប៉ុន្តែប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មិនបានអើពើនឹងការផ្អាកនេះឡើយ ហើយថែមទាំងនិយាយបញ្ឈឺអាម... | ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ថា ហ្វីលីពីន មិនចាំបាច់ទិញកាំភ្លើងពីអាមេរិកឡើយ ហើយអាចទិញកាំភ្លើងពីរុស្សីវិញក៏បានដែរ។ លោក Duterte និយាយដូច្នេះ បន្ទាប់ពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនសម្រេចចិត្តឈប់លក់កាំភ្លើង២៦០០០ដើមទៅឲ្យក្រុងម៉ានីល ដោយសារតែការ... |
article_1983.txt | របាយការណ៍ស្ទង់មតិរបស់ Reuters បង្ហាញថា លោកស្រី ហ៊ីឡារី គ្លីនតុនមានឱកាសច្រើនបំផុតរហូតដល់ ៩០ភាគរយក្នុងការឈ្នះបេក្ខជនប្រធានាធិបតី បក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ។ ជ័យជម្នះរបស់លោកស្រី ពឹងផ្អែកសំខាន់លើប្រជាជនអាមេរិកដើមកំណើតអាហ្វ្រិក,ដើមកំណើតអាស៊ី និងប្រជាជនអាមេរិកឡាទីន។ | យោងតាមរបាយការណ៍ស្ទង់មតិរបស់ Reuters/Ipsos ដែលចេញផ្សាយនៅថ្ងៃចន្ទ ឱកាសទទួលបានជ័យជម្នះរបស់លោកស្រីមិនខុសគ្នាពីការវាយតម្លៃកាលពីសប្តាហ៍មុនឡើយ។ ជ័យជម្នះរបស់លោកស្រី ពឹងផ្អែកលើចំនួនអ្នកបោះឆ្នោតជាប្រជាជនស្បែកខ្មៅ ប្រជាជនអាមេរិកដើមកំណើតអាស៊ី ឬឡាទីនថែមទៀតផង។ បាយការណ៍ស្ទង់មតិនេះក៏វាយតម្... |
article_1984.txt | ក្រុមសន្តិសុខបានស្ទុះស្ទារជម្លៀសលោក ដូណាល់ ត្រាំចេញពីវេទិកានៅ Reno នារដ្ឋ Nevada ក្រោយពេលបុរសម្នាក់ស្រែកថា «កាំភ្លើង» នៅយបថ្ងៃសៅរ៍ទី ៥ វិច្ឆិកានេះ។ គេបារម្ភខ្លាចមានការគំរាមកំហែងសន្តិសុខបេក្ខជនប្រធានាធិបតីរូបនេះកើតឡើងស្របពេលដែលការបោះឆ្នោតនឹងមកដល់ក្នុងរយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ។ | ខណៈបេក្ខជនប្រធានាធិបតីម្នាក់ៗប្រឹងប្រែងឃោសនាទឹកបង្ហើយមុនការបោះឆ្នោតមកដល់បញ្ហាសន្តិសុខមួយ កើតឡើងចំពោះលោក ដូណាល់ ត្រាំ នៅយប់ថ្ងៃសៅរ៍ ទី ៥វិច្ឆិកា។ លោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារ Secret Service ជម្លៀសចេញពីវេទិកាទាំងបន្ទាន់បង្ខំក្នុងពេលលោកផ្តល់សុន្ទរកថាទៅកាន់អ្នកគាំទ្រនៅរដ្ឋ Nevad... |
article_1985.txt | មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានជួបពិភាក្សាជាមួយនឹងប្រមុខការទូតហ្វីលីពីនដើម្បីជជែកពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបកស្រាយឲ្យបានច្បាស់លាស់ពីសុន្ទរកថាចុងក្រោយរបស់ប្រធានាធិបតីហ្វីលីពីនដែលលើកឡើងថា «ហ្វីលីពីន ចែកផ្លូវពីអាមេរិក»នោះ។ ក្នុងជំនួបទ្វេភាគី... | លោក Daniel Russel ឧបការីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅថ្ងៃទី២៤ ខែតុលា បានបញ្ជាក់ជំហរជាថ្មីរបស់ក្រុងវ៉ាស៊ីនតោនក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay ថា «អាមេរិក នៅជាដៃគូដែលមិនប្រែប្រួល និងទុកចិត្តបាន និងជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ហ្វីលីពីនដដែល»។... |
article_1986.txt | រដ្ឋាភិបាលថៃ បានប្រាប់ទៅកាន់អ្នកដែលកាន់ទុក្ខ និងអ្នកទៅគោរពព្រះសពមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នៅទីលាន Sanam Luang ឲ្យប្រកាន់ឥរិយាបថរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងសមរម្យ ដោយមិនត្រូវឆ្លៀតឱកាសកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ទីលាន Sanam Luang ដែលនៅក្បែររាជវាំង ពោរពេញទៅដោយមនុស្សដែលមកគោរពវ... | រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី លោក Suwaphan Tanyuvardhana បានណែនាំប្រជាជនថៃដែលចូលរួមកាន់ទុក្ខព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ត្រូវធ្វើខ្លួនឲ្យទៅតាមការរៀបចំ និងត្រូវមានអាក្បកិរិយាសមរម្យ អំឡុងពេលកាន់ទុក្ខ។ រដ្ឋមន្ត្រីរូបនេះណែនាំដូច្នេះ ខណៈដែលមានសកម្មភាពមិនប្រក្រតីមួយចំនួន កើតឡើងដោយសារមានអ្ន... |
article_1987.txt | ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើររវាងកងទ័ព និងវិស័យស៊ីវិលដើម្បីចូលរួមឲ្យកាន់តែច្រើនក្នុងការកសាងក្តីសុបិននៃកងទ័ពឲ្យកាន់តែខ្លាំងក្លាជាងមុន។ | លោក ស៊ី ជិនពីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រមុខគណៈកម្មាធិការកណ្តាលកងទ័ពចិន បានថ្លែងអំពាវនាវសារបែបនេះ ក្នុងពេលលោក ចូលរួមពិធីតាំងពិពណ៌សមិទ្ធផលនៃគម្រោងកិច្ចសហប្រតិបត្តិការនៃគំនិតច្នៃប្រឌិតផ្សេងៗដែលជាប់ពាក់ព័ន្ធរវាងកងទ័ព និងប្រជាជនស៊ីវិលនាសប្តាហ៍មុន។ នេះបើយោងតាមភ្... |
article_1988.txt | ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី៥ ខែវិច្ឆិកា បានសម្រេចពន្យារពេលទៅទស្សនកិច្ចនៅអូស្ត្រាលីហើយ។ លោក វីដូដូ សម្រេចចិត្តដូចនេះ ខណៈដែលបាតុកម្មទាមទារទម្លាក់អភិបាលក្រុងហ្សារកាតា ឈានដល់ការប្រើអំពើហិង្សារវាងបាតុករ និងក្រុមប៉ូលិស ហើយលោកផ្ទាល់ត្រូវស្ថិតក្នុងប្រទេស ដើម្បីគ្រប់គ្រងស្... | បាតុកម្មអហិង្សាកណ្ដាលក្រុងហ្សារកាតាទាមទារឲ្យមានការកាត់ទោសចៅហ្វាយក្រុង លោក Basuki “Ahok” Thahaja Purnama ប្រែក្លាយជាបាតុកម្មហិង្សា ដោយមានមនុស្សស្លាប់ និងអ្នករបួសជាច្រើន។ ដោយសារតែស្ថានភាពប្រែប្រួលដូចនេះ លោកប្រធានាធិបតី ចូកូ វីដូដូ ក៏បានពន្យារពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់អូស្ត្រាលី ដើ... |
article_1989.txt | ប្រមុខអង្គការសហប្រជាជាតិ បានដកតំណែងមេបញ្ជាការកងម្លាំងអង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង ព្រោះគ្មានសមត្ថភាពការពារប្រជាជនអំឡុងពេលវាយប្រយុទ្ធកាលពីខែកក្កដា។ ក្នុងការប៉ះទង្គិចខែកក្កដា ទាហានមួកខៀវ មិនបានឆ្លើយតបសមស្របទៅតាមស្ថានការណ៍បន្ទាន់ដែលបានកើតឡើងនោះទេ ហើយថែមទាំងរត់ចោលទីតាំងរបស់ខ្... | អគ្គលេខាធិការអង្គការសហប្រជាជាតិចប់អាណត្តិ លោក បាន គីមូន បានបញ្ចប់តំណែងលោកឧត្តមសេនីយ៍ Johnson Mogoa Kimani Ondiek មេទ័ពមួកខៀវអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS )។ លោក បាន គីមូន សម្រេចដូចនេះ បន្ទាប់ពីលោកទទួលបានរបាយការណ៍ឯករាជ្យលើការស៊ើបអង្កេតករណីវាយប្រយុទ្ធនៅស៊ូដង់ខាងត្បូងក្នុង... |
article_199.txt | ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន ត្រូវធ្វើដំណើរទស្សនកិច្ចទៅចិនពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ដើម្បីជួបប្រមុខការទូត, រដ្ឋមន្ត្រី និងឥស្សរជនចិន ក្នុងគោលដៅរឹតចំណងទ្វេភាគីនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។ នេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោក ប្រាក់ សុខុន បន្ទាប់ពីឡើងកាន់តំណែងរដ្ឋមន្ត្រីការបរទេសកម្ពុជាសារជាថ... | អត្ថបទទាក់ទង ៤៥៥ថ្ងៃក្រោយមក លោក ប្រាក់ សុខុន ក្លាយជាប្រមុខការទូតសារជាថ្មី ក្រោយជួបជជែកជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន ក្នុងជំនួបទ្វេភាគីនៅទីក្រុងភ្នំពេញ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចទៅចិន តាមការអញ្ជើញរបស់ភាគីក្រុងប៉េកាំង។ ប្រមុខការទូតកម្ពុជា នឹងធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ពោលគឺ... |
article_1990.txt | លោកបារ៉ាក់ អូបាម៉ា បានបន្តជួយឃោសនាគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន ខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ហើយនោះ។ លោកបន្តទិតៀន បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ដោយលើកឡើងថា ដូណាល់ ត្រាំ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រធានាធិបតី។ លោកក៏ក្រើនរំលឹកជាថ្មីថា ជោគវាសនា... | សូមស្តាប់ការបកស្រាយរបស់លោក ដូណាល់ ត្រាំ៖ ប្រធានាធិបតីជិតផុតអាណត្តិ បារ៉ាក់ អូបាម៉ា កំពុងដុតដៃដុតជើងជួយឃោសនាឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន ស្របពេលពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់។ គេបារម្ភថា លោកស្រី ហ៊ីឡារី គ្លីនតុន អាចនឹងចាញ់ប្រៀបលោក ដូណាល់ ត្រាំ ក្នុងពេលដែលសំណុំរឿងអ៊ីម៉ែល... |
article_1991.txt | អតីតឧត្តមសេនីយ៍កងទ័ពលីបង់ លោក Michel Aoun ត្រូវបានជ្រើសរើសជាប្រធានាធិបតីថ្មីរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ដើម្បីបញ្ចប់ការរាំងស្ទះនយោបាយរយៈពេលច្រើនជាងពីរឆ្នាំមកនេះ។ លោកប្រធានាធិបតី Michel Aoun សន្យាការពារលីបង់ពីការរាលដាលនៃជម្លោះរបស់ស៊ីរី និងបញ្ចប់ជម្លោះផ្ទៃក្នុងរវាងនិកាយជនជាតិជា... | សភាលីបង់នៅថ្ងៃទី៣១ ខែតុលា បានបោះឆ្នោតចំនួនបួនជុំដើម្បីជ្រើសរើសលោក Michel Aoun ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ ដែលតំណែងនេះទំនេរជាងពីរឆ្នាំមកហើយនោះ។ កៅអីប្រធានាធិបតីលីបង់ទំនេរ ចាប់តាំងពីលោក Michel Suleiman ចុះចេញពីតំណែងនៅក្នុងឆ្នាំ២០១៤ ក្រោយអាណត្តិរបស់លោកត្រូវចប់នោះ។ លោក Michel... |
article_1992.txt | ជួយសម្រាលស្ថានការណ៍ និងបន្ធូរបន្ថយ ការភ័យបារម្ភរបស់ពិភពលោក ចំពោះការឈានទៅឈ្នះការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ។ ការជួយបន្ធូរបន្ថយស្ថានការណ៍នេះធ្វើឡើងស្របពេលដែលរបាយការណ៍ស្ទង់មតិបង្ហាញថា លោកស្រី ហ៊ីឡារី គ្លីនតុន នាំមុខលោក ដូណាល់ ត្រាំ ចំនួន ៤ភាគរយ។ | ប្រធានក្រុមឃោសនា របស់លោកបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ លោកស្រី Kellyanne Conway បានព្យាយាមបន្ធូរបន្ថយរាល់ការយល់ឃើញអវិជ្ជមានរបស់ពិភពលោកចំពោះលោក ដូណាល់ ត្រាំ ស្របពេលដែលការបោះឆ្នោតជិតមកដល់នោះ។ លោកស្រី បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ជាបេក្ខជនតែម្នាក់ប៉ុណ្ណោះដែលការពារផលប្រយោជន៍អាមេរិកបាន... |
article_1993.txt | រដ្ឋាភិបាលអ៊ុយក្រែនអះអាងថា ខ្លួនកំពុងចាប់ផ្តើមកសាងកម្លាំងទ័ពជើងទឹក ដើម្បីប្រឆាំងការវត្តមានទ័ពរុស្ស៊ីនៅទឹកដី Crimea។ គម្រោងទំនើបកម្មទ័ពជើងទឹកនេះនឹងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពកងនាវាចម្បាំងរួមទាំងជួសជុលនាវាចម្បាំងរបស់ខ្លួនឡើងវិញផង។ ការកសាងកម្លាំងទ័ពដើម្បីទប់ទល់ក្រុងមូស្គូន... | អគ្គមេបញ្ជាការរងកងទ័ពជើងទឹកអ៊ុយក្រែន លោក Ihor Voronchenko បានអះអាងថា អ៊ុយក្រែនកំពុងអភិវឌ្ឍនិង ពង្រឹងសមត្ថភាពកងទ័ពជើងទឹកដើម្បីទប់ទល់ការកសាងកម្លាំងយោធារបស់ក្រុងមូស្គូនៅក្នុងទឹកដី Crimea ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កងទ័ពជើងទឹកអ៊ុយក្រែននឹងទទួលបាននូវការពង្រឹងសមត្ថភាពបន្ថែមនៅពេល... |
article_1994.txt | មួយថ្ងៃក្រោយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់កូរ៉េខាងត្បូង លោក Kim Byong-joon អះអាងថា លទ្ធភាពនៃការស៊ើបអង្កេតផ្ទាល់លើប្រធានាធិបតី ប៉ាក ហ្គឺនហេ (Park Geun-hye) គឺជារឿងដែលអាចធ្វើទៅបាន។ ប៉ុន្តែការស៊ើបអង្កេតណាមួយ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដ្បិតលោកស្រី ប៉ាក ហ្គឺនហេ គឺជាប្រមុខរដ្ឋក្ន... | លោក Kim Byong-joon ដែលទើបត្រូវបានរដ្ឋបាលប្រធានាធិបតី ប៉ាក ហ្គឺនហេ ជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនោះ និយាយថា ការសាកសួរលោកស្រីប្រធានាធិបតី ប៉ាក ហ្គឺនហេ ជុំវិញរឿងអាស្រូវនាពេលថ្មីៗនេះ គឺអាចដំណើរការបាន។ យ៉ាងណាក្ដី ដំណើរការនេះ ត្រូវធ្វើដោយប្រុងប្រយ័ត្ន ខណៈលោកស្រី ប៉ាក ហ្គឺនហេ គឺជាប្រធានាធិបតីក្នុ... |
article_1995.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃទី៣ ខែតុលា បានសម្រក់ទឹកភ្នែកនៅចំពោះមុខប្រជាជនថៃ ព្រោះលោកស្រី មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងប្រាក់ចំនួន៣៥ពាន់លានបាត (ជិតមួយពាន់លានដុល្លារ) ដល់រដ្ឋាភិបាលយោធាឡើយ។ ទឹកប្រាក់សន្ធឹកសន្ធាប់នេះ គឺជាប្រាក់ពិន័យដែលរបបយោធាតម្រូវឲ្... | លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងក្នុងឆ្នាំ២០១៤ បានធ្វើដំណើរទៅកាន់តំបន់ភាគឦសាន ដើម្បីពិនិត្យមើលស្ថានភាពកសិករថៃ ដែលកំពុងជួបបញ្ហាតម្លៃអង្ករធ្លាក់ចុះ។ នៅទីនោះ លោកស្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានកសិករថៃមកពីខេត្តស៊ីសាកេត សួរនាំពីជំហររបស... |
article_1996.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) កំពុងប្រឈមមុខសម្ពាធយ៉ាងខ្លាំង ដោយសារតែរឿងអាស្រូវលូកលាន់កិច្ចការរដ្ឋរបស់មនុស្សជំនិតលោកស្រី។ ដោយសារបញ្ហានេះ ទើបនាយករដ្ឋមន្ត្រីជ្រើសតាំងថ្មីកូរ៉េខាងត្បូង ក៏បានលើកឡើងពីលទ្ធភាពក្នុងការបើកការស៊ើបអង្កេតលើលោកស្រី។ ចំណែកលោកស្រី ប៉ាក ហ្... | ប្រធានាធិបតីកូរ៉េខាងត្បូងចោមរោមដោយរឿងអាស្រូវ លោកស្រី ប៉ាក ហ្គឺនហេ នៅថ្ងៃទី៤ ខែវិច្ឆិកា ប្រកាសថា លោកស្រី នឹងទទួលយកការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយពាក់ព័ន្ធមនុស្សជំនិតរបស់លោកស្រី ក្នុងករណីចាំបាច់នោះ។ ប្រសិនបើរឿងនេះកើតឡើងមែន លោកស្រី ប៉ាក ហ្គឺនហេ នឹងក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងគេ... |
article_1997.txt | អាមេរិក៖យុវជនអាមេរិកមួយចំនួន ហាក់មិនពេញចិត្តចំពោះគោលនយោបាយ និងឥរិយាបថរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនោះឡើយ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយអាមេរិកខ្លះ យល់ថា គណបក្សសាធារណរដ្ឋ ជាពិសេសលោក ដូណាល់ ត្រាំ មិនមានចំណុចល្អ ដើម្បីទាក់ទាញយុវជនឲ្យគាំទ្រខ្លួននោះទេ តែអ្នកគាំទ្រលោក ត្រា... | ក្នុងចំណោមយុវជនអាមេរិកចំនួន ១០ នាក់ ដែលសារព័ត៌មានថ្មីៗ បានសាកសួរនៅតាមផ្លូវសាធារណៈ និងនៅក្នុងសកលវិទ្យាល័យក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក មានយុវជនគាំទ្រអ្នកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដល់ទៅ ៦ នាក់ និងគាំទ្រលោក ដូលណាល់ ត្រាំ តែ ២ នាក់ ហើយពីរនាក់ទៀត ... |
article_1998.txt | កងកម្លាំងឧទ្ទាមប្រជាធិបតេយ្យស៊ីរី ដែលជាក្រុមឧទ្ទាមប្រឆាំងដ៏ធំ នៅថ្ងៃទី៦ ខែតុលា បានប្រកាសបើកយុទ្ធនាការរំដោះទីក្រុង Raqqa ដែលជាមូលដ្ឋានធំជាងគេរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី។ ប្រតិបត្តិការនេះធ្វើឡើង ស្របពេលដែលនៅអ៊ីរ៉ាក់ឯណោះ កងកម្លាំងចម្រុះអ៊ីរ៉ាក់ជាច្រើនម៉ឺននាក់ ក៏កំពុងបើកប្រតិ... | ក្រុមជ្រុលនិយមរដ្ឋឥស្លាម កំពុងប្រឈមមុខសមរភូមិពីរទិស បន្ទាប់ពីក្រុមចម្រុះឃឺដ និងអារ៉ាប់ (SDF) ដែលជាក្រុមឧទ្ទាមប្រឆាំងនៅស៊ីរីគាំទ្រដោយអាមេរិក បើកប្រតិបត្តិការដណ្ដើមទីក្រុង Raqqa ។ ទន្ទឹមគ្នានេះ នៅអ៊ីរ៉ាក់វិញ ដោយមានជំនួយពីកងកម្លាំងអាកាសសម្ព័ន្ធមិត្តដឹកមុខដោយអាមេរិក កងកម្លាំងចម្រុះអ៊ីរ៉ា... |
article_1999.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវយោធាបណ្ដេញចេញពីតំណែងក្នុងរដ្ឋប្រហារឆ្នាំ២០១៤ បានបញ្ជាក់ថា រដ្ឋាភិបាលយោធា បានចេញបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិលោកស្រី និងពិន័យជាប្រាក់ចំនួន៣៥ពាន់លានបាត ដែលស្មើនឹង៩៩៦.៨៧លានដុល្លារ ជុំវិញសំណុំរឿងទិញអង្ករក្នុងតម្លៃថោក ពេលលោកស្រី... | លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃទី២១ ខខែតុលា បានប្រាប់អ្នកកាសែតនៅក្រៅតុលាការក្រុងបាងកក ថា លោកស្រីបានទទួលដំណឹងពីការរឹបអូសទ្រព្យសម្បត្តិលោកស្រី និងការពិន័យជាទឹកប្រាក់ដល់ទៅជិតមួយពាន់ដុល្លារនោះ។ លោកស្រី ចាត់ទុកបទបញ្ជារបស់យោធាថៃ ថាមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ ហើយលោកស្រីនឹងប្... |
article_200.txt | គណបក្សសាធារណរដ្ឋ នៅថ្ងៃទី៦ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា) ដណ្តើមព្រឹទ្ធសភាមកកាន់កាប់ ដោយទទួលបានសំឡេងភាគច្រើន។ ចំណែកសំឡេងនៅក្នុងសភាតំណាង គណបក្សសាធារណរដ្ឋ ក៏កំពុងនាំមុខបក្សប្រជាធិបតេយ្យដូចគ្នា។ | គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ឆិកា បក្សសាធារណរដ្ឋទទួលបានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ដែលមានន័យថា បក្សនេះនឹងកាន់កាប់ព្រឹទ្ធសភាជាថ្មីម្តងទៀត។ គណបក្សនេះទទួលបានអាសនៈ ៥១ ធៀបនឹងបក្សប្រជាធិបតេយ្យ ដែលទទួលបានត្រឹម ៤២។ យ៉ាងណាមិញ ទិន្នន័យនេះ អាចនឹងមានការប្រែប្រួលបន្តទៀត។ សមាជិក ១ ភាគ ៣ ប៉ុណ្ណោះ ត្រូវឆ្លងកាត់ការបោះឆ្នោតជ... |
article_2000.txt | ខណៈដែលប្រជាជនថៃកំពុងកាន់ទុក្ខការសោយទិវង្គតព្រះចៅភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) តម្រូវការនៃសម្លៀកបំពាក់ពណ៌ខ្មៅ បានកើនឡើងយ៉ាងឆាប់រហ័ស។ ដោយសារតម្រូវការកើនឡើងហើយការផ្គត់ផ្គង់មិនគ្រប់គ្រាន់នោះ សម្លៀកបំពាក់ពណ៌ខ្មៅ បានកើនតម្លៃយ៉ាងខ្លាំងដែលធ្វើឲ្យប្រជាជនថៃខ្លះ មិនមានលទ្ធភាពទិញឡ... | រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Apiradi Tantraporn បានណែនាំដល់ទីភ្នាក់ងារក្រោមការគ្រប់គ្រងរបស់ក្រសួងនៅទូទាំងប្រទេស ប្រមូលសម្លៀកបំពាក់ពណ៌ខ្មៅ ឬសម្លៀកបំពាក់ពណ៌ស្រអាប់ ដែលត្រូវបានបរិច្ចាគ ហើយប្រគល់ឲ្យប្រជាជនថៃទាំងឡាយ ដែលមិនមានលទ្ធភាពទិញ។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរ... |
article_2001.txt | ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃទី៥ ខែវិច្ឆិកា បានប្រកាសខ្លាំងៗថា លោកនឹងមិនសម្រុះសម្រួលអ្វីទាំងអស់លើអធិបតេយ្យប្រទេសរបស់លោកក្នុងតំបន់ប្រទាញប្រទង់នៅសមុទ្រចិនខាងត្បូង។ ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសខ្លាំងដូចនេះ នៅមុនដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលី ដែលជាសម្ព័ន្ធមិត... | ជាថ្មីម្ដងទៀតនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានប្រកាសពីជំហរប្រទេសរបស់លោកទាក់ទងនឹងជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ដោយលោកបញ្ជាក់ថា គ្មានអ្វីត្រូវព្រមព្រៀង ឬស៊ីសងលើបញ្ហាអធិបតេយ្យប្រទេសឡើយ។ បើទោះជាលោកមិននិយាយចំក៏ដោយ គេអាចដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី ចង់សំដៅដល់ជម្លោះទឹកដីនៅស... |
article_2002.txt | របាយការណ៍ស្ទង់មតិសារព័ត៌មានABC បង្ហាញថា លោក ដូណាល់ ត្រាំ នាំមុខលោកស្រី ហ៊ីឡារី គ្លីនតុន ដែលវាបញ្ជាក់ថា សេដ្ឋីរូបនេះនៅមានលទ្ធភាព ទៅឈ្នះឆ្នោតថ្ងៃ ៨ វិច្ឆិកាខាងមុខ។ យ៉ាងណាក៏ដោយ ដើម្បីឈានទៅឈ្នះឆ្នោត លោក ដូណាល់ ត្រាំ ត្រូវដណ្តើមសមភូមិនយោបាយសំខាន់រួមទាំងរដ្ឋដែលគាំទ្រគណបក្សប្រជាធិបតេយ្យជា... | លោក ដូណាល់ ត្រាំ កាន់តែឡើងចាង ក្រោយរបាយការណ៍ស្ទង់មតិមួយរៀបចំឡើងដោយសារព័ត៌មានរកឃើញថា លោកបានទទួលការគាំទ្រនាំមុខលោកស្រី ហ៊ីឡារី គ្លីនតុន។ របាយការណ៍បង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលសំឡេងគាំទ្រ ៤៦ភាគរយ ខណៈលោកស្រី ហ៊ីឡារី គ្លីនតុនបានត្រឹមតែ ៤៥ ភាគរយប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AF... |
article_2003.txt | ក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលកំពុងជាប់ដៃការពារក្រុង Mosul បានដណ្ដើមបានទីក្រុងមួយមកត្រួតត្រា ស្របពេលដែលការប្រយុទ្ធនៅសមរភូមិ Mosul កំពុងតែខ្លាំងក្លា។ កងទ័ពចម្រុះអ៊ីរ៉ាក់ជាច្រើនពាន់នាក់ ដែលគាំទ្រដោយកងទ័ពអាកាសសម្ព័ន្ធមិត្តដឹកនាំមុខដោយអាមេរិក កំពុងតែបើកយុទ្ធនាការរំដោះ Mosul។ ប៉ុន្តែពួកគេជ... | ក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅថ្ងៃទី២៤ ខែតុលា បានគ្រប់គ្រងទាំងស្រុងទីក្រុង Rutba ភាគខាងលិចខេត្ត Anbar ដែលមានចម្ងាយរាប់រយគីឡូម៉ែតពីទីក្រុង Mosul ជាសមរភូមិក្ដៅពេលបច្ចុប្បន្ននេះ។ សកម្មជនក្រុមរដ្ឋឥស្លាមបានវាយដណ្ដើមទីក្រុងមួយនេះ ខណៈដែលកងទ័ពចម្រុះជិតបីម៉ឺននាក់ កំពុងតែវាយដណ្ដើមយកទីក្រុង Mo... |
article_2004.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) នៅថ្ងៃទី២ ខែវិច្ឆិកា បានផ្លាស់ប្ដូរតំណែងនាយករដ្ឋមន្ត្រីហើយ ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីរបស់លោកស្រី។ ការផ្លាស់ប្ដូរតំណែងនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងចំពេលដែលលោកស្រីកំពុងប្រឈមមុខរឿងអាស្រូវនៃការកកូរកកាយកិច្ចការរដ្ឋរបស់ម... | ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសពីការផ្លាស់ប្ដូរតំណែងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីពីររូបទៀត ដែលជាការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំក្រោយការបែកធ្លាយរឿងអាស្រូវមកនោះ។ លោកស្រី ប៉ាក ហ្គឺនហេ បានតែងតាំងលោក Kim Byong-joon ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Hwang Kyo-ahn។ លោក Kim Byong-joon គឺជាមន្... |
article_2005.txt | ការផ្លាស់ប្តូរប្រធានាធិបតីអាមេរិកនឹងនាំឲ្យមានការផ្លាស់ប្តូរគោលនយោបាយការបរទេសផងដែរ។ ក្នុងនោះទំនាក់ទំនងរវាងអាមេរិកនិងអាមេរិកក៏អាចនឹងមានការប្រែប្រួលដូចគ្នា គ្រាន់តែតិចឬច្រើនអាស្រ័យលើថា អ្នកណានឹងជាប់ឆ្នោតប៉ុណ្ណោះ។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញនយោបាយការបរទេស វាយតម្លៃថា ក្នុងចំណោមបេក្ខជនទា... | ថ្ងៃ ៨ វិច្ឆិកាខាងមុខនេះប្រជាជនអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធីបតីថ្មី។ ជាទូទៅការផ្លាស់ប្តូរប្រធានាធិបតីនេះនឹងជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយក្នុងស្រុកនិងការបរទេសផងដែរ។ ក្នុងនោះទំនាក់ទំនងងរវាង អាមេរិកនិងប្រទេសផ្សេងទៀតរួមទាំងកម្ពុជាផងក៏អាចនឹងមានការប្រែប្រួលដូចគ្នា គ្រាន់តែ... |
article_2006.txt | ក្រោយរឿងអាស្រូវអ៊ីម៉ែលលោកស្រី ហ៊ីឡារី គ្លីនតុន ក្តៅជាថ្មី លោក ដូណាល់ ត្រាំ គ្មានធ្វើអ្វីក្រៅពីប្រឹងវាយប្រហារលោកស្រី ហ៊ីឡារី គ្លីនតុន និងធ្វើឲ្យប្រជាជនអាមេរិកភ័យខ្លាច។ លោក អះអាងថា បើលោកស្រី ហ៊ីឡារី បោះឆ្នោត អាមេរិកនឹងធ្លាក់ចូលក្នុងវិបត្តិរដ្ឋធម្មនុញ្ញ។ ចំណែកលោក ស្រី ហ៊ីឡារី គ្ល... | សូមស្ដាប់ព័ត៌មានលម្អិត៖ ក្រោយស្ថាប័នស៊ើបអង្កេតសហព័ន្ធ FBI ប្រកាសបើកការស៊ើបអង្កេតអ៊ីម៉ែលលោកស្រី ហ៊ីឡារី គ្លីនតុន ជាថ្មីកាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ ឆ្លៀតឱកាសយករឿងអាស្រូវចាស់នោះមកលាបពណ៌ដៃគូប្រជែងដើម្បីទាញប្រយោជន៍នយោបាយ។ លោក រំពឹងថា លោកអាចនឹងអាចដណ្តើមសំឡេងគាំទ្រមកវិញនៅសមរភូមិយ... |
article_2007.txt | ក្រុងហាណូយកំពុងដើរលើផ្លូវដាច់ដោយឡែកពីសម្ព័ន្ធមិត្តអាមេរិក «ហ្វីលីពីន» ដោយងាកទៅឱបអាមេរិកនិងគាំទ្រវត្តមានអាមេរិកនៅក្នុងតំបន់ឥតមានងាករេទៀត។ ដើមសប្តាហ៍នេះ អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Nguyen Chi Vinh បានថ្លែងយ៉ាងច្បាស់ថា វៀតណាមគាំទ្រ «ការអន្តរាគមន៍យោធារបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វ... | ក្នុងជំនួបជាមួយឧបការីរងទទួលបន្ទុកកិច្ចការការពារជាតិប្រចាំតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍លោកស្រី Cara Abercrombie លោកអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម Nguyen Chi Vinh បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនឹងគាំទ្រការអន្តរាគមន៍របស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យតែអន្តរាគមន៍នោះមិនប៉ះពាល់ដ... |
article_2008.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) នៅថ្ងៃទី៨ ខែវិច្ឆិកា បានសម្រេចដកលោក Kim Byong-joon ពីតំណែងនាយករដ្ឋមន្ត្រីជ្រើសតាំងហើយ ក្រោយជំនួបជាមួយប្រធានសភារួចមក។ លោកស្រី ប៉ាក ហ្គឺនហេ បានជ្រើសរើសលោក Kim Byong-joon សម្រាប់តំណែងនាយករដ្ឋមន្ត្រី ដែលជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត... | សូមស្ដាប់ព័ត៌មានលម្អិត៖ មិនទាន់ទាំងបានកាន់តំណែងផង លោក Kim Byong-joon ដែលត្រូវបានប្រធានាធិបតី ប៉ាក ហ្គឺនហេ ជ្រើសតាំងនាយករដ្ឋមន្ត្រីកាលថ្ងៃ ២វិច្ឆិកា ក៏ត្រូវអស់តំណែងវិញ ក្រោយពេលលោកស្រី ប៉ាក ហ្គឺនហេ សម្រេចដកតំណែងនេះ។ លោកស្រីប្រធានាធិបតីកំពុងរួបរឹតដោយរឿងអាស្រូវរូបនេះ ក៏សម្រេចឲ្យសភាជ្រើសរើស... |
article_2009.txt | ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូត ចាប់តាំងពីឆ្នាំ១៩៥៨មកម្ល៉េះ។ រយៈពេល៥៨ឆ្នាំនៃចំណងការទូត កម្ពុជា និងចិន បានពូនជ្រំទំនាក់ទំនងយ៉ាងស្អិតល្មួត ដោយមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៅគ្រប់កម្រិត។ ចុងក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មក... | ចំណងការទូតជាប្រពៃណីរវាងកម្ពុជា និងចិន ដែលបង្កើតឡើងដោយអតីតមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំចិនមុនៗមាននាយករដ្ឋមន្ត្រី ជូន អេនឡាយ (Chou Enlai) ជាដើមនោះ ត្រូវគេមើលឃើញថា កាន់តែរឹងមាំទៅៗ។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក៏កាន់តែជិតស្និទ្ធ ដែលឈានដល់ការដំឡើងទំនាក់ទំនងការទូតដល់... |
article_201.txt | មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃទី១១ ខែវិច្ឆិកា បានចុះហត្ថលេខាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយរុស្សី បន្ទាប់ពីមេដឹកនាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចហើយ។ | អត្ថបទទាក់ទង លោក ហ្សេឡេនស្គី ថាការប៉ះទង្គិចជាមួយទ័ពកូរ៉េខាងជើង បង្កអស្ថិរភាពថ្មី កូរ៉េខាងជើង ប្ដេជ្ញាគាំទ្ររុស្សី រហូតដល់ឈ្នះសង្គ្រាមនៅអ៊ុយក្រែន «កិច្ចព្រមព្រៀងលើទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្សី ត្រូវបានផ្ដល់សច្ចាប័ន ដោយក្រឹត្យរបស់ប្រធានគណៈកម្មការកិច្ចការរដ្ឋ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្ន... |
article_2010.txt | បេក្ខជនប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសន្យាថាលោកនឹងចាប់លោកស្រី ហ៊ីឡារី គ្លីនតុន ដាក់ពន្ធនាគារជុំវិញការប្រើប្រាស់អ៊ីម៉ែលឯកជនរបស់ខ្លួនពេលបំពេញការងារជារដ្ឋមន្ត្រីការបរទេស បើសិនជាលោកជាប់ឆ្នោត។ លោកបានលើកឡើងដូច្នេះក្នុងពេលជជែកដេញដោលគ្នាលើទី២ ដែលរៀបចំឡើងនៅថ្ងៃ ៩ខែតុលានេះ។ | ក្នុងការជជែកដេញដោលគ្នាលើកទី ២នាថ្ងៃ អាទិត្យទី ៩តុលា បញ្ហាអ៊ីម៉ែលលោកស្រី ហ៊ីឡារី គ្លីនតុន នេះនៅតែជារឿងចម្រូងចម្រាស។ រឿងដែលគួរឲ្យចាប់អារម្មណ៍ លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងចាប់ខ្លួនលោកស្រី ហ៊ីឡារី គ្លីនតុន ដាក់ពន្ធនាគារ បើសិនលោកជាប់ឆ្នោតនៅខែក្រោយនេះ ព្រោះលោកស្រី ហ៊ីឡារី គ... |
article_2011.txt | ទៅលើក្រុមបាតុករ ដែលបានទាមទារឲ្យទ័ពអាមេរិកចាកចេញពីទឹកដីរបស់ខ្លួន។ តែលោក ក៏មិនទាន់បន្ទោសប៉ូលិសទាំងស្រុងដែរ ដ្បិត លោក ក៏ធ្លាប់ណែនាំឲ្យប៉ូលិសប្រើប្រាស់យន្តការសមស្រប ទៅនឹងស្ថានភាពចាំបាច់ដែរ។ | ពីក្រុងប៉េកាំង ដែលជាកន្លែងលោកត្រូវបំពេញទស្សនកិច្ចបួនថ្ងៃនោះ លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំ នឹងមានការស៊ើបអង្កេត។... ប៉ុន្តែដើម្បីធានាឲ្យបានភាពច្បាស់លាស់ ខ្ញុំ មិនប្រព្រឹត្តអ្វីដែលផ្តេកផ្តួលទៅលើបញ្ហានៃភាគីតែម្ខាងនោះទេ»។ នេះបើយោងតាមការចុះ... |
article_2012.txt | រជ្ជទាយាទថៃ Maha Vajiralongkorn បានផ្ដល់ឲ្យសិទ្ធិម្ចាស់ក្សត្រីយ៍ Sirindhorn ក្នុងការសម្រេចចិត្តជាចុងក្រោយលើការសាងសង់មេរុសម្រាប់ពិធីបុណ្យមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត (Bhumibol Adulyadej)។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃ ក៏កំពុងរៀបចំកម្មវិធីបុណ្យ និងការគ្រប់គ្រងប្រជាជនដែលចូលរួមពិធីបុណ្យនេ... | ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam នៅថ្ងៃទី១៧ ខែតុលា បានបង្ហើបថា ម្ចាស់ក្សត្រីយ៍ Sirindhorn នឹងទទួលបន្ទុកលើការងារមេរុសម្រាប់ពិធីបូជាព្រះសពបិតាព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ ម្ចាស់ក្សត្រីយ៍ Sirindhorn នឹងទទួលខុសត្រូវលើការងារសំខាន់នេះ បន្ទាប់ពីរជ្ជទា... |
article_2013.txt | លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានអះអាងថា ប្រសិនបើចិន ព្រមផ្តល់កម្ចីឲ្យហ្វីលីពីនសម្រាប់គម្រោងអភិវឌ្ឍន៍ចម្បងៗ នោះ ហ្វីលីពីន នឹងបញ្ឈប់សមយុទ្ធ និងកិច្ចអន្តរាគមន៍របស់អាមេរិកតែម្តង។ | «ប្រសិនបើពួកគេ (ចិន) ជួយយើង និងផ្តល់កម្ចីដល់យើង ... គ្មានឡើយកិច្ចអន្តរាគមន៍របស់អាមេរិក។ គ្មានទៀតទេ សមយុទ្ធរបស់អាមេរិកនៅក្នុងទឹកដីហ្វីលីពីននោះ។» នេះគឺជាសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ ដែលថ្លែងក្នុងជំនួបជាមួយនឹងសហគមន៍ហ្វីលីពីនក្នុងក្រុងប៉េកាំងនាថ្ងៃទី១៩... |
article_2014.txt | ជនជាតិអូស្ត្រាលី៩នាក់ ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី បន្ទាប់ពីពួកគេស្លៀកលីអូមានរូបទង់ជាតិម៉ាឡេស៊ីនៅទីសាធារណៈ នៅឯទីលានប្រណាំងឡាន Formula One។ ក្នុងចំណោមជនជាតិអូស្ត្រាលីទាំង៩នាក់ ក៏មានជំនួយការរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលអូស្ត្រាលីម្នាក់ដែរ ហើយករណីនេះ កំពុងតែត្រូវបានដោះស្រាយដោយតំណាងអូស... | ប៉ូលិសម៉ាឡេស៊ី បានឃាត់ខ្លួនជនជាតិអូស្ត្រាលីចំនួន៩នាក់ ដែលរួមទាំងមន្ត្រីជាន់ខ្ពស់អូស្ត្រាលីម្នាក់ដែរ បន្ទាប់ពីពួកគេបង្ហាញអាកប្បកិរិយាមិនសមរម្យ ដោយស្លៀកខោក្នុងមានទង់ជាតិម៉ាឡេស៊ី ក្នុងព្រឹត្តការណ៍ប្រណាំងឡាន Malaysian Grand Prix កាលពីថ្ងៃទី២ ខែកញ្ញា។ ពួកគេទាំង៩នាក់ ត្រូវបានចាប់ខ្លួននៅក្រ... |
article_2015.txt | នាយករដ្ឋមន្ត្រីថៃលោក បាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ននិងពង្រឹងសន្តិសុខនៅក្នុងប្រទេសថៃ ហើយលោកក៏ស្នើឲ្យអ្នកជំនួញទាំងអស់បន្តដាក់ទុនវិនិយោគដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ក្រោយពេលដែលព្រះចៅភូមិបុល អាប់ដុលយ៉ាដេត សោយទិវង្គត។ | ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់ អូចា បានស្នើឲ្យមានការរក្សាការប្រុងប្រយ័ត្ននិងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទសថៃនាថ្ងៃព្រហស្បតិ៍នេះ ក្រោយការប្រកាសពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃព្រះចៅភូមិបុល អាប់ដុលយ៉ាដេត ផងដែរ។ ហើយលោកក៏បានស្នើឲ្យបណ្តាជំនួញទាំងអស់រក្សាការដាក់ទុនវិនិយោ... |
article_2016.txt | ការស្ទាបស្ទង់មួយបង្ហាញថា ជនជាតិចិនវ័យចំណាស់ប្រហែលប្រាំសែននាក់ បានបាត់ខ្លួនជារៀងរាល់ឆ្នាំ។ ករណីបាត់ខ្លួនភាគច្រើនបំផុតនោះ កើតនៅតំបន់ជនបទ និងបណ្ដាទីក្រុងតូចៗរបស់ចិន ដ្បិតក្រុមមនុស្សចាស់ទាំងនោះ ត្រូវក្មេងៗជំនាន់ក្រោយបោះបង់ ដោយសារពួកគេធ្វើចំណាកស្រុកទៅកាន់កន្លែងផ្សេងៗ ដើម្បីស្វែងរកក... | យោងតាមការស្ទាបស្ទង់ បញ្ចេញដោយវិទ្យាសា្ថនជំនួយសង្គម និងទំព័រព័ត៌មាន Toutiao នៅថ្ងៃទី៩ ខែតុលា បង្ហាញថា ជនជាតិចិនវ័យចំណាស់ចំនួន១៣៧០នាក់ បានបាត់ខ្លួនរៀងរាល់ថ្ងៃ។ ក្នុងចំណោមមនុស្សចំណាស់ដែលបាត់ខ្លួនទាំងនោះ មានអាយុជាមធ្យម៧៦ឆ្នាំ ហើយស្ត្រីចំនួន៥៨ភាគរយនៃចំនួនអ្នកដែលបាត់ខ្លួន។ ការស... |
article_2017.txt | បើទោះបីជារយៈពេលចុងក្រោយនេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានប្រើពាក្យសម្តីធ្ងន់វាយប្រហារដល់ទំនាក់ទំនងយោធាទ្វេភាគីអាមេរិក-ហ្វីលីពីន ក៏ដោយ កងទ័ពទាំងពីរ នៅតែអនុវត្តតាមផែនការក្នុងការធ្វើលំហាត់យោធាប្រចាំឆ្នាំរួមគ្នាដដែល។ | កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក នៅថ្ងៃទី០៤ ខែតុលាម្សិលមិញនេះ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដែលមានឈ្មោះថា «PHIBLEX33» នៅក្នុងទឹកដីហ្វីលីពីនដើម្បីហ្វឹកហ្វឺន និងបង្កើនទាំងសមត្ថភាព និងភាពជិតស្និទ្ធរវាងយោធាទាំងពីរ។ លំហាត់យោធានេះ គឺជាលំហាត់យោធាលើកដំបូងហើយរវាងភាគីទាំងពីរក្នុងរដ្ឋបាលថ្... |
article_2018.txt | ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅសប្តាហ៍មុន បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់វៀតណាម ដែលជាប្រទេសទីបីនៃមិត្តអាស៊ាន ដែលលោក បានទៅដល់ក្នុងនាមជាប្រមុខរដ្ឋ។ តាមរយៈដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងជាច្រើនត្រូវបាន ធ្វើឡើងរវាងភាគីទាំងពីរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ដំណើរទស្ស... | លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានបង្ហាញពីគោលជំហរក្នុងការពង្រីក និងធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ក៏ដូចជាគម្រោងក្នុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនបន្ថែមផ្សេងទៀតដើម្បីធ្វើឲ្យប្រទេស... |
article_2019.txt | នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវឲ្យមានការយោគយល់ក្នុងចំណោមប្រជាជនថៃ ក្រោយការកើនឡើងការមិនសប្បាយចិត្តដោយសារតែមានអ្នកមិនស្លៀកពាក់ពណ៌ស-ខ្មៅ ដើម្បីកាន់ទុក្ខមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ នាយករដ្ឋមន្ត្រីថៃអះអាងថា ពេលវេលានេះ គឺជាពេលដែលប្... | បន្ទាប់ពីការចូលទិវង្គតរបស់មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត រដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខរយៈពេលវែងនៅទូទាំងប្រទេស។ ប្រជាជនថៃ នាំគ្នាស្លៀកសម្លៀកបំពាក់ពណ៌ស និងខ្មៅ ដើម្បីបង្ហាញការកាន់ទុក្ខ និងក្ដីសោកសង្រេងរបស់ពួកគេ។ ទន្ទឹមគ្នានោះ ក៏មានប្រជាជនថៃខ្លះ មិនបានស្លៀកពាក់កាន់ទុក្ខឡើយ ដោយធ្វើឲ្យអ... |
article_202.txt | នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រកាសនៅថ្ងៃទី២៤ ខែតុលា ថា រដ្ឋាភិបាលរបស់លោកមានផែនការកាត់បន្ថយជនអន្តោប្រវេសន៍ទៅប្រទេសនេះ ដើម្បីបន្ធូរបន្ថយសម្ពាធផ្នែកអន្តោប្រវេសន៍ និងសេវាសង្គម។ | ស្របពេលដែលកាណាដាមានមោទនភាពជាយូរមកហើយក្នុងការក្លាយជាកន្លែងស្វាគមន៍សម្រាប់ជនអន្តោប្រវេសន៍ មតិសាធារណៈនៅក្នុងប្រទេសនេះបានសម្តែងការមិនពេញចិត្តចំពោះបញ្ហានេះដែលត្រូវបានស្តីបន្ទោសរដ្ឋាភិបាល ជុំវិញការកាត់បន្ថយលទ្ធភាពទិញលំនៅដ្ឋាន។ ជុំវិញបញ្ហានេះ លោក ទ្រូដូ បានសង្កត់ធ្ងន់ថា ៖« យើងកំពុងចាត់វិធានការនៅថ្ងៃនេះ ពីព្រោះនៅក្នុងពេលវេលាដ៏... |
article_2020.txt | -នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន៖ «ការសោយទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនថៃ និងប្រទេសថៃ ក៏ដូចជារបស់មិត្តភក្តិទាំងអស់នៅលើពិភពលោក។ព្រះបាទភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ»។ | នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀន ឡុង៖ ព្រះចៅភូមិបុល អាប់ដុលយ៉ាដេត ជាព្រះមហាក្សត្រដែលកាន់តំណែងយូរជាងគេបំផុត ជាស្តេចដែលទទួលបានការគោរពនិងស្រលាញ់ខ្លាំងបំផុតប្រជាជន។ ទ្រង់បានឧទ្ទិសគ្រប់យ៉ាងទៅកាន់ប្រទេសថៃ និងលះបង់ដើម្បីជីវភាពប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈ។ ជាតំណាងឲ្យប្រទេសសិង្ហបុរី... |
article_2021.txt | លោក Al Gore អតីតបេក្ខជនប្រធានាធិបតី និងជាអតីតអនុប្រធានាធិបតីអាមេរិកត្រៀមខ្លួនដើម្បីជួយឃោសនាឲ្យបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន។ លោកនឹងបញ្ចុះបញ្ចូល និងកៀងគោរកការគាំទ្រពីរាល់យុវវ័យអាមេរិកជាពិសេសក្មេងដែលកើតនៅមុននិងឆ្នាំ ២០០០ ព្រោះពួកគេមើលឃើញពីគ្រោះថា... | អតីតបេក្ខជនប្រធានាធិបតីនិងជាអតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore បានប្រកាសថា លោកនឹងជួយឃោសនាលោកស្រី ហ៊ីឡារី គ្លីនតុន ដើម្បីស្វែងរកសំឡេងឆ្នោត។ លោក Al Gore នឹងប្រើប្រាស់ប្រជាប្រិយភាពរបស់លោកដើម្បីជំរុញឲ្យយុវវ័យអាមេរិកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុនដោយលោកនឹងផ្តោតលើបញ្ហាប្រែប្រួលអា... |
article_2022.txt | បើទោះបីជារដ្ឋាភិបាលក្រុងម៉ានីល ថ្លែងម្តងហើយម្តងទៀតពីចេតនាផ្អាកសហការការពារជាតិជាមួយនឹងក្រុងវ៉ាស៊ីនតោនក៏ដោយ ក្រុងវ៉ាស៊ីនតោន នៅមិនទាន់ដាក់ទម្ងន់ខ្លាំងលើពាក្យសម្តីទាំងនោះនៅឡើយនោះទេ។ ជំនួសដោយការមិនប្រតិកម្មបែបកម្រោលទៅនឹងការព្រមានរបស់ក្រុងម៉ានីល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានលើកពីសកម្... | ឆើ្លយតបនឹងសំណួរនាឱកាសសង្ខេបព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធភាពផុយស្រួយនៃទំនាក់ទំនងយោធាអាមេរិក-ហ្វីលីពីនដោយសារការថ្លែងរបស់ប្រធានាធិបតីហ្វីលីពីន លោក Josh EARNEST អ្នកនាំពាក្យសេតវិមាន បានអះអាងថា អាមេរិក នៅតែមានការតាំងចិត្តយ៉ាងមុតមាំលើសម្ព័ន្ធភាពដែលមានជាមួយនឹងហ្វីលីពីន។ លោក ក៏បញ្ជាក់ដែរថាកិច... |
article_2023.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោក Thanin Kraivichien ត្រូវបានតែងតាំងជាប្រធានថ្មីនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ជំនួសលោក Prem Tinsulanonda ដែលបានទទួលតំណែងជាស្ដេចរាជានុសិទ្ធិរួចមក។ លោក Prem Tinsulanonda ទទួលតំណែងនេះ បន្ទាប់ពីរជ្ជទាយាទ Maha Vajiralongkorn ពន្យារពេលឡើងសោយរាជ្យ ដែលនេះវាតម្រូវឲ្យលោ... | ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam នៅថ្ងៃទី១៩ ខែតុលា បាននិយាយថា លោក Thanin Kraivichien បានក្លាយជាប្រធានឧត្តមក្រុមប្រឹក្សាមហាក្សត្រថ្មីហើយ។ លោក Wissanu Krea-ngam និយាយទៀតថា លោក Thanin ដែលអតីតនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ កាន់តំណែងនេះ ដោយអនុលោមតាមមាត្រា២៥ នៃរដ្ឋធម្មនុញ្ញឆ្... |
article_2024.txt | ស្ថានភាពសុខភាពព្រះមហាក្សត្រថៃ ភូមិបុល អាប់ដុលយ៉ាដេត មិនទាន់ត្រឡប់មករកភាពប្រសើរឡើងទេក្រោយពីទ្រង់ទទួលការលាងព្រះលោហិតដោយគ្រូពេទ្យនោះ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីព្រះបរមរាជវាងំដែលស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters។ | រាជរាំងថៃបានប្រកាសថា ស្ថានភាពព្រះរាជសុខភាពព្រះមហាក្សត្រថៃព្រះចៅ ភូមិបុល អាប់ដុលយ៉ាដេត ដែលមានព្រះជន្មាយុ ៨៨ ព្រះវស្សាមិនទានត្រឡប់មករកភាពល្អប្រសើរឡើងវិញឡើយមកដល់ថ្ងៃ ១២ តុលានេះ។ ទោះជាបានទទួលការលាងព្រះលោហិតហើយក៏ដោយ ក៏សុខភាពទ្រង់ស្ថិតនៅក្នុងស្ថានភាពដុនដាបដដែល។ បើតាមសេចក្តីថ្លែងការណ៍រ... |
article_2025.txt | កិច្ចប្រជុំការពារជាតិអាមេរិក-អាស៊ាន ដែលរៀបចំដោយក្រសួងការពារជាតិអាមេរិកនៅរដ្ឋហាវ៉ៃនៃសហរដ្ឋអាមេរិក បានបញ្ចប់នៅថ្ងៃទី០១ ខែតុលាកន្លងហើយ។ ប្រមុខការពារជាតិអាមេរិក និងអាស៊ាន បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសហប្រតិបត្តិជាច្រើនវិស័យរាប់បញ្ចូលទាំងសន្តិសុខដែនសមុទ្រ និង... | «យើងទាំងអស់គ្នា បានប្តេជ្ញាចិត្តជាថ្មីក្នុងការរក្សាមធ្យោបាយដែនទឹកនៅក្នុងតំបន់ឲ្យសេរី និងសន្តិសុខ និងជួយគ្រប់រដ្ឋទាំងអស់ឲ្យឃើញកាន់តែច្រើន ចែករំលែកកាន់តែច្រើន និងធ្វើកាន់តែច្រើនតាមរយៈមធ្យោបាយដ៏សំខាន់នៃដែនទឹករបស់អាស៊ីអាគ្នេយ៍»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិអាមេរិ... |
article_2026.txt | បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅព្រុយណេ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកទីមួយរបស់លោកនៅទីនោះ។ នៅមុនចាកចេញ លោក Duterte បានលើកសរសើរចិន ដែលបានជួយហ្វីលីពីន ហើយលោករំពឹងខ្ពស់ថាទស្សនកិច្ចនេះនឹងនាំផលប្រយោជន៍កាន់តែច្រើនឲ្យហ... | ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ចាប់ផ្ដើមទស្សនកិច្ចបួនថ្ងៃនៅទឹកដីចិន តាមការអញ្ជើញរបស់សមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping)។ នៅមុនដំណើរទស្សនកិច្ចនៅចិន លោក Duterte និយាយថា លោកនឹងកាន់តែយល់ថែមទៀតអំពីចិនក្នុងទស្សនកិច្ចលើកទីមួយនេះ ហើយលោករំពឹងថា ទំនាក់ទំនងប្រពៃណីរវាងចិន និងហ្វីលីពីន នឹ... |
article_2027.txt | រជ្ជទាយាទថៃ Maha Vajiralongkorn បានផ្ដល់ឲ្យសិទ្ធិម្ចាស់ក្សត្រីយ៍ Sirindhorn ក្នុងការសម្រេចចិត្តជាចុងក្រោយលើការសាងសង់មេរុសម្រាប់ពិធីបុណ្យមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត (Bhumibol Adulyadej)។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃ ក៏កំពុងរៀបចំកម្មវិធីបុណ្យ និងការគ្រប់គ្រងប្រជាជនដែលចូលរួមពិធីបុណ្យនេ... | ឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam នៅថ្ងៃទី១៧ ខែតុលា បានបង្ហើបថា ម្ចាស់ក្សត្រីយ៍ Sirindhorn នឹងទទួលបន្ទុកលើការងារមេរុសម្រាប់ពិធីបូជាព្រះសពបិតាព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ដែលសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ ម្ចាស់ក្សត្រីយ៍ Sirindhorn នឹងទទួលខុសត្រូវលើការងារសំខាន់នេះ បន្ទាប់ពីរជ្ជទា... |
article_2028.txt | ទៅលើក្រុមបាតុករ ដែលបានទាមទារឲ្យទ័ពអាមេរិកចាកចេញពីទឹកដីរបស់ខ្លួន។ តែលោក ក៏មិនទាន់បន្ទោសប៉ូលិសទាំងស្រុងដែរ ដ្បិត លោក ក៏ធ្លាប់ណែនាំឲ្យប៉ូលិសប្រើប្រាស់យន្តការសមស្រប ទៅនឹងស្ថានភាពចាំបាច់ដែរ។ | ពីក្រុងប៉េកាំង ដែលជាកន្លែងលោកត្រូវបំពេញទស្សនកិច្ចបួនថ្ងៃនោះ លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំ នឹងមានការស៊ើបអង្កេត។... ប៉ុន្តែដើម្បីធានាឲ្យបានភាពច្បាស់លាស់ ខ្ញុំ មិនប្រព្រឹត្តអ្វីដែលផ្តេកផ្តួលទៅលើបញ្ហានៃភាគីតែម្ខាងនោះទេ»។ នេះបើយោងតាមការចុះ... |
article_2029.txt | ជនជាតិអូស្ត្រាលី៩នាក់ ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី បន្ទាប់ពីពួកគេស្លៀកលីអូមានរូបទង់ជាតិម៉ាឡេស៊ីនៅទីសាធារណៈ នៅឯទីលានប្រណាំងឡាន Formula One។ ក្នុងចំណោមជនជាតិអូស្ត្រាលីទាំង៩នាក់ ក៏មានជំនួយការរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលអូស្ត្រាលីម្នាក់ដែរ ហើយករណីនេះ កំពុងតែត្រូវបានដោះស្រាយដោយតំណាងអូស... | ប៉ូលិសម៉ាឡេស៊ី បានឃាត់ខ្លួនជនជាតិអូស្ត្រាលីចំនួន៩នាក់ ដែលរួមទាំងមន្ត្រីជាន់ខ្ពស់អូស្ត្រាលីម្នាក់ដែរ បន្ទាប់ពីពួកគេបង្ហាញអាកប្បកិរិយាមិនសមរម្យ ដោយស្លៀកខោក្នុងមានទង់ជាតិម៉ាឡេស៊ី ក្នុងព្រឹត្តការណ៍ប្រណាំងឡាន Malaysian Grand Prix កាលពីថ្ងៃទី២ ខែកញ្ញា។ ពួកគេទាំង៩នាក់ ត្រូវបានចាប់ខ្លួននៅក្រ... |
article_203.txt | «ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។ | ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។... |
article_2030.txt | ចាប់ពីពេលនេះតទៅ ហ្វីលីពីន លែងមានការព្រួយបារម្ភពីចំនួនច្រើនលើសលប់នៃផលិតផលកសិកម្ម «ចេក និងម្នាស់» ទៀតហើយ។ ហើយនោះក៏ព្រោះតែ ចិន ដែលជាប្រភពទីផ្សារដ៏ធំ បានអនុញ្ញាតឲ្យហ្វីលីពីន អាចនាំចេញផលិតផលទាំងនោះទៅកាន់ប្រទេសខ្លួន ក្រោយពីបានហាមឃាត់ អស់រយៈពេលជិតបួនឆ្នាំហើយនោះ។ | រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន Emmanuel Piñol នៅថ្ងៃទី០៧ ខែតុលាកន្លងទៅ បានអះអាងថា ចិន បានដកការរិតត្បិតលើការនាំចេញ«ចេក និងម្នាស់»ពីហ្វីលីពីន ដែលធ្លាប់ដាក់តាំងពីប្រទេសទាំងពីរបានមានភាពតានតឹងជាមួយនឹងគ្នានៅបីឬបួនឆ្នាំមុនមកម្ល៉េះ។ ការបន្ធូរបន្ថយនេះ ត្រូវបានធ្វើឡើង ខណៈពេល លោកប្រធានាធិបតីហ... |
article_2031.txt | គណបក្សកាន់អំណាចតួកគី កំពុងសំឡឹងការធ្វើប្រជាមតិសម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីប្ដូររបបនយោបាយតួកគីពីរបបប្រធានាធិបតីបែបសភានិយម ទៅជារបបប្រធានាធិបតីនិយមវិញ។ ផែនការកែរដ្ឋធម្មនុញ្ញនេះ នឹងផ្ដល់អំណាចកាន់តែច្រើនឲ្យប្រធានាធិបតី Recep Tayyip Erdogan ដែលចង់ឲ្យតួកគីប្រកាន់របបប្រធានាធិបតីន... | លោក Hayati Yazici អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) ដែលជាបក្សកាន់អំណាច បាននិយាយថា គណបក្សរបស់លោកនឹងបង្ហាញសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីទៅកាន់សភា នៅពេលឆាប់ៗនេះ។ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ នឹងស្នើប្ដូរប្រព័ន្ធនយោបាយតួកគី ពីរបបសភានិយម ដែលប្រធានាធិបតីមិនមានអំណាច ទៅជារបបប្រធានាធិប... |
article_2032.txt | នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវឲ្យមានការយោគយល់ក្នុងចំណោមប្រជាជនថៃ ក្រោយការកើនឡើងការមិនសប្បាយចិត្តដោយសារតែមានអ្នកមិនស្លៀកពាក់ពណ៌ស-ខ្មៅ ដើម្បីកាន់ទុក្ខមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ នាយករដ្ឋមន្ត្រីថៃអះអាងថា ពេលវេលានេះ គឺជាពេលដែលប្... | បន្ទាប់ពីការចូលទិវង្គតរបស់មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត រដ្ឋាភិបាលថៃបានប្រកាសកាន់ទុក្ខរយៈពេលវែងនៅទូទាំងប្រទេស។ ប្រជាជនថៃ នាំគ្នាស្លៀកសម្លៀកបំពាក់ពណ៌ស និងខ្មៅ ដើម្បីបង្ហាញការកាន់ទុក្ខ និងក្ដីសោកសង្រេងរបស់ពួកគេ។ ទន្ទឹមគ្នានោះ ក៏មានប្រជាជនថៃខ្លះ មិនបានស្លៀកពាក់កាន់ទុក្ខឡើយ ដោយធ្វើឲ្យអ... |
article_2033.txt | ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូត ចាប់តាំងពីឆ្នាំ១៩៥៨មកម្ល៉េះ។ រយៈពេល៥៨ឆ្នាំនៃចំណងការទូត កម្ពុជា និងចិន បានពូនជ្រំទំនាក់ទំនងយ៉ាងស្អិតល្មួត ដោយមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៅគ្រប់កម្រិត។ ចុងក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មក... | ចំណងការទូតជាប្រពៃណីរវាងកម្ពុជា និងចិន ដែលបង្កើតឡើងដោយអតីតមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំចិនមុនៗមាននាយករដ្ឋមន្ត្រី ជូន អេនឡាយ (Chou Enlai) ជាដើមនោះ ត្រូវគេមើលឃើញថា កាន់តែរឹងមាំទៅៗ។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក៏កាន់តែជិតស្និទ្ធ ដែលឈានដល់ការដំឡើងទំនាក់ទំនងការទូតដល់... |
article_2034.txt | ការស្ទាបស្ទង់មួយបង្ហាញថា ជនជាតិចិនវ័យចំណាស់ប្រហែលប្រាំសែននាក់ បានបាត់ខ្លួនជារៀងរាល់ឆ្នាំ។ ករណីបាត់ខ្លួនភាគច្រើនបំផុតនោះ កើតនៅតំបន់ជនបទ និងបណ្ដាទីក្រុងតូចៗរបស់ចិន ដ្បិតក្រុមមនុស្សចាស់ទាំងនោះ ត្រូវក្មេងៗជំនាន់ក្រោយបោះបង់ ដោយសារពួកគេធ្វើចំណាកស្រុកទៅកាន់កន្លែងផ្សេងៗ ដើម្បីស្វែងរកក... | យោងតាមការស្ទាបស្ទង់ បញ្ចេញដោយវិទ្យាសា្ថនជំនួយសង្គម និងទំព័រព័ត៌មាន Toutiao នៅថ្ងៃទី៩ ខែតុលា បង្ហាញថា ជនជាតិចិនវ័យចំណាស់ចំនួន១៣៧០នាក់ បានបាត់ខ្លួនរៀងរាល់ថ្ងៃ។ ក្នុងចំណោមមនុស្សចំណាស់ដែលបាត់ខ្លួនទាំងនោះ មានអាយុជាមធ្យម៧៦ឆ្នាំ ហើយស្ត្រីចំនួន៥៨ភាគរយនៃចំនួនអ្នកដែលបាត់ខ្លួន។ ការស... |
article_2035.txt | សារព័ត៌មានរដ្ឋចិនបានព្រួតគ្នារិះគន់និងចម្អកឲ្យអាមេរិករឿងបោះឆ្នោតដែលបេក្ខជនប្រធានាធិបតីម្នាក់រុំព័ទ្ធដោយរឿងអាស្រូវមិនចេះចប់។ គេក៏ចម្អកផងដែរថា បញ្ហានិងភាពរញ៉េរញ៉ៃក្នុងប្រព័ន្ធនយោបាយអាមេរិកនេះបង្ហាញឲ្យឃើញច្បាស់ថា អាមេរិកគ្មានសិទ្ធិឯណាទៅបង្រៀនគេឯងរឿងប្រជាធិបតេយ្យឡើយ។ | តាំងពីដើមមករដ្ឋាភិបាលចិនរក្សាជំហររបស់ខ្លួន ដោយមិនចេញមុខរិះគន់ឬបកស្រាយរឿងបោះឆ្នោតប្រធានាធិបតីអាមេរិកឡើយ ព្រោះចិនប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដ៏ទៃឡើយ។ ប៉ុន្តែសារព័ត៌មានរដ្ឋចិនវិញហាក់មានសិទ្ធិពេញលេញ ក្នុងការទិតៀនការបោះឆ្នោតអាមេរិករយៈពេលចុងក្រោយនេះ។ យោងតាមទី... |
article_2036.txt | មកដល់ថ្ងៃ ៧ តុលាម្សិលមិញនេះ វាមានរយៈពេល ១៥ ឆ្នាំហើយក្រោយការឈ្លានពានរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន។ មនុស្សរាប់ម៉ឺននាក់ស្លាប់ ហើយសង្គ្រាមបង្ខំឲ្យប្រជាជនអាហ្វហ្កានិស្ថានរាប់លាននាក់រត់ភៀសខ្លួន។ សង្គ្រាមទ័ពព្រៃរកផ្លូវចប់មិនឃើញឡើយ ហើយក្តីសង្ឃឹមថានឹងស្គាល់សន្តិភាពក្លាយជាផេះផង់។ | សង្គ្រាមអាមេរិកនៅអាហ្វហ្កានីស្ថានត្រូវគេចាត់ទុកជាសង្គ្រាមដ៍យូរជាងគេមួយនៅលើពិភពលោក។ មកទល់ថ្ងៃនេះមានអាយុកាល ១៥ឆ្នាំគត់ក្រោយពេលអាមេរិកនិងកងកម្លាំងសម្ព័ន្ធមិត្តឈ្លានពានប្រទេសនេះ។ ថ្វីបើវាអូសបន្លាយពេលជាងមួយទសវត្សរ៍ ហើយកងទ័ពបរទេសចាកចេញជិតអស់ក្តី សង្គ្រាមទ័ពព្រៃនេះមិនទាន់ស្គាល់អ្... |
article_2037.txt | បើទោះបីជារយៈពេលចុងក្រោយនេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានប្រើពាក្យសម្តីធ្ងន់វាយប្រហារដល់ទំនាក់ទំនងយោធាទ្វេភាគីអាមេរិក-ហ្វីលីពីន ក៏ដោយ កងទ័ពទាំងពីរ នៅតែអនុវត្តតាមផែនការក្នុងការធ្វើលំហាត់យោធាប្រចាំឆ្នាំរួមគ្នាដដែល។ | កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក នៅថ្ងៃទី០៤ ខែតុលាម្សិលមិញនេះ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំដែលមានឈ្មោះថា «PHIBLEX33» នៅក្នុងទឹកដីហ្វីលីពីនដើម្បីហ្វឹកហ្វឺន និងបង្កើនទាំងសមត្ថភាព និងភាពជិតស្និទ្ធរវាងយោធាទាំងពីរ។ លំហាត់យោធានេះ គឺជាលំហាត់យោធាលើកដំបូងហើយរវាងភាគីទាំងពីរក្នុងរដ្ឋបាលថ្... |
article_2038.txt | ក្នុងការជជែកដេញដោលគ្នាជាលើកចុងក្រោយ លោក ដូណាល់ ត្រាំ បានកែប្រែគោលជំហររបស់ខ្លួនដោយបដិសេធនិយាយថាខ្លួននឹងទទួលស្គាល់លទ្ធផលបោះឆ្នោតថ្ងៃ ៨ខែវិច្ឆិកា បើសិនជាលោកចាញ់។ ការបដិសេធនេះ ធ្វើឡើងក្រោយពេលលោកបន្តចោទប្រកាន់ថា ដំណើរការបោះឆ្នោតនៅអាមេរិកមិនត្រឹមត្រូវនិងសុចរិតឡើយ។ | កាលពីថ្ងៃជជែកដេញដោលគ្នាលើកទីមួយចុងខែកញ្ញា លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងទទួលស្គាល់លទ្ធផលបោះឆ្នោតប្រសិនជាលោកចាញ់ឆ្នោតមែននោះ។ ប៉ុន្តែនៅក្នុងការជជែកដេញដោលគ្នាជាលើកទី ៣ ថ្ងៃពុធទី ១៩ តុលានៅ Las Vegas បេក្ខជនប្រធានាធិបតីម្នាក់នេះបានបដិសេធសន្យាថាលោកនឹងព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត... |
article_2039.txt | នាយករដ្ឋមន្ត្រីថៃលោក បាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ននិងពង្រឹងសន្តិសុខនៅក្នុងប្រទេសថៃ ហើយលោកក៏ស្នើឲ្យអ្នកជំនួញទាំងអស់បន្តដាក់ទុនវិនិយោគដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ក្រោយពេលដែលព្រះចៅភូមិបុល អាប់ដុលយ៉ាដេត សោយទិវង្គត។ | ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់ អូចា បានស្នើឲ្យមានការរក្សាការប្រុងប្រយ័ត្ននិងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទសថៃនាថ្ងៃព្រហស្បតិ៍នេះ ក្រោយការប្រកាសពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃព្រះចៅភូមិបុល អាប់ដុលយ៉ាដេត ផងដែរ។ ហើយលោកក៏បានស្នើឲ្យបណ្តាជំនួញទាំងអស់រក្សាការដាក់ទុនវិនិយោ... |
article_204.txt | ប្រធានាធិបតីអ៊ុយក្រែ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៦ ខែសីហា បានកោតសរសើរការប្តេជ្ញារបស់លោក ដូណាល់ ត្រាំ ចំពោះមធ្យោបាយ «សន្តិភាពតាមរយៈអំណាចយោធា» នៅក្នុងកិច្ចការសកល។ ការលើកឡើងរបស់លោក ហ្សេលេនស្គី បែបនេះ ធ្វើឡើងស្របពេល លោក ត្រាំ ត្រៀមខ្លួនចូលកាន់កិច្ចការនៅសេតវិមានឡើងវិញ។ | ក្នុងពេលលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ ឈ្នះការបោះឆ្នោតឆ្នាំ២០២៤ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរសារអបអរ ហើយកោតសរសើរពីការប្តេជ្ញារបស់លោក ត្រាំ លើដំណោះស្រាយសន្តិភាព។ «ខ្ញុំពេញចិត្តការប្តេជ្ញារបស់លោក ត្រាំ ចំពោះមធ្យោបាយរក្សាសន្តិភាពតាមរយៈកម្លាំងយោធា នៅក្នុងកិច្ចការសកល»។ លោក ហ្សេលេ... |
article_2040.txt | របស់លោកទៅកាន់ដៃគូធំៗរបស់ហ្វីលីពីនផងដែរ។ | លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ជប៉ុនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែតុលាខាងមុខនេះ។ ក្នុងអំឡុងពេលបីថ្ងៃនៃដំណើរទស្សនកិច្ចនេះដែរ លោកប្រធានាធិបតី នឹងចូលសម្តែងការគួរសមជាមួយនឹងអធិរាជជប៉ុន និងជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អា... |
article_2041.txt | លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធខ្លាំងពីក្នុងបក្សផងនិងសាធារណរដ្ឋជនអាមេរិកផងក្រោយពេលលេចធ្លាយព័ត៌មានដែលបង្ហាញថាលោកបានប្រើប្រាស់ពាក្យចំអាសចំអូងមិនសមរម្យដាក់ស្ត្រីភេទ។ ភរិយារបស់លោក ដូណាល់ ត្រាំ លោកស្រី Melania Trump បានអំពាវនាវឲ្យអ្នកគាំទ្រទទួលយកការសុំអភ័យទោសរបស់ស្វាមីលោកស... | សម្ពាធបង្ខំឲ្យបេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បោះបង់ចោលការប្រកួតប្រជែងកើនឡើងខ្លាំង ក្រោយលេចធ្លាយព័ត៌មានដែលបង្ហាញថា លោកប្រើប្រាស់ពាក្យអាសគ្រាមមិនគប្បីដាក់ស្ត្រីភេទ។ ប៉ុន្តែបេក្ខជនម្នាក់នេះបានប្តេជ្ញាហើយថា គ្មានហេតុផលណាមួយដែលលោកត្រូវចាកចេញ ពីការប្រកួតប... |
article_2042.txt | -នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន៖ «ការសោយទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជនថៃ និងប្រទេសថៃ ក៏ដូចជារបស់មិត្តភក្តិទាំងអស់នៅលើពិភពលោក។ព្រះបាទភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ»។ | នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀន ឡុង៖ ព្រះចៅភូមិបុល អាប់ដុលយ៉ាដេត ជាព្រះមហាក្សត្រដែលកាន់តំណែងយូរជាងគេបំផុត ជាស្តេចដែលទទួលបានការគោរពនិងស្រលាញ់ខ្លាំងបំផុតប្រជាជន។ ទ្រង់បានឧទ្ទិសគ្រប់យ៉ាងទៅកាន់ប្រទេសថៃ និងលះបង់ដើម្បីជីវភាពប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈ។ ជាតំណាងឲ្យប្រទេសសិង្ហបុរី... |
article_2043.txt | តំណាងមហាយក្សចិននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីព្រាងដំណោះស្រាយរបស់រុស្ស៊ីជុំវិញបញ្ហាស៊ីរី។ ប៉ុន្តែចិនសោកស្តាយដែលដំណោះស្រាយនេះមិនត្រូវបានគេអនុម័តដោយសារលោកខាងលិចជំទាស់។ | លោក Liu Jieyi ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីព្រាងដំណោះស្រាយសម្រាប់ជម្លោះស៊ីរីដែលព្រាងឡើងដោយរុស្ស៊ី ក្នុងការជជែកដេញដោលគ្នានាថ្ងៃសៅរ៍ទៅ ៨ តុលាម្សិលមិញនេះនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែលោកពិតជាសោកស្តាយខ្លាំងដែលដំណោះស្រាយនេះមិនត្រូវបាន... |
article_2044.txt | លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ បានអះអាងថា ប្រសិនបើចិន ព្រមផ្តល់កម្ចីឲ្យហ្វីលីពីនសម្រាប់គម្រោងអភិវឌ្ឍន៍ចម្បងៗ នោះ ហ្វីលីពីន នឹងបញ្ឈប់សមយុទ្ធ និងកិច្ចអន្តរាគមន៍របស់អាមេរិកតែម្តង។ | «ប្រសិនបើពួកគេ (ចិន) ជួយយើង និងផ្តល់កម្ចីដល់យើង ... គ្មានឡើយកិច្ចអន្តរាគមន៍របស់អាមេរិក។ គ្មានទៀតទេ សមយុទ្ធរបស់អាមេរិកនៅក្នុងទឹកដីហ្វីលីពីននោះ។» នេះគឺជាសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ ដែលថ្លែងក្នុងជំនួបជាមួយនឹងសហគមន៍ហ្វីលីពីនក្នុងក្រុងប៉េកាំងនាថ្ងៃទី១៩... |
article_2045.txt | ។ | ថ្លែងមុនពេលនៃការចាប់ផ្តើមវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងហ្វីលីពីន-ចិន លោកប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំ សូមប្រកាសពីការចាកចេញពីសហរដ្ឋអាមេរិកទាំងលើវិស័យយោធា និងសេដ្ឋកិច្ច...»។ លោកប្រធានាធិបតីរូបនោះ ថែមទាំងបន្ថែមថា លោក ជឿជាក់លើលំហូរនៃមនោគមន៍របស់ចិន ហើយ លោ... |
article_2046.txt | រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញជំហរមិនគាំទ្រលើច្បាប់ថ្មីរបស់អាមេរិក ដែលបើកផ្លូវឲ្យសាច់ញាតិជនរងគ្រោះភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ប្ដឹងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានចាត់ទុកជាប្រទេសគាំទ្រភេរវកម្មនោះ។ ក្រុងប៉េកាំង ក៏ប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនៅជុំវិញពិភពលោក តែយុទ្ធនាការនោះ ... | «ច្បាប់ស្ដីពីយុត្តិធម៌ប្រឆាំងនឹងអ្នកគាំទ្រភេរវកម្ម» របស់អាមេរិក នឹងចូលក្លាយជាច្បាប់ផ្លូវការ បន្ទាប់ពីសភាអាមេរិកទាត់ចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតីអាមេរិករួចមក។ ច្បាប់ថ្មីនេះ អនុញ្ញាតឲ្យគ្រួសារជនរងគ្រោះភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ប្ដឹងប្រទេសផ្សេងដែលនៅពីក្រោយសកម្មភាពភេរវកម្ម។ យ៉ាងណាក្ដី ... |
article_2047.txt | រុស្ស៊ីមានបំណងចង់ត្រឡប់ទៅបើកមូលដ្ឋានទ័ពរបស់ខ្លួននៅវៀតណាមនិងគុយបាឡើងវិញ។ បច្ចុប្បន្ននេះក្រសួងការពារជាតិរុស្ស៊ី កំពុងសិក្សាពីគម្រោងនៃការចាប់ផ្តើមដំណើរការមូលដ្ឋានទ័ពនេះឡើងវិញដែរ។ កាលពីឆ្នាំ ២០១៤ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានប្រកាសថា រុស្ស៊ីត្រូវការមូលដ្ឋានទ័ពនៅបរទេសនៅប្រទេសមួយចំនួន... | អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីNikolay Pankov បានអះអាងថា រុស្ស៊ីមានបំណងចង់ត្រឡប់ទៅបើកដំណើរការមូលដ្ឋានទ័ពរបស់ខ្លួនឡើងវិញនៅគុយបា និងនៅវៀតណាម។ យោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី Sputnik ការសិក្សាពីគម្រោងនិងស៊ើបអង្កេតពីលទ្ធភាពនៃការបើកដំណើរការមូលដ្ឋានទ័ពនេះត្រូវបានចាប់ផ្តើមឡើងរួចរាល់ហើយ។ ថ្... |
article_2048.txt | ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅសប្តាហ៍មុន បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់វៀតណាម ដែលជាប្រទេសទីបីនៃមិត្តអាស៊ាន ដែលលោក បានទៅដល់ក្នុងនាមជាប្រមុខរដ្ឋ។ តាមរយៈដំណើរទស្សនកិច្ចនោះ មានកិច្ចព្រមព្រៀងជាច្រើនត្រូវបាន ធ្វើឡើងរវាងភាគីទាំងពីរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ដំណើរទស្ស... | លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានបង្ហាញពីគោលជំហរក្នុងការពង្រីក និងធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ក៏ដូចជាគម្រោងក្នុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនបន្ថែមផ្សេងទៀតដើម្បីធ្វើឲ្យប្រទេស... |
article_2049.txt | សុន្ទរកថាពីមួយថ្ងៃទៅមួយថ្ងៃរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសជាមួយនឹងអាមេរិក កាន់តែពិបាកស្តាប់ និងធ្ងន់ធ្ងរទៅៗហើយ។ ក្នុងបរិបទថ្មីចុងក្រោយទៀតនោះ លោក ឌើទើតេ បានបន្តជះកំហឹងរបស់លោកជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលមិនលក់អាវុធឲ្យរដ្ឋាភិបា... | «ប្រសិនបើអ្នកមិនចង់លក់អាវុធនោះទេ ខ្ញុំ នឹងទៅ(ទិញ) រុស្ស៊ីក៏បាន។ ខ្ញុំ បានបញ្ជូនឧត្តមសេនីយ៍ទៅរុស្ស៊ីរួចហើយ។ ហើយរុស្ស៊ី ក៏បានអះអាងដែរថាកុំបារម្ភ យើងមានអ្វីដែលអ្នកត្រូវការ។ ហើយសម្រាប់ចិនវិញ គឺគ្រាន់តែចុះហត្ថលេខា អ្វីគ្រប់យ៉ាង នឹងមកដល់ភ្លាមៗតែម្តង។» នេះ គឺជាសេចក្តីថ្លែងការណ៍របស់... |
article_205.txt | ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅថ្ងៃទី២៦ ខែវិច្ឆិកា បានប្រកាសពីសេចក្ដីសម្រេចនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអុីស្រាអែល និងហេសប៉ូឡា ក្រោយការបោះឆ្នោតសម្រេចរបស់គណរដ្ឋមន្ត្រីអុីស្រាអែលទទួលសំឡេង១០គាំទ្រ និង១ប្រឆាំង។ ពេលនេះបទឈប់បាញ់ បានចូលជាធរមានហើយ។ | អត្ថបទទាក់ទង អុីស្រាអែល នឹងបោះឆ្នោតសម្រេចលើបទឈប់បាញ់ជាមួយក្រុមហេសប៉ូឡា បន្ទាប់ពីការបោះឆ្នោតគណៈរដ្ឋមន្ត្រីអុីស្រាអែលសម្រេចយល់ព្រមលើសំណើឈប់បាញ់ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានប្រកាសចេញពីសេតវិមាន លើជំហានជោគជ័យនៃកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ។ «កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ ដោយនឹងបញ្ចប់នៅម៉ោង៤ព្... |
article_2050.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី បានស្នើឲ្យមានការស៊ើបអង្កេតមួយពាក់ព័ន្ធបទឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនិងស៊ីរីដោយលើកហេតុផលថាប្រទេសទាំងពីរបន្តទម្លាក់គ្រាប់ប្រឆាំងជនស៊ីវិល។ លោក និងសមភាគីបារាំងក៏អំពាវនាវឲ្យមានការចាប់ផ្តើមអនុវត្តបទឈប់បាញ់ឡើងវិញនិងសង្គ្រោះប្រជាជននៅ Aleppo ។ | អាមេរិកបន្តចោទប្រកាន់ថារុស្ស៊ី និងស៊ីរីបន្តសមគំនិតគ្នាបង្កឧក្រិដ្ឋកម្មសង្គ្រាមដោយបន្តទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិល។ រដ្ឋមន្ត្រីការបរទេសអាមរិកលោក ចន ឃែរី ក៏បានអំពាវនាវឲ្យមានការបើកការស៊ើបអង្កេតពាក់ព័ន្ធបទឧក្រិដ្ឋនេះប្រឆាំងរុស្ស៊ីនិងស៊ីរីផងដែរ។ មុនជួបរដ្ឋមន្ត្រីការបរទេសបារាំង... |
article_2051.txt | លោក Al Gore អតីតបេក្ខជនប្រធានាធិបតី និងជាអតីតអនុប្រធានាធិបតីអាមេរិកត្រៀមខ្លួនដើម្បីជួយឃោសនាឲ្យបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន។ លោកនឹងបញ្ចុះបញ្ចូល និងកៀងគោរកការគាំទ្រពីរាល់យុវវ័យអាមេរិកជាពិសេសក្មេងដែលកើតនៅមុននិងឆ្នាំ ២០០០ ព្រោះពួកគេមើលឃើញពីគ្រោះថា... | អតីតបេក្ខជនប្រធានាធិបតីនិងជាអតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore បានប្រកាសថា លោកនឹងជួយឃោសនាលោកស្រី ហ៊ីឡារី គ្លីនតុន ដើម្បីស្វែងរកសំឡេងឆ្នោត។ លោក Al Gore នឹងប្រើប្រាស់ប្រជាប្រិយភាពរបស់លោកដើម្បីជំរុញឲ្យយុវវ័យអាមេរិកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុនដោយលោកនឹងផ្តោតលើបញ្ហាប្រែប្រួលអា... |
article_2052.txt | អាមេរិកបានអះអាងថា រុស្ស៊ីបានចល័តមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់ ក្រុងKaliningrad ដែលស្ថិតនៅជាប់ប៉ូឡួញ និងលីទុយអានីរួចរាល់ហើយ។ ប៉ុន្តែមន្ត្រីអាមេរិកថា វាមិនគ្រោះថ្នាក់ឬ មិនមែនជារឿងគួរឲ្យបារម្ភឡើយព្រោះរុស្ស៊ីធ្លាប់ពង្រាយអាវុធប្រភេទនេះម្តងដែរកាលពីឆ្នាំ ២០១៤ដើម្... | នាថ្ងៃសុក្រទី ៧ តុលា ម្សិលមិញនេះ មន្ត្រីចារកម្មអាមេរិកនិងអេស្តូនីបានអះអាងថា កងទ័ពរុស្ស៊ីចល័តមីស៊ីលអាចបំពាក់នុយក្លេអ៊ែរបានទៅកាន់ក្រុង Kaliningrad ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។ រុស្ស៊ីហាក់កំពុងព្យាយាមពង្រឹងកម្លាំងរបស់ខ្លួននៅតាមព្រំដែនជាពិសេនៅជាប់បណ្តារដ្ឋបាល់ទិក... |
article_2053.txt | បន្ទាប់ពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរួចមក ស្ថានភាពសិទ្ធិមនុស្សនៅថៃ ធ្លាក់ទៅរកស្ថានភាពអាក្រក់យ៉ាងខ្លាំង និងថែមទាំងរងការរិះគន់ពីសហគមន៍អន្តរជាតិទៀតផង។ យ៉ាងណាក្ដី ប្រមុខរបបយោធាថៃ បានចេញមកការពាររបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន និងបានអះអាងថា រដ្ឋប្រហារយោធារបស់លោក ធ... | នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានចេញមកនិយាយការពារកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១៤មក។ លោក ប្រាយុទ្ធ ក៏ថ្លែងការពាររដ្ឋប្រហារយោធាមិនបង្ហូរឈាមរបស់លោក ដែលធ្វើឡើងក្នុងគោលដៅបញ្ចប់អស្ថិរភាពនយោបាយ ដែលជាប់គាំងអស់ពេលជាច្... |
article_2054.txt | លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា កម្មវិធី កម្មវិធីគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំអាស៊ីអាគ្នេយ៍ ( YSEALI) នឹងនៅបន្តដើម្បីភ្ជាប់ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិកទោះបីជាលោកចាកចេញពីតំណែងក៏ដោយ។ ហើយលោកនឹងបន្តភ្ជាប់ទំនាក់ទំនង និងធ្វើការងារជាមួយយុវជនសមាជិក YSEALI ពេលលោកចេញពីតំណែង។ | ក្នុងជំនួបជាមួយយុវជនសមាជិកកម្មវិធីគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំអាស៊ីអាគ្នេយ៍ (YSEALI) នៅទីក្រុងលួងប្រាបាងប្រទេសឡាវថ្ងៃពុធទី ៧ កញ្ញានេះ លោកបារ៉ាក់ អូបាម៉ា បានបញ្ជាក់ច្បាស់ថា កម្មវិធី YSEALI នឹងបន្តទៅមុខ ទោះលោកចប់អាណត្តិដើមឆ្នាំក្រោយក្តី។ លោកថា៖ «កម្មវិធី YSEALI នឹងបន្តទៅមុខ នៅព... |
article_2055.txt | កិច្ចប្រជុំអាស៊ានលើកទី២៨ និងលើកទី២៩ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយ។ នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត ដែលជាប្រធានប្ដូរវេន បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំនេះ។ យ៉ាងណាក្ដី សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន មិនបានលើកឡើងពីសេចក្ដីសម្រេចរបស់តុលាការអន្ត... | ស្តាប់សំឡេង សាលក្រមនៃមជ្ឈត្តកម្មតុលាការអន្តរជាតិក្រុងឡាអេ ត្រូវបានផាត់ចេញពីសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ខ្លួន។ ដូចសព្វមួយដងនោះ សេចក្ដីថ្លែងការណ៍ប្រធានអាស៊ាន បានបង្ហាញពីការព្រួយបារម្ភជុំវិញការវិវត្តថ្មីៗនៅសមុទ្រចិនខាងត្បូង និងបានជំរុញឲ្យភាគីពាក់ព័ន្ធ... |
article_2056.txt | អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគី មូនបាន សរសើរមហាអំណាចទាំងពីរអាមេរិកនិងចិន ដែលបង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដោយព្រមផ្តល់សច្ចាប័នកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ យ៉ាងណាមិញ មហាអំណាចចិន និងអាមេរិក ត្រូវបានគេចាត់ទុកជាប្រទេសបំពុលបរិស្ថានខ្លាំងជាងគេមក... | ការសម្រេចរបស់អាមេរិកនិងចិនក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលបង្កើតឡើងកាលពីចុងឆ្នាំ ២០១៥ សំដៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជារឿងមួយគួរឲ្យកត់សម្គាល់បំផុត។ ទោះជាយ៉ាងក្តី គេមិនភ្លេចថាមហាអំណាចទាំងពីរនេះសុទ្ធតែជាអ្នកបំពុលពិភពលោកខ្លាំងជាងគេដែរ។ ទាក់ទងបញ្... |
article_2057.txt | ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន បានព្រលះបណ្ដាមេដឹកនាំពិភពលោកដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ ជុំវិញជម្លោះបង្ហូរឈាមដែលឆក់យកជីវិតមនុស្សរាប់លាននាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបលាននាក់ទៀតក្លាយជាជនភៀសខ្លួន។ ប្រមុខអង្គការសហប្រជាជាតិ ក៏រិះគន់ប្រទេសមហាអំណាច ដែលចូលដៃចូលជើងក្នុងជម្លោះទាំ... | អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានប្រើវេទិកាមហាសន្និបាតលើកទី៧១ រិះគន់មេដឹកនាំពិភពលោកចំៗ ចំពោះការបង្កើតបញ្ហាមិនចេះចប់។ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir សុទ្ធតែត្រូវប្រមុខអង្គការសហប្រជាជាតិ ព្រលះធ្ងន់ៗទាំងអស់លើបញ្ហារឹតត្បិតសេរីភាព វិបត្... |
article_2058.txt | ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានផ្ញើព្រមានមួយទៅឲ្យក្រុងប៉េកាំង ជុំវិញសាលក្រមរបស់មជ្ឈត្តកម្មនៃតុលាការអន្តរជាតិលើសំណុំរឿងសមុទ្រចិនខាងត្បូង ដោយ ប្រធានាធិបតីអាមេរិក បានប្រាប់ចិនថា មិនត្រូវធ្វើមិនដឹងមិនលឺលើការសម្រេចនេះឡើយ ព្រោះវាមានអំណាចចាប់បង្ខំតាមផ្លូវច្បាប់។ សារព្រមាន... | ការសម្រេចរបស់មជ្ឈត្តកម្មនៃតុលាការអន្តរជាតិ មិនត្រូវបានបញ្ចូលក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានឡើយ។ ប៉ុន្តែការសម្រេចនេះ ត្រូវបានប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា លើកឡើងក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានទាំង១០ ជាមួយនឹងប្រមុខអាមេរិក។ លោក អូបាម៉ា ប្រាប់មេដឹកនាំអាស៊ានថា សេចក... |
article_2059.txt | ភ្នំពេញ៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte សន្យាថា លោកនឹងធ្វើឲ្យអាស៊ានលេចធ្លោជាគំរូនៃតំបន់និយម និងជាតួអង្គសកលលោក នៅពេលដែលហ្វីលីពីនធ្វើជាប្រធានអាស៊ានឆ្នាំ២០១៧។ លោក Rodrigo Duterte បានទទួលញញួរជាប្រធានអាស៊ាន ពីប្រធានាធិបតីឡាវ នៅក្រោយពេលបញ្ចប់កិច្ចប្រជុំអាស៊ានលើកទី២៨ និងលើកទី២៩ ... | ប្រធានាធិបតីហ្វីលីពីន លោក Duterte បានត្រៀមខ្លួនដឹកនាំអាស៊ានក្នុងឆ្នាំ២០១៧រួចជាស្រេចហើយ ដោយលោកប្រកាសរបៀបវារៈថា «ភាពជាដៃគូរការផ្លាស់ប្ដូរ ការចូលរួមជាមួយពិភពលោក គឺជាមូលបទរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន»។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ចុះផ្សាយថ្ងៃទី១៥... |
article_206.txt | អាម៉េរិកតាំងពីសតវត្សទី១៩ បានជ្រើសរើសថ្ងៃអង្គារបន្ទាប់ពីថ្ងៃចន្ទដើមខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីរបស់ខ្លួន ព្រោះវាជាពេលទំនេរសម្រាប់ប្រជាជនអាម៉េរិកហើយវាត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ។ | នៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ប្រជាជនអាម៉េរិករាប់លាននាក់នឹងទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧ របស់ប្រទេស។ ការបោះឆ្នោតនៅថ្ងៃអង្គារ បន្ទាប់ពីថ្ងៃច័ន្ទដំបូងក្នុងខែវិច្ឆិកាគឺជាប្រពៃណីដែលមានអាយុកាលជិត ១៨០ឆ្នាំហើយត្រូវបានរក្សានៅថ្ងៃនេះ។ ហេតុផលសម្រាប់ការជ្រើសរើសថ្ងៃនេះ គឺមកពីបរិបទកសិកម្មនៃសតវត្សទី១៩ របស់អាម៉េរិក នៅពេលដែលអ្នកបោះឆ... |
article_2060.txt | អតីតមន្ត្រីរដ្ឋបាលលោក George W.Bush ជាច្រើននាក់បានចេញមុខប្រកាសគាំទ្របេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ។ ពួកគេបានប្រកាសថា ការគាំទ្រលោកដូណាល់ ត្រាំ ជាការរួបរួមគ្នាដើម្បីបង្រួបបង្រួមបក្សសាធារណរដ្ឋ និងឈានទៅឈ្នះការបោះឆ្នោតថ្ងៃ ៨ វិច្ឆិកាផង។ | វាជាដំណឹងល្អសម្រាប់ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅពេលដែលបណ្តាអ្នកសាធារណរដ្ឋបម្រើការងារក្នុងរដ្ឋបាលលោក George W. Bush នាំគ្នាប្រកាសគាំទ្រលោក។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីបក្សសាធារណរដ្ឋម្នាក់ដែលស្និទ្ធក្រុមឃោសនារបស់លោក ដូណាល់ ត្រាំ បានអះអាងថាបណ្តាម... |
article_2062.txt | នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ បានថ្កោលទោសការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងនៅថ្ងៃ សុក្រទី ៩ កញ្ញានេះ។ ចំណែកលោកស្រី ប៉ាក ហ្គឺនហេ បានថ្កោលទោសសកម្មភាពនេះ និងទូរសព្ទទៅលោក បារ៉ាក់ អូបាម៉ា ដើម្បីពិភាក្សាពីសកម្មភាពបង្ករឿងរបស់ក្រុងព្យុងយ៉ាងដែរ។ | ក្រោយមានបាតុភូតរំញ័រនៅកូរ៉េខាងជើង ក្រុងព្យុងយ៉ាងបានប្រកាសទទួលស្គាល់ថាខ្លួនបានបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរមែននៅថ្ងៃសុក្រនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ក៏បានថ្កោលទោសការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងដែរ ហើយលោកស្រីបាន... |
article_2063.txt | ក្នុងពេលបិទបញ្ចប់ការជជែកដេញដោលគ្នាលើកដំបូង លោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសថា ខ្លួននឹងទទួលស្គាល់លទ្ធផលបោះឆ្នោតទោះជាលទ្ធផលបែបណាក៏ដោយ។ លោក ដូណាល់ ត្រាំ ដែលធ្លាប់ចោទថា ប្រព័ន្ធបោះឆ្នោតអាមេរិកមិនល្អនិងសុក្រឹតនោះហាក់ព្រមទទួលស្គាល់ថា លទ្ធផលបោះឆ្នោតផ្លូវការជាលទ្ធផល... | ការជជែកដេញដោលរវាងបេក្ខជនប្រធានាធីបតីបានបញ្ចប់ទៅដោយរលូន ប៉ុន្តែគេរង់ចាំមើលការវិភាគជាហូរហែរដែលថាអ្នកណាធ្វើល្អ ឬមិនល្អនោះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បិទបញ្ចប់ការជជែកដេញដោលលើកដំបូងនេះ អ្នកសម្របសម្រួល Lester Holt សួរថានៅថ្ងៃបោះឆ្នោតខែវិច្ឆិកា តើអ្នកទាំងពីរនឹងទទួលស្គាល់លទ្ធផលឬអ... |
article_2064.txt | ព្រឹទ្ធសភាអាមេរិកបានថ្កោលទោសចិនដែលកសាងកោះសិប្បនិម្មិតនិងហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យយោធានៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង ហើយហៅចិនថាជា«ប្រទេសធំសម្លុតគំរាម»ប្រទេសតូចៗ។ហើយលោកក៏ស្នើឲ្យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បង្កើតកញ្ចប់ថវិកាយោធាសម្រាប់ជួយគាំទ្រសម្ព័ន្ធមិត្តអាមេរិកនៅតំ... | ក្នុងពេលផ្តល់សុន្ទរកថាស្តីពីនយោបាយការបរទេសអាមេរិក នៅមូលនិធិ Heritage សមាជិកព្រឹទ្ធសភា John McCain បានរិះគន់ចិនមិនសំចៃមាត់ពាក់ព័ន្ធការបន្តសង់កោះសិប្បនិម្មិតនិងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានៅសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន The Washington Free Beacon ដោយឆ្លើយតបការបន្តសង់កោះសិប្បនិម្មិតនិង... |
article_2066.txt | ប្រមុខការទូតអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានសន្យាជួយតួកគី ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប បើទោះជាអង់គ្លេសសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប តាមរយៈប្រជាមតិថ្ងៃទី២៤ ខែមិថុនាហើយក្ដី។ ការប្រកាសគាំទ្រតួកគីរបស់ប្រមុខការទូតអង់គ្លេសរូបនេះ ហាក់ផ្ទុយពីអ្វីដែលលោកធា្លប់និយាយកាលពីយ... | «យើងចាកចេញពីសហភាពអឺរ៉ុប តែយើងមិនមែនចាកចេញពីអឺរ៉ុបឡើយ ហើយយើងនឹងជួយតួកគីឲ្យបានចូលសហភាពអឺរ៉ុប ។» នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តួកគី ក្នុងនាមជាប្រមុខការទូតអង់គ្លេស ដោយអះអាងថា ចក្រភពអង់គ្លេស នឹងជួយតួកគីតាមគ្រប់... |
article_2067.txt | ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ បានបញ្ជាក់ថា លោកស្វាគមន៍ការរះត្រដែតឡើងរបស់មហាយក្សចិនដែលអាចនាំមកនូវសន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្នុងនាមជាមហាអំណាចមួយដែលមានទំនួលខុសត្រូវ។ ហើយលោករំពឹងថា ប្រទេសផ្សេងទៀតនឹងទទួលបានប្រយោជន៍ពីការកើនឡើងនៃឥទ្ធិពលរបស់ចិននេះដែរ។ | ស្របពេលដែលបណ្តាសម្ព័ន្ធមិត្តអាមេរិកនិងប្រទេសមួយចំនួនទៀតនៅអាស៊ីប៉ាហ្វិកបារម្ភពីការកើនឥទ្ធិពលរបស់ចិន មេដឹកនាំអាមេរិកបានព្យាយាមសម្រាលស្ថានការណ៍និងអះអាងឲ្យគ្រប់គ្នាទុកចិត្តថា ការរះត្រដែតឡើងរបស់ចិនមិនបង្កបញ្ហាទេ។ ១.ឥទ្ធិពលចិនកើនឡើងល្អទេ? ថ្លែងសុន្ទរកថានៅនាទីក្រុងវៀងចន្ទន៍... |
article_2068.txt | លួងប្រាបាង៖ ខណៈសន្តិសុខកំពុងរឹងបន្តឹងខ្លាំងនៅខាងក្រៅនៃបន្ទប់ ជំនួបកំពូល YSEALI នៅសាកលវិទ្យាល័យSouphanouvong ស្ថិតនៅទីក្រុងលួងប្រាបាង យុវជនអាស៊ាន១៨០នាក់រួមទាំងកម្ពុជា១៤នាក់ផងដែរ ក៏កំពុងរង់ចាំស្វាគមន៍លោក អូបាម៉ា នៅក្នុងបន្ទប់ផងដែរ។ នាជំនួបនេះ យុវជន តម្រូវឱ្យស្លៀកពាក់បែបប្រពៃណ... | (យុវជនកម្ពុជាដែលត្រៀមជួបជាមួយលោកបារ៉ាក់ អូបាម៉ា) លោក អូបាម៉ា នឹងជួបយុវជននៅម៉ោង២ រសៀលដើម្បីស្វែងយល់ និងជជែកដេញដោលពីបញ្ហាប្រឈមសកលជាពិសេសបញ្ហាពាក់ពន្ធ័នឹងការអភិវឌ្ឍប្រកបដោយនិរន្តភាពដែលជាប្រធានបទនៃជំនួបគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំអាស៊ីអាគ្នេយ៍ YSEALI ប្រចាំឆ្នាំ២០១៦។ សូមជម្រាបផងដ... |
article_2069.txt | ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte សម្តែងការសោកស្តាយដែលបានប្រើប្រាស់ពាក្យសម្តីអសុរោះខ្លាំងដាក់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការវាយប្រហារលក្ខណៈបុគ្គល។ លោកពន្យល់ថា មូលហេតុដែលលោកនិយាយបែបនេះ គឺដើម្បីប្រតិកម្មទៅសារព័ត៌មានដែលអះអាងថា លោក អូបាម៉ា នឹងបង្រៀនលោកពាក់ព័ន្ធ«ការសម្លាប់មនុ... | ចុងក្រោយ ប្រធានាធីបតី ហ្វីលីពីន ប្រកាសថាលោក សោកស្តាយដែលបានប្រើសម្តីអសុរោះដែលជាការវាយប្រហារខ្លាំងលក្ខណៈបុគ្គលប្រឆាំងលោក បារ៉ាក់ អូបាម៉ា។ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីដែលចុះផ្សាយក្នុងសារព័ត៌មាន Rappler នាថ្ងៃអង្គារទី ៦ កញ្ញានេះ។ លោកបានពន្យល់ថា លោកគ្រាន់តែខឹងនៅពេលដែល... |
article_207.txt | ឥណ្ឌា នៅយប់ថ្ងៃទី១៤ ខែតុលា បានប្រកាសបញ្ជាបណ្ដេញមន្រ្តីទូតកាណាដា ៦នាក់ដែលកំពុងធ្វើការនៅស្ថានទូតនៅទីក្រុងញូវដេលី។ ចំណាត់ការនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសឥណ្ឌាបានកោះហៅភារៈធារីកាណាដាប្រចាំប្រទេស ជុំវិញសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋានរបស់កាណាដា ដែលចោទលើបេសកកម្មការទូតឥណ្ឌានៅកាណាដា។ | ការបណ្តេញមន្រ្តីទូត បានបង្កើនភាពតានតឹងរវាងឥណ្ឌា និងកាណាដា ដែលបានកើតមានចាប់តាំងពីឆ្នាំ២០២៣។ បន្ទាប់ពីបណ្តេញអ្នកការទូតកាណាដាទាំង ៦នាក់ ឥណ្ឌាសម្រេចកោះហៅឧត្តមស្នងការឥណ្ឌាប្រចាំកាណាដាលោក Sanjay Kumar Verma និងមន្ត្រីការទូតផ្សេងទៀតត្រឡប់មកប្រទេសវិញ។ ឥណ្ឌាបានជូនដំណឹង និងរក្សាជំហររបស់ខ្លួនថា ខ្លួនរក្សាសិទ្ធិក្នុង... |
article_2070.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានប្រាប់មេដឹកនាំរបបយោធាថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ឲ្យបើកការស៊ើបអង្កេតលើករណីពុករលួយរបស់ប្អូនប្រុសលោក ពាក់ព័ន្ធនឹងការផ្ដល់កិច្ចសន្យាសាងសង់ខុសច្បាប់ និងការតែងតាំងឋានៈកូនប្រុស។ លោកស្រី យីងឡាក់ ស្នើឲ្យមេដឹកនាំយោធា អនុវត្តច្... | លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្ញើសារទៅឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប្រាយុទ្ធ ចន្ទអូចា ដោយស្នើឲ្យលោកមិនត្រូវអនុវត្តស្តង់ដាពីរជាន់លើករណីពុករលួយរបស់ប្អូនប្រុសរបស់លោក គឺលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ លោក ព្រីឆា ចន្ទអូចា (Preecha Chan-ocha)។ លោកស្រី បានអំពាវនាវឲ្យលោក ប្រាយុ... |
article_2071.txt | ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានទៅដល់ទីក្រុងហាងចូវ នៅថ្ងៃទី៣ ខែ កញ្ញា ដើម្បីចូលរួមកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G-20) នៅទីនោះ ដែលជាការចូលរួមលើកចុងក្រោយរបស់លោក មុនពេលផុតអាណត្តិ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មេដឹកនាំអាមេរិក មិនបានទទួលបដិសណ្ឋារកិច្ចកម្រាល... | ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់ក្រុងហាងចូវ ដើម្បីចូលរួមកិច្ចប្រជុំ G-20 បានចាប់ផ្ដើមឡើងយ៉ាងសោះអង្គើយ ដ្បិតគ្មានកម្រាលព្រំក្រហម គ្មានជណ្ដើរយន្តហោះ សម្រាប់ទទួលប្រមុខរដ្ឋអាមេរិកឡើយ។ ហើយនៅពេលទៅដល់ក្រុងហាងចូវភ្លាម ទីប្រឹក្សាសន្តិសុខអាមេរិក និងមន្ត្រីចិន ក... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.